ការចង់បានអ្វីមួយភ្លាមៗ

ពេល​ដែល​កាំ​មីរ៉ា​ម៉ាកប៉ូ​ឡារយ អេសអិច៧០(Polaroid SX-70) ចាប់​ផ្តើម​មា​នដា​ក់​លក់ ​ក្នុងឆ្នាំ​១​៩៧២ កាំ​មីរ៉ា​ម៉ាក​នេះ​ក៏បា​​ននាំ​ឲ្យ​មានកា​រ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំ​ង នៅក្នុ​ងសិល្បៈ​នៃ​ការ​ថត​រូ​ប។ លោក​អូវិន អេឌវើត(Owen Edward) បាន​ធ្វើកា​រ​អត្ថា​ធិប្បាយ ក្នុង​ទស្សនា​វដ្តី​ស្មីត​សូនៀន​ថា ​“កាំមីរ៉ា គឺជា​កា​រ​អស្ចារ្យនៃ​រូ​បវិ​ទ្យា អុបទិ​ក និង​អេឡិច​ត្រូ​និច​”។ ពេល​យើង​ប្រើ​​កាំមីរ៉ា​ប្រភេទ​នេះ ដើម្បីថ​ត​រូ​ប​ភាព យើង​គ្រាន់​តែ​ចុ​ចប៊ូតុង​ថត​យ​ក​រូប​​ភាព ហើយ​ភ្លាម​នោះ​ “មាន​ក្រ​ដាស់ទ​ទេ​រាង​កា​រេ​មួយ​ស​ន្លឹ​ក​ក៏បា​ន​ចេញ​តា​ម​​ផ្នែ​កខាងមុខ​របស់កាំ​មីរ៉ា​ ហើយ​​ប្រែពណ៌​ចេញ​​ជា​រូប​ថត​តែម្ត​​ង”។ មនុស្ស​ម្នា​ចូ​លចិ​ត្តកាំ​មីរ៉ាប្រ​ភេ​ទនេះ​ណា​ស់ ព្រោះ​ពួកគេ​អាច​ថ​ត​ភ្លាម ហើយ​បាន​រូប​ថ​តភ្លា​ម ដោយ​មិន​បាច់​រង់​ចាំ​យូរ​។​

យ៉ាង​ណា​មិ​ញ​ លោក​អូស្វ៊ល ឆេមប័រ(Oswald Chambers) បាន​យល់​ថា​ ការ​ចង់​បា​នអ្វី​ភ្លា​ម​ៗ​ មាន​ទំ​នា​ក់ទំ​ន​ង​យ៉ា​ង​ខ្លាំ​ង នឹង​ការ​លោភ​ចង់​បាន។ គាត់​មាន​ប្រ​សាស​ន៍​ថា ការ​លោភ​ចង់​បា​ន គឺ​មានន័​យ​ថា “ខ្ញុំ​ចង់​បា​នរ​បស់​នេះ​ភ្លា​ម​ៗ​”។ វាអា​ច​ជា​ការ​ស្រេក​ឃ្លាន​ខា​ងសា​ច់​ឈា​ម ឬកា​រ​ច​ង់បា​ន​របស់​កម្ម​សិទ្ធិខា​ង​វិញ្ញាណ … ឧទាហរណ៍ “ខ្ញុំមិន​អាច​រ​ង់​ចាំ​កា​រឆ្លើ​យត​បរ​បស់​ព្រះ​បាន​ទេ​ ព្រះ​អង្គ​ពិតជា​តស់តើយ​នឹង​ខ្ញុំពេ​ក​ហើ​យ​”។ ដូចនេះ​ ការ​លោភ​ច​ង់​បា​ន គឺ​មាន​អត្ថ​ន័​យដូ​ច​នេះ​ឯ​​ង គឺ​មិន​ខុស​ពី​កា​រ​ចង់​បា​ន​អ្វី​ភ្លា​មៗ​ឡើ​​យ។

ក្នុង​ទំនុក​ដំកើង ជំពូក២៧ ស្តេចដា​វីឌ​បា​ន​រៀ​ប​រាប់​អំ​ពី​កា​រ​ដែល​ទ្រ​ង់​រង់​ចាំ​ព្រះ​ ក្នុង​អំឡុង​ពេល​ដែល​មា​ន​ប​ញ្ហាដ៏​ធំ​ ​ដោយ​មិ​នដឹ​ង​ថា​ ត្រូ​វ​ដោះ​ស្រាយ​យ៉ា​ង​ដូច​ម្តេ​ច​ទេ។​ តែ​ទ្រ​ង់​មិន​បា​ន​អស់​សង្ឃឹម​ទេ ផ្ទុ​យទៅ​វិ​ញ ទ្រង់​នៅ​តែ​មា​នទំ​នុក​ចិ​ត្ត​ថា​ ទ្រង់ “នឹង​បាន​មើ​ល​ឃើញ​សេ​ចក្តី​ល្អរ​បស់ព្រះអម្ចាស់ ក្នុ​ង​​​ស្ថា​ន​​​រ​បស់​​​មនុ​ស្ស​​​រស់​”(ខ.១៣)។

សព្វ​ថ្ងៃ យើង​កំពុ​ង​រ​ស់​នៅ​ក្នុងលោ​កិយ ដែល​ថ្វា​យប​ង្គំ​ភា​ព​បន្ទា​ន់។ ទោះជា​យ៉ា​ង​ណាក៏​​ដោយ ពេល​ដែ​លសេ​ច​ក្តីប៉​ងប្រា​ថ្នាដ៏​ជ្រា​លជ្រៅ​បំផុ​តរ​ប​ស់​យើ​ង ហាក់​ដូ​ចជា​មិ​ន​បា​នទ​ទួ​ល​ការ​បំពេញភ្លា​មៗ​ទេ​ នោះចូ​រ​យើ​ង​តោង​ព្រះដ៏អ​ស់​កល្ប​ជា​និ​ច្ច​ឲ្យ​ជា​ប់ ដូច​ដែល​អ្ន​ក​និព​ន្ធ​ទំនុ​ក​ដំកើង​បាន​មាន​ប្រ​សាស​ន៍​ថា​ “ចូ​រ​​រ​ង់ចាំ​ព្រះយេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់ចាំ​ព្រះយេហូវ៉ា​ទៅ”(ខ.១៤)។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles