ការផ្តោតទៅលើដំណើរការ

លោក​វីលៀម ហ្ស៊ីនស័រ(Williams Zinsser) បាន​និព​ន្ធសៀ​វ​ភៅ​ដែ​ល​មា​ន​ចំណងជើង​ថា ការ​សរសេរ​បាន​ល្អ  ដែលក្នុ​ង​នោះ​ គាត់​បាន​មាន​ប្រ​សាសន៍​ថា អ្នក​និពន្ធជាច្រើន​បរាជ័យ ដោយ​សារ​ពួក​គេ “គិត​អំពី​កា​រ​លក់​សៀវភៅរ​បស់​ខ្លួន​ខ្លាំ​ង​ពេ​ក”។ ពួកគេ​ខ្វ​ល់​អំពី​ការ​លក់​អត្ថបទ ឬសៀ​វភៅ​រ​បស់​ខ្លួ​ន​ខ្លាំង​ណា​ស់ បាន​ជា​ពួក​គេ​មិ​នបា​នអើ​ពើរ ចំពោះកា​រ​រៀន​សូត្រអំពីដំ​ណើរកា​រ​នៃស​រ​សេរ ដែល​ត្រូវ​គិត ធ្វើគ​ម្រោង និង​រៀប​ចំ​ការស​រសេរ​​ឲ្យ​បាន​ល្អ។ លោក​ហ្ស៊ីនស័រជឿ​ថា​ អ្នកនិ​ពន្ធ​ស​រសេរ​មិន​បា​ន​ល្អ ពេល​ដែល​ពួ​ក​គេ “សរសេរ ដូច​កីឡា​ករ​ដែល​​ផ្តោត​ទៅ​លើ​គោល​ដៅ​​​​ពេក ហើយមិន​បាន​គិ​តពី​របៀ​បរ​ត់​ប្រណាំងឲ្យ​បានល្អ”​។​ ត្រង់ចំ​ណុច​នេះ លោក​អេ ដាប់ប៊លយូ តូហ្ស័រ(A. W. Tozer) ដែល​ជាអ្នក​និ​ពន្ធ និង​អ្ន​ក​ប​ម្រើព្រះ​ បាន​មាន​ប្រសាសន៍​ថា ​យើងក៏​ប្រើ​គោលការ​ណ៍​ដូច​នេះ​ ក្នុង​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែ​រ។​ គាត់បា​ននិ​ពន្ធ​សៀវ​ភៅមា​នចំណ​ងជើ​ង​ថា​ ឫស​គល់ នៃ​ពួកប​រិសុទ្ធ ដែល​ក្នុង​នោះ គាត់បា​ន​រៀប​រា​ប់​អំពី​កា​រ​ដែល​យើង​ច្រើនតែ​ខ្វល់​​​អំ​ពីផ​ល​ផ្លែ … ហើយ​មិន​បា​ន​អើពើ​ចំពោះឫ​សគុ​ល ដែល​នាំឲ្យមា​ន​ផ​លផ្លែ​នោះទេ​”។

យ៉ាង​ណាមិ​ញ សាវ័​កពេ​ត្រុ​សបា​ន​រំ​ឭក​ពួ​កជំ​នុំ នៅ​សតវត្សរ៍​ទី១​ថា​ ការ​រស់​នៅ​ដែ​ល​មាន​លក្ខណៈ​ដូច​ព្រះ​គ្រីស្ទ និងកា​រ​ធ្វើ​ការ​បម្រើព្រះដែ​លមា​ន​ប្រសិទ្ធិ​ភា​ព  គឺ​ជាល​ទ្ធផ​ល​ដែលទទួល​​បា​ន  ដោយ​សារ​​មាន​​​ដំ​ណើរ​ការ​​ល្អ​។  គាត់​បាន​លើ​ក​​ទឹក​ចិត្ត​ពួក​​គេ​ឲ្យមា​នកា​រ​លូត​លា​ស់ ក្នុងផ្នែ​កទាំ​ង​៨​ នៃ​ការ​លូត​លាស់​ខាង​វិញ្ញាណ ដែល​មាន​ដូ​ចជា សេចក្តី​ជំនឿ គុណធម៌ ចំ​ណេះ​ដឹង ការដឹ​ង​ខ្នា​ត ការ​អត់​ធ្មត់ ការ​គោរព​ប្រតិ​បត្តិ​ព្រះ ការ​រាប់​អាន​គ្នា​ជា​ប​ងប្អូ​ន និង​សេចក្តី​ស្រឡាញ់(​២ពេត្រុស ១:៥-៧)។ លោ​កពេ​ត្រុ​សបា​ន​មា​ន​ប្រសាសន៍​ថា ​​បើ​​​មាន​​សេចក្តី​ទាំង​នោះ​ចម្រើន​​ឡើង ក្នុង​ចិត្ត​អ្នក​រាល់​គ្នា​ហើយ “នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ទំនេរ ឬ​ឥត​ផល​ខាង​ឯ​ដំណើរ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ឡើយ”(ខ.៨)។

ព្រះ​អម្ចា​ស់បា​ន​ត្រា​ស​ហៅយើ​ង​ ឲ្យឆ្លងកា​ត់ដំ​ណាក់​កា​លដ៏អ​ស្ចារ្យ​នៃកា​ររៀ​នស្គា​ល់​ព្រះ​អង្គ ដោយធា​នាយើ​ង​ថា ​យើងនឹ​ងមា​ន​ផល​ផ្លែ​ក្នុ​ងកា​រងា​រ​បម្រើព្រះ​​អង្គ ក្នុង​ព្រះនា​មព្រះ​អ​ង្គ និង​ដើម្បី​ព្រះកិ​ត្តិនា​ម​ព្រះអ​ង្គ។-David Mccasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles