គេបានដំកុលទុកនូវមកុដរាជ្យដ៏មានតម្លៃ នៃចក្រភពអង់គ្លេស ក្នុងប៉មនៃទីក្រុងឡុង យ៉ាងមានសុវត្ថិភាព និងមានអ្នកយាម២៤ម៉ោង។ ជារៀងរាល់ឆ្នាំ មានមនុស្សរាប់លាននាក់បានមកទស្សនាកន្លែងពិពណ៌មួយនេះ ដោយការស្ងើចសរសើរ ចំពោះរតនៈសម្បត្តិដែលគេបានលម្អរយ៉ាងស្រស់ស្អាត។ មកុដរាជ្យដ៏មានតម្លៃទាំងនោះ ជានិមត្តរូបតំណាងឲ្យអំណាចនៃចក្រភពអង់គ្លេស ក៏ដូចជាតំណាងឲ្យកិត្យានុភាព និងមុខតំណែងរបស់អ្នកដែលពាក់មកុដទាំងនោះផងដែរ។
មកុដទាំងនោះមានបីប្រភេទខុសៗគ្នា ដូចជា មកុដគ្រងរាជ មកុដរដ្ឋ(គេប្រើក្នុងការបំពេញមុខនាទីផ្សេងៗ) និងមកុដអគ្គមហេសី។ គេប្រើមកុដនីមួយៗ ដើម្បីបំពេញគោលបំណងខុសៗគ្នា។
យ៉ាងណាមិញ ស្តេចនៃស្ថានសួគ៌ ដែលសក្តិសមនឹងពាក់មកុដដ៏អស្ចារ្យបំផុត និងសមនឹងទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គពាក់មកុដមួយ ដែលមិនដូចមកុដផ្សេងឡើយ។ ពេលដែលព្រះយេស៊ូវកំពុងទទួលរងនូវការបន្ទាបបន្ថោក និងទុក្ខវេទនា អស់ពេលជាច្រើនម៉ោង មុនពេលគេយកព្រះអង្គទៅឆ្កាង “ពួកទាហានក៏ក្រងភួងបន្លាបំពាក់លើព្រះសិរ ហើយយកអាវពណ៌ស្វាយមកបំពាក់ទ្រង់”(យ៉ូហាន ១៩:២)។ តាមធម្មតាមកុដ ជានិមិត្តរូបនៃភាពជាក្សត្រ និងកត្តិយស តែនៅថ្ងៃនោះ គេបានប្រើវាជាឧបករណ៍សម្រាប់សើចចម្អក និងសម្អប់វិញ។ ប៉ុន្តែ ព្រះអង្គសង្រ្គោះនៃយើងនៅតែស្ម័គ្រព្រះទ័យពាក់មកុដនោះ ដើម្បីយើងរាល់គ្នា ដោយផ្ទុកអំពើបាប និងក្តីអាម៉ាសរបស់យើង នៅលើព្រះអង្គទ្រង់។
ព្រះដែលសក្តិសមនឹងទទួលមកុដដ៏ល្អបំផុត បានទទួលរកទុក្ខលំបាកដ៏អាក្រក់បំផុត ដើម្បីយើងរាល់គ្នា។-Bill Crowder