តើគ្រាន់តែជាថ្ងៃធម្មតាឬ?

លោក វីលៀម ឌីន ហោវេល(William Dean Howells) បាន​និពន្ធ​សៀវ​ភៅ​រឿង ដែល​មាន​ចំណង​ជើង​ថា បុណ្យ​ណូអែល​ជារៀង​រាល់​ថ្ងៃ ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​និយាយ​អំពី​ក្មេង​ស្រី​តូច​ម្នាក់ ដែល​បានទ​ទួល​នូវ​អ្វី​ដែល​គាត់​ប្រាថ្នា។ បន្ទាប់​ពី​ឆ្នាំ​ដ៏​វែង និង​គួរ​ឲ្យ​ធុញ​ថប់​ជិត​ដល់​ទីបញ្ចប់ គេ​រំពឹង​ចង់​ឲ្យ​ថ្ងៃ​ណូអែល​មក​ដល់ ជា​រៀង​រាល់​ថ្ងៃ។​ ប៉ុន្តែ នៅ​ថ្ងៃ​ទី​៣ ក្តី​អំណរ​ក្នុង​ថ្ងៃ​ណូអែលក៏​បាន​ចាប់​ផ្តើម​រីងស្ងួត នៅ​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ។ មិន​យូរ​ប៉ុន្មាន គ្រប់​គ្នា​ក៏​បាន​ធុញ​ទ្រាន់​នឹង​ស្ករ​គ្រាប់។ គេ​ក៏​ពិបាករក​ទិញ​សាច់​មាន់​ទើគី តែ​បើ​មាន ក៏​តម្លៃ​ថ្លៃ​ហួស​ហេតុ​ដែរ។ គេ​លែង​ទទួល​អំណោយ​ដោយ​ការ​ដឹង​គុណ​ទៀត​ហើយ ព្រោះអំណោយ​បាន​គរ​ដូច​ភ្នំ នៅ​គ្រប់​ទី​កន្លែង។ មនុស្ស​ម្នា​ក៏​បាន​និយាយ​គំរោះ​គំរើយដាក់គ្នា ទាំង​កំហឹង។ ​

តែ​អរ​ព្រះ​គុណ​ព្រះ​អង្គ រឿង​និទាន​របស់​លោក​ហោវែល ដែល​បាន​រៀប​រាប់​ខាង​លើ គ្រាន់​តែ​ជា​រឿង​និទាន សម្រាប់​រិះ​គន់​មនុស្សប៉ុណ្ណោះ។ ប៉ុន្តែ យើង​ពិត​ជា​មាន​ពរ​ខ្លាំង​ណាស់ ដែល​ម្ចាស់​នៃ​បុណ្យ​ណូអែល មិន​ដែល​ធ្វើ​ឲ្យ​យើង​ធុញ​ថប់ ឬ​ជិន​ណាយ​ឡើយ ទោះ​យើង​បាន​ឃើញ​ព្រះ​នាម​ទ្រង់ នៅ​ក្នុង​ព្រះ​គម្ពីរ​ទាំង​មូល​ក៏​ដោយ។

បន្ទាប់​ពី​ព្រះ​យេស៊ូវ​យាង​ឡើង​ទៅ​ព្រះ​វរបិតា​ទ្រង់​វិញ សាវ័ក​ពេត្រុស​ក៏​បាន​ប្រកាស់​ដល់​ហ្វូង​មនុស្ស​ នៅ​ព្រះ​វិហារ ក្នុង​ទីក្រុង​យេរូសាឡិម​ថា ព្រះ​យេស៊ូវ ជា​ព្រះ ដែល​លោក​ម៉ូសេ​បាន​ថ្លែង ក្នុង​បទ​ទំនាយ​របស់​គាត់​ថា “ព្រះ​អម្ចាស់​ ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​បង្កើត​ហោរា​ម្នាក់ ពី​បង​ប្អូន​អ្នក​រាល់​គ្នា​មក ឲ្យ​ដូច​ខ្ញុំ”(កិច្ចការ ៣:២២ ចោទិយកថា ១៨:១៨)។ ព្រះ​ជា​ម្ចាស់​បាន​សន្យាចំពោះ​លោក​អ័ប្រាហាំ​ថា “អស់​ទាំង​គ្រួសារ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ពូជ​ឯង”។ ព្រះ​បន្ទូល​សន្យា​នេះ គឺ​បាន​និយាយសំដៅ​ទៅ​លើ​ព្រះ​យេស៊ូវ (កិច្ចការ ៣:២៥ លោកុប្បតិ្ត ២២:១៨)។ លោក​ពេត្រុស​ក៏​បាន​កត់​សំគាល់​ផង​ដែរ​ថា “អស់​ទាំង​ហោរា ចាប់​តាំង​ពី​លោក​សាំយូអែល គឺ​អស់​អ្នក​ដែល​បាន​ទាយ​ត​មក ក៏​បាន​ប្រាប់​ជា​មុន​ពី​គ្រា​នេះ​ដែរ”(កិច្ចការ ៣:២៤)។

យើង​អាច​មាន​ក្តី​អំណរ ចំពោះ​បុណ្យ​ណូអែល ​ជា​យូរ​អង្វែង​តទៅ​ទៀត បន្ទាប់​ពី​ការ​បា្ររព្ធ​បុណ្យ​ណូអែល​បាន​បញ្ចប់​ហើយ​។ ពេល​ដែល​យើង​មើល​ឃើញ​ព្រះ​គ្រីស្ទ នៅ​ក្នុង​សាច់​រឿង​ទាំង​មូល នៃ​ព្រះ​គម្ពីរ យើង​អាច​មាន​អំណរ និង​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ថ្ងៃ​ណូអែល មិន​មែន​ជា​ថ្ងៃ​ធម្មតា​ឡើយ។—TIM GUSTAFSON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles