January 2017

You are here:
បាវចនារបស់អ្នក

មានរឿងនិទានមួយបានដំណាលថា មានគ្រួសារមួយរស់នៅ ក្នុងរូងភ្នំ ដោយបុរសជាឪពុកនៃគ្រួសារនោះជឿថា គ្មានកន្លែងណាទៀតដែលមានសុវត្ថិភាព ជាងរូងភ្នំឡើយ។ ពេលយប់ឡើង ក្រុមគ្រួសាររបស់គាត់តែងតែគេងនៅជុំគ្នា ដើម្បីឲ្យគាត់អាចការពារពួកគេ។ គាត់យល់ថា កូនស្រីដែលមានវ័យជំទង់របស់គាត់ គួរតែឈប់ចង់ធ្វើដំណើរផ្សងព្រេង ព្រោះវាគ្រាន់តែអាចនាំឲ្យមានគ្រោះថ្នាក់ប៉ុណ្ណោះ។ គាត់បានប្រាប់ក្រុមគ្រួសារគាត់ ឲ្យមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ជានិច្ច ហើយក៏បានយកទស្សនៈនេះធ្វើជាការបាវចនាសម្រាប់គ្រួសារគាត់។ ជាញឹកញាប់ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ចូរកុំខ្លាចឡើយ”។ ទ្រង់បានមានបន្ទូលដូចនេះ ទៅកាន់លោកស៊ីម៉ូន ពេលទ្រង់ត្រាស់ហៅគាត់ឲ្យដើរតាមទ្រង់(លូកា ៥:១០)។ ពេលលោកយ៉ៃរ៉ូស ជាមេសាលាប្រជុំ ដែលមានកូនស្រីម្នាក់ឈឺជិតស្លាប់ មករកទ្រង់ ទ្រង់ក៏បានលើកទឹកចិត្តគាត់ ដោយមានបន្ទូលថា “កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ”(៨:៥០)។ បទគម្ពីរលូកា ជំពូក១២ បាន កត់ត្រាផងដែរថា ព្រះយេស៊ូវបានប្រាប់ពួកសិស្សកុំឲ្យមានការភ័យខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះពួកគេ លើសសត្វចាបជាច្រើនដង(ខ.៧)។ ហើយបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ទ្រង់ក៏បានប្រាប់ពួកស្រ្តីដែលបានមកផ្នូរទ្រង់ថា “កុំខ្លាចអី!”(ម៉ាថាយ ២៨:១០)។ ការភ័យខ្លាចជាអារម្មណ៍ ដែលមនុស្សគ្រប់គ្នាមានជាធម្មតា។ យើងមានការព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់ បារម្ភអំពីការខ្វះខាត និងអំពីពេលអនាគត ដែលយើងមិនដឹងថា នឹងទៅជាយ៉ាងណា។ តើធ្វើដូចម្តេចឲ្យយើងអាចរៀន ឲ្យមានជំនឿ? ព្រះអម្ចាស់បានប្រទានយើង នូវគ្រឹះ…

Read article
មិនទាន់យឺតពេល

មានពាក្យស្លោកនៅក្នុងភាសាជាច្រើន ដែលនិយាយអំពីការពិបាក នៅក្នុងការកែប្រែទម្លាប់ដែលបានចាក់ឫសចូលជ្រៅតាំងពីយូរ។ ក្នុងភាសាអង់គ្លេស គេតែងនិយាយថា “អ្នកមិនអាចបង្រៀនឆ្កែកញ្ចាស់ ឲ្យចេះស្តាប់បញ្ជាថ្មីៗបានឡើយ”។ រីឯសុភាសិតបារាំងវិញ គឺបានពោលថា “អ្នកមិនអាចបង្រៀនសត្វស្វាកញ្ចាស់ ឲ្យចេះញាក់មុខញាក់មាត់បានឡើយ”។ ចំណែកឯក្នុងភាសាអេស្ប៉ាញវិញ គេមានសុភាសិតមួយពោលថា “សត្វសេកដែលចាស់ហើយ គឺមិនអាចរៀននិយាយបានទេ”។ មានពេលមួយព្រះយេស៊ូវបានប្រាប់លោកនីកូដេមថា គាត់ត្រូវតែ “កើតជាថ្មី” ដើម្បីឲ្យបាន “ឃើញនគរព្រះ”។ គាត់ក៏បានទូលសួរទ្រង់ថា “ធ្វើដូចម្តេចនឹងកើតឡើងបាន ក្នុងកាលដែលចាស់ហើយ តើអាចនឹងចូលទៅក្នុងពោះម្តាយម្តងទៀត ហើយកើតឡើងវិញបានឬ?”(យ៉ូហាន ៣:៣-៤)។ ត្រង់ចំណុចនេះ លោកមើរីល ធេននី(Merrill Tenney) ដែលជាសាស្ត្រាចារ្យ និងអ្នកនិពន្ធ បានយល់ថា អ្វីដែលលោកនីកូនដេមបាននិយាយនោះ គឺប្រហែលជាចង់មានន័យថា “ទូលបង្គំទទួលស្គាល់ថា ទូលបង្គំត្រូវកើតជាថ្មីមែន តែទូលបង្គំមានវ័យចាស់ណាស់ទៅហើយ  តើឲ្យទូលបង្គំមានការផ្លាស់ប្រែយ៉ាងដូចម្តេចកើត?  ជីវិតទូលបង្គំបានចាក់ឫសជាប់នឹងទម្លាប់ចាស់ហើយ។ ទូលបង្គំដឹងច្បាស់ថា មិនអាចចាប់កំណើតខាងសាច់ឈាមម្តងទៀតទេ ហើយការចាប់កំណើតជាថ្មីខាងផ្លូវចិត្តកាន់តែមិនអាចទៅរួច … និយាយរួម ទូលបង្គំគ្មានសង្ឃឹមថា នឹងអាចកើតជាថ្មីបានទេ?” ព្រះយេស៊ូវក៏បានឆ្លើយតបនឹងគាត់ ដោយមានបន្ទូលផងដែរថា “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ  មិនត្រូវវិនាសឡើយ  គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(ខ.១៦)។  ដូចនេះ…

Read article
លិខិតនៃសេចក្តីស្រឡាញ់

ជារៀងរាល់ពេលព្រឹក ពេលដែលខ្ញុំទៅដល់ការិយាល័យ ខ្ញុំមានទម្លាប់ដ៏សាមញ្ញមួយ គឺខ្ញុំតែងតែបើកមើលក្នុងប្រអប់សំបុត្រអេឡិចត្រូនិច មុនពេលចាប់ផ្តើមធ្វើការ។ ភាគច្រើន ខ្ញុំបើកមើលសំបុត្រទាំងនោះ តាមសម្រួល ដោយគ្មានចិត្តអន្ទះសារទេ។ តែមានសំបុត្រខ្លះ ខ្ញុំចង់បើកមើលភ្លាមៗ ព្រោះវាជាសំបុត្រដែលមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានផ្ញើមក។ មានមនុស្សជាច្រើនបាននិយាយថា ព្រះគម្ពីរបរិសុទ្ធ ជាសំបុត្រនៃសេចក្តីស្រឡាញ់ ដែលព្រះទ្រង់បានផ្ញើមកយើងរាល់គ្នា។ ប៉ុន្តែ ប្រហែលជាមានថ្ងៃខ្លះ យើងមិនមានអារម្មណ៍ចង់បើកមើលទេ ហើយចិត្តរបស់យើង ក៏មិនបានស្របតាម ពាក្យសម្តីរបស់បទគម្ពីរទំនុកដំកើង ដែលបានចែងថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់ហ្ន៎ ទូលបង្គំរំពឹងគិតពីក្រឹត្យវិន័យនោះ ជាដរាបរាល់ថ្ងៃ!”(ទំនុកដំកើង ១១៩:៩៧)។ បទគម្ពីរគឺជា “សេចក្តីបង្គាប់”(ខ.៩៨) ជា “សេចក្តីបន្ទាល់”(ខ.៩៩) ជា “បញ្ញតិ្ត”(ខ.១០០) និងជា “ព្រះបន្ទូលរបស់ព្រះ”(ខ.១០១)។ លោកថូម៉ាស មែនថុន(Thomas Manton, ឆ្នាំ ១៦២០-១៦៧៧) ដែលជាសាស្ត្រាចារ្យ នៅសាលាព្រះគម្ពីរវេសមីនស្ទ័រ អ័បេយ បានចោទជាសំណួរមួយ ដែលនៅតែមានសារៈសំខាន់ សម្រាប់យើងសព្វថ្ងៃ។ គាត់បានសួរថា “នរណាជាអ្នកនិពន្ធព្រះគម្ពីរ? គឺព្រះ… តើអ្វីជាគោលដៅនៃព្រះគម្ពីរ? គឺព្រះ។ ហេតុអ្វីបានជាព្រះគម្ពីរត្រូវបាននិពន្ធឡើង?  គឺដើម្បីឲ្យយើងអាចអរសប្បាយនឹងព្រះ  ដ៏មានពរ  អស់កល្បជានិច្ច?”…

Read article
ព្រះពរទាំងមេ

តើសត្វត្រី សត្វកូនក្អុក និងសត្វពីងពាង មានចំណុចណាខ្លះដែលដូចគ្នា? គេធ្លាប់ឃើញពួកសត្វទាំងនេះ ធ្លាក់ពីលើមេឃមក ដូចទឹកភ្លៀង នៅក្នុងតំបន់មួយចំនួន នៅលើផែនដី។ កាលពីពេលកន្លងទៅ មានសត្វត្រីជាច្រើនបានធ្លាក់ពីលើមេឃមក នៅក្នុងទីក្រុងឡាចាម៉ានូ ប្រទេសអូស្ត្រាលី។  ក្រោយមក  សត្វកូនក្អុកជាច្រើនក៏បានធ្លាក់ចុះមក  ពីលើមេឃ  នៅក្នុងតំបន់កណ្តាលនៃប្រទេសជប៉ុនជាច្រើនលើកច្រើនសារ។ នៅតំបន់ជួរភ្នំសង់ បឺណាដូ នៃប្រទេសអាហ្សង់ទីនឯណោះវិញ ក៏ធ្លាប់មានសត្វពីងពាងធ្លាក់ចុះមកដូចទឹកភ្លៀងផងដែរ។ ទាក់ទិននឹងរឿងនេះ អ្នកវិទ្យាសាស្ត្របានសង្ស័យថា សត្វទាំងនេះប្រហែលជាត្រូវខ្យល់កូច និងបក់នាំទៅលើមេឃ ទៅកាន់តំបន់ផ្សេងៗ រួចក៏ធ្លាក់ចុះមកដូចទឹកភ្លៀង។ ទោះជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ អាចពន្យល់ឲ្យបានគ្រប់ជ្រុងជ្រោយ អំពីបាតុភូតចម្លែកនេះឡើយ។ យ៉ាងណាមិញ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីហោរ៉ាអេសេគាល ដែលបានពិពណ៌នា អំពីទឹកភ្លៀងដែលធ្លាក់ចុះ ពីលើមេឃមកកាន់តែអស្ចារ្យជាងនេះទៅទៀត ដែលជាព្រះពរធ្លាក់ចុះមកទាំងមេៗ(អេសេគាល ៣៤:២៦)។ ត្រង់ចំណុចនេះ លោកអេសេគាលកំពុងមានប្រសាសន៍ អំពីពេលដែលព្រះទ្រង់នឹងបង្អុរព្រះពរឲ្យធ្លាក់ចុះមក ដូចទឹកភ្លៀង ដើម្បីឲ្យរាស្ត្រទ្រង់មានចិត្តស្រស់ស្រាយឡើង។ បានសេចក្តីថា ពួកអ៊ីស្រាអែលនឹងបានរួចពីការបៀតបៀនរបស់សាសន៍ដទៃ ដែលជាខ្មាំងសត្រូវ។ ពួកគេនឹងមានអាហារគ្រប់គ្រាន់ និងបានរួចពីភាពជាទាសករ និងភាពអាម៉ាស(ខ.២៧-២៩)។ ព្រះពរទាំងអស់នេះ នឹងនាំឲ្យពួកអ៊ីស្រាអែលមានទំនាក់ទំនងជាថ្មីជាមួយព្រះ។ ពួកគេនឹងបានដឹងថា ព្រះគង់នៅជាមួយពួកគេ ហើយពួកគេជារាស្រ្តរបស់ទ្រង់(ខ.៣០)។…

Read article
ឱកាសបម្រើអ្នកដទៃ

ក្នុងរដូវរងាកាលពីឆ្នាំទៅ ទីក្រុងដែលខ្ញុំរស់នៅ បានទទួលរងការវាយប្រហារ ដោយខ្យល់ព្យុះទឹកកក។ មែកឈើធំៗ ដែលមានទម្ងន់ធ្ងន់បានបាក់ធ្លាក់មកលើខ្សែភ្លើង បណ្តាលឲ្យផ្ទះ និងអាជីវកម្មរាប់ពាន់ មិនមានអគ្គីសនីប្រើប្រាស់ ជាច្រើនថ្ងៃ។ ក្រុមគ្រួសាររបស់ខ្ញុំ បានប្រើម៉ាស៊ីនភ្លើងមួយគ្រឿង ដើម្បីផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងផ្ទះយើង តាមដែលចាំបាច់ តែយើងមិនមានភ្លើងគ្រប់គ្រាន់ សម្រាប់ចម្អិនអាហារទេ។ យើងក៏បានចេញទៅរកកន្លែងញាំបាយក្រៅផ្ទះ ដោយបើកបរអស់ជាច្រើនគីឡូម៉ែត្រ កាត់តាមភោជនីយដ្ឋានជាច្រើនកន្លែង ដែលបានបិទទ្វារ។ ទីបំផុត យើងក៏រកឃើញភោជនីយដ្ឋានអាហារពេលព្រឹកមួយកន្លែង ដែលនៅមានអគ្គីសនីប្រើប្រាស់ តែមានពេញទៅដោយភ្ញៀវជាច្រើន ដែលឃ្លានអាហារ  កំពុងមានស្ថានភាពដូចយើងដែរ។ មានអ្នករត់តុម្នាក់បានមកសួរនាំ អំពីអាហារដែលយើងចង់ញាំ ហើយក៏បានប្រាប់យើងថា នាងមិនមែនជាបុគ្គលិករបស់ភោជនីដ្ឋាននោះទេ។   ពួកជំនុំរបស់នាងបាននាំគ្នា   មកញាំអាហារនៅកន្លែងនោះដែរ ហើយក៏បានឃើញបុគ្គលិកនៅទីនោះ  បម្រើភ្ញៀវមិនទាន់។  ពួកនាងក៏បានប្រាប់អ្នកគ្រប់គ្រងភោជនីយដ្ឋានថា ពួកនាងចង់ជួយរត់តុ ដើម្បីបន្ថយបន្ទុក និងជួយឲ្យភ្ញៀវទាំងឡាយឆាប់បានអាហារញាំ។ ការដែលនាងបានស្ម័គ្រចិត្តបម្រើអ្នកដទៃ ក្នុងភោជនីយដ្ឋាននៅថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីប្រសាសន៍របស់សាវ័កប៉ុល ដែលបានប្រាប់ពួកជំនុំ ឲ្យខិតខំធ្វើការល្អ ដល់មនុស្សទាំងអស់ តាមដែលមានឱកាស(កាឡាទី ៦:១០)។ សព្វថ្ងៃនេះ នៅជុំវិញយើង មានមនុស្សជាច្រើន កំពុងមានតម្រូវការផ្សេងៗ។ បើសិនជាយើងរាល់គ្នាសុទ្ធតែទូលសូមឲ្យព្រះទ្រង់ប្រទាន ឱកាសសម្រាប់បម្រើទ្រង់ និងជួយអ្នកដទៃនៅថ្ងៃនេះ តើនឹងមានរឿងល្អអ្វីខ្លះអាចកើតឡើង?-Dennis…

Read article
កែប្រែកំហុសឲ្យក្លាយជាការល្អ

ពេលដែលលោកហឺប៊ី ហ៊ែនខក់(Herbie Hancock)  ទើបតែចាប់ផ្តើមអាជីពជាអ្នកលេងតន្រ្តីហ្សាស គេបានអញ្ជើញគាត់ឲ្យទៅចូលរួមលេងភ្លេង ជាមួយលោកម៉ាល ដាវីស(Miles Davis) ដែលជាតន្រ្តីករដ៏ល្បីល្បាញនៅសម័យនោះ។ លោកហ៊ែនខក់ បាននិយាយ នៅក្នុងបទសំភាសថា កាលនោះ គាត់មានអារម្មណ៍ភ័យផងអរផង តែពេលនោះ គាត់បានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យ ព្រោះលោកដាវីសបានលើកទឹកចិត្តគាត់ ឲ្យមានការលូតលាស់យ៉ាងខ្លាំង។ ពេលដែលអ្នកទាំងពីរកំពុងប្រគុំតន្រ្តីបានយ៉ាងល្អ លោកហ៊ែនខក់ក៏បានលេងភ្លេងខុសអ័គ័រ។ លោកហ៊ែនខក់មានការខ្មាស់អៀនណាស់ តែលោកដាវីសនៅតែបន្តលេងភ្លេងទៀត ហាក់ដូចគ្មានរឿងអ្វីកើតឡើង។ ហើយលោកដាវីសក៏បានលេងណោត ជួយឲ្យគាត់លេងអ័គ័រត្រូវឡើងវិញ។ ត្រង់ចំណុចនេះ លោកដាវីសពិតជាបានផ្តល់នូវគំរូនៃភាពជាអ្នកដឹកនាំដ៏ល្អ។  លោកដាវីសមិនបានស្តីបន្ទោសលោកហ៊ែនខក់ ឬធ្វើឲ្យគាត់ខ្មាស់គេឡើយ     ទោះបីជាគាត់បានធ្វើឲ្យខូចការប្រគុំតន្រ្តីក៏ដោយ។ ផ្ទុយទៅវិញ គាត់គ្រាន់តែកែសម្រួលផែនការរបស់គាត់ ហើយធ្វើឲ្យកំហុសដ៏ធ្ងន់នោះ ក្លាយជាការប្រគំដ៏ពិរោះ។ ការអ្វីដែលលោកដាវីសបានធ្វើសម្រាប់លោកហ៊ែនខក់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់លោកពេត្រុស។ ពេលលោកពេត្រុសដកដាវកាត់ដាច់ស្លឹកត្រចៀករបស់មនុស្សម្នាក់ ក្នុងចំណោមហ្វូងមនុស្ស ដែលមកចាប់ព្រះយេស៊ូវ ព្រះយេស៊ូវក៏បានប្រោសត្រចៀកម្នាក់នោះ ឲ្យជាវិញ(លូកា ២២:៥១)។ ការនេះបានបង្ហាញឲ្យគេដឹងថា នគរទ្រង់ជានគរនៃការប្រោសឲ្យជា មិនមែននគរនៃការបង្ករឲ្យមានការឈឺចាប់នោះទេ។   ជាញឹកញាប់  ព្រះយេស៊ូវបានប្រើកំហុសរបស់ពួកសាវ័ក ដើម្បីបង្ហាញឲ្យគេស្គាល់ផ្លូវដ៏ត្រឹមត្រូវ។ ការអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ពួកសាវ័ក ទ្រង់ក៏អាចធ្វើសម្រាប់យើងផងដែរ។  ហើយការអ្វីដែលទ្រង់បានធ្វើសម្រាប់យើង នោះយើងក៏អាចធ្វើសម្រាប់អ្នកដទៃដែរ។ យើងមិនត្រូវពង្រីកកំហុសរបស់គេទេ ផ្ទុយទៅវិញ…

Read article
ការថ្វាយបន្ទុកដល់ព្រះ

ពេលដែលកូនស្រីរបស់ខ្ញុំ និងគូដណ្តឹងរបស់នាងចាប់ផ្តើមទទួលអំណោយ សម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ ពួកគេមានក្តីសោមនស្សរីករាយណាស់។ ក្នុងចំណោមអំណោយទាំងនោះ ពួកគេទទួលបានកៅអីវែងមួយ ដែលមានថតនៅខាងក្រោមដូចទូរ ហើយខ្ញុំក៏បានស្ម័គ្រចិត្តជួយដំឡើងកៅអីវែងនោះ ឲ្យពួកគេ ព្រោះពួកគេមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ នៅក្នុងការរៀបចំសម្រាប់ពិធីមង្គលការ។ ការដំឡើងនេះមានភាពងាយស្រួល ជាងការរំពឹងទុកទៅទៀត ទោះជាវាបានចំណាយពេលពីរបីម៉ោងក៏ដោយ។ គ្រឿងឈើទាំងអស់សម្រាប់ផ្គុំចូលគ្នា សុទ្ធតែត្រូវបានគេកាត់តម្រឹម និងស្វានឲ្យមានរន្ធរួចជាស្រេច ហើយគ្រឿងសម្រាប់ដំឡើងចូលគ្នាក៏គេបានដាក់មកជាមួយផងដែរ។ ម្យ៉ាងទៀត ការណែនាំអំពីរបៀបដំឡើងកៅអីនោះ ក៏មានភាពងាយស្រួលអនុវត្តតាមផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយណាស់ ការរស់នៅរបស់យើង កម្រមានភាពងាយស្រួលដូចនេះណាស់។ យើងមិនបានកើតមក ដោយយកក្បួនដ៏សាមញ្ញមកតាមខ្លួន សម្រាប់រស់នៅឲ្យមានភាពងាយស្រួល ហើយយើងក៏មិនអាចបង្កើតក្បួន សម្រាប់រស់នៅ ដោយខ្លួនឯងបានដែរ។ យើងជួបប្រទះនឹងស្ថានភាព ដោយមិនដឹងច្បាស់ថា ខ្លួនឯងកំពុងជួបបញ្ហាអ្វី ហើយក៏មិនដឹងថា ត្រូវដកខ្លួនចេញឲ្យរួចដោយរបៀបណា។ យើងងាយនឹងទាល់ច្រក ក្នុងពេលដ៏ពិបាកបែបនោះ។ ប៉ុន្តែ យើងមិនចាំបាច់ត្រូវទទួលបន្ទុកនោះ តែម្នាក់ឯងទេ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងថ្វាយបន្ទុកទាំងនោះ ដល់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលថា “កុំឲ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឲ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង យ៉ាងនោះ សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត…

Read article
កូនក្រមុំដ៏ស្រស់ស្អាត

ខ្ញុំបានធ្វើជាអ្នកចាត់ចែង ក្នុងពិធីមង្គលការជាច្រើន។ ជាញឹកញាប់ ខ្ញុំបានរៀបចំពិធីមង្គលការឲ្យពួកគេ តាមក្តីស្រម៉ៃរបស់កូនក្រមុំ ដូចនេះ ពិធីមង្គលការនីមួយៗ ដែលខ្ញុំបានរៀបចំ មានលក្ខណៈពិសេសខុសៗគ្នា។ តែមានលក្ខណៈដូចគ្នា ត្រង់ចំណុច  ដែលកូនក្រមុំនីមួយៗ  សុទ្ធតែបានតុបតែងសក់ និងមុខយ៉ាងស្រស់ស្អាតណាស់ ធ្វើឲ្យពួកគេក្លាយជាមនុស្សមានសម្រស់ទាក់ទាញជាងគេ ក្នុងកម្មវិធីទាំងមូល។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពេលដែលព្រះទ្រង់បានពិពណ៌នាថា គ្រីស្ទបរិស័ទជាកូនក្រមុំរបស់ទ្រង់។ គឺដូចដែលទ្រង់មានបន្ទូលអំពីពួកជំនុំថា “ចូរឲ្យយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ទ្រង់ចុះ ដ្បិតបានដល់ពេលរៀបវិវាហមង្គលនៃកូនចៀមហើយ ភរិយាទ្រង់បានរៀបខ្លួនជាស្រេច”(វិវរណៈ ១៩:៧)។ សម្រាប់អ្នកដែលមានការបាក់ទឹកចិត្ត ដោយសារស្ថានភាពនៃពួកជំនុំ សូមពិចារណាអំពីព្រះបន្ទូលទ្រង់ នៅក្នុងបទគម្ពីរនេះចុះ។ ខ្ញុំបានចម្រើនវ័យធំឡើង ក្នុងនាមជាកូនរបស់គ្រូគង្វាល។ ខ្ញុំក៏បានក្លាយជាគ្រូគង្វាល របស់ព្រះវិហារបីកន្លែង ហើយក៏បានធ្វើដំណើរ ទៅអធិប្បាយ នៅតាមបណ្តាព្រះវិហារជាច្រើន នៅទូទាំងពិភពលោក។ ខ្ញុំបានផ្តល់ការប្រឹក្សាយោបល់  ដល់គ្រូគង្វាល  ក៏ដូចជាសមាជិកពួកជំនុំ អំពីបញ្ហាតូចធំ ក្នុងពួកជំនុំ ដែលនាំឲ្យមានក្តីកង្វល់។ ទោះបីជាពួកជំនុំ ច្រើនតែមានលក្ខណៈដែលមិនគួរឲ្យស្រឡាញ់ក៏ដោយ ក៏សេចក្តីស្រឡាញ់ដែលខ្ញុំមានចំពោះពួកជំនុំ មិនដែលប្រែប្រួលឡើយ។ ភាគច្រើន បានជាខ្ញុំស្រឡាញ់ពួកជំនុំ  ព្រោះពួកជំនុំគឺជាកម្មសិទ្ធិរបស់ព្រះគ្រីស្ទ និងជាកូនក្រមុំរបស់ទ្រង់។ ដោយសារពួកជំនុំមានតម្លៃបំផុត ចំពោះព្រះគ្រីស្ទ នោះពួកជំនុំក៏មានតម្លៃចំពោះខ្ញុំផងដែរ។…

