តាមរក និងជួយសង្រ្គោះ

អ្នក​ស្រី​ម៉ាការេណា វលដេស(Macarena Valdes) មាន​ជំនាញ​ធ្វើ​ផែន​ទី​អណ្តូង​រែ​ក្រោម​ដី ដែល​បាន​ជួយ​ដល់​ការ​សង្រ្គោះ​កម្មករ​អណ្តូង​រ៉ែ​៣៣​នាក់ ដែល​បាន​ជាប់​នៅ​ក្នុង​អណ្តូង​រ៉ែ ​បន្ទាប់​ពី​មាន​បន្ទុះ​នៅ​ទីនោះ ក្នុង​ខែ​តុលា ឆ្នាំ២០១០។ គាត់​មាន​ប្រសាសន៍​ថា “ការ​ខួង​ដី ឲ្យ​ចំ​ទីតាំង​របស់​កម្ម​ករ ដែល​ជាប់​ក្រោម​ដី គឺ​មិន​ខុស​ពី​ការ​ព្យាយាម​បាញ់​សត្វ​រុយ​មួយ​ក្បាល ដែល​ស្ថិតនៅ​ចម្ងាយ​៧០០​ម៉ែត្រ​ឡើយ”។ ដោយ​សារ​គាត់​មាន​ជំនាញ​ផ្នែក​អណ្តូង​រ៉ែ នោះ​គាត់​អាច​បញ្ជាឧបករណ៍​ស្ទង់ ឲ្យ​ខួង​ដី​ទៅ​ដល់​រូង​ដែល​ពួក​កម្មករ​កំពុង​ជាប់​នៅ​ក្នុង ហើយ​ជីវិត​ពួក​គេ​ក៏​ត្រូវ​បាន​ជួយ​សង្រ្គោះ។

នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​នៅ​ក្នុង​ការ​ជួយ​សង្រ្គោះ​ខាង​វិញ្ញាណ គេ​ងាយ​នឹង​មាន​ការ​បាក់​ទឹក​ចិត្ត។ ទោះ​សាវ័ក​ប៉ុល​បាន​ជួប​ឧប​ស័គ្គ​ដែល​ធំ​ជាង​នេះ​ក៏​ដោយ ក៏​គាត់​នៅ​តែ​មាន​ប្រសាសន៍​ថា “ដែល​មាន​ការងារ​នេះ នោះ​យើង​ខ្ញុំ​មិន​ណាយ​ចិត្ត​ឡើយ តាម​ខ្នាត​នៃ​សេចក្តី​មេត្តាករុណា ដែល​យើង​ខ្ញុំ​ទទួល​មក”(២កូរិនថូស ៤:១)។ ទោះ​បី​ជា “ព្រះ​នៃ​លោកិយ​នេះ” បាន “ធ្វើ​ឲ្យ​គំនិត​របស់​អ្នក​មិន​ជឿ​ខ្វាក់ មើល​ឃើញ​ពន្លឺ​នៃ​ដំណឹង​ល្អ”ក៏ដោយ ក៏​គាត់​នៅ​តែ​បន្ត​ប្រកាស​ដំណឹង​ល្អ​នៃ​សេចក្តី​សង្រ្គោះ​(ខ.៤-៥)។ សាវ័ក​ប៉ុល​បាន​ទទួល​ការ​បណ្តាល​ចិត្ត​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ ដែល​មាន​បន្ទូល​ដោយ​ក្តី​ស្រឡាញ់ និង​បង្គាប់​ពន្លឺ​ឲ្យ​ចែង​ចំាំង​ក្នុង​ភាព​ងងឹត​របស់​គាត់(ខ.៦) បាន​ជា​គាត់​ដឹង​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​គាត់ នោះ​ទ្រង់​ក៏​អាច​ធ្វើ​សម្រាប់​អ្នក​ដទៃ​ផង​ដែរ។

អ្នក និង​ខ្ញុំ​អាច​មាន​រឿង​ដែល​ស្រដៀង​នឹង​ពួក​គេ​ផង​ដែរ។ ពេល​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បណ្តាល​ចិត្ត​យើង នោះ​យើង​ក៏​មាន​ហេតុ​ផល ដែល​មិន​ត្រូវ​បាក់​ទឹក​ចិត្ត​ផង​ដែរ។ ដែល​អ្នក​ស្រីម៉ា​ការេណា បាន​ដឹក​នាំ​ការ​ជួយ​សង្រ្គោះ​ដល់​កម្មករ​អណ្តូង​រែ ដោយ​ជោគ​ជ័យ​ជា​យ៉ាង​ណា នោះ​ព្រះវិញ្ញាណ​នៃ​ព្រះ​អាច​នាំ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ និង​ពាក្យ​សម្តី​របស់​យើង ចូល​ទៅ​ក្នុង​ចិត្ត​អ្នក​ដែល​ត្រូវ​ការ​ព្រះ​សង្រ្គោះ ដែល​ពួក​គេ​មិន​ទាន់​យល់​អំពី​ទ្រង់។-C.P.Hia

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles