ការជញ្ជឹងគិតអំពីរឿងនោះ

ក្នុង​អំឡុង​ឆ្នាំ ដែល​លោក​អូសវល ឆេមប័រ(Oswald Chambers) កំពុង​បង្រៀន​នៅ​មហាវិទ្យាល័យ​បណ្តុះ​បណ្តាល​ព្រះ​គម្ពីរ នៅ​ទីក្រុង​ឡុង(ឆ្នាំ១៩១១ ដល់ ១៩១៥) គាត់​ច្រើន​តែ​ធ្វើ​ឲ្យ​សិស្ស​ទំាង​ឡាយ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​សារ​ការ​អ្វី​ដែល​គាត់​បាន​និយាយ ក្នុង​ម៉ោង​រៀន។ មាន​យុវនារី​ម្នាក់​បាន​ពន្យល់​ថា ដោយសារ​ការ​ពិភាក្សា​ត្រូវ​បាន​បំរុង​ទុក​សម្រាប់​ម៉ោង​ញាំ​អាហារ​បន្ទាប់ នោះ​ជា​ញឹក​ញាប់ សិស្ស​បាន​ចោទ​សួរ និង​បញ្ចេញ​មតិ​បដិសេធន៍​ជា​ច្រើន ដល់​លោក​ឆេមប័រ។ គាត់​ក៏​បាន​រំឭក​ផង​ដែរថា ជា​ញឹក​ញាប់ លោក​ឆេម​ប័រ​គ្រាន់​តែ​ញញឹម និង​និយាយ​ថា​ “សូម​ទុក​សំណួរ​នេះ សម្រាប់​ពេល​ក្រោយ”។ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ជញ្ជឹង​គិត អំពី​សំណួរ​ទាំង​នោះ​ដោយ​ខ្លួន​ឯង ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​បើក​បង្ហាញ​សេចក្តី​ពិត​របស់​ទ្រង់ ​ដល់​ពួក​គេ។

ការ​ជញ្ជឹង​ ឬ​រំពឹង​គិត​អំពី​រឿង​អ្វី​មួយ គឺ​ជា​ការ​ផ្តោត និង​គិត​ស៊ី​ជម្រៅ អំពី​រឿង​នោះ។ មុន​ពេល​ព្រះ​យេស៊ូវ​ប្រសូត្រ ​នៅ​បេថ្លេហិម មាន​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឲ្យ​កត់​សំគាល់​មួយ​ចំនួន​បាន​កើត​ឡើង ដែល​ក្នុង​នោះ​ពួក​ទេវតា​ក៏​បាន​លេច​មក ឲ្យ​ពួក​អ្នក​គង្វាល ហើយ​អស់​អ្នក​ណា​ដែល​ឮ ក៏​មាន​សេចក្តី​អស្ចារ្យ ពី​ពាក្យ​ដែល​ពួក​អ្នក​គង្វាល​បាន​ប្រាប់​មក។ តែ​នាង​ម៉ារា​បាន “​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិត​តែ​ក្នុង​ចិត្ត”(លូកា ២:១៩)។ លោក​ដាប់ប៊លយូ អ៊ី វ៉ាញ(W. E. Vine) ដែល​ជា​អ្នក​ជំនាញ​ព្រះ​គម្ពីរ​សញ្ញា​ថ្មី បាន​មាន​ប្រសាសន៍​ថា “ការ​រំពឹង​គិត” គឺ​ជា “ការ​ប្រមូល​អារម្មណ៍ ការ​គិត​បែប​ពិភាក្សា​ក្នុង​ចិត្ត ឬ​ការ​យក​រឿង​មួយ​មក​គិត ជា​មួយ​នឹង​រឿង​មួយ​ទៀត ដែល​ពាក់​ព័ន នៅ​ក្នុង​កាលៈ​ទេសៈ​ណា​មួយ” (Expository Dictionary of New Testament Words)។

ពេល​ដែល​យើង​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ស្វែង​យល់​អំពី​រឿង​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​ យើង​អាច​យក​គំរូ​តាម​នាង​ម៉ារា ដែល​បាន​បង្រៀន​យើង អំពី​អត្ថ​ន័យ​នៃ​ការ​ស្វែង​រក​បំណង​ព្រះ​ទ័យ និង​ប្រាជ្ញា​របស់​ព្រះ​ជា​ម្ចាស់។

ពេល​ដែល​យើង​យក​គំរូ​តាម​នាង​ម៉ារា ដោយ​អនុញ្ញាត​ឲ្យ​ព្រះ​ជា​ម្ចាស់​ដឹក​នាំ​ជីវិត​យើង នោះ​យើង​នឹង​មាន​ការ​ថ្មី​ៗ​ជា​ច្រើន សម្រាប់​ជញ្ជឹង​គិត ក្នុង​ចិត្ត​យើង តាម​រយៈ​ការ​ដឹក​នាំ​ប្រកប​ដោយ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។ —DAVID C. MCCASLAND

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles