ការវិលត្រឡប់យ៉ាងអស្ចារ្យ
លោកឆាត ផែននីងតុន(Chad Pennington) ជាអតីតៈកីឡាករបាល់ទាត់អាមេរិក ដែលធ្លាប់មានរបួសជាច្រើនលើក ដែលជាការគំរាមកំហែង មកលើអាជីពរបស់គាត់។ របួសរបស់គាត់បាននាំឲ្យគាត់ ជួបការពិបាកពីរលើក ដែលមានដូចជា ការវះកាត់ ការព្យាបាលផ្លូវកាយជាច្រើនខែ និងការហ្វឹកហាត់ឡើងវិញអស់ជាច្រើនខែ មុននឹងត្រឡប់ទៅទីលានប្រកួតវិញ។ ប៉ុន្តែ បន្ទាប់ពីបានព្យាបាលរបួសទាំងពីរលើកនោះ គាត់មិនគ្រាន់តែបានត្រឡប់មកការប្រកួតវិញប៉ុណ្ណោះទេ តែថែមទាំងបានទទួលលទ្ធផលដ៏ល្អប្រសើរណាស់ ក្នុងកំរិតដ៏ខ្ពស់មួយ ដែលនាំឲ្យគេដាក់រហ័សនាមគាត់ថា កីឡាករដែលត្រឡប់មកការប្រកួតប្រចាំឆ្នាំ ក្នុងសហព័ន្ធបាល់ទាត់ជាតិ។ សម្រាប់ខ្លួនលោកភែនធីងតុនផ្ទាល់ ការប្រឹងប្រែងរបស់គាត់ ជាការបង្ហាញអំពីការដែលគាត់បានប្តេជ្ញាត្រឡប់មកការប្រកួតបាត់ទាត់វិញ។ បើយើងប្រៀបធៀបរឿងនេះ មកជីវិតខាងវិញ្ញាណវិញ នោះយើងសង្កេតឃើញថា ពេលដែលអំពើបាប និងបរាជ័យបំបែកទំនាក់ទំនងដែលយើងមានជាមួយព្រះ និងធ្វើឲ្យប៉ះពាល់ដល់ការងារបម្រើព្រះអង្គ នោះយើងត្រូវតែមានការប្តេជ្ញាចិត្តឡើងវិញ ដើម្បីស្អាងទំនាក់ទំនងជាមួយព្រះអង្គឡើងវិញ ហើយធ្វើខ្លួនឲ្យមានប្រយោជន៍ចំពោះនគរព្រះអង្គ។ ពេលដែលយើងវង្វេងចេញ ដោយសារអំពើបាប នោះដើម្បីរកផ្លូវត្រឡប់មកវិញ យើងក៏ត្រូវលន់តួបាបផងដែរ។ “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ ដើម្បីឲ្យយើងអាចជាសៈស្បើយ ពីបរាជ័យខាងវិញ្ញាណរបស់យើង យើងត្រូវតែពឹងផ្អែកទាំងស្រុង ទៅលើព្រះអង្គ ដែលបានលះបង់ព្រះជន្ម ដើម្បីយើងរាល់គ្នា។ ហើយការនេះនាំឲ្យយើងមានសង្ឃឹមឡើង។ ព្រះគ្រីស្ទដែលបានសុគតជួសយើង…
Read article