ពន្លឺនៃកូនចៀម

នុស្ស​បាន​ប្រើ​ពន្លឺ​ថ្ងៃ និង​ពន្លឺ​ព្រះច័​ន្ទ ដើម្បី​បំភ្លឺ​នៅ​ពេល​ថ្ងៃ​ និង​ពេលយ​ប់ អស់​ជា​ច្រើនជំនាន់​រាប់​មិ​ន​អស់។ ពន្លឺ​ព្រះ​ច័ន្ទ​ជួ​យ​បំភ្លឺ​ផ្លូ​វនៅ​ពេ​ល​យប់ រី​ឯ​ព​ន្លឺ​ថ្ងៃ​ផ្តល់​កំារ​ស្មី ដែល​ផ្តល់​ជីវិត​ដល់​រុ​ក្ខ​ជាតិ​ហូ​ប​ផ្លែ​ និងផ្ត​ល់​ជី​វ​ជាតិ​ដែល​រូ​ប​​កាយ​យើ​ង​ត្រូ​វ​ការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួ​មព្រះ​បា​នប្រ​ទា​នព​ន្លឺ​ដ៏អ​ស្ចារ្យ តា​មរយៈ​​តួព​ន្លឺទាំ​ង​ពីរ​នេះ។ យ៉ាងណា​មិ​ញ​ ព្រះ​គម្ពីរ​លោកុប្បត្តិបា​ន​ចែ​ង​ថា​ ព្រះទ្រ​ង់ “​​ធ្វើ​​ពន្លឺ​ធំ​ជា​២​តួ ១​ដែល​ធំ​ជាង នោះ​សំរាប់​បំភ្លឺ​ក្នុង​ពេល​ថ្ងៃ ហើយ​១​ដែល​តូច​ជាង​សំរាប់​បំភ្លឺ​ក្នុង​ពេល​យប់”(លោកុប្បត្តិ ១:១៦)។

ប៉ុន្តែ ថ្ងៃណា​មួ​យ ​ព្រះអ​ង្គ​នឹង​ប្រទា​ននូ​វ​ពន្លឺមួយប្រ​ភេ​​ទ​ទៀត ដល់ម​នុ​ស្សជា​តិ​។ សាវ័ក​យ៉ូហា​ន​បា​ន​ក​ត់​ទុក​ក្នុ​ងក​ណ្ឌ​វិវរណៈ​ថា ទីក្រុងនៅ​យេ​រូសាឡិ​ម​ថ្មី “​មិន​ត្រូវ​ការ​នឹង​ព្រះអាទិត្យ ឬ​ព្រះចន្ទ​សម្រាប់​​នឹង​បំភ្លឺ​ទេ ដ្បិត​សិរីល្អ​នៃ​ព្រះ​បាន​បំភ្លឺ​ហើយ ឯ​កូន​ចៀម​ក៏​ជា​ចង្កៀង​នៃ​ក្រុង​នោះ​ដែរ”(វិវរណៈ ២១:២៣)។ ពាក្យ “ពន្លឺ” ដែល​បាន​ប្រើ​ក្នុង​បទ​គ​ម្ពី​រ​នេះ​ គឺ​ប្រៀ​បបា​ន​នឹ​ង​ច​ង្កៀ​ងដ៏​ធំ​មួ​យ​។ ព្រះ​គ្រីស្ទ​ដែល​មាន​ពេញ​ដោ​យ​សិរី​ល្អ     នឹង​បាន​ធ្វើ​ជា​ចង្កៀង​ខាងវិ​ញ្ញាណ ដែល​បំភ្លឺ​ផែន​ដី​ថ្មី​ដែលមា​ន​ពេញ​ដោ​យអំ​ណរ។​

ព្រះ​អម្ចា​ស់​យេស៊ូវ​គ្រីស្ទ ជា​“កូន​​​ចៀម​​​នៃ​​ព្រះ ដែល​ដោះ​បាប​មនុស្ស​លោក”(យ៉ូហាន ១:២៩)។ ព្រះអ​ង្គ​ជា​ប្រភ​ព​នៃ​ពន្លឺ​ខា​ងវិ​ញ្ញា​ណ ដែលធ្វើ​ឲ្យ​អ្ន​ក​ដើរ​​តាម​ព្រះអង្គ ក្លាយជា​ “ពន្លឺ​នៃ​លោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអ​ង្គ​នឹ​ងក្លា​យ​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​យើង  អស់ក​ល្ប​ជានិ​ច្ច(វិវរណៈ ២១:២៣)។ តើយើ​ងនឹ​ង​មា​ន​ចិត្ត​រំ​ភើប​យ៉ា​ងណា​ ដែលនឹ​ង​បាន​រ​ស់​នៅ​ក្នុង​ពន្លឺ​នៃកូ​ន​ចៀម​នៃ​ព្រះ​!-Dennis Fisher

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles