យុថ្ការបស់យើង

ន្ទាប់​ពី​អ្ន​ក​ស្រី​អេស្តេឡា ភីហ្វ្រម(Estella Pyfrom) បាន​ចូល​និ​វត្តន៍ ក្នុង​អាជីព​ជា​គ្រូបង្រៀន គាត់​បា​ន​ទិញ​ឡានក្រុ​ងមួយគ្រឿ​ង។ គាត់ក៏​បានដំឡើងតុ សម្រាប់​ដាក់​កំព្យូទ័រ​ជាច្រើន​គ្រឿង នៅ​ក្នុង​ឡានក្រុងនោះ​។ សព្វ​ថ្ងៃនេះ ​គេបាន​ដាក់​ឈ្មោះឲ្យ​ឡាន​ក្រុង​របស់​គាត់​ថា​ “ឡានក្រុ​ង​ដែល​មា​នគំនិតភ្លឺថ្លា” ដោយ​សារ​គា​ត់​បាន​បើកបរ​វា ទៅរ​កក្មេ​ង​ៗដែ​លងា​យរ​ង​គ្រោះ ក្នុង​ខ័ណ្ឌ​ផាម ប៊ីច រដ្ឋ​ផ្លូរីដា ដើម្បីឲ្យ​ពួ​ក​គេធ្វើ​កិច្ចការដែ​ល​គ្រូដា​ក់ឲ្យ​ ​និងសិ​ក្សាអំ​ពីប​ច្ចេក​វិទ្យា​ក្នុងឡាន​គាត់​។ អ្នកស្រីអេស្តេឡា​កំពុងជួ​យ​ឲ្យក្មេ​ង​ទាំង​នោះ​មាន​លំនឹង និង​ក្តី​សង្ឃឹម​ក្នុងជី​វិត ដើម្បី​កុំឲ្យពួកគេ​បោះ​ប​ង់ចោ​ល​ក្តីស្រ​មៃ សម្រាប់​ពេល​អនាគ​ត។​

ក្នុង​សតវត្សរ៍​ទី១​ សហគមន៍​គ្រីស្ទប​រិស័ទ​បាន​ទ​ទួលរង​ការគំរាមកំហែង ដោយ​ទុក្ខវេទនា និងកា​របាក់ទឹក​ចិត្ត។ បាន​ជាអ្នកនិ​ពន្ធព្រះគម្ពីរ​ហេព្រើបានសរសេរ​សំបុត្រ​បង្រៀន និង​លើកទឹ​ក​ចិត្តគ្រីស្ទ​បរិស័ទ​ទាំងនោះ កុំឲ្យ​បោះបង់​ចោលសេចក្តី​ជំនឿ ដែល​ជាក្តីសង្ឃឹម​ចំពោះ​ពេល​អនា​គត​(២:១)។ ក្តី​សង្ឃឹម​របស់​ពួកគេ គឺជាជំនឿ​លើ​ព្រះ ដែល​នាំឲ្យបានសេ​ចក្តី​សង្រ្គោះ និង​ចូល​នគរ​ស្ថានសួគ៌ ហើយ​អាច​រក​បាន​ ក្នុង​អង្គ​ព្រះយេ​ស៊ូវ​គ្រីស្ទ និងក្នុ​ងការលះ​បង់រ​បស់​ទ្រ​ង់។ ពេលដែល​ព្រះយេស៊ូវ​យាង​ឡើង​ស្ថានសួគ៌​ បន្ទាប់ពីទ្រង់​មាន​ព្រះ​ជ​ន្ម​រស់​ឡើងវិញ​ គឺ​មាន​ន័យថា​ ទ្រង់​បាន​ការ​ពា​រក្តីសង្ឃឹម សម្រាប់ពេ​លអនាគត(៦:១៩-២០)។ ការសុគត ការមា​នព្រះជន្មរស់ឡើងវិ​ញ និងការវិលត្រឡប់រ​បស់ទ្រង់ ទៅន​គរស្ថាន​សួគ៌វិញ បាន​ផ្តល់នូ​វការ​ធានា​ និង​លំនឹង​ដល់​ជីវិត​គ្រីស្ទ​បរិ​ស័ទ គឺ​ដូច​ជាយុថ្កា  ដែលគេ​បានទំលាក់ចុះ  នៅក្នុ​ងសមុទ្រ  ដើម្បី​ការពារនាវាមិនឲ្យរសាត់​អណ្តែត​ទៅឆ្ងាយ។ ក្តី​សង្ឃឹមដែលទ្រង់ប្រទា​ន សម្រាប់ពេលអនាគត នឹងមិនអាចបាត់​បង់​ទៅណាឡើ​យ។

ព្រះ​យេស៊ូវជាយុថ្កានៃវិញ្ញាណ​យើង ដើម្បី​កុំឲ្យយើងរសាត់ចេញ ពីក្តី​សង្ឃឹមក្នុងទ្រ​ង់។-Marvin Williams

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles