December 2018

You are here:
អ្នកនាំព្រះរាជសារ

មាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ចូល​រួម​សន្និសិទ​មួយ។ ស្រ្តី​ម្នាក់​ដែល​កំពុង​ធ្វើ​ការ​ក្នុង​សន្និសិទ​នោះ បាន​ហុច​ក្រដាស​មួយ​សន្លឹក​ឲ្យ​ខ្ញុំ ដែល​មាន​សរសេរ​អក្សរ​ពី​លើ​ថា “ខ្ញុំ​មាន​ដំណឹង​មួយ សម្រាប់​អ្នក”។ ពេល​នោះ ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​គួរ​មាន​អារម្មណ៍​ភ័យ​អរ ឬ​រំភើប​រីក​រាយ​ឡើយ។ ប៉ុន្តែ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​មាន​អំណរ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​ពាក្យ​ដែល​គេ​បាន​សរសេរ​នៅ​ខាង​ក្រោម​ថា “អ្នក​មាន​ក្មួយ​ប្រុស​ម្នាក់​ហើយ!” សារ​ដែល​យើង​ទទួល អាច​ជា​ដំណឹង​ល្អ ដំណឹង​អាក្រក់ ឬ​ផ្ទុក​ទៅ​ដោយ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ជម្រុញ​ចិត្ត​យើង។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​ប្រើ​ហោរា​របស់​ទ្រង់ ឲ្យ​នាំ​ព្រះ​រាជសារ​នៃ​សេចក្តី​សង្ឃឹម ឬ​ការ​ជំនុំ​ជម្រះ។ ប៉ុន្តែ ពេល​ដែល​យើង​ពិនិត្យ​មើល​ព្រះរាជសារ​ទ្រង់​ឲ្យ​បាន​ជិត យើង​នឹង​ឃើញ​ថា សូម្បី​តែ​នៅ​ក្នុង​ព្រះរាជសារ​នៃ​ការ​ជំនុំ​ជម្រះ ក៏​ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​នាំ​យើង​ ទៅរក​ការ​ប្រែ​ចិត្ត ការ​ប្រោស​ឲ្យ​ជា និង​ការ​ស្អាង​ឡើង​វិញ។ យើង​អាច​ឃើញ​ព្រះ​រាជសារ​ទាំង​ពីរ​ប្រភេទ​នេះ នៅ​ក្នុង​បទ​គម្ពីរ​ម៉ាឡាគី ជំពូក​៣ ដែល​ក្នុង​នោះ ព្រះ​អម្ចាស់​បាន​សន្យា​ថា នឹងចាត់​អ្នក​នាំ​ព្រះ​រាជ​សារ ឬ​ទូត​របស់​ទ្រង់​ម្នាក់ ឲ្យ​រៀប​ចំ​ផ្លូវ​ថ្វាយ​ទ្រង់។ ក្រោយ​មក លោក​យ៉ូហាន​បាទីស្ទ​ក៏​បាន​ប្រកាស​អំពី​ការ​យាង​មក​នៃ​អ្នក​នាំ​ព្រះ​រាជសារ​ដ៏​ពិត គឺ​ព្រះ​យេស៊ូវ​(មើល​ម៉ាថាយ ៣:១១) ដែល​ទ្រង់​ជា “ទូត​ដែល​នាំ​សេចក្តី​សញ្ញា”(ម៉ាឡាគី ៣:១) ដែល​នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ។ ប៉ុន្តែ ទ្រង់​ប្រៀប​ដូច​ជា ​“​ភ្លើង​របស់​ជាង​សំរង ហើយ​ដូច​ជា​ក្បុង​របស់​ជាង​ប្រមោក”(ខ.២) ដ្បិត​ទ្រង់​នឹង​បន្សុទ្ធ​អ្នក​ដែល​ជឿ​ព្រះ​បន្ទូល​ទ្រង់ ឲ្យ​បាន​បរិសុទ្ធ។ ព្រះ​អម្ចាស់​បាន​បញ្ជូន​ព្រះ​រាជ​សា​របស់​ទ្រង់​មក…

Read article
អ្វីៗត្រឡប់ជាថ្មីឡើង

ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ ចំពោះ​កន្លែង​ដែល​គេ​យក​រថយន្ត​ចាស់​ៗ​ទៅ​គរ​ចោល។ ខ្ញុំ​ចិត្ត​ធ្វើ​ការ​ជួស​ជុល​រថយន្ត ហេតុ​នេះ​ហើយ ខ្ញុំ​ក៏​បាន​ធ្វើ​ដំណើរ​ជា​ញឹក​ញាប់ ទៅ​កន្លែង​ប្រភេទ​នោះ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ។ វា​ជា​កន្លែង​ដ៏​ឯកោ ដែល​មាន​សម្លេង​ខ្យល់​ថ្ងួច​ថ្ងូរ​កាត់​តាម​ចន្លោះ​ដែក​អេតចាយ​ដែល​គេ​បោះ​បង់​ចោល ដែល​ពី​មុន ពួក​វា​ជា​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​នរណា​ម្នាក់។ ឡាន​ខ្លះ​បាន​ខូច​ទ្រង់​ទ្រាយ​អស់ ខ្លះ​បាក់​បែក ហើយ​ចាស់ ហើយ​ខ្លះ​ទៀត​ក៏​លែង​មាន​ប្រយោជន៍​អ្វី​តទៅ​ទៀត។  ពេល​ខ្ញុំ​កំពុង​តែ​ដើរ នៅ​ចន្លោះ​ឡាន​ទាំង​នោះ ដែល​គេ​បាន​តម្រៀប​ជា​ជួរ ជួន​កាល មាន​ឡាន​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ឡាន​នោះ​បាន​ឆ្លង​កាត់​ដំណើរ​ផ្សង​ព្រេង​អ្វី​ខ្លះ​ ក្នុង​មួយ​ជីវិត​របស់​វា។ មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​មាន​រឿង​ផ្ទាល់​ខ្លួន​ សម្រាប់​ចែក​ចាយ ដូច​ជា​កញ្ចក់​ដែល​ឆ្លុះ​មើល​អតីត​កាល ដោយ​យើង​ម្នាក់​ៗ​កាល​ពី​មុន សុទ្ធ​តែ​ប្រាថ្នា​ចង់​បាន​អ្វី​ៗ​ដែល​ទាន់​សម័យ  តែក្រោយ​មក ក៏​បាន​ហួស​សម័យ ដោយ​ជៀស​មិន​រួច​ពី​ដំណើរ​នៃ​ពេល​វេលា។ ប៉ុន្តែ ខ្ញុំ​មាន​ចំណង់​ចំណូល​ចិត្ត​ជា​ពិសេស នៅ​ក្នុង​ការ​យក​របស់​ចាស់​ៗ ទៅ​កែ​ឆ្នៃ​ឲ្យ​មាន​ជីវិត​ថ្មី​ឡើង។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំហាក់​ដូច​ជា​បាន​យក​ជ័យ​ជម្នះ​ដ៏​តូច​មួយ មក​លើ​ពេល​វេលា និង​ភាព​អន់​ថយ  ពេល​ណា​ខ្ញុំ​អាច​យក​គ្រឿង​បន្លាស់​ចាស់​ៗ​ដែលគេ​បោះ​ចោល ហើយ​ធ្វើ​ឲ្យ​វា​មាន​ជីវិត​ថ្មី​ឡើង ឬ​មាន​ប្រយោជន៍ នៅ​ក្នុង​ការ​ជួស​ជុល​រថយន្ត​ណា​មួយ ឲ្យ​អាច​ប្រើ​ប្រាស់​ឡើង​វិញ​បាន​។ ជួន​កាល រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គិត អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ ដែល​បាន​ចែង នៅ​ក្នុង​ចុង​បញ្ចប់​នៃ​ព្រះគម្ពីរ​ថា ព្រះ​អង្គកំពុង​តែ​ធ្វើ​ឲ្យ​អ្វី​ៗ​ទាំង​អស់​ថ្មី​ឡើង (វិវរណៈ ២១:៥)។ ព្រះ​បន្ទូល​របស់​ទ្រង់​ត្រង់​ចំណុច​នេះ និយាយ​សំដៅ​ទៅ​លើ​ការ​ដែល​ព្រះជា​ម្ចាស់​ស្តា​ឡើង​វិញ នូវ​ស្នា​ព្រះ​ហស្ត​ទ្រង់…

Read article
ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទេ

ពេល​ដែល​ខ្ញុំ​បាន​ចូល​ធ្វើ​ទាហាន នៅ​អាយុ​១៨​ឆ្នាំ ដូច​យុវជន​សឹង្ហ​បូរី​ទំាង​អស់ ខ្ញុំ​ក៏​បាន​អធិស្ឋាន ដោយ​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​មុខ​នាទី​ដែល​ស្រួល​ៗ ដូច​ជា អ្នក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ ឬ​អ្នក​បើក​បរ​ជា​ដើម។​  ដោយសារ​ខ្ញុំ​មិន​មាន​កាយ​សម្បទា​រឹង​មាំ​ ខ្ញុំសង្ឃឹម​ថា គេ​នឹង​មិន​ឲ្យ​ខ្ញុំ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ការ​ប្រយុទ្ធ ដែល​ពិបាក​ៗ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អាន​ព្រះ​គម្ពីរ មាន​ខគម្ពីរ​មួយ​បាន​លេច​ឡើង ចេញ​ពី​ទំព័រ​ព្រះ​គម្ពីរ គឺ​ខ​គម្ពីរ​ដែល​ចែង​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ … ”(២កូរិនថូស ១២:៩)។ មុន​នោះ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត ប៉ុន្តែ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​មាន​អារម្មណ៍​បែប​នេះ​ទៀត​ឡើយ។ ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ការ​អធិស្ឋានរបស់​ខ្ញុំ​ហើយ។ បើ​សិន​ជា​គេ​ចាត់​តាំង​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ពិបាក នោះ​ទ្រង់​នឹង​ថែរក្សា ហើយ​ផ្គត់​ផ្គង់​ខ្ញុំ​មិន​ខាន។ ដូច​នេះ ទី​បំផុត គេ​ក៏​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​ហ្វឹក​ហាត់​ក្នុង​កង​រថពាស​ដែក ដោយ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​តែង​តែ​ចូល​ចិត្ត​ធ្វើ។​ សព្វ​ថ្ងៃនេះ ពេល​ខ្ញុំ​ក្រឡេក​មក​មើល​អនុស្សាវរីយ៍​កាល​នៅ​ហ្វឹក​ហាត់​ទាហាន ​ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​មិន​បាន​ប្រទាន​នូវអ្វី​ដែល​ខ្ញុំ​ចង់​បាន ក្នុង​អំឡុង​ពេល​នោះ។ ការ​ហ្វឹក​ហាត់​ទាហាន និង​បទ​ពិសោធន៍​ទាំង​នោះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ភាព​រឹង​មាំ​ផ្នែក​ផ្លូវកាយ ផ្លូវ​ចិត្ត ហើយ​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត ដើម្បី​ចូល​ទៅ​ក្នុង​ភាព​ពេញ​វ័យ។ ក្នុង​បទ​គម្ពីរ​អេសាយ ២៥:១-៥ បន្ទាប់​ពី​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​ដាក់​ទោស​មក​លើ​ជន​ជាតិ​អ៊ីស្រាអែល និង​ការរំដោះ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ពួក​គេ នៅ​ពេល​បន្ទាប់​មក​ទៀត គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ផែន​ការ​ដែល​ទ្រង់មាន​សម្រាប់​ពួក​គេ។ លោក​អេសាយ​ក៏​បាន​កត់​សំគាត់​ផង​ដែរ​ថា ព្រះ​ជា​ម្ចាស់…

Read article
ថ្ងៃជម្រុះចោល

ចាប់​តាំង​ពី​ឆ្នាំ ២០០៦ មក មាន​មនុស្ស​មួយ​ក្រុម បាន​ប្រារព្ធ​ទិវា​មួយ ដែល​ចម្លែក​ខុស​ធម្មតា ដើម្បី​អបអរ​ឆ្នាំ​ថ្មី។ គេ​បាន​ហៅទិវា​នោះ​ថា ថ្ងៃ​ជម្រុះ​ចោល​រឿង​មិន​ល្អ។​​ តាម​ប្រពៃណី​របស់​ជន​ជាតិ​អាមេរិក​ឡាទីន មនុស្ស​ម្នាក់​ៗ​ដែល​ចូល​រួម ក្នុង​ការ​ប្រារព្ធពិធី​នេះ បាន​យក​ក្រដាស់​មក​សរសេរ អំពី​បទ​ពិសោធន៍​មិន​ល្អ ឬ​គួរ​ឲ្យ​ខ្មាស់​អៀន ឬ​ក៏​រឿង​អាក្រក់​ៗ ដែល​ពួក​គេ​ជួប​កាល​ពី​ឆ្នាំចាស់ ហើយ​បោះ​ក្រដាស​នោះ ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កម្ទេច​ក្រដាស។ ពុំ​នោះ​ទេ មាន​អ្នក​ខ្លះ​បាន​យក ញញួរ​ធំ​មួយ មក​វាយ​កម្ទេចវត្ថុ តំណាង​ឲ្យ​រឿង​អាក្រក់​ៗ។ ព្រះគម្ពីរ​មិន​បាន​បង្រៀន​យើង ឲ្យ​មាន​ប្រពៃណី​ដូច​នេះ​ទេ។ ​អ្នក​និពន្ធ​នៃ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១០៣ មិន​គ្រាន់​តែ​បានលើក​ទឹក​ចិត្ត​យើង ឲ្យ​ជម្រុះ​បទ​ពិសោធន៍ ឬ​រឿង​ដែល​មិន​ល្អ​ចោល​ប៉ុណ្ណោះ​ទេ។ គាត់​បាន​រំឭក​យើង​ថា ព្រះ​ជា​ម្ចាស់​បាន​ជម្រុះអំពើ​បាប​របស់​យើង​ចោល​ហើយ។ បទ​គម្ពីរ​នេះ​ក៏​បាន​ប្រើ​ពាក្យ​ប្រៀប​ប្រដូច ដើម្បី​បង្ហាញ​អំពី​សេចក្តី​ស្រឡាញ់​ដ៏​ធំ​ធេង ដែល​ទ្រង់​មាន​ចំពោះ​រាស្រ្ត​ទ្រង់។ គាត់​បាន​ប្រៀប​ធៀប​ភាព​ធំធេង នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ទៅ​នឹង​កម្ពស់​នៃ​ផ្ទៃ​មេឃ ​នៅ​លើផែនដី​(ខ.១១)។ បន្ទាប់​មក បទ​គម្ពីរ​នេះ​ក៏​បាន​និយាយ អំពី​ការ​អត់​ទោស​របស់​ទ្រង់ ដោយ​ប្រៀប​ធៀប​ថា ឯ​ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​បាន​ដក​យក​អស់​ទាំង​ការ​ល្មើស​របស់​រាស្រ្ត​ទ្រង់ ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ(ខ.១២)។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​ចង់​ឲ្យ​រាស្រ្ត​របស់​ព្រះ​ដឹង​ថា សេចក្តី​ស្រឡាញ់ និង​ការ​អត់​ទោស​បាប​របស់​ទ្រង់ គ្មាន​ដែនកំណត់ ហើយ​ក៏​មាន​ភាព​ពេញ​លេញ។ ព្រះ​ជា​ម្ចាស់​បាន​រំដោះ​រាស្ត្រ​ទ្រង់​ពី​អំណាច​នៃ​អំពើ​បាប​របស់​ពួក​គេ ដោយ​អត់​ឱន​ទោស​ឲ្យ​ពួក​គេ​ទាំង​ស្រុង។…

Read article
កន្លែងដែលខ្ពស់បំផុត

មាន​ពេល​មួយ ស្វាមី​ខ្ញុំ​បាន​អញ្ជើញ​មិត្ត​ភក្តិ​ម្នាក់ ទៅ​ព្រះ​វិហារ។​ បន្ទាប់​ពី​កម្ម​វិធី​ថ្វាយ​បង្គំ​ចប់ មិត្ត​ភក្តិ​នោះ​ក៏​បាន​និយាយ​ថា គាត់ចូល​ចិត្ត​បទ​ចម្រៀង និង​បរិយាកាស​ក្នុង​ព្រះ​វិហារ ប៉ុន្តែ គាត់​មិន​យល់​សោះ​ថា ហេតុ​អ្វី​បាន​ជា​គេ​លើក​ដំកើង​ព្រះយេស៊ូវ​ខ្លាំងយ៉ាង​នេះ? ស្វាមី​ខ្ញុំ​ក៏បាន​ពន្យល់​គាត់​ថា ជំនឿ​លើ​ព្រះ​គ្រីស្ទ គឺ​ជា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​គ្រីស្ទ។ បើ​គ្មាន​ទ្រង់​ទេ នោះ​ជំនឿ​លើទ្រង់ នឹង​គ្មាន​ន័យ​អ្វី​ឡើយ។ គឺ​ដោយ​សារ​តែ​ការ​អ្វី​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ ក្នុង​ជីវិត​យើង ទើប​យើង​អាច​ជួប​ជុំ​គ្នា ហើយ​សរសើរ​ដំកើង​ទ្រង់។ តើ​ព្រះ​យេស៊ូវ​ជា​នរណា ហើយ​ទ្រង់​បាន​ធ្វើ​អ្វី​ខ្លះ? សាវ័ក​ប៉ុល​បាន​ឆ្លើយ​សំណួរ​នេះ នៅ​ក្នុង​បទ​គម្ពីរ​កូល៉ុស ជំពូក​១។ គ្មាន​នរណា​បាន​ឃើញ​ព្រះ​ជា​ម្ចាស់​ទេ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​យាង​មក ដើម្បី​ឆ្លុះ​បញ្ចំាង និង​បើក​បង្ហាញ​ព្រះ​ជា​ម្ចាស់​(ខ.១៥)។​ ព្រះ​យេស៊ូវ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ ទ្រង់​បាន​យាង​មក​សុគត ជំនួស​យើង ហើយ​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​បាប។ អំពើ​បាប​បាន​កាត់​ផ្តាច់​យើង ចេញ​ពី​ភាព​បរិសុទ្ធ​របស់​ព្រះ​ជា​ម្ចាស់ ដូច​នេះ ទាល់​តែ​អង្គ​បុគ្គល​ដែល​ល្អ​ឥត​ខ្ចោះ ទើប​អាច​ផ្សះ​ផ្សា​យើង ឲ្យ​ជា​នឹង​ព្រះ​បាន។ អង្គ​បុគ្គល​នោះ គឺ​ជា​ព្រះ​យេស៊ូវ​(ខ.១៤,២០)។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ព្រះយេស៊ូវ​បាន​ប្រទាន​យើង នូវ​អ្វី​ដែលគ្មាន​នរណា​អាច​ផ្តល់​ឲ្យ​បាន គឺ​ផ្លូវ​ចូល​ទៅ​រក​ព្រះ​វរបិតា និង​ជីវិត​អស់​កល្ប​ជា​និច្ច(យ៉ូហាន ១៧:៣)។ ហេតុអ្វី​បាន​ជា​ទ្រង់​សក្តិ​សម​នឹង​ទទួល​កិត្តិយស​ដ៏​ខ្ពស់​យ៉ាង​នេះ? ព្រោះ​ទ្រង់​បាន​ឈ្នះ​សេចក្តី​ស្លាប់។ ទ្រង់​បាន​បណ្តាល​ឲ្យយើង​ថ្វាយ​ចិត្ត​ដល់​ទ្រង់ ដោយសារ​តែ​សេចក្តី​ស្រឡាញ់ និង​ការ​លះ​បង់​របស់​ទ្រង់។ ទ្រង់​បាន​ប្រទាន​យើង​នូវ​កម្លាំង​ជា​ថ្មី…

Read article
តើគ្រាន់តែជាថ្ងៃធម្មតាឬ?

លោក វីលៀម ឌីន ហោវេល(William Dean Howells) បាន​និពន្ធ​សៀវ​ភៅ​រឿង ដែល​មាន​ចំណង​ជើង​ថា បុណ្យ​ណូអែល​ជារៀង​រាល់​ថ្ងៃ ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​និយាយ​អំពី​ក្មេង​ស្រី​តូច​ម្នាក់ ដែល​បានទ​ទួល​នូវ​អ្វី​ដែល​គាត់​ប្រាថ្នា។ បន្ទាប់​ពី​ឆ្នាំ​ដ៏​វែង និង​គួរ​ឲ្យ​ធុញ​ថប់​ជិត​ដល់​ទីបញ្ចប់ គេ​រំពឹង​ចង់​ឲ្យ​ថ្ងៃ​ណូអែល​មក​ដល់ ជា​រៀង​រាល់​ថ្ងៃ។​ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៣ ក្តី​អំណរ​ក្នុង​ថ្ងៃ​ណូអែលក៏​បាន​ចាប់​ផ្តើម​រីងស្ងួត នៅ​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន គ្រប់​គ្នា​ក៏​បាន​ធុញ​ទ្រាន់​នឹង​ស្ករ​គ្រាប់។ គេ​ក៏​ពិបាករក​ទិញ​សាច់​មាន់​ទើគី តែ​បើ​មាន ក៏​តម្លៃ​ថ្លៃ​ហួស​ហេតុ​ដែរ។ គេ​លែង​ទទួល​អំណោយ​ដោយ​ការ​ដឹង​គុណ​ទៀត​ហើយ ព្រោះអំណោយ​បាន​គរ​ដូច​ភ្នំ នៅ​គ្រប់​ទី​កន្លែង។ មនុស្ស​ម្នា​ក៏​បាន​និយាយ​គំរោះ​គំរើយដាក់គ្នា ទាំង​កំហឹង។ ​ តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ រឿង​និទាន​របស់​លោក​ហោវែល ដែល​បាន​រៀប​រាប់​ខាង​លើ គ្រាន់​តែ​ជា​រឿង​និទាន សម្រាប់​រិះ​គន់​មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ យើង​ពិត​ជា​មាន​ពរ​ខ្លាំង​ណាស់ ដែល​ម្ចាស់​នៃ​បុណ្យ​ណូអែល មិន​ដែល​ធ្វើ​ឲ្យ​យើង​ធុញ​ថប់ ឬ​ជិន​ណាយ​ឡើយ ទោះ​យើង​បាន​ឃើញ​ព្រះ​នាម​ទ្រង់ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​ក៏​ដោយ។ បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ សាវ័ក​ពេត្រុស​ក៏​បាន​ប្រកាស់​ដល់​ហ្វូង​មនុស្ស​ នៅ​ព្រះ​វិហារ ក្នុង​ទីក្រុង​យេរូសាឡិម​ថា ព្រះ​យេស៊ូវ ជា​ព្រះ ដែល​លោក​ម៉ូសេ​បាន​ថ្លែង ក្នុង​បទ​ទំនាយ​របស់​គាត់​ថា “ព្រះ​អម្ចាស់​ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់…

Read article
ព្រឹលនៅរដូវរងា

ពេល​រដូវរងា​មក​ដល់ ជា​រឿយ​ៗ ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ដោយ​ការ​ភ្ញាក់​ផ្អើល ចំពោះ​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៃ​ ពិភព​លោក​ដែលបាន​គ្រប​ដណ្តប់ ដោយ​ព្រឹល​ដ៏​សុខ​សាន្ត និង​ស្ងាត់​ស្ងៀម។ នៅ​ពេល​នោះ ព្រឹល​បាន​ធ្លាក់​ចុះ​មក ដោយ​ភាព​ស្រទន់ គឺ​ខុស​ពី​រដូវ​ផ្ការីក ដែល​មាន​សម្លេង​ផ្គរ​លាន់​ដ៏​កក្រើក ដែល​បាន​ប្រកាស​អំពី​វត្ត​មាន​របស់​ខ្លួន​នៅ​ពេល​យប់។ ក្នុង​បទ​ចម្រៀង​ដែល​មាន​ចំណង​ជើង​ថា “បទ​ចម្រៀង​នៃ​ព្រឹល​រដូវ​រងា” អ្នក​ស្រី​អូដ្រេយ អាសាត(Audrey Assad) បាន​ច្រៀង​ថា ព្រះ​យេស៊ូវ​អាច​យាង​ចុះ​មក​ផែន​ដី ដោយ​អំណាច​ចេស្តា ដូច​ខ្យល់​ព្យុះ​កំបុត​ត្បូង ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​យាង​មក​យ៉ាងស្ងាត់​ស្ងៀម យ៉ាង​សុភាព ដូច​ព្រឹល​ដែល​ធ្លាក់​យ៉ាង​ស្រទន់ នៅ​រដូវ​រងា នៅ​ពេល​យប់ នៅ​ក្រៅ​បង្អួច​ផ្ទះ​ខ្ញុំ។ ការ​យាង​មក​ប្រសូត្រ​របស់​ព្រះ​យេស៊ូវ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ភាព​ស្ងប់​ស្ងាត់។ ទ្រង់​មិន​បាន​ប្រសូត​នៅ​ក្នុង​រាជ​វាំង​ឡើង ផ្ទុយ​ទៅ​វិញ ទ្រង់​បាន​ប្រសូត​នៅ​ក្នុង​កន្លែង​ដែល​មិន​ទំនង ដែល​ជា​ទីស្នាក់​អាស្រ័យ​ដ៏​តូច​ទាប​ នៅ​ភូមិ​បេថ្លេហិម​។ ហើយ​ទ្រង់​បាន​ផ្ទុំ​នៅ​ក្នុង​ស្នូក​សត្វ ដោយ​មិន​មាន​គ្រែ​សមរម្យ​(លូកា ២:៧)។ ទ្រង់​ក៏​មិន​បាន​ប្រសូត​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ ។ ឪពុក​ម្តាយ​ទ្រង់​បាន​ត្រឹម​តែ​អាច​យក​សត្វ​ព្រាប​មួយ​គូ មក​ថ្វាយ​ជា​យញ្ញ​បូជា ពេល​ដែល​អ្នក​ទាំង​ពីរ​ថ្វាយ​ទ្រង់​ដល់ព្រះ​ជា​ម្ចាស់ នៅ​ព្រះ​វិហារ(ខ.២៤)។ ការ​យាង​មក​របស់​ព្រះ​យេស៊ូវ ដោយ​ការ​បន្ទាប​ព្រះ​កាយ ចូល​ក្នុង​លោកិយ​នេះ ត្រូវ​បាន​ហោរា​អេសាយថ្លែង​ជា​បទ​ទំនាយ អំពីព្រះ​អង្គ​សង្រ្គោះ ដែល​យាង​មក ដោយ​មិន​បាន​ស្រែក…

Read article
ការជញ្ជឹងគិតអំពីរឿងនោះ

ក្នុង​អំឡុង​ឆ្នាំ ដែល​លោក​អូសវល ឆេមប័រ(Oswald Chambers) កំពុង​បង្រៀន​នៅ​មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​ព្រះ​គម្ពីរ នៅ​ទីក្រុង​ឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់​ច្រើន​តែ​ធ្វើ​ឲ្យ​សិស្ស​ទំាង​ឡាយ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​និយាយ ក្នុង​ម៉ោង​រៀន។ មាន​យុវនារី​ម្នាក់​បាន​ពន្យល់​ថា ដោយសារ​ការ​ពិភាក្សា​ត្រូវ​បាន​បំរុង​ទុក​សម្រាប់​ម៉ោង​ញាំ​អាហារ​បន្ទាប់ នោះ​ជា​ញឹក​ញាប់ សិស្ស​បាន​ចោទ​សួរ និង​បញ្ចេញ​មតិ​បដិសេធន៍​ជា​ច្រើន ដល់​លោក​ឆេមប័រ។ គាត់​ក៏​បាន​រំឭក​ផង​ដែរថា ជា​ញឹក​ញាប់ លោក​ឆេម​ប័រ​គ្រាន់​តែ​ញញឹម និង​និយាយ​ថា​ “សូម​ទុក​សំណួរ​នេះ សម្រាប់​ពេល​ក្រោយ”។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជញ្ជឹង​គិត អំពី​សំណួរ​ទាំង​នោះ​ដោយ​ខ្លួន​ឯង ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​បើក​បង្ហាញ​សេចក្តី​ពិត​របស់​ទ្រង់ ​ដល់​ពួក​គេ។ ការ​ជញ្ជឹង​ ឬ​រំពឹង​គិត​អំពី​រឿង​អ្វី​មួយ គឺ​ជា​ការ​ផ្តោត និង​គិត​ស៊ី​ជម្រៅ អំពី​រឿង​នោះ។ មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ ​នៅ​បេថ្លេហិម មាន​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ​ចំនួន​បាន​កើត​ឡើង ដែល​ក្នុង​នោះ​ពួក​ទេវតា​ក៏​បាន​លេច​មក ឲ្យ​ពួក​អ្នក​គង្វាល ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក។ តែ​នាង​ម៉ារា​បាន “​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត”(លូកា ២:១៩)។ លោក​ដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែល​ជា​អ្នក​ជំនាញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​មាន​ប្រសាសន៍​ថា “ការ​រំពឹង​គិត” គឺ​ជា “ការ​ប្រមូល​អារម្មណ៍…

Read article
ទាំងក្នុងពេលសម្បូរសប្បាយ ក៏ដូចជាពេលរងទុក្ខ

អ្នក​ស្រី​អាន វ៉ូសខាម(Ann Voskamp) ជា​អ្នក​និពន្ធ​សៀវ​ភៅ ដែល​មាន​ចំណង​ជើង​ថា អំណោយ​មួយ​ពាន់ ។ សៀវភៅ​នេះ បាន​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​ឆែក​មើល​ខ្លួន​ឯង ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ដឹង​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពួក​គេ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ធ្វើ​ការ​កត់​សំគាល់ អំពី​សេចក្តី​សប្បុរស​ជា​បរិបូរ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ដល់​គាត់ តាម​រយៈ​អំណោយ​ទាំង​ធំ ទាំង​តូច ដែល​រាប់​ចាប់​តាំង​ពី​ពពុះ​សាប៊ូ​នៅ​ក្នុង​កន្លែង​លាង​ចាន ដែល​មាន​សម្រស់​ដ៏​សាមញ្ញ រហូត​ដល់​សេចក្តី​សង្រ្គោះ​ដែលគ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន សម្រាប់​មនុស្ស​មាន​បាប​ដូច​នាង(ក៏​ដូច​ជា​យើង​រាល់​គ្នា)។ អ្នក​ស្រី​អាន​បាន​លើក​ឡើង​ថា ការ​ដឹង​គុណ គឺ​ជា​គន្លឹះ ដែល​នាំ​ឲ្យ​យើង​មើល​ឃើញ​ព្រះ​ជា​ម្ចាស់ សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ពិបាក​បំផុត ក្នុង​ជីវិត។ លោក​យ៉ូប​ជា​បុគ្គល​ដែល​ល្បី​បំផុត នៅ​ក្នុង​ផ្នែក​រង​ទុក្ខ ក្នុង​ពេល​ដ៏​លំបាក​បំផុត។ ជា​ការ​ពិត​ណាស់ គាត់​បាន​ជួប​ការ​បាត់​បង់​ដ៏ធ្ងន់​ធ្ងរ។ បន្ទាប់​ពី​គាត់​បាត់​បង់​ហ្វូង​សត្វ​មិន​ទាន់​បាន​ប៉ុន្មាន​ផង គាត់​ក៏​បាន​ទទួល​ដំណឹង​ថា កូន​របស់​គាត់​ទាំង​១០​នាក់ ក៏​បាន​ស្លាប់​អស់​ទៀត។ លោក​យ៉ូប​ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​សោក​សង្រេង ដោយ​ហែក​អាវ ហើយ​កោរ​សក់​(១:២០)។ ពាក្យ​សម្តី​ដែល​គាត់​បាន​និយាយ ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ឃើញ​ថា លោក​យ៉ូប​ដឹង​អំពី​របៀប​ដឹង​គុណ​ព្រះ ព្រោះ​គាត់​បាន​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​គាត់​បាន​បាត់​បង់ គឺ​សុទ្ធ​តែ​ជា​ការ​ប្រទាន​របស់​ព្រះ​ជា​ម្ចាស់(ខ.២១)។ ស្ថិត​ក្នុង​ពេល​ដ៏​ឈឺចាប់ដែល​បណ្តាល​ឲ្យ​គាត់​រក​ធ្វើ​អ្វី​មិន​កើត គាត់​នៅ​តែ​អាច​ថ្វាយ​បង្គំ​ព្រះ ព្រោះ​គាត់​នៅ​តែ​ដឹង​គុណ​ទ្រង់​ជា​និច្ច។ បើ​យើង​គ្រាន់​តែ​អនុវត្ត​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ជា​ប្រចាំ​ថ្ងៃ  នោះ​គឺ​មិន​អាច​លប់​បំបាត់​ការ​ឈឺ​ចាប់​ជា​ពន់​ពេក ដែល​យើង​ទទួល​រង…

Read article
ក្តីសង្ឃឹមជាយុត្តិសាស្ត្ររបស់យើង

រហូត​មក​ដល់​ពេល​ដែល​ខ្ញុំ​កំពុង​សរសេរ​អត្ថ​បទ​នេះ ក្រុម​កីឡា​បាល់​ទាត់ ដែល​ខ្ញុំ​ចូល​ចិត្ត​បាន​ប្រកួត​ចាញ់​ប្រាំ​បី​លើក​ ជា​បន្ត​បន្ទាប់។ រៀង​រាល់​ពេល​ដែល​ក្រុម​មួយ​នេះ​ប្រកួត​ចាញ់ ខ្ញុំ​ពិបាក​នឹង​សង្ឃឹម​ថា ពួក​គេ​អាច​ស្រោច​ស្រង់​ខ្លួន​ឯង​ឡើង​វិញ ក្នុង​រដូវ​កាល​នេះ។ គ្រូ​បង្វិក​បាន​ធ្វើ​ការ​កែ​សម្រួល​រៀង​រាល់​សប្តាហ៍ ប៉ុន្តែ ពួក​គេ​នៅ​តែ​មិន​បាន​ទទួល​ជ័យ​ជម្នះ។ ខ្ញុំ​ក៏​បាន​និយាយ​លេងជា​មួយ​មិត្ត​រួម​ការងារ​ខ្ញុំ​ថា ខ្ញុំ​មិន​ហ៊ាន​ធានា​ទេ​ថា ពួក​គេ​នឹង​បាន​ទទួល​លទ្ធ​ផល​ផ្សេង​ពី​នេះ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​គាត់​ថា “ការ​សង្ឃឹម​មិន​មែន​ជា​យុទ្ធ​សាស្រ្ត​ទេ”។ នេះ​ជា​រឿង​ពិត នៅ​ក្នុង​កីឡា​បាល់​ទាត់ ព្រោះ​បើ​គ្រាន់​តែ​សង្ឃឹម គឺ​មិន​អាច​នាំ​ឲ្យ​ទទួល​ជ័យ​ជម្នះ​បាន​ឡើយ។ ប៉ុន្តែ ជីវិត​ខាង​វិញ្ញាណ​របស់​យើង មាន​លក្ខណៈ​ផ្ទុយ​ពី​នេះ។ ព្រះ​ទ្រង់​មិន​គ្រាន់​តែ​ប្រើ​សេចក្តី​សង្ឃឹម​ជា​យុទ្ធ​សាស្រ្ត​របស់​ទ្រង់​ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់​ថែម​ទាំង​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​តោង​ទ្រង់​ឲ្យ​ជាប់ ដោយ​ជំនឿ និង​ការ​ទុក​ចិត្ត ដែល​ជា​យុទ្ធ​សាស្រ្ត​តែ​មួយ ដែល​នាំ​ទៅ​រក​ជ័យ​ជម្នះ​។ លោកិយ​នេះ ច្រើន​តែ​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត ប៉ុន្តែ ក្តី​សង្ឃឹម​អាច​ធ្វើ​ជា​យុថ្កា ដែល​ជួយ​ឲ្យ​យើង​ជាប់​នៅ​ក្នុង​សេចក្តី​ពិត​របស់​ព្រះ ក្នុង​អំឡុង​ពេល​ដ៏​វឹក​វរ។ ហោរា​មីកា​បាន​យល់​អំពី​រឿង​នេះ ដែល​ជា​រឿង​ពិត។ គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ពេល​ដែល​ពួក​អ៊ីស្រាអែល​ងាក​បែរ​ចេញ​ពីព្រះ​ជា​ម្ចាស់។ “វរ​ហើយ​ខ្ញុំ … មនុស្ស​ដែល​គោរព​តាម​ព្រះ បាន​សូន្យ​បាត់​ពី​ផែនដី​ទៅ គ្មាន​អ្នក​ណា​ដែល​ទៀង​ត្រង់ នៅ​ក្នុង​ពួក​មនុស្ស​លោក​ទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់​មក គាត់​ក៏​បាន​ផ្តោត​ចិត្ត​ជា​ថ្មី​ម្តង​ទៀត ទៅ​លើ​សេចក្តី​សង្ឃឹម​ដ៏​ពិត​របស់​គាត់។ គឺដូច​ដែល​គាត់​បាន​ថ្លែង​ថា “ឯ​ចំណែក​ខ្លួន​ខ្ញុំៗ​នឹង​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា ខ្ញុំ​នឹង​រង់ចាំ​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ ព្រះ​នៃ​ខ្ញុំ​ទ្រង់​នឹង​ស្តាប់​ខ្ញុំ”(ខ.៧)។ តើ​ធ្វើ​ដូច​ម្តេច…

Read article