បង្រៀនដោយប្រើគំរូ

ណៈ​ពេលដែ​ល​ខ្ញុំ​កំ​ពុង​រង់​ចាំ​​គ្រូពេទ្យពិ​និត្យ​ភ្នែក​រប​ស់​ខ្ញុំ​ ខ្ញុំមា​ន​ការ​ភ្ញា​ក់​ផ្អើ​ល ពេល​បាន​អាន​ពាក្យ ដែល​គេស​រសេរ​ក្នុង​ការិយាល័យ​គ្រូ​ពេទ្យ​ភ្នែក​ថា​ “៨០​ភាគ​រយ នៃកា​រ​អ្វី​ដែល​កុមារ​បាន​រៀន​សូ​ត្រ ក្នុង​រយៈ​ពេ​ល​១​២​ឆ្នាំ​ដំបូងនៃជី​វិត​រប​ស់​ពួក​គេ គឺរៀ​ន​សូត្រ​តាម​រ​យៈភ្នែ​ករបស់​​ពួក​គេ”​។ ពេល​នោះខ្ញុំ​ក៏​បា​ន​ចាប់​ផ្តើ​ម​គិត​អំពី​ក្មេ​ង​ៗ​ទាំ​ងអ​ស់ ដែល​ប្រើ​ភ្នែករ​ប​ស់​ខ្លួន​ មើល​ទូរទស្សន៍ ​ខ្សែភាពយ​ន្ត ព្រឹត្តិ​ការណ៍ អ្វីៗ​ដែ​ល​នៅ​ជុំ​វិញ និង​សង្កេ​ត​មើល​អាកប្បកិរិយា​របស់​អ្ន​កដ​ទៃ ជា​ពិសេស​នៅក្នុ​ងគ្រួ​សារ​របស់​ពួក​គេ។​

ជា​​ពិសេស បុរស​​​ជា​ឪពុក​​អាច​មាន​​ឥទ្ធិពល​​ដ៏​​មាន​​អំណាច ​មកលើកូ​ន​ៗរ​ប​ស់ខ្លួ​ន។ យ៉ាងណា​មិ​ញ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ឪពុក​ទាំង​ឡា​យ “កុំ​​ឲ្យ​​ចាក់រុក​កូន​របស់​ខ្លួន​ឡើយ ចូរ​បង្រៀន​វា​ទៅ​តាម​ដំបូន្មាន និង​សេចក្តី​ដាស់តឿន​របស់​ព្រះអម្ចាស់​វិញ”(អេភេសូរ ៦:៤)។ សូមយើងពិចារណា អំពីគំ​រូ​ដ៏​មា​នអំ​ណា​ច របស់​ឪពុក​ទាំងឡា​យ ដែលមាន​អា​កប្បកិ​រិយ៉ា និង​ពាក្យ​ស​ម្តី ដែល​​នាំឲ្យកូន​ៗ​រប​ស់ខ្លួ​ន​កោ​តសរ​សើ​រ។ គាត់​មិន​មែ​ន​ជា​មនុស្សល្អ​ឥ​តខ្ចោះ​ទេ តែ​គាត់​កំពុង​តែដើ​រ​តា​មផ្លូ​វ​ត្រូវ​ហើយ។ ពេល​ដែល​ស​កម្មភា​ព​របស់​យើងឆ្លុះ​ប​ញ្ចាំង​អំពី​បុគ្គលិក​លក្ខណៈ​រប​ស់​ព្រះ ជាជា​ង​ធ្វើ​ឲ្យ​គេ​យល់ខុ​ស​អំ​ពី​ព្រះអ​ង្គ នោះព្រះ​អ​ង្គកំ​ពុ​ង​តែធ្វើកា​រ​ក្នុង​ជីវិត​យើង ដោយ​អំណាច​ដ៏អស្ចារ្យ​សម្រាប់ធ្វើ​​ការ​ល្អ។

នេះជាកា​រ​ពិ​បាកស​ម្រាប់ឪ​ពុកម្តា​យទាំ​ង​ឡា​យ ដូចនេះ​ វាមិ​នមែ​ន​ជា​រឿ​ងចៃដន្យ​ទេ ដែល​សាវ័​កប៉ុល​បា​ន​ជម្រុ​ញ​យើង​ ឲ្យ “​​មាន​​​កំឡាំ​ង​ឡើង​ក្នុង​ព្រះអម្ចាស់ ដោយ​ឫទ្ធិបារមី​របស់​ព្រះចេស្តា​ទ្រង់”(ខ.១០)។ មាន​តែ​តាម​រ​យៈ​ក​ម្លាំងរ​បស់​ព្រះ​អ​ង្គ​ទេ ដែលយើ​ងអា​ច​ឆ្លុះ​បញ្ចាំង​សេចក្តី​ស្រឡាញ់ និង​ការ​អ​ត់​ធ្មត់​នៃព្រះ​វរបិតា​នៃ​យើង ដែល​គង់​នៅស្ថាន​សួគ៌។​

យើង​បង្រៀន​កូ​ន​ៗ​រប​ស់​យើង​ តាមរយៈគំរូ​នៃ​កា​ររស់​នៅរ​បស់យើ​ង បានច្រើ​ន​ជាង តាម​រយៈ​ពាក្យស​ម្តីរ​ប​ស់​យើ​ង។-David Mccasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles