David H. Roper

You are here:
ប្រយុទ្ធបានល្អ

ខ្ញុំ​បាន​តយុទ្ធ​យ៉ាង​ល្អ ខ្ញុំ​បាន​រត់​ប្រណាំង​ជា​ស្រេច ខ្ញុំ​បាន​រក្សា​សេចក្តី​ជំនឿ​ទៅ​ហើយ។ ២ធីម៉ូថេ ៤:៧ សាលា​រៀន​ដែល​កូន​ប្រុស​ខ្ញុំ ឈ្មោះ ប្រាយអិន(Brian) បង្វឹក​ក្រុម​បាល់​ទាត់ បាន​ចាញ់​ការ​ប្រកួត​ប្រចាំ​រដ្ឋ ក្នុង​ការ​ប្រយុទ្ធ​ដ៏​ស្វិត​ស្វាញ។ គូរ​ប្រកួត​របស់​ពួក​គេ​ប្រកួត​មិន​ដែល​ចាញ់​អស់​រយៈ​ពេល​២​ឆ្នាំ​ហើយ។ ខ្ញុំ​ក៏​បាន​ផ្ញើ​សា​របង្ហាញ​ការ​សោក​ស្តាយ ដល់​គាត់ ហើយ​ក៏​បាន​ទទួល​សារ​ត្រឡប់​មក​វិញ​ថា “ក្មេងៗ​បាន​ប្រយុទ្ធ​យ៉ាង​ស្វិត​ស្វាញ”​។​ គ្មាន​គ្រូ​បង្វឹក​ណា ដែល​បំបាក់​មុខ​កីឡាករ​របស់​ខ្លួន​ បន្ទាប់​ពី​ការ​ប្រកួត​ចាញ់​នោះ​ទេ។ គ្មាន​នរណា​ស្រែក​ដាក់​ពួក​គេ ដោយសារ​ពួក​គេ​ចាញ់ ឬ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ខុស ក្នុង​ការ​ប្រកួតទេ។ ទេ គ្រូ​បង្វឹក​បាន​បង្ហាញ​ចេញ​នូវ​ការ​កោត​សរសើរ​កីឡាករ​វ័យ​ក្មេង នូវ​ចំណុច​ដែល​អាច​សរសើរ។ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ ដែល​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ក៏​នឹង​មិន​ឮ​ពាក្យ​ថ្កោល​ទោស​ធ្ងន់​ៗ ពី​ព្រះ​អង្គ​ដែរ។ ពេល​ដែល​ព្រះ​គ្រីស្ទ​យាង​មក ហើយ​យើង​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ព្រះ​អង្គ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខ្មាស​គេ​ឡើយ។ ព្រះ​អង្គ​ទត​មើល​ការ​ល្អ​ត្រឹម​ត្រូវ​ដែល​យើង​បាន​ធ្វើ និង​ភាព​ស្មោះ​ត្រង់​របស់​យើង កាល​យើង​ដើរ​តាម​ព្រះ​អង្គ(២កូរិនថូស ៥:១០ អេភេសូរ ៦:៨)។ ព្រះ​អង្គ​នឹង​មាន​បន្ទូល​ថា “អ្នក​បម្រើ​ដ៏​ល្អ​ស្មោះ​ត្រង់​អើយ”។ សាវ័ក​ប៉ុល​បាន​ធ្វើ​បន្ទាល់​ថា គាត់​បាន “តយុទ្ធ​យ៉ាង​ល្អ” ហើយ​ទន្ទឹម​រង់​ចាំ​ព្រះអង្គ​ស្វាគមន៍​គាត់ នៅ​នគរ​ស្ថាន​សួគ៌​(២ធីម៉ូថេ ៤:៧-៨)។​ ជីវិត​ជា​ការ​តស៊ូ​ឥត​ឈប់​ឈរ ដោយ​តយុទ្ធ​នឹង​សត្រូវ​ខាង​វិញ្ញាណ​ដ៏​កាច​សាហាវ ដែល​ប្តូរ​ផ្តាច់​ក្នុង​ការ​បំផ្លាញ​យើង។ វា​នឹង​ព្យាយាម​រារាំង​យើង មិន​ឲ្យ​​មាន​លក្ខណៈ​ដូច​ព្រះយេស៊ូវ និង​ស្រឡាញ់​អ្នក​ដទៃ។ ព្រះ​ទ្រង់​ជ្រាប​ថា ក្នុង​ការ​តយុទ្ធ​នេះ…

Read article
បំណងព្រះទ័យព្រះ

ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ ដ្បិត​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ។ ទំនុកដំកើង ៦២:៥ ជួន​កាល យើង​ពិបាក​ធ្វើ​តាម​បំណង​ព្រះ​ទ័យ​ព្រះ។ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​ស៊ូ​ទ្រាំ​ទុក្ខ​លំបាក ដោយ​គ្មាន​ការ​ត្អូញ​ត្អែ ឲ្យ​ស្រឡាញ់​មនុស្ស​ដែល​ពិបាក​ស្រឡាញ់ ឲ្យ​ស្តាប់​តាម​សម្លេង​ពី​ខាង​ក្នុង ដែល​ដាស់​តឿន​យើង​ មិន​ឲ្យ​ធ្វើ​អ្វី​មួយ ឬ​ឲ្យ​បោះ​ជំហាន​ដែល​យើង​ទៅ​កន្លែង​ដែល​យើង​មិន​ចង់​ទៅ​ជា​ដើម។ ដូច​នេះ យើង​ត្រូវ​តែ​ប្រាប់​វិញ្ញាណ​យើង ពេញ​មួយ​ថ្ងៃ​ថា “ព្រលឹង​ខ្ញុំ​អើយ ចូរ​ឯង​ស្តាប់ នៅ​ឲ្យ​ស្ងៀម ចូរ​ធ្វើ​អ្វី​ដែល​ព្រះ​យេស៊ូវ​ប្រាប់​ឲ្យ​ឯង​ធ្វើ”។ “ព្រលឹង​ខ្ញុំ​រង់ចាំ​ព្រះអង្គ​តែ​មួយ”(ទំនុកដំកើង ៦២:១)។  “ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ”(៦២:៥)។ ខ​ទាំង​ពីរ​នេះ​ស្រដៀង​គ្នា តែ​មិន​ដូច​គ្នា​នោះ​ទេ។ ពី​ដំបូង​ស្តេច​ដាវីឌ​មាន​បន្ទូល អំពី​ព្រលឹង​ទ្រង់ បន្ទាប់​មក ទ្រង់​មាន​បន្ទូល​ទៅ​កាន់​ព្រលឹង​ទ្រង់។ “ការ​រង់​ចាំ ដោយ​ភាព​ស្ងាត់​ស្ងៀម” បាន​បញ្ឆេះ​ព្រលឹង​ទ្រង់ ឲ្យ​នឹក​ចាំ អំពី​ការ​សម្រេច​ចិត្ត​នោះ។ ស្តេច​ដាវីឌ​បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​រស់​នៅ​ក្នុង​ភាព​ស្ងាត់​ស្ងៀម ដោយ​ចុះ​ចូល​បំណង​ព្រះ​ទ័យ​ព្រះ យ៉ាង​ស្ងៀម​ស្ងាត់។ នេះ​ក៏​ជា​ការ​ត្រាស់​ហៅ​សម្រាប់​យើង​ផង​ដែរ ព្រោះ​ព្រះ​អង្គ​បាន​បង្កើត​យើង​មក សម្រាប់​ការ​នេះ​ឯង។ យើង​នឹង​មាន​សន្តិភាព​ក្នុង​ចិត្ត ពេល​ដែល​យើង​អធិស្ឋាន​អស់​ពី​ចិត្ត​ថា “សូមកុំ​តាម​ចិត្ត​ទូលបង្គំ​ឡើយ សូម​តាម​តែ​ព្រះហឫទ័យ​ទ្រង់​វិញ”(លូកា ២២:៤២)។ នេះ​ជា​ការ​ត្រាស់​ហៅ​ទី​មួយ និង​ខ្ពស់​បំផុត ពេល​ដែល​យើង​យាង​ព្រះ​អង្គ ធ្វើ​ជា​ព្រះ​អម្ចាស់ និង​ជា​ប្រភេទ​នៃ​ក្តី​អំណរ​ដ៏​ជ្រាល​ជ្រៅ​បំផុត​របស់​យើង។…

Read article
ការភ្ញាក់ពីគេងដ៏អស្ចារ្យ

ខ្ញុំ​បាន​សន្សំ​ទុក​នូវ​អនុស្សាវរីយ៍ ដែល​ខ្ញុំ​ធ្លាប់​មាន នៅ​ក្នុង​ការ​ជួប​ជុំ​គ្នា​ជា​មួយ​ក្រុម​គ្រួសារ​របស់​មិត្ត​ភក្តិ​ខ្ញុំ កាល​កូន​ប្រុស​ខ្ញុំ​នៅ​តូច។ កាល​នោះ មនុស្ស​ធំ​បាន​ជជែក​គ្នា​ដល់​យប់ ខណៈ​ពេល​ដែល​កូន​ៗ​របស់​យើង បាន​គេង​លក់​នៅ​លើ​សាឡុង ឬ​កៅ​អី ដោយ​សារ​ពួក​គេ​អស់​កម្លាំង​នឹង​ការ​រត់​លេង​កាល​ពី​ថ្ងៃ។ ពេល​យើង​ដល់​ពេល​ត្រូវ​បែក​គ្នា ខ្ញុំ​ក៏​បាន​បី​កូន​ប្រុស​ខ្ញុំ​ទាំង​ប៉ុន្មាន​នាក់ ចូល​ទៅ​ក្នុង​ឡាន ឲ្យ​ពួក​គេ​ផ្អែក​នៅ​លើ​កៅអី​ឡាន ហើយ​នាំ​ពួក​គេ​ទៅ​ផ្ទះ។ ពេល​យើង​មក​ដល់​ផ្ទះ ខ្ញុំ​ក៏​បាន​លើក​ពួក​គេ​បី​ម្តង​ទៀត ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ក៏​បាន​ផ្តេក​ពួក​គេ​នៅ​លើ​គ្រែ ​រួចថើប​ពួក​គេ ដោយ​ពាក្យ​ថា “រាត្រី​សួស្តី” ហើយ​បិទ​ភ្លើង។​ ដល់​ពេល​ព្រឹក​ឡើង ពួក​គេ​ក៏​បាន​ភ្ញាក់​ឡើង ដោយ​មិន​ដឹង​ថា ខ្លួន​បាន​មក​ដល់​ផ្ទះ​តាំង​ពី​ពេល​ណា។ អនុស្សាវរីយ៍​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ស្រមៃ អំពី​ពេល​យប់ ដែល​យើង “គេង​លក់​ក្នុង​ព្រះយេស៊ូវ”(១ថែស្សាឡូនិច ៤:១៤)។ ពេលនោះ យើង​នឹង​បាន​ដេក​លក់ … ហើយ​ភ្ញាក់​ដឹង​ខ្លួន​ឡើង នៅ​ក្នុង​ផ្ទះ​ដ៏​អស់​កល្ប​របស់​យើង ដែល​ជា​ផ្ទះ​ដែល​មិន​មាន​ភាព​នឿយ​ហត់ ដែល​យើង​ជួប​ប្រទះ​ជា​រៀង​រាល់​ថ្ងៃ កាល​នៅ​លើ​ផែន​ដី។ កាល​ពី​ពេល​កន្លង​ទៅ ខ្ញុំ​បាន​អាន​ចំ​ខគម្ពីរ​មួយ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ដែល​ជា​សេចក្តី​បញ្ចប់​នៃ​បទ​គម្ពីរ​ចោទិយកថា ដែល​បាន​ចែង​ថា “ម៉ូសេ​ជា​បាវ​បំរើ​ផង​ព្រះយេហូវ៉ា លោក​ស្លាប់​នៅ​ទី​នោះ​ក្នុង​ស្រុក​ម៉ូអាប់​ទៅ តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា”(៣៤:៥)។ តាម​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គេ​បាន​បក​ប្រែ​តាម​ន័យ​ត្រង់​ថា “លោក​ម៉ូសេ​បាន​ស្លាប់ … ដោយ​ព្រះ​ឱស​នៃ​ព្រះ​អម្ចាស់” ដែល​ឃ្លា​នេះ…

Read article
ការអត់ទោសដែលមិននឹកស្មានដល់

កាល​ខ្ញុំ​នៅ​រៀន​នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​ទៅ​ធ្វើ​ការ ក្នុង​កសិដ្ឋាន​មួយ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ ក្នុង​ពេល​វិស្សម​កាល នៅ​រដូវ​ក្តៅ។ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​អស់​កម្លាំង និង​ឃ្លាន បន្ទាប់​ពី​កាត់​ស្មៅ​ពេញ​មួយ​ថ្ងៃ។ ខ្ញុំ​ក៏​បាន​បើក​ត្រាក់​ទ័រ​ចូល​ទៅ​ក្នុង​ទីធ្លា​កសិដ្ឋាន។ ខ្ញុំ​ក៏​បាន​បត់​ចង្កួត​ទៅ​ខាង​ឆ្វេង មួយ​ទំហឹង​ដៃ ជាន់​ហ្វ្រាំង​ខាង​ឆ្វេង ធ្វើ​ឲ្យ​ត្រាក់​ទ័រ​បត់​ក្បាល​បើក​ជា​វង្វង់​មូល។ ផាល​របស់​វា​ក៏​បាន​ធ្លាក់​ចុះ ប៉ះ​ជើង​ទម្រ​ស៊ីទែន​សាំង​ចំណុះ​២​ពាន់​លីត្រ ធ្វើ​ឲ្យ​សាំង​កំពុប​ចេញ​មក​ក្រៅ។​ ម្ចាស់​កសិដ្ឋាន​ក៏​បាន​ឈរ​ពិនិត្យ​មើល​ហេតុ​ការណ៍​នោះ។​ ខ្ញុំ​ក៏​បាន​ចុះ​ពី​លើ​ត្រាក់​ទ័រ រួច​សុំ​ទោស​គាត់​។ ពេល​នោះ អ្វី​ដែល​ខ្ញុំ​នឹក​ឃើញ​មុន​គេ គឺ​សុំ​ធ្វើ​ការ​ឲ្យ​គាត់ រហូត​ដល់​ចប់​រដូវ​ក្តៅ ​ដោយ​មិន​យក់​ថ្លៃ​ឈ្នួល។ កសិករ​វ័យ​ចំណាស់​នោះ​ក៏​បាន​ឈរ​សម្លឹង​សំណល់​បាក់​បែក​មួយ​សន្ទុះ ហើយ​ក៏​បាន​ដើរ​ទៅ​ផ្ទះ​គាត់។ គាត់​ក៏​និយាយ​មួយ​ៗ​ថា “តោះ​យើង ទៅ​ញាំ​អាហារ​ពេល​ល្ងាច”។ ខ្ញុំ​ក៏​បាន​នឹក​ចាំ​អំ​ពី​រឿង ដែល​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល អំពី​យុវជន​វ័យ​ក្មេង​ម្នាក់ ដែល​បាន​ធ្វើ​ខុស​ចំពោះ​ឪពុក​របស់​គាត់។ គាត់​ក៏​បាន​និយាយ​ប្រាប់​ឪពុក​គាត់​ថា “លោក​ឪពុក ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ព្រះ ហើយ​នឹង​លោក​ឪពុក​មែន។ ខ្ញុំ​នេះ​មិន​គួរ​ឲ្យ​គេ​ហៅ​ជា​កូន​លោក​ឪពុក​ទៀត​ទេ សូម​ទទួល​ខ្ញុំ ទុក​ដូច​ជា​ជើង​ឈ្នួល​លោក​ឪពុក​វិញ​ចុះ”។ ប៉ុន្តែ មុន​ពេល​គាត់​និយាយ​អស់ពាក្យ ឪពុក​គាត់​ក៏​បាន​ហៅ​គាត់​ទៅ​ញាំ​អាហារ​ពេល​ល្ងាច(លូកា ១៥:១៧-២៤)។ នេះ​ជា​ព្រះ​គុណ​ដ៏​អស្ចារ្យ​របស់​ព្រះ​ជា​ម្ចាស់។—DAVID H. ROPER

Read article
ឪពុក និងកូនប្រុស

ប៉ាខ្ញុំ​ជា​ឪពុក​ដ៏​ល្អ ហើយ​ភាគ​ច្រើន ខ្ញុំ​បាន​ធ្វើ​ជា​កូន​ប្រុស ដែល​ស្តាប់​បង្គាប់។ ប៉ុន្តែ យើង​មា​នចំណុ​ចខ្វះ​ខាត​មួ​យ នៅ​ក្នុង​ទំនាក់​ទំនង​របស់​យើ​ង។ គាត់​ជា​បុរ​សដែ​លស្ងា​ត់ស្ងៀ​ម ហើយ​ខ្ញុំ​ក៏​អញ្ជឹង​ដែរ។ ជា​ញឹក​ញាប់ យើង​បាន​ធ្វើ​កិច្ចកា​រនៅ​ក្បែរ​គ្នា ដោយ​ស្ទើរ​តែ​មិន​បាននិយាយ​គ្នា​មួយ​ម៉ាត់។ គាត់​មិន​ដែល​សួរ​នាំ ខ្ញុំ​ក៏មិន​ដែល​ប្រាប់​គាត់ អំពី​បំណង​ចិត្ត និង​ក្តី​ស្រមៃ ដ៏​ជ្រាល​ជ្រៅ​បំផុត និ​ង​ក្តីសង្ឃឹម ព្រម​ទាំង​ការ​ភ័យខ្លា​ចរប​ស់ខ្ញុំ​ឡើយ។ មាន​ពេល​មួយ ខ្ញុំ​ក៏​បាន​យល់​អំពីភា​ព​មិន​សូវ​មាត់​ករបស់​ខ្ញុំ។ ការ​យល់​ដឹង​នោះ ប្រហែ​ល​ជា​បាន​ចាប់​ផ្តើម ពេល​ដែល​កូន​ប្រុស​ដំបូង​រប​ស់ខ្ញុំ​ចា​ប់កំ​ណើត ឬ​ពេល​ដែល​កូន​ប្រុស​របស់​ខ្ញុំទាំ​ងប៉ុ​ន្មាន បាន​ចេញ​ទៅ​ក្នុង​លោកិយ។ សព្វ​ថ្ងៃ​នេះ​ ​ខ្ញុំគិត​ថា បើសិ​ន​ជា​ខ្ញុំបា​ន​ធ្វើ​ជាកូ​នប្រុស​សម្រាប់​ប៉ារ​បស់​ខ្ញុំ ឲ្យ​បាន​ល្អជា​ងនេះ មិន​ដឹ​ងជា​ល្អ​យ៉ាង​ណា​ទេ។​ ខ្ញុំក៏​បា​ននឹ​ក​គិត អំពី​អ្វី​ដែល​ខ្ញុំអា​ចនិ​យាយ​ប្រាប់​គាត់ និង​អំពី​អ្វី​ដែល​គាត់​អាច​ប្រាប់​ខ្ញុំ កាល​គាត់​នៅ​រស់។ នៅ​ពិធី​បុណ្យ​សព​របស់​គាត់ ខ្ញុំ​បាន​ឈរ​នៅ​ក្បែ​រក្តា​មឈូស​របស់​គាត់ ដោយ​ពិបា​កយល់​អំពី​អារម្មណ៍​ខ្លួន​ឯង។ ភរិយា​ខ្ញុំ​ក៏​បាន​និយាយ​ខ្សិប​ៗ​ថា “យឺត​ពេល​ហើយ!” ការ​កម្សាន្ត​ចិត្ត​របស់​ខ្ញុំ ស្ថិត​នៅ​លើ​ការ​ពិត​ដែល​ថា យើង​នឹង​លែង​មាន​បញ្ហា​អ្វី​តទៅ​ទៀត នៅ​នគរ​ស្ថាន​សួគ៌ ដ្បិត​នៅ​ទីនោះ ​មិន​មាន​ការ​សម្រក់​ទឹក​ភ្នែក​ទៀត​ទេ​(វិវរណៈ ២១:៤)។ សម្រាប់​អ្នក​ជឿ​ព្រះ​យេស៊ូវ កា​រស្លា​ប់មិ​នមែ​ន​ជា​កា​របញ្ចប់​នៃ​សេចក្តី​ស្រឡាញ់​ឡើយ តែ​ជា​ការ​ចាប់​ផ្តើម​នៃ​វត្ត​មាន​ដែល​គ្មានទី​បញ្ចប់ ដែល​នឹង​លែង​មាន​ការ​យល់​ច្រឡំ ទំនាក់​ទំនង​នឹង​ត្រូវ​បាន​ប្រោស​ឲ្យជា​ ហើយ​សេចក្តី​ស្រឡាញ់​នឹង​លូត​លាស់​ជា​រៀង​រហូត។ នៅ​ទីនោះ ចិត្ត​របស់​កូន​នឹង​បង្វែរ​មក​រក​ឪពុក…

Read article
ល្អលើសពីពេលណាទាំងអស់

មាន​រឿង​មួយ​ដំណាល​ថា មាន​អ្នក​នេសាទ​ត្រី​សាំម៉ុង​មួយ​ក្រុម បាន​ជួប​ជុំ​គ្នា ក្នុង​ផ្ទះ​សំណាក់​របស់​ជន​ជាតិ​ស្កត់​ឡង់មួយ​កន្លែង បន្ទាប់​ពី​ការ​នេសាទ​ពេញ​មួយ​ថ្ងៃ។ មាន​ពួក​គេ​ម្នាក់​បាន​រៀប​រាប់ អំពី​ការ​នេសាទ​របស់​ខ្លួន ដល់​មិត្ត​ភក្តិ​ទាំង​ឡាយ ដែល​មាន​វត្ត​មាន នៅ​ទី​នោះ ដោយ​ឆ្កា​ដៃ​ឆ្កា​ជើង ហើយ​ដៃ​គាត់​ក៏​បាន​គ្រវាស​ពី​លើ​តុ​ចំ​កែវ​មួយ ប៉ើង​ទៅបុក​នឹង​ជញ្ជាំង បែក​ខ្ទេច ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ប្រឡាក់​ជញ្ជាំង​ពណ៌​ស។ បុរស​នោះ ក៏​បាន​សុំ​ទោស​ម្ចាស់​ផ្ទះ​សំណាក់ ហើយ​ក៏​ព្រម​សង​ថ្លៃ​ខូច​ខាត ប៉ុន្តែ គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ​ នៅ​ពេល​នោះ ព្រោះ​ជញ្ចាំង​បាន​ខូច​ទៅ​ហើយ។ មាន​បុរស​ម្នាក់​ដែល​អង្គុយ​នៅ​ក្បែរ​នោះ ក៏​បាន​និយាយ​ថា “កុំ​បារម្ភ​អី”។ បុរស​នោះ​ក៏​បាន​ក្រោក​ឈរ​ឡើង ​ដក​ឧបករណ៍សម្រាប់​គូរ​គំនូរ​ចេញ​ពី​ហោប៉ៅ​ខោ​គាត់ ហើយ​ក៏​បាន​ចាប់​ផ្តើម​គួរ​រូប​ជុំវិញ​កន្លែង​ប្រឡាក់​ដ៏​អាក្រក់​នោះ។ រូប​គំនូរ​ក្បាលសត្វ​រមាំង​ដ៏​អស្ចារ្យ​ក៏​បាន​លេច​ឡើង បន្តិច​ម្តង​ៗ នៅ​លើ​ជញ្ជាំង​នោះ។ បុរស​នោះ គឺជា​លោក​ម្ចាស់ អ៊ី អេឆ លែនសៀ(E. H. Landseer) ដែល​វិចិត្រករ​រូប​សត្វ​ដែល​ឈាន​មុខ​គេ របស់​ប្រទេស​ស្កត់​ឡង់។ ស្តេច​ដាវីឌ ជា​ស្តេច​ដ៏​ល្បី​ល្បាញ​របស់​ជន​ជាតិ​អ៊ីស្រាអែល ដែល​បាន​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​៥១។ ទ្រង់​បាននាំ​សេចក្តី​អាម៉ាស់ មក​លើ​ខ្លួន​ឯង និង​មក​លើ​ប្រទេស​ជាតិ​របស់​ទ្រង់ ដោយ​សារ​អំពើ​បាប​របស់​ទ្រង់។ ទ្រង់​បាន​ប្រព្រឹត្តិ​អំពើ​ផឹត​ក្បត់​ជា​មួយ​ភរិយា​របស់​មិត្ត​ភក្តិ​របស់​ទ្រង់ ហើយ​ក៏​បាន​បង្កើត​គម្រោង​សម្លាប់​គាត់ ដែល​ទង្វើរ​ទាំង​ពីរ​នេះ គឺ​សុទ្ធ​តែ​សម​នឹង​ឲ្យ​ទ្រង់​ទទួល​ទោស​ស្លាប់​ដូច​គ្នា។​ ពេល​នោះ ជីវិត​ទ្រង់​ហាក់​ដូច​ជា​ត្រូវ​បាន​បំផ្លាញ​អស់​ហើយ។ ប៉ុន្តែ…

Read article
ក្ដីអំណរដែលនៅជាប់ជានិច្ច

ជា​ញឹក​ញាប់ យើង​ច្រើន​តែ​ស្ដាប់​ឮ​គេ​និយាយ​ថា សុភ​មង្គល​កើត​មក​ពី​ការ​ធ្វើ​អ្វី​មួយ តាម​ចិត្ត​របស់​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទស្សនៈ​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ ទស្សនៈ​នេះ​នាំ​មក​នូវ​ ភាព​គ្មាន​ន័យ ភាព​ថប់​បារម្ភ និង​ការ​ឈឺ​ក្បាល។ កវី​កំណាព្យ​ឈ្មោះ ដាប់បិលយូ អេចហ៍ អូដិន (W. H. Auden) បាន​សង្កេត​ឃើញ​ថា ​មនុស្ស​បាន​ព្យាយាម​រក​វិធី​គេច​ចេញ​ពី​បញ្ហា ដោយ​ប្រើ​ការ​សប្បាយ។​ គាត់​បាន​សរសេរ ក្នុង​បទ​កំណាព្យ​របស់​គាត់​ថា ​“អ្នក​ទាំង​នោះ មិន​ខុស​ពី​មនុស្ស​ដែល​វង្វេង​ នៅ​ក្នុង​ព្រៃ​ខ្មោច​លង  ក្មេង​ៗ​ដែល​ខ្លាច​ងងឹត​នៅ​ពេល​យប់ មនុស្ស​ដែល​មិន​ធ្លាប់​មាន​អំណរ ឬ​មិន​ធ្លាប់​ធ្វើ​ជា​មនុស្ស​ល្អ”។ ​ យ៉ាង​ណា​មិញ ស្ដេច​ដាវីឌ​ដែល​ជា​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​ថ្លែង​អំពី ដំណោះ​ស្រាយ សម្រាប់​ការ​ភ័យ​ខ្លាច និង​ការ​ខ្វះ​ក្តី​អំណរ ដែល​យើង​មាន​ក្នុង​ជីវិត។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា​ “ខ្ញុំ​បាន​ស្វែង​រក​ព្រះ​យេហូវ៉ា ហើយ​ទ្រង់​ក៏​ឆ្លើយ​តប​មក​ខ្ញុំ ក៏​ប្រោស​ឲ្យ​ខ្ញុំ​ រួច​ពី​អស់​ទាំង​សេចក្តី​ភិត​ភ័យ​របស់​ខ្ញុំ” (ទំនុក​ដំកើង​ ៣៤:៤)។ សុភ​មង្គល គឺ​បាន​មក​ពី​ការ​ដែល​បាន​ប្រព្រឹត្ត​ តាម​ព្រះ​ហឫ​ទ័យ ឬ​ផ្លូវ​របស់​ព្រះ។ នេះ​គឺ​ជា​ការពិត ដែល​យើង​អាច​សង្កេត​មើល​ជា​រៀង​រាល់​ថ្ងៃ។ ស្ដេច​ដាវីឌ​បាន​ថ្លែង​ទៀត​ថា “អ្នក​ណា​ដែល​ពឹង​ដល់​ទ្រង់ នោះ​ក៏​មាន​សេចក្តី​អំណរ​ដ៏​ព្រោង​ព្រាយ”(ខ.៥)។ ចូរ​សាក​ល្បង​ខ្លួន​ឯង​ចុះ នោះ​អ្នក​នឹង​បាន​ដឹង​ការ​ពិត​មិន​ខាន។ គឺ​ដូច​ដែល​ស្ដេច​ដាវីឌ បាន​មាន​បន្ទូល​ថា…

Read article
មនុស្សមានបាបដូចយើង

ខ្ញុំ​មាន​មិត្ត​ភក្តិ​ម្នាក់ ឈ្មោះ អេឌីត(Edith)។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ អំពី​ថ្ងៃ​ដែល​គាត់​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះយេស៊ូវ យ៉ាង​ដូច​នេះ​ថា: កាល​ពី​មុន អេឌីត​មិន​ខ្វល់​អំពី​រឿង​ជំនឿ​សាសនា​ឡើយ។ ប៉ុន្តែ នៅ​ពេល​ព្រឹក ថ្ងៃ​អាទិត្យ​មួយ​ គាត់​បាន​ដើរ​ចូល​ព្រះវិហារ នៅ​ក្បែរ​អាផាតមិន​របស់​គាត់ ដើម្បី​ស្វែង​រក​អ្វី​មួយ ដែល​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ស្រេក​ឃ្លាន​របស់​គាត់ មាន​ភាព​ស្កប់​ស្កល់។ នៅ​ថ្ងៃ​នោះ លោក​គ្រូ​គង្វាល​ក៏​បាន​អាន​បទ​គម្ពីរ លូកា ១៥:១-២ ដែល​បាន​ចែង​ដូច​នេះ​ថា “អស់​ទាំង​អ្នក​យក​ពន្ធ និង​អ្នក​មាន​បាប គេ​ក៏​ចូល​មក​ជិត ដើម្បី​ស្តាប់​ទ្រង់។ នោះ​ពួក​ផារិស៊ី និង​ពួក​អាចារ្យ​គេ​ឌុកដាន់​ថា អ្នក​នេះ​ទទួល​មនុស្ស​បាប ហើយ​ក៏​ស៊ី​ជា​មួយ​នឹង​គេ​ផង”។ បទ​គម្ពីរ​នោះ​បាន​ចែង​យ៉ាង​ដូច​នេះ ប៉ុន្តែ ពេល​នោះ នាង​បាន​ស្តាប់​ឮ​លោកគ្រូ​គង្វាល​អាន​ថា “អ្នក​នោះ​ទទួល​មនុស្ស​មាន​បាប ហើយ​អេឌីត​ក៏​នៅ​ជា​មួយ​នឹង​គេ​ផង​ដែរ”។ នាង​ក៏​បាន​ក្រោក​ឈរ​ទាំង​ហួស​ចិត្ត។ ទី​បំផុត នាង​ក៏​បាន​ដឹង​ថា ខ្លួន​មាន​កំហុស ប៉ុន្តែ គំនិត​របស់​នាង នៅ​តែ​គិត អំពី​ការ​ដែល​ព្រះ​យេស៊ូវ​ទទួល​ស្វាគមន៍​មនុស្ស​មាន​បាប ដែល​រាប់​បញ្ចូល​ទាំង​អេឌីត​ផង​ដែរ។ នៅ​ពេល​រសៀល​ថ្ងៃ​នេះ នាង​ក៏​បាន​សម្រេច​ចិត្ត “ចូល​ទៅ​ជិត” ព្រះ​យេស៊ូវ ហើយ​ក៏​បាន​ស្តាប់​ព្រះ​បន្ទូល​ទ្រង់។ នាង​ក៏​បាន​ចាប់​ផ្តើម​អាន​ដំណឹង​ល្អ ហើយ​មិន​យូរ​ប៉ុន្មាន​ នាង​ក៏​បាន​សម្រេច​ចិត្ត​ទទួល​ជឿ ​ហើយ​ដើរ​តាម​ទ្រង់។ ពួក​អ្នក​កាន់​សាសនា​នៅ​សម័យ​ព្រះ​យេស៊ូវ មាន​ការ​មិន​ពេញ​ចិត្ត…

Read article
តើអ្នកមានសេចក្តីប្រាថ្នាអ្វី?

បុគ្គ​លិក​ធនាគារ​ម្នាក់​បាន​បិទ​រូប​ឡានសេលប៊ី ខូប្រា(Shelby Cobra) នៅ​លើ​បង្អួច​បន្ទប់​ធ្វើ​ការ​របស់​គាត់។(ឡានម៉ាកខូប្រា ជា​រថយន្ត​ដែល​បំពេញ​មុខ​ងារ​ខ្ពស់ ដែល​ក្រុមហ៊ុន ហ្វ៊ត ម៉ូតូ បាន​ផលិត)។ ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​បំពេញ​មុខ​ជំនួញ នៅ​ធនាគារ​នោះ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​ឡាន​នៅ​ក្នុង​រូប​ថត​នោះ ជា​ឡាន​របស់​គាត់​ឬ? គាត់​ក៏​បាន​ប្រាប់​ខ្ញុំ​ថា វា​មិន​មែន​ជា​ឡាន​របស់​គាត់​ទេ។ វា​ជា​សេចក្តី​ប្រាថ្នា​របស់​គាត។ វា​ជា​មូល​ហេតុ​ដែល​គាត់​ក្រោក​ពី​គេង ទៅ​ធ្វើ​ការ​ជា​រៀង​រាល់​ពេល​ព្រឹក។ គាត់​នឹង​មាន​លុយ​ទិញ​ឡាន​ខូប្រា​មួយ​គ្រឿង នៅ​ថ្ងៃ​ណា​មួយ។ ខ្ញុំ​យល់​អំពី​សេចក្តី​ប្រាថ្នា​របស់​គាត់។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ មាន​ឡាន​ខូប្រា​មួយ​គ្រឿង ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​បើក​វា​ម្តង​ដែរ​។ វា​មាន​ម៉ាស៊ីន​ខ្លាំង! ប៉ុន្តែ វា​មិន​សក្តិ​សម​នឹង​ឲ្យ​យើង​រស់​នៅ​ដើម្បី​វា​ឡើយ។ និយាយ​រួម របស់​អ្វី​ផ្សេង​ទៀត ក្នុង​ពិភ​ពលោក​នេះ ក៏​អញ្ចឹង​ដែរ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​មាន​ប្រសាសន៍​ថា “អ្នក​ដែល​ទុក​ចិត្ត​លើ​របស់​អ្វី ក្រៅ​ពីព្រះ​ជា​ម្ចាស់ នឹង​ត្រូវ​ឱន ហើយ​ដួល​ចុះ”(ទំនុកដំកើង ២០:៨)។ ពីព្រោះ​ព្រះ​ទ្រង់​បាន​បង្កើត​យើង​មក សម្រាប់​ព្រះ​អង្គ​ទ្រង់ គឺ​មិន​មែន​សម្រាប់​ការ​អ្វី​ផ្សេង​ទៀត​ឡើយ។ នេះ​ជា​សេចក្តី​ពិត ដែល​យើង​ត្រូវ​ប្រកាន់​ខ្ជាប់ ដើម្បី​ឆែក​ពិនិត្យ​មើល​អ្វី​ដែល​យើង​ធ្វើ​ជា​រៀង​រាល់​ថ្ងៃ។ យើង​ប្រហែល​ជា​ទិញ​របស់​អ្វីមួយ ដោយ​សារ​យើង​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត ប៉ុន្តែ ដូច​ក្មេង​តូច​ម្នាក់ ដែល​បាន​ទទួល​អំណោយ​បុណ្យណូអែល​មួយ​ឡូ យើង​ចាំ​បាច់​ត្រូវ​សួរ​ខ្លួន​ឯង​ថា “តើ​យើង​មាន​ហេតុ​ផល​តែ​ប៉ុណ្ណេះ​ទេ​ឬ?” យើង​បាន​មើល​រំលង​ចំណុច​មួយ​នេះ។ គ្មាន​របស់​អ្វី​មួយ…

Read article
ការបង្ហាញចេញនូវសេចក្តីជំនឿ

កាល​ខ្ញុំ​កំពុង​ស្នាក់​នៅ ក្នុង​សណ្ឋាគារ​មួយ នៅ​ទីក្រុង​អូស្ទីន រដ្ឋ​តិចសាស់ ខ្ញុំ​បាន​កត់​សំគាល់​ឃើញ​កាត​មួយ​សន្លឹក នៅ​លើ​តុ ក្នុង​បន្ទប់​ខ្ញុំ។ នៅ​លើ​កាត​នោះ ខ្ញុំ​ឃើញ​អក្សរ​ដែល​គេ​បាន​សរសេរ​ថា : សូម​ស្វាគមន៍ យើង​ខ្ញុំ​សូម​អធិស្ឋាន សូម​ឲ្យ​ការ​សម្រាក​របស់​អ្នក នៅ​ទីនេះ មាន​ពេញ​ដោយ​អំណរ ហើយ​សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​របស់​អ្នក មាន​ពេញ​ដោយ​ផល​ផ្លែ។ សូម​ព្រះ​អម្ចាស់ ប្រទាន​ពរ​អ្នក ហើយ​ថែរក្សា​អ្នក ហើយ​សូម​ឲ្យព្រះ​ភ័ក្រ្ត​ទ្រង់​បាន​បញ្ចេញ​ពន្លឺ​មក​លើ​អ្នក។ កាត​នោះ ជា​របស់​ក្រុម​ហ៊ុន ដែល​បាន​គ្រប់​គ្រង​សណ្ឋាគារ​នោះ ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ចង់​ដឹង​ចង់​យល់​បន្ថែម​ទៀត។ ដូច​នេះ ខ្ញុំ​ក៏​បាន​បើក​មើល​វេបសាយ​របស់​ពួក​គេ ហើយ​ក៏​បាន​អាន​អំពី​វប្បធម៌ ចំណុច​ខ្លាំង និង​គោល​តម្លៃ​របស់​ក្រុមហ៊ុន​ពួក​គេ។ ពួក​គេ​បាន​ប្រើ​ធម្យោបាយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដើម្បី​ព្យាយាម​ដេញ​តាម​ភាព​ល្អ​ប្រសើរ នៅ​ក្នុង​មុខ​ជំនួញ​របស់​ខ្លួន ហើយ​ក៏​បាន​បង្ហាញ​សេចក្តី​ជំនឿ​របស់​ខ្លួន នៅ​កន្លែង​រក​ស៊ី​របស់​ខ្លួន។ ទស្សនវិជ្ជា​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពាក្យ​សម្តី​របស់​សាវ័ក​ពេត្រុស ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​ដើរ​តាម​ព្រះយេស៊ូវ ដែល​បាន​ខ្ចាត់​ខ្ចាយ នៅ​ទូទាំង​តំបន់​អាស៊ី​មីន័រ។ គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ក្នុង​សង្គម​ដែល​ពួក​គេ​រស់​នៅ។ សូម្បី​តែ​ពេល​ដែល​ពួក​គេ​បាន​ជួប​ការ​គំរាម​កំហែង និង​ការ​បៀត​បៀន ក៏​លោក​ពេត្រុស​នៅ​តែ​ប្រាប់​ពួក​គេ កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “ចូរ​ឲ្យ​តាំង​ព្រះគ្រីស្ទ​ឡើង ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះអម្ចាស់​ចុះ ហើយ​ឲ្យ​ប្រុង​ប្រៀប​ជានិច្ច ដោយ​សុភាព…

Read article