2016

You are here:
ការចាប់ផ្តើមជាថ្មី

មនុស្ស​គ្រប់​គ្នាសុទ្ធតែ​អា​ចចា​ប់ផ្តើ​ម​ជីវិត​ជា​ថ្មី។ ពេល​លោក​ប្រាយ៉ាន(Brayan) នៅ​ក្មេង គាត់​បាន​ចូល​ក្រុ​ម​ជើង​កាង នៅ​សាលា​បឋម​។ ពេល​គាត់​មា​ន​អា​យុ១​២​ឆ្នាំ​ គាត់បា​ន​រត់​ចោល​ផ្ទះ ហើយ​ជីវិ​ត​រប​ស់គា​ត់ក៏​ត្រូ​វវង្វេង នៅ​ក្នុង​ក្រុម​ជើង​កាង​ និង​ការ​ការញៀ​ន​ថ្នាំអ​ស់​បី​ឆ្នាំ។ ទោះ​បី​ជា​គាត់បា​ន​ចាកចេ​ញ​ពី​ក្រុមជើ​ងកា​ង ហើយ​ត្រឡប់​មក​ផ្ទះ​វិ​​ញ​ក៏ដោ​យ ក៏​គាត់​នៅ​តែមាន​ការ​ពិបាក ពេល​ដែល​គា​ត់​ត្រូវ​គេ​ដេញ​ចេញ​ពី​សាលារៀ​ន ដោយ​សារ​គាត់​លក់​ថ្នាំ​ញៀន​នៅ​ទីនោះ។ ​​ទោះ​បី​ជាយ៉ា​ងណា​ក៏​ដោ​យ ពេល​គាត់​ចូ​ល​រៀន​នៅ​ក្នុង​សាលា​វិទ្យា​ល័យ​មួយ​ទៀត មាន​គ្រូ​បង្រៀន​ម្នាក់បាន​លើ​ក​ទឹក​ចិ​ត្ត​គាត់ ឲ្យ​សរសេរ​អំពីប​ទ​ពិសោធន៍នៃ​​ជីវិត​របស់​គាត់ ជា​​ជាង​​​បន្ត​​ប្រព្រឹត្ត​កា​រ​អាក្រក់​​ទាំង​នោះឡើ​ងវិ​ញ។​ ពេ​លនោះ​ គាត់​ក៏​បា​ន​ទទួល​យក​ការ​កែ​ខ្លួ​នយ៉ាង​​រីក​រា​យ ហើយ​ក៏​បាន​ចាប់​ផ្តើ​ម​ជី​វិ​ត​​ជា​ថ្មី។​ យ៉ាង​ណាមិ​ញ ព្រះអ​ម្ចាស់​បា​ន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ ដើម្បីលើ​ក​ទឹ​ក​ចិ​ត្ត​ប្រជាជ​ន​យូ​ដា ឲ្យគិ​ត​អំពី​ការ​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី​ផ​ងដែ​រ​ ពេល​ដែល​ពួ​ក​គេ​កំពុ​ងរ​ស់​នៅ​ជា​ឈ្លើ​យស​ង្រ្គាម។ គឺ​ដូច​ដែ​ល​ព្រះ​អ​ង្គ​បា​ន​មា​នប​ន្ទូ​ល​ថា​ “កុំ​ឲ្យ​ឯង​រាល់​គ្នា​នឹក​ចាំ​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ឬ​រិះគិត​ពី​អស់​ទាំង​ការ​ពី​ចាស់​បុរាណ​នោះ​ឡើយ”(អេសាយ ៤៣:១៨)។ ព្រះ​អង្គ​បា​ន​ប្រាប់​ពួក​គេ​ឲ្យ​ឈប់​រស់​នៅ​ ក្នុង​ការ​ដា​ក់​ទោ​សនោះ​ទៀ​ត​។ ព្រះអ​ង្គស​ព្វ​ព្រះទ័យ​ឲ្យ​ពួក​គេ​ផ្តោ​តអារម្មណ៍​ទៅ​លើ​ព្រះ   ដែល​នឹ​ង​ប្រទា​នពួ​ក​គេ​នូវ​ការ​ចាប់ផ្តើ​មជា​ថ្មី​  ដោយនាំ​ពួ​ក​គេចេ​ញពី​​ចក្រ​ភព​បាប៊ីឡូន  ត្រឡប់​ទៅ​ផ្ទះវិ​ញ តាម​រយៈកា​រ​ធ្វើ​ដំណើរ​ចាក​ចេញជា​ថ្មី​មួ​យ​ទៀ​ត(ខ.១៩)។ កាល​ណាយើ​​ងមា​ន​ព្រះ នោះយើ​ង​អាច​ចាប់​ផ្តើម​ជីវិត​ជា​ថ្មី។ ព្រះ​អង្គ​អាច​ជួយ​យើង ឲ្យ​បំភ្លេច​អតី​ត​កាល ហើយចា​ប់ផ្តើ​ម​តោ​ងព្រះ​អ​ង្គឲ្យ​ជាប់។ ទំនាក់ទំ​នង​ជា​មួ​យព្រះ​អ​ង្គ ផ្តល់​ឲ្យ​នូវ​សេច​ក្តី​សង្ឃឹម​ថ្មី ដល់អស់អ្នក​ដែ​ល​ទុ​ក​ចិ​ត្តព្រះ​អ​ង្គ​។-Marvin Williams

Read article
ព្រះអង្គពិតជាអស្ចារ្យណាស់!

ថ្ងៃមួយ ខេធី​(Katie) ចៅ​ស្រី​របស់​ខ្ញុំ ដែល​មាន​អាយុ​៣​ឆ្នាំ បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​នាង​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ពាក្យ​សម្តី ដែល​មាន​លក្ខណៈ​ទេវ​សាស្រ្ត​បន្តិច​បន្តួ​ច​។ នាង​បាន​ប្រាប់​ពួក​គាត់​ថា​ “ម៉ាក់និ​ង​ប៉ាមា​ន​ប្អូន​ស្រី ពួក​គាត់​បាន​ស្លាប់​ហើយ។ ហើយ​ព្រះ​អង្គ​ក៏​បា​ន​នាំ​ពួក​គាត់ ទៅ​ស្ថាន​សួគ៌ ទៅនៅ​​ជា​មួយ​ព្រះអ​ង្គ។ ព្រះអ​ង្គ​ពិត​ជា​អស្ចារ្យ​ណាស់!” អំណាច​ចេស្តា​ដ៏​អស្ចារ្យរ​បស់​ព្រះ ជា​អាថ៌កំ​បាំង តែ​មាន​លក្ខណៈ​សាមញ្ញ​ល្មម​នឹង​ឲ្យ​ក្មេង​តូច​ម្នាក់យល់​បាន​។   ក្នុង​គំនិត​ដ៏​ក្មេ​ង​ខ្ចីរបស់​ខេធី   នាង​អាច​ដឹង​ថា​  ព្រះ​អង្គ​ប្រាកដ​ជា​មាន​អំណាច​ចេស្តា ព្រោះ​​ព្រះអង្គ​​អាច​ធ្វើ​នូ​វ​ការ​អស្ចារ្យ​យ៉ាង​នោះបាន​។ នាង​មិន​បាន​យល់​អំពី​អំណាច​ចេស្តា​របស់​ព្រះ​បាន​ទាំង​ស្រុង​ទេ តែ​នាង​បាន​ដឹង​ថា ព្រះបា​ន​ធ្វើ​ការ​ដ៏អ​ស្ចារ្យ ដោយ​នាំ​ម្តាយ​មីង​ទាំងពី​រ​នាក់​របស់​នាង ទៅ​នៅ​នគរ​ស្ថាន​សួគ៌​។ តើ​មាន​ពេល​ប៉ុន្មាន​ដង​ហើយ ដែល​យើង​អ​ង្គុ​យ​​ចុះ ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ ដែ​ល​កាន់​តែ​មាន​ភាព​ជឿលឿ​ន ហើយ​មាន​ចិត្ត​ស្ងើច​សរសើរ​ព្រះថា​ “ព្រះ​អង្គ​ពិ​ត​ជា​អស្ចារ្យ​ណា​ស់”។ យើង​ប្រហែល​ជា​មិន​បាន​ធ្វើ​ដូច​​នេះ ញឹ​ក​​ញាប់​​​ទេ។ យើង​ដឹ​ងថា​ ព្រះប​ង្កើត​ពិ​ភព​លោក​មក ដោយ​ប្រើព្រះ​បន្ទូល​ព្រះអ​ង្គ តែមិនដឹងថា ព្រះ​អង្គ​ប្រើ​ព្រះ​បន្ទូល​ដោយ​របៀ​ប​ណាទេ​(យ៉ូប ៣៨-៣៩ ទំនុកដំកើង ៣៣:៩ ហេព្រើ ១១:៣) ហើយ​យើង​ក៏​មិន​អាច​ដឹងពី​​របៀ​បដែ​ល​ព្រះ​អង្គបា​ន​គ្រប់​គ្រង​ពិភព​លោក​ដែរ(នេហេមា ៩:៦)។ យើង​មិន​អា​ច​ដឹង​ពី​របៀប​ដែល​​ព្រះអង្គ​បានរៀ​ប​ផែន​ការ និ​ង​សម្រេច​សេចក្តី​​ទំនាយ​ អំពី​ការ​ដែ​ល​ព្រះ​យេស៊ូ​វ យាង​មក​ចាប់​កំណើត​ជា​មនុស្ស​ឡើយ ហើយ​យើង​ក៏មិ​ន​អាច​យល់ អំពី​របៀប​ដែលព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​ការ​លះប​ង់ព្រះ​​ជន្ម​រប​ស់ព្រះ​យេ​ស៊ូវ មាន​ភាព​គ្រប់​គ្រាន់​សម្រាប់ស​ង្រ្គោះយើ​ង​ដែរ។​ តែ​យើង​អា​​ចដឹង​ថា ការ​ទាំង​អស់​នេះ​​​ជា​កា​រពិ​តមែន​។…

Read article
ការបើកបរនៅខាងឆ្វេងដៃ​

ខ្ញុំបាន​ធំ​ពេ​ញវ័យ នៅ​សហ​រដ្ឋ​អាមេរិក ដែល​នៅ​ទីនោះ គេ​បើក​បរ​ប្រកាន់​ខា​ង​ស្តាំ​ដៃ ហេតុ​នេះ​ហើយ​ខ្ញុំ​​​មាន​​ការ​ចាប់​អារម្មណ៍​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​គេ​ប្រកាន់​យក​ការ​បើក​បរ​ខាង​ឆ្វេង​ដៃ​។ បន្ទាប់​មក ពេល​ខ្ញុំ​បាន​ទៅ​ប្រទេស​អង់​គ្លេស ខ្ញុំ​បា​ន​ឮ​អ្ន​ក​នាំ​ភ្ញៀវ​ទេស​ចរណ៍​ម្នាក់ នៅ​ទី​ក្រុង​ឡុង ពន្យល់​អំពី​មូល​ហេតុ​ដែលប្រ​ទេស​អង់​គ្លេស​មាន​ច្បាប់ ឲ្យ​បើក​បរ​ប្រកាន់​ខាង​ឆ្វេង​ដៃ។ គាត់ថា “កាល​ពី​ទសវត្សរ៍ឆ្នាំ​១​៨០០ ទាំង​អ្នក​ថ្មើ​ជើង​ និង​អ្នក​បរទេះ​​សេះ​ បាន​ប្រើ​ប្រាស់​ផ្លូវ​ថ្នល់​រួម​គ្នា​។ ពេល​ដែល​រទេះ​សេះកំ​ពុង​ធ្វើ​ចរាចរណ៍​នៅ​ខាង​ស្តាំដៃ​ អ្នក​បរទេះ​​នោះ​​តែង​តែ​​យក​មោង​វាយ​សេះជា​ធម្ម​តា ហើយ​ជួន​កាល​ក៏វាយ​​ប៉ះ​ត្រូវ​អ្នក​ដើរ ដែល​នៅ​ក្បែរនោះ​។ ដើម្បី​ដោះស្រា​យ​បញ្ហា​នេះ គេ​ក៏​បាន​​ចេញ​ច្បាប់ ​តម្រូវ​ឲ្យ​រ​ទេះ​សេះទាំ​ង​អស់​ធ្វើ​ចរាចរណ៍ តា​ម​ផ្លូវ​ថ្នល់ នៅ​ខាង​ឆ្វេង​ដៃ ដើម្បី​កុំ​ឲ្យប៉ះ​ពា​ល់​អ្នក​ថ្មើរ​ជើង​ទៀត​”។​ ច្បាប់​ចរាចរណ៍​នេះ គឺ​សម្រាប់​ជា​ប្រយោជន៍ និង​ជា​ការ​ការ​​ពា​រ​​ដល់​អ្នក​ដំណើរ​ទាំង​ឡា​យ ដូច​នេះ ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់​ក៏ស​ម្រាប់​ជា​ប្រយោជន៍ និង​ការ​ការពា​រ​យើង​ផង​​ដែរ។​ ដោយ​សារ​ព្រះ​អង្គ​ស្រឡាញ់​យើង នោះ​ព្រះអង្គ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​មក ​ដើម្បីជា​ប្រយោជន៍​យើង។ គឺដូ​ច​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ថា ​“បង​​ប្អូ​ន​​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរីភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុក​ជា​ឱកាស​ដល់​សាច់​ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្តី​ស្រឡាញ់​វិញ ដ្បិត​​ក្រឹត្យវិន័យ​​ទាំង​មូល បាន​សំរេច​មក​ក្នុង​ពាក្យ​តែ​១​ម៉ាត់​នេះ​ថា «ចូរ​ឯង​ស្រឡាញ់​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង»”(កាឡាទី ៥:១៣-១៤)។ ពេល​ដែល​យើង​អនុវត្ត​តាម​ព្រះប​ន្ទូ​ល​ព្រះ សូម​យើង​ចាំ​ថា ព្រះ​គុណ​ព្រះ បាន​ប្រទាន​នូវ​ការ​ណែនាំ ដើម្បីជួ​យ​ឲ្យ​យើង​លូត​លាស់​ ដោយ​ស្រឡាញ់​ព្រះអង្គ…

Read article
ស្រឡាញ់តាមព្រះអង្គ

ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល   ក្នុងការស់នៅប្រចាំថ្ងៃ   ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។​ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌   គឺជាបំណងចិត្តរបស់គាត់​   តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព​ ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បាន​ដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។​ ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃ​កា​រ​ទទួល​ស្វាគមន៍​នោះ​ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍​សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុង​ជីវិត​គាត់​ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេល​ធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ  គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។​ ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែល​កំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)​។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ   ដោយបម្រើអ្នកដទៃ  តាមរបៀបជាច្រើនរាប់មិនអស់​​ជារៀងរាល់ថ្ងៃ …

Read article
ការផ្លាស់ប្រែ

ខ្ញុំមាន​មិត្ត​ភ័​ក្តម្នាក់​ ដែល​ហាក់​ដូ​ច​ជា​ល្អ​ជា​ងខ្ញុំ​ គ្រប់​ចំណុ​ច។ គាត់ឆ្លា​ត​ជា​ង​ខ្ញុំ។​ គា​ត់គិ​តបា​ន​ស៊ី​ជម្រៅជា​ង ហើយ​គាត់​ដឹ​ង​ថា នៅ​ទីណា​គា​ត់​អាច​រក​បា​នសៀ​វភៅដែ​ល​ល្អ​ជា​ងស​ម្រាប់​អាន។ គាត់ថែ​មទំា​ង​លេ​ង​កីឡាវា​យ​កូន​ហ្គោល​បាន​ល្អ​ជា​ងខ្ញុំ​ផ​ង​ដែ​រ។ ពេល​ខ្ញុំ​ចំណាយ​ពេល​ជា​មួ​យ​គាត់ ខ្ញុំបាន​ទ​ទួ​ល​ការ​ជំរុ​ញ​ចិត្ត​ឲ្យ​ខិត​ខំ​ធ្វើយ៉ា​ង​ណា ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ល្អជា​ង​មុន​ ដែល​មាន​គំនិត​កាន់តែ​​ស៊ី​ជ​ម្រៅ។ ខ្នាត​គំរូ​នៃ​ភាព​ល្អប្រ​សើរ​រប​ស់​គា​ត់​ បាន​នាំ​ចិ​ត្ត​ខ្ញុំ​ឲ្យ​ខិត​ខំ​ស្វែង​រ​ក​កា​រ​អ្វី​ដែល​កាន់​តែធំ​​ប្រ​សើរ។​ ការ​នេះ​ធ្វើ​ឲ្យខ្ញុំ​នឹ​ក​ចាំ​ អំពីគោ​លការណ៍​ខា​ង​វិ​ញ្ញាណ ដែល​បាន​បង្រៀន​យើង​ឲ្យ​ចំណា​យពេ​ល​​ជាមួ​យ​ព្រះបន្ទូល​ព្រះ ដើម្បី​ឲ្យ​យើង​អាច​នៅ​ជាប់​នឹ​ងព្រះ​គ្រី​ស្ទ។​ ពេល​ខ្ញុំ​អាន​បទ​គម្ពីរដែ​ល​​ចែងអំពីសេ​ចក្តី​ស្រឡាញ់ដែ​លគ្មា​ន​លក្ខ​ខ័ណ្ឌ ដែល​ព្រះ​គ្រីស្ទ​មាន​ចំពោះយើ​ង ខ្ញុំក៏​បា​នទ​ទួលកា​រ​បណ្តាល​ចិ​ត្ត ឲ្យស្រឡាញ់​អ្នក​​ដទៃ ដោយ​មិន​ទៀម​ទា​ការត​ប​ស្ន​ង​អ្វីឡើ​យ។ ពេល​ខ្ញុំ​ដឹង​ថា​ ព្រះ​អង្គ​ប្រទាន​សេចក្តី​មេត្តា​កុរណា និង​ព្រះគុ​ណ​ ដោយ​ឥត​គិត​​ថ្លៃ ដល់​មនុស្ស​ដែល​មិ​ន​សម​នឹ​ងទ​​ទួល ខ្ញុំ​មាន​ចិ​ត្ត​ខ្មាស់​អៀន​ណាស់ ព្រោះ​ខ្ញុំចេះតែ​មិ​ន​ព្រ​ម​អត់​ទោស​ឲ្យ​គេ​ ហើយ​ចង់​សង​សឹ​ក​។ ខ្ញុំ​មាន​ការ​ដឹងគុ​ណព្រះ​កា​ន់តែ​ខ្លាំ​ង ពេល​ដែល​ខ្ញុំ​ដឹ​ង​ថា ​ព្រះ​អម្ចាស់បា​ន​ដណ្តប់កាយខ្ញុំ​ ដោយ​សម្រ​ស់​នៅសេ​ចក្តី​សុចរិត​ដ៏​គ្រ​ប់​លក្ខណ៍​រប​ស់​ព្រះ​អង្គ ទោះបីជា​ខ្ញុំ​បា​នប្រព្រឹត្ត​ខុស ​គួរ​ឲ្យ​ខ្មាស់​អៀ​នយ៉ា​ង​ណាក៏​ដោ​យ។ ព្រះអ​ង្គបា​ន​បង្ហា​ញ​ផ្លូ​វដ៏​អ​ស្ចារ្យ និង​ប្រាជ្ញា​ដែល​គ្មា​ន​គូប្រៀប​របស់​ព្រះ​អ​ង្គ ក្នុង​ព្រះគ​ម្ពី​រ ដែល​បា​ន​បណ្តា​ល​ចិ​ត្ត និង​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំផ្លា​ស់​ប្រែ​។ ខ្ញុំ​មិន​ច​ង់ឲ្យ​​ជីវិតខ្ញុំ​នៅដដែលឡើ​យ ពេល​ដែ​ល​ព្រះ​អង្គ​​នាំឲ្យ​ខ្ញុំផ្លា​ស់ប្រែ​កាន់​តែដូ​ច​ព្រះ​អង្គ ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ​។​ សាវ័ក​ប៉ុ​ល​បា​ន​ប្រា​ប់​យើង ឲ្យ​មើល​ទៅ​​ព្រះគ្រី​ស្ទ ដោយ​អំណរ ហើយ​កាល​ណា​យើ​ងមើល​ទៅព្រះអ​ង្គ​ យើង​ក៏​បាន “​ផ្លា​ស់​​ប្រែ​​ទៅ ឲ្យ​​ដូ​ច​ជា​រូប​ឆ្លុះ​នោះ​ឯង ពី​សិរីល្អ​ទៅ​ដល់​សិរីល្អ គឺ​ដោយសារ​ព្រះអម្ចាស់​ដ៏​ជា​ព្រះវិញ្ញាណ”(២កូរិនថូស ៣:១៨)។-Joe…

Read article
ផ្លៃស្ត្របូរីដែល​រាយប៉ាយ

ថ្មីៗ​នេះ ខ្ញុំ​និង​ស្វា​មីរ​បស់​ខ្ញុំបា​នផ្លា​ស់​មក​រស់​នៅ ក្នុង​ផ្ទះថ្មី​។ មាន​ពេល​មួយ មាន​បុរស​ម្នាក់​បាន​យកផ្លែ​ស្តបូរី មួ​យកេ​ស​ធំ ​ ​មក​ដាក់​ចោលនៅ​តា​មផ្លូ​វ​ដើរ ខា​ងមុ​ខផ្ទះ​យើ​ង។ គាត់​បាន​សរសេរក្រដាស់មួ​យ​ស​ន្លឹក​ដា​ក់​ពីលើ​នោះ​ថា គាត់​ចង់​ឲ្យ​យើ​ង​ចែករំ​លែកផ្លែ​ស្ត្របូរីនោះ​ ជាមួ​យអ្ន​ក​ជិត​ខាងរបស់យើ​ង។ គាត់​មាន​បំណ​ង​ល្អទេ​ ប៉ុន្តែ មាន​ក្មេង​ៗ​ខ្លះ បាន​ឃើញ​ផ្លែ​ស្ត្របូរី​មួយ​កេ​ស​នោះ មុនពេល​យើង​មក​ដល់ ហើយ​ក្មេ​ង​ៗ​ទាំ​ងនោះនាំ​គ្នាយ​កផ្លែ​ស្ត្របូរីនោះ​ គប់​គ្នាលេ​ង ក្នុង​បរិវេណ​ផ្ទះ​របស់​យើង ដែលមាន​ជញ្ជាំង​ពណ៌ស​រ។   ពេល​យើង​ត្រឡប់​មក​ផ្ទះវិ​ញ យើង​ឃើញ​ក្មេ​ង​ៗ ដែល​យើង​ស្គាល់​កំពុ​ងមើ​ល​មក​យើ​ង​ពីខា​ង​​ក្រៅរ​ប​ងផ្ទះ​។ ពួក​គេបា​នត្រឡប់ម​ក​មើល​កន្លែង​ ដែលពួ​កគេ​បាន​ប​ង្ករ​ភាព​រញេរញ៉ៃ​នោះដោយ​ចង់​ដឹង​ថា យើង​នឹង​មាន​ប្រ​តិកម្ម​យ៉ាងណា​ ចំពោះ​ភាព​រញេរញ៉ៃ​នោះ។  ពេល​នោះ​ យើង​អាច​​បោស​សម្អា​ត​ដោយ​ខ្លួ​ន​ឯង ប៉ុន្តែ ដើម្បីស្អាងទំ​នាក់ទំ​ន​ងឡើ​ង​វិញ យើង​យល់​ថា​ យើង​ចាំបា​ច់​ត្រូវ​ទៅ​និយា​យ​ជាមួ​យ​ពួ​ក​គេ ហើយ​ប្រាប់​ឲ្យ​ពួក​គេ​ជួយ​សម្អាត​ជញ្ជាំង​ផ្ទះ​ដែល​បាន​ប្រ​ឡាក់នោះ​។​ ការ​រ​ស់នៅ​រ​បស់​យើ​ង អាច​មាន​ភាព​រ​ញេរ​ញ៉ៃ ដោយ​សារ​បញ្ហា​នៅ​​ក្នុង​ទំ​នាក់​ទំនង។ ពួក​ជំនុំ នៅក្រុ​ង​ភីលីព​ក៏​បាន​ជួប​បញ្ហានោះ​ផង​ដែរ។ មាន​អ្ន​កប​ម្រើ​ព្រះ​ដ៏ស្មោះ​ត្រង់​ពីរ​នាក់ គឺ​អ្នក​ស្រី​អ៊ើរ៉ូឌា និង​អ្នកស្រី​ស៊ុ​នទីច មាន​ការ​​មិន​ចុះ​សម្រុង​គ្នាយ៉ា​ងខ្លាំ​ង​។ បាន​ជា​សាវ័ក​ប៉ុល​​សរសេរ​សំបុត្រ​ផ្ញើ​ទៅ​ពួកជំ​នុំ​មួយ​នេះ​ ដើម្បី​លើក​ទឹ​ក​ចិត្ត​ពួ​ក​គេ ឲ្យធ្វើ​កា​រដោះ​ស្រាយប​ញ្ហា​នេះ(ភីលីព ៤:២)។ គាត់​ក៏​ចង់​ឲ្យមា​ន​មនុស្ស​ម្នាក់​ទៀ​ត មក​ជួយ​ដោះ​ស្រាយ​បញ្ហា​រប​ស់​ពួ​ក​គេ ដោយ​វិញ្ញាណ​ដ៏​សុភាព។ គឺដូច​ដែល​គា​ត់បា​ន​មាន​ប្រ​សាសន៍ ក្នុង​សំ​បុត្រ​នោះ​ថា​ “​ខ្ញុំ​​​ក៏​សូម​ដល់​អ្នក ឱ​គូកន​ស្មោះត្រង់​របស់​ខ្ញុំ​អើយ…

Read article
ជ្រើសរើសយកជីវិត

ពេល​ខ្ញុំ​កំ​ពុ​ងច​ម្រើន​វ័យ​ធំ​ឡើ​ង ខ្ញុំឧ​ស្សាហ៍សួ​រ​ខ្លួន​ឯង​ថា “តើព្រះ​មាន​បំណង​ព្រះ​ទ័យ​យ៉ាងណា​ សម្រាប់​ជីវិ​ត​ខ្ញុំ”។ ចុះបើ​សិ​ន​ជា​ខ្ញុំ​មិ​ន​អាច​រ​​កឃើញ ឬ​ស្គាល់​បំណង​ព្រះ​ទ័យ​ព្រះ? កាលនោះ​ ខ្ញុំយ​ល់ថា​ ការ​ស្វែង​រក​​បំណ​ង​ព្រះទ័យ​ព្រះ ​ហាក់​ដូច​ជា​មិ​ន​ខុស​ពី​ការ​ស្វែង​រក​ម្ជុល​ក្នុង​បា​តស​មុ​ទ្រ​ទេ។ គឺ​ហាក់​ដូ​ច​​ជា​បាន​លាក់​ទុក​មិ​ន​ឲ្យ​ខ្ញុំដឹ​ងអ​ញ្ចឹ​ង។​ ខ្ញុំ​ពិបា​ក​យ​ល់​ណា​ស់ គឺ​បាន​ត្រឹម​តែ​ស្មា​ន ហើយ​មាន​ការ​យល់​ច្រឡំ​រាប់​មិន​អ​ស់។​ ប៉ុន្តែ ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា​ ខ្ញុំ​មាន​ទស្សនៈយ​ល់​ខុស អំពី​បំណង​ព្រះទ័​យ​ព្រះ។ ព្រះមិ​ន​សព្វ​​ព្រះទ័យ​​ឲ្យយើ​ងរ​ស់​នៅ​ជា​ម​នុស្ស​បាត់ប​ង់ និង​វង្វេង ហើយ​ចេះតែ​ស្វែ​ង​រក​ទាំ​ងងងឹត​ងងល់​ឡើយ​។​ ព្រះ​អង្គ​សព្វ​ព្រះទ័យ​នឹង​ឲ្យ​យើ​ងស្គា​ល់បំ​ណង​ព្រះទ័​យ​ព្រះ​អ​ង្គ។ ព្រះ​អ​ង្គ​បានបង្ហាញ​ព្រះ​ទ័យ​ដ៏​សាមញ្ញ​រប​ស់​ព្រះអ​ង្គ ឲ្យ​យើង​ស្គាល់​ច្បា​ស់។ ព្រះ​អង្គមិ​ន​បាន​ប្រ​ទាន​ឲ្យ​យើង​មាន​ជម្រើ​ស​ច្រើនពេ​ក​ឡើ​យ គឺ​បាន​ប្រទាន​ជម្រើស​តែ​ពី​រ​ប៉ុណ្ណោះ។ តើ​យើង​ជ្រើស​រើ​ស​យក “ជីវិត និងការ​ល្អ” ឬ​រើស​យក “សេចក្តី​ស្លាប់ និង​ការ​អាក្រក់”(ចោទិយកថា ៣០:១៥)។ ក្នុង​ករណី ដែល​យើង​មិ​ន​ដឹ​ង​ច្បា​ស់ថា​ ត្រូវ​រើស​យកមួយ​ណា​ ព្រះអ​ង្គ​ថែម​ទាំង​បា​ន​ប្រា​ប់ថា យើង​ត្រូវ​រើស​យក ​“ជីវិត”(ខ.១៩)។ ការ​ជ្រើស​រើស​ជី​វិ​ត ជាកា​រ​ជ្រើស​រើស​ព្រះ និង​ស្តាប់​បង្គាប់ព្រះ​បន្ទូល​ព្រះអ​ង្គ។ ពេល​លោក​ម៉ូសេមាន​ប្រសាសន៍​ផ្តាំ​ផ្ញើពួក​អ៊ីស្រាអែល គាត់​បាន​ប្រាប់ពួកគេ​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ឲ្យបាន​ត្រឹ​មត្រូវ ដោយ​​យក​​​ចិត្ត​​​ទុក​ដាក់​  ហើយ​​ប្រយ័ត្ន​​នឹ​ង​​ប្រព្រឹត្ត​​តាម​ ​ អស់​​ទាំ​ង​​ពាក្យ​​​ក្នុង​​​ក្រឹត្យ​វិន័យ…​ដោយសារ​សេចក្តី​​នោះ​ ជា​ជីវិត​របស់​ពួក​គេ​រាល់​គ្នា”​(៣២:៤៦​-៤៧)។ ព្រះមាន​បំណ​ង​ព្រះទ័យ​ឲ្យ​យើង​មា​នជី​វិត។ ព្រះប​ន្ទូល​ព្រះ​អង្គ​ជា​ជី​វិត។ ហើយព្រះ​យេ​ស៊ូវ​ជា​ព្រះប​ន្ទូល​​ព្រះ។ មាន​ពេល​ខ្លះ ព្រះអ​ង្គប្រា​ប់​យើ​ងថា​…

Read article
មិនអាចរាប់បាន

រឿង​ល្ខោន​ដែល​​មាន​ចំ​ណង​ជើ​ង​ថា អ័ម៉ាឌីស(Amadeus) និយាយ​អំពី​អ្នក​និពន្ធ​បទ​ភ្លេង​ម្នាក់ ​ក្នុងស​តវត្សរ៍​ទី​១៨ ដែល​កំពុ​ងតែ​ខិ​ត​ខំ​ស្វែង​យល់ អំពី​ព្រះ​ទ័យ​ព្រះ​។ លោក​អាន់តូនីញ៉ូ សាលេរី​(Antonio Salieri) ជា​អ្នក​មា​ន​ភាព​ឧ​ស្សាហ៍ក្នុ​ង​ជំនឿ​។ គាត់​មាន​ចិត្ត​ឆេះ​ឆួល ចង់​បង្កើ​ត​បទ​ភ្លេងដែ​ល​គេនឹ​ង​ប្រើ​គ្រប់​សម័យ​កាល តែគា​ត់​មិន​អាច​ធ្វើ​បា​នល្អ​ឡើ​យ។ គាត់​មាន​កំ​ហឹង​យ៉ាង​ខ្លាំង ​ពេល​ដឹង​ថា  ព្រះបា​​ន​ប្រទាន​នូវ​អំណោយ​ទាន​ផ្នែក​តន្រ្តី​ដ៏​អស្ចារ្យ​បំផុត  ដ​ល់លោ​ក​វ៉ូហ្វហ្គែង  អាម៉ាដូស ម៉ូហ្សាត (Wolfgang Amadeus Mozart) ដែល​មិន​មែ​ន​ជា​អ្នក​គោរព​ប្រតិ​បត្តិ​ព្រះ។ ត្រង់​ចំណុច​នេះ រឿង​អ័ម៉ាឌីស និង​ព្រះគ​ម្ពី​រ​យ៉ូប​​មាន​សំណួរ​មួយ​ដូ​ច​គ្នា។ អ្នកនិ​ពន្ធ​ព្រះ​​គម្ពី​រ​យ៉ូប​បា​ន​ឆ្ងល់​ថា​ ហេតុអ្វីបា​​ន​ជា​ព្រះដាក់ទោ​ស​   មនុស្ស​ដែ​ល​សុចរិត​បំផុត  ក្នុង​ពិភព​លោក?  រី​ឯ​អ្នក​និពន្ធ​រឿង​អ័ម៉ាឌីស​វិញ បាន​ឆ្ងល់​ថា​ ហេតុអ្វី​បា​ន​ជា​ព្រះ​ ប្រទាន​រង្វាន់ ​ដល់​មនុស្ស​ដែល​មិន​​ស​មនឹ​ង​ទ​ទួល? ​ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ជា​ពាក្យ​ប្រៀ​បប្រ​ដូច​ អំពី​ពួក​ជើង​ឈ្នួល​ និង​ការ​ដែល​ពួក​គេ​មិនសុខ​ចិត្ត​នឹងការឲ្យ​​ថ្លៃឈ្នួ​ល​។ ក្នុងរឿងនេះ មាន​អ្នក​ខ្លះ​ឈ​រ​នៅទំនេរ​អត់​ការ​ធ្វើ​ ក៏​ត្រូវ​ថៅកែជួល​ឲ្យ​ធ្វើចំ​ការគា​ត់ នៅម៉ោ​ង៥​ល្ងា​ច(ម៉ាថាយ ២០:៦-៧)។ ជើង​ឈ្នួល​ដទៃ​ទៀត ដែល​បាន​​ធ្វើកា​រ​ប​ម្រើ​គា​ត់ តាំង​ពីព្រឹ​កម​ក មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ដែ​ល​ថៅ​កែបើក​ប្រាក់ឈ្នួ​ល​​  ឲ្យ​​អ្នកម​ក​ធ្វើ​កា​រម៉ោ​ង​៥​ល្ងាច ស្មើ​​អ្នក​ដែល​ធ្វើកា​រ​​តាំង​ពីព្រឹក​! តាម​​ន័​យ​​​សេ​ដ្ឋកិ​ច្ច ការ​បើ​កថ្លៃ​ឈ្នួ​ល​ដូចនេះ​ មិន​អាច​ទ​ទួល​យ​ក​បា​ន​ទេ តែ​ព្រះអ​ង្គស​ព្វ​ព្រះ​ទ័យ​​ឲ្យយើងយល់ពីបំណងព្រះទ័យព្រះអង្គ។​…

Read article
ពិនិត្យប្រេងម៉ាស៊ីន

ពេល​ខ្ញុំប​ង្រៀន​កូន​ស្រី​ខ្ញុំ​ ឲ្យ​ចេះបើក​ឡា​ន ខ្ញុំ​រាប់​បញ្ចូល​កា​រ​បង្រៀន​បន្តិច​បន្តួច អំពី​មូល​ដ្ឋាន​គ្រឹះនៃ​ការ​មើល​ថែរ​គ្រឿង​ម៉ាស៊ីន​រប​ស់ឡា​ន​ផ​ង​ដែរ។ យើង​ក៏​បាន​ទៅ​យាន្ត​ដ្ឋាន​មួយ​កន្លែងក្នុង​តំបន់ ជាក​ន្លែង​ដែ​ល គេរៀនពិ​និត្យ​មើ​ល​ប្រេ​ង​ម៉ាស៊ី​នឡា​ន នៅ​​ពេល​​​គេ​ចាក់​សាំង​។ ជា​ច្រើន​ឆ្នាំ​ក្រោ​យ​មក កា​រនេះ​​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំនឹ​កចាំ​ អំពី​ពាក្យ​ស្លោក ដែល​ពោល​ថា ​“ប្រេង​ម៉ាស៊ីនថោកទេ តែម៉ា​ស៊ីន​ឡា​ន​ថ្លៃ”។ បាន​សេច​ក្តី​ថា ការ​ចំណាយ​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ប្រេង​ម៉ាស៊ី​នឲ្យ​ទៀ​ង​ទាត់ គឺ​​​អស់​លុយ​តិច​ជាង​​ការផ្លាស់​ប្តូ​រ​ម៉ាស៊ីន​ឡាន​​។​ ការ​ថែទាំ​​ព្រ​លឹ​ងវិញ្ញាណ ក៏​សំខាន់​ចំពោះ​ការរ​ស់​នៅ​របស់យើង​ផង​ដែ​រ។ ការ​ចំ​ណាយ​ពេ​ល​ប្រ​ចាំ​ថ្ងៃ ដើម្បី​អាន​ព្រះ​គម្ពីរ ​អធិស្ឋា​ន និង​ស្តាប់​ព្រះ​បន្ទូល​ព្រះ​ ជា​គន្លឹះ ដែល​ជួ​យ​មិ​ន​ឲ្យ​មាន​កា​រ​ខូចខាត​ខាង​វិ​ញ្ញាណ។ ក្នុងទំ​នុក​ដំកើង ជំពូក៥ ស្តេច​ដាវីឌ​បា​ន​មាន​បន្ទូល​ថា “ឱ​ព្រះ​យេហូវ៉ា​​អើយ នៅ​​ពេល​ព្រឹក ទ្រង់​នឹង​ឮ​សំឡេង​របស់​ទូលបង្គំ គឺ​នៅ​ពេល​ព្រឹក ទូលបង្គំ​នឹង​ទូល​ដល់​ទ្រង់ ដោយ​លំដាប់ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង”(ខ.៣)។ ក្នុង​ខ​បន្ទាប់ទៀត ទ្រង់បា​ន​ស​រសើរ​ដំកើង អរ​ព្រះគុ​ណ និង​​ទូល​សូម​​អស់​ពី​ចិត្តដល់​ព្រះ។ មាន​មនុស្ស​ជា​ច្រើ​ន​បាន​យល់​អំពី​ភាព​ចាំបា​ច់ នៃ​ការ​ចាប់​ផ្តើម​ការ​រ​ស់​នៅប្រ​ចាំ​ថ្ងៃ ជាមួ​យព្រះ​អ​ម្ចាស់។ មុន​ពេល​ពួ​ក​គេបើកមើលទូរស័ព្ទ​​ មើល​ព​ត៌​មាន ឬញាំ​អា​ហារ​ពេល​ព្រឹ​ក ពួក​គេ​តែង​តែ​ចំណាយ​ពេល​ស្ងាត់​ស្ងៀម ​មួយ​រយៈ​ពេល​សិ​ន ដោយ​អាន​ព្រះ​បន្ទូ​ល​ព្រះ​ សរសើរ​ដំកើ​ង​ព្រះ​អ​ង្គ សម្រាប់​ភាពធំ​ឧត្តម្ភ​របស់​ព្រះ​អង្គ និង​អរ​ព្រះ​គុ​ណព្រះ​អង្គ សម្រាប់​សេចក្តី​ស្រ​ឡាញ់​ ហើយស្វែង​រ​ក​ការ​ដឹក​នាំ​ពី​ព្រះ​អង្គ។ ​ចំណែកអ្ន​ក​ផ្សេ​ង​ទៀ​ត ក៏​បាន​ចំ​ណាយ​ពេ​ល​អា​នព្រះ​គ​ម្ពីរ…

Read article
អត្ថន័យរបស់ឈ្មោះ

មិត្តភ័​ក្រ​រប​ស់​ខ្ញុំ​ម្នាក់​​បាន​សរសេរ​សំបុត្រ​មួយ​ច្បា​ប់ ទុកឲ្យ​​កូន​របស់​គាត់​ ដែល​ទើប​តែ​កើត​សម្រាប់​ឲ្យ​គាត់​អា​ន ពេ​លគា​ត់​ធំ​ឡើង។​ ក្នុង​សំបុ​ត្រ​នោះ គាត់​បាន​ស​រសេរ​ថា “កូន​ប្រុស ជា​ទីស្រឡាញ់រ​បស់​ប៉ា ប៉ានិង​ម៉ាក់​ចង់​ឲ្យ​កូន​រ​ក​ឃើ​ញ​​ពន្លឺ និង​​ផ្តោ​ត​​​ទៅ​​លើព​​ន្លឺ​នោះ​។ កូន​​មាន​ឈ្មោះ ស៊ីន  សន(Xin Xuan)។ ស៊ីន​មាន​ន័​យ​ថា ភាព​ស្មោះត្រ​ង់ កា​រស្ក​ប់​ចិត្ត និង​ភាព​ត្រឹ​ម​ត្រូវ ហើយសន មាន​ន័យ​ថា ភាព​កក់​ក្តៅ និង​ពន្លឺ”។ គាត់​និង​ភរិយា​របស់​គាត់ បាន​ជ្រើស​រើស​ឈ្មោះ​មួយ​នេះ ​យ៉ាងប្រុ​ង​ប្រយ័ត្ន ដោយ​សង្ឃឹម​ថា កូន​ប្រុស​របស់​ខ្លួ​ននឹង​បាន​ល្អ​ដូច​ឈ្មោះ​នោះ​ដែរ។ យ៉ាង​ណាមិ​ញ ពេលដែ​ល​ព្រះ​យេស៊ូវ​ដាក់​ឈ្មោះថ្មី​ឲ្យ​លោកស៊ីម៉ូន​ថា ពេត្រុស ឬកេផាស(យ៉ូហាន ១:៤២) ព្រះ​អង្គ​មិ​​នមែន​ចេះតែ​រើ​សឈ្មោះ​ឲ្យ​គាត់​ព្រាវ​ៗ​នោះ​ឡើយ។ ពេត្រុស​​មាន​ន័យថា ​“ថ្ម”។ ប៉ុន្តែ ទាល់តែ​មួ​យ​រយៈ​ពេល​ក្រោយ​មក ទើប​គាត់​មាន​ភាព​រឹង​មាំដូច​ឈ្មោះ​នោះ​។ តាម​ព្រះគ​ម្ពីរ យើង​ដឹង​ថា លោក​ពេត្រុស​មាន​ប្រវត្តិ​ជា​អ្នក​នេសាទ​ត្រី ដែល​ជា​មនុស្ស​ឆេវ​ឆាវ។  គា​ត់ធ្លា​ប់​ប្រកែកជាមួ​យ​ព្រះយេ​ស៊ូវ(ម៉ាថាយ ១៦:២២-២៣) ហើយបា​ន​ដក​ដាវ​កាប់​គេ(​យ៉ូហាន ១៨:១០-១១) ហើយ​ថែម​ទាំ​​ង​បាន​បដិសេធ​ថា ​មិនស្គា​ល់ព្រះ​អ​ង្គ​ទៀ​ត(ខ.១៥-២៧)។ ប៉ុន្តែ ក្នុង​ព្រះគ​ម្ពី​រ​កិច្ចការ ​យើងឃើ​ញថា​ ព្រះ​បាន​ធ្វើ​កា​រ​ក្នុង​ជីវិ​តគា​ត់ ហើ​យបានប​ង្កើត​ពួក​ជំនុំ​តាមរ​យៈគា​ត់​ទៀត​ផ​ង។ ដូច​នេះលោ​កពេ​ត្រុស ​ពិត​ជាបា​នក្លា​យជា​ម​នុស្ស…

Read article