ដើមណូអែល នៃក្តីសង្ឃឹមចំពោះព្រះរាជបុត្រតូច

បន្ទាប់​ពី​ខ្ញុំ​បាន​យក​អំពូល​ភ្លើង​ជា​ច្រើន​ខ្សែ មក​ព័ទ្ធ​ជុំវិញ​ដើម​ណូអែល ខ្ញុំ​ក៏​បាន​យក​បូពណ៌​ផ្កា​ឈូក និង​ពណ៌​ខៀវ មក​ចង​នឹង​មែក​វា ហើយ​ដាក់​ឈ្មោះ​ឲ្យ​ដើម​នោះ​ថា ដើម​ណូអែល “នៃ​ក្តី​សង្ឃឹម ចំពោះ​ព្រះ​រាជ​បុត្រ​តូច”។ ខ្ញុំ និង​ស្វាមី​ខ្ញុំ​បាន​រង់​ចំា​ទទួលកូន​ចិញ្ចឹម​ម្នាក់ ជាង​បួន​ឆ្នាំ​មក​ហើយ។ ពិត​ណាស់ យើង​រំពឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ពរ​យើង នៅ​ថ្ងៃ​ណូអែល!

រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​បាន​មក​អធិស្ឋាន នៅ​ក្បែរ​ដើម​ណូអែល​នោះ ដោយ​រំឭក​ខ្លួន​ឯង អំពី​សេចក្តី​សប្បុរ​របស់​ព្រះ​អម្ចាស់។ នៅថ្ងៃ​ទី​២១ ធ្នូ យើង​ក៏​បាន​ទទួល​ដំណឹង​ថា យើង​នឹង​មិន​បាន​ទទួល​កូន​ចិញ្ចឹម​នៅ​ថ្ងៃ​ណូអែល​ឆ្នាំ​នោះ​ទេ។ ​ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​ដើរ​ទៅ​ឈប់​នៅ​ពី​មុខ​ដើម​ណូអែល​នោះ ដែល​ជា​និមិត្ត​រូប​នៃ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​ជា​ម្ចាស់។ តើ​ព្រះ​ជា​ម្ចាស់នៅ​តែ​ស្មោះ​ត្រង់​ឬ​ទេ? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ឬ?

នៅ​ពេល​ខ្លះ ព្រះ​ជា​ម្ចាស់​មិន​ទាន់​ឆ្លើយ​តប​ចំពោះ​ការ​ទូល​សូម​របស់​យើង ព្រោះ​ទ្រង់​សព្វ​ព្រះ​ទ័យ​នឹង​បង្រៀន ឬ​លត់​ដំ​យើង ​ដោយ​សេចក្តី​ស្រឡាញ់។ នៅ​ពេល​ខ្លះ​ទៀត ព្រះ​ទ្រង់​ពន្យា​ពេល​ការ​ឆ្លើយ​តប​របស់​ទ្រង់ ដើម្បី​ជួយ​ឲ្យ​យើង​មាន​ការ​ទុក​ចិត្ត​ជា​ថ្មី ​ចំពោះ​ទ្រង់។ ក្នុង​បទ​គម្ពីរ​បរិទេវ ហោរា​យេរេមា​បាន​ពិពណ៌នា អំពី​ការ​ដែល​ព្រះ​ទ្រង់​កែ​តម្រង់​ប្រជា​ជន​អ៊ីស្រាអែល។ ការ​នោះពិត​ជា​ធ្វើ​ឲ្យ​គាត់​ឈឺ​ចាប់​ណាស់ បាន​ជា​គាត់​ពោល​ថា “ទ្រង់​បាន​ធ្វើ​ឲ្យ​តួ​ព្រួញ​ពី​បំពង់​ទ្រង់​ទំលុះ​ថ្លើម​ខ្ញុំ”(៣:១៣)។ ក្នុង​ពេល​ដ៏ពិបាក​នោះ លោក​យេរេមា ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​ទុក​ចិត្ត ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជាម្ចាស់។ គឺ​ដូច​ដែល​គាត់​ថ្លែង​ថា “សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះ​តែ​ថ្មី​ឡើង​រាល់​តែ​ព្រឹក​ជា​និច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់(ខ.២២-២៣)។

ខ្ញុំ​ក៏​បាន​ទុក​ឲ្យ​ដើម​ណូអែល​នៅ​បន្ត​ឈរ​នៅ​ទីនោះ​ទៀត បន្ទាប់​ពី​ថ្ងៃ​ណូអែល​បាន​កន្លង​ផុត​ទៅ​ ហើយ​ខ្ញុំ​ក៏​បាន​បន្ត​អធិស្ឋាន​នៅពេល​ព្រឹក​ដូច​រាល់​ដង។ ទី​បំផុត នៅ​ចុង​សប្តាហ៍​នៃ​ថ្ងៃ​បុណ្យ​ព្រះ​យេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ យើង​ក៏​បាន​ទទួល​ចិញ្ចឹម​កូន​ស្រី​ម្នាក់ មក​ក្នុង​គ្រួសារ​យើង។ ព្រះ​ទ្រង់​តែង​តែ​ស្មោះ​ត្រង់​ជា​និច្ច ទោះ​ទ្រង់​មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ តាម​ពេល​វេលា ឬ​បំណង​ចិត្ត​ដែល​យើង​ចង់​បាន​ក៏​ដោយ។

សព្វ​ថ្ងៃ​នេះ កូន​ចិញ្ចឹម​របស់​ខ្ញុំ​បាន​ចូល​ដល់​វ័យ​៣០​ហើយ ប៉ុន្តែ រៀង​រាល់​ឆ្នាំ ខ្ញុំ​បាន​ដាក់​តាំង​ដើម​ណូអែល​ដែល​តូច​ជាង​មុន តាម​លំនាំ​ដើម​ណូអែល​ឆ្នាំ​នោះ ដើម្បី​រំឭក​ខ្លួន​ឯង និង​អ្នក​ដទៃ​ទៀត ឲ្យ​មាន​សង្ឃឹម ចំពោះ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​ជា​ម្ចាស់​។—ELISA MORGAN

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles