July 7, 2023

You are here:
ស្ករសូកូឡាដែលបានធ្លាក់ចុះមកដូចព្រឹល

ម៉ូសេ​ប្រាប់​ថា នេះ​គឺជា​នំបុ័ង​ដែល​ព្រះយេហូវ៉ា ទ្រង់ប្រទាន​មក​អ្នករាល់គ្នា ទុកជា​អាហារ​ហើយ។ និក្ខមនំ ១៦:១៥ ប្រជាជន​នៅ​ទី​ក្រុង​អូលធិន ប្រទេស​ស្វីស មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅពេល​ដែល​ទី​ក្រុង​ទំាំង​មូល​បាន​គ្រប​ដណ្តប់ ទៅ​ដោយ​កម្ទេច​ស្ករ​សូកូឡា ដែល​បាន​ធ្លាក់ចុះ​ពីលើ​មេឃ​មក​ដូច​ព្រិល។ ប្រព័ន្ធ​បញ្ចេញ​បញ្ចូល​ខ្យល់ របស់​រោងចក្រ​ស្ករ​សូកូឡា​មួយ នៅ​ក្បែរ​ទីក្រុង​នោះ មានដំណើរ​ការ​ខុស​ប្រក្រតី ដោយ​បាន​បាញ់​កម្ទេច​ស្ករ​សូកូឡា​ចេញទៅ​លើមេឃ​តាម​ខ្យល់ ហើយក៏​បាន​ធ្វើឲ្យ​តំបន់​នោះ​គ្រប​ដណ្តប់​ទៅ​ដោយ​លម្អង​ធូលី​ដែល​មាន​រស់​ជាតិ​ផ្អែម​ឆ្ងាញ់។ ការដែល​ស្ករ​សូកូឡា​ស្រោប​ពីលើ​ផ្លូវថ្នល់ ដំបូល​ផ្ទះ និង​ដំបូល​រថយន្ត ស្តាប់​មើលទៅ ហាក់ដូចជា​ក្តី​ស្រមៃ​របស់​អ្នក​ញៀន​ស្ករ​សូកូឡា​បាន​ក្លាយជា​ការពិត។ ស្ករ​សូកូឡា​ដែល​បាន​ធ្លាក់ចុះ​ពីលើ​មេឃ​មក​លើ​ទីក្រុង មិនបាន​ធ្វើជា​អាហារ​ដល់​អ្នកក្រុង​នៅ​ទីនោះ​ទេ តែ​ព្រះ​ទ្រង់​ពិតជា​បាន​ប្រទាន​អាហារ​ពិតប្រាកដ ធ្លាក់ចុះ​ពីលើ​មេឃ សម្រាប់​ពួក​អ៊ីស្រាអែល។ កាលនោះ ពួក​គេ​ត្រូវ​ធ្វើដំណើរ​កាត់​វាល​រហោស្ថាន ហើយក៏​ចាប់ផ្តើម​រអ៊ូរទាំ ដោយ​រំឭក​អំពី​អាហារ​ដែល​ពួក​គេ​ធ្លាប់​បរិភោគ​ក្នុងទឹក​ដី​អេស៊ីព្ទ។ ព្រះ​ទ្រង់​ក៏បាន​ឆ្លើយតប ដោយមាន​បន្ទូល​ថា “មើល អញ​នឹង​បង្អុរ​ភ្លៀង​ជា​នំបុ័ង​ពីលើ​មេឃ​មក​ឲ្យ​ឯង​រាល់គ្នា”(និក្ខមនំ ១៦:៤)។ នៅពេល​ដែល​សន្សើម​ស្ងួត​អត់ រៀង​រាល់​ពេល​ព្រឹក គេ​ឃើញ​មាន​អាហារ ដែល​មាន​ចំណិត​តូច​ស្ដើង នៅ​លើ​ដី។ ជនជាតិ​អ៊ីស្រាអែល​ប្រហែល​២​លាន​នាក់ ក៏បាន​ទទួល​បង្គាប់​ឲ្យ​ប្រមូល​អាហារ​នោះ ដែល​ជា​នំ​ម៉ា​ណា សម្រាប់​តែ​បរិភោគ​មួយ​ថ្ងៃៗ។ ក្នុង​ដំណើរ​វិលវល់​៤០​ឆ្នាំ ក្នុង​វាល​រហោស្ថាន ពួក​គេ​បាន​ទទួល​នំ​ម៉ា​ណា​ពី​ព្រះអម្ចាស់ ជា​ការ​ផ្គត់ផ្គង់​ដោយ​ការ​អស្ចារ្យ។ យើង​មិនបាន​ដឹង​ច្រើន អំពី​លក្ខណៈ​របស់​នំ​ម៉ា​ណា ក្រៅពី​ខគម្ពីរ​ដែល​បាន​ពិពណ៌នា​ថា “នំ​នោះ​មើលទៅ​មាន​សណ្ឋាន​ដូចជា​គ្រាប់ល្ង សម្បុរ​ស…

Read article