កម្លាំងនៅក្នុងភាពស្ងប់រម្ងាប់

ក្នុង​អំឡុ​ង​ពេ​ល​ដើ​ម​ដំ​បូង​ នៃ​ជី​វិតរបស់ខ្ញុំ​  ជា​គ្រីស្ទ​បរិ​ស័ទ ខ្ញុំ​បា​ន​ធ្វើកា​រប្តេជ្ញា​ចិត្ត​រស់​នៅ ក្នុងជីវិត​ថ្មី តែទ​ន្ទឹម​នឹង​នោះ​ ខ្ញុំក៏​បាន​ឆ្ងល់​ផង​ដែ​រថា​ តើខ្ញុំ​អា​ចរ​ស់​នៅក្នុ​ង​រយៈ​ពេល​មួយឆ្នាំ ដោយមិន​វិល​បែ​រ​ទៅរក​ផ្លូវចាស់ ដែល​មាន​ពេញ​ដោយ​អំពើ​បាប​ដែរ​ឬ​ទេ? ប៉ុន្តែ បទគ​ម្ពីរ​និក្ខមនំ ​១៤:១៤ បាន​ជួយ​លើកទឹក​ចិ​ត្តខ្ញុំ​ថា​ ​“ព្រះយេ​ហូវ៉ា​​ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ឯ​អ្នក​រាល់​គ្នា​នឹង​នៅ​តែ​ស្ងៀម​វិញ”(និក្ខមនំ ១៤:១៤)។ លោកម៉ូសេបានថ្លែងនូវពាក្យលើកទឹកចិត្តនេះ ទៅ​កាន់ពួ​កអ៊ីស្រា​អែល ពេល​ដែលពួកគេទើបតែ​បា​ន​ភៀ​ស​ខ្លួន​ចេ​ញពី​របបទា​សភា​ព ក្នុង​នគរ​អេស៊ីព្ទ ហើយស្តេច​ផារ៉ោន​ក៏​កំពុងតែលើកទ័ព​ដេញ​តាម​ពួកគេពីក្រោយ ធ្វើឲ្យ​ពួកគេមានការ​ភ័យខ្លា​ច និង​បាក់​ទឹ​កចិ​ត្ត។

កាលខ្ញុំ​នៅ​មាន​ជំនឿក្មេ​ងខ្ចី​ក្នុងព្រះ​គ្រី​ស្ទ ខ្ញុំ​បាន​ជួ​ប​ការល្បួង​ជាច្រើ​ន​ ក្នុង​ការ​រ​ស់​នៅ​ តែប​ទ​គម្ពី​រ​នេះ​បាន​លើកទឹ​ក​ចិត្ត​ខ្ញុំ ឲ្យ “នៅ​តែ​ស្ងៀម​វិ​ញ”។ សព្វ​ថ្ងៃនេះ​ ប្រហែល​ជា​៣៧​ឆ្នាំក្រោ​យម​ក​ ខ្ញុំកំពុង​រស់​នៅ​ក្នុ​ងស្ថា​នភា​ព ​ដែល​មាន​ពេញ​ដោយ​ភាព​តប់​ប្រម៉ល់ បាន​ជា​ខ្ញុំ​ត្រូវ​នៅស្ងៀ​ម​ ហើយស្ង​ប់​រ​ម្ងាប់ ដូច​កាល​ពី​មុ​ន ដោយទុកចិ​ត្ត​ទ្រ​ង់  ក្នុង​ជីវិ​ត​ជា​គ្រីស្ទ​ប​រិ​ស័ទ។​

គឺ​ដូ​ច​ដែ​ល​អ្ន​កនិ​ព​ន្ធ​ទំនុ​ក​ដំ​កើង បាន​ប្រា​ប់យើ​ង​ ឱ​ឈប់បង្អង់​សិន ដោយ​ដឹង​ថា​ ព្រះទ្រង់​ជា​ព្រះ​នៃយើ​ង​(ទំនុកដំកើង ៤៦:១០)។ ពេល​យើង​នៅ​តែ​ស្ងៀ​ម យើង​មាន​ឱ​កា​សពិ​ចា​រណា​អំ​ពី​ព្រះ​ ដោយ​ដឹ​ង​ថា​ “ព្រះ​​អ​ង្គ​​​ជា​ទី​​ពឹ​ង​​​ជ្រក​ ក៏​​ជា​​កំ​ឡាំង​​រប​ស់​​យើង​ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ខ.១)។ ពេលយើងនៅ​តែ​ស្ងៀ​ម​ យើង​អា​ច​មើល​ឃើ​ញ​ភា​ពក​ម្សោយ​រប​ស់​ខ្លួ​នឯ​ង​ ហើយ​ទ​ទួល​ស្គា​ល់​ថា​ យើងត្រូវ​ចុះ​ចូល​នឹ​ង​ព្រះ​។ សាវ័ក​ប៉ុលបា​ន​មា​ន​ប្រសា​ស​ន៍​ថា “​កាល​ណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(២កូរិនថូស ១២:១០)។

ជា​រៀង​រា​ល់​ថ្ងៃ​ យើង​ឆ្លង​កា​ត់​ភា​ព​តប់​ប្រ​មល់ និង​ស្ថា​ន​ភាព​ដែ​ល​ធ្វើ​ឲ្យ​យើ​ងមា​នអារម្មណ៍ហត់​នឿយ​។ ប៉ុន្តែ យើង​អា​ច​ទុក​ចិ​ត្ត​ថា​ ទ្រង់​នឹង​មើ​ល​ថែ​រយើ​ង​ តាម​ព្រះ​ប​ន្ទូល​សន្យារ​បស់​ទ្រ​ង់។ សូម​យើង​រៀ​ន​នៅ​តែ​ស្ងៀ​ម ដើម្បី​ឲ្យ​ទ្រ​ង់ច្បាំ​ងជំ​នួ​ស​យើង​។-Lawrence Darmani

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles