ក្មេងៗក្នុងលោកិយ

ន្ទាប់ពីសិ​ស្សវិ​ទ្យាល័​យមួ​យ​ក្រុ​ម បាន​ទៅ​សួ​រ​សុ​ខ​ទុក្ខ​ម​ណ្ឌល​កុមារ​កំពា្រ​មួយ​កន្លែង ក្នុងអំឡុង​ពេល​នៃដំ​ណើរបេសក​កម្ម​ហើយ គេឃើ​ញ​សិស្ស​ម្នាក់​មាន​ទឹ​កមុ​ខ​ក្រៀម​​ក្រំ។ ពេល​គេ​សួរគា​ត់​ពីមូ​លហេ​តុដែ​លគា​ត់​មិ​នស​ប្បា​យចិ​ត្ត គាត់​ក៏បា​ន​ប្រា​ប់​គេ​ថា មណ្ឌល​កុមារ​កំព្រា​នោះ ​បាន​ធ្វើ​ឲ្យគា​ត់​នឹក​ចាំ​ អំពី​ស្ថាន​ភាព​នៃ​ជីវិត​របស់​គាត់​ កាល​ពី​១​០​ឆ្នាំមុ​ន​។

គាត់​ធ្លាប់​រស់​នៅ ក្នុង​មណ្ឌល​កុមា​រ​កំ​ព្រា  នៅ​ប្រទេ​សផ្សេ​ង​។​ គាត់​នឹក​ចំា​ថា​ កាល​នោះ មា​ន​ម​នុ​ស្ស​ម​ក​សួរសុ​ខ​ទុក​គាត់ ​និងមិ​ត្ត​ភ័ក្រ​គា​ត់  ដូច​សិស្ស​វិ​ទ្យា​ល័យមួ​យក្រុ​មនេះ​ដែរ​  ហើយ​ប​ន្ទាប់​ម​ក ក៏​ទៅ​វិ​ញ​អ​ស់។ យូរ​ៗ​ម្តង មានមនុស្សម្នា​ក់បា​ន​ត្រឡ​ប់ម​ក​វិ​ញ ហើ​យក៏​យ​ក​ក្មេង​ណា​ម្នាក់​ ទៅ​ចិញ្ចឹម។ ពេល​គាត់​មិ​ន​ឃើ​ញ​មាន​ន​រណាម្នា​ក់​ មក​យកគា​​ត់​ទៅ​ចិញ្ចឹម  ដូ​ច​ក្មេង​​ដទៃ​ទៀ​ត​ក្នុ​ងមណ្ឌ​ល គាត់​ក៏​សួរ​ខ្លួ​ន​ឯ​ង​​ថា តើ​ខ្ញុំ​មាន​ចំណុ​ច​ណា​មិ​ន​ល្អ​? ហេតុ​នេះហើ​យ​បា​ន​ជា​គាត់​នឹក​ឃើញ​រឿងដ៏​កំ​សត់​នោះ ពេល​ដែ​លសិ​ស្ស​វិទ្យាល័យ​មួយ​ក្រុ​ម​នោះ បានទៅសួ​រសុ​ខ​ទុក្ខ​មណ្ឌល​កុមារ​កំព្រា​​នោះ​  ហើយ​ក៏​ត្រ​ឡប់​ទៅ​វិញ​អស់​។​ ដូច​នេះ ពួ​កគេ​ក៏​បា​ន​អធិស្ឋា​ន​ឲ្យ​គាត់ ហើយ​អរ​ព្រះ​​គុណ​ព្រះអ​ង្គ     ដែល​បា​ន​ឲ្យ​ស្ត្រីម្នា​ក់(ដែល​ជា​ម្តាយ​ចិ​ញ្ចឹម​របស់​គាត់) បាន​មក​យក​គាត់​ទៅ​ចិញ្ចឹ​ម​  ដូច​កូ​ន​បង្កើត​។ ការ​​បង្ហាញ​ចេញនូ​វ​ក្តីស្រឡាញ់​យ៉ាង​ដូច​​នេះ បាន​នាំ​ឲ្យ​ក្មេង​ប្រុស​ម្នាក់​មាន​ក្តី​សង្ឃឹម​ក្នុង​ជី​​វិត។​

មាន​កុមា​រ​នៅ​គ្រប់​ទិ​សទី​ក្នុ​ងពិភពលោ​កនេះ​ ​ដែល​ចាំបា​ច់​ត្រូវ​ស្គាល់​សេចក្តី​ស្រឡាញ់ ដែល​ព្រះមា​ន​ចំពោះពួ​ក​គេ (ម៉ាថាយ ១៨:៤-៥ ម៉ាកុស ១០:១៣-១៦ យ៉ាកុប ១:២៧)។ ជា​ការ​ពិត​ណាស់ យើង​រាល់​គ្នា​មិ​នសុ​ទ្ធ​តែ​អាច​ទៅ​សួ​រ​សុ​ខ​ទុ​ក្ខ ឬ​យក​ក្មេ​ង​ទាំ​ង​នោះទៅ​ចិញ្ចឹម​ឡើយ ហើយ​គេក៏​មិន​បា​ន​រំ​ពឹ​ងឲ្យ​យើ​ងធ្វើ​ដូ​ច​នេះ ​ឲ្យ​បាន​គ្រ​ប់​គ្នាដែ​រ។ ប៉ុន្តែ យើងរា​ល់គ្នា​សុ​ទ្ធ​តែអា​ច​ធ្វើ​នូវ​កិច្ច​ការ​មួយ​ដូ​ច​គ្នា​ គឺឧ​បត្ថម្ភ លើកទឹ​ក​ចិត្ត បង្រៀន ហើ​យអ​ធិស្ឋា​ន​ឲ្យ​ពួ​ក​គេ។ ពេល​ដែល​យើង​ស្រឡាញ់​ក្មេង​ៗ​ក្នុ​ង​លោកិ​យ​នេះ​ នោះមា​ន​ន័យ​ថា​ យើង​កំពុ​ង​តែ​ថ្វាយ​ព្រះកិ​ត្តិនា​ម ដ​ល់​ព្រះ​វរបិតា​នៃយើ​ង ដែល​បាន​ទទួ​ល​ចិញ្ចឹម​យើ​ង ក្នុង​គ្រួសា​រ​រប​ស់ព្រះ​អ​ង្គ(កាឡាទី ៤:៤-៧)។-Dave Branon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles