ព្រះទ្រង់នាំយើងឆ្លងកាត់ការឈឺចាប់
សូមឲ្យលោកបានពរពីព្រះយេហូវ៉ាចុះ … លោកនោះជាសាច់ញាតិជិតដិតនឹងយើងហើយ។ នាងរស់ ២:២០ អូលីវ(Olive) បានមើលមិត្តភក្តិរបស់នាងលើកឧបករណ៍ពេទ្យធ្មេញរបស់នាង ចូលទៅក្នុងឡានគាត់។ មិត្តភក្តិនាងក៏ជាពេទ្យធ្មេញផងដែរ។ គាត់បានទិញឧបករណ៍ពេទ្យធ្មេញថ្មីៗពីនាង។ អូលីវមានក្តីស្រមៃចង់ធ្វើការជាពេទ្យធ្មេញ ជាច្រើនឆ្នាំមកហើយ តែពេលដែលកូនប្រុសរបស់នាង ឈ្មោះខាល(Kyle) បានចាប់កំណើតមកដោយមានជំងឺពិការខួរក្បាល នាងក៏បានដឹងថា នាងត្រូវតែឈប់ធ្វើការ ដើម្បីចំណាយពេលថែរក្សាកូនប្រុសនាង។ មិត្តភក្តិរបស់ខ្ញុំម្នាក់នេះក៏បានប្រាប់ខ្ញុំថា បើនាងមានជីវិតរស់នៅដូចនេះមួយលានដងទៀត ក៏នាងនៅតែធ្វើការសម្រេចចិត្តបោះបង់ការងារ ដើម្បីថែរក្សាកូនប្រុសនាង។ តែការបោះបង់ការងារជាពេទ្យធ្មេញមានការពិបាក ព្រោះក្តីស្រមៃរបស់នាងបានរលាយអស់។ ជាញឹកញាប់ យើងបានឆ្លងកាត់ទុក្ខលំបាក ដែលយើងមិនអាចយល់បាន។ សម្រាប់អូលីវ នាងមានការឈឺចាប់ក្នុងចិត្ត ដោយសារកូនរបស់នាងមានជំងឺដែលមិននឹកស្មានដល់ ហើយក៏ត្រូវលះបង់បំណងប្រាថ្នារបស់នាង ដែលចង់ធ្វើការជាពេទ្យធ្មេញ។ សម្រាប់នាងណាអូមីវិញ នាងមានការឈឺចាប់ក្នុងចិត្ត ដោយសារកូនប្រុសរបស់នាងបានស្លាប់អស់។ ក្នុងបទគម្ពីរនាងរស់ ១:២១ នាងបានពោលទំនួញថា “ព្រះដ៏មានគ្រប់ទាំងព្រះចេស្តាបានធ្វើទុកខ្ញុំដូច្នេះ”។ រឿងរបស់នាងណាអូមី នៅមានលើសពីនេះទៀត។ ព្រះទ្រង់មិនបានបោះបង់ចោលនាងឡើយ។ ព្រះអង្គបានប្រទានការស្អាងឡើងវិញដល់នាង ដោយប្រទានឲ្យនាងមានចៅប្រុសមួយ ព្រោះអូបិឌ(នាងរស់ ៤:១៧)។ តាមរយៈខ្សែលោហិតអូបិឌ ព្រះយេស៊ូវក៏បានយាងមកប្រសូត ដើម្បីសង្រ្គោះមនុស្សជាតិ ឲ្យរួចពីបាប(ម៉ាថាយ ១:៥,១៦)។ ព្រះទ្រង់ប្រោសលោះនាងណាអូមីឲ្យរួចពីការឈឺចាប់ នៃការបាត់បង់កូន។ ព្រះអង្គក៏បានដកការឈឺចាប់ចេញពីអូលីវ ដោយជួយនាងបង្កើតការងារផ្នែកកុមារ…
Read article