November 10, 2023

You are here:
សេចក្តីស្រឡាញ់ កើតមានតាមរយៈការអធិស្ឋាន

លូកា ៦:២៧-៣១ ចូរ​ឲ្យពរ​ដល់​អ្នកណា​ដែល​គេ​ប្រទេច​ផ្តាសា​អ្នក ហើយ​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​អ្នក​។ លូកា ៦:២៨ កាលពី​មុន លោកចន(John) បាន​បង្ក​ការ​រំខាន​ជា​ច្រើន នៅ​ព្រះវិហារ អស់​ពេល​ជា​ច្រើន​ឆ្នាំ​។ គាត់​ជា​មនុស្ស​ឆេវឆាវ មាន​ការ​ទាមទារ​ច្រើន ហើយ​ខ្វះ​ការ​គួរ​សមជា​ញឹក​ញាប់​។ គាត់​តែងតែ​រអ៊ូរទាំ​ថា គេ “បម្រើ” គាត់​មិន​បាន​ល្អ ហើយ​ថា អ្នក​ស្ម័គ្រ​ចិត្ត និង​បុគ្គលិក​ព្រះវិហារ​មិន​ចេះ​ធ្វើ​ការ​។ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ គេ​ពិតជា​ពិបាក​ស្រឡាញ់​គាត់​ណាស់​។ ដូច​នេះ ពេល​ដែល​ខ្ញុំ​បាន​ទទួល​ដំណឹង​ថា គាត់​បាន​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញថា គាត់​មាន​ជំងឺ​មហារីក ខ្ញុំ​ពិបាក​អធិស្ឋាន​ឲ្យ​គាត់​។ គំនិត​របស់​ខ្ញុំ​មាន​ពេញ​ទៅ​ដោយ​ការ​នឹក​ចាំ អំពី​ពាក្យ​សម្តី​ទ្រគោះ​បោះបោក និង​អត្ត​ចរិត​របស់​គាត់ ដែល​មិន​សម​រម្យ​។ តែ​ការ​នឹក​ចាំ​ការ​បង្គាប់​របស់​ព្រះយេស៊ូវ ឲ្យ​ស្រឡាញ់​អ្នក​ដទៃ បាន​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​អធិស្ឋាន​ឲ្យ​លោក​ចន ជា​រៀង​រាល់​ថ្ងៃ​។ ពីរបី​ថ្ងៃ​ក្រោយមក ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្លួនឯង​បាន​ចាប់​ផ្តើម​គិត​អំពី​លក្ខណៈ​សម្បត្តិ​អាក្រក់​របស់​គាត់ តិច​ជាង​មុន​។ ខ្ញុំ​បាន​គិត​ឃើញថា គាត់​មុខជា​មាន​ការ​ឈឺ​ចាប់​ណាស់ ហើយ​ក៏​ប្រហែល​កំពុង​មាន​អារម្មណ៍​ថា វង្វេង​ចេញ​ឆ្ងាយ​ពី​សេចក្តី​ពិត​។ ខ្ញុំ​ក៏​បាន​ដឹង​ថា ការ​អធិស្ឋាន​បាន​បើក​ចំហ​ចិត្ត អារម្មណ៍ និង​ទំនាក់​ទំនង​របស់​យើង​ជាមួយ​ជាមួយ​អ្នក​ដទៃ ឲ្យ​ព្រះ​អម្ចាស់​យាង​ចូល ហើយ​ជួយ​ឲ្យ​យើង​មាន​ចិត្ត​គំនិត​ដូច​ព្រះអង្គ​។ ការ​ថ្វាយ​បំណង​ចិត្ត និង​អារម្មណ៍​របស់​យើង ដល់​ព្រះអង្គ ក្នុង​ការ​អធិស្ឋាន គឺជា​ការ​អនុញ្ញាត​ឲ្យ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​កែ​ប្រែ​ចិត្ត​គំនិត​យើង…

Read article