Alyson Kieda

You are here:
ពន្លឺ និងភាពងងឹត

ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នក​ណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ។ យ៉ូហាន ៨:១២ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​បន្ទប់​កាត់​ក្តី ខ្ញុំ​បាន​មើល​ឃើញ​គំរូ​នៃ​ភាព​បាក់​បែក​ជា​ច្រើន ក្នុង​ពិភព​លោក​របស់​យើង ដែល​មាន​ដូច​ជា កូន​ស្រី​មាន​ជម្លោះ​ជា​មួយ​ម្តាយ ប្តី​ប្រពន្ធ​បាន​បាត់​បង់​ក្តី​ស្រឡាញ់​ដើម ដែល​ពួក​គេ​ធ្លាប់​មាន ហើយ​ឥឡូវ មាន​តែ​ភាព​ល្វីង​ជូរ​ចត់ ស្វាមី​ដែល​ស្រេក​ឃ្លាន​ចង់​ផ្សះ​ផ្សា​ជា​មួយ​ភរិយា និង​ជួប​ជុំ​ជា​មួយ​កូន​របស់​ខ្លួន​វិញ។ ពួក​គេ​សុទ្ធ​តែ​ស្រេក​ឃ្លាន​ការ​ផ្លាស់​ប្រែ​ចិត្ត ការ​ប្រោស​ឲ្យ​ជា​សម្រាប់​របួស​ក្នុង​ចិត្ត និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ។ ជួន​កាល ពេល​ដែល​ពិភព​លោក​នៅ​ជុំវិញ​យើង ហាក់​ដូច​ជា​មាន​តែ​ភាព​ងងឹត និង​ភាព​អស់​សង្ឃឹម នោះ​យើង​ងាយ​នឹង​ធ្លាក់​ចូល​ក្នុង​ភាព​អស់​សង្ឃឹម។ ប៉ុន្តែ ព្រះ​វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​ជឿ​ព្រះ​គ្រីស្ទ(យ៉ូហាន ១៤:១៧) រំឭក​យើង​ថា ព្រះ​គ្រីស្ទ​បាន​សុគត ដើម្បី​រំដោះ​យើង​ពី​ភាព​ប្រេះ​បែក និង​ការ​ឈឺ​ចាប់។ ពេល​ព្រះ​អង្គ​យាង​ចុះ​មក​ក្នុង​លោកិយ ដោយ​ប្រសូត​ជា​មនុស្ស ព្រះ​អង្គ​បាន​នាំ​ពន្លឺ ចូល​ក្នុង​ភាព​ងងឹត​(១:៤-៥ ៨:១២)។ យើង​បាន​ឃើញ​ការ​នេះ​កើត​ឡើង ក្នុង​ពេល​ដែល​ព្រះ​អង្គ​ជួយ​លោក​នីកូដេម។ គាត់​បាន​មក​ជួប​ព្រះ​យេស៊ូវ​ស្ងាត់​ៗ នៅ​ពេល​យប់​ងងឹត តែ​បាន​ត្រឡប់​ទៅ​វិញ ដោយ​បាន​ទទួល​ពន្លឺ​ពី​ព្រះ​អង្គ(៣:១-២ ១៩:៣៨-៤០។ ព្រះ​យេស៊ូវ​បាន​បង្រៀន​លោក​នីកូដេម​ថា “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ”(៣:១៦)។ ព្រះយេស៊ូវ​បាន​នាំ​ពន្លឺ និង​ក្តី​ស្រឡាញ់​ចូល​មក​ក្នុង​ពិភព​លោក តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​មិន​ទាន់​បាន​ទទួល​ពន្លឺ ដោយ​ពួកគេ​នៅ​តែ​បាត់​បង់ ក្នុង​ភាព​ងងឹត​នៃ​អំពើ​បាប​របស់​ពួក​គេ​(ខ.១៩-២០)។…

Read article
អ្នកខ្លាំងពូកែ

នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង។ ពួកចៅហ្វាយ ៦:១២ ដាយអ៊ែត អ៊ីមែន(Diet Eman) ជា​យុវតី​សាមញ្ញ​ម្នាក់ ដែល​មាន​ការ​ខ្មាស​អៀន​ច្រើន។ នាង​កំពុង​តែ​មាន​ទំនាក់​ទំនង​ស្នេហា កំពុង​ធ្វើ​ការងារ និង​អរសប្បាយ​នឹង​ការ​ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ និង​មិត្ត​ភក្តិ ពេល​ដែល​ពួក​អាឡឺម៉ង់​បាន​ឈ្លាន​ពាន​ចូល​ប្រទេស​ហូឡង់ នៅ​ឆ្នាំ១៩៤០។ ក្រោយ​មក នាង​បាន​សរសេរ​ថា “ពេល​ដែល​គ្រោះ​ថ្នាក់​កំពុង​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​អ្នក អ្នក​មាន​ការ​ភ័យ​ខ្លាច គឺ​ស្ទើរ​តែ​ដូច​សត្វ​អូទ្រីស ដែល​ចង់​កប់​ក្បាល​របស់​ខ្លួន នៅ​ក្នុង​ដី​ខ្សាច់”។ តែ​ដាយអ៊ែត​គិត​ថា ព្រះ​ទ្រង់​កំពុង​ត្រាស់​ហៅ​នាង ឲ្យ​ប្រឆាំង​នឹង​ពួក​អាឡឺម៉ង់ ដែល​កំពុង​សង្កត់​សង្កិន​ជន​ជាតិ​របស់​នាង ដោយ​រាប់​បញ្ចូល​ទំាង​ការ​ប្រថុយ​ជីវិត​ស្វែង​រក​កន្លែង​លាក់​ខ្លួន សម្រាប់​ជន​ជាតិ​យូដា និង​អ្នក​ដទៃ​ទៀត​ដែល​គេ​កំពុង​តាម​ចាប់​ខ្លួន។ យុវតី​ដ៏​រម្យទម​នេះ​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រយុទ្ធ​ដ៏​ពូកែ​សម្រាប់​ព្រះ។ យើង​ឃើញ​មាន​រឿង​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ ដែល​ស្រដៀង​នឹង​រឿង​របស់​ដាយអ៊ែត គឺ​រឿង​នៃ​ការ​ដែល​ព្រះ​ប្រើ​តួ​អង្គ​ដែល​មិន​ទំនង ឲ្យ​បម្រើ​ទ្រង់។ ឧទាហរណ៍ ទេវតា​នៃ​ព្រះ​អម្ចាស់ បាន​លេច​មក​ឲ្យ​លោក​គេឌាន​ឃើញ ហើយ​ប្រកាស​ថា “នែ អ្នក​ពូកែ​ក្លាហាន​អើយ ព្រះយេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​ឯង”(ពួកចៅហ្វាយ ៦:១២)។ តែ​លោក​គេឌាន​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​ជា​មនុស្ស​ខ្លាំង​ពូកែ​នោះ​ទេ។ គាត់​បាន​បោក​ស្រូវ​នៅ​ក្នុង​ធុង​គាប​ផ្លែ​ទំពាំង​បាយ​ជូរ ដើម្បី​លាក់​នឹង​ពួក​ម៉ាឌាន ដែល​កំពុង​សង្កត់​សង្កិន​ប្រជាជន​អ៊ីស្រាអែល នៅ​សម័យ​នោះ(ខ.១-៦,១១)។ គាត់​បាន​ចាប់​កំណើត​ក្នុង​ពូជ​អំបូរ​ម៉ាណាសេ ជា​ពូជ​អំបូរ​ដែល​អន់​ខ្សោយ​ជាង​គេ​របស់​សាសន៍​អ៊ីស្រាអែល ហើយ​គាត់​ក៏​ជា​អ្នក​តូច​បំផុត​ក្នុង​គ្រួសារ​គាត់​(ខ.១៥)។ គាត់​មាន​អារម្មណ៍​ថា គាត់​មិន​សក្តិសម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ​នោះ​ទេ ហើយ​ថែម​ទាំង​បាន​ទូល​សូម​ទី​សំគាល់​មួយ​ចំនួន​ពី​ព្រះ​អង្គ​ទៀត​ផង។…

Read article
ការត្រាស់ហៅថ្មីមួយ

បងធំ ឈ្មោះ​ខាស៊ី(Casey) និង​ក្រុម​ជើង​កាង​របស់​ខ្លួន បាន​គាស់​ផ្ទះ ឡាន និង​ប្លន់​ហាង​លក់​ទំនិញ ហើយ​ក៏​បាន​កាប់​ចាក់​គ្នា​ជា​មួយ​ក្រុង​ជើង​កាង​ផ្សេង​ទៀត។ ទីបំផុត លោក​ខាស៊ី​ត្រូវ​ប៉ូលីស​ចាប់​ខ្លួន ហើយ​ត្រូវ​គេ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ។ នៅ​ក្នុង​គុក គាត់​ក៏​បាន​ក្លាយ​ជា​អ្នក​ចែក​ចាយ​អាវុធ ដែល​ផលិត​ដោយ​ខ្លួន​ឯង ឲ្យ​អ្នក​ទោស​ផ្សេង​ទៀត​ប្រើ ក្នុង​ពេល​ដែល​គុក​មាន​ចលាចល​។ ក្រោយ​មក គេ​ក៏​បាន​យក​គាត់​ទៅ​ឃុំ​ខ្លួន​ដាច់​ដោយ​ឡែក ពី​អ្នក​ផ្សេង។ នៅ​ក្នុង​គុក គាត់​បាន​យល់​សប្តិ​ពេល​ថ្ងៃ ឃើញ​ទិដ្ឋភាព​ដូច​ខ្សែ​ភាព​យន្ត​មួយ​ប្រភេទ ដែល​បង្ហាញ​ព្រឹត្តិការណ៍​សំខាន់​ៗ​ក្នុង​ជីវិត​គាត់ និង​​ឃើញ​គេ​បណ្តើរ​ព្រះ​យេស៊ូវ ហើយ​យក​ដែក​គោល​ដំព្រះ​ហស្ត និង​ព្រះ​បាទ​ទ្រង់​ជាប់​នឹង​ឈើ​ឆ្កាង រួច​ព្រះ​អង្គ​មាន​បន្ទូល​ប្រាប់​គាត់​ថា “ខ្ញុំ​កំពុង​តែ​លះ​បង់​ជីវិត​នៅ​លើ​ឈើ​ឆ្កាង​នេះ ដើម្បី​អ្នក”។ លោក​ខាស៊ី​ក៏​បាន​ក្រាប​នៅ​លើ​កម្រាល​ឥដ្ឋ ហើយ​ទួញ​យំ រួច​សារភាព​អំពើ​បាប​របស់​គាត់។ ក្រោយ​មក គាត់​បាន​ចែក​ចាយ​បទ​ពិសោធន៍​នេះ ដល់​គ្រូ​បង្រៀន​ព្រះ​គម្ពីរ​ម្នាក់ ដែល​បាន​ពន្យល់​ដល់​គាត់​ជា​បន្ថែម​ទៀត អំពី​ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ឲ្យ​ព្រះ​គម្ពីរ​ប៊ីប​គាត់​មួយ​ក្បាល។ លោក​ខាស៊ី​និយាយ​ថា ពេល​នោះ​ជា​ពេល​ដែល​គាត់​ចាប់​ផ្តើម​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ។ ទី​បំផុត គេ​ក៏​បាន​ផ្លាស់​គាត់​ទៅ​កន្លែង​ជាប់​ឃុំ​ជា​មួយ​អ្នក​ដទៃ​វិញ ដែល​នៅ​ទីនោះ គាត់​ត្រូវ​គេ​ធ្វើ​បាប ដោយសារ​ជំនឿ​របស់​គាត់។ តែ​គាត់​មាន​សន្តិភាព​ក្នុង​ចិត្ត ព្រោះ​គាត់​បាន​រក​ឃើញ​ការ​ត្រាស់​ហៅ​ថ្មី​មួយ “គឺ​ទៅ​នាំ​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ឲ្យ​ស្គាល់​ព្រះ​យេស៊ូវ”។​ ក្នុង​សំបុត្រ ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​បាន​និយាយ​អំពី​អំណាច​របស់​ព្រះ​គ្រីស្ទ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ដោយ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​ចេញ​ពី​ការ​រស់​នៅ ក្នុង​អំពើ​បាប…

Read article
ព្រះទ្រង់ស្តាប់ឮ

​នៅ​ក្នុង​ក្រុម​ដែល​អ្នក​ស្រី​ដាយអ៊ែន(Diane) បាន​ចូល​រួម នាង​បាន​ស្តាប់​អ្នក​ដទៃ​សំណូម​ពរ​អធិស្ឋាន ឲ្យ​សមាជិក​គ្រួសារ និង​មិត្ត​ភក្តិ​របស់​ពួក​គេ ដែល​កំពុង​តែប្រឈម​មុខ នឹង​ការ​ពិបាក ឬ​ជម្ងឺ​។ នាង​មាន​សមាជិក​គ្រួសារ​ម្នាក់ ដែល​បាន​តយុទ្ធ​នឹង​ការ​ញៀន​ថ្នាំ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែ នាង​មិន​បាន​សុំ​ឲ្យ​គេ​ជួយ​អធិស្ឋាន​ឲ្យ​ឡើយ។ នាង​ដឹង​ថា​ពេល​នាង​សំណួម​ពរ​អធិស្ឋាន​អំពី​រឿង​នោះ នាង​នឹង​ឃើញ​អ្នក​ដទៃ​ផ្លាស់​ប្តូរ​ទឹក​មុខ ឬ​ឮ​សំណួរ ឬ​ក៏​ការ​ផ្តល់​ការ​ប្រឹក្សា​យោបល​ពី​ពួក​គេ ដែល​ធ្វើឲ្យ​នាង​ពិបាក​ចិត្ត មិន​អាច​ទ្រាំ​បាន។ នាង​មាន​អារម្មណ៍​ថា យក​ល្អ នាង​មិន​គួរ​សំណូម​ពរ​ឲ្យ​គេ​អធិស្ឋាន​ឲ្យ​នាង អំពី​រឿង​នេះឡើយ។ អ្នក​ដទៃ​ទៀត​មិន​យល់ ពី​មូល​ហេតុ​ដែល​មនុស្ស​ជា​ទីស្រឡញ់​របស់​នាង នៅ​តែ​អាច​ជឿ​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​ជួប​ការ​លំបាក​ជា​រៀង​រាល់​ថ្ងៃ។ ទោះ​បី​ជា​អ្នក​ស្រី​ដាយអាន មិន​បាន​សុំ​ឲ្យ​ក្រុម​របស់​នាង​ជួយ​អធិស្ឋាន​ឲ្យ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​មិត្ត​ភក្តិ​ពីរ​បី​នាក់ ដែល​នាង​ទុក​ចិត្ត ហើយ​បាន​សុំ​ឲ្យ​អធិស្ឋាន​ជា​មួយ​នាង​។ ពួក​គេ​បាន​អធិស្ឋាន​ជា​មួយ​គ្នា សូម​ឲ្យ​ព្រះ​ទ្រង់​រំដោះ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​នាង ឲ្យ​រួច​ពី​ចំណង​នៃ​ការ​ញៀន​ថ្នាំ ហើយ​បាន​ពិសោធន៍​នឹង​សេរីភាព ក្នុង​ព្រះ​គ្រីស្ទ ហើយ​សូម​ឲ្យ​ព្រះ​ទ្រង់​ប្រទាន​អ្នក​ស្រីដាយអាន នូវ​សន្តិ​ភាព និង​ការ​អត់​ធ្មត់ ដែល​នាង​ត្រូវ​ការ។ ពេល​ដែល​នាង​អធិស្ឋាន នាង​ក៏​ទទួល​បាន​ការ​កម្សាន្ត​ចិត្ត និង​កម្លាំង ពី​ទំនាក់​ទំនង​ដែល​នាង​មាន​ជា​មួយ​ទ្រង់។ មនុស្ស​ជា​ច្រើន​មាន​ការ​តស៊ូ នៅ​ក្នុង​ការ​អធិស្ឋាន​អស់​ពី​ចិត្ត តែ​ពួក​គេ​ហាក់​ដូច​ជា​មិន​បាន​ទទួល​ការ​ឆ្លើយ​តប។ ប៉ុន្តែ យើង​អាចដឹង​ច្បាស់​ថា ព្រះ​ទ្រង់​ពិត​ជា​យក​ព្រះ​ទ័យ​ទុក​ដាក់ ហើយ​ស្តាប់​ឮ​ពាក្យ​ដែល​យើង​គ្រប់​គ្នា​ទូល​សូម។ ទ្រង់​បាន​ជំរុញ​យើង​ ឲ្យ​បន្តដើរ​ជា​មួយ​ទ្រង់ ដោយ​ភាព​ស្និទ្ធ​ស្នាល …

Read article
ពេលដែលយើងហត់នឿយខ្លាំង

ជួន​កាល ការ​ព្យាយាម​ធ្វើ​រឿង​ដែល​ត្រឹម​ត្រូវ អាច​មាន​ការ​នឿយ​ហត់​ខ្លាំង។ យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ពាក្យ​សម្តី និងសកម្ម​ភាព ដែល​ខ្ញុំ​បាន​ធ្វើ​ដោយ​បំណង​ល្អ មាន​ប្រយោជន៍​ដែរ​ឬ​ទេ? ខ្ញុំ​មាន​ចម្ងល់​នេះ ក្នុង​ពេល​ថ្មី​ៗ​នេះ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បានផ្ញើ​អ៊ីមែល ដោយ​ការ​គិត​ពិចារណា និងការ​អធិ​ស្ឋាន ដើម្បី​លើក​ទឹក​ចិត្ត​មិត្ត​ភក្តិ​ម្នាក់ ប៉ុន្តែ បែរ​ជា​ទទួល​បាន​ការ​ឆ្លើយ​តប ដោយកំហឹង​ទៅ​វិញ។ ខ្ញុំ​ក៏​មាន​ប្រតិកម្ម​ភ្លាម​ៗ ដោយ​ការ​ឈឺ​ចាប់ និង​កំហឹង។ តើ​ហេតុ​អ្វី​បាន​ជា​គេ​យល់​ច្រឡំ ចំពោះ​ខ្ញុំ​យ៉ាង​នេះ? មុន​ពេល​ដែល​ខ្ញុំ​ឆ្លើយ​តប​ដោយ​កំហឹង ខ្ញុំ​ចង​ចាំ​ថា​ យើង​មិន​តែង​តែ​ដឹង​ជា​មុន អំពី​លទ្ធ​ផល (ឬ​លទ្ធ​ផល​ដែល​យើង​ចង់​បាន)  នៅ​ពេល​ដែល​យើង​ប្រាប់​នរណា​ម្នាក់ អំពី​សេចក្តី​ស្រឡាញ់ ដែល​ព្រះយេស៊ូវ​មាន​ចំពោះ​ពួក​គេ​ឡើយ​។ យើង​ធ្វើ​ការ​ល្អ សម្រាប់​អ្នក​ដទៃ ដោយ​សង្ឃឹម​ថា យើង​នឹង​អាច​នាំ​ពួក​គេ​ឲ្យ​មក​រក​ទ្រង់ តែ​ពួក​គេ​អាច​បដិសេធ​យើង។ ពេល​ដែល​យើង​ព្យាយាម​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដោយ​សុភាព ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ពួក​គេ​អាច​មិន​អើពើ​ចំពោះ​យើង។ បទ​គម្ពីរ​កាឡាទី ជំពូក៦ គឺ​ជា​បទ​គម្ពីរ​ដ៏​ល្អ ដែល​យើង​អាច​ប្រើ នៅ​ពេល​ដែល​យើង​ធ្លាក់​ទឹក​ចិត្ដ ដោយ​សារ​ការ​ឆ្លើយ​តបរបស់​នរណា​ម្នាក់ ចំពោះ​ការ​ប្រឹង​ប្រែង​ដ៏​ស្មោះ​ត្រង់​របស់​យើង។ ក្នុង​បទ​គម្ពីរ​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ពិចារ​ណា ​ពី​បំណង​ចិត្ត ដែល​យើង​មាន ក្នុង​ការ​និយាយ និង​ធ្វើ​អ្វី​មួយ(ខ.១-៤)។ នៅ​ពេល​ដែល​យើង​បាន​ធ្វើ​ដូច្នេះ​ហើយ គាត់​បាន​លើកទឹក​ចិត្ត​យើង…

Read article
ព្រះយេស៊ូវជ្រាបថា ហេតុអ្វី?

ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ដែល​មាន​ការ​ធូរ​ស្បើយ​ខ្លះ​ៗ ពី​ជម្ងឺ ប៉ុន្តែ នៅ​តែ​តយុទ្ធ​នឹង​ផ្នែក​ដ៏​ឈឺ​ចាប់ នៃ​ជម្ងឺ​របស់​ខ្លួន។ មិត្ត​ភក្តិ​ដទៃ​ទៀត​បាន​ជា​ពី​ការញៀន​ថ្នាំ ប៉ុន្តែ នៅ​តែ​មាន​អារម្មណ៍​ថា មិន​មាន​ភាព​គ្រប់​គ្រាន់ ហើយ​ក៏​ស្អប់​ខ្លួន​ឯង។ ហើយ​ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​ព្រះ​ទ្រង់​មិន​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា​ទាំង​ស្រុង គឺ​ប្រោស​ឲ្យ​បាន​ជា​ម្តង​ជា​សម្រេច? បទ​គម្ពីរ​ម៉ាកុស ៨:២២-២៦ បាន​ចែង​អំពី​ព្រឹត្តិការ​ដែល​ព្រះ​យេស៊ូវ​ប្រោស​បុរស​ពិការ​ភ្នែក​ម្នាក់ ឲ្យ​មើល​ឃើញ។ ពី​ដំបូង​ទ្រង់​នាំ​បុរស​នោះ ទៅ​ឆ្ងាយ​ពី​ភូមិ។ បន្ទាប់​មក ទ្រង់​ក៏​បាន​ស្តោះ​ពី​លើ​ភ្នែក​របស់​បុរស​នោះ ហើយ​ក៏​បាន “ដាក់ព្រះ​ហស្ត​ទ្រង់​ពី​លើ​គាត់”។ បុរស​នោះ​ក៏​បាន​និយាយ​ថា គាត់​មើល​ឃើញ​មនុស្ស​ដើរ “មើល​ទៅ​ដូច​ជា​ដើម​ឈើ”។ បន្ទាប់​មក ទ្រង់​ក៏​បាន​ពាល់​ភ្នែក​គាត់​ម្តង​ទៀត ហើយ​លើក​នេះ ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង “ឃើញ​ច្បាស់​ទាំង​អស់”។ នៅ​ក្នុង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ព្រះ​បន្ទូល និង​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ច្រើន​តែ​ធ្វើ​ឲ្យ​ពួក​បណ្តា​ជន និង​សិស្ស​ទ្រង់​មាន​ការ​ភ្ញាក់​ផ្អើល​(ម៉ាថាយ ៧:២៨ លូកា ៨:១០​ ១១:១៤) ហើយ​ពួក​សិស្ស​ជា​ច្រើន​ក៏​បាន​ដក​ខ្លួន​ថយ​ចេញ មិន​តាម​ទ្រង់​ទៀត ដោយ​សារ​ស្តាប់​មិន​យល់ (យ៉ូហាន ៦:៦០-៦៦)។ ជា​ការ​ពិត​ណាស់ ការ​អស្ចារ្យ​ដែល​មាន​ពីរ​ផ្នែក​នេះ ក៏​បាន​នាំ​ឲ្យ​គេ​មាន​ការ​ភ័ន្ត​ច្រឡំ​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​ទ្រង់​មិន​ប្រោស​បុរស​ម្នាក់​នោះ ភ្លាម​ៗ​ តែ​ម្តង ឲ្យ​ជា ដោយ​មិន​ចាំ​បាច់​ត្រូវ​ប្រោស​គាត់​ពីរ​ដង? យើង​មិន​ដឹង​ថា…

Read article
បើសិនជាមិនបាន

ជួន​កាល ជីវិត​យើង​ទទួល​រង​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ។ នៅ​ពេល​ខ្លះ​ទៀត ការ​អស្ចារ្យ​បាន​កើត​ឡើង ក្នុង​ជីវិត​យើង។ យុវជន​បី​នាក់ ដែល​ជា​ឈ្លើយ​សឹក នៅ​ទីក្រុង​បាប៊ីឡូន បាន​ឈរ​នៅ​ពី​មុខ​ស្តេច​ដែល​គួរ​ឲ្យ​ខ្លាច នៃ​ទឹក​ដី​នោះ ហើយ​ក៏​បាន​ប្រកាស់​ដោយ​ក្លាហាន​ថា ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ក៏​ពួក​គេ​មិន​ព្រម​ថ្វាយ​បង្គំ​រូប​ព្រះ​ដែល​ធំ​ដូច​យក្ស ដែល​ធ្វើ​ពី​មាស នៅ​ពី​លើ​ពួក​គេ​ឡើយ។ ពួក​គេ​ក៏​បាន​ប្រកាស់​ព្រម​គ្នា​ថា “បើ​ជា​យ៉ាង​នោះ​មែន នោះ​ព្រះ​នៃ​យើង​ខ្ញុំ ដែល​យើង​ខ្ញុំ​គោរព​ប្រតិបត្តិ​តាម ទ្រង់​អាច​នឹង​ជួយ​ឲ្យ​ខ្ញុំ​រួច​ពី​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ​បាន​ហើយ បពិត្រ​ព្រះករុណា ព្រះអង្គ​នោះ​ក៏​នឹង​ជួយ​ឲ្យ​យើង​រួច​ពី​ព្រះហស្ត​ទ្រង់​ដែរ តែ​បើ​មិន​ជួយ​ទេ នោះ​សូម​ទ្រង់​ព្រះករុណា​ជ្រាប​ថា យើង​ខ្ញុំ​មិន​ព្រម​គោរព​តាម​ព្រះ​របស់​ទ្រង់​ឡើយ ក៏​មិន​ព្រម​ថ្វាយបង្គំ​ដល់​រូប​មាស ដែល​ទ្រង់​បាន​តាំង​ឡើង​នោះ​ដែរ”(ដានីយ៉ែល ៣:១៦-១៨)។ បុរស​ទាំង​បី​នាក់​នេះ ដែល​មាន​សាដ្រាក់ មៃសាក់ និង​អ័បេឌ-នេកោ ក៏​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ​ទ្រង់​ក៏​បាន​រំដោះ​ពួក​គេ ដោយ​ការ​អស្ចារ្យ បាន​ជា​សក់​ពួក​គេ​មិន​បាន​ឆេះ​សូម្បី​តែ​មួយ​សរសៃ ហើយ​សំលៀក​បំពាក់​ពួក​គេ​ក៏​មិន​ហុយ​ផ្សែង​ដែរ(ខ.១៩-២៧)។ ពួក​គេ​បាន​ត្រៀម​ខ្លួន​ស្លាប់​ហើយ ប៉ុន្តែ ​បើ​សិន​ជា​ទ្រង់​មិន​ជួយ​សង្រ្គោះ​ពួក​គេ​ទេ ជំនឿ​ដែល​ពួក​គេ​មាន​ចំពោះ​ទ្រង់ ក៏​នៅ​តែ​មិន​រេរា​ដដែល។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​នៅ​តែ​តោង​ទ្រង់​ឲ្យ​ជាប់ បើ​សិន​ជា​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​មិន​បាន​ជា​ពី​ជម្ងឺ ឬយើង​បាត់​បង់​ការ​ងារ ឬ​មួយ​យើង​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត​បៀន​ក៏​ដោយ។ ជួន​កាល ព្រះ​ទ្រង់​សង្រ្គោះ​យើង ឲ្យ​រួច​ពី​គ្រោះថ្នាក់​ក្នុង​ជីវិត​នេះ ហើយ​ជួន​កាល ទ្រង់​មិន​ជួយ​យើង។ ប៉ុន្តែ យើង​អាច​ប្រកាន់​ខ្ជាប់​នូវ​សេចក្តី​ពិត គឺ​ថា…

Read article
ដូចក្មេងតូច

មាន​ក្មេង​ស្រី​តូច​ម្នាក់​បាន​ធ្វើ​កាយ​វិការ ដោយ​អំណរ តាម​របៀប​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ តាម​តន្រ្តី​សរសើរ​ដំកើង​ព្រះ។ ពេល​នោះ មាន​តែ​នាង​ម្នាក់​គត់ ដែល​កំពុង​ដើរ​នៅ​ក្នុង​ផ្លូវ នៅ​ចន្លោះ​កន្លែង​អង្គុយ​ ក្នុង​ព្រះ​វិហារ ប៉ុន្តែ នាង​មិន​ព្រម​ឈប់​បង្វិ​លខ្លួ​ន និង​គ្រវី​ដៃ ហើយ​លើក​ជើង​តាម​ចង្វាក់​ភ្លេង។ ម្តាយ​របស់​នាង​ក៏បា​នញ​ញឹម ដោយ​មិន​បាន​ឃាត់​នាង​ឡើយ។ ខ្ញុំ​មាន​ចិត្ត​រី​ករាយ ពេ​ល​បាន​ឃើញ​ក្មេង​ស្រី​ដ៏គួ​រ​ឲ្យស្រឡាញ់​នេះ ហើយ​ក៏​ចង់​ចូល​រួម​ជា​មួយ​នាង​ផង​ដែរ ប៉ុន្តែ មិន​អាច​ធ្វើ​ទៅ​រួច។​ អស់​កាល​ជា​យូ​រ​មក​ហើយ ដែល​ខ្ញុំ​បាន​ឈប់​បង្ហាញ​ចេញ នូ​​វ​ក្តី​អំណរ និង​ការ​ចង់​ដឹង​ច​ង់​យល់ ដោយ​មិន​មាន​ការ​ខ្មាស់​អៀន ក្នុង​វ័យ​កុមា​រ។ ថ្វី​ដ្បិត​តែ​យើង​ត្រូ​វតែ​លូត​លាស់ ហើយ​មាន​ភាព​ពេញ​​វ័យ ហើយ​លះចោ​លអាកប្ប​កិរិយា​បែប​កូន​ក្មេងក្តី ប៉ុន្តែ វា​មិន​មាន​ន័​យ​ថា យើង​ត្រូវ​បាត់​ប​ង់​ក្តី​អំណរ ការ​ចង់​ដឹង​ចង់​យល់​ឡើយ ជា​ពិសេស នៅ​ក្នុង​ទំនាក់​ទំន​ង​ជា​មួយ​ព្រះ។ កាល​ព្រះយេស៊ូវ​កំពុង​បំពេញ​បេសក​កម្ម​របស់​ទ្រង់ នៅ​លើ​ផែន​ដីនេះ​ ទ្រង់​បាន​ស្វាគម​ន៍​ក្មេង​តូច​ៗ ឲ្យ​ចូល​មក​រក​ទ្រង់ ​ហើយ​ច្រើន​តែ​មាន​បន្ទូល​ជា​ញឹក​ញាប់ អំពី​ក្មេង​ៗ នៅ​ក្នុង​ការ​បង្រៀន​របស់​ទ្រង់(ម៉ាថាយ ១១:២៥ ១៨:៣ ២១:១៦)។ មាន​ពេល​មួយ​នោះ ទ្រង់​បាន​ស្តី​បន្ទោស​ពួក​សិស្ស​របស់​ទ្រង់ ពេល​ដែល​ពួ​ក​គេព្យា​យាម​រារាំ​ងឪពុ​កម្តាយ​ទាំង​ឡាយ មិ​ន​ឲ្យ​នាំ​ក្មេង​ៗ​ចូល​មក​រក​ទ្រង់ ដើម្បី​ទទួល​ព្រះ​ពរ។ គឺ​ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា “ទុក​​ឲ្យ​​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ”(ម៉ាកុស…

Read article
តាមទ្រង់ដល់កន្លែងណា ដែលទ្រង់នាំទៅ

ខ្ញុំ​បាន​ទន្ទឹង​រង់​ចាំ កម្ម​វិធី​ថ្វាយ​បង្គំ​ព្រះ នៅ​ថ្ងៃ​អាទិត្យ គឺ​មិន​ខុស​ពី​កូន​ក្មេង​ទេ។ កម្ម​វិធី​ថ្វាយ​ប​ង្គំ​នៅ​ថ្ងៃ​អាទិត្យ គឺ​ពិ​តជា​មាន​ភាព​រំភើប​រី​ក​រាយ។ ព្រោះ​នៅ​ថ្ងៃ​អាទិត្យ ខ្ញុំ​ប្រហែល​ជា​បាន​ស្តាប់​បេសក​ជន ឬ​គ្រូ​គង្វាល​ផ្សេង​ទៀត អធិប្បាយ​ព្រះ​បន្ទូល។ ការ​អធិប្បាយ​ព្រះ​បន្ទូល​របស់​ពួក​គេ បាន​បណ្តាល​ចិត្ត​ខ្ញុំ ព្រោះ​ពួក​គេ​បាន​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​គ្រួ​សារ ញាតិ​មិត្ត ផ្ទះ​សម្បែង របស់​ទ្រព្យ និង​អា​ជីព ទៅ​កន្លែ​ង​ដែល​មិន​ធ្លាប់​រស់​នៅ ហើយ​ជួន​កាល​មាន​គ្រោះ​ថ្នាក់​ទៀត ដើម្បី​បម្រើ​ព្រះ​។ យ៉ា​ងណា​មិញ លោក​អេលីសេ​បាន​បោះ​បង់​ចោល​អ្វី​ៗ​ជា​ច្រើន ដើម្បី​ដើរ​តា​ម​ព្រះ មិន​ខុស​ពី​បេសក​ជន​ដ៏​ស្មោះ​ត្រង់ទាំង​នោះ​ឡើយ​(១ពង្សាវតាក្សត្រ ១៩:១៩-២១)។ យើ​ង​គ្រាន់​តែ​ដឹង​ថា មុន​ពេល​ព្រះ​ទ្រ​ង់ត្រា​សហៅ​គាត់ ឲ្យ​បម្រើ​ទ្រង់ គាត់​គឺ​ជា​កសិករ​ម្នាក់។ ពេល​ហោរាអេលីយ៉ា​បាន​ជួប​គាត់ នៅ​វាល​ស្រែ ខណៈ​ពេល​ដែល​គាត់​កំពុង​ភ្ជួរ​ដី លោក​អេលីយ៉ាក៏​បាន​បោះ​ក្រមា ទៅ​លើ​ស្មា​លោក​អេលីសេ(ជា​និមិត្ត​រូប ​បង្ហាញ​អំពី​តួនាទី​របស់​គាត់​ជា​ហោរា) ហើយ​ក៏​បាន​​​ហៅ​គាត់​ឲ្យ​ដើរ​តាម។ លោក​អេលីសេ​គ្រាន់​តែ​បាន​សុំ​ទៅ​ថើប​លា​ឪពុក​ម្តាយ​គាត់ ហើយក៏​បាន​លះប​ង់​គោ​របស់​គាត់ ដុត​គ្រឿង​ធ្វើ​ស្រែ​របស់​គាត់ ហើយ​ក៏​បាន​និយាយ​លា​ឪពុក​ម្តាយ​គាត់ រួច​ដើរ​តាម​លោក​អេលីយ៉ា​។ ក្នុង​ចំណោម​យើង មិន​មាន​មនុស្ស​ច្រើ​ន​ទេ ដែល​ត្រូវ​បាន​ព្រះ​ត្រាស​ហៅ ឲ្យចា​ក​ចេញ​ពី​គ្រួសារ និង​ញាតិ​មិត្ត ដើម្បី​បម្រើទ្រ​ង់  ជា​បេសក​ជន​ពេញ​ពេល ប៉ុន្តែ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​​​ទាំង​អស់​គ្នា ដើរ​តាម​ទ្រង់ ហើយ “រស់​នៅ​ជាអ្នក​ជឿព្រះ ទោះ​ជា​យើង​ស្ថិត​ក្នុង​ស្ថាន​ភាព​ណា​ក៏​ដោយ ដែល​ទ្រង់​បាន​រៀប​ចំ…

Read article
មិត្តភក្តិដែលខុសពីធម្មតា

មិត្ត​ភក្តិ​របស់​ខ្ញុំ​នៅ​តាម​បណ្តាញ​សង្គមហ្វេស​ប៊ុក ច្រើន​តែ​បង្ហោះ​វី​ដេអូ ដែល​និយាយ​អំពី​មិត្ត​ភាព​ដែល​ខុស​ពី​ធម្មតា រវាង​សត្វ​ប្រភេទ​ខុស​គ្នា។ គឺ​ដូច​ជា​នៅ​ក្នុង​វីដេអូ​ដែ​លខ្ញុំបា​ន​មើល​នៅពេ​ល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​ឃើញ​ទំនាក់ទំនង​ដែល​មិន​អាច​បំបែក​បាន រវាង​កូន​ឆ្កែ និង​សត្វ​ជ្រូក និង​រវាង​សត្វ​ក្តាន់ និង​សត្វ​ឆ្មា ហើយ​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​បា​ន​ឃើញ​សត្វ​ស្វា​អូរង់អ៊ូតង់​ចិញ្ចឹម​កូន​ខ្លា​បីបួ​នក្បា​លដូ​ច​កូន​វា​បង្កើត។ ពេល​ដែល​ខ្ញុំ​គិត​អំពី​មិត្ត​ភាព​ដែល​ខុស​ពី​ធម្មតា ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​រីក​រាយ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការពិពណ៌​នា អំពី​សួន​ច្បា​អេដែន។ ក្នុង​ការ​ពិពណ៌នា​នោះ អ័ដាំម និង​នាង​អេវ៉ា បាន​រស់​នៅ ដោយ​ភាព​សុខ​ដម ជា​មួយ​ព្រះ និង​ជា​មួយ​គ្នា។ ហើយ​ដោយ​សារ​ព្រះ​ទ្រង់​ប្រទាន​រុក្ខ​ជាតិ ជា​អាហារ​ដល់​ពួក​គេ ខ្ញុំ​ក៏​បាន​ស្រមៃ​ថា សូម្បី​តែ​សត្វ​ក៏​បាន​រស់នៅ​ដោយ​សុខ​សាន្ត​ជា​មួយ​គ្នា​ផង​ដែរ(លោកុប្បត្តិ ១:៣០)។ ប៉ុន្តែ ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត​នេះ ត្រូវ​បាន​បំផ្លាញ នៅ​ពេល​ដែល​អ័ដាំម និង​នាង​អេវ៉ា​បាន​ធ្វើ​អំពើ​បាប​(៣:២១-២៣)។ សព្វ​ថ្ងៃ​នេះ យើង​មើល​ឃើញ​ទុក្ខ​លំបាក និង​ការ​ប៉ះទង្គិច​គ្នា​មិ​នចេះ​ឈប់ នៅ​ក្នុង​ទំនាក់​ទំនង​របស់​មនុស្ស និង​ស្នា​ព្រះ​ហស្ត​​​ដទៃ​ទៀតរបស់​ព្រះ​។​ ប៉ុន្តែ ហោរា​អេសាយ បាន​ធានា​ដល់​យើង​ថា ថ្ងៃ​ណា​មួយ “ឆ្កែ​ព្រៃ​នឹង​នៅ​ជា​មួយ​នឹង​កូន​ចៀម ឯ​ខ្លារខិន នឹង​ដេក​នៅ​ជា​មួយ​នឹង​កូន​ពពែ ឯ​កូន​គោ និង​សិង្ហ​ស្ទាវ”(១១:៦)។ មនុស្ស​ជា​ច្រើន​បាន​កាត់​ស្រាយ​បទ​គម្ពីរ​នេះ​ថា ពេល​អនាគតនោះ នឹង​មក​ដល់​ពេល​ដែ​លព្រះ​យេស៊ូវ​យាង​មក​វិញ​ម្តង​ទៀត ដើម្បី​គ្រង​រាជ។ ពេល​ទ្រង់​យាង​មក​វិញ ការ​បែក​បាក់​នឹង​លែង​មា​នទៀត ហើយ…

Read article