ក្នុងតំបន់ដែលយើងរស់នៅ

មានពេលមួយ មានកីឡាករបាល់ទាត់អាជីពម្នាក់ បានផ្លាស់ទីលំនៅមកក្នុងតំបន់ដែលខ្ញុំរស់នៅ ធ្វើឲ្យទីនោះមានភាពអ៊ូអរ។ ផ្ទះគាត់ស្ថិតនៅរំលងប្រហែលបីផ្ទះ ពីផ្ទះខ្ញុំ។ យើងធ្លាប់តែឃើញគាត់នៅលើកញ្ចក់ទូរទស្សន៍ និងបានអានពត៌មាន ដែលនិយាយអំពីជំនាញដ៏អស្ចារ្យរបស់គាត់នៅទីលានប្រកួត តែយើងមិនដែលគិតថា គាត់នឹងមករស់នៅក្នុងតំបន់របស់យើងទេ។ ដំបូងឡើយ យើងរំពឹងថា យើងនឹងបានទទួលស្វាគមន៍គាត់ ក្នុងតំបន់ដែលយើងរស់នៅ ហើយនឹងបានរាប់អានគ្នាជាមិត្តភ័ក្តិផង។ ប៉ុន្តែ ការរស់នៅរបស់គាត់មាន ភាពមមាញឹកពេក បានជាយើងម្នាក់ៗពិបាកនឹងទំនាក់ទំនងគាត់ឲ្យបានជិតដិត។

ការនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីព្រះអម្ចាស់នៃចក្រវាល និងជាព្រះអាទិករនៃរបស់សព្វសារពើ ដែលបានសម្រេចព្រះទ័យយាងមករស់នៅក្នុងចំណោមយើងរាល់គ្នា។ ព្រះអង្គបានយាងចាកនគរស្ថានសួគ៌ មកក្នុងលោកិយនេះ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា”(យ៉ូហាន ១:១៤)។ ព្រះយេស៊ូវមិនដែលមានការរវល់ ដែលធ្វើឲ្យយើងមិនអាចចូលទៅជិតព្រះអង្គបាននោះឡើយ។ ព្រះអង្គបានសម្រេចព្រះទ័យមានទំនាក់ទំនងជិតស្និទ្ធ ជាមួយនឹងអស់អ្នកដែលចូលមកជិតព្រះអង្គ។ ហើយជាពិសេស សម្រាប់អ្នកដែលទទួលសេចក្តីស្រឡាញ់ ដ៏ប្រោសលោះរបស់ព្រះអង្គ  ព្រះវិញ្ញាណយាងមកគង់នៅក្នុងចិត្ត  ដើម្បីកម្សាន្តចិត្ត  ប្រឹក្សាយោបល  ដាស់តឿន ដឹកនាំ និងបង្រៀនយើង។

ពេលដែលអ្នកគិតអំពីទារកតូចនៅក្នុងស្នូកសត្វ នោះសូមចាំថា យើងម្នាក់ៗពិតជាពិសេសយ៉ាងណា ដែលព្រះអង្គមិនគ្រាន់តែបានយាងមកនៅក្នុងកណ្តាលចំណោមយើងប៉ុណ្ណោះទេ តែថែមទាំងបានគង់នៅក្នុងចិត្តយើងទៀតផង។-Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles