Albert Lee

You are here:
សេចក្តីជំនឿ ក្តីស្រឡាញ់ និងក្តីសង្ឃឹម

អ៊ំស្រី ខាធី(Kathy) បាន​មើល​ថែរ​ឪពុក​របស់​គាត់(ដែល​ជា​ជីតា​របស់​ខ្ញុំ) នៅ​ផ្ទះ​របស់​គាត់ អស់​រយៈ​ពេល​១០​ឆ្នាំ។ គាត់​បាន​ធ្វើ​ម្ហូប និង​បោស​សម្អាត ឲ្យ​ជីតា​ខ្ញុំ​ជា​ប្រចាំ ពេល​ដែល​ជីតា​ខ្ញុំ​នៅ​មាន​កម្លាំង ហើយ​ពេល​សុខភាព​ជីតា​របស់​ខ្ញុំ មាន​ភាព​អន់​ខ្សោយ គាត់​ក៏​បាន​ជួយ​ថែរ​ទាំ​សុខ​ភាព​គាត់។ ការ​បម្រើ​ដែល​គាត់​មាន​ចំពោះ​ឪពុក​គាត់ គឺ​ជា​គំរូ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ ក្នុង​សំបុត្រ​ដែល​គាត់​សរសេរ​ផ្ញើ​ទៅ​កាន់​ពួក​ជំនុំ​នៅ​ក្រុង​ថែស្សាឡូនិច​ថា គាត់​បាន​អរ​ព្រះគុណ​ព្រះ សម្រាប់​ការ​ដែល​ពួក​គេ​ធ្វើ ដោយ​សេចក្តី​ជំនឿ និង​ពី​ការ​នឿយ​ហត់ ដែល​ធ្វើ​ដោយ​សេចក្តី​ស្រឡាញ់ ហើយ​ដែល​ពួកគេ​មាន​សេចក្តី​សង្ឃឹម​យ៉ាង​មាំមួន ដល់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា (១ថែស្សាឡូនិច ១:៣)។ អ៊ំស្រី​របស់​ខ្ញុំ​បាន​ធ្វើ​ការ​បម្រើ ដោយ​ជំនឿ និង​សេចក្តី​ស្រឡាញ់។ ការ​ថែរ​ទាំ​ដែល​គាត់​បាន​ធ្វើ​ជា​ប្រចាំ​ថ្ងៃ ជាប់​ជា​និច្ច គឺ​ដោយ​សារ​គាត់​បាន​ជឿ​ថា ព្រះ​បាន​ត្រាស​ហៅ​គាត់ ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សំខាន់​នេះ។ កិច្ច​ការ​ដែល​គាត់​បាន​ធ្វើ គឺ​បាន​កើត​ចេញ​ពី​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះ និង​ចំពោះ​ឪពុក​របស់​គាត់។ គាត់​ក៏​បាន​អត់​ទ្រាំ ដោយ​ក្តី​សង្ឃឹម។ ​ជី​តា​របស់​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​ចិត្ត​សប្បុរស​ណាស់ ប៉ុន្តែ អ៊ំស្រី​ខ្ញុំ​មិន​ចង់​ឃើញ​គាត់​មាន​ការ​អន់​ថយ​សុខ​ភាព​ឡើយ។ គាត់​បាន​លះ​បង់​ពេល​វេលា ដែល​គាត់​ធ្លាប់​មាន​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ហើយ​ក៏​បាន​កាត់​បន្ថយ​ការ​ធ្វើ​ដំណើរ ដើម្បី​ថែរ​ទាំ​សុខ​ភាព​គាត់។ គាត់​អាច​អត់​ទ្រាំ​បាន ដោយ​សារ​គាត់​មាន​សេចក្តី​សង្ឃឹម​ថា ព្រះ​ទ្រង់​នឹង​ចម្រើន​កម្លាំង​គាត់ ជា​រៀង​រាល់​ថ្ងៃ ហើយ​គាត់​ក៏​មាន​សង្ឃឹម​ផង​ដែរ​ថា នគរ​ស្ថាន​សួគ៌​កំពុង​រង់​ចំ​ជីតា​របស់​គាត់។ ទោះ​យើង​កំពុង​ថែ​ទាំ​សាច់​ញាតិ កំពុង​តែ​ជួយ​អ្នក​ជិត​ខាង…

Read article
ដើមកំណើតនៃបុណ្យណូអែល

មាន​ពេល​មួយ​ទេវតា​កាព្រីយ៉ែល យាង​ចុះ​មក​ជួប​នាង​ម៉ារា ហើយ​បន្ទាប់​មក​ក៏​បាន​ជួប​ពួក​អ្នកគង្វាល ដោយ​នាំ​មក​នូវ​ដំណឹង​ល្អ សម្រាប់​ពិភព​លោក(លូកា ១:២៦-២៧ ២:១០)។​ តើ​នេះ​ជា​ដំណឹង​ល្អ សម្រាប់​នាង​ម៉ារា​មែន​ឬ? កាល​នោះ នាង​ម៉ារា​ប្រហែល​ជា​គិត​ថា តើ​ឲ្យ​ខ្ញុំ​បកស្រាយ អំពី​ការ​មាន​ផ្ទៃ​ពោះ​របស់​ខ្ញុំ ដល់​ក្រុម​គ្រួសារ​ខ្ញុំ យ៉ាង​ដូច​ម្តេច​ទៅ? តើ​លោក​យ៉ូសែប​ដែលជា​គូ​រដណ្តឹង​របស់​ខ្ញុំ នឹង​ផ្តាច់​ពាក្យ​ឬ​ទេ? តើ​អ្នក​ភូមិ​គេ​នឹង​និយាយ​ដើម​ខ្ញុំ ដូច​ម្តេច​ខ្លះ? បើ​ខ្ញុំ​មិន​ស្លាប់​ដោយ​ការ​ប្រសូត្រ​បុត្រ​ទេ តើ​ខ្ញុំ​អាច​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​យ៉ាង​ម៉េច​នឹង​កើត? ពេល​លោក​យ៉ូសែប​បាន​ដឹង​ថា នាង​ម៉ារា​មាន​ផ្ទៃ​ពោះ គាត់​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​បាន​រក​ឃើញ​ជម្រើស​បី។ តើ​គាត់​ត្រូវ​រៀប​ការ​ជា​មួយ​នាង​តែ​ម្តង ឬ​ផ្តាច់​ពាក្យ​ដោយ​បើក​ចំហរ ហើយ​ឲ្យ​គេ​ប្រមាថ​មើល​ងាយ​នាង​ជា​សាធារណៈ ឬ​មួយ​ផ្តាច់​ពាក្យ​ដោយ​សម្ងាត់។ គាត់​បាន​រើស​យក​ជម្រើស​ទី​បី តែ​ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់​ដឹង​ការ​ពិត។ ទ្រង់​បាន​ប្រាប់​លោក​យ៉ូសែប​ក្នុង​សុបិន្ត​ថា “យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ”(ម៉ាថាយ ១:២០)។ សម្រាប់​នាង​ម៉ារា និង​លោក​យ៉ូសែប បុណ្យ​ណូអែល​បាន​ចាប់​ផ្តើម នៅ​ពេល​ដែល​ពួក​គេ​ចុះ​ចូល​ចំពោះ​ព្រះ ទោះ​ពួក​គេ​បាន​ជួប​រឿង ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ផ្លូវ​អារម្មណ៍​ក៏​ដោយ។ ពួក​គេ​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ គឺ​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា ដែល​មាន​ក្នុង ១យ៉ូហាន ២:៥ “តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ”។ សូម​ព្រះ​ទ្រង់​បំពេញ​ចិត្ត​យើង ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់…

Read article
អត្តសញ្ញាណដ៏ពិតរបស់យើង

នៅ​ក្នុង​សៀវ​ភៅ​ជីវ​ប្រវត្តិ​របស់​អ្នក​ស្រី​ខូរី ធែន ប៊ូម(Corrie ten Boom) គាត់​បាន​រៀប​រាប់ ​អំពី​ពេល​ដែល​គួរ​ឲ្យ​ភ័យ​តក់​ស្លត់ ដែល​គាត់ និង​ប្អូន​ស្រី​គាត់​ជួយ​ប្រទះ នៅ​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​របស់​ពួក​ណាហ្ស៊ី ក្នុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៤០។ មាន​ពេល​មួយ  គេ​បាន​បង្ខំ​អ្នក​ទាំង​ពីរ​ឲ្យ​ដោះ​សម្លៀក​បំពាក់​អស់ ក្នុង​អំឡុង​ពេល​ត្រួត​ពិនិត្យ។ ពេល​នោះ អ្នក​ស្រី​ខូរី​បាន​ឈរ​ក្នុង​ជួរ ដោយ​អារម្មណ៍​អៀន​ខ្មាស់​យ៉ាង​ខ្លាំង ហើយ​បាន​គិត​ថា ព្រះ​ទ្រង់​បាន​បោះ​បង់​នាង​ចោល​ហើយ។ ភ្លាម​ៗ​នោះ នាង​ក៏​បាន​នឹក​ចាំ​ថា ព្រះយេស៊ូវ​ក៏​បាន​សុគត ដោយ​ជាប់​ឆ្កាង​ទំាង​អាក្រាត​ផង​ដែរ។ អ្នក​ស្រី​ខូរី​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ថ្វាយ​បង្គំ​ព្រះ​នៅ​ក្នុង​ចិត្ត ហើយ​ក៏​បាន​និយាយ​ខ្សិប​ៗ​ទៅ​កាន់​ប្អូន​ស្រី​របស់​នាង​ថា “ប៊ែត​ស៊ី(Betsie) គេ​ក៏​បាន​ដោះ​សម្លៀក​បំពាក់​ព្រះអង្គ​ចេញ​ដែរ”។ ប៊ែត​ស៊ី​ក៏​បាន​និយាយ​ទំាង​ដង្ហក់​ថា “អូហ៍ ខូរី …ខ្ញុំ​មិន​ដែល​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ​សោះ”។ យើង​ងាយ​នឹង​រស់​នៅ ដោយ​គ្មាន​ការ​អរ​ព្រះ​គុណ​ព្រះ ក្នុង​លោកិយ​ដែល​មាន​ពេញ​ដោយ​បញ្ហា ការ​តស៊ូ និង​ទុក្ខ​ព្រួយ។ នៅ​ថ្ងៃ​ខ្លះ យើង​មាន​ហេតុ​ផល​ជា​ច្រើន ដើម្បី​នឹង​រអ៊ូ​រទាំ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១០០ បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះ ឲ្យ​មាន​អំណរ និង​ចិត្ត​រីក​រាយ​ឡើង ហើយ​អរ​ព្រះ​គុណ​ទ្រង់ ដ្បិត “ព្រះអម្ចាស់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើងមក យើង​​ជា​របស់​ផង​ទ្រង់ យើង​​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀមនៅ​ទី​គង្វាល​របស់​ទ្រង់”(ខ.៣)។ ពេល​ដែល​យើង​នឹក​ចាំ​ថា យើង​ជា​នរណា​នៅ​ក្នុង​ព្រះ​គ្រីស្ទ…

Read article
ព្យុះ​នៃជីវិត

ព្រះគម្ពីរ​ម៉ាកុស បាន​ចែង​អំពី​ព្យុះ​កំណាច​មួយ។ មាន​ពេល​មួយ ពួក​សិស្ស​បាន​ជិះ​ទូកជា​មួយ​ព្រះយេស៊ូវ​ ​ឆ្លង​សមុទ្រ​កាលីឡេ​ទៅ​ត្រើយ​ម្ខាង។ ស្រាប់​តែ​មាន “ខ្យល់​ព្យុះ​បក់​ខ្លាំង” ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ភ័យ​ខ្លាច​បាត់​បង់​ជីវិត ទោះ​ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​អ្នក​នេសាទ​ត្រី​ក៏​ដោយ(ម៉ាកុស ៤:៣៧-៣៨)។ តើ​ព្រះ​មិន​ខ្វល់​អំពី​គ្រោះ​ភ័យ​របស់​ពួក​គេ​ទេ​ឬ? តើ​ពួក​គេ​មិន​មែន​ជា​សិស្ស​ដែល​ទ្រង់​បាន​ជ្រើស​រើស​ដោយ​ផ្ទាល់​ដៃ​ទេ​ឬ? តើ​ពួក​គេ​មិន​បាន​ស្តាប់​បង្គាប់​តាម​ទ្រង់ ដោយ​ធ្វើ​ដំណើរ​ជា​មួយ​ទ្រង់​ទៅ​ត្រើយ​ម្ខាង​ហើយ​ទេ​ឬ?(ខ.៣៥) ចុះ​តើ​ហេតុ​អ្វី ​បាន​ជា​ពួក​គេ​ត្រូវ​ជួប​ខ្យល់​ព្យុះ​ដ៏​កំណាច​នេះ? គ្មាន​អ្នក​ណា​អាច​ជៀស​ផុត​ពី​ខ្យល់​ព្យុះ​នៃ​ជីវិត​ឡើយ។ ពី​ដំបូង​ពួក​សិស្ស​មាន​ការ​ភ័យ​ខ្លាច​ខ្យល់​ព្យុះ ក្រោយ​មក ពួក​គេ​មានការ​កោត​ខ្លាច​ព្រះ​យេស៊ូវ​ជាង​ខ្យល់​ព្យុះ ដូច្នេះ ព្យុះ​ដែល​យើង​ជួប​ប្រទះ ក៏​អាច​នាំ​ឲ្យ​យើង​ស្គាល់​ព្រះ​កាន់​តែ​ជ្រាល​ជ្រៅ​ថែម​ទៀត​ផង​ដែរ។ ពួក​សិស្ស​ក៏​បាន​ឆ្ងល់​ថា តើ​លោក​ជា​នរណា បាន​ជា​សូម្បី​តែខ្យល់​ព្យុះ និង​ទឹក​រលក​ក៏​ស្ដាប់​បង្គាប់​លោក​ដែរ!(ម៉ាកុស ៤:៤១)។ តាម​រយៈ​ទុក្ខ​លំបាក​របស់​យើង យើង​អាច​រៀន​បាន​ថា គ្មាន​ខ្យល់​ព្យុះ​ណា​ដែល​ធំ រហូត​អាច​រារាំង​ព្រះ មិន​ឲ្យ​សម្រេច​បំណង​ព្រះ​ហឫ​ទ័យ​របស់​ទ្រង់​បាន​ឡើយ(៥:១)។ យើង​ប្រហែល​ជា​មិន​យល់ ពី​មូល​ហេតុ​ដែល​ព្រះ​អនុញ្ញាត​ ឲ្យ​មាន​ទុក្ខ​លំបាក​ចូល​មក​ក្នុង​ជីវិត​របស់​យើង​ទេ ប៉ុន្តែ ​យើង​អរ​ព្រះគុណ​ទ្រង់ ដែល​ការ​លំបាក​ទាំង​នោះ អាច​ធ្វើ​ឲ្យ​យើង​ស្គាល់​ទ្រង់​កាន់​តែ​ច្បាស់​ ថា​ទ្រង់​ជា​នរណា។ យើង​រស់​នៅ​ដើម្បី​បម្រើ​ព្រះ ព្រោះ​ទ្រង់​បាន​ការពារ​ជីវិត​​របស់​យើង។-ALBERT LEE

Read article
គំរូដែលលើកទឹកចិត្ត

មាន​រឿង​មួ​យដំ​ណា​ល​ថា​ នៅ​ចុង​ទសវត្សរ៍​ឆ្នាំ១៨០០ មាន​គ្រូគ​ង្វា​ល​ជន​ជា​តិអឺ​រ៉ុប​មួយ​ក្រុម ​បាន​ទៅចូ​លរួ​មស​ន្និ​សិទ​ព្រះគ​ម្ពីរ រប​ស់លោ​ក ឌី អែល មូឌី (D.L. Moody) នៅ​ក្នុង​រដ្ឋ​ម៉ាសាឈូសេត សហ​រដ្ឋ​អាមេរិក។ ក្នុងកា​រ​ស្នាក់​នៅ​ឯសណ្ឋាគារ ពួក​គេ​បា​ន​ដាក់​ស្បែក​ជើង នៅ​ក្រៅប​ន្ទប់​សណ្ឋាគារ មុន​ពេល​ចូ​លគេ​ង​ តាម​ប្រពៃណីរ​បស់​ខ្លួន​ ដោយ​រំពឹង​ថា អ្នក​ធ្វើការ​នៅ​សណ្ឋាគារ​នឹ​ង​សម្អា​ត​ស្បែក​ជើង​ឲ្យ​ពួ​កគេ​។  ពេល​លោក​មូ​ឌីឃើ​ញស្បែ​កជើ​ង​នៅក្រៅ​បន្ទ​ប់​ដូច​នោះ គាត់​ក៏បា​ន​ប្រា​ប់​អ្នក​ដទៃ​ទៀ​ត​ឲ្យបា​ន​ដឹ​ង អំពី​តម្រូ​វ​ការ​រ​បស់​ពួ​ក​គេ ​ព្រោះគាត់​​យល់​ពី​ប្រពៃណី​រប​ស់​ពួ​កគេ។ ប៉ុន្តែ គ្មាន​នរណាម្នា​ក់ឆ្លើ​យ​ត​ប​សោះ​។ លោកមូ​ឌីក៏​បា​នដើ​រ​ប្រ​មូល​ស្បែក​ជើង​ទាំ​ង​អស់​នោះ​មកសម្អាត​ដោយ​ខ្លួ​ន​ឯ​ង។ មាន​មិត្ត​ភក្តិ​រ​បស់គា​ត់ម្នា​ក់បា​ន​មក​ជួ​ប​គាត់នៅក្នុង​បន្ទ​ប់គា​ត់ ដោយមិ​នបា​ន​ប្រាប់​គាត់​ជាមុ​ន ក៏បា​នដឹ​ង​អំពី​រឿង​នេះ ហើយក៏បាននិ​យាយប្រា​ប់​គេ​ អំពី​ការ​អ្វីដែ​លលោ​ក​មូឌី​បាន​ធ្វើនោះ​។​​ រឿងនោះក៏​បាន​ឮ​តៗ​គ្នា​ ហើយពី​របី​យប់​ក្រោយ​មក ​អ្ន​​ក​ដ​​ទៃ​ទៀ​តបា​ន​ដាក់​វេ​ន​គ្នា​ជួយ​ស​ម្អាត​ស្បែក​ជើ​ង​របស់​ក្រុម​គ្រូគង្វាល​អឺរ៉ុប។ លោក​មូឌីមា​នគំ​រូនៃ​ភា​ពជា​អ្ន​ក​ដឹក​នាំ​ ដែល​មាន​ការ​បន្ទាប​ខ្លួន ដែល​បាន​បញ្ឆេះ​ចិត្ត​អ្នក​ដទៃ​ ឲ្យ​យក​តម្រាប់​តាម​គំរូ​របស់​គាត់​។ សាវ័កប៉ុល​បាន​រំឭ​ក​លោ​កធី​ម៉ូថេថា​ “ចូរ​មាន​កំឡាំង​ឡើង​ដោយសារ​ព្រះគុណ ដែល​នៅ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ ឯ​អស់​ទាំង​សេចក្តី​ដែល​អ្នក​បាន​ឮ​អំពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន នោះ​ក៏​ត្រូវ​ផ្ញើ​ទុក​នឹង​មនុស្ស​ស្មោះត្រង់ ដែល​អាច​នឹង​បង្វឹក​បង្រៀន​ត​ទៅ​អ្នក​ឯ​ទៀត​ដែរ(២ធីម៉ូថេ ២:១-២)។ ពេលដែល​យើង​នឹ​កចាំ​ថា​ ​កម្លាំង​របស់​យើ​ង​បាន​មក​ពី​ព្រះគុណព្រះ​ នោះ​ការ​នឹក​ចាំដូ​ច​នេះ នឹង​ជួយ​ឲ្យ​យើង​មាន​ការ​បន្ទាប​ខ្លួ​ន​។ បន្ទាប់​មក យើងចែ​ក​ចាយ​អំ​ពី​សេចក្តី​ពិត​របស់ព្រះ​ ​ដល់​អ្នក​ដ​ទៃ​ ដោយ​ការ​​បន្ទាប​ខ្លួន ដោយ​ធ្វើគំ​រូ…

Read article
ការរក្សាការរួបរួម

មានពេ​លមួ​យ លោក​អ័ម៉ាន(Aman) បាន​លិច​កប៉ាល់ ហើយ​ក៏​បាន​រសាត់​អណ្តែត​ទៅ​ទើលើ​កោះមួ​យ។ ទីបំ​ផុត គេ​ក៏​បាន​រ​កគា​ត់ឃើ​ញ នៅ​លើ​កោះនោះ​។​ ក្រុម​អ្នក​ជួយ​សង្រ្គោះ ​បាន​សួរ​គាត់​អំពី​ខ្ទ​មបី​ខ្ន​ង ដែល​ពួក​គេ​បាន​ឃើ​ញនៅលើកោះ​នោះ​។ គា​​ត់ក៏​បាន​ច​ង្អុល​ទៅ​ខ្ទម​ទាំង​នោះ ហើយ​ប្រាប់​គេ​ថា​ “ខ្នម​មួយ​នោះ ​ជាផ្ទះ​រប​ស់ខ្ញុំ​ ហើយ​មួយ​នោះ​ជាព្រះវិហាររ​បស់​ខ្ញុំ” បន្ទាប់​មក ​គាត់​ក៏​ចង្អុ​ល​ទៅខ្ទ​មទី​បី​ ហើយនិ​យាយ​ថា ​“នោះ​ជាព្រះ​​វិហារ​របស់​ខ្ញុំ កាល​ពីមុ​ន”។ ទោះ​​បីជាពួក​គេ​ប្រហែល​ជា​អស់​សំ​ណើច ដោយគិ​តថា​ គាត់កំ​ពុង​និយាយ​រឿង​ឡប់​ៗ​ក៏ដោយ ក៏​រឿង​នេះ​បាន​ធ្វើខ្ញុំ​គិត​ អំពី​ការ​រួប​រួ​មគ្នា​ ក្នុង​ចំណោ​មគ្រី​ស្ទ​ប​រិស័ទ។​ នៅស​ម័យ​ដែល​សា​វ័ក​ប៉ុល​កំពុងបំ​ពេញ​បេ​សកម្ម ពួក​ជំនុំ​ក្រុង​អេភេសូរ ប្រជុំ​ទៅ​ដោយ​អ្នក​មាន និង​អ្នក​ក្រ ជន​ជាតិ​យូ​ដា និង​សាសន៍​ដទៃ បុរស​និ​ងស្ត្រី​ ពួក​ម្ចាស់​ទាសករ និង​ពួក​ទាសករ។ ហើយពេ​ល​ដែល​ភាព​ខុស​គ្នានេះ​កើត​មា​ន ក្នុង​ចំណោម​ពួ​ក​គេ ​ការ​ប៉ះទ​ង្គិច​គ្នា ក៏​កើត​មាន​ផ​ង​ដែរ។​ មាន​បញ្ហា​សំខាន់​ៗ​ជា​ច្រើន ដែល​សាវ័ក​ប៉ុល​បាន​សរសេ​រក្នុ​ង​សំបុត្រ ផ្ញើ​ទៅ​ពួក​គេ ដែល​ក្នុង​នោះ គាត់​ក៏បា​ន​និយា​យអំ​ពី​បញ្ហា​នៃកា​ររួ​បរួ​ម​គ្នាផ​ង​ដែ​រ។​ ប៉ុន្តែ ​សូមយើងធ្វើកា​រ​សង្កេ​តមើ​ល​ថា​ គាត់​បាន​មាន​ប្រ​សាសន៍​យ៉ាង​ណាខ្លះ​ អំពី​បញ្ហានេះ​ ក្នុ​ង​បទ​គម្ពីរ​អេភេសូរ ៤:៣។ គាត់​មិន​បា​នប្រា​ប់​ពួក​គេ​ ឲ្យ “សង្វាតនឹ​ង​បង្កើត ឬ​រៀប​ចំ​​ឲ្យមា​នកា​ររួ​បរួ​មគ្នា​”​​នោះ​​ទេ​។ តែគា​ត់​បាន​​ប្រាប់​ពួ​កគេ​ឲ្យ​…

Read article
សមនឹងឲ្យយើងហ៊ានប្រថុយ

តើគេ​ហ៊ាន​លៈប​ង់​អ្វីខ្លះ​ ដើម្បី​ទទួល​បាន​នូវ​ឧបករណ៍អាយ​ភែត​មួយ​គ្រឿង(iPad)? ជា​ការ​ពិត​ណាស់ មាន​ក្មេង​ប្រុស​អាយុ​១៧​ឆ្នាំម្នា​ក់ បា​ន​លៈ​ប​ង់ក្រ​លៀន​របស់​ខ្លួន​មួយ​ចំហៀង ដើម្បី​ឲ្យ​បាន​ឧបករណ៍​អាយ​ភែត​មួយគ្រឿង​! គេ​ជឿថា​ គាត់​គ្មាន​លទ្ធ​ភាព​ទិញអា​យ​ភែត​ឡើយ ហើយ​គាត់​ចង់​បាន​វាខ្លាំ​ង​ណាស់ បាន​ជាគា​ត់ហ៊ា​ន​ប្រថុយនឹង​ការ​វះ​កាត់​នោះ។ យ៉ាង​ណាមិ​ញ ក្នុង​បទ​គម្ពីរ​កិច្ច​ការ​ជំពូក​៧ លោក​ស្ទេផាន​ក៏​ហ៊ាន​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ធ្ងន់​ធ្ងរ​មួយ​ផង​ដែរ ប៉ុន្តែ ​គាត់​បាន​ធ្វើ​ ដើម្បី​ប្រកាស​ដំណឹងល្អ អំពីព្រះយេស៊ូវតែប៉ុណ្ណោះ។ ពេល​គាត់​កំពុង​ធ្វើ​ការ​អស្ចារ្យ គេ​បាន​មក​ចាប់ខ្លួន​គាត់ ដោយ​ការ​មួលប​ង្កាច់​ថា គាត់​បាន​ប្រមាថ​ព្រះ និង​បំពាន​ក្រឹត្យ​វិន័យ​របស់​លោក​ម៉ូសេ ហើយ​គេ​ក៏​បាន​នាំ​ខ្លួន​គាត់ ម​ក​កាត់​ក្តីនៅ​​​ចំពោះស​ម្តេច​សង្ឃ(៦:៨-១៤)។ ពេល​​សម្តេច​​សង្ឃ​ចោទ​សួរ​គាត់​(៧:១) លោកស្ទេផានហ៊ាន​ប្រ​ឈម​នឹង​គ្រោះ​ថ្នា​ក់ ដោយ​ការ​អធិប្បាយ​ព្រះ​បន្ទូល ទោះ​គាត់​ដឹង​ថា មនុស្ស​ដែលមា​ន​វត្ត​មាន​នៅ​ទីនោះ​មិន​ចង់​ស្តាប់​​ក៏ដោយ។ គាត់​បាន​មាន​ប្រសាស​ន៍​ថា នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​នៃ​សាសន៍​អ៊ី​ស្រាអែល សាស​ន៍​មួយ​នេះ​បាន​ប​ដិសេធ​អ្នកនាំ​ព្រះ​រាជសា​រ​​ព្រះ ម្តង​ហើយ​ម្តង​ទៀត។ ហើ​យ​ពេ​ល​នេះ ពួក​គេ​កំពុង​បដិសេធ​ព្រះ​មែស៊ី​ទៀត។ ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​គាត់ បាន​​បណ្តា​ល​​ឲ្យ​មាន​​​ប្រតិ​កម្ម​តប​ដ៏​ខ្លាំង​ក្លា​មួយ។ គឺដូច​ដែល​មាន​សេចក្តី​ចែង​ថា “នោះ​គេ​ក៏​ស្រែក​ឡើង​ជា​ខ្លាំង ទាំង​ចុក​ត្រចៀក ហើយ​ស្ទុះ​ចូល​ព្រម​គ្នា​ទៅ​លើ​គាត់ គេ​កញ្ឆក់​នាំ​គាត់​ចេញ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​ចោល​នឹង​ថ្ម”(ខ.៥៧-៥៨)។ ហេតុ​អ្វី​បាន​ជា​លោក​ស្ទេផាន​ហ៊ាន​ប្រថុយ​ជីវិត ដើម្បី​ផ្សព្វ​ផ្សាយ​អំ​ពីព្រះ​យេស៊ូ​វ? តាម​ពិត គាត់​មាន​ចិត្ត​​ឆេះឆួ​​ល​ចង់​ឲ្យ​អ្នក​ស្តាប់​របស់​គាត់​ដឹង​ថា ដោយ​សារ​ការ​សុគត និង​ការ​រស់​ឡើ​ង​វិញ​នៃ​ព្រះ​យេស៊ូវ នោះពួ​ក​គេ​មិន​ចាំបា​ច់​ត្រូវ​រស់​នៅ​ ក្រោម​ក្រឹត្យវិ​ន័យ​ទៀ​ត​ឡើយ ប៉ុន្តែ អាច​រស់​នៅ​ក្រោម​ព្រះគុ​ណ និង​ការ​អត់​ទោស​បាប(៦:១៣-១៥ អេភេសូរ…

Read article
អ្នកជូនដំណើរយើងកាត់តាមច្រកភ្នំ

ខ្ញុំធ្លាប់​ឮ​គេនិ​យា​យ​ថា “ខ្ញុំ​មិន​ខ្លា​ច​ស្លាប់​ទេ​ ព្រោះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ ខ្ញុំនឹ​ង​បា​ន​ទៅ​ស្ថាន​សួ​គ៌ ប៉ុន្តែ ​​អ្វី​ដែ​ល​ខ្ញុំ​ខ្លាច​នោះ ​គឺរ​បៀប​នៃកា​រ​ស្លាប់!” មែន​ហើយ ក្នុង​នាមយើង​​​ជា​គ្រីស្ទ​បរិ​ស័ទ យើង​​ទន្ទឹ​ងរ​ង់​ចាំ​ពេ​លដែ​ល​យើ​ង​ទៅ​នៅ​នគរ​ស្ថាន​សួគ៌ ប៉ុន្តែ យើង​​ប្រហែ​ល​ជា​ខ្លា​ច​កា​រ​ស្លាប់។ យើង​ត្រូវ​ហ៊ាន​​ទទួល​ស្គាល់ថា​ នេះ​ជា​ការ​ពិត​មែ​ន គឺ​មិន​ត្រូវ​​មានការ​អៀន​ខ្មា​ស់​ឡើ​យ។ វា​គឺ​ជារឿ​ង​ធម្ម​តាទេ​ ​ដែល​យើង​ខ្លាច​​ឈឺចាប់​ ​ពេ​ល​រៀបនឹ​ង​ស្លាប់ ឬ​ខ្លាច​ឃ្លាត​ឆ្ងាយ​ពី​អ្នក​​ដែល​​ខ្លួន​ស្រឡាញ់ ឬ​ក៏​ខ្លាច​គ្រួសារយើ​ងជួ​ប​ភាព​ក្រី​ក្រ ឬ​ខ្លាច​បាត់ប​ង់​ឱកាស​នៅ​លើផែ​ន​ដី​នេះ។ ហេតុ​អ្វី​​បា​ន​ជា​គ្រី​ស្ទបរិស័​ទមិ​ន​ចាំបា​ច់​ត្រូវ​ខ្លាច​​​សេច​ក្តីស្លាប់? ព្រោះ​ព្រះយេ​ស៊ូវ​​​បា​ន​រ​ស់​​​ពី​សុគ​តឡើ​ង​វិ​ញ ហើយ​យើង​រា​ល់​គ្នា ​ដែលនៅក្នុ​ង​ព្រះ​គ្រី​​ស្ទ​ក៏​នឹ​ង​ត្រូវ​​​ប្រោ​ស​​​ឲ្យ​​រស់ឡើង​វិញ​​ដែរ។ ហេតុ​នេះហើ​យ​បា​ន​ជា ក្នុង​បទ​គ​ម្ពីរ ១​កូរិនថូស ១៥:៥៦-៥៧ សាវ័ក​ប៉ុល​​បា​ន​​​ប្រកាស​ថា “រីឯ​ទ្រនិច​នៃសេ​ចក្តី​ស្លាប់ គឺ​ជាអំ​ពើ​បា​ប ហើយ​អំណាច​របស់​បាប ​គឺ​ជា​ក្រិ​ត្យវិ​ន័យ។ តែ​អរ​ព្រះ​​គុ​ណ​​​ដល់​ព្រះអង្គ​ ​ពី​ព្រោះ​​ទ្រង់​ប្រ​ទានឲ្យ​​​យើ​ង​​​​រាល់​គ្នា​​​​មា​ន​ជ័យ​ជំនះ​ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​​​អម្ចាស់​នៃ​​យើង។” ដំណើរ​ការ​នៃ​កា​រ​ស្លាប់​ គ្រា​​ន់តែ​ជា​​​កា​រចម្លង​​យើង ចូល​ទៅ​ក្នុង​ន​គរ​ព្រះ ដើម្បី​រ​ស់​នៅ​ទីនោះ​​ជា​មួយ​ព្រះ​អស់​កល្ប​ជា​និ​ច្ច។ ខណៈដែ​ល​យើង “ដើរ​កាត់​ច្រ​ក​ភ្នំ​នៃម្លប់សេ​ចក្តីស្លា​ប់” យើងអា​ច​​មាន​​ទំ​នុ​កចិ​ត្ត​​ចំ​ពោះព្រះ​បន្ទូលរ​បស់​ព្រះ ដែល​បាន​ចែង​ថា​ “ទ្រង់​គង់​នៅ​ជា​មួយ​នឹ​ង​ទូល​បង្គំ ព្រនង់ ហើយ​​និង​ដំ​ប​ង​របស់​ទ្រង់​កំ​សា​ន្តចិ​ត្ត​ទូ​ល​បង្គំ”(ទំនុកដំកើង ២៣:៤)។ ត្រង់​ចំណុច​នេះ ព្រះ​អម្ចាស់​​​ទ្រង់​យាង​ជា​មួ​យយើ​ង កំសាន្ត​ចិត្ត និង​តម្រង់​ផ្លូ​វយើ​ង ខណៈពេ​ល​​ដែ​ល​ទ្រង់​កំពុង​ជូនដំ​ណើរយើ​ង…

Read article
សេចក្តីជំនឿដែលមានការប្រព្រឹត្ត

ដោយ​សារ​លោក​រ៉ចជើរ(Roger) មាន​ជម្ងឺ​ស​ន្លាក់ គាត់​មិន​អា​ចអ​ត់​ទ្រាំ​នឹង​អាកាសធា​តុត្រ​ជាក់ នៅ​ក្រុង​អ៊ីលីណយ(Illinois)ទៀ​តទេ​ ដូចនេះ​ គាត់​ក៏បា​ន​ផ្លាស់​ទីលំ​នៅ​​ ទៅ​ទីក្រុ​ងបា​ង​កក ប្រទេស​ថៃ ដែល​មាន​​អាកាស​ធាតុ​ត្រូ​ពិកវិញ​។ ថ្ងៃ​មួយ គាត់​បាន​នឹ​ក​ចាំ​ អំពី​បទ​ចម្រៀង ​ដែល​ជីដូ​ន​របស់​គាត់ចូ​ល​ចិត្ត​ជាង​គេ គឺ​បទ “តើ​អ្ន​ក​​ជា​អ្វី”។ បទ​នេះអា​ច​ប្រែ​មក​ថា តើអ្ន​ក​ជា​អ្វី បាន​ជានិ​យា​យ​ឮ​យ៉ាង​នេះហើ​យ នៅ​តែ​លោកិ​យ​មិន​អា​ច​ស្តាប់​ឮ​អ្នក​និយាយ។ ពួក​គេកំ​ពុ​ង​សង្កេ​ត​មើល​របៀ​ប​ដែល​អ្ន​ក​ដើរ មិន​មែន​​ស្តាប់​ពាក្យ​ដែល​អ្ន​ក​និយា​យ​ទេ។ ពួក​គេ​កំពុ​ង​វាយ​ត​ម្លៃ​អ្ន​ក តាម​សកម្ម​ភាព​ដែល​អ្នក​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ បទ​នេះបា​នប​ណ្តាល​ចិត្ត​លោករ៉​ច​ជើរ ឲ្យ​ចែក​អាហារ​ដល់​ជន​អ​នា​ថា ដែល​កំពុ​ង​ស្នាក់​នៅ​តាម​ចិ​ញ្ចើម​ផ្លូវ​ធំ​ៗ​។ ជា​រៀង​រា​ល់ពេ​ល​ព្រឹ​ក គាត់​បាន​ទៅ​ចែ​ក​អាហារ​ក្តៅ​ៗ​ ដល់​ជន​អនា​ថា ជា​ង៤​៧​គ្រួ​សារ។ ជា​ច្រើន​ឆ្នាំ​ក្រោ​យម​ក មាន​ស្ត្រី​អនា​ថា​ម្នាក់​ បាន​ទទួ​ល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​សង្រ្គោះ ហើយ​ចង់​ជួប​លោក​រ៉ច​ជើរ ដើម្បីអ​រ​គុណ​គាត់ សម្រាប់​ការ​នាំ​នាង​ឲ្យ​ស្គាល់​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ។​ ព្រះ​គម្ពីរ​យ៉ាកុប បាន​បញ្ជាក់យ៉ា​ងច្បា​ស់ថា​ សេចក្តី​ជំនឿដែ​ល​គ្មាន​ការ​ប្រ​ព្រឹត្ត គឺ​ជា​ជំនឿ​ស្លាប់​(២:១៧)។ បទ​គម្ពី​រ​នេះ​មិ​ន​មាន​ន័យ​ថា កា​រ​ប្រព្រឹត្ត​នាំឲ្យ​មា​ន​ជំ​នឿ​ឡើយ តែ​ការ​ប្រ​ព្រឹត្ត ​គឺជាភស្តុ​តា​ង​បញ្ជា​ក់​ថា យើ​ង​ពិត​ជា​មា​នសេ​ច​ក្តីជំ​នឿ​មែ​ន។ យើង​អាច​និ​យា​យ​យ៉ាង​ងាយ​ថា ​យើង​ជឿព្រះ​ ប៉ុន្តែ មាន​តែ​ការ​ប្រព្រឹត្ត​ទេ ដែល​អាចបញ្ជាក់​ថា យើង​ពិត​ជាជឿ​ទ្រ​ង់​មែន។ លោក​អ័ប្រាហាំគឺ​ជា​គំរូ​នៃសេចក្តីជំ​នឿដ៏​ពិ​ត។​ គាត់​មិន​គ្រាន់​តែបា​ន​និយា​យថា គាត់​ជឿ​ព្រះ​ប៉ុណ្ណោះ​ទេ​ តែ​ថែ​ម​ទាំង​បា​ន​បញ្ជាក់…

Read article
តើនរណានៅពីក្រោយការនោះ?

នៅក្នុង​ពិធី​តាំង​​បង្ហាញ​វប្ប​ធម៌​ នៅឯ​​ទីក្រុង​បាន​ឌុង(Bandung) ប្រទេស​ឥណ្ឌូនេស៊ី យើង​បានកម្សាន្ត​សប្បាយ​នឹង​ការ​ប្រគុំ​តន្រ្តីដ៏​​អស្ចារ្យ​មួយ។ មុន​ពេល​កម្ម​វិធី​ត្រូវ​បាន​បញ្ចប់ ក្នុង​ចំណោម​ទស្សនិ​ក​ជន​ទាំង​អស់​មាន​មនុស្ស​២០​០នា​ក់ បាន​ទទួល​ឧបករ​ណ៍ភ្លេ​ងអ​ន្លូ​ង(Anglung)ម្នាក់​មួ​យៗ​ ដែល​ឧបករ​ណ៍ភ្លេ​​ងនោះ ត្រូវ​បានគេ​​ផលិត​ពី​ឫស្សី។ គេ​បានប​ង្រៀន​យើង ឲ្យ​ចេះ​អង្រួន​វា តាម​ចង្វាក់ តាម​ការ​បញ្ជារ​បស់​អ្ន​ក​នាំវ​ង់​ភ្លេង។ មិន​យូរ​ប៉ុន្មាន យើង​ក៏បា​នគិ​ត​ថា យើង​កំពុង​តែ​ប្រគុំ​ភ្លេ​ងដូ​ចវ​ង់ភ្លេង​ដែរ ពោល​គឺ​យើង​មាន​មោទនៈ​ភាព ពេល​បាន​ដឹង​ថា​យើង​ធ្វើបា​នល្អ​​ប៉ុណ្ណា! បន្ទាប់​មក ខ្ញុំ​ក៏​ចាប់​ផ្តើម​យល់​ថា យើង​មិន​មែន​ជា​អ្នក​ប្រគុំបា​នល្អ​ទេ អ្នក​ដែល​សម​នឹង​ទទួល​ការ​សរសើរ គឺ​អ្ន​ក​ដឹក​នាំវ​ង់​ភ្លេង​ឯ​ណោះ​ទេ។ យ៉ាង​ណាមិ​ញ ពេល​ដែល​អ្វីៗ​​គ្រប់​យ៉ាង​មាន​ភាព​ល្អប្រសើរ ក្នុង​​ជីវិត​របស់​យើង យើង​ងាយ​នឹង​មាន​មោទន​​ភាពចំពោះ​ខ្លួន​ឯង។ យើង​ត្រូវ​បាន​ល្បួង​ឲ្យ​គិត​ថា យើង​ធ្វើ​បាន​ល្អ ហើយ​យើង​បាន​ទទួ​លជោ​គជ័​យ ដោយ​សារ​សមត្ថ​ភាព​របស់​យើង។ នៅ​ពេល​នោះ យើង​ច្រើន​តែ​ភ្លេច​ថា នៅ​ពី​ក្រោយ​ការ​ទាំ​ង​អស់នោះ​ គឺមា​នព្រះ​ជា​អ្នក​បណ្តាល​ចិត្ត​យើង គាំ​ពារ ផ្គត់​​ផ្គង់ និ​ង​កា​រពា​រ​យើង។ ស្តេច​ដាវី​ឌបា​ន​ចង​ចាំសេ​ចក្តី​ពិត​នេះ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​មក​ថា “ស្តេច​​ដាវីឌ​​ទ្រង់​ចូល​ទៅ​គង់​នៅ​​ចំពោះ​​ព្រះយេហូវ៉ា ទូល​ថា ឱ​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​អើយ តើ​ទូលបង្គំ​ជា​អ្វី តើ​កូន​ចៅ​ទូលបង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ដល់​ត្រឹម​នេះ”(១របាក្សត្រ ១៧:១៦)។ ស្តេច​ដាវី​ឌមាន​ព្រះទ័​យអ​រស​ប្បាយ​យ៉ាង​ខ្លាំង នៅ​ក្នុង​ការ​ពោលស​រសើរ​សេចក្តី​ល្អរ​បស់​ព្រះ។ នៅ​ពេល​ក្រោយ ពេ​លដែ​ល​យើង​ត្រូវ​បាន​ល្បួង​ឲ្យសរសើរ​​ខ្លួន​ឯង សម្រាប់​ព្រះពរ​ដែល​យើង​បាន​ទទួល សូម​យើងបង្អ​ង់​ឈប់​សិ​ន ហើ​យសូ​ម​ចង​ចាំថា​ តាម​ពិត​គឺ​ព្រះ​អម្ចាស់​ទេ…

Read article