Read article
ខ្ញុំបានទទួលការប្រោសលោះហើយ!

ថ្ងៃមួយ ពេលអ្នកស្រីអាន(Ann) មកមើលស្វាមីរបស់គាត់ នៅមន្ទីរពេទ្យ គាត់ក៏បានជជែកគ្នាលេង ជាមួយអ្នកថែរទាំស្វាមីរបស់គាត់។ អ្នកស្រីអានចូលចិត្តទំនាក់ទំនងជាមួយអ្នកដទៃ ទោះគាត់នៅទីណាក៏ដោយ ហើយគាត់ក៏ស្វែងរកឱកាស និយាយប្រាប់គេអំពីព្រះយេស៊ូវផងដែរ។ អ្នកស្រីអានក៏បានសួរអ្នកមើលថែរអ្នកជម្ងឺនោះថា តើគាត់ចង់ធ្វើការងារអ្វី នៅពេលអនាគត? គាត់ក៏បានឆ្លើយថា គាត់មិនដឹងច្បាស់ទេ។ អ្នកស្រីអានក៏បានលើកទឹកចិត្តគាត់ ឲ្យស្គាល់ព្រះ ដ្បិតទ្រង់អាចជួយឲ្យគាត់ មានការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការងារ។ បន្ទាប់មកគាត់ក៏បានលាត់ដៃអាវរបស់គាត់ ដើម្បីបង្ហាញសាក់នៅលើដើមដៃគាត់ ដែលមានសរសេរអក្សរថា “ខ្ញុំបានទទួលការប្រោសលោះហើយ”។ ពេលនោះ អ្នកទាំងពីរក៏បានដឹងថា ខ្លួនកំពុងតែបង្ហាញសេចក្តីស្រឡាញ់ចំពោះព្រះយេស៊ូវគ្រីស្ទ ដូចគ្នា! ហើយអ្នកទាំងពីរបានរកឃើញវិធីខុសៗគ្នា ដើម្បីបង្ហាញសេចក្តីជំនឿចំពោះព្រះមួយអង្គ ដែលបានសុគតជួសយើង ដើម្បីប្រទានជីវិតដល់យើងរាល់គ្នា។ មនុស្សត្រូវការព្រះអម្ចាស់។ យើងចាំបាច់ត្រូវស្វែងរកឱកាស និងវិធីផ្សាយ “ដំណឹងល្អ” ដល់ពួកគេ(ទំនុកដំកើង ៤០:៩)។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានចិត្តក្លាហាន នៅក្នុងការផ្សាយដំណឹងល្អនោះទេ ហើយក៏គ្មានវិធីសាស្រ្តមួយណា ដែលអាចឲ្យយើងផ្សាយដំណឹងល្អបានគ្រប់ស្ថានភាពនោះដែរ។ តែព្រះទ្រង់នឹងប្រើទីបន្ទាល់ល្អរបស់យើង និងពន្លឺរបស់ព្រះអង្គ ដែលបានចែងចាំងក្នុងជីវិតយើង ដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ទ្រង់ ឲ្យគេបានស្គាល់។ “ខ្ញុំបានទទួលការប្រោសលោះហើយ!” ចូរយើងអនុញ្ញាតឲ្យព្រះដឹកនាំយើង ឲ្យរកឃើញវិធិ និងឱកាសប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវគ្រីស្ទ ដែលជាព្រះសង្រ្គោះរបស់យើង!-Dave Branon

Read article
អ្នកនៅទីណា?

ពេលដែលក្មេងប្រុសជំទង់ពីរនាក់ បានឮសម្លេងឡានឪពុកម្តាយរបស់ពួកគេ បើកមកដល់ផ្ទះ ពួកគេក៏មានការភិតភ័យ ព្រោះពួកគេបានធ្វើឲ្យមានភាពរញេរញ៉ៃពេញផ្ទះ ដោយមិនដឹងថា នឹងត្រូវបកស្រាយយ៉ាងដូចម្តេច ចំពោះពួកគាត់។ មុនពេលឪពុកចាកចេញ ទៅកាន់ទីក្រុងជាមួយម្តាយពួកគេ គាត់បានផ្តាំយ៉ាងច្បាស់ថា មិនឲ្យនាំមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ មកលេងក្នុងផ្ទះឡើយ។ តែមិត្តភក្តិដែលគ្មានសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកលេងផ្ទះពួកគេ ហើយក្មេងទាំងពីរក៏បានឲ្យពួកគេនៅលេងជាមួយ ទោះបីជាឪពុករបស់ខ្លួនបានព្រមានហើយក៏ដោយ។ ពេលពួកគាត់មកដល់  ផ្ទះមានភាពរញេរញ៉ៃ ហើយពួកក្មេងជំទង់ទាំងនោះ  បានស្រវឹងស្រាតិចៗហើយ   ទាំងមានសក់ក្បាលកន្រ្ទីងកន្ទ្រើងផង។ ដោយការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ពេលដែលអ័ដាម និងនាងអេវ៉ាបានសម្រេចចិត្តធ្វើខុសនឹងបំរាមរបស់ព្រះ ហើយឮសម្លេងព្រះអង្គកំពុងយាងមករកពួកគេ ពួកគេប្រាកដជាមានអារម្មណ៍តក់ស្លុតផងដែរ។ ដោយសារការភ័យខ្លាច ពួកគេក៏បានលាក់ខ្លួន។ ព្រះទ្រង់ក៏បានហៅរកអ័ដាមដោយព្រះបន្ទូលថា “ឯងនៅឯណា?”(លោកុប្បត្តិ ៣:៩)។ គាត់ទូលឆ្លើយថា “ទូលបង្គំបានឮសំឡេងទ្រង់នៅក្នុងសួនច្បារ ក៏រត់ទៅពួន ដោយនឹកភ័យខ្លាច ពីព្រោះនៅខ្លួនទទេ”(ខ.១០)។ អំពើបាបធ្វើឲ្យយើងមានអារម្មណ៍ភ័យខ្លាច ហើយអាម៉ាសចំពោះព្រះ ហើយយើងកាន់តែងាយនឹងជួបការល្បួងថែមទៀត។ ព្រះទ្រង់នៅតែបន្តមានបន្ទូលហៅមនុស្សជាច្រើនថា  “ឯងនៅឯណា?”  ហើយមនុស្សជាច្រើនបានរត់គេច ដោយព្យាយាមលាក់ខ្លួនពីព្រះភ័ក្ត្រព្រះអង្គ ឬមិនអើពើរនឹងសម្លេងព្រះអង្គ។ តែយើងមិនអាចគេចចេញពីព្រះអង្គបានឡើយ ព្រះអង្គជ្រាបយ៉ាងច្បាស់ថា យើងកំពុងនៅទីណា។ យើងមិនគួរលាក់ខ្លួនដោយការភ័យខ្លាចទេ ផ្ទុយទៅវិញ យើងអាចឆ្លើយតបថា “ឱព្រះអង្គអើយ សូមទ្រង់មេត្តាអត់ទោសដល់ទូលបង្គំ ដែលជាអ្នកមានបាបផង”(លូកា…

Read article