តើអំពល់អ្វីដល់អ្នក?

ជួន​កាល​ ​ខ្ញុំ​អា​ចមា​ន​កា​រ​បា​ក់​ទឹ​ក​ចិ​ត្ត នៅក្នុ​ង​កា​រ​ខិ​ត​ខំ​សម្រេច​គោល​ដៅ ពេល​ដែ​ល​បាន​ដឹ​ង​ថា អ្នក​ដទៃ​បា​នសម្រេច​គោ​លដៅ​​នោះ​បាន​មុន ឬបា​ន​ទ​ទួ​ល​ល​ទ្ធ​ផល​ល្អ​ជា​ង​ខ្ញុំ​។ ខ្ញុំងា​យ​នឹ​ង​មាន​កា​រ​បាក់ទឹកចិ​ត្ត​ដូច​នេះ ហេតុ​នេះ​ហើយ​ ខ្ញុំក៏​បា​ន​រំ​ឭក​ខ្លួ​ន​ឯ​ង​ឲ្យបា​ន​ញឹ​ក​ញាប់ថា​ ព្រះទ្រង់បានប្រ​ទាន​ដ​ល់​ខ្ញុំ នូវ​អ្វីៗ​គ្រ​ប់យ៉ា​ងដែ​ល​ខ្ញុំត្រូ​វ​​កា​រ ដើ​ម្បីស​ម្រេច​នូវ​កិ​ច្ច​កា​រ ដែ​លទ្រ​ង់​ស​ព្វព្រះ​ទ័យឲ្យ​ខ្ញុំ​ធ្វើ​។​

បាន​សេច​ក្តី​ថា​ ខ្ញុំ​មិ​នចាំ​បា​ច់​ត្រូ​វ​មា​ន​ថវិការ​ច្រើ​ន​ជាង​មុ​ន ឬ​ចាំ​បាច់​ត្រូ​វ​មាន​ការធា​នា​ថា ខ្ញុំនឹ​ង​ទទួ​ល​ជោគ​ជ័យ​នោះ​ឡើយ​។​ ខ្ញុំក៏​មិ​ន​ចាំបា​ច់​ត្រូ​វ​មាន​បរិយា​កាស​​កា​រងារ​ល្អជា​ង​មុ​ខ  ឬមានកា​រ​ងា​រ​ថ្មីដែរ​។  ខ្ញុំ​ក៏​មិ​នត្រូ​វ​ការការយ​ល់​​ព្រម ឬ​កា​រ​អនុញ្ញាត​ពីអ្នក​ដទៃ ហើយ​ក៏​មិន​ត្រូ​វ​ការ​សុខ​ភាព​ល្អ ​ឬពេ​ល​វេលា​ច្រើន​ជាង​មុ​នទេ។  ព្រះ​ទ្រង់​អា​ច​ប្រទាន​ឲ្យ​ខ្ញុំនូ​វ​របស់ទាំ​ង​នេះ ​  តែ​ខ្ញុំ​មាន​អ្វី​ៗដែ​ល​ខ្ញុំ​ត្រូវកា​រ​ហើយ​  ដ្បិតកា​ល​ណាទ្រ​ង់​ចា​ត់ឲ្យខ្ញុំ បំពេញកិ​ច្ចការ​អ្វីមួ​យ នោះទ្រ​ង់ក៏​ប្រ​ទាន​នូវ​ធន​ធា​ន​ មិន​ឲ្យ​ខ្ញុំ​ខ្វះអ្វីឡើយ​។​  អ្វី​ដែល​ខ្ញុំ​ត្រូ​វធ្វើ​នោះ​ ​គឺត្រូវ​ប្រើ​ពេ​លវេ​លា​ និង​អំណោយទា​ន ដែល​ទ្រង់​បា​ន​ប្រ​ទាន ដើម្បី​ធ្វើ​ជា​ព្រះព​រ​ដ​ល់អ្ន​ក​ដ​ទៃ​ និង​ថ្វាយ​សិរីល្អ​ដល់​ទ្រ​ង់។

ព្រះ​យេស៊ូវ និ​ងលោ​ក​ពេ​ត្រុស​ក៏​ធ្លា​ប់បា​ន​សន្ទ​នា​គ្នា​ អំពី​បញ្ហានេះផ​ងដែរ​។ បន្ទា​ប់​ពីបា​ន​ចម្អិន​អាហារ​ពេល​ព្រឹ​ក នៅលើ​ឆ្នេរ​សមុទ្រ​កាលី​ឡេ ព្រះយេស៊ូវ​បាន​ប្រា​ប់​លោកពេ​ត្រុស អំពី​ការ​អ្វី​ដែ​លនឹ​ង​កើត​ឡើង នៅ​ចុង​បញ្ចប់​នៃ​ជីវិ​តគា​ត់។  លោក​ពេត្រុស​ក៏បា​ន​ចង្អុល​ទៅ​សាវ័ក​ម្នាក់​ទៀត​រប​ស់​ទ្រ​ង់ ដោយ​ទូល​សួរ​ទ្រង់​ថា​ “​តើ​អ្ន​ក​​​នោះ​​នឹង​​បាន​​ដូច​ម្តេច​​ទៅ?” ព្រះ​យេស៊ូ​វ​ទ្រ​ង់ក៏​បា​នឆ្លើ​យ​ថា​ “​តើ​អំពល់​​អ្វី​ដល់​អ្នក?” នេះជា​សំណួរដែ​លខ្ញុំចាំបាច់ត្រូវសួ​រខ្លួនឯ​ង នៅពេល​ណា​ខ្ញុំ​ប្រៀប​ធៀប​ខ្លួនឯង និង​អ្ន​ក​ដទៃ​។ ហើយខ្ញុំ​ត្រូ​វឆ្លើ​យប្រាប់ខ្លួ​នឯង​ថា “វា​មិនមែន​ជា​អ្វី​ដែល​ខ្ញុំត្រូវ​ខ្វល់​ទេ​”។ កិច្ចការដែល​ខ្ញុំត្រូវ​ធ្វើនោះ​ គឺត្រូ​វ​ដើរ​តា​មព្រះ​យេស៊ូ​វ ដោយចិ​ត្ត​ស្មោះត្រ​ង់ជា​និ​ច្ច។-Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles