ការកាត់ទោសអ្នកដទៃ

ខ្ញុំ​រហ័ស​នឹង​រិះ​គន់​នរណា​ក៏​ដោយ ដែល​ខ្ញុំ​ឃើញ​ដើរ​បណ្តើរ មើល​ទូរស័ព្ទ​បណ្តើរ នៅ​តាម​ផ្លូវ។ ខ្ញុំ​ក៏​បាន​និយាយ​ម្នាក់​ឯង​ថា តើ​ពួក​គេ​មិន​ខ្លាច​ឡាន​បុក​ទេ​ឬ? តើ​ពួក​គេ​ខ្វល់​អំពី​សុវត្ថិ​ភាព​របស់​ខ្លួន​ឯង​ឬទេ? ប៉ុន្តែ​ ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ឆ្លង​តាម​ច្រក​ចូល ទៅ​ក្នុង​ផ្លូវ​ចង្អៀត​មួយ ខ្ញុំ​មាន​ការ​ជក់​ចិត្ត​នឹង​សារ នៅ​ក្នុង​ទូរស័ព្ទ​ខ្ញុំ​យ៉ាង​ខ្លាំង បាន​ជាខ្ញុំ​មិន​បាន​មើល​ឡាន ដែល​ខាង​ឆ្វេង​ដៃ​ខ្ញុំ។ អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​អ្នក​បើក​បរ​បាន​ឃើញ​ខ្ញុំ​ទាន់ ហើយ​ក៏​បាន​បញ្ឈប់​ឡាន​ភ្លាម​ៗ។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ខ្មាស់​អៀន។ ពេល​នោះ ម្រាម​ដែល​ចង្អុល​រិះ​គន់​គេ ដោយ​តាំង​ខ្លួន​ជា​អ្នកសុចរិត បាន​បែរ​មក​ចង្អុល​ខ្លួន​ឯង​វិញ។​ ខ្ញុំ​បាន​កាត់​ទោស​អ្នក​ដទៃ ប៉ុន្តែ ទី​បំផុត ក៏​បាន​កាត់​ទោស​ខ្លួន​ឯង​វិញ។

ការ​មាន​ពុត ក៏​ជា​ប្រធាន​បទ​ដែល​ព្រះ​យេស៊ូវ បាន​លើក​មក​មាន​បន្ទូល នៅ​ក្នុង​សេចក្តី​អធិប្បាយ​នៅ​លើ​ភ្នំ​ផង​ដែរ។ គឺដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “អ្នក​មាន​ពុត​អើយ ចូរ​យក​ធ្នឹម​ពី​ភ្នែក​របស់​ខ្លួន​ចេញ​ជា​មុន​សិន នោះ​ទើប​នឹង​បាន​ឃើញ​ច្បាស់ អាច​នឹង​យក​កំទេច​ចេញ​ពី​ភ្នែក​របស់​បង​ប្អូន​អ្នក​បាន​ដែរ”(ម៉ាថាយ ៧:៥)។ ខ្ញុំមាន “ធ្នឹម” ដ៏​ធំ​មួយ នៅ​ក្នុង​ភ្នែក ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កាត់​ទោស​អ្នក​ដទៃ ដោយ​ភ្លេច​មើល​មក​ខ្លួន​ឯង។

ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ផង​ដែរ​ថា “ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ”(៧:២)។ ពេល​ខ្ញុំ​នឹក​ចាំ​អំពី​ទឹក​មុខ​ដែល​ទើស​ទាល់​ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​លើ​មុខ​អ្នក​បើក​បរ បន្ទាប់​ពី​គាត់​បាន​ជាន់ហ្រ្វាំង​ឈប់​ភ្លាម​ៗ ពេល​ខ្ញុំ​ដើរ​ពី​មុខ​ឡាន​គាត់ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ទឹក​មុខ​ដែល​ទើស​ទាល់ ដែល​ខ្ញុំ​មាន ពេល​ខ្ញុំ​រិះគន់អ្នក​ដទៃ​ដែល​ជក់​មើល​ទូរស័ព្ទ។

យើង​រាល់​គ្នា គ្មាន​នរណា​ដែល​ល្អ​ឥត​ខ្ចោះ​ទេ។ ប៉ុន្តែ ជួន​កាល ខ្ញុំ​បាន​ភ្លេច​ខ្លួន ពេល​ដែល​ខ្ញុំ​ប្រញាប់​កាត់​ទោស​អ្នក​ដទៃ។ យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ព្រះ​គុណ​របស់​ព្រះ។—LINDA WASHINGTON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles