ពេលដែលយើងហត់នឿយខ្លាំង
ជួនកាល ការព្យាយាមធ្វើរឿងដែលត្រឹមត្រូវ អាចមានការនឿយហត់ខ្លាំង។ យើងប្រហែលជាឆ្ងល់ថា តើពាក្យសម្តី និងសកម្មភាព ដែលខ្ញុំបានធ្វើដោយបំណងល្អ មានប្រយោជន៍ដែរឬទេ? ខ្ញុំមានចម្ងល់នេះ ក្នុងពេលថ្មីៗនេះ គឺនៅពេលដែលខ្ញុំបានផ្ញើអ៊ីមែល ដោយការគិតពិចារណា និងការអធិស្ឋាន ដើម្បីលើកទឹកចិត្តមិត្តភក្តិម្នាក់ ប៉ុន្តែ បែរជាទទួលបានការឆ្លើយតប ដោយកំហឹងទៅវិញ។ ខ្ញុំក៏មានប្រតិកម្មភ្លាមៗ ដោយការឈឺចាប់ និងកំហឹង។ តើហេតុអ្វីបានជាគេយល់ច្រឡំ ចំពោះខ្ញុំយ៉ាងនេះ? មុនពេលដែលខ្ញុំឆ្លើយតបដោយកំហឹង ខ្ញុំចងចាំថា យើងមិនតែងតែដឹងជាមុន អំពីលទ្ធផល (ឬលទ្ធផលដែលយើងចង់បាន) នៅពេលដែលយើងប្រាប់នរណាម្នាក់ អំពីសេចក្តីស្រឡាញ់ ដែលព្រះយេស៊ូវមានចំពោះពួកគេឡើយ។ យើងធ្វើការល្អ សម្រាប់អ្នកដទៃ ដោយសង្ឃឹមថា យើងនឹងអាចនាំពួកគេឲ្យមករកទ្រង់ តែពួកគេអាចបដិសេធយើង។ ពេលដែលយើងព្យាយាមលើកទឹកចិត្តនរណាម្នាក់ ដោយសុភាព ឲ្យពួកគេធ្វើអ្វីដែលត្រឹមត្រូវ ពួកគេអាចមិនអើពើចំពោះយើង។ បទគម្ពីរកាឡាទី ជំពូក៦ គឺជាបទគម្ពីរដ៏ល្អ ដែលយើងអាចប្រើ នៅពេលដែលយើងធ្លាក់ទឹកចិត្ដ ដោយសារការឆ្លើយតបរបស់នរណាម្នាក់ ចំពោះការប្រឹងប្រែងដ៏ស្មោះត្រង់របស់យើង។ ក្នុងបទគម្ពីរនេះ សាវ័កប៉ុលបានលើកទឹកចិត្តយើង ឲ្យពិចារណា ពីបំណងចិត្ត ដែលយើងមាន ក្នុងការនិយាយ និងធ្វើអ្វីមួយ(ខ.១-៤)។ នៅពេលដែលយើងបានធ្វើដូច្នេះហើយ គាត់បានលើកទឹកចិត្តយើង…
Read article