Alyson Kieda

You are here:
ការសម្រេចចិត្តរបស់យើងសំខាន់ណាស់

តែ​គាត់​មិនព្រម​សោះ។ លោកុប្បត្តិ ៣៩:៨ គ្រូ​បង្វឹក​កីឡា​ហែលទឹក​ម្នាក់ ក្នុង​ទីក្រុង​ញូ​ជើ​ស៊ី ឃើញ​រថយន្ត​មួយ​គ្រឿង កំពុង​លិច​ចូល​ទៅ​ក្នុងទឹក​ទន្លេ ហើយក៏​បានឮ​សម្លេង​អ្នកបើកបរ​ស្រែក​ពី​ក្នុង​ឡាន​មក​ថា “ខ្ញុំ​មិន​ចេះ​ហែលទឹក​ទេ” ខណៈ​ពេល​ដែល​រថយន្ត​នោះ​លិច​ចូល​ទៅ​ក្នុងទឹក​ល្អក់​យ៉ាង​ឆាប់រហ័ស។ ខណៈ​ពេល​ដែល​ហ្វូង​មនុស្ស​កំពុង​ឈរ​មើល​ហេតុការណ៍​នៅ​លើ​ឆ្នេរទន្លេ លោក​អ៊ែន​ថូ​នី ក៏បាន​រត់​ទៅ​រក​ផ្ទាំង​ថ្ម​ធំៗ​នៅ​មាត់​ឆ្នេរ ហើយក៏​បាន​ដោះ​ជើង​សិប្បនិមិត្ត​របស់​គាត់​ចេញ រួច​លោត​ចូល​ទៅ​ក្នុងទឹក ដើម្បី​សង្រ្គោះ​បុរស​ម្នាក់ មាន​អាយុ៦៨ឆ្នាំ នាំទៅរក​ឆ្នេរទន្លេ ដោយ​សុវត្ថិភាព។ ដោយសារ​សកម្មភាព​ដែល​លោក​អ៊ែន​ថូ​នី​បាន​ធ្វើ ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ នៅ​ថ្ងៃ​នោះ បុរស​ម្នាក់​បាន​រួចផុត​ពី​សេចក្តី​ស្លាប់។ ការសម្រេច​ចិត្ត​របស់​យើង​មាន​សារៈ​សំខាន់​ណាស់។ សូម​យើង​ពិចារណា​អំពី​លោក​យ៉ាកុប ដែល​ជា​ឪពុក​របស់​មនុស្សជា​ច្រើន បាន​ស្រឡាញ់​កូន​ដែល​មាន​អាយុ​១៧ឆ្នាំ ឈ្មោះ​យ៉ូសែប លើស​កូន​ដទៃទៀត។ គាត់​បាន​ធ្វើ​អាវ១មាន​ពណ៌​ច្រើន​ឲ្យ​ពាក់ ជា​ទង្វើ​ដ៏​ល្ងង់ខ្លៅ(លោកុប្បត្តិ ៣៧:៣)។ ជា​លទ្ធផល បងប្អូន​របស់​យ៉ូសែប​ក៏បាន​ស្អប់​គាត់(ខ.៤) ហើយ​ពេល​មានឱកាស​ល្អ ពួក​គេ​ក៏បាន​លក់​គាត់ ធ្វើជា​ទាសករ(ខ.២៨)។ ហើយដោយ​សារ​យ៉ូសែប​បាន​ទៅដល់​នគរ​អេស៊ីព្ទ ព្រះ​ទ្រង់​ក៏បាន​ប្រើ​គាត់ ដើម្បី​ថែរក្សា​គ្រួសារ​របស់​លោក​យ៉ាកុប និង​មនុស្ស​ជា​ច្រើន​ទៀត ក្នុង​អំឡុង​គ្រា​អត់​ឃ្លាន​៧​ឆ្នាំ ទោះ​ពួក​បងប្អូន​របស់​យ៉ូសែប​ធ្លាប់​មានបំណង​ធ្វើបាប​គាត់​ក៏ដោយ(មើល ៥០:២០)។ ការសម្រេច​ចិត្ត​ដ៏​សំខាន់​ដំបូង​របស់​យ៉ូសែប ដែល​បាន​នាំឲ្យមាន​រឿង​រ៉ាវ​កើតឡើង​ជាបន្តបន្ទាប់ រហូត​ឈាន​ដល់​ចំណុច​នេះ គឺ​នៅពេល​ដែល​គាត់​បាន​ជ្រើសរើស​យក​ការ​រត់គេច​ពី​ការ​លួងលោម​របស់​ភរិយា​លោក​បូ​ទី​ផា(៣៩:១-១២)។ ជា​លទ្ធផល គាត់​ក៏បាន​ជាប់គុក(៣៩:២០) ហើយ​ទីបំផុត​ក៏បាន​ទៅ​ជួប​ស្តេច​ផារ៉ោន(ជំពូក៤១)។ លោក​អ៊ែន​ថូ​នី​បាន​ទទួលការ​បណ្តុះបណ្តាល​ឲ្យ​ចេះ​ហែលទឹក​យ៉ាង​ជំនាញ តែ​គាត់​នៅតែ​ត្រូវ​ធ្វើ​ការ​សម្រេចចិត្ត។ ពេលណា​យើង​ស្រឡាញ់​ព្រះ ហើយ​ស្វែងរក​ឱកាស​បម្រើ​ព្រះអង្គ…

Read article
អំណោយនៃសំណើច

ព្រះ​ទ្រង់​បាន​ធ្វើឲ្យ​អញ​សើច ហើយ​អស់អ្នក​ណា​ដែល​ឮ ក៏​នឹង​សើច​ជាមួយនឹង​អញ​ដែរ។ លោ​កុប្បត្តិ ២១:៦ តារា​កំប្លែង​ឈ្មោះ ចន ប្រ៊ែន​ញ៉ាន(John Branyan) បាន​មានប្រសាសន៍​ថា “យើង​មិនបាន​រកនឹក​ឃើញ​ភាព​កំប្លុក​កំប្លែងៗ មក​សម្តែង​នោះ​ទេ។ ភាព​កំប្លុក​កំប្លែង​ទាំងនោះ​មិនបាន​កើត​ចេញពី​គំនិត​របស់​យើង​ទេ តែ​ជា​ការ​ប្រទាន​មក​ពី​ព្រះ ដែល​ព្រះអង្គ​បាន​ជ្រាប​ថា យើង​ត្រូវការ​ភាព​កំប្លែង ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​ជីវិត​នេះ។ ព្រោះ​ព្រះអង្គ​ជ្រាប​ថា យើង​នឹង​ជួប​ទុក្ខ​លំបាក។ ព្រះអង្គ​ជ្រាប​ថា យើង​ត្រូវ​មានការ​តស៊ូ ព្រះអង្គ​ជ្រាប​ថា … មាន​បញ្ហា​អ្វីខ្លះ​នឹង​កើតឡើង​…សំណើច​គឺជា​អំណោយ​មក​ពី​ព្រះអង្គ”។ ពេល​យើង​មើល​សត្វ​ដែល​ព្រះ​ទ្រង់​បាន​បង្កើត យើង​អាច​អស់សំណើច ទោះ​សត្វ​នោះ​មាន​រូបរាង្គ​ចម្លែក (ដូច​សត្វ​កណ្តុរ​មាន​ចំពុះ​ដូច​សត្វ​ទា) ឬ​មាន​អាកប្ប​កិរិយា​កំប្លែង​ៗ(ដូច​សត្វ​ភេ​ដឺ​រពឹស)។ ព្រះ​ទ្រង់​បាន​បង្កើត​សត្វ​ថនិកសត្វ ឲ្យ​រស់នៅ​ក្នុងទឹក​សមុទ្រ​ដូចជា​ត្រី​បាឡែន​ជាដើម ហើយ​បង្កើត​សត្វ​បក្សី​ជើង​វែងៗ ដែល​មិន​អាច​ហើរ​កើត។ ព្រះអង្គ​ពិតជា​​បាន​បង្កើត​សំណើច ហើយដោយ​សារព្រះ​អង្គបាន​បង្កើត​យើង​ឲ្យ​ដូច​រូបអង្គ​ទ្រង់ នោះ​យើង​ក៏​អាច​មាន​សំណើច​ដ៏​រីករាយ​ផង​ដែរ។ ព្រះគម្ពីរ​បាន​ចែង​អំពី​សំណើច​ដំបូង​បំផុត ក្នុង​រឿង​លោក​អ័ប្រា​ហាំ និង​នាង​សារ៉ា។ កាលនោះ ព្រះអង្គ​បាន​សន្យា​ថា នឹង​ប្រទាន​កូនប្រុស​ម្នាក់ ដល់​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​ពីរ​នាក់ ដោយមាន​បន្ទូល​ថា កូន​នោះ “គឺជា​ម្នាក់​ដែល​នឹង​កើត​ពី​ឯង​មកវិញ​ទេតើ ដែល​ត្រូវ​ស៊ី​មរដក​របស់​ឯង​នោះ”(លោ​កុប្បត្តិ ១៥:៤) ហើយ “ចូរ​មើលទៅ​លើមេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់ទាំង​អស់​បាន រួច​ទ្រង់​មាន​ព្រះបន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ”(ខ.៥)។ ​ទីបំផុត…

Read article
ព្រះទ្រង់តែងតែស្តាប់យើងអធិស្ឋាន

សេចក្តី​ទូល​អង្វរ​ដ៏​អស់ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់។ យ៉ាកុប ៥:១៦ លោក​ឆាក់(Chuck) ជា​តួ​សម្តែង និង​ជា​អ្នក​ហាត់​ក្បាច់​គុណ បាន​ផ្តល់​កិត្តិយស​ដល់​ម្តាយ​គាត់ នៅ​ថ្ងៃបុណ្យ​ខួបកំណើត​គំរប់១០០ឆ្នាំ​របស់​ម្តាយ​គាត់ ដោយ​ចែកចាយ អំពី​ការ​រួមចំណែក​ដ៏​សំខាន់​របស់​ម្តាយ​គាត់ នៅក្នុង​ការ​ផ្លាស់​ប្រែ​ខាងវិញ្ញាណ​របស់​គាត់។ គាត់​បាន​សរសេរ​ថា “ម៉ាក់​បាន​ធ្វើជា​គំរូ​នៃ​ការអត់ធន់ និង​សេចក្តី​ជំនឿ”។ ម្តាយ​គាត់​បាន​ចិញ្ចឹម​កូនប្រុស​ទាំង​បី​តែម្នាក់ឯង ក្នុងអំឡុងពេល​មហា​វិបត្តិសេដ្ឋកិច្ច​ពិភពលោក ហើយ​បាន​បាត់បង់​ស្វាមី​ម្នាក់​ហើយ​ម្នាក់​ទៀត កូនប្រុស​ម្នាក់ កូនចុង​ម្នាក់ និង​ចៅ ដែល​បាន​ស្លាប់​ចោល​ម្តាយ​គាត់ ព្រមទាំង​បាន​ឆ្លងកាត់​ការវះកាត់​ជាច្រើន​ដង។ គាត់​បន្ត​ទៀត​ថា ម្តាយ​គាត់​តែងតែ​អធិស្ឋាន​ឲ្យ​គាត់ ពេញ​មួយ​ជីវិត​គាត់ ទោះ​គាត់​កំពុង​រស់នៅ​សុខ​ស្រួល ឬ​ជួប​ការ​លំបាក​ក៏ដោយ ហើយ​ពេល​ដែល​គាត់​ស្ទើរតែ​ដាច់​ចេញពី​ព្រះ​នៅ​ហូលីវូដ ម្តាយ​គាត់​ដែល​នៅផ្ទះ បាន​អធិស្ឋាន​ឲ្យ​គាត់​ទទួលជោគជ័យ និង​សេចក្តី​សង្គ្រោះ។ គាត់​សន្និដ្ឋាន​ថា គាត់​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ប្រើ​ម្តាយ​គាត់ ដើម្បីឲ្យ​គាត់​បាន​ផ្លាស់​ប្រែ តាមបំណង​ព្រះទ័យ​ព្រះអង្គ។ ការអធិស្ឋាន​របស់​ម្តាយ​លោក​ឆាក់ បាន​ជួយ​ឲ្យ​គាត់​ទទួល​សេចក្តី​សង្រ្គោះ និង​រកបាន​ភរិយា​ដែល​កោតខ្លាច​ព្រះ។ គាត់​បាន​អធិស្ឋាន​យ៉ាង​ខ្ជាប់ខ្ជួន​ឲ្យ​កូនប្រុស​គាត់ ហើយ​ព្រះ​ទ្រង់​ក៏បាន​ឮ​គាត់​អធិស្ឋាន។ យើង​មិន​តែងតែ​ទទួល​បានការ​ឆ្លើយតប​របស់​ព្រះអង្គ ចំពោះ​ការអធិស្ឋាន​របស់​យើង តាមបំណង​ចិត្ត​យើង ដូចនេះ យើង​មិន​អាច​ប្រើការ​អធិស្ឋាន​របស់​យើង ដូច​ចង្កឹះ​វេទមន្ត​នោះ​ឡើយ។ ទោះជាយ៉ាងណា​ក៏ដោយ បទ​គម្ពីរ​យ៉ាកុប​បាន​ធានា​យើង​ថា “សេចក្តី​ទូល​អង្វរ​ដ៏​អស់ពី​ចិត្ត​របស់​មនុស្ស​សុចរិត នោះ​ពូកែ​ណាស់”(យ៉ាកុប ៥:១៦)។ យើង​ក៏​ត្រូវ​បន្ត​អធិស្ឋាន​ឲ្យ​អ្នកមាន​ជំងឺ និង​អ្នក​ដែល​កំពុង​ជួប​បញ្ហា​ផង​ដែរ(ខ.១៣-១៥)។…

Read article
នៅតែនិយាយអំពីព្រះយេស៊ូវ

អ្នក​ទាំងនោះ​ចេះតែ​បង្រៀន ព្រមទាំង​ប្រាប់​ដំណឹងល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅក្នុង​ព្រះវិហារ ហើយ​នៅ​អស់ទាំង​ផ្ទះ​រាល់តែថ្ងៃ​ជានិច្ច។ កិច្ចការ ៥:៤២ ក្នុង​ការ​សម្ភាស​តន្ត្រី​ករ​ម្នាក់​ដែល​ជា​អ្នកជឿ​ព្រះយេស៊ូវ​ គាត់​បាន​រៀបរាប់​អំពី​ពេល​មួយ ដែលគេ​បាន​ជំរុញ​ឲ្យ​គាត់ “ឈប់​និយាយ​អំពី​ព្រះយេស៊ូវ​” ច្រើនពេក។ តើ​ហេតុអ្វី​គាត់​ត្រូវ​ឈប់? គេ​បាន​លើកឡើង​ថា ក្រុម​ចម្រៀង​គាត់​នឹង​កាន់តែ​ល្បី​ឈ្មោះ  ហើយ​មាន​លុយ​កាន់តែ​ច្រើន ដើម្បី​ជួយ​អ្នកក្រ បើ​គាត់​ឈប់​និយាយ​ថា ការងារ​របស់​គាត់​សម្រាប់​លើក​ដំកើង​ព្រះយេស៊ូវ​តែ​ប៉ុណ្ណោះ។ បន្ទាប់ពី​គាត់​បាន​គិត​រួចហើយ គាត់​ក៏បាន​សម្រេចចិត្ត​ប្រកាស​ថា អាជីព​ជា​តន្រ្តី​ករ​របស់​គាត់ គឺ​សម្រាប់​ចែក​ផ្សាយ​ជំនឿ​លើ​ព្រះគ្រីស្ទ … គាត់​មិន​អាច​ឈប់​ប្រកាស​អំពី​ព្រះអង្គ​បាន​ឡើយ។ គាត់​ក៏​បាន​ប្រាប់​គេ​ថា គាត់​មាន​ចិត្ត​ឆេះឆួល ក្នុង​ការ​ឆ្លើយតប​ការ​ត្រាស់​ហៅ ឲ្យ​ផ្សាយ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវ​។ ពួក​សាវ័ក​ក៏​ធ្លាប់​ជួប​រឿង​ស្រដៀង​នេះ​ផង​ដែរ តែ​ក្នុង​កាលៈទេសៈ​ដែល​មានការ​គំរាមកំហែង​ខ្លាំង​ជាង​នេះ។ ពួក​គេ​បាន​ជាប់គុក ហើយ​មាន​ទេវតា​យាង​មក​រំដោះ​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​បន្ត​ប្រាប់​អ្នកដទៃ អំពី​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ (កិច្ចការ ៥:១៩-២០)។ ពេល​អ្នក​ដឹកនាំ​សាសនា​បានដឹង​ថា ពួក​សាវ័ក​បាន​រត់​គេចខ្លួន ហើយ​នៅតែ​បន្ត​ប្រកាសដំណឹង​ល្អ​ទៀត ពួក​គេ​ក៏​បាន​ព្រមាន​ពួក​សាវ័ក​ថា “តើ​យើង​មិនបាន​ហាម​ផ្តាច់​មិន​ឲ្យ​ឯង​រាល់គ្នា​បង្រៀន​ពី​ឈ្មោះ​នោះ​ទៀត​ទេ​ឬអី?”(ខ.២៨)។ ពួក​សាវ័ក​ក៏បាន​ឆ្លើយតប​ថា ពួកគេ​ត្រូវតែ​ស្តាប់​បង្គាប់​របស់​ព្រះ​ជាជាង​ស្តាប់​តាម​មនុស្ស(ខ.២៩)។ ជា​លទ្ធផល ពួក​អ្នកដឹកនាំ​សាសនា​ទាំងនោះ ក៏បាន​ឲ្យ​គេ​ចាប់​ពួក​សាវ័ក​វាយ​នឹង​រំពាត់ ព្រម​ទាំង​ហាមឃាត់ មិន​ឲ្យ​និយាយ​ពី​ព្រះនាម​ព្រះយេស៊ូវ​ទៀត(ខ.៤០)។ ពួក​សាវ័ក​មាន​អំណរ​ក្នុង​ការ​រងទុក្ខ ដើម្បី​ព្រះនាម​ព្រះយេស៊ូវ​ ហើយ “ចេះតែ​បង្រៀន ព្រមទាំង​ប្រាប់​ដំណឹងល្អ​ពី​ព្រះយេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះវិហារ ហើយ​នៅ​អស់ទាំង​ផ្ទះ​រាល់តែថ្ងៃ​ជានិច្ច”(ខ.៤២)។…

Read article
ជួយសង់គ្រឹះឲ្យក្មេងៗ

ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់។ សុភាសិត ២២:៦ ក្នុង​ខ្សែភាពយន្ត​ភាគ ដែលគេ​បាន​ចាក់​បញ្ចាំង​នៅ​តាម​ទូរទស្សន៍ មាន​ចំណងជើង​ថា ការ​សម្ដែង​របស់​លោក​អ៊ែន​ឌី គ្រី​ហ្វ៊ី​ត(Andy Griffith) មាន​បុរស​ម្នាក់​ប្រាប់​លោក​អ៊ែន​ឌី​ថា គាត់​គួរតែ​ឲ្យ​កូន​គាត់ ឈ្មោះ អូ​ភី(Opie) ធ្វើការ​សម្រេចចិត្ត​រស់នៅ តាមចិត្ត​របស់​ខ្លួន។ លោក​អ៊ែន​ឌី​បាន​បដិសេធន៍។ គាត់​ប្រកែក​ថា “អ្នក​មិន​អាច​ឲ្យ​ក្មេងៗ​ធ្វើ​ការ​សម្រេចចិត្ត​ដោយខ្លួនឯង​បានទេ។ ពួក​គេ​នឹង​ចាប់​យក​របស់​អ្វី​ដែល​មាន​ពន្លឺ​ភ្លឺ​ផ្លេកៗ​មុន​គេ ដែល​មាន​ភាព​ទាក់ទាញ​ដូច​អំណោយ​ដ៏​មានតម្លៃ។ បន្ទាប់មក នៅពេល​ដែល​ពួក​គេ​បានដឹង​ថា វា​គ្រាន់តែ​ជា​នុយ​បញ្ឆោត​ប៉ុណ្ណោះ នោះ​គឺ​យឺត​ពេល​ហើយ។ គេ​បាន​វេច​ខ្ចប់​គំនិត​មិន​ត្រឹមត្រូវ ក្នុង​កញ្ចប់​អំណោយ​ដែល​បញ្ចេញ​ពន្លឺ​ផ្លេកៗ ដែល​មានការ​ទាក់ទាញ​ពួក​គេ​យ៉ាង​ខ្លាំង បាន​ជា​យើង​ពិបាក​ណែនាំ​ពួក​គេ​ឲ្យ​ជឿ​ថា មាន​ជម្រើស​ផ្សេងទៀត ដែល​ល្អ​ជាង​នេះ ក្នុងរយៈពេល​ដ៏​យូរអង្វែង”។ គាត់​ក៏បាន​សន្និដ្ឋាន​ថា ហេតុនេះ​ហើយ ឪពុក​ម្តាយ​ចាំបាច់​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​កូន ដើម្បីកុំឲ្យ​ពួក​គេ​ងាយ​ចាញ់​ការ​ល្បួង។ ពាក្យ​សម្តី​របស់​លោក​អ៊ែន​ឌ្រូ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ប្រាជ្ញា ដែល​ឃើញ​មាន នៅក្នុង​បទ​គម្ពីរ​សុភាសិត ដែល​បាន​ចែងថា “ចូរ​បង្ហាត់​កូនក្មេង ឲ្យ​ប្រព្រឹត្ត​តាមផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​ នោះ​វា​នឹង​មិន​លះបង់​ពី​ផ្លូវ​នោះ​ដរាបដល់​ចាស់”(២២:៦)។ មនុស្សជា​ច្រើន​ដែល​បាន​អាន​ខគម្ពីរ​នេះ ប្រហែលជា​គិតថា ខគម្ពីរ​នេះ​ជា​ការសន្យា​ តែ​ខគម្ពីរ​នេះ​ជាគោល​ការ​ដ៏​សំខាន់​សម្រាប់​គ្រួសារ​នី​មួយ​ៗ​អនុវត្ត​តាម។ ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង​ម្នាក់​ៗ ឲ្យ​ធ្វើការ​សម្រេចចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ ដោយ​ផ្ទាល់ខ្លួន។ ​តែ​យើង​អាច​ជួយ​សង់​គ្រឹះ​របស់​មនុស្ស​ជំនាន់​ក្រោយ ស្របតាម​ព្រះគម្ពីរ តាមរយៈ​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ…

Read article
អំពើសប្បុរសធម៌តូចៗ ដែលនាំឲ្យមានអំណរ

ដូច្នេះ ចូរ​ប្រដាប់​កាយ ដោយចិត្ត​ក្តួល​អាណិត សប្បុរស សុភាព សំឡូត និង​ចិត្ត​អត់ធ្មត់ ទុកដូចជា​ពួក​អ្នក​រើស​តាំង ដែល​បរិសុទ្ធ ហើយ​ស្ងួនភ្ងា​ដល់​ព្រះ​ចុះ។ កូល៉ុស ៣:១២ អា​មែន​ដា(Amanda) ធ្វើការ​ជា​គ្រូពេទ្យ​មើលថែ​អ្នកជំងឺ​នៅ​តាម​ផ្ទះ ដោយ​ចល័ត​ពី​ផ្ទះ​មួយ​ទៅផ្ទះ​មួយទៀត។ ជា​ញឹកញាប់ នាង​នាំ​កូនស្រី​អាយុ១១ឆ្នាំ ឈ្មោះ​រូ​ប៊ី(Ruby) ទៅជាមួយ​នាង​ផង​ដែរ។ ដើម្បីឲ្យ​មានការ​ងារ​ធ្វើ រូ​ប៊ី​ក៏បាន​ចាប់ផ្តើម​សួរ​អ្នក​រស់នៅ​ក្នុង​ផ្ទះ​ទាំងនោះ​ថា “បើ​អ្នក​អាច​មាន​របស់​បី​យ៉ាង តើ​អ្នក​ចង់បាន​អ្វីខ្លះ?” នាង​ក៏បាន​កត់ទុក​ចម្លើយ​របស់​ពួក​គេ ក្នុង​សៀវភៅ​កត់ត្រា​របស់​នាង។ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ ភាគច្រើន​ពួក​គេ​ចង់​បាន​តែ​របស់​កំប៉ិច​កំប៉ុក ដែល​មាន​ដូចជា សាច់ក្រក​មក​ពី​ទីក្រុង​វីយែន នំ​សូកូឡា ឈីស និង​ផ្លែ​ប័រ​ជាដើម។ ដូចនេះ រូ​ប៊ី​ក៏បាន​រៃអង្គាស​ប្រាក់ ដើម្បី​ជួយ​បំពេញ​ក្តី​ប្រាថ្នា​ដ៏​សាមញ្ញ​របស់​ពួក​គេ។ នាង​ក៏បាន​ចែក​អំណោយ​ទាំងនោះ ដល់​ពួក​គេ ដោយ​ក្តី​ស្រឡាញ់​ដ៏​កក់ក្តៅ។ នាង​និយាយ​ថា រឿង​នេះ​ពិតជា​បាន​លើកទឹកចិត្ត​នាង ឲ្យ​មាន​ក្តី​អំណរ​ណាស់។ ពេលណា​យើង​បង្ហាញ​ចេញ​នូវ​ក្តី​អាណិត និង​ចិត្តសប្បុរស ដូច​រូ​ប៊ី យើង​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​គេ​ស្គាល់​ព្រះ​នៃ​យើង ដែល “ទ្រង់​ប្រកបដោយ​មេត្តាករុណា និង​អាណិតអាសូរ ទ្រង់​យឺត​នឹង​ខ្ញាល់ ក៏​មាន​សេចក្តី​សប្បុរស​ដ៏​ធំ​ទូលាយ”(ទំនុកដំកើង ១៤៥:៨)។ ហេតុនេះ​ហើយ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ដែល​ជា​រាស្រ្ត​ទ្រង់ ឲ្យ…

Read article
ឱកាសបញ្ចេញពន្លឺ

ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌។ ម៉ាថាយ ៥:១៦ កាលពី​ខែមីនា ឆ្នាំ២០២០ ខណៈ​ពេល​ដែល​លោក​វីត​នី(Whitney) ជា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ ដែល​បាន​ចូល​និវត្ត កំពុង​បណ្តើរ​ឆ្កែ ក្នុង​សួនច្បារ​កណ្តាល នៃ​ទីក្រុង​ញូយ៉ក គាត់​ក៏បាន​ឃើញ​ឡាន​ធំ តង់​ពណ៌ស​ជាច្រើន ដែល​សុទ្ធតែ​មាន​រូប​ឈើឆ្កាង​នៅ​ពីលើ និង​ឈ្មោះ​អង្គការ​មនុស្សធម៌ ដែល​គាត់​មិនដែល​ស្គាល់។ ពេល​គាត់​បានដឹង​ថា មនុស្ស​មួយ​ក្រុម​នោះ​កំពុងតែ​សង់​មន្ទីរពេទ្យ​ចល័ត សម្រាប់​អ្នកក្រុង​ញូយ៉​ក ដែល​មាន​ជំងឺ​កូ​វីត១៩ គាត់​ក៏​សួរ​ពួក​គេ​ថា តើ​គាត់​អាច​ជួយ​ពួក​គេ​បានទេ។ ប៉ុន្មាន​សប្តាហ៍​ក្រោយមក ទោះ​គាត់​មាន​ជំនឿ និង​និន្នាការ​នយោបាយ​ខុសពី​ពួក​គេ​ក៏ដោយ ក៏​គាត់ និង​ក្រុម​គ្រួសារ​គាត់​បាន​ចូលរួម​ជាមួយ​ពួក​គេ តាមដែល​អាច​ធ្វើ​ទៅ​បាន។ លោក​វីត​នី​ក៏បាន​លើកឡើង​ថា “មនុស្ស​ម្នាក់​ៗ​ដែល​ខ្ញុំ​បាន​ជួប នៅក្នុង​ក្រុម​នោះ សុទ្ធតែ​ជា​មនុស្ស​ល្អ ឥត​ពុត​មាយា”។ ហើយ​គាត់​ក៏បាន​កោតសរសើរ​ពួក​គេ ដែល​បាន​ស្ម័គ្រចិត្ត​ជួយ​អ្នកក្រុង​គាត់ ដោយ​គ្មាន​ប្រាក់​កំរៃ ក្នុង​ពេល​ដែល​ទីក្រុង​គាត់​កំពុងតែ​ត្រូវការ​ជំនួយ​ខ្លាំង​យ៉ាងនេះ។ ក្នុង​ការ​ឆ្លើយតប ចំពោះ​តម្រូវការ​ដ៏​លើសលប់ ក្នុង​ពេល​ដែល​វី​រូស​កូ​រ៉ូ​ណា​កំពុង​រាតត្បាត​ពិភពលោក អ្នក​ស្ម័គ្រចិត្ត​ដែល​មាន​ជំនឿ​សាសនា​ផ្សេងគ្នា​បាន​រួបរួម​គ្នា​បម្រើប្រជាជន ជា​ឱកាស​ដែល​អ្នកជឿ​ព្រះយេស៊ូវ​អាច​បញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ឲ្យ​អ្នកដទៃ​បានឃើញ។ ក្នុង​សេចក្តី​អធិប្បាយ​របស់​ព្រះយេស៊ូវ​នៅ​លើ​ភ្នំ ព្រះអង្គ​បាន​បង្រៀន​អ្នកដើរតាម​ព្រះអង្គ​ថា “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង…

Read article
ការលើកទឹកចិត្តដែលនាំឲ្យជីវិតផ្លាស់ប្តូរ

ឯបា​ណា​បាស គាត់​គិត​ចង់​យក​យ៉ូហាន ដែល​ហៅថា​ម៉ាកុស ទៅជាមួយ​ផង តែ​ប៉ុល​មិន​ចូលចិត្ត​នឹង​យក​គាត់​ទៅ​ទេ។ កិច្ចការ ១៥:៣៧-៣៨ កាល​លោក​ថូម៉ាស អេ​ឌី​សិន(Thomas Edison) មាន​អាយុ៧ឆ្នាំ គាត់​មិន​ចង់ទៅ​សាលា ហើយក៏​រៀន​ខ្សោយ។ ថ្ងៃមួយ គ្រូបង្រៀន​ថែមទាំង​ហៅ​គាត់​ថា មនុស្ស​វង្វេងស្មារតី​ទៀតផង។ គាត់​ក៏បាន​ប្រញាប់​រត់​ទៅផ្ទះ​វិញ។ នៅ​ថ្ងៃបន្ទាប់ ម្តាយ​របស់​គាត់ ​ជា​គ្រូបង្រៀន​ដែល​មាន​គរុកោសល្យ ក៏បាន​ទៅ​និយាយ​ជាមួយ​គ្រូ​របស់​គាត់ ហើយក៏​បានសម្រេច​ចិត្ត​បង្រៀន​គាត់​នៅ​ផ្ទះវិញ។ ដោយមាន​ជំនួយ​ពី​សេចក្តី​ស្រឡាញ់ និង​ការ​លើកទឹកចិត្ត​របស់​ម្តាយ​គាត់ (និង​ប្រាជ្ញា​ដែល​ព្រះ​ប្រទាន​គាត់) គាត់​ក៏បាន​ក្លាយជា​អ្នកច្នៃប្រឌិត​ដ៏​ល្បីល្បាញ។ ក្រោយមក គាត់​ក៏​សរសេរ អំ​ពី​អ្វីៗដែល​ម្តាយ​គាត់​បាន​ផ្តល់​ឲ្យ​គាត់ ដែល​បាន​លើកទឹកចិត្ត​គាត់​ឲ្យ​បន្តដំណើរ​ទៅមុខ​ទៀត។ ក្នុង​បទ​គម្ពីរ កិច្ចការ ជំពូក ១៥ យើង​ឃើញថា លោក​បា​ណា​បាស និង​សាវ័ក​ប៉ុល​បាន​ធ្វើការ​បម្រើ ជា​បេសកជន​ជាមួយគ្នា រហូតដល់​ពេល​មួយ​ពួក​គេ​មានការ​ខ្វែងគំនិត​គ្នា នៅក្នុង​ការសម្រេច​ចិត្ត​ថា ត្រូវ​នាំ​លោក​ម៉ាកុស​ទៅ​ជាមួយ​ឬ​អត់។ សាវ័ក​ប៉ុល​បាន​បដិសេធន៍ ព្រោះ​កាលពីមុន លោក​ម៉ាកុស​បាន​រត់ចោល​គាត់ នៅ​ស្រុក​ប៉ាម​ភី​លា​ម្តង​ហើយ(ខ.៣៦-៣៨)។ ជា​លទ្ធផល សាវ័ក​ប៉ុល និង​លោក​បា​ណា​បាស​ក៏បាន​​ធ្វើដំណើរ​តាម​ផ្លូវ​ផ្សេង​គ្នា។ សាវ័ក​ប៉ុល​យក​លោក​ស៊ីឡាស​ទៅជាមួយ ហើយ​លោកប៉ា​ណា​បាស​ក៏បាន​ទៅ​ជា​មួយ​លោក​ម៉ាកុស។ លោក​បា​ណា​បាស​​បាន​ផ្តល់​ឱកាស​លើក​ទី២ដល់​លោក​ម៉ាកុស ហើយ​ការ​លើកទឹកចិត្ត​របស់​គាត់ បាន​ជួយ​ឲ្យ​លោក​ម៉ាកុស​មាន​សមត្ថភាព​បម្រើ និង​មានជោគ​ជ័យ ក្នុង​ការងារ​បេសកកម្ម។…

Read article
អ្នកថា ព្រះអង្គជានរណា?

  តើ​មនុស្ស​ទាំងឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា? ម៉ាកុស ៨:២៧ តើ​មនុស្ស​ជឿ​ថា ព្រះយេស៊ូវ​ជា​នរណា? អ្នក​ខ្លះ​និយាយ​ថា ព្រះអង្គ​ជា​គ្រូ​បង្រៀន​ដ៏​ល្អ ខ្លះ​ទៀត​ថា ព្រះអង្គ​គ្រាន់​តែ​ជា​បុរស​ម្នាក់។ អ្នកនិពន្ធ​ឈ្មោះ ស៊ី អេស លូអ៊ីស(C. S. Lewis) បាន​សរសេរ​ថា “បើ​ព្រះយេស៊ូវ​មិន​មែន​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​ទេ នោះ​គេ​មុខ​ជា​ចាត់​ទុក​ព្រះអង្គ​ជា មនុស្ស​ឆ្កួត ឬ​អាក្រក់​ជាង​នេះ​ទៀត។ អ្នក​អាច​ថា ព្រះអង្គ​ជា​មនុស្ស​ឡប់ អ្នក​អាច​ស្តោះ​ទឹក​មាត់​ដាក់ ហើយ​ធ្វើ​គុត​ព្រះអង្គ ដោយ​ចោទ​ថា ព្រះ​អង្គ​ជា​អារក្ស ឬ​អ្នក​អាច​ក្រាប​នៅ​ទៀប​ព្រះ​បាទ​ព្រះអង្គ ហើយ​ហៅ​ព្រះ​អង្គ​ថា ព្រះអម្ចាស់ និង​ព្រះ តែ​ចូរ​យើង​កុំ​បន្ទាប​ព្រះ​អង្គ ដោយ​មិន​សម​ហេតុ​សម​ផល​ថា ព្រះអង្គ​គ្រាន់​តែ​ជា​គ្រូ​បង្រៀន​ដ៏​អស្ចារ្យ​នោះ​ឡើយ”។ គាត់​ក៏​បាន​បក​ស្រាយ​ផង​ដែរ​ថា បើ​ការ​អះអាង​របស់​ព្រះយេស៊ូវ​ថា ព្រះ​អង្គ​ជា​ព្រះ ជា​ការ​អះ​អាង​ខុស នោះ​គេ​ក៏​មិន​អាច​ហៅ​ព្រះ​អង្គ​ថា ហោរា​ដ៏​អស្ចារ្យ​ឡើយ។ គេ​នឹង​ចោទ​ព្រះអង្គ​ថា បាន​ប្រមាថ​ព្រះ​ជា​មិន​ខាន។ ខណៈ​ពេល​ដែល​ព្រះអង្គ​កំពុង​ជជែក​ជា​មួយ​ពួក​សាវ័ក ក្នុង​ដំណើរ​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ​ទៀត ព្រះយេស៊ូវ​ក៏​បាន​សួរ​ពួក​គេ​ថា “តើ​មនុស្ស​ទាំងឡាយ គេ​ថា​ខ្ញុំ​ជា​អ្នក​ណា?”(ម៉ាកុស ៨:២៧)។ ខ្លះ​ថា ព្រះ​អង្គ​ជា​លោក​យ៉ូហាន បាទីស្ទ ខ្លះ​ថា ព្រះអង្គ​ជា​ហោរា​អេលីយ៉ា…

Read article
ដំណឹងពីឈើឆ្កាង

ដ្បិត​ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ។ ១កូរិនថូស ១:១៨ លោក​ហ្សាំង(Zhang) បាន​និយាយ​ថា គាត់​បាន​ចម្រើន​វ័យ​ធំ​ឡើង ដោយ​គ្មាន​ព្រះ គ្មាន​សាសនា គ្មាន​ជំនឿ​អ្វី​ទាំង​អស់។ កាល​ពី​ឆ្នាំ ១៩៨៩ គាត់​បាន​ខិតខំ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សេរីភាព សម្រាប់​ប្រជាជន​គាត់ ដោយ​ជួយ​ដឹកនាំ​ពួក​និស្សិត​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា។ តែ​បាតុកម្ម​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប​យ៉ាង​សាហាវ​ព្រៃផ្សៃ ហើយ​មនុស្ស​រាប់​រយ​នាក់​បាន​បាត់​បង់​ជីវិត​យ៉ាង​សោកសៅ។ ដោយសារ​គាត់​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នេះ គាត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​​មនុស្ស ដែល​រដ្ឋាភិបាល​ចង់​ចាប់​ខ្លួន​ខ្លាំង​បំផុត។ បន្ទាប់​ពី​គាត់​បាន​ជាប់​គុក​មួយ​រយៈ​ពេល​ខ្លី​មក គាត់​ក៏​បាន​រត់​គេច​ខ្លួន ទៅ​ភូមិ​ដាច់​ស្រយាល​មួយ ដែល​នៅ​ទីនោះ គាត់​ក៏​បាន​ជួប​កសិករ​ចាស់​ទុំ​ម្នាក់ ដែល​បាន​នាំ​គាត់​ឲ្យ​ស្គាល់​ជំនឿ​របស់​គ្រីស្ទ​បរិស័ទ។ កសិករ​នោះ​មាន​តែ​កណ្ឌគម្ពីរ​យ៉ូហាន ដែល​គេ​បាន​កត់​ចម្លង​បាន​មួយ​ក្បាល តែ​ខ្លួន​មិន​ចេះ​អាន​អក្សរ ដូច​នេះ ក៏​បានពឹង​​​លោក​ហ្សាំង​អាន​ឲ្យ​ស្តាប់។ ពេល​ដែល​លោក​ហ្សាំង​អាន កសិករ​នោះ​ក៏​បាន​ពន្យល់​ប្រាប់​គាត់ ហើយ​មួយ​ឆ្នាំ​ក្រោយ​មក លោក​ហ្សាំង​ក៏​បាន​ក្លាយ​ជា​អ្នក​ជឿ​ព្រះយេស៊ូវ។ តាម​រយៈ​រឿង​គ្រប់​យ៉ាង ដែល​លោក​ហ្សាំង​បាន​ឆ្លង​កាត់ គាត់​បាន​មើល​ឃើញ​ថា ព្រះ​កំពុង​ដឹកនាំ​គាត់​ទៅ​រក​ឈើ​ឆ្កាង ដោយ​អំណាច​ចេស្តា​ទ្រង់ ហើយ​គាត់​ក៏​បាន​យល់​សេចក្តី​ដែល​សាវ័ក​ប៉ុល​បាន​បង្រៀន​ក្នុង​កណ្ឌ​គម្ពីរ ១កូរិនថូស​ថា “ដំណឹង​ពី​ឈើ​ឆ្កាង នោះ​ជា​សេចក្តី​ចំកួត ដល់​អស់​អ្នក​ដែល​កំពុង​តែ​វិនាស តែ​ជា​ព្រះចេស្តា​នៃ​ព្រះ ដល់​យើង​រាល់​គ្នា​ដែល​កំពុង​តែ​បាន​សង្គ្រោះ​វិញ”(១:១៨)។ ការ​អ្វី​ដែល​មនុស្ស​ជា​ច្រើន​ចាត់​ទុក​ជា​រឿង​ឆ្កួត​ឡប់ ឬ​ភាព​ទន់ខ្សោយ បាន​ក្លាយ​ជា​កម្លាំង​របស់​លោក​ហ្សាំង។ ក្នុង​ចំណោម​យើង…

Read article