ភាពស្រស់ស្អាតនៅគ្រប់ទិសទី

កូន​ប្រុស​រ​ប​ស់ខ្ញុំ ចូលចិ​ត្តបេះផ្កាស្រងែម្យ៉ា​ងដែលមានពណ៌លឿង ដូច​ផ្កាស្បៃរឿង ឲ្យ​ម្តាយ​របស់​វា​។ រហូតមកដល់ពេ​លនេះ  ភរិ​យារ​បស់ខ្ញុំនៅតែចូលចិត្តទទួលផ្កានោះ​ពីវា ដោយ​ឥតធុញ​ទ្រាន់។ ខ្ញុំបា​នគិ​ត​ថាផ្កា​នោះគ្រា​ន់​តែ​ជា​ផ្កាស្មៅប៉ុណ្ណោះ​ តែ​កូន​ប្រុ​សដ៏តូច​របស់​ខ្ញុំ​បានឲ្យ​តម្លៃផ្កានោះណាស់។ ថ្ងៃមួយ ខ្ញុំបាននាំ​ក្មេងតូច​ដ៏គួរឲ្យ​ស្រ​ឡាញ់ម្នាក់​នេះ​ដើរ​ផ្សាជាមួយខ្ញុំ។ ពេល​យើង​ដើរ​កាត់កន្លែង​ល​ក់ផ្កា​ វា​ក៏​បា​នចង្អុល​ទៅផ្កាស្រ​ងែពណ៌លឿងនោះ ដោយ​ចិត្ត​រំភើបរីករា​យ ហើយ​ក៏បា​ន​ប្រាប់ខ្ញុំ​ឲ្យទិញផ្កានោះ ឲ្យម្តាយរបស់វា។ ខ្ញុំ​ក៏បាន​អស់សំណើច។

អ្នក​ខ្លះនឹកចាំ អំពីអំ​ពើ​បាបរបស់​អ័ដាំម ពេល​ពួកគេគិតអំពីស្រងែ។ ពេល​អ័ដាម និង​នាង​អេវ៉ា​បរិភោគ​ផ្លែដឹ​ង​ខុស​ត្រូវ ដែល​ព្រះបាន​ហាម ពួក​គេបាននាំបណ្តាសា​ ចូល​ទៅក្នុង​លោកិយ ដែល​នាំឲ្យ​មនុស្ស​ត្រូវ​ធ្វើ​ការដោយពិ​បាក  ដោយសារ​ស្រងែ  និង​បន្លា  ស្ត្រីឆ្ល​ង​ទន្លេ​មាន​ការ​ឈឺ​ចាប់ខ្លាំង​​ ហើយ​ត្រូវ​ជួប​សេចក្តីស្លា​ប់នៅ​ចុង​បញ្ចប់​នៃជីវិ​ត(លោកុប្បត្តិ ៣:១៦-១៩)។

ប៉ុន្តែ កែវ​ភ្នែក​ដ៏​ក្មេងខ្ចីរបស់​កូន​ប្រុស​ខ្ញុំ បាន​ធ្វើ​ឲ្យ​ខ្ញុំនឹក​ចាំ អំពីរឿ​ង​ផ្សេង​។ គឺនឹក​ចំាថា​ ដើម​ស្រងែក៏​មា​នសម្រស់​ផង​ដែរ។ ការឈឺ​ចាប់​ពេល​ឆ្លងទន្លេ​ មិន​បាន​ធ្វើ​ឲ្យយើង​អស់​ស​ង្ឃឹ​មឡើ​យ។​ នៅទី​បញ្ចប់ ព្រះយេ​ស៊ូវ​បា​ន​ឈ្នះសេ​ចក្តី​ស្លាប់ហើយ​។ បទ​គម្ពីរ​លោកុប្បត្តិ ៣:១៥ បាន​ចែង​ថា  ពូជ​របស់​អ័ដាំម  និង​នាង​អេវ៉ា  នឹង​ធ្វើសង្រ្គាមឈ្នះពូជរបស់​សត្វពស់។ ពូជនោះ ជាអង្គព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់បានរំដោះយើ​ង ឲ្យរួ​ច​ពីបណ្តាសា​នៃ​សេចក្តី​ស្លាប់​(កាឡាទី ៣:១៦)។

លោកិយ​ពោរ​ពេញ​ដោយ​ការ​អាក្រក់   តែ​មាន​ការ​អស្ចារ្យ​ជា​ច្រើនកំពុង​រង់ចាំយើង ​ នៅគ្រ​ប់​ច្រក។ សូម្បីតែស្មៅ​ និង​ស្រងែ​ក៏អាច​រំឭ​កយើ​ង អំពី​ព្រះប​ន្ទូល​សន្យា​នៃ​ការប្រោ​សលោះ​ ​និង​​ព្រះ​អាទិករ ដែលស្រឡាញ់យើ​​ង។ ដើមស្រ​ងែ​ខ្លះជារុក្ខជាតិដែលមានប្រយោជន៍ គឺ​មិន​មែន​ជា​អ្វីដែលយើងត្រូវស្អប់ឡើ​យ ហើយអ្វីដែ​ល​យើង​ត្រូវ​ប្រុងប្រយ័ត្ននោះ គឺមនុស្ស​ដែលចូ​លមក​បង្ក​ប់ក្នុ​ងពួ​កជំនុំ ដូច​ជា​ស្រងែ ដែល​ដុះក្នុ​ងចំណោម​ដើម​ស្រូ​វ។-Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles