ជួយអ្នកដទៃឲ្យមានព្រះគម្ពីរប៊ីបអាន (សៀវភៅនំម៉ាណាប្រចាំថ្ងៃ)
២ធីម៉ូថេ ៣:១៤-១៦ ពីព្រោះ ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ … ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ។ ហេព្រើរ ៤:១២ តើព្រះគម្ពីរប៊ីបមានសារៈសំខាន់ប៉ុណ្ណា ចំពោះយើង? ព្រះគម្ពីរប៊ីបពិតជាសំខាន់ណាស់ បានជាមនុស្ស នៅក្នុងប្រទេសជាច្រើន បានប្រថុយជីវិត ក្នុងការបកប្រែព្រះគម្ពីរប៊ីបទៅជាភាសារបស់ពួកគេ។ ជាញឹកញាប់ គ្រីស្ទបរិស័ទដ៏សាមញ្ញទាំងនោះបានប្រឈមមុខដាក់ការចាប់ខ្លួន ដោយសារពួកគេបកប្រែព្រះគម្ពីរប៊ីបទៅជាភាសាប្រចាំតំបន់ ដើម្បីឲ្យអ្នកដទៃអាចអានព្រះគម្ពីរប៊ីបជាភាសាកំណើតរបស់ខ្លួន។ ស្រ្តីជាអ្នកបកប្រែម្នាក់ នៅប្រទេសដែលទាស់ប្រឆាំងនឹងអ្នកជឿព្រះយេស៊ូវ បានរៀបរាប់ថា “ខ្ញុំត្រូវបន្តការងារបកប្រែនេះ រហូតចប់សព្វគ្រប់។ ខ្ញុំចង់ឲ្យមនុស្សជាទីស្រឡាញ់របស់ខ្ញុំបានទទួលសេចក្តីសង្គ្រោះរបស់ព្រះគ្រីស្ទ”។ ហើយបុរសម្នាក់ដែលបានរៀបចំឲ្យមានការបកប្រែព្រះគម្ពីរប៊ីប ដោយលាក់កំបាំងបានពន្យល់ថា ព្រះគម្ពីរប៊ីបមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការលូតលាស់របស់គ្រីស្ទបរិស័ទដែលពេញវ័យ ក្នុងពួកជំនុំក្នុងតំបន់។ គាត់ថា “អ្នកអាចបង្កើតពួកជំនុំមួយកន្លែង ប៉ុន្តែ … បើគ្មានព្រះគម្ពីរជាភាសាប្រចាំតំបន់ទេ នោះពួកជំនុំនោះអាចរស់រៀនបានតែមួយជំនាន់ប៉ុណ្ណោះ”។ ហេតុអ្វីពួកគេធ្វើកិច្ចការដ៏លំបាកនេះ? ព្រោះគ្មានសៀវភៅអ្វីដែលល្អដូចព្រះគម្ពីរប៊ីបទេ។ ព្រះគម្ពីរប៊ីបបានទទួលការថែរក្សាការពារអស់ជាច្រើនសតវត្សរ៍ មិនឲ្យបាត់បង់ តាមរបៀបដ៏ពិសេស។ ព្រះគម្ពីរប៊ីបបានលើកឡើងអំពីសណ្ឋានពិតនៃចិត្តរបស់មនុស្ស យ៉ាងត្រឹមត្រូវ ដោយគ្មានការក្លែងបន្លំ។ “ព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង …ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ”(ហេព្រើរ ៤:១២)។ ហើយ…
Read article