ជម្រើសដែលផ្លាស់ ប្តូរជីវិត
លោកអេរិក លីដឌែល(Eric Liddell) គឺជាកីឡាករជើងឯក ដែលបានសម្រេចចិត្តថា គាត់នឹងមិនរត់ប្រណាំង នៅថ្ងៃអាទិត្យ ក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ១៩២៤ឡើយ។ គាត់មិនមានការស្ទាក់ស្ទើរ នៅក្នុងការសម្រេចចិត្តនេះឡើយ ព្រោះគាត់បានជឿអស់ពីចិត្តថា ថ្ងៃអាទិត្យជាថ្ងៃនៃព្រះអម្ចាស់ ដែលសម្រាប់ឲ្យយើងជួបជុំគ្នាថ្វាយបង្គំទ្រង់ និងសម្រាក។ មុនការប្រកួតនេះមួយឆ្នាំ លោកអេរិកបានជួបការពិបាកជាងនេះទៅទៀត ពេលដែលគេសុំឲ្យគាត់ចែកចាយអំពីសេចក្តីជំនឿរបស់គាត់ ទៅដល់កម្មករអណ្តូងរ៉ែធ្យូងថ្ម។ លោកអេរិកបានចែកចាយ អំពីការពុះពាររបស់គាត់ថា “ក្នុងមួយជីវិតខ្ញុំនេះ ខ្ញុំបានព្យាយាមគេចចេញពីការបំពេញតួនាទីនៅទីសាធារណៈ ប៉ុន្តែ ព្រះគ្រីស្ទហាក់ដូចជាបានដឹកនាំខ្ញុំ ឲ្យទៅតាមទិសដៅផ្ទុយពីចិត្តរបស់ខ្ញុំវិញ ហើយខ្ញុំក៏បោះជំហានទៅមុខ តាមទ្រង់។ នៅពេលនោះ ខ្ញុំក៏បានសម្រេចចិត្តថ្វាយទាំងអស់ ដាច់ដល់ព្រះគ្រីស្ទ។ និយាយរួម បើទ្រង់បានត្រាសហៅឲ្យខ្ញុំធ្វើការនោះ នោះទ្រង់ប្រាកដជាប្រទានឲ្យខ្ញុំមានអំណាចគ្រប់គ្រាន់ជាមិនខាន នៅពេលខ្ញុំបោះជំហានទៅមុខតាមទ្រង់”។ បន្ទាប់ពីលោកអេរិកយល់ព្រមចែកចាយ អំពីសេចក្តីជំនឿរបស់គាត់ ជាសាធារណៈ នៅថ្ងៃបន្ទាប់ គាត់ក៏បានទទួលសំបុត្រមួយច្បាប់ពីជែននី(Jenny) ដែលជាប្អូនស្រីរបស់គាត់ ដែលកំពុងរស់នៅប្រទេសចិន។ នាងបានសរសេរសំបុត្រនោះ កាលពីមួយសប្តាហ៍មុន ហើយនៅចុងបញ្ចប់នៃសំបុត្រនោះ នាងបានសរសេរខគម្ពីរថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង អញនឹងចម្រើនកម្លាំងដល់ឯង អើ អញនឹងជួយឯង អើ អញនឹងទ្រឯង…
Read article