October 2018

You are here:
សេចក្តីសង្ឃឹម នៅក្នុងភាពងងឹត

មាន​រឿង​ព្រេង​មួយ​បាន​ដំណាល​ថា លោកគូ យ័ន(Qu Yuan) ជា​មន្ត្រី​រាជ​ការ​ចិន ដែល​ស្នេហា​ជាតិ​មួយ​រូប ក្នុង​អំឡុង​ពេល​នគរ​ទាំង​ឡាយ​កំពុង​មាន​សង្រ្គាម​នឹង​គ្នា(ឆ្នាំ៤៧៥ ដល់ ២៤៦ មុន​គ្រីស្ទ​សក​រាជ)។ គេ​បាន​និយាយ​ថា គាត់​បាន​ព្យាយាម​ដាស់​តឿន​ស្តេច​របស់​គាត់ ជា​ច្រើន​លើក​ច្រើន​សារ អំពី​ការ​គំរាម​កំហែង​របស់​សត្រូវ ដែល​ចង់បំផ្លាញ​នគរ​របស់​ទ្រង់ ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ ​តែ​ទ្រង់​បដិសេធន៍​មិន​ព្រម​ស្តាប់​តាម​ការ​ប្រឹក្សា​របស់​គាត់។ ទី​បំផុត លោក​គូ យ័នក៏​ត្រូវ​គេ​និរទេស។ ពេល​ដែល​គាត់​បាន​ទទួល​ដំណឹង​ថា ប្រទេស​ជាទី​ស្រឡាញ់​របស់​គាត់ បាន​ធ្លាក់​ចូលទៅ​ក្នុង​ដៃ​សត្រូវ គាត់​ក៏​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង។ ជីវិត​របស់​លោក​គូ យ័ន មាន​លក្ខណៈ​មួយ​ចំនួន ដែល​ដូច​ជីវិត​របស់​ហោរា​យេរមា។ ហោរា​យេរេមា​ក៏​បាន​បម្រើ​ស្តេច ដែលបាន​ប្រមាថ ចំពោះ​ការ​ដាស់​តឿន​របស់​គាត់​ផង​ដែរ ហើយ​នគរ​របស់​គាត់​ក៏​ត្រូវ​សត្រូវ​បំផ្លាញ់។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ លោក​គូ យ័ន​បាន​បញ្ចប់​ជីវិត​ខ្លួន​ឯង ដោយ​ភាព​អស់​សង្ឃឹម តែ​លោក​យេរេមា បាន​រក​ឃើញ​ក្តី​សង្ឃឹម​ដ៏​ពិត​។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​មាន​វាសនា​ខុស​គ្នា នៅ​ទី​បញ្ចប់។ លោក​យេរេមា​ស្គាល់​ព្រះ​អម្ចាស់ ដែល​បាន​ប្រទាន​នូវ​សេចក្តី​សង្ឃឹម​ដ៏​ពិត។ គឺ​ដូច​ដែល​ព្រះអម្ចាស់ បាន​ធានា​ដល់​គាត់ថា “មាន​សេចក្តី​សង្ឃឹម​សំរាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំដែន​របស់​គេ​វិញ”(យេរេមា ៣១:១៧)។ ទោះ​បី​ជា​ទីក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ ក្នុង​ឆ្នាំ ៥៨៦ មុន​គ្រីស្ទ​សករាជ​ក៏​ដោយ ក៏​ពេល​ក្រោយ​មក​ទៀត គេ​ក៏​បាន​សាង​សង់​ទីក្រុង​នេះ​ឡើង​វិញ​(មើល​នេហេមា ៦:១៥)។ នៅ​ពេល​ខ្លះ…

Read article
ការជជែករកខុសរកត្រូវ

ខ្ញុំ​នៅ​ចាំ​ថា ប៉ា​របស់​ខ្ញុំ​ធ្លាប់​និយាយ​ថា គាត់​ពិបាក​នឹង​ដើរ​ចេញ​ពី​ការ​ជជែក​គ្នា ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ អំពី​ការកាត់​ស្រាយ​ខគម្ពីរ​ខុស​ៗ​គ្នា។ ប៉ុន្តែ គាត់​ក៏​បាន​រំឭក​ថា រឿង​ល្អ​ក៏​បាន​កើត​មាន ពេល​ដែល​ភាគី​ទាំង​សង្ខាង​ព្រម​បញ្ចប់ការ​ជជែក​គ្នា​រក​ខុស​រក​ត្រូវ ដែល​គ្មាន​លទ្ធ​ផល។ ប៉ុន្តែ តើ​គេ​ពិត​ជា​អាច​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា​មែន​ឬ ពេល​ដែល​ម្នាក់​ៗ​សុទ្ធ​តែ​គិត​ថា ការ​យល់​ឃើញ​របស់​ខ្លួន​ត្រឹម​ត្រូវ ហើយ​សំខាន់​យ៉ាង​ខ្លាំង? យើង​អាច​រក​ឃើញ​ចម្លើយ សម្រាប់​សំណួរ​នេះ នៅ​ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរផ្ញើ​ទៅ​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម។ កាល​នោះ អ្នក​អាន​សំបុត្រ​របស់​គាត់​ ស្ថិត​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា ផ្នែក​សង្គម ​នយោបាយ និង​សាសនា បាន​ជា​គាត់​បង្រៀន​ពួក​គេ ឲ្យ​មាន​ចិត្ត​គំនិត​តែ​មួយ ទោះ​ពួក​គេ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ណា​ក៏​ដោយ(១៤:៥-៦)។ តាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ដើម្បី​បញ្ឈប់​ការ​ជជែក​គ្នា រក​ខុស​រក​ត្រូវ​ ដែល​គ្មាន​ទីបញ្ចប់ យើង​ត្រូវ​នឹក​ចាំថា យើង​ម្នាក់​ៗ នឹង​ត្រូវ​ឈរ នៅ​ទី​ជំនុំ​ជម្រះ​របស់​ព្រះ​ជា​ម្ចាស់ ដើម្បីឆ្លើយ ចំពោះ​ការ​អ្វី​ដែល​យើង​បាន​គិត ក៏​ដូច​ជា​អំពី​ការអ្វី​ដែល​យើង​បាន​ប្រព្រឹត្ត ​ចំពោះគ្នា​ទៅ​វិញ​ទៅ​មក ដោយសារ​ការ​យល់​ឃើញ​ខុសគ្នានោះ(ខ.១០)។ ការប៉ះ​ទង្គិច​គ្នា ដោយ​ពាក្យ​សម្តី ឬ​ការ​យល់​ឃើញ​ដែល​ខុស​គ្នា ពិត​ជា​អាច​ក្លាយ​ជា​ឱកាស សម្រាប់​នឹក​ចាំ​ថា មាន​ការមួយ​ចំនួន ដែល​សំខាន់​ជាង​គំនិត​របស់​យើង ហើយ​ថែម​ទាំង​សំខាន់​ជាង​ការ​កាត់​ស្រាយ​ខគម្ពីរ​របស់​យើង​ផង​ដែរ។​ យើង​ម្នាក់​ៗ​នឹង​ត្រូវ​ឆ្លើយ​នៅ​ចំពោះ​មុខ​ព្រះ​ជា​ម្ចាស់​ថា តើ​យើង​បាន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ថែម​ទាំងស្រឡាញ់​ខ្មាំង​សត្រូវ ដូច​ដែល​ព្រះ​គ្រីស្ទ​បាន​ស្រឡាញ់​យើង​ឬ​ទេ។ សព្វ​ថ្ងៃ​នេះ​ ពេល​ខ្ញុំ​គិត​ពី​រឿង​នេះ…

Read article
ការប្រកាន់ខ្ជាប់នូវការដឹងគុណ

ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ជម្នះ​ការ​នឿយ​ហត់ ជា​ច្រើន​ឆ្នាំ ដែល​បណ្តាល​មក​ពី​ការ​ឈឺ​ចាប់​ដ៏​រាំរ៉ៃ និង​ការ​នឿយ​ណាយ ដោយសារ​ខ្ញុំ​មាន​ភាព​ពិការ​ដែល​ធ្វើ​ឲ្យ​ពិបាក​ផ្លាស់​ទី។ ដោយ​ភាព​ទោមនស្ស ខ្ញុំ​ក៏​បាន​ប្រែ​ជា​មាន​ការ​ទាម​ទា​ច្រើន ហើយ​ក៏​រមិល​គុណ​ផង​ដែរ។ ខ្ញុំ​ក៏​បាន​ចាប់​ផ្តើម​រអ៊ូរ​ទាំ អំពី​របៀប​នៃ​ការ​ថែ​ទាំ​ដែល​ស្វាមី​ខ្ញុំ​បាន​ផ្តល់​ឲ្យ​ខ្ញុំ។  ​ខ្ញុំ​មាន​ការ​ធុញ​ទ្រាន់​នឹង​របៀប ដែល​គាត់​សម្អាត​ផ្ទះ។ ទោះ​បី​ជា​ខ្ញុំ​ដឹង​ថា គាត់​ជា​ចុង​ភៅ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​រអ៊ូ​រទាំ​ចំពោះ​ការ​ដែល​គាត់​ធ្វើ​ម្ហូប មិន​បាន​ច្រើន​មុខ។ តែ​ខ្ញុំ​ក៏​មាន​ការ​ស្តាយ​ក្រោយ ពេល​ដែល​គាត់​ចែក​ចាយ​ពី​អារម្មណ៍​របស់​គាត់ ឲ្យ​ខ្ញុំ​ដឹង​ថា ការ​រអ៊ូ​រទាំ​របស់​ខ្ញុំ បាន​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់។ គាត់​មិន​ដឹង​ថា ខ្ញុំ​កំពុង​តែ​មាន​បញ្ហា​អ្វី​ទេ។ ទី​បំផុត ព្រះ​ទ្រង់​ក៏​បាន​ជួយ​ឲ្យ​ខ្ញុំ​មើល​ឃើញ​កំហុស​របស់​ខ្លួន​ឯង ហើយ​ខ្ញុំ​ក៏​បាន​សូម​ការ​អត់​ទោស​ពី​គាត់ និង​ពី​ព្រះ​អម្ចាស់។ ការ​ចង់​បាន​ធ្វើ​ដែល​ខុស​ប្លែក​ពី​មុន អាច​បណ្តាល​ឲ្យ​យើង​មាន​ការ​រអ៊ូ​រទាំ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​មាន​ភាព​អាត្មា​និយម ដែល​ធ្វើ​ឲ្យ​ខូច​ទំនាក់​ទំនង។ ជន​ជាតិ​អ៊ីស្រាអែល​ធ្លាប់​មាន​បញ្ហា​នេះ ជា​ច្រើន​លើក។ ពួក​គេ​ហាក់​ដូច​ជា​មិនចេះ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​ខ្លួន​មាន ហើយ​ចេះ​តែ​រអ៊ូរ​ទាំ​អំពី​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់(និក្ខមនំ ១៧:១-៣)។ ព្រះ​អម្ចាស់​យក​ព្រះ​ទ័យ​ទុក​ដាក់ ចំពោះ​រាស្រ្ត​ទ្រង់ នៅ​វាល​រហោ​ស្ថាន ដោយ​ទំលាក់​នំម៉ាណា​ពី​ស្ថាន​សួគ៌​មក​ឲ្យ​ពួក​គេ(១៦:៤) តែ​ពួក​គេ​ចង់​បាន​អាហារ​ផ្សេង​ពី​នោះ​(ជន​គណនា ១១:៤)។ ពួក​គេ​មិន​បាន​អរសប្បាយ​នឹង​ការ​អស្ចារ្យ នៃសេចក្តី​ស្មោះ​ត្រង់ និង​ការ​ថែ​ទាំ​ដោយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​ជា​រៀង​រាល់​ថ្ងៃ​ឡើយ ផ្ទុយ​ទៅ​វិញ ពួក​គេ​បែរ​ជា​ចង់​បាន​អ្វី​ៗ​បន្ថែម​ទៀត​ អ្វី​ៗ​ដែល​ល្អ​ជាង​មុន អ្វី​ៗ​ដែល​ខុស​ប្លែក​ពី​មុន ឬ​សូម្បី​តែ​អ្វី​ដែល​ពួក​គេ​ធ្លាប់​មាន​ក៏​ដោយ(ខ.៤-៦)។ ពួក​គេ​ក៏​បាន​ទៅ​រអ៊ូរ​ទាំ​ដល់​លោក​ម៉ូសេ​ទៀត(ខ.១០-១៤)។ ការ​ទុក​ចិត្ត​សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់ អាច​ជួយ​ឲ្យ​យើង​ប្រកាន់​ខ្ជាប់ នូវ​ការ​ដឹង​គុណ…

Read article
តាមបំណងព្រះទ័យទ្រង់ មិនមែនតាមចិត្តទូលបង្គំ

លោក​ខាមីល(Kamil) និង​អ្នក​ស្រី​យ៉ូអែល(Joelle) មាន​ការ​តក់​ស្លត់​យ៉ាង​ខ្លាំង ពេល​ដែល​គ្រូ​ពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យ ឲ្យ​រីម៉ា(Rima)កូន​ស្រី​របស់​ពួក​គេ​ដែល​មាន​អាយុ​៨ឆ្នាំ រក​ឃើញ​ថា ជម្ងឺ​របស់​នាង គឺ​ជា​ប្រភេទ​ដ៏​កម្រ​នៃ​ជម្ងឺ​មហារីក​គ្រាប់​ឈាម។ ជម្ងឺ​នេះ​បាន​នាំ​ឲ្យ​នាង​មាន​ជម្ងឺ​រលាក​ស្រោម​ខួរ និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ហើយ​រីម៉ាក៏​បាន​សន្លប់​លែង​ដឹង​ខ្លួន។ ក្រុម​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​ក៏​បាន​ផ្តល់​យោបល ឲ្យ​ឪពុក​ម្តាយ​របស់​នាង ទៅ​ត្រៀម​ធ្វើ​បុណ្យ​សព សម្រាប់​រីម៉ា ដោយ​ប្រាប់​ពួក​គេ​ថា នាង​មាន​សង្ឃឹម​តែ​១​ភាគ​រយ​ប៉ុណ្ណោះ។ លោក​ខាមីល និង​អ្នក​ស្រី​យ៉ូអែល ក៏​បាន​អធិស្ឋាន​តម ហើយ​ទូល​សូម​ការ​អស្ចារ្យ​ពី​ព្រះ​ជា​ម្ចាស់។ លោក​ខាមីល​ក៏​បាន​និយាយ​ថា “ពេល​ដែល​យើង​អធិស្ឋាន យើង​ត្រូវ​តែ​ទុក​ចិត្ត​ព្រះ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ។ ហើយ​ត្រូវ​អធិស្ឋាន​តាមព្រះយេស៊ូវ​ថា សូម​ឲ្យ​តាម​បំណង​ព្រះ​ទ័យ​របស់​ទ្រង់ គឺ​មិន​មែន​តាម​ចិត្ត​ទូល​បង្គំ​ឡើយ”។ អ្នក​ស្រី​យ៉ូអែល​ក៏​បាន​ឆ្លើយ​តប ដោយ​ស្មោះ​ត្រង់​ថា “ប៉ុន្តែ ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ព្រះ​ទ្រង់​ប្រោស​នាង​ឲ្យ​ជា​ខ្លាំង​ណាស់!” ហើយ​លោក​ខាមីល​ក៏​បាន​តប​ថា “ត្រូវ​ហើយ! យើង​គួរ​តែ​ទូល​សូម​ទ្រង់​ឲ្យ​ប្រោស​នាង​ឲ្យ​ជា។ ប៉ុន្តែ យើង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​ជាម្ចាស់ ពេល​ដែល​យើង​ថ្វាយ​ចិត្ត និង​បំណង​ចិត្ត​របស់​យើង​ដាច់​ដល់​ទ្រង់ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ពិបាក​ធ្វើ​ក៏​ដោយ ដ្បិត​នោះជា​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​ទុក​ជា​គំរូ​ស្រាប់”។ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ទៅ​ឈើ​ឆ្កាង ទ្រង់​បាន​អធិស្ឋាន​ថា “ឱ​ព្រះវរបិតា​អើយ បើ​សិន​ជា​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​សូម​យក​ពែង​នេះ​ចេញ​ពី​ទូលបង្គំ​ទៅ ប៉ុន្តែ កុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ ពេល​ព្រះ​យេស៊ូវ​អធិស្ឋាន​ថា “សូម​យក​ពែង​នេះ​ចេញ​ពី​ទូល​បង្គំ” គឺ​ទ្រង់​កំពុង​តែ​ទូល​សូម​កុំ​ឲ្យ​ព្រះ​អង្គទ្រង់​សុគត​នៅ​លើ​ឈើ​ឆ្កាង ប៉ុន្តែ ទ្រង់​បាន​ចុះ​ចូល​នឹង​ព្រះ​ទ័យ​ព្រះ​វរ​បិតា…

Read article
ភាពសប្បុរស ដែលមិនបានរំពឹងទុក

មាន​ពេល​មួយ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ កំពុង​តែ​រង់​ចាំ​បង់​ប្រាក់ សម្រាប់​គ្រឿង​ទេស​ដែល​គាត់​បាន​ទិញ នៅ​ក្នុង​ផ្សា​ទំនើប​។ ពេល​នោះ មាន​បុរស​ម្នាក់​ដែល​ឈរ​នៅ​ពី​មុខ​នាង បាន​ងាក​មក​ក្រោយ ហើយ​ក៏​បាន​ហុច​បណ្ណ​បញ្ចុះ​តម្លៃ ១៤​ដុល្លាឲ្យ​នាង សម្រាប់​ការ​បង់​ថ្លៃ​ទំនិញ។ ដោយ​សារ​នាង​មាន​ការ​ហត់​នឿយ ហើយ​មិន​បាន​គេង​ឲ្យ​គ្រប់​គ្រាន់​ផង​នោះ នាងក៏​បាន​ស្រក់​ទឹក​ភ្នែក  ដោយសារ​អំពើ​សប្បុរស​របស់​គាត់។ បន្ទាប់​មក នាង​ក៏​បាន​អស់​សំណើច ចំពោះ​ខ្លួន​ឯង ដែល​បាន​យំ​នៅ​ពេល​នោះ។ ភាព​សប្បុរស​ដែល​មិន​បាន​រំពឹង​ទុក​នេះ បាន​ប៉ះពាល់​ចិត្ត​នាង​ណាស់ ហើយ​ក៏​បាន​ផ្តល់​ឲ្យ​នាង​នូវ​សេចក្តី​សង្ឃឹម ក្នុង​អំឡុង​ពេល​ដែល​នាង​កំពុង​តែ​ខ្សោះ​អស់​កម្លាំង។ នាង​ក៏​បាន​ថ្វាយ​ការ​អរ​ព្រះ​គុណ​ដល់​ព្រះជា​ម្ចាស់ សម្រាប់​សេចក្តី​ល្អ​របស់​ទ្រង់ ដែល​បាន​ប្រទាន​មក​នាង តាម​រយៈ​មនុស្ស​ម្នាក់ នៅ​ថ្ងៃ​នោះ។ ការ​បង្រៀន​អំពី​ការ​ឲ្យ ស្ថិត​ក្នុង​ចំណោម​ប្រធាន​បទ ដែល​សាវ័ក​ប៉ុល​បាន​លើក​យក​មក​សរសេរ នៅ​ក្នុង​សំបុត្រ ដែល​គាត់​បាន​សរសើរ​ផ្ញើ​ទៅ​សាសន៍​ដទៃ ដែល​ជា​គ្រីស្ទ​បរិស័ទ នៅ​ទីក្រុង​អេភេសូរ។ គាត់​បាន​បង្រៀន​ពួក​គេ ឲ្យ​លះ​បង់​ជីវិត​ចាស់​ចោល ហើយ​ឱប​ក្រសោប​យក ជីវិត​ថ្មី​វិញ ដ្បិត​ពួក​គេ​បាន​ទទួល​សេចក្តី​សង្រ្គោះ ដោយ​សារ​ព្រះ​គុណ​របស់​ព្រះ​ជា​ម្ចាស់​ហើយ​។ គាត់​ក៏​បាន​បក​ស្រាយ​ថា ព្រះ​គុណ​ដែល​ជួយ​សង្រ្គោះ​នេះ បណ្តាល​ចិត្ត​យើង ឲ្យ​ចង់ “ធ្វើ​ការ​ល្អ” ដ្បិត​ព្រះ​ទ្រង់​បាន​បង្កើត​យើង ឲ្យ​មាន​រូប​ភាព​ដូច​ទ្រង់ ហើយ​ជា “ស្នា​ព្រះ​ហស្ត”របស់​ទ្រង់(២:១០)។ យើង​អាច​ចែក​ផ្សាយ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ដូច​បុរស​ដែល​នៅ​ផ្សារ​ទំនើប​នោះ​ដែរ។ ជា​ការ​ពិត​ណាស់ ដើម្បី​ចែក​ចាយ​អំពី​ព្រះ​គុណ​ព្រះ…

Read article
តន្ត្រីដ៏ពិរោះរណ្តំ

ឪពុក​ម្តាយ​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​ដូរ​តន្ត្រី​គ្រប់​ប្រភេទ គឺ​រាប់​ចាប់​ពី​តន្រ្តី​ជន​បទ ដល់​តន្រ្តី​បុរាណ។ ដូច​នេះ បេះ​ដូង​ខ្ញុំ​បាន​លោត​យ៉ាង​លឿន ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ ចូល​ក្នុង​មហោ​ស្រព​មូស្គូ ដើម្បី​ស្តាប់​តន្រ្តី​ជាតិ​ប្រទេស​រូស្ស៊ី។ មហោ​ស្រព​នេះ ស្ថិត​ក្នុង​ចំណោម​សាល​មហោ​ស្រព​ដែល​ធំ​បំផុត​របស់​ប្រទេស​នេះ។ ខណៈ​ពេល​ដែលអ្នក​ដឹក​នាំ​វង់​តន្រ្តី​កំពុង​តែ​នាំ​តន្ត្រីករ​ទាំងឡាយ ឲ្យ​ប្រគុំបទ​ដ៏​ល្បី​ល្បាញ​របស់​លោក​ឆាយ​កូស្គី(Tchaikovsky) ភ្លេង​ក៏ឡើង​សម្លេង​បន្តិច​ម្តង​ៗ លាន់​ឡើង កាន់​តែ​ពិរោះ​រណ្តំ។ ពេល​នោះ​ជា​ពេល​ដ៏​អស្ចារ្យ ហើយ​ទស្សនិក​ជន​ក៏​បាន​ក្រោក​ឡើយ​ទះ​ដៃ​សរសើរ។ ព្រះ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល គឺ​ប្រៀប​បាន​នឹង​តន្ត្រី​ដែល​បាន​ប្រគំ​ឡើង ដោយ​ភាព​ពិរោះ​រណ្តំ ដែល​អស្ចារ្យ​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត គឺ​នៅ​ត្រង់​ចំណុច ដែល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ។ បន្ទាប់​ពី​អ័ដាម និង​នាង​អេវ៉ា​បាន​ធ្លាក់​ចូល​ក្នុង​អំពើ​បាប ក្នុង​សួន​ច្បាអេដែន ព្រះ​ទ្រង់​ក៏​បាន​សន្យា​ថា​ នឹង​ប្រទាន​ព្រះ​ដ៏​ប្រោស​លោះ​មួយ​អង្គ(លោកុប្បត្តិ ៣:១៥)។ ហើយ​ខ្លឹម​សារ​មួយ​នេះ ក៏​បាន​បន្ត​នៅ​ក្នុង​បទ​គម្ពីរ​សញ្ញា​ថ្មី​ទំាង​មូល។ ព្រះ​បន្ទូល​សន្យារបស់​ទ្រង់ បាន​បង្ហាញ​នៅ​ក្នុង​កូន​ចៀម នៃ​បទ​រំលង(និក្ខមនំ ១២:២១)  ក្តី​សង្ឃឹម​របស់​ពួកហោរា(១ពេត្រុស ១:១០) និង​ការ​ស្រេក​ឃ្លាន​នៃ​រាស្រ្ត​របស់​ព្រះ។ បទ​គម្ពីរ​១យ៉ូហាន ៤:១៤ បាន​បញ្ចាក់​ថា “​យើង​បាន​ឃើញ ក៏​ធ្វើ​បន្ទាល់​ថា ព្រះវរបិតា​បាន​ចាត់​ព្រះ​រាជ​បុត្រា​មក ធ្វើ​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​មនុស្ស​លោក”។ តើ​យើង​បាន​ឃើញ និង​ធ្វើ​បន្ទាល់​ដោយ​របៀប​ណា? ព្រះ​ទ្រង់​បាន​សម្រេច​ព្រះបន្ទូល ដែល​បាន​សន្យា​ថា នឹង​សង្រ្គោះ​លោកិយ​ដែល​មាន​បាប នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ…

Read article
តើសន្តិភាពនៅឯណា?

កាលពី​ឆ្នាំ ១៩៨៤ អ្នក​ការសែត​ម្នាក់ បាន​សួរ​លោក បប់ ឌីលែន(Bob Dylan) ថា “តើ​លោក​នៅ​តែ​សង្ឃឹម​ថា  សន្តិភាព​នឹង​កើត​មាន​ដែរ​ឬទេ?” លោក​ឌីលែន​ក៏​បាន​ឆ្លើយ​ថា “ខ្ញុំ​មិន​សង្ឃឹម​ថា សន្តិ​ភាព​នឹង​កើត​មាន​ទេ”។ ការ​ឆ្លើយ​តប​របស់​គាត់ បាន​នាំ​ឲ្យ​មាន​ការ​រិះ​គន់ តែ​គេ​មិន​អាច​បដិសេធន៍​បាន​ឡើយ​ថា សន្តិ​ភាព​ នៅ​សម័យ​នោះ គឺ​គ្រាន់​តែ​ជា​ការស្រមើរ​ស្រមៃ​ប៉ុណ្ណោះ។ ប្រហែល​៦០០​ឆ្នាំ មុន​សម័យ​ព្រះយេស៊ូវ​យាង​មក​ចាប់​កំណើត ពួក​ហោរា​ភាគ​ច្រើន​កំពុង​តែ​ថ្លែង​ទំនាយ​ថា សន្តិភាព​នឹង​កើត​មាន។ ប៉ុន្តែ ហោរា​របស់​ព្រះ មិន​បាន​ថ្លែង​ទំនាយ​ដូច​នេះ​ឡើយ។ ហោរា​យេរេមា បាន​រំឭក​ពួក​បណ្តា​ជន អំពីព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់ ដែល​បាន​មាន​បន្ទូល​ថា “ចូរ​ស្តាប់​តាម​ពាក្យ​អញ នោះ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​ឯង​រាល់​គ្នា ហើយ​ឯង​រាល់​គ្នា​នឹង​បាន​ជា​រាស្ត្រ​របស់​អញ”(យេរេមា ៧:២៣)។ ប៉ុន្តែ​ ពួក​គេ​នៅ​តែ​មិន​អើពើ​ចំពោះ​ព្រះ​រាជ​បញ្ជា​របស់​ព្រះ​អម្ចាស់ ម្តង​ហើយ​ម្តង​ទៀត។ ពួក​ហោរា​ក្លែង​ក្លាយ​របស់​ពួក​គេ​បាន​ប្រកាស់​ច្រំ​ដែល​ថា សុខ​សន្តិ​ភាព នឹង​កើត​មាន(៨:១១)។ ប៉ុន្តែ លោក​យេរេមា​បាន​ថ្លែង​ទំនាយ អំពី​គ្រោះ​មហន្ត​រាយ។ ទីក្រុង​យេរូសាឡិម​ក៏​បាន​ដួល​រលំ ក្នុង​ឆ្នាំ៥៨៦ មុន​គ្រីស្ទ​សករាជ។ សុខ​សន្តិភាព​កម្រ​កើត​មាន​ណាស់។  ប៉ុន្តែ នៅ​ក្នុង​កណ្ឌ​គម្ពីរ​យេរេមា ដែល​ជា​គម្ពីរ​បទ​ទំនាយ អំពី​ទុក្ខ​វេទនា យើង​បាន​រក​ឃើញ​ព្រះ​មួយ​អង្គ ដែល​មាន​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ។ ព្រះ​អម្ចាស់​ក៏​បាន​ប្រាប់​រាស្រ្ត​របស់​ទ្រង់ ដែល​ចេះ​តែ​បះ​បោរ​ថា…

Read article
មិនអាចខាំជាប់

ខណៈ​ពេល​ដែល​ខេត​លីន(Caitlyn) កំពុង​ហែល​ទឹក ជា​មួយ​មិត្ត​ភក្តិ​គាត់ នៅ​ក្នុង​ឈូង​សមុទ្រ​មិច​ស៊ីកូ គាត់​ក៏​ត្រូវ​ត្រីឆ្លាម​ខាំ​ជើង​ជាប់ ហើយ​វា​ក៏​បាន​ព្យាយាម​ទាញ​គាត់។ ដើម្បី​តទល់​នឹង​ការ​វាយ​ប្រហារ​នេះ ខេតលីន​ក៏​បាន​ដាល់​ច្រមុះរបស់​ត្រី​ឆ្លាម។ សត្វ​សាហាវ​នេះ​ក៏​បាន​បើក​មាត់​របស់​វា ព្រលែង​ជើង​គាត់ ហើយ​ក៏​បាន​ហែល​ទៅ​ឆ្ងាយ​បាត់ ទាំង​បរាជ័យ​។ ការ​ខំា​របស់​ត្រី​ឆ្លាម បាន​ធ្វើ​ឲ្យ​ជើង​គាត់​របួស​ជា​ច្រើន​កន្លែង ដែល​ត្រូវ​ដេរ​អស់​១០០​ថ្នេរ ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រី​ឆ្លាម​នោះ​មិន​អាច​ខំា​ជើង​របស់​គាត់​ជាប់​ឡើយ។ រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​ពិត ដែល​ព្រះ​យេស៊ូវ​បាន​ឈ្នះ​សេចក្តី​​ស្លាប់ ដោយ​ធ្វើ​ឲ្យ​វា​លែង​មាន​អំណាច​គំរាម​កំហែង និង​ឈ្នះ​អ្នក​ដើរ​តាម​ទ្រង់​ទៀត។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ស្លាប់ គ្មាន​អំណាច​នឹង​ឃុំឃាំង​ទ្រង់​ទុក​បាន​ឡើយ”(កិច្ចការ ២:២៤)។ លោក​ពេត្រុស​បាន​និយាយ​ដូច​នេះ ទៅ​កាន់​ហ្វូង​មនុស្ស នៅ​ទី​ក្រុង​យេរូសាឡិម។ ប្រហែល​ជា​ក្នុង​ចំណោម​នោះ មានមនុស្ស​ជា​ច្រើន​ដែល​ធ្លាប់​ស្រែក​ថា “ឆ្កាង​វា​ទៅ! ឆ្កាង​វា​ទៅ!” ដើម្បី​ទាម​ទា​ឲ្យ​គេ​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ​យេស៊ូវ(ម៉ាថាយ ២៧:២២)។ ជា​លទ្ធ​ផល ពួក​ទាហាន​រ៉ូម៉ាំង ក៏​បាន​យក​ទ្រង់​ទៅ​ឆ្កាង។ សព​ទ្រង់​ក៏​ត្រូវ​គេ​យក​ទៅ​បញ្ចុះ​នៅ​ក្នុងផ្នូរ​មួយ ហើយ​ក៏​បាន​នៅ​ក្នុង​ផ្នូរ​នោះ​អស់​បី​ថ្ងៃ រហូត​ដល់​ពេល​ដែល​ព្រះ​បាន​ប្រោស​ទ្រង់​ឲ្យ​មាន​ព្រះ​ជន្ម​ឡើង​វិញ។ បន្ទាប់​ពី​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ លោក​ពេត្រុស​ និង​ពួក​សិស្ស​ដទៃ​ទៀត ក៏​បាន​និយាយ និង​បរិភោគ​អាហារ​ជា​មួយ​ទ្រង់ ហើយ​៤០​ថ្ងៃ​ក្រោយ​មក ពួក​គេ​ក៏​បាន​ឃើញ​ទ្រង់​យាង​ឡើង ទៅ​នគរ​ស្ថាន​សួគ៌​វិញ(កិច្ចការ ១:៩)។ ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ នៅ​លើ​ផែន​ដី​នេះ បាន​បញ្ចប់…

Read article
ការជ្រើសរើសផ្លូវធ្វើដំណើរ

ខ្ញុំ​មាន​រូប​ថត​ទេសភាព​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ដ៏​ស្រស់​ស្អាត​មួយ ដែល​ខ្ញុំ​បាន​ថត​រូប​បុរស​វ័យ​ក្មេង​ម្នាក់ ដែល​កំពុង​ជិះសេះ នៅ​តាម​ជួរ​ភ្នំ​ខូឡូរ៉ាដូ ខណៈ​ពេល​ដែល​គាត់​គិត​ថា តើ​គាត់​ត្រូវ​ទៅ​តាម​ផ្លូវ​លំ ដែល​នៅ​ខាង​មុខ​គាត់​ឬ​អត់។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ នឹក​ចាំ អំពី​បទ​កំណាព្យ​របស់​លោក​រ៉ូបឺត ហ្រ្វូស(Robert Frost) ដែល​មាន​ចំណង​ជើង​ថា “ផ្លូវ​ដែល​មិន​បាន​ធ្វើ​ដំណើរ”។ នៅ​ក្នុង​បទ​កំណាព្យ​នេះ លោក​ហ្វ្រូស​បាន​ជញ្ជឹង​គិត អំពី​ផ្លូវ​ពីរ​ខ្សែ ដែល​នៅ​ចំពោះ​មុខ​គាត់។ មើល​ទៅ​ផ្លូវ​ទាំង​ពីរ​សុទ្ធ​តែ​គួរ​ឲ្យ​ចង់​ធ្វើ​ដំណើរ​ដូច​គ្នា ប៉ុន្តែ គាត់​មាន​ការ​សង្ស័យ​ថា តើ​គាត់​នឹង​បាន​វិល​ត្រលប់​មក​កន្លែង​នេះ​វិញ​ទេ បើ​គាត់​ជ្រើស​រើស​យក​ផ្លូវ​ណា​មួយ។ លោក​ហ្វ្រូស​បាន​សរសេរ ក្នុង​បទ​កំណាព្យ​នោះ​ថា “មាន​ផ្លូវ​បំបែក​ពីរ នៅ​ក្នុង​ព្រៃ ហើយ​ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​តាម​ផ្លូវ​ដែល​គេ​មិន​សូវ​ធ្វើ​ដំណើរ ហើយ​ការ​នេះ​បាន​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​គ្រប់​យ៉ាង”។ ក្នុង​សេចក្តី​អធិប្បាយ​របស់​ព្រះ​យេស៊ូវ នៅ​លើ​ភ្នំ(ម៉ាថាយ ៥-៧) ព្រះ​អម្ចាស់​បាន​ប្រាប់​អ្នក​ស្តាប់​ព្រះ​បន្ទូល​ទ្រង់​ថា “ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ។ តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ”(៧:១៣-១៤)។ ក្នុង​ដំណើរ​ជីវិត​របស់​យើង យើង​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​ផ្លូវ​ណា​មួយ ដើម្បី​ធ្វើ​ដំណើរ។ មាន​ផ្លូវ​ជា​ច្រើន ដែលហាក់​ដូច​ជា​ល្អ ហើយ​គួរ​ឲ្យ​ទាក់​ទាញ ប៉ុន្តែ មាន​តែ​ផ្លូវ​មួយ​ទេ ដែល​ជា​ផ្លូវ​នៃ​ជីវិត។ ព្រះ​យេស៊ូវ​បាន​ត្រាស​ហៅ​យើង ឲ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៃ​ភាព​ជា​សិស្ស និង​ការ​ស្តាប់​បង្គាប់​ព្រះ​បន្ទូល​ព្រះ…

Read article
ទ្រព្យសម្បត្តិ នៅក្នុងផ្លែល្ពៅ

កាល​ខ្ញុំ​កំពុង​រស់​នៅ​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់ ខ្ញុំ​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ធ្វើ​កំណត់​ហេតុ អំពី​រយៈ​ពេល​១​ឆ្នាំ​ដំបូង នៃ​ជីវិតរបស់​កូន​ស្រី​ខ្ញុំ។ ជា​រៀង​រាល់​ខែ ខ្ញុំ​បាន​ថត​រូប​នាង​ទុក ដើម្បី​បង្ហាញ​អំពី​ការ​ផ្លាស់​ប្តូរ និង​ការ​លូត​លាស់​របស់​នាង។ ក្នុង​ចំណោម​រូប​ថត​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាង​គេ មាន​រូប​ថត​មួយ ដែល​ខ្ញុំ​បាន​ថត ពេល​នាង​កំពុង​អង្គុយ​យ៉ាង​រីក​រាយ នៅ​ក្នុង​ផ្លែល្ពៅ​ដ៏​ធំ​មួយ​ផ្លែ ដែល​ខ្ញុំ​បាន​ទិញ​ពី​កសិករ​ប្រចំា​តំបន់ ហើយ​បាន​ចោះ​ឲ្យ​ប្រហោង​ក្នុង។ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីក​រាយ​ណាស់ ពេល​ឃើញ​នាង​អង្គុយ​នៅ​ក្នុង​ផ្លែ​ល្ពៅ​នោះ។ ផ្លែ​ល្ពៅ​បាន​ក្រៀម​ស្វឹត​ទៅ នៅ​សប្តាហ៍​បន្ទាប់ ប៉ុន្តែ កូន​ស្រី​ខ្ញុំ​បាន​បន្ត​លូត​លាស់ ហើយ​ចម្រើន​ឡើង។ សាវ័ក​ប៉ុល​បាន​ពិពណ៌​នា អំពី​ការ​ស្គាល់​សេចក្តី​ពិត ដោយ​ដឹង​ថា ព្រះ​យេស៊ូវ​ជា​នរណា។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដល់​រូប​ថត​នោះ។ គាត់​បាន​ប្រដូច​ការ​ស្គាល់​ព្រះ​យេស៊ូវ នៅ​ក្នុង​ចិត្ត​យើង ទៅ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​បាន​ទុក​នៅ​ក្នុង​ក្អម។ ការ​នឹក​ចំា អំពី​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ​សម្រាប់​យើង ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ក្លាហាន និង​កម្លាំង សម្រាប់​អត់​ទ្រាំ ក្នុង​ទុក្ខ​លំបាក ទោះ​ជា​យើង​ត្រូវ​គេ​សង្កក់​សង្កិន​គ្រប់​ជំពូក​ក៏​ដោយ(២កូរិនថូស ៤:៨)។ ពេល​គេ​វាយ​យើង​ដេក​ស្តូក តែ​មិន​ស្លាប់ យើង​អាច​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ឃើញ ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​នៅ​ក្នុង​យើង ដោយ​សារ​អំណាច​ចេស្តា​របស់​ព្រះ​ជា​ម្ចាស់ នៅ​ក្នុង​ជីវិត​យើង(ខ.៩)។ យើង​អាច​មាន​អារម្មណ៍​នឿយ​ព្រួយ ដោយ​សារ​ទុក្ខ​លំបាក​របស់​យើង ដូច​ជា​ផ្លែ​ល្ពៅ​ដែល​ក្រៀម​ស្វិត។ ប៉ុន្តែ ក្តី​អំណរ​របស់​យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​យេស៊ូវ ទោះ​មាន​ការ​ប្រឈម​មុខ​ទាំង​នោះ​ក៏​ដោយ។ ការ​ស្គាល់​ទ្រង់ ដោយ​ដឹង​ថា អំណាច​ទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​យើង…

Read article