គ្មានអាថ៌កំបាំងអ្វីទេ

មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ម្នាក់ បាន​សារ​ភាព​ថា គាត់​មិន​បាន​រស់​នៅ តាម​បំណង​ព្រះ​ទ័យ​ព្រះ​យេស៊ូវ​ទេ។ ខ្ញុំ​ក៏​បាន​ស្តាប់​គាត់រៀប​រាប់ អំពី​ការ​រស់​នៅ​របស់​គាត់ ដែល​មាន​ភាព​ស្រណុក​ស្រួល និង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​ច្រើន តែ​វា​នៅ​តែ​មិន​បាន​ធ្វើ​ឲ្យ​គាត់​ស្កប់​ចិត្ត។ គាត់​ថា គាត់​បាន​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ ហើយ​ថែម​ទាំង​ខំ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដទៃ តែ​នៅ​តែ​មិន​អាច​ធ្វើ​បាន។ គាត់​ថា អ្វី​ៗ​ដែល​គាត់​ចង់​ធ្វើ ហាក់​ដូច​ជា​ធ្វើ​មិន​កើត ហើយ​ការ​អ្វី​ដែល​គាត់​ចង់​ឈប់​ធ្វើ បែរ​ជា​នៅ​តែ​បន្ត​ធ្វើ​ទៀត។

ដោយសារ​គាត់​ឃើញ​ជីវិត​ខ្ញុំ​ខុស​ប្លែក​ពី​គាត់ គាត់​ក៏​បាន​សួរ​ខ្ញុំ ដោយ​ស្មោះ​ត្រង់​ថា “តើ​អ្នក​មាន​អាថ៌​កំបាំង​អ្វី?” ​ខ្ញុំ​ក៏​បាន​ឆ្លើយ​ប្រាប់​គាត់​ថា “ខ្ញុំ​គ្មាន​អាថ៌​កំបាំង​អ្វី​ទេ។ ខ្ញុំ​ក៏​គ្មាន​លទ្ធភាព​រស់​នៅ ឲ្យ​ត្រូវ​តាម​បំណង​ព្រះ​ទ័យ​ព្រះ គឺ​មិន​ខុស​ពី​អ្នក​ឡើយ ហេតុនេះ​ហើយ​បាន​ជា​យើង​ត្រូវ​ការ​ព្រះ​យេស៊ូវ”។

ខ្ញុំ​ក៏​បាន​ដក​ព្រះ​គម្ពីរ​ចេញ​មក ហើយ​បើក​ឲ្យ​គាត់​មើល​ពាក្យ​ដែល​គាត់​បាន​ដក​ស្រង់ ពី​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ក្នុង​បទ​គម្ពីរ រ៉ូម ៧:១៥។ បទ​គម្ពីរ​នេះ​មាន​អត្ថន័យ​ជា​ពិសេស ដែល​ត្រូវ​នឹង​ជីវិត​របស់​អ្នក​ដែល​កំពុង​ស្វែង​រក​ព្រះ ក៏​ដូច​ជា​គ្រីស្ទ​បរិស័ទ ដែល​ព្យាយាម​ធ្វើ​ខ្លួន​ឲ្យ​ល្អ ឲ្យ​ព្រះ​ទ្រង់​សព្វ​ព្រះទ័យ តែ​នៅ​តែ​បរា​ជ័យ។ បទ​គម្ពីរ​នេះ​ប្រហែល​ជា​ត្រូវ​នឹង​ជីវិត​របស់​អ្នក​ផង​ដែរ។ បើ​ដូច្នោះ​មែន អ្នក​ត្រូវ​ដឹង​ថា សាវ័ក​ប៉ុល​បាន​ប្រកាស​ថា ព្រះ​យេស៊ូវ​ជា​អ្នក​ផ្ចុង​ផ្តើម​នៃ​សេចក្តី​សង្រ្គោះ និង​ការ​ផ្លាស់​ប្រែ​របស់​យើង ដែល​កើត​មាន​បន្ទាប់​ពី​យើង​បាន​ទទួល​សេចក្តី​សង្រ្គោះ​(៧:២៥-៨:២)។ ព្រះយេស៊ូវ​បាន​សម្រេច​ព្រះ​រាជ​កិច្ច​របស់​ទ្រង់ ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប​ហើយ បាន​ជា​យើង​មិន​ចាំ​បាច់​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ល្អ ដើម្បី​រំដោះ​ខ្លួន​ឯង​ឲ្យ​រួច​ពី​បាប​ឡើយ។

បាប​គឺ​ជា​រនាំង​នៅ​ចន្លោះ​យើង​នឹង​ព្រះ​ជា​ម្ចាស់ ដែល​ព្រះ​អង្គ​បាន​ដក​ចេញ ដោយ​មិន​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង។ ព្រះ​ជា​ម្ចាស់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​រាល់​គ្នា ទទួល​សេចក្តី​សង្រ្គោះ និង​ការ​ផ្លាស់​ប្រែ ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​បណ្តាល​ឲ្យ​កើត​មាន​ក្នុង​ការ​លូត​លាស់​របស់​យើង។ ព្រះ​អង្គ​បាន​គោះ​ទ្វារ​ចិត្ត​យើង​ហើយ។ សូម​បើក​ទ្វារ​ចិត្ត ថ្វាយ​ទ្រង់​នៅ​ថ្ងៃ​នេះ បើ​សិន​ជា​អ្នកមិន​ទាន់​បើក​ទេ​នោះ។ គ្មាន​អ្វី​អាថ៌​កំបាំង​ទេ ទ្រង់​ជា​ចម្លើយ​របស់​យើង​ហើយ! —RANDY KILGORE

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles