David C. McCasland

You are here:
ការមមុលទៅមុខ

នៅ​ឯ​សន្និ​សិទ​បុរស​គ្រីស្ទ​បរិស័ទ ខ្ញុំបា​ន​ជជែក​ជា​មួយ​មិត្ត​ភ័ក្រ​របស់​ខ្ញុំ ឈ្មោះ ខ្លាយ(Clyde) ដែល​បាន​លើក​ទឹក​ចិ​ត្ត ហើយ​បង្រៀន​ខ្ញុំ​ជា​លក្ខណៈ​បុគ្គល អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គាត់​បាន​មក​ចូល​រួម​សន្និ​សិទ​នេះ​ជាមួ​យ​នឹង​យុវ​ជន​ពី​រ​នាក់ ម​ក​ពី​ប្រទេស​ចិន ដែល​ទើប​តែទ​ទួល​ជឿព្រះ​ ហើយ​មាន​ការ​​ដឹ​ងគុ​ណយ៉ា​ង​ជ្រាល​ជ្រៅ ចំពោះ​មិត្ត​ភាព​ដ៏ស្មោះ​ត្រ​ង់ និង​ជំនួយ​ខាង​វិញ្ញាណ​ដែល​គាត់​បា​ន​ផ្តល់​ឲ្យ​ពួ​កគេ​។ គាត់​មាន​អា​យុ​ជិត ៨០​ឆ្នាំ​ហើយ ​គាត់​និយា​យ ដោយ​ទឹក​មុខ​រី​ករា​យ​ថា “ខ្ញុំ​មិន​ដែល​មាន​ចិត្ត​រំភើ​បរី​ករា​យ ដូច​នៅ​ពេល​ដែល​ខ្ញុំ​បា​នស្គា​ល់ និង​ស្រឡា​ញ់​ព្រះគ្រី​ស្ទ ក្នុង​ពេល​សព្វ​ថ្ងៃ​ឡើយ”។ សំបុត្រ​ដែល​សាវ័​កប៉ុ​ល បាន​សរសេរ​ផ្ញើ​រ​ទៅ​ពួក​ជំនុំ ​នៅ​ក្រុង​ភីលីព បាន​បង្ហា​ញនូ​វទឹ​កចិ​ត្ត និង​គោល​បំណង ​ដែល​មិន​ចេះអ​ន់​ថយ ទៅ​តាម​ពេល​វេ​លា គឺ​ដូច​ដែល​គាត់​បានមា​នប្រ​សាសន៍​ថា “ដើម្បី​​ឲ្យ​ខ្ញុំ​បាន​ស្គាល់​ទ្រង់ និង​ព្រះចេស្តា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើង​វិញ ហើយ​និង​សេចក្តី​ប្រកប​ក្នុង​ការ​រង​ទុក្ខ​របស់​ទ្រង់ ព្រម​ទាំង​ត្រឡប់​ទៅ​ដូច​ជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង”(ភីលីព ៣:១០)។ ទំនាក់​ទំនង​ដែ​លសា​វ័ក​ប៉ុល​មាន ជា​មួយ​ព្រះ​យេស៊ូវ បា​នចា​ក់ឫ​ស ហើយ​ដុះចេ​ញ​ជា​ផល​ផ្លែនៃ​ចិ​ត្តឆេះ​ឆួ​ល នៅក្នុ​ង​ការ​នាំ​អ្នក​ដទៃ​ឲ្យទ​ទួល​ជឿ​ទ្រង់។ គាត់​មាន​អំណរ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ ហើយ​មាន​ការ​លើក​ទឹក​ចិត្ត ពេល​ដែល​អ្នកដ​ទៃមា​ន​ចិត្ត​ក្លា​ហាន កាន់​តែខ្លាំ​ង ដោយសា​រ​ការ​អ្វើ​ដែល​បា​នកើ​ត​ឡើ​ងចំ​ពោះ​គាត់(១:១២-១៤)។ បើ​គោល​ដៅរ​បស់​យើង គ្រាន់​តែ​ជាកា​រធ្វើ​កា​រងា​របម្រើ​ព្រះអ​ម្ចាស់ នោះយើ​ងអា​ច​ខ្សោះល្វើយ នៅ​ក្នុង​ដំណើរ​រប​ស់យើ​ង។ តែ​បើសិ​នជា​យើ​ងមា​នគោ​ល​បំណង ចង់​ស្គាល់​ព្រះ​គ្រីស្ទ ​និងស្រ​ឡាញ់​ទ្រង់​ឲ្យ​កាន់​តែ​ខ្លាំង ដូច​សា​វ័ក​ប៉ុ​ល និង​លោក​ខ្លាយ​ដែរ នោះយើ​ងនឹ​​ងបាន​ដឹង​ថា…

Read article
ភាពខ្វះចន្លោះដ៏គ្រោះថ្នាក់

ក្នុង​អក្សរ​សាស្រ្ត មាន​រឿង​ជា​ច្រើន ដែល​និយាយ​អំពី​បរាជ័​យរ​បស់​វី​រ​បុរស ដោយសារ​តែ​ភា​ព​ខ្វះច​ន្លោះ​ដ៏​គ្រោះថ្នាក់ នៃ​បុគ្គលិក​លក្ខ​ណៈរ​ប​ស់គា​ត់។ នេះក៏​ជា​រឿង​​ពិត ​ដែលបា​នកើ​តឡើ​ងចំ​ពោះស្តេ​ចអ័​ម៉ាស៊ីយ៉ា ដែល​​ជា​ស្តេច​នៃ​នគរយូ​ដា ដែលមា​ន​ព្រះជ​ន្ម​១៦ឆ្នាំ​។ ទ្រង់បានស្វែ​ងរ​ក​ព្រះ​អម្ចាស់​អស់​ជា​ច្រើន​ឆ្នាំ ហើយ​ពេល​នោះ ព្រះទ្រង់​ក៏​បាន​ប្រទាន​ពរ ឲ្យទ្រ​ង់មា​​នជ័យ​ជម្នះ (១របាក្សត្រ ២៦:៤-៥)។ តែ​អ្វីៗ​មា​នកា​រប្រែ​ប្រួ​ល ពេល​ដែល​“​ព្រះ​នាម​​ទ្រង់​​លាន់​ឮ​ទួទៅ​ឆ្ងាយ ពី​ព្រោះ​ទ្រង់​មាន​សេចក្តី​ជំនួយ​យ៉ាង​អស្ចារ្យ ដរាប​ដល់​ទ្រង់​មាន​កំឡាំង​ខ្លាំង។ កាល​ទ្រង់​មាន​កំឡាំង​ឡើង​ហើយ នោះ​ព្រះទ័យ​ទ្រង់​ក៏​ប៉ោង​ធំ​ឡើង ត្រឡប់​ជា​ខូច​អស់​ទៅ”(ខ.១៥-១៦)។ ស្តេច​អាម៉ាស៊ី​យ៉ា ក៏បា​ន​យាង​ចូល​ព្រះវិ​ហារ​នៃ​ព្រះអម្ចាស់ ដើម្បីដុ​ត​គ្រឿង​ក្រអូ​ប​នៅ​លើអា​សនា(ខ.១៦) ដែល​ទង្វើនេះ​ជា​ការ​បំ​ពាន ដោយបើ​ក​ចំហរ ម​ក​លើ​ក្រឹត្យ​វិន័យ​នៃព្រះ​អ​ម្ចាស់។ ត្រង់ចំ​ណុចនេះ​ ប្រហែលម​ក​ពី​សេចក្តី​អំណួត​បាន​ធ្វើ​ឲ្យទ្រ​ង់យ​ល់ថា​ ទ្រង់​មិន​បាច់​ត្រូវ​កាន់​តាម​ក្រឹត្យ​វិន័យរ​បស់​ព្រះ ដូច​គេ​រាល់​គ្នាឡើ​យ។ ពេល​ដែល​ស្តេច​អាម៉ាស៊ីយ៉ា​មាន​ព្រះ​ទ័យ​ក្រេវ​ក្រោធ​ទាស់​នឹង​ពួក​សង្ឃ ដែល​បាន​ទូល​ទ្រ​ង់ថា​ ទង្វើរ​នេះ​មិន​ត្រឹម​ត្រូវ នោះ​ព្រះ​អម្ចាស់​ទ្រង់​ក៏​បានដា​ក់ទោ​ស​ទ្រង់ ឲ្យកើ​ត​រោគ​ឃ្លង់(ខ.១៨-២០)។ ពេល​យើង​អាន​រឿង ក្នុង​អក្សរ​សាស្រ្ត និងក្នុ​ងជី​វិត​ពិត ជា​ញឹក​ញាប់ យើងឃើញ​មនុស្ស​ដែល​មាន​កេរ្តិ៍​ឈ្មោះល្អ​ ​បែជា​ធ្លា​ក់​ចេញ​ពី​ការ​មា​នកិ​ត្តយ​ស ទៅជា​មា​នក្តី​អា​ម៉ាស និង​ទុក្ខ​វេទា។​ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ស្តេច​​អូសៀស​​​ទ្រ​ង់​​មាន​រោគ​ឃ្លង់ ដរាប​ដល់​ថ្ងៃ​សុគត…​ទ្រង់​បាន​ត្រូវ​កាត់កាល់​ចេញ​ពី​ព្រះវិហារ​ព្រះយេហូវ៉ា”(ខ.២១)។ វិធីតែ​មួយ​ ដើម្បី​ឲ្យយើ​ង​អា​ចការ​ពារ​កុំឲ្យ​ទឹកដ​ម​ដ៏​ផ្អែម​នៃកា​រសរ​សើ​រ ក្លាយ​ជា​ថ្នាំពល​នៃ​សេចក្តីអំ​ណួត​គឺ​យើង​ត្រូវ​ដើរ​តាម​ព្រះអ​ម្ចាស់ ដោ​យចិ​ត្ត​ដែល​បន្ទាប​ខ្លួន។–David McCasland

Read article
នៅមានបន្ត

ព្រះគម្ពីរ​កិច្ច​ការ ជា​សៀវ​ភៅទី​៥ នៃ​ព្រះគ​ម្ពីរ​សញ្ញា​ថ្មី ដែល​បា​នក​ត់​ត្រា អំពី​ការ​ចាប់​ផ្តើម​នៃ​ពួក​ជំនុំ ​ក្រោមកា​រដឹក​នាំរ​បស់​មនុស្ស ដែល​ព្រះ​យេស៊ូវ​បាន​ជ្រើស​តាំង។​ អ្នក​ប្រាជ្ញ​ខ្លះ​បាន​យល់​ថា គេ​ក៏​អាច​ហៅ​កណ្ឌ​មួយ​នេះថា ព្រះគ​ម្ពី​រ​កិច្ចកា​រ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង​ដែរ ​ព្រោះកាល​នោះ អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ពួក​សាវ័ក​ឲ្យមា​ន​សេចក្តី​ក្លាហា​ន នៅក្នុ​ង​ការ​ឆ្លង​កាត់​ការ​លំបាក​គ្រប់យ៉ា​ង។​ មុន​ពេល​ដែល​ព្រះ​យេស៊ូវ​យាង​ឡើង​នគរ​ស្ថាន​សួគ៌​វិញ ទ្រង់​បាន​ប្រាប់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​តាំង​ថា “ប៉ុន្តែ កាល​​ណា​​ព្រះ​វិញ្ញាណ​​បរិសុទ្ធ​ បាន​​ម​ក​សណ្ឋិត​​លើ​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ព្រះចេស្តា ហើយ​និង​ធ្វើ​ជា​ទី​បន្ទាល់​ពី​ខ្ញុំ នៅ​ក្រុង​យេរូសាឡិម ព្រម​ទាំង​ស្រុក​យូដា និង​ស្រុក​សាម៉ារី​ទាំង​មូល ហើយ​រហូត​ដល់​ចុង​ផែនដី​បំផុត​ផង”(កិច្ចការ ១:៨)។ ព្រះប​ន្ទូល​របស់ទ្រ​ង់ ត្រង់​ចំណុច​នេះ បាន​បិ​ទ​ជំពូក​មួយ នៅ​ក្នុង​រឿង​ដែល​ស្តីអំ​ពី​ព្រះរាជ​កិច្ច​របស់​ព្រះ​ លើផែ​នដី​នេះ​ ហើយ​ក៏បា​ន​បើកជំ​ពូក​ថ្មី​មួ​យ​ទៀត នៃសា​ច់​រឿង​ដែល​បន្តមក​ដល់​សព្វ​ថ្ងៃ។ យើង​ក៏មា​ន​ចំណែក​នៅក្នុ​ង​រឿង​នោះ​ផង​ដែរ។ កណ្ឌគ​ម្ពីរ​កិច្ច​ការ​ពិពណ៌នាអំ​ពី​ស្មរ​បន្ទាល់​ដ៏​ស្មោះត្រ​ង់រ​បស់​លោក​ពេត្រុស យ៉ូហាន បាណាបាស ប៉ុល ព្រម​ទាំង​នាង​តេប៊ីថា នាងលីឌា និង​មនុស្ស​ជាច្រើ​ន​ទៀត ក្នុងអំ​ឡុង​ពេល​ដើម​ដំបូងនៃ​ប្រ​វត្តិ​សាស្រ្តពួ​កជំ​នុំ។ ពួក​គេ​ជាម​នុស្ស​សាមញ្ច ដែល​បាន​ពឹង​ផ្អែក​លើ​កម្លាំង​របស់​ព្រះ ​ពេលដែ​លពួ​ក​គេផ្សា​យ​ព្រះប​ន្ទូល​ទ្រង់ និង​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់។​ ដំណើរ​រឿងនេះ បាន​បន្ត​តាមរ​យៈយើ​ងរា​ល់គ្នា​ ដែល​ជាអ្ន​ក​បម្រើ​ព្រះ​។ ពេលដែ​ល​យើង​ទុក​ចិត្ត​ព្រះ ហើយ​ស្តាប់បង្គាប់​តា​មកា​រ​ដឹក​នាំ​របស់​ទ្រង់ ដើ​ម្បីនាំ​​ឲ្យ​គេ​ស្គាល់​ព្រះយេស៊ូវ នោះ​ទ្រង់​ចារ​អំពី​យើង នៅ​ក្នុងទំព័រ​ថ្មី ​នៃរឿ​ង​នៃការ​ប្រោស​លោះរ​បស់​ទ្រង់។–David McCasland

Read article
ម្សិលមិញ ថ្ងៃនេះ និងថ្ងៃស្អែក

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្ញុំបា​ន​យល់​ឃើញ​ថា រូប​ថត ​និង​វត្ថុ​អនុស្សាវរីយ៍​ទាំង​អស់ នៅ​ក្នុង​ការិយ៉ា​ល័យ​របស់​ខ្ញុំ សុទ្ធ​តែ​តំណាង​ឲ្យ​ពេល​អតី​តកា​ល។ ដូច​នេះ ខ្ញុំ​ក៏​គិត​ចង់​ប្រមូល​របស់​ទាំង​នោះ​ទៅទុ​ក តែ​ទន្ទឹម​នឹង​នោះ ខ្ញុំ​ក៏​ចង់ដឹ​ង​ផង​ដែរ ថា​តើ​វត្ថុ​ដែល​រំឭក​អំ​ពី​មនុស្ស ទី​កន្លែង និង​ព្រឹត្តិ​ការណ៍​ពី​អតី​តកា​ល អាច​មាន​ប្រយោជន៍​អ្វី​ផ្សេង ក្រៅ​ពី​ជួយ​រំឭក​អំ​ពី​ពេល​អតីត​កាល​ដែល​ខ្ញុំ​ចូល​ចិត្ត​នោះ​ឬ​ក៏​​អត់។ ដើម្បី​ជៀស​វាង​ការ​ស្អិត​ជាប់​នឹង “អតីត​កាល” នៃ​ជីវិ​ត ខ្ញុំ​ចំា​បាច់ត្រូ​វ​ស្វែង​យល់​អំពី​តម្លៃ​នៃវ​ត្ថុទាំ​ង​នោះ ដែល​វា​មាន​ចំពោះពេ​លប​ច្ចុប្បន្ន និ​ងពេ​ល​អនា​គត។ ពេល​ដែល​រាស្រ្ត​របស់​ព្រះ បានឆ្ល​ង​កាត់​ទន្លេរ​យ័រ​ដាន់ ​ចូល​ទឹក​ដី​សន្យា​ហើយ ទ្រង់​បាន​បង្គាប់​លោក​យ៉ូស្វេ ដែល​ជា​​អ្ន​កដឹក​នាំ​របស់​ពួក​គេ ឲ្យ​ជ្រើស​រើ​សមនុស្ស​ប្រុស​១២នាក់ ឲ្យ​ទៅរើ​ស​ដុំ​ថ្ម​ម្នាក់​មួយ​ដុំ​ៗ នៅ​កណ្តាល​ទន្លេ​​នោះ ​ហើយ​យក​ថ្ម​ទាំង​នោះម​ក​ជំរុំ​របស់​ពួក​គេ នៅ​ពេល​យប់​នោះ(យ៉ូស្វេ ៤:១-៥)។ លោក​យ៉ូស្វេក៏​បា​ន​យក​គ្រួស​ទាំង​នោះ​មកត​ម្រៀប​ធ្វើ​ជា​ទីសំគាល់ ប្រយោជន៍​​ដ​ល់​​ថ្ងៃ​​ក្រោយ កាល​​ណា​​​កូន​ចៅ​​ពួកគេ​​សួរ​ថា “ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្តេច?” នោះ​ពួកគេ​អាច​ប្រាប់​ អំពី​សេច​ក្តី​ស្មោះត្រង់​របស់​ព្រះ ដែល​បាន​ទប់​ទឹក​នោះ​មិន​ឲ្យហូ​រ ពេល​ដែលពួ​កគេ​ដើ​រឆ្ល​ងទ​ន្លេ​យ័រ​ដាន់(ខ.៦-៧)។ ក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះគ្រី​ស្ទ វា​ជាកា​រ​ប្រសើរ​ណាស់ ដែល​យើង​មាន​វត្ថុស​ម្រាប់​រក្សា​ទុកជា​ភស្តុតា​ង ដើម្បី​បញ្ជាក់​ថា ព្រះ​បាន​ជួយ​យើង កាល​ពី​អតីកា​ល។ វត្ថុ​អនុស្សាវរីយ​ទាំង​នោះ ​បានរំ​ឭក​យើ​ង​ថា សេចក្តី​ស្មោះ​ត្រង់​រប​ស់ទ្រង់ នៅ​បន្ត​មាន​រហូត​ដល់​ពេល​សព្វ​ថ្ងៃ សម្រាប់​​អ្នក​ដើរតាម​ទ្រង់ ដោយ​ទំនុក​ចិត្ត ចូល​ទៅ​ក្នុង​ពេល​អនាគត។ “ដុំថ្ម”​របស់​យើង ក៏​អាច​ជួយ​ឲ្យអ្នក​ដទៃដឹ​ង​ថា…

Read article
បទចម្រៀងដែលកើតចេញពីការតស៊ូ

ក្នុង​ខ្សែភា​ពយ​ន្ត​ឯកសា​រ ស្តី​អំពី​អ្នក​លេង​ហ្គីតា​ដ៏​ល្បីល្បាញ​បីរូប​ លោក​ជែក វាយ(Jack White) បាន​រៀប​រាប់​អំពី​ភាព​ចាំបាច់​ទី​មួយ នៃ​ការ​និពន្ធ​បទ​ចម្រៀង ដោយ​មាន​ប្រសាស​ន៍​ថា : “បើ​អ្នក​មិន​មាន​ការ​តស៊ូ នៅ​ក្នុង​ខ្លួន​អ្នក ​ឬនៅជុំ​វិញ​ខ្លួន​អ្នក​ទេ នោះ​អ្នក​ចាំ​បាច់​ត្រូវ​បង្កើត​ការ​តស៊ូ​មួយ ដោ​យ​ខ្លួន​ឯង”។ បទ​ចម្រៀង​ដែល​មាន​ន័យ​បំផុត​សម្រាប់​យើង គឺ​ជា​បទ​ដែល​បក​ស្រាយអំ​ពីអា​រម្មណ៍ ដែល​មាន​ក្នុង​ជម្រៅចិ​ត្ត​របស់​យើង។ ជា​ញឹក​ញាប់ គេ​បាន​ហៅ​កណ្ឌទំ​នុក​ដំកើង​ថា ​“សៀវ​ភៅច​ម្រៀង​នៃ​ព្រះគ​ម្ពីរ”ដែល​ក្នុង​នោះ មាន​ទំនុក​ជា​ច្រើន ត្រូវ​បាន​និពន្ធ​ឡើង ក្នុង​ពេល​ដែល​អ្នក​និពន្ធ​កំពុង​មាន​ការ​តស៊ូ​ក្នុង​ជីវិត។ ទំនុក​ទាំង​នោះ យល់​អំពី​ការ​ខក​ចិត្ត ​និង​ការ​ភ័យ​ខ្លាច​របស់​យើង តែ​ជានិច្ច​ជាកា​ល បទ​គម្ពី​រ​ទាំង​នោះ​តែង​តែ​បង្វែរ​អារម្មណ៍​របស់​យើង ឆ្ពោះទៅ​រក​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ ក្នុង​ទំនុក​ដំកើង ជំពូក​៣១ ស្តេច​ដាវីឌ​បាន​ពោល​ថា ​“សូម​​ប្រោ​ស​មេត្តា​ចំពោះ​ទូលបង្គំ ដ្បិត​ទូលបង្គំ​មាន​សេចក្តី​ទុក្ខ​លំបាក ភ្នែក​ទូលបង្គំ​កាន់​តែ​ខ្សោយ​ទៅ ដោយ​សេចក្តី​សោយ​សោក ព្រម​ទាំង​ចិត្ត និង​ខ្លួន​ប្រាណ​នៃ​ទូលបង្គំ​ផង!”(ខ.៩) ទ្រង់​ក៏បាន​មាន​បន្ទូល​អំពី​អន្ទាក់ ដែល​គេ​បាន​រៀប​នៅពី​មុ​ខ​ទ្រង់ (ខ.៤) អំពី​អំពើ​បាប​របស់​ទ្រង (ខ.១០) និង​ការ​ដែល​មិត្ត​ភ័ក្រ​បោះ​បង់​ទ្រង់​(ខ.១១-១២) និងកា​រ​ដែល​គេបា​នរៀ​បគ​ម្រោង​ធ្វើ​គុត​ទ្រង់ (ខ.១៣)។ តែ​ស្តេច​ដា​វី​ឌមិ​ន​​បានទុកចិត្តលើ​ក​ម្លាំង​របស់​ទ្រង់​ទេ តែ​បាន​ទុក​ចិត្ត​លើ​ព្រះ​វិញ គឺ​ដូច​​ដែល​ទ្រង់​មាន​បន្ទូល​ថា “តែ ឱ​​​ព្រះយេ​ហូវ៉ា​​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ ឯ​ថ្ងៃ​អាយុ​របស់​ទូលបង្គំ…

Read article
ការជម្នះដំណឹងអាក្រក់

មាន​មនុស្ស​ជា​ច្រើន​ដែល​និយាយ​ថា “តើ​អ្នក​ណា​នឹង​សំដែង​ឲ្យ​យើង​ឃើញ​សេចក្តី​ល្អ?”(ទំនុកដំកើង ៤:៦)។ ត្រង់ចំណុចនេះ ស្តេចដាវីឌ ហាក់ដូចជាកំពុងតែរៀបរាប់ អំពីទស្សនៈអវិជ្ជមាន ដែលមនុស្សយើងងាយនឹងមាន ក្នុងពិភពលោកយើងសព្វថ្ងៃ។ ពត៌មានសំខាន់ៗនៅលើទំព័រខាងមុខនៃការសែត អ៊ីនធើណិត ឬទូរទស្សន៍ហាក់ដូចជាចូលចិត្តផ្តោតទៅលើឧក្រិដ្ឋកម្ម គ្រោះថ្នាក់ចរាចរណ៍ នយោបាយ សេដ្ឋកិច្ច និងអំពីបុគ្គលល្បីៗដែលបានធ្វើអ្វីខុស។ នៅកន្លែងធ្វើការ និងនៅផ្ទះ យើងច្រើនតែនិយាយអំពីការពិបាក ហើយភាពអវិជ្ជមានទាំងអស់នេះ សុទ្ធតែអាចបំបាក់ទឹកចិត្តជនជាទូទៅ។ ដូចនេះ តើយើងអាចងាកទៅរកដំណឹង ដែលល្អជាងនេះ នៅកន្លែងណា? ក្នុងពេលដែលស្តេចដាវីឌ មានបញ្ហា ទ្រង់បានងាកទៅរកព្រះអម្ចាស់ ដែលបានជួយឲ្យទ្រង់បានធូរស្បើយក្នុងចិត្ត(ខ.១) ហើយបានស្តាប់ពាក្យទ្រង់អធិស្ឋាន (ខ.៣)។ ទ្រង់មិនបានសង្ឃឹមថា ការល្អនឹងកើតឡើង ពេលដែលស្ថានភាពមានការប្រែប្រួលឡើយ ផ្ទុយទៅវិញ ទ្រង់បានរកឃើញការលើកទឹកចិត្តឥតឈប់ឈរ ក្នុងព្រះ។ បានជាទ្រង់អធិស្ឋានថា “ឱ​ព្រះយេហូវ៉ា​អើយ សូម​ទ្រង់​ប្រោស​ឲ្យ​រស្មី​នៃ​ព្រះភក្ត្រ​ទ្រង់ បាន​ភ្លឺ​មក​លើយើង​ខ្ញុំ​រាល់​គ្នា”(ខ.៦)។ ការនេះបានបណ្តាលឲ្យទ្រង់ ​មាន​សេចក្តី​អំណរលើស​ជាង​ភាពសម្បូរសប្បាយ ឬជ័យជម្នះដែលមនុស្សអាចរកបានក្នុងលោកិយនេះ(ខ.៧)។ ក្នុងមួយជីវិតស្តេចដាវីឌ ទាំងមុនពេល និងក្រោយពេលដែលទ្រង់ក្លាយជាស្តេចនៃនគរអ៊ីស្រាអែល ទ្រង់តែងតែជួបការប្រឆាំងជានិច្ច។ ប៉ុន្តែ នៅទីបំផុត​ ទ្រង់អាចមានបន្ទូលថា “ទូលបង្គំ​នឹង​សំរាក​កាយ ហើយ​ដេក​លក់​ទៅ ដោយ​សេចក្តី​ស្ងប់ ដ្បិត​ឱ​ព្រះយេហូវ៉ា​អើយ…

Read article
ឥឡូវនេះខ្ញុំមើលឃើញ

អ្នកស្រីដេបូរ៉ា ខេនឌ្រីក(Deborah Kendrick) ចូលចិត្តចូលរួមកម្មវិធីប្រគុំតន្រ្តីប្រដវេយ(Broadway) ដែលមានការសម្តែងកាយវិការ ទោះបីជាគាត់ពិការភ្នែក ហើយតែងតែពិបាកយល់អំពីបរិយ៉ាកាសជុំវិញ និងកាយវិការរបស់អ្នកសម្តែងនៅលើឆាកក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គាត់បានចូលរួមទស្សនាការសម្តែងរឿងមួយ ដែលនៅក្នុងនោះ គឺបានប្រើបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យអ្នកទស្សនាស្តាប់ការពិពណ៌នាអំពីសកម្មភាពនៅលើឆាក តាមរយៈកូនវិទ្យុអែហ្វអិម​(FM)​តូចមួយ។ ការពិពណ៌នាអំពីកម្មវិធី និងសកម្មភានៅលើឆាកនោះ ត្រូវបានធ្វើឡើង ស្របទៅតាមភ្លើងពណ៌នៅលើឆាក និងសម្លេងនៃកម្មវិធី។ នៅក្នុងការចេញផ្សាយរបស់កាសែត ដឺ កូឡុំបឺស ឌីស្ពេច (The Columbus Dispatch) គាត់បានមានប្រសាសន៍ថា “បើអ្នកសួរថា តើខ្ញុំបានមើលការសម្តែងកាលពីសប្តាហ៍មុននៅក្រុងញូយ៉កទេ នោះខ្ញុំនឹងឆ្លើយងថា ចាស … ខ្ញុំពិតជាបានមើល ការសម្តែងនោះ យ៉ាងប្រាដកមែន”។ ពេលដែលខ្ញុំបានស្តាប់​គាត់ចែកចែក ពីបទពិសោធន៍ដែលគាត់មាន​នៅពេលនោះ ខ្ញុំក៏បាននឹកចាំអំពីការពិពណ៌​នាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការ​ជួយឲ្យយើងយល់ព្រះបន្ទូលព្រះ។ មុនពេលដែលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ”(យ៉ូហាន ១៤:២៦)។ ពេលដែលយើងបើកព្រះគម្ពីរ ដើម្បីអាន ឬសិក្សាព្រះបន្ទូលព្រះ ព្រះវិញ្ញាណ​នៃសេចក្តីពិតទ្រង់គង់នៅជាមួយយើង…

Read article
ធ្វើបានល្អណាស់ លោកដាវីឌ ស៊ូម

នៅឯ​ពិធី​រំឭក​របស់​លោក​ដាវីឌ ស៊ូម(David Schu-mm) យើង​បាន​អប​អរ​សាទ​ភាព​សុ​ទិដ្ឋិ​និយម ​ការ​អត់​ធ្មត់ និង​សេចក្តី​ជំនឿ​របស់​គាត់ ដែល​​​ជា​​បុរស​​ម្នាក់ ដែល​មាន​ជម្ងឺ​ស្លាប់​ដៃ​ជើង​ធ្ងន់​ធ្ងរ។ ក្នុង​រយៈ​ពេល​៧៤​ឆ្នាំ នៃ​ជីវិ​ត​របស់​លោ​កដា​វីឌ កិច្ច​ការ​សាមញ្ញ​ៗនៅក្នុ​ង​ជីវិត​ប្រចាំថ្ងៃ សុទ្ធ​តែ​តម្រូវ​ឲ្យមា​នកា​រ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង។ ក្នុង​ការលំបាក​ទាំង​អស់​នេះ​ គាត់​នៅ​តែ​បន្ត​ញញឹម ហើយ​ជួយ​អ្នក​ដទៃ ដោយបា​ន​លះប​ង់ពេ​ល​វេលា​២៣​០០០​ម៉ោង នៅ​ក្នុងការងារ​ជា​អ្នក​ស្ម័គ្រ​ចិ​ត្ត នៅក្នុ​ង​មន្ទី​ពេ​ទ្យមួយ​ក​ន្លែង ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ក្មេង​ជំទង់​ដែល​ងាយនឹង​រង​គ្រោះផង​ដែរ។​ លោក​ដាវីឌ បាន​សម្រេច​ចិត្ត​យក​បទ​គម្ពីរ អេសាយ ៣៥:៣-១០ មក​អាន ក្នុង​ពិធីរំ​ឭក​រ​បស់​គាត់ ដែល​បទ​គម្ពីរ​នេះបាន​ចែង​ថា “ចូរ​​ចំរើន​​កំឡាំង​​ដៃ​ដែល​​ខ្សោយ ហើយ​​ឲ្យ​ក្បាល​ជង្គង់​ដែល​ញ័រ​បាន​មាំមួន​ឡើង ត្រូវ​ឲ្យ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មាន​ចិត្ត​ភ័យ​ខ្លាច​ថា ចូរ​ឲ្យ​មាន​កំឡាំង​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ មើល ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​នឹង​យាង​មក​សងសឹក ហើយ​នឹង​យក​រង្វាន់​របស់​ព្រះ​មក ទ្រង់​នឹង​យាង​មក​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា … គ្រា​នោះ ពួក​មនុស្ស​ខ្វិន​នឹង​លោត​ដូច​ជា​ប្រើស ហើយ​អណ្តាត​របស់​មនុស្ស​គ​នឹង​ច្រៀង​ឡើង ដ្បិត​នៅ​ទី​រហោស្ថាន​នឹង​មាន​ក្បាល​ទឹក​ផុស​ចេញ ហើយ​នឹង​មាន​ផ្លូវ​ទឹក​ហូរ​នៅ​សមុទ្រ​ខ្សាច់​ដែរ”(ខ.៣-៤,៦)។ នេះ​ជា​ព្រះប​ន្ទូល​សន្យា ដែល​ព្រះ​​មា​នចំពោះ​រាស្រ្តអ៊ីស្រាអែល ពេល​ដែល​ពួក​គេ​កំពុង​ជាប់​ជា​ឈ្លើយ ហើយ​ក៏បា​នរំឭកយើ​ង ឲ្យ​មាន​សង្ឃឹម​ថា ព្រះ​គ្រីស្ទ​នឹង​យាង​មក​វិញ​នៅពេលណាមួ​យ ដើម្បី​ទទួល​អ្នកដែ​ល​ជឿ និង​ដើរ​តាម​ទ្រង់។​ ក្នុងស​ប្តាហ៍​ចុង​ក្រោយ​នៃជី​វិត​រ​​ប​ស់លោ​ក​ដា​វីឌ ជា​ញឹក​ញាប់ គាត់​បាន​ឲ្យអ្ន​ក​មក​សួរ​សុខទុក្ខគា​ត់ មើល​ទៅរូ​ប​គំនូរ​ព្រះយេស៊ូវ…

Read article
សម្លេងស្រែកនៃជ័យជម្នះ

ថ្មីៗ​នេះ ខ្ញុំ​បាន​អា​នអ​ត្ថ​ប​ទមួ​យ ដែល​និយាយ​អំពី​លោក អើរ៉ុន រ៉ាលស្តុន(Aron Ralston) ដែល​ជាអ្ន​ក​ដើ​រ​ព្រៃម្នាក់ ដែល​បាន​ជា​ប់ខ្លួ​ន​ក្នុង​បា​តជ្រល​ង​ភ្នំ ដែល​នៅដា​ច់​ស្រយ៉ាល ដោយ​សារ​ថ្ម​មួយ​ដុំ​ធំ បានធ្លា​ក់គៀ​ប​ដៃ​គាត់​​ជាប់។ គាត់មិ​នសូ​វ​មា​នស​ង្ឃឹម​ថា​ គេ​នឹង​រ​កគា​ត់​ឃើ​ញឡើ​យ ហើយ​កម្លាំង​រប​ស់គា​ត់​ក៏កំ​ពុ​ងចុះ​ខ្សោយ​ទៅដែ​រ ដូច​នេះ គាត់​ក៏បា​នស​ម្រេច​ចិត្ត​កាត់​ដៃរ​ប​ស់គា​ត់ ដើម្បី​សង្គ្រោះ​ជីវិតខ្លួនឯង។ ក្នុង​អំឡុ​ងពេល ដែល​គាត់​មានកា​រ​ឈឺចា​ប់​ជា​ពន់ពេកនោះ​ គាត់​បាន​ស្រែក​ដោ​យទុ​​ក្ខវេ​ទនា និង​ជ័​យជ​ម្នះ ព្រោះគាត់​បា​ន​រំដោះ​ខ្លួន​ឯ​ងឲ្យ​មាន​សេរី​ភាព ហើយ​មាន​ឱកាសចេ​ញ​ពីជ្រ​លង​ភ្នំ​នោះ ហើយប​ន្ត​រស់​នៅ​ទៀ​ត។​ អ្នក​ដែ​ល​ជាស្ម​រប​ន្ទាល់ នៃកា​រជា​ប់​ឆ្កាង​រ​បស់​ព្រះ​យេស៊ូវ បានឃើ​ញ​ព្រះយេស៊ូវរ​ង​ទុក្ខ​វេទ​នា​អស់ជា​ច្រើ​នម៉ោង ក៏បាន​ឮ​ទ្រង់​ស្រែក​ដោយ​សម្លេ​ង​ដ៏​ឮថា​ “ការ​ចប់​ហើយ!” គឺ​នៅពេ​លដែ​ល​ទ្រង់​បា​នថ្វាយ​វិញ្ញា​ណ​ទ្រង់​ (យ៉ូហាន ១៩:៣០)។ ព្រះប​ន្ទូ​លចុ​ង​ក្រោ​យ ដែលទ្រង់ប្រកាស់ ​នៅលើ​ឈើ​ឆ្កាង មិ​ន​មែន​ជា​សម្លេង​ស្រែក នៃ​បរាជ័យ​ដ៏​ឈឺចា​ប់​នោះ​ទេ តែជាសម្លេង​ស្រែ​ក​នៃ​ជ័យ​ជម្នះ ព្រោះទ្រង់​បាន​ស​ម្រេចកា​រគ្រ​ប់​យ៉ាង ដែលព្រះវ​របិតា​បាន​ចាត់​ទ្រង់​ឲ្យ​ធ្វើហើ​យ។ ពេល​ដែលព្រះ​យេស៊ូវ​សុ​គត ទ្រង់​បាន​ទ​ទួ​ល​រង​នូ​វ​រាល់​ទុក្ខ​វេ​ទនា ដែល​យើងរា​ល់​គ្នា​ត្រូវឆ្លង​កាត់​ក្នុ​ងកា​រ​រ​ស់នៅ​។ តែ​ដែល​លើស​ពីនេះ​ទៅ​ទៀត​នោះ គឺ​ទ្រ​ង់បា​ន​ធ្វើនូ​វ​កា​រអ្វី ដែល​គ្មាន​នរណាម្នា​ក់​អាច​ធ្វើ​បាន។ ទ្រង់​បាន​បង់​ថ្លៃលោះ​បាប​យើង ដើម្បី​ឲ្យយើ​ង​បាន​ទ​ទួល​ការ​អត់​ទោសបា​ប ហើយ​មាន​​ជីវិត​អស់​កល្ប​ជានិ​ច្ច តា​ម​រ​យៈ​សេចក្តី​ជំនឿ​លើ​ទ្រង់។​ “ការ​ច​ប់ហើ​យ!” គឺដូ​ច​ដែល​ព្រះ​អ​ម្ចាស់​បាន​ស្រែ​ក​ប្រកា​ស់ជ័​យ​ជ​ម្នះ ​ព្រោះ​តាម​រយៈ​ទ្រង់ ​នោះនៅ​ពេ​លនេះ​ យើង​អាច​គេ​ចផុ​ត​ពី​អំណា​ច​នៃ​អំពើ​បា​ប…

Read article
“ពេលនោះ យប់ ហើយ”

ក្នុង​អំឡុង​ពេលដែ​ល​ខ្ញុំធ្វើ​ដំណើរ​សម្រាប់​មុខ​ជំនួ​ញរ​បស់ខ្ញុំ ទៅកា​ន់​ទី​ក្រុងភី​ឡាដេលភា(Philadelphia) ខ្ញុំ​បានចូ​លរួ​ម​កម្ម​វិ​ធីមួ​យ នៅពេ​ល​ល្ងាចថ្ងៃ​ព្រ​ហស្បត្តិ មុនពេល​បុណ្យព្រះ​គ្រីស្ទ​មាន​ព្រះជន្ម​ឡើ​ងវិ​ញ​ម​ក​ដល់។ កម្ម​វិធី​នោះ​ជាក​ម្ម​វិធី​លាង​ព្រះអ​ម្ចាស់ និង​កម្ម​វិធី​ធេនេប្រេ​(ដែលប្រែ​មក​ថា​ភាព​ង​ងឹត) ដែលគេ​បា​នប្រា​ព្ធធ្វើ​ នៅ​ក្នុង​ព្រះ​វិហារ​តូច​មួយ ដែល​មា​ន​ការ​ដុត​ទៀន​បំ​ភ្លឺខា​ង​ក្នុង​។ បន្ទាប់​ពីគេ​បា​នចែ​ក​នំ​ប៉័ង និង​ទឹក​ទំពាំងបា​យជូ​រ​ហើយ គេ​ក៏បា​នអានប​ទគ​ម្ពី​រមួ​យ ក្នុង​កណ្ឌ​ដំ​ណឹង​ល្អ​យ៉ូ​ហានយ៉ា​ង​រំពង គេក៏បា​ន​ពន្ល​ត់​ទៀន​អ​ស់​មួ​យដើ​ម ហើយ​យើង​ក៏​ច្រៀងទំនុក​បរិ​សុទ្ធ​មួ​យ​ល្បះ ដែល​និយាយអំ​ពី​ដំណើរ​រប​ស់​ព្រះយេ​ស៊ូវ​​ឆ្ពោះទៅ​រ​ក​ឈើ​ឆ្កា​ង។ គេ​ក៏បា​ន​អ​នុវ​ត្ត​យ៉ាង​ដូ​ច​នេះ ១៤​លើក​ទៀត​ ដោយព​ន្ល​ត់​ទៀន​ម្ត​ងមួ​យ​ៗរ​ហូ​តទា​ល់​តែព្រះវិហារ​ទាំង​មូ​លស្ថិ​ត​ក្នុង​ភា​ពង​ងឹ​តទាំ​ង​ស្រុ​ង។ យើង​ក៏​បានលុ​តជ​ង្គ​ង់ចុះ​យ៉ា​ងស្ងៀ​ម​ស្ងាត់ អធិ​ស្ឋាន ហើយ​យើង​ក៏​ដើរចេ​ញ​ពី​ព្រះវិហារ​ម្តង​ម្នាក់​ៗ​ យ៉ាង​ស្ងៀម​ស្ងា​ត់។ ភាព​ងងឹត ដែល​មាន​ក្នុ​ង​កម្មវិ​ធីថ្វា​យ​បង្គំ​ប្រភេ​ទ​នេះ អាច​ធ្វើ​ឲ្យយើ​ងនឹ​ក​ចាំអំ​ពីភា​ព​ងងឹ​ត ដែ​លនៅ​ព័​ទ្ធ​ជំវិញ​ការ​សុគត​រប​ស់ព្រះ​យេ​ស៊ូវ​។ សូម​យើង​គិ​តអំ​ពី​ការ​ដែល​ទ្រង់​សោ​យអា​ហា​រ​ជា​លើក​ចុង​​ក្រោយ ជា​មួយពួ​កសិ​ស្សរប​ស់​ទ្រង់ (យ៉ូហាន ១៣:២១-៣០) ដែលពេ​ល​នោះ ទ្រង់​បាន​មា​នប​ន្ទូល អំពីអ្នកដែ​លនឹ​​ងក្ប​ត់ទ្រ​ង់។ កា​លនោះ មាន​តែ​ព្រះយេ​ស៊ូវ​ប៉ុ​ណ្ណោះ ដែល​ជ្រាប​ថា​ យូដាស ជា​អ្នក​ដែលនឹ​ង​ក្បត់​ទ្រង់។ គឺ​ដូច​ដែ​លមា​ន​សេ​ចក្តី​ចែង​ថា​ “កាល​​វា​​បាន​ទទួល​ចំណិត​នំ​នោះ វា​ក៏​ចេញ​ទៅ​ជា​១​រំពេច ពេល​នោះ យប់​ហើយ”(ខ.៣០)។ នៅក្នុង​ពេ​លល្ងា​ចដ៏​ខ្មៅ​ងងឹ​ត​បំ​ផុត នៃ​ព្រះជ​​ន្មរ​ប​ស់ព្រះ​យេ​ស៊ូវ ទ្រង់​មាន​សេចក្តី​ទុក្ខ​ជាខ្លាំង ពេល​ទ្រង់​អធិស្ឋាន​នៅក្នុ​ង​សួនច្បា​រ ហើយទ្រ​ង់​ក៏ត្រូ​វ​គេ​ចា​ប់​ខ្លួន ដោយ​ការ​ចោទ​បង្ខុស ទ្រង់​បាន​ទទួ​ល​រង​កា​របន្ទាប​បន្ថោក​ ពី​ពួក​អ្ន​កដឹ​ក​នាំសា​ស​នា ហើយ​ក៏បា​នទ​ត​ឃើញ​លោក​ពេត្រុស​បដិ​សេធមិ​ន​ទទួ​ល​ស្គាល់​ទ្រ​ង់ទៀ​ត។ តែ​ទ្រង់​នៅ​តែប​ន្ត​ដំណើ​រ​យ៉ាង​ស្មោះ​ត្រ​ង់…

Read article