ចាញ់បោកចរន្តទឹក

ក្នុង​សៀវភៅ​ដែ​ល​មា​នចំ​ណ​ង​ជើង​ថា​ ខួរ​ក្បាល​ដ៏​អា​ថ៌​កំបាំង អ្នក​និពន្ធ​ផ្នែក​វិទ្យា​សាស្រ្ត ឈ្មោះ សានខា វេដានថាម(Shankar Vedantam) បាន​ធ្វើកា​រ​ពិព​ណ៌នា​ អំពី​ថ្ងៃ​ដែល​គា​ត់​បានចេញ​ទៅ​ហែល​ទឹកក​ម្សាន្ត​។ នៅថ្ងៃ​នោះ​ ទឹក​មាន​សភាព​ស្ងប់ ហើយ​ថ្លាល្អ​ បាន​ជា​គាត់​មា​ន​អារម្មណ៍​ថា ខ្លួ​នគា​ត់​ជាមនុស្ស​​ខ្លាំង និង​មាន​មោទន​ភា​ព ដែល​បាន​ហែ​ល​ទឹក​បា​ន​ចម្ងាយ​ឆ្ងាយ យ៉ាង​ងាយ​ស្រួ​ល។ គាត់​ក៏បា​ន​សម្រេច​ចិត្ត​ហែ​ល​ទឹ​ក​ចេ​ញ​ពី​ឆ្នេ​រ ទៅ​រក​ទឹ​ក​ជ្រៅ​។ ប៉ុន្តែ គាត់​មិ​ន​អាច​ហែល​​ត្រឡ​ប់​ម​ក​វិ​ញបា​ន ទោះ​ព្យា​យា​ម​យ៉ាង​ណា​ក៏​ដោ​យ។ តាម​ពិត គាត់​បាន​ចា​ញ់​បោ​ក​ចរន្ត​ទឹក។ គាត់មា​ន​ភាព​ងា​យ​ស្រួល​នៅ​ក្នុ​ងកា​រហែល ទៅ​រ​កទឹ​ក​ជ្រៅ មិន​មែន​ដោ​យ​សារ​កម្លាំង​របស់​គាត់​ទេ​ តែ​គឺ​ដោយ​សារ​គាត់បាន​ហែល​តាម​បណ្តោយ​ខ្សែ​ទឹក​ហូរ ដោយ​មិន​ដឹ​ងខ្លួ​ន។

ក្នុង​ទំនាក់​ទំន​ង​រ​បស់​យើង​ជា​មួ​យព្រះ​ ​ក៏​អាច​មា​ន​ប​ញ្ហាកើ​ត​ឡើង​ដូច​នេះ​ផ​ងដែ​រ។ “ការ​ចាក់​ប​ណ្តោយ”  អាច​នាំ​ឲ្យ​យើងគិ​ត​ថា ​ខ្លួន​ឯង​ខ្លាំ​ង​ខុស​ពីកា​រ​ពិ​ត។​ ពេល​ជីវិត​យើង​មាន​ភា​ពស្រួ​ល​ យើងច្រើន​តែ​គិតថា​ ភាព​សុខ​ស្រួលនោះ​ គឺ​បាន​ម​ក​ពី​កម្លាំង ឬ​សមត្ថភាព​របស់​យើង​។​ យើង​ប្រែជា​មា​នអំណួ​ត និង​ទុក​ចិត្ត​ខ្លួនឯង។ ប៉ុន្តែ ទាល់​តែយើ​ង​មា​ន​ប​ញ្ហា ទើប​យើង​​ដឹង​ថា​ ខ្លួន​ឯ​ងមា​ន​ក​ម្លាំង និង​សង្ឃឹ​ម​តិ​ច​ប៉ុ​ណ្ណា​។

បញ្ហា​នេះ​ក៏បា​ន​កើ​ត​ឡើងចំពោះ​ពួក​អ៊ីស្រាអែ​ល​ផង​ដែ​រ។ ព្រះ​ទ្រ​ង់មា​ន​ផែន​ការ​ប្រទាន​ពរពួក​គេ ឲ្យមាន​ជ័​យជ​ម្នះ​ផ្នែក​ក​ងទ័​ព​ សន្តិ​ភា​ព និ​ង​ភាព​ស​ម្បូរ​សប្បាយ​។ ប៉ុន្តែ ពួក​គេ​គិត​ថា​ ខ្លួនបាន​ទទួល​ជ័​យជ​ម្នះ​នោះ​ ដោយ​សារ​កម្លាំ​ង​ខ្លួន​ឯ​ង​ បាន​ជា​ពួក​គេប្រែ​ជា​មាន​អំណួត និង​ការទុក​​ចិត្ត​លើខ្លួ​ន​ឯ​ង(ចោទិយកថា ៨:១១-១២)។ ពួក​គេ​ក៏​បា​នស​ន្និដ្ឋា​ន​ថា ​ពួក​គេមិ​ន​ត្រូវ​កា​រព្រះទៀ​ត​ទេ បាន​ជា​ពួ​ក​គេ​ដើ​រ​តាម​ផ្លូវរប​ស់ខ្លួ​ន ទាល់​តែពួ​ក​ស​ត្រូវ​លើក​ទ័ពម​ក​វា​យប្រ​ហារ​ ទើប​ពួ​កគេ​ដឹ​ង​ថា ខ្លួន​អន់​ខ្សោយប៉ុណ្ណា ពេល​ដែល​គ្មា​នជំ​នួ​យពី​ព្រះ​។

ពេល​ជីវិ​ត​រប​ស់យើ​ង​មាន​ភា​ពសុ​ខស្រួ​ល យើង​ក៏ចាំ​បា​ច់​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ឲ្យ​ចាញ់បោក​ខ្លួន​ឯ​ង។ សេចក្តី​អំណួត​នឹង​នាំឲ្យ​យើង​ទទួលលទ្ធ​ផ​ល ដែល​យើង​មិន​ចង់​បា​ន។ មាន​តែកា​រ​បន្ទាប​ខ្លួនទេ​ ដែលនឹ​ង​នាំឲ្យយើងទ​ទួល​ព្រះពរ ដោយ​ការ​ដឹង​គុ​ណ​ចំពោះ​ព្រះ ​ហើយ​ពឹង​ផ្អែ​ក​លើ​កម្លាំងរ​បស់ទ្រង់។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles