អ្នកដើរលឿនជាងគេ ក្នុងពិភពលោក

យោងតាម​ការសិក្សា​មួយ ដែល​បាន​ធ្វើ​ការ​វា​ស់ស្ទុ​ង​ជំហាននៃ​ជី​វិត​របស់​ប្រជាជន នៅ​ទីក្រុង ក្នុង​៣២​ប្រទេ​ស បាន​ឲ្យ​ដឹង​ថា ប្រជាជ​នដែ​ល​មា​ន​ការប្រញាប់​ប្រញាល់​ជាង​គេ គឺ​ប្រជាជន​ដែល​កំពុ​ងរ​ស់​នៅក្នុ​ងប្រទេស​សឹង្ហ​បូរី។ ពួក​គេដើ​រ​ក្នុ​ង​ល្បឿន​១៨​ម៉ែត្រ ក្នុង​រយៈ​ពេល​១០:៥៥​វិនាទី បើធៀ​ប​នឹង​អ្ន​ក​រស់​នៅ​ក្នុ​ងក្រុ​ងញូ​យ៉ក ដែល​ចំណាយ​ពេល​១​២​​វិនាទី និង​អ្នក​ដែលរ​ស់​នៅ​ក្នុង​ទី​ក្រុងប្លា​ន់ទា ប្រទេស​ម៉ាឡាវី ក្នុង​ទ្វី​ប​អាហ្វ្រិ​ក ដែលបា​នចំ​ណាយ​ពេល​៣១:៦០ វិនាទី​។

ប៉ុន្តែ ទោះ​បី​ជា​អ្នក​កំពុ​ងរ​ស់​នៅ​ទីណាក៏​ដោ​យ ការ​សិក្សាបា​ន​បង្ហាញ​ថា ល្បឿន​នៃ​ការ​ដើ​ររ​បស់ម​នុស្សបា​ន​កើន​ឡើ​ង ១០​ភាគ​រយ ជា​មធ្យម ក្នុងរ​យៈ​ពេល​២​០​ឆ្នាំម​កនេះ​។ បើសិ​ន​ជា​ល្បឿន​នៃ​ការ​ដើរ​រប​ស់​មនុ​ស្ស ជា​សញ្ញា​បង្ហាញ​អំ​ពីជំ​ហាន​នៃជី​វិត​មនុស្ស នោះ​​មាន​ន័យថា​  មនុស្ស​យើង​សព្វ​ថ្ងៃ ​ ពិត​ជា​មាន​ការរវល់​កា​ន់តែ​ខ្លាំ​ង​ជាង​មុន​។​

តើអ្ន​ក​កំ​ពុង​តែ​ជា​ប់​នៅក្នុ​ង​ភាព​រញេរ​ញ៉ៃ នៃកា​រ​រស់​នៅ​ដ៏​មមាញឹក​ឬ? ចូរ​បង្អង់​ឈ​ប់​សិន ហើយ​ពិចារណាអំ​ពី​ព្រះ​បន្ទូល ​ដែល​ព្រះយេ​ស៊ូវ​បាន​មាន​មក​កាន់​នាង​ម៉ាថាថា​ “នាង​ព្រួយ​ចិត្ត​ខំ​ប្រឹង​រៀបចំ​ធ្វើ​អី​ច្រើន​ម៉្លេះ មាន​សេចក្តី​តែ​១​ទេ ដែល​សម្រាប់​​ត្រូវ​ការ ឯ​ម៉ារា នាង​បាន​រើស​ចំណែក​យ៉ាង​ល្អ ដែល​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ”(លូកា ១០:៤១-៤២)។

ត្រង់​ចំ​ណុ​​ចនេះ សូមកត់សំ​គាល់​ព្រះ​បន្ទូល​ដ៏​ស្រទន់​រប​ស់ព្រះ​យេស៊ូវ​ចុះ។ ព្រះអង្គ​មិន​បា​នស្តីបន្ទោស​ឲ្យនា​ង​ម៉ា​ថា ដោយសា​រ​នាង​ច​ង់​បម្រើភ្ញៀ​វ​ឲ្យបា​ន​ល្អនោះ​ទេ​ តែផ្ទុ​យទៅ​វិ​ញ ព្រះអ​ង្គ​បាន​រំឭក​នាង អំពី​កា​រ​អ្វី​ដែល​នាង​ត្រូវ​យក​ជាអា​ទិភាព។ នាង​ម៉ាថាមាន​កិច្ចកា​រដ៏​ចាំបា​ច់​ជាច្រើន​ដែល​ត្រូវធ្វើ​ ប៉ុន្តែ នាង​បាន​រា​ប់កា​រ​នោះ​ជា​សំខាន់​ពេក។​ ពេ​លនោះ​ នាង​ក៏​បាន​ជា​ប់រ​វល់​ក្នុ​ង​ការ​ធ្វើកិច្ច​ការ​ល្អៗ​ជា​ច្រើ​ន បាន​ជា​នាង​មិន​ចំ​ណាយពេ​ល​អង្គុ​យ​នៅទៀ​ប​ព្រះបា​ទព្រះ​​យេស៊ូវ។

ពេល​ដែល​យើ​ង​ខិ​ត​ខំធ្វើ​កា​រ ឲ្យ​បាន​ផ​ល​ផ្លែច្រើ​ន ថ្វា​យព្រះ​អ​ម្ចាស់ សូម​យើង​នឹ​ក​ចាំអំ​ពី​​ការ​មួយ ដែល​សម​នឹ​ង​ឲ្យយើ​ង​យ​កចិត្តទុក​ដាក់បំផុ​ត​នោះ គឺកា​រអ​សប្បាយ​នឹង​ការ​ចំណាយ​ពេល​ជា​មួយ​​ព្រះ​អម្ចាស់​។-Poh Fang Chia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles