ចូរយើងអបអរសាទរព្រះអម្ចាស់

ពេល​លោក​អាសា​ម៉ូហ ហ្គីយ៉ាន(Asamoah Gyan) ដែល​ជា​កីឡា​ករ​ជម្រើស​ជាតិ​ហ្កាណា បាន​ទាត់​បាល់​បញ្ចូល​ទី​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០១៤ គាត់ និង​ក្រុម​របស់​គាត់​ក៏​បាន​នាំ​គ្នា​រាំ​បោះ​ជំហាន​ទៅ​មុខ​ស្រុះ​គ្នា។​ ពីរ​បីនាទី​ក្រោយមក ពេល​លោក​រីរ៉ូស្លាវ ក្លូស(Miroslav Klose) ដែល​ជា​កីឡាករ​អាឡឺម៉ង់ បាន​ទាត់​បញ្ចូល​ទី​ក្រុមហ្កាណា​បាន​មួយ​គ្រាប់​វិញ គាត់​ក៏​បាន​រត់​យ៉ាង​លឿន ដោយ​ត្រឡប់​ខ្លួន​ទៅ​មុខ។ “ការ​អប​អរ​សាទរ​ក្នុង​កីឡារ​បាល់​ទាត់ បន្ទាប់​ពី​មាន​ការ​ស៊ុទ​បញ្ចូល​ទី គឺ​ពិត​ជា​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ណាស់ ព្រោះ​វា​បាន​បង្ហាញ​ចេញ​នូវ​បុគ្គលិក​លក្ខណៈ តម្លៃ និង​ភាព​ក្លៀវក្លា​របស់កីឡា​ករ” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ឃ្លីនត៍ ម៉ាធីស(Clint Mathis) ដែល​យក​បាន​ពិន្ទុះ ឲ្យ​ក្រុម​កីឡាករ​ជម្រើស​ជាតិ​អាមេរិក ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ពិភព​លោក ឆ្នាំ​២០០២។

យ៉ាង​ណា​មិញ បទ​គម្ពីរ​ទំនុក​ដំកើង ១៥០ បាន​បង្គាប់​ឲ្យ “ជីវិត​ទាំង​អស់ ដែល​មាន​ដង្ហើម”សរសើរ​ដំកើង ព្រះ​អម្ចាស់ តាម​របៀប​ផ្សេង​ៗ​ជា​ច្រើន។ អ្នក​និពន្ធ​ទំនុក​នេះ ក៏​បាន​ឲ្យ​យើង​សរសើរ​ដំកើង​ទ្រង់ ដោយ​ប្រើ​ឧបករណ៍​តន្រ្តី​ដូច​ជា ត្រែ ​ពិណ ​ស៊ុង ​ក្រាប់​ប្រដាប់​មាន​ខ្សែ ហើយ​និង​ខ្លុយ​ផង ទាំង​លោត​រាំ​។ គាត់​បាន​លើកទឹក​ចិត្ត​យើង ឲ្យ​អប​អរ គោរព និង​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​ព្រះ​អម្ចាស់​។ ដោយ​សារ​ព្រះ​អម្ចាស់​ទ្រង់​អស្ចារ្យ ហើយ​បាន​ធ្វើ​ការ​អស្ចារ្យ សម្រាប់​រាស្រ្ត​ទ្រង់ នោះ​ទ្រង់​សក្តិ​សម​នឹង​ទទួល​ការ​សរសើរ​គ្រប់​យ៉ាង។

ការ​បង្ហាញ​នូវ​ការ​សរសើរ​មក​ខាង​ក្រៅ ត្រូវ​ចេញ​ពី​ជម្រៅ​ចិត្ត ដែល​មាន​ការ​ដឹង​គុណ​ព្រះ​ជា​ហូរ​ហៀរ។ អ្នក​និពន្ធ​ទំនុក​ដំកើង​បាន​ប្រកាស​ឡើង​ថា “គួរ​ឲ្យ​ជីវិត​ទាំងឡាយ​ដែល​មាន​ដង្ហើម បាន​សរសើរ​ដល់​ព្រះយេហូវ៉ា”(១៥០:៦)។ ទោះ​យើង​អាច​សរសើរ​ដំកើង​ព្រះ​អម្ចាស់ តាម​របៀប​ខុស​ៗ​គ្នា​ក្តី ក៏​ការ​សរសើរ​ដំកើង​របស់​យើង ចាំ​បាច់​ត្រូវ​ធ្វើ​អស់​ពី​ចិត្ត តាម​របៀប​ដ៏​ត្រឹម​ត្រូវ ហើយ​មាន​ន័យ​។ ពេល​យើង​គិត​អំពី​បុគ្គ​លិក​លក្ខណៈ​របស់​ព្រះ​អម្ចាស់ និង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង នោះ​ការ​សរសើរ​ដំកើង និង​ថ្វាយ​បង្គំ​របស់​យើង នឹង​កើត​មាន​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ។-Marvin Williams

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles