Dennis Fisher

You are here:
ជីវិតដែលគាប់ ព្រះទ័យព្រះ

ក្នុង​ឆ្នាំ ២០១០ ខ្ញុំ និងប​ង​ប្អូន​ប្រុស​របស់​ខ្ញុំ បាន​ធ្វើ​ពិធី​ខួប​កំណើត​ទី​៩០ ជូន​លោកឪ​ពុក​យើង។ យើង​បាន​បើក​ចំហរ​ឲ្យ​មនុស្ស​គ្រប់​គ្នាចូ​លរួ​ម ដោយ​មាន​ភោជនីយ​ហារ​ដ៏​ឆ្ងាញ់​ពិសារ និង​ការ​ប្រ​កប​គ្នាផ​ង។ នៅក្នុ​ង​បន្ទប់​ទទួល​ភ្ញៀវ ក្រុម​គ្រួសារ និង​មិត្ត​ភ័ក្រ​ទាំង​ឡាយ​បាន​យក​ឧបករណ៍​ភ្លេង​ផ្សេង​ៗ​មក​ប្រគុំ​ត​ន្រ្តី ដោយ​ខ្លះ​លេង​បង់​ហ្សូ ​ខ្លះដេ​ញហ្គី​តា​ ខ្លះដេ​ញ​ម៉ង់​ដូលីន ខ្លះ​កូត​វីយ៉ូឡុង ខ្លះ​លេង​បាស់ ​ខ្លះទះ​​ស្គរ​អៀរ​ឡង់ ហើយ​ច្រៀងស​ប្បាយ ពេញ​មួយ​ពេលរ​សៀល​ថ្ងៃនោះ​។ យើង​បាន​រៀប​ចំ​នំខួបកំ​ណើត​យ៉ាង​ធំ ដែល​មាន​ស​រសេរ​អក្សរ​ពី​លើថា​ “​​ចូរ​​សរសើរ​ដល់​ព្រះយេហូវ៉ា មាន​ពរ​ហើយ អ្នក​ណា​ដែល​កោតខ្លាច ដល់​ព្រះយេហូវ៉ា(ទំនុកដំកើង ១១២:១)។ រីក​រាយ​ថ្ងៃខួប​កំណើត​លើក​ទី ​៩០ លោក​ប៉ា”។ ក្រោយម​ក នៅ​ពេល​ដែល​ខ្ញុំ​ស្វែង​យល់​អំពី​អត្ថ​ន័យ​នៃ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១១២ ខ្ញុំ​មាន​ចិត្ត​រំភើ​ប​រីក​រាយ​យ៉ាង​​ខ្លាំង ព្រោះប​ទ​គម្ពីរ​នេះ ហាក់​ដូច​ជា​បាន​ពណ៌នា​អំពី​ឪពុក​របស់​ខ្ញុំ ដែលបា​នដើ​រ​ជា​មួ​យ​ព្រះរ​យៈពេ​ល​ជាង ៥០​ឆ្នាំ ហើយ​ឥឡូវ​នេះ បាន​ទៅ​សម្រាក​នៅ​ជា​មួ​​យ​​ទ្រង់។ ឪពុក​របស់​ខ្ញុំ​ក៏​ធ្លាប់​មាន​ការឈឺចិ​ត្ត និង​មានកំ​ហុស​ផ្សេង​ៗ​ផង​ដែរ ប៉ុន្តែ ជំនឿ​ដ៏រឹ​ង​មាំរ​បស់​គាត់ បាន​នាំ​ឲ្យ​គា​ត់ទ​ទួល​ព្រះ​ពរ​ជា​ច្រើន។ បទ​ទំនុក​ដំកើង​នេះ បាន​ប្រាប់​យើង​ថា ​ព្រះព​រ​នឹង​ធ្លា​ក់​ម​កលើ​​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ ហើយ​ត្រេក​អរ​នឹ​ងក្រឹត្យ​វិន័យ​របស់​ទ្រង់។ ​ពេល​ដែល​យើង​មា​ន​ភាព​ស្មោះ​ត្រ​ង់ និង​ជំនឿ​យ៉ាង​ដូ​ច​នេះ ព្រះ​ទ្រង់​នឹ​ង​ប្រទាន​ពរ​ដល់​យើង ​ហើយ​ថែម​ទាំ​ងប្រ​ទាន​ពរ​ដ​ល់កូ​ន​ចៅរ​ប​ស់​យើង​ទៀ​ត​​ផង(ខ.២)។…

Read article
មនុស្សថ្លង់ស្តាប់ឮ

ពេល​ដែល​លោក​ថូម៉ាស ហ្គាលិន​ដេត(Thomas Gallandet) បាន​បញ្ច​ប់​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ​ព្រះគ​ម្ពីរ ក្នុងឆ្នាំ​១៩​១៤ គាត់​ក៏​មា​ន​ផែន​ការ​ចង់​ធ្វើ​ជា​​គ្រូអ​ធិប្បាយ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ ក្រោយ​មក ​គាត់​ក៏​បាន​ទទួ​ល​ការ​ត្រាស់​ហៅ​ឲ្យ​បម្រើ​ព្រះ តាម​របៀប​ផ្សេង​វិញ នៅពេ​ល​ដែល​​គាត់​បាន​ជួប​ក្មេ​ង​ស្រីអា​យុ៩​ឆ្នាំ​ម្នាក់​ឈ្មោះ​អាលីស(Alice) ដែល​ពិការ​ត្រចៀក និង​ជា​អ្នក​ជិត​ខាង​របស់​គាត់។ លោក​ហ្កាលិន​ដេត​បានចាប់​ផ្តើម​ទំនាក់ទំនង​ជា​មួយ​នាង ដោយ​ប្រើ​ឈើ​សរសេរ​អក្សរ នៅ​លើ​ដី។ គាត់​បាន​​ជួយ​ក្មេ​ង​​ស្រី​​អា​លីស ​ហើយ​ការ​នេះ​ក៏​បាន​បណ្តាល​ចិត្ត​គាត់​ឲ្យ​ជួយ​អ្នកដទៃ​ផ​ង​ដែរ។ បន្ទាប់​ពី​បាន​ប្រឹក្សា​យោបល​ជា​មួយ​អ្នក​ជំនាញ​មក​ពី​ទ្វីប​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ក្នុង​ផ្នែក​អប់​រំ​អ្នក​គ​ថ្លង់ លោក​ក៏​បាន​បង្កើត​ប្រព័ន្ធ​ភាសា​មួយបែប ដែល​គេបា​ន​ស្គាល់​ជា​ទូទៅ​ថា “ភាសា​​សញ្ញា”(គឺមនុស្សគ​រ​ថ្លង់​ប្រើ​ដៃ​របស់​ខ្លួន​ ជា​សញ្ញា​សម្រាប់​ទំនាក់​ទំនង)។ ទី​បំផុត គាត់​ក៏​បាន​បង្កើត​សាលា​រៀន​អាមេរិក ​សម្រាប់​មនុស្ស​គ​ថ្លង់។ សាលា​រៀន​សម្រាប់​មនុស្សគ​ថ្លង់ ដែល​លោក​ហ្កាលិនដេត(Gallandet) បាន​បង្កើត មាន​កម្ម​វិធី​សិក្សា​របស់​គ្រីស្ទ​បរិស័ទ ដែល​ចែក​ចាយ​ដំណឹ​ង​ល្អ និង​បង្រៀន​ព្រះគ​ម្ពីរ។ គាត់បា​ន​ឆ្លើយ​តប​នឹង​ការ​ត្រាស់​ហៅឲ្យ​​ធ្វើ​ជា​គ្រូអ​ធិប្បាយ ប៉ុន្តែ គឺ​អធិប្បា​យដ​ល់​មនុស្ស​ដ៏​ពិសេស​មួយក្រុ​ម ដែល​ជា​មនុស្ស​គរ​ថ្លង់។ ចាប់​តាំង​ពី​ពេ​ល​នោះ​ម​ក ភាសា​សញ្ញា​ក៏​បាន​ក្លាយ​ជា​មធ្យោ​បាយ ដែល​គាត់​ប្រើ ដើម្បី​ចែក​ចាយ​ដំ​ណឹង​ល្អ​ដល់​ម​នុស្ស​​គ​រថ្លង់។ យើង​ក៏អា​ច​ចែក​ចា​យ​ព្រះប​ន្ទូ​លព្រះ ដល់​អ្នក​ដ​ទៃ តាម​របៀប​ដែល​ពួក​គេ​អា​ច​យល់​ផង​ដែរ គឺ​មិន​ខុ​ស​ពីលោ​កហ្កា​លិន​ដេត​ឡើ​យ។ ពុំ​នោះ​ទេ “​​បើ​​គេ​​មិន​បាន​ឮ​និយាយ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​គេ​ជឿ​ដល់​ព្រះ​បាន?”(រ៉ូម ១០:១៤)។ តើ​ព្រះ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ឈោង​ចាប់​មនុស្ស​នៅជុំវិញ​យើ​ង យ៉ាង​ដូច​ម្តេច​ខ្លះ​?–Dennis Fisher

Read article
ហ៊ានប្រថុយ ដើម្បីព្រះសង្រ្គោះ

លោក​ដេស​មិន ដូស(Desmon Dos) ជា​ព​ល​ទាហាន​ដែល​បា​ន​ធ្វើ​ឲ្យ​គ្រូ​បង្វឹក និង​ពួក​ទា​ហាន​រួម​ជំនាន់​រប​ស់​គាត់ មាន​អារ​ម្មណ៍រំ​ខាន​ជា​ខ្លាំង។ ដោយសា​រ​គាត់​ជា​អ្ន​ក​ស​ន្តិភា​ព​និ​យម គាត់​បាន​ប​ដិសេធ​មិន​ព្រម​កា​ន់កាំ​ភ្លើ​ង​ចូ​លក្នុ​ង​ស​មរ​ភូមិ​ឡើ​យ ហើយ​ការ​នេះ​ក៏បា​ន​ធ្វើឲ្យ​ដៃ​គូ​រ​ប​ស់គា​ត់​ មាន​ការ​សង្ស័យ​អំពី​ភាព​ក្លា​ហាន​របស់​គាត់។ ក្នុង​​នា​មជា​ពេ​ទ្យ​ទា​ហាន ដែល​បាន​ទ​ទួ​លកា​រ​ហ្វឹក​ហាត់ គ្រីស្ទ​បរិ​ស័​ទ​ដ៏ក្មេ​ង​វ័​យម្នា​ក់​នេះ​ មិ​ន​ខ្លាច​កា​រ​ប្រឈម​មុខនឹ​ងស​ង្រ្គា​ម​ឡើ​យ។ ប៉ុន្តែ គាត់​មា​នគោ​ល​​ដៅសង្រ្គោះ​​ជីវិត​មនុស្ស ដែលរង​របួ​សក្នុ​ង​ច​ម្បំា​ង​នោះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោ​យ ក្រោយ​​មក​ គេ​ក៏​លែ​ង​មាន​ការ​ស​ង្ស័យ​ចំ​ពោះ​ភា​ព​ក្លាហា​ន​រ​បស់​លោ​ក​ដូ​ស​ទៀត ពេលដែ​ល​កង​ព​ល​រ​បស់​គា​ត់​ចូ​លប្រ​យុទ្ធក្នុ​ង​ស​ង្រ្គាម។ នៅ​ក្នុង​សង្រ្គាម​លោក​លើ​ក​ទី​២ នៅកោះ​អូគីណាវ៉ា(Okinawa) គាត់​បាន​រ​ត់​ឱ​នក្បា​ល កាត់​កន្លែង​​ដែល​គ្រា​ប់​កាំ​ភ្លើង​​យន្ត​ដែល​កំពុង​បាញ់​រះ ​ដើម្បីអូ​ស​អ្ន​ក​របួស ចេញ​មក​រ​ក​ក​ន្លែង​មា​ន​សុវត្តិ​ភាព​។ គា​ត់បា​នអ​ធិ​ស្នា​ន​ថា “ឱ​ព្រះ​អ​ម្ចាស់​អើ​យ សូមប្រ​ទា​ន​ឲ្យ​ទូល​ប​ង្គំ​មា​ន​ក​ម្លាំង ចូល​ទៅ​ជួយ​ទា​ហាន​ឲ្យ​បាន​ម្នាក់​ទៀ​ត”។ ទី​បំ​ផុត គា​ត់បា​ន​ជួ​យ​អ្នក​រ​បួ​សបា​ន​រ​ហូតដ​ល់៧​០​នាក់ ដោយ​សែ​ង​ពួក​គេ​ចុះ​ពី​លើ​ភ្នំយឺ​តៗ ​មក​ទទួ​ល​​ព្យាបា​ល​ជាប​ន្ថែ​ម​ទៀត។ ​ដោយសា​រកា​រ​ប្រឹង​ប្រែ​ង​នេះ​ លោក​ដេសម៉ុន ដូសក៏បា​ន​ទទូ​ល​រ​ង្វា​ន់​មេ​ដាយកិ​ត្តិ​យស ដែល​ជា​កិត្តិយស​ដ៏ខ្ព​ស់​បំ​ផុ​ត ដែ​លប្រ​ទេ​ស​រប​ស់​គា​ត់អា​ច​ផ្ត​ល់​​ឲ្យ​បាន។ ព្រះគ​ម្ពីរ​ក៏​បា​ន​ចែ​ងផ​ង​ដែ​រ អំពី​គ្រី​ស្ទប​រិ​ស័​ទ្ធម្នា​ក់​ទៀ​ត ​ដែល​បា​នធ្វើ​កា​រ​ប្រ​ថុយ​ជី​វិត ដើម្បី​ជួយ​អ្ន​កដ​ទៃ។ លោក​ប៉ុល​បា​ន​រៀប​រា​ប់​អំ​ពី​លោ​ក​អេបា​ប្រូឌីត នៅ​ក្នុ​ងសំ​បុ​ត្ររ​ប​ស់​គា​ត់​ថា “ចូរ​ទទួល​​​គា​ត់​​​ក្នុង​​​ព្រះ​អម្ចា​ស់ ដោយ​អំណរ​គ្រប់​ជំពូក  ដ្បិត​ដែល​គាត់​ស្ទើរ​តែ​នឹង​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​ការ​របស់​ព្រះគ្រីស្ទ​ទេ គាត់​បាន​ប្រថុយ​ជីវិត”(ភីលីព ២:២៩-៣០) ។ នៅ​ទូទាំ​ង​ពិភ​ព​លោក សព្វ​ថ្ងៃ​នេះ​…

Read article
លើសពីភាពត្រឹមត្រូវ និងយុត្តិធម៌

ស្ថាន​ភាព​នៃ​ការងា​រ នៅ​ក្នុ​ងប្រ​ទេ​សអ​ង់​​គ្លេស ក្នុង​អំឡុង​សតវត្ស​ទី១​៩ ពិតជា​មា​នភាព​យ៉ា​ប់​យឺន​ហួស​ប្រមាណ។ នៅ​ពេល​ថ្ងៃ មា​ន​បុរស ស្រ្តី និងកុមារ​ជា​ច្រើនបា​ន​ទៅ​ធ្វើ​ការ ក្នុង​រោង​ចក្រ​ដែ​ល​មា​ន​គ្រោះ​ថ្នា​ក់​ជា​ច្រើន ហើយ​ពេល​យ​ប់ ពួកគេ​ត្រ​ឡប់​ទៅ​ផ្ទះ ក្នុង​សំណង់អាណា​ធិប​តេយ្យ​ដ៏ក​ខ្វក់​។ ថៅកែ​រោ​ងច​ក្រជា​ច្រើ​ន មិន​សូវ​យក​ចិត្ត​ទុ​ក​ដា​ក់ ចំពោះសុ​ខ​មាល​ភា​ពរ​ប​ស់​ក​ម្ម​ករ​ទេ។ ប៉ុន្តែ នៅស​ម័យ​នោះ​ ​ថៅ​កែ​ក្រុម​ហ៊ុ​ន​ស្ករ​សូ​កូឡា​ខាតបឺរី(Cadburys) មាន​មិន​មាន​ល​ក្ខណៈ​ដូ​ចចៅ​កែ​ទាំ​ង​នេះទេ។ ក្នុង​នា​ម​ជា​គ្រីស្ទ​ប​រិស័​ទ​និកា​យ​ក្វេកខឺរ(Quaker) និង​ក្នុងនា​ម​ជា​សហគ្រិន ដែលមាន​អំ​ណោយ​ទាន​ខា​ង​ជំនួញ ​ពួក​គេ​បា​នផ្តោ​ត​ទៅ​លើ​ ការ​ធ្វើ​ឲ្យស្ថា​នភាព​កា​រ​ងារ កាន់​តែ​មាន​ភាព​ល្អ​ប្រ​សើរ សម្រាប់​កម្ម​ក​រទាំ​ង​២​០០​នា​ក់​រប​ស់​ពួក​គេ។ ក្រុមហ៊ុ​ន​ខា​តបឺរី បាន​សាង​ស​ង់​រោង​ច​ក្រ​ដែ​ល​មាន​លក្ខណៈ​សិ​ល្បៈ ដែលបំ​ពាក់​ទៅ​ដោ​យ​បន្ទ​ប់​ស្លៀក​ពាក់​មាន​ភ្លើង​កំដៅ មានច​ង្រ្កា​នបា​យ និង​កន្លែង​ហាត់​ប្រាណ។ ហើយដើ​ម្បីបំ​ពេញ​សេចក្តី​ត្រូ​វ​កា​រ​ខា​ង​វិញ្ញាណ​របស់​កម្មករ ពួក​គេបា​ន​ឲ្យ​កម្មក​រ​ទាំង​នោះ​​ សិក្សាព្រះ​គ​ម្ពីរ​រួ​ម​គ្នា មុនពេល​ចាប់​ផ្តើ​ម​ធ្វើ​កា​រ នៅ​ថ្ងៃ​នី​មួយ​ៗ។ បទ​គម្ពី​រកូ​ល៉ុស ៤:១ បានប្រា​ប់យើ​ង​ថា “ពួ​ក​ចៅហ្វាយ​រាល់​គ្នា​អើយ ចូរ​បើក​ឲ្យ​ដល់​អ្នក​បម្រើ​របស់​អ្នក តាម​ត្រឹម​ត្រូវ ហើយ​ទៀង​ត្រង់​ចុះ ដោយ​ដឹង​ថា អ្នក​ក៏​មាន​ចៅហ្វាយ​១​នៅ​ស្ថានសួគ៌​ដែរ”។ ជា​ការ​ពិត​ណាស់ ក្រុម​ហ៊ុន​ខាតបឺរី បានព្យា​យាម​ផ្ត​ល់​ឲ្យនូ​វ​ភា​ព​យុត្តិ​ធម៌ និង​ត្រឹម​ត្រូវ ​ដល់និ​យោជិត​របស់​ខ្លួន​។ ប៉ុន្តែ ដោយសារ​ពួក​គេ​ចង់​ផ្គាប់​ចិត្ត​ព្រះ នោះពួ​ក​គេ​បាន​បោះ​ជំហាន​​លើ​ស​ពីនេះ​ទៅ​ទៀត ​ដោយបំ​ពេញ​សេ​ចក្តីត្រូ​វ​ការ ទាំង​ខាង​សា​ច់​ឈាម…

Read article
នាវាទីតានីច ទី២

លោក ម៉ាក វីលឃីនសុន (Mark Wilkinson) បាន​ទិញ​​​ទូក ដែល​មាន​ប​ណ្តោយ​៥​ម៉ែត្រ សម្រាប់​ស្ទូច​ត្រី​ និង​ធ្វើ​ដំ​ណើរកំ​សាន្ត។ គាត់​​មិ​ន​ជឿ​លើ​អបីជំនឿ​ទេ បានជា​គា​ត់​​ដាក់​ឈ្មោះ​​ឲ្យ​ទូក​របស់​គាត់​ថា ទីតានិក ទី២(Titanic II) គឺ​ដាក់​ឈ្មោះ​តា​ម​ក​ប៉ាល់​​​ដ៏​​ប្រណិត​ដែលមា​ន​​វា​ស​នាអា​ក្រក់ ពេល​​បុ​ក​នឹង​ផ្ទាំង​ទឹកកក​អណ្តែត ​ក្នុង​សមុទ្រ ហើយ​ក៏បា​ន​លិ​ច ក្នុង​​ឆ្នាំ​១៩១២។ ទូក​រ​បស់​គាត់បា​នចេ​ញ​​​ដំណើ​រ​​យ៉ា​ង​រលូ​ន​​ជាលើ​ក​ដំបូ​ង ពី​​កំពង់​ផែ​នៅ​ក្រុ​ង​ដរ​សិត(Dorset) ប្រទេស​អង់​គ្លេស។ ប៉ុន្តែ នៅ​ពេល​លោ​កវី​ល​ឃីន​សុ​ន ធ្វើ​ដំ​ណើរ​វិល​​​ត្រ​ឡប់​ម​ក​វិ​ញ ទឹក​ក៏បា​នចា​ប់​ផ្តើ​ម​​​ចូ​ល​ក្នុ​ងទូ​ក​គា​ត់។ មិន​យូរ​ប៉ុ​ន្មាន គាត់​ក៏​​តោងប​ង្កា​ន់​ដៃ​ទូ​កជា​ប់​ ដើ​ម្បី​រង់​ចាំ​ឲ្យ​គេ​ម​ក​ស​ង្រ្គោះ។ ក្រោយ​មក​ លោក​វី​លឃី​ន​សុ​នក៏​បា​​នប្រា​ប់​អ្ន​កយ​កព​ត៌​មា​ន​ថា “ខ្ញុំ​មាន​កា​រ​អៀ​នខ្មា​ស​ប​ន្តិច ហើយ​ឆ្អែ​ត​ចិត្ត​នឹ​ង​ម​នុស្ស​​​ដែល​ចេះ​តែ​សួ​រខ្ញុំ​ថា​ តើទូ​កនោះ​បា​ន​​​បុ​កនឹ​ង​ផ្ទាំ​ង​ទឹ​ក​កក​អណ្តែត​ទឹក​ឬ បាន​ជា​វា​លិច​អញ្ចឹង?” ហើយ​អ្នក​ឃើ​ញ​​ហេតុ​ការណ៍​​ផ្ទាល់ភ្នែ​ក​​​ក៏​បា​ន​​និ​យាយផ​ង​ដែ​រ​ថា “ទូក​នោះមិ​ន​​មែន​ជា​ទូក​ធំ​ទេ​។ ខ្ញុំគិ​តថា​ សូម្បី​តែ​ដុំ​ទឹកកក​​១​​ដុំតូច​ ​​ក៏អា​ច​ធ្វើឲ្យ​វា​លិ​ច​បាន​ដែ​រ!” រឿងទូ​​កទីតានីច ទី២ មាន​លក្ខ​ណៈ​កំ​ប្លែ​ង​បន្តិ​ច។ ប៉ុន្តែ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ដ​ល់​​នា​វា​ទីតានីច​ ដើម និងគិ​តអំ​ពី​​គ្រោះថ្នា​ក់ ​ដែ​លកើ​ត​ឡើ​ង​ពី​ការ​ទុ​ក​ចិត្ត​ខុ​ស។ ពួក​អ្នក​សា​ងស​ង់​នាវា​ដ៏​ធំ​នោះ បាន​ជឿជា​ក់​មួ​យរ​យភា​គ​រ​យ​ថា ​គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​នា​វា​​រ​បស់ពួ​កគេ​​​លិច​បា​នឡើ​យ។ ប៉ុន្តែ ​ពួកគេ​បា​ន​គិ​តខុ​ស​​ហើយ! ហោរា​យេរេមាបា​ន​រំ​ឭ​ក​យើង​ថា​ “ត្រូ​វ​បណ្តាសា​ហើ​យ…

Read article
វិមានពោត

គេបា​ន​ដាក់​តាំង​ពិពណ៌​ផ្ទាំង​គំនូរ​ដ៏ស្រ​ស់​ស្អាត នៅ​លើជ​ញ្ជាំង​នៃ​វិមាន​ពោ​ត មី​ឆែល(Mitchell) ជា​រៀងរា​ល់​ឆ្នាំ។ រូប​ភាព​ដ៏​ស្រស់ស្អា​តមា​ន​ដូ​ចជា​ រូ​ប​សត្វ​ស្លាប​ដែល​ហើរ​លើ​អា​កាស រូប​រទេះ​​ខន់​នេ​ស​ស្តូ​ហ្កា(Conesto-ga) ដែល​មាន​ក​ង់បួ​ន​ដែ​លកំ​ពុ​ង​ឆ្ពោះ​ទៅទិ​សខា​ង​លិច រូប​ត្រសាល​​​នៃ​ជន​​​ជា​តិ​ដើ​ម​រប​ស់​អាមេ​រិក និង​រូប​ភាព​ជន​បទ​ផ្សេង​ៗទៀ​ត។ ផ្ទាំង​គំនូរ​ទាំង​នេះ មាន​លក្ខណៈពិ​សេសម្យ៉ាង ទោះ​​ជា​​វា​​បាន​កើ​ត​ឡើង​ពី​ការយក​​​ផ្លែ​ពោត គ្រាប់​ធញ្ញ​ជា​តិ ​និង​ស្មៅ​ មក​តម្រៀប​ចូល​​គ្នាក៏​​ដោយ។ រៀង​​រាល់​​មួយឆ្នាំម្ត​ង គេបា​ន​យ​ក​ផ្ទាំង​រូ​បភា​ព​ផ្សេ​ងម​ក​ជំនួស​រូ​ប​ទាំង​នោះ ស្រប​តាម​​ប្រធា​នប​ទ​ថ្មី​ ដោយ​​សា​រ​ហេតុ​ផ​ល​ផ្សេង​ៗ ហើយ​ក៏ដោ​យសា​រ​ស​ត្វស្លា​ប​​​ដែល​ឃ្លា​ន​​ បា​ន​ម​កចឹ​ក​ស៊ី​គ្រា​ប់​ពោត និងគ្រាប់​ធញ្ញជា​តិ​ក្នុ​ង​ផ្ទាំ​ងរូ​ប​ទាំង​នោះ​ផ​ងដែ​រ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹងចាំពី ព្រះ​បន្ទូលរបស់ព្រះយេស៊ូវ​​ ជាពា​ក្យ​ប្រៀ​​ប​​​ប្រដូច អំពី​រឿង​សត្វ​​​ហើរ​​​លើ​អា​កាស និង​គ្រា​ប់​ពូជ​ ​យ៉ាង​ដូ​ច​នេះ​ថា​ “​ចូរ​ស្តា​ប់​ចុះ! មើល មាន​អ្នក​ព្រោះ​ពូ​ជម្នាក់​ព្រោះ។ កំពុង​ដែល​ព្រោះ​ មាន​​ខ្លះធ្លា​ក់​ចុះ​តា​ម​ផ្លូវ ហើយ​សត្វ​ហើ​រ​លើ​អា​កាស​ក៏ម​​ក​​ចឹក​ស៊ី”​(ម៉ាកុស ៤:៣-៤)។ គ្រាប់​ពូជ​ខ្លះ​ទៀ​ត​ធ្លាក់​​​ទៅ​​​ក្នុង​ក​ន្លែង​មា​ន​ថ្ម និង​ក្នុង​ប​ន្លា ធ្វើ​ឲ្យវា​មិ​ន​កើត​ផល​​សោះ​(​ខ.៥-៧)។ តែ​ខ្លះទៀ​ត​ធ្លា​ក់​ទៅក្នុ​ង​ដីល្អ​ ក៏​​កើ​ត​ផ​ល​ចម្រើន​កា​​ន់តែ​ច្រើ​ន​ឡើ​ង (ខ.៨)។ ព្រះ​យេស៊ូ​វ​​បា​ន​ព​ន្យ​ល់ថា​ ពួក​អ្ន​កតា​ម​ដើ​រ​ផ្លូ​វ កាល​គេ​ឮ​​ព្រះ​ប​ន្ទូ​លព្រះ​ “នោះ​អារក្ស​សាតាំង​​ក៏​​ម​ក​លួច​ឆ​ក់​យ​កព្រះ​ប​ន្ទូល ដែល​ព្រោះ​ក្នុ​ងចិ​ត្ត​គេ​ទៅ​ភ្លា​ម”(ខ.១៥)។ អារក្ស​ស្អប់​​ដំណឹង​ល្អ ហើយក៏​​​​ខំ​រកវិ​ធីធ្វើ​យ៉ា​ង​ណា ​​កុំ​ឲ្យ​​មនុស្ស​បា​ន​ជឿ​ដំណឹ​ង​ល្អ​។ ចំពោះ​អ្ន​កដែ​ល​បា​ន​ឮ​ដំណឹង​ល្អហើ​យ ជា​ញឹក​ញា​ប់ ​វា​ធ្វើ​ឲ្យពួ​ក​គេព​ន្យារ​ពេល មិន​ព្រម​ស​ម្រេច​ចិត្ត រួច​ក៏ភ្លេ​ច​​អ្វី​​ដែល​ពួកគេបា​ន​ឮ​នោះ​។…

Read article
ការជួយឲ្យឆ្លងឧបសគ្គរួច

កាល​កូន​ស្រី​របស់​ខ្ញុំ ដេប៊ី(Debbie)នៅ​តូច នាង​​បាន​ចូល​រៀន​របាំបា​ឡេ​។ មាន​ការ​ហាត់​រាំ​មួយ​បែប ដែល​តម្រូ​វឲ្យ​នា​ង​​លោត​រំលង​កំរាល​រមូល​មួយ​ដុំ។ ក្នុង​ការ​ព្យាយាម​ជាលើ​ក​ទី១​ នាង​ក៏​បាន​លោត​ប៉ះកំ​រាល​មួយ​ដុំ​នោះ ហើយ​ថយ​មក​វិញ។ នាង​បាន​អង្គុ​យ​នៅលើ​កំរាល​​ឥដ្ឋ ​មួយ​ស្របក់ ដោយស្រ​ឡាំង​កាំង ហើយ​នាង​​ក៏​​ចា​ប់​ផ្តើម​យំ។ រំពេចនោះ​ ខ្ញុំ​ក៏​ប្រញាប់​លើក​នាង​ឲ្យ​​ក្រោក​​​ឡើង ហើយ​និយាយ​លួង​នាង។ បន្ទាប់​មក ខ្ញុំ​​ក៏កា​ន់​ដៃ​នាង ហើយ​រត់​ទៅ​ជាមួ​យ​​នាង រហូត​​ទា​ល់​តែ​​នាង​អាច​លោតរំលង​កំរាល​មួយ​ដុំនោះ​ ដោយ​​ជោគ​ជ័យ។ ដូច​នេះ ដេប៊ី​ត្រូវ​ការ​ការ​លើក​ទឺក​ចិត្ត​ពី​ខ្ញុំ ដើម្បីផ្លោះ​ឧប​សគ្គ ដែល​នៅ​ពីមុ​ខ​នា​ង។ ខណៈ​ដែល​លោ​កយ៉ូ​ហាន-ម៉ាកុស កំពុង​ធ្វើ​ការ​ជា​​មួយ​​លោ​កប៉ុល ក្នុង​ដំណើរ​បេសក​កម្ម​​លើ​ក​ទី​​១ គាត់​​បាន​ជួប​ប្រទះ​ឧប​ស័គ្គដ៏ធំ​មួ​យ ក្នុង​ដំណើរ​នោះ។ ពេល​គាត់​ជួប​ការ​លំបា​ក​កាន់​តែ​ខ្លាំង នៅ​តាម​ផ្លូវ ​គាត់​ក៏​បោះ​​បង់​​ការងា​រ​ចោល។ ក្រោយ​មក លោក​បាណា​បា​ស​ក៏បា​ន​​ព្យាយាម​​រាប់​បញ្ចូល​លោក​ម៉ាកុស ក្នុង​ដំណើរ​បេស​កម្ម​​​ជាលើ​ក​ទី២​​របស់​​ប៉ុល ហើយ​ការ​ប្រកែក​គ្នា​ក៏កើ​ត​មា​ន​ឡើង។ លោក​​បាណាបា​សច​ង់​ផ្តល់​ឱកាស​​លើ​ក​ទី២​​ដល់​លោ​ក​ម៉ាកុស ប៉ុន្តែ សាវ័​កប៉ុ​ល​មិ​នមា​ន​ទំនុក​ចិត្ត​ចំពោះ​គា​ត់​ទៀ​ត​ទេ។ ទីបំ​ផុត ពួក​គេ​​​ក៏​បាន​ចែកគ្នា​ជា​ពី​រ​ក្រុម ដែល​ក្នុង​នោះ​ លោក​បាណាបាស​ក៏​​​បា​ននាំ​លោ​ក​ម៉ាកុស​​ទៅ​ជា​មួយ ក្នុង​ដំណើរ​បេសក​កម្ម​រ​បស់​ខ្លួន​(កិច្ចការ ១៥:​៣៦-៣៩)។ ព្រះ​គម្ពី​រ​​មិ​ន​បា​នចែ​ង​អំពី​កា​រ​ឆ្លើយ​តប​​របស់​យ៉ូហា​ន-ម៉ា​កុ​សយ៉ា​ង​ណា​ទេ នៅ​ពេល​​ដែល​​លោក​បាណាបា​សបា​ន​ជួយ​ឲ្យ​គាត់​ឆ្លង​​ឧបស​គ្គ​នៃ​ការ​ងារ​បម្រើ​ព្រះ។ តែយ៉ា​ង​ណាក៏​ដោ​យ គាត់​ប្រាក​ដជា​​​បាន​ឆ្លង​កា​ត់ឧ​ប​សគ្គ​នោះរួ​ច​ហើយ បាន​ជា​ក្រោយ​មក លោ​កប៉ុ​ល​​បា​នសរ​សេ​រ​ថា យ៉ូហាន​-ម៉ាកុស “មាន​​ប្រយោជន៍​ក្នុង​កា​រ​ងា​រខ្ញុំ” (២ធីម៉ូថេ ៤:១១)។…

Read article
ថ្ងៃដែលគេមិនដឹង

នៅឆ្នាំ១៦៦៦ មាន​មនុស្ស​ជា​ច្រើន​នៅ​ទីក្រុង​ឡុង បាន​យល់​ថា ឆ្នាំ​នោះ​ជា​ឆ្នាំ​ដែ​ល​ព្រះ​យេស៊ូវ​នឹង​យាង​ម​ក​វិញ​​ ជា​លើក​ទី​ពីរ​។ អ្នក​ដែល​ងប់​ចិត្ត​នឹង​ការ​ថ្លែង​ទំនាយ បានបូ​ករ​យៈ​ពេល​១០០០​ឆ្នាំ ចាប់តាំងពីពេលដែលព្រះគ្រីស្ទបានប្រសូត្រ បន្ថែម​ពី​លើ​រយៈពេ​ល​៦៦៦​ឆ្នាំ (ដែល​លេខ​៦៦៦​ជា​លេខ​របស់​អាទ​ទឹង​ព្រះ​គ្រីស្ទ) ហើយពួក​គេ​ក៏​រក​បាន​លេខ​ឆ្នាំ​១៦៦៦​ថា ជា​ឆ្នាំ​ដែល​ទ្រង​នឹង​យាង​មក​វិញ​ម្តង​ទៀត។ អ្នក​នៅ​ទីក្រុ​ង​ឡុង​យល់​ថា ពិភព​លោក​ហាក់​ដូច​ជាជិត​រលាយ​មែន ពេល​ដែល​ក្នុង​ឆ្នាំ១​៦៦៥ មាន​ជ​ម្ងឺ​រាត​ត្បាតមួយ បាន​លេប​ត្របាក់​ជីវិត​មនុស្ស​មួយ​សែន​នាក់ នៅ​ទី​ក្រុង​ឡុង។ បន្ទាប់​មក នៅ​ខែ​កញ្ញា​ឆ្នាំ ១៦៦៦ មាន​អគ្គីភ័យ​ឆាប​ឆេះ​ផ្ទះ​រាប់​ម៉ឺន​ខ្នង។ ពេល​នោះ អ្នក​ខ្លះ​ឆ្ងល់​ថា តើពេ​ល​នេះ មិន​មែន​ជាពេ​ល​ចុ​ងប​ញ្ចប់​នៃលោ​កិយ តាម​បទ​ទំនាយ​នៃ​ព្រះគ​ម្ពី​រ​ទេឬ? (មើល ម៉ាថាយ ២៤:១-៨)។ ប៉ុន្តែ ឆ្នាំ១៦៦៦ ក៏​បាន​ក​ន្លង​ផុត​ទៅ ហើយ​មនុ​ស្ស​ក៏​ប​ន្តរ​ស់​នៅ​ជា​ធម្មតា នៅ​លើ​ផែន​ដី​ដូច​កាល​ពី​មុន​ទៀត។ សូម្បី​តែ​នៅ​សម័យ​យើង​នេះ ក៏មា​ន​អ្នកដែ​លថ្លែ​ងទំ​នាយ​ អំ​ពី​ថ្ងៃដែលផែ​ន​ដីត្រូ​វ​បញ្ចប់​ផងដែរ។ ពេលដែ​ល​គេ​ថ្លែង​ទំនាយ​ អំពីកា​លប​រិច្ឆេ​ទនោះ​ម្ត​ង​ៗ សារ​ពត៌​មាន​បា​ន​ផ្សព្វ​ផ្សាយ​អំពី​ភាព​រំជើប​រំជួល ប៉ុន្តែ ​នៅ​ទី​បំ​ផុត កាល​បរិច្ឆេទ​ដែល​គេ​បា​នទា​យ​ទុ​ក​នោះ ក៏​បាន​កន្ល​ងផុ​ត​ទៅ។ តាម​ប្រាជ្ញា​រ​បស់​ព្រះ ​ទ្រង់បា​ន​លាក់​ទុ​ក​ពេលកំ​ណត់​នៃកា​រ​យាង​មក​វិ​ញ​នៃ​ព្រះ​គ្រីស្ទ មិន​ឲ្យយើ​ង​ដឹង​ឡើយ​ ព្រោះ​ព្រះ​យេស៊ូវ​បាន​មាន​ប​ន្ទូល​ហើយ​ថា “ឯ​​ត្រង់​ថ្ងៃ និង​ពេល​កំណត់ នោះ​គ្មាន​អ្នក​ណា​ដឹង​ទេ ទោះ​ទាំង​ពួក​ទេវតា​ដែល​នៅ​លើ​ស្ថានសួគ៌​ក៏​មិន​ដឹង​ដែរ ជ្រាប​តែ​ព្រះវរបិតា​នៃ​ខ្ញុំ​ប៉ុណ្ណោះ”(ម៉ាថាយ ២៤:៣៦)។…

Read article
ខ្ញុំទើបតែបានឃើញព្រះយេស៊ូវ

ជាច្រើន​ឆ្នាំក​ន្លង​ទៅ ខ្ញុំ​បាន​បា​ត់​ប​ង់កា​រងារ ដែល​ជាវិជ្ជាជី​វៈ​ដែលខ្ញុំ​បាន​ជ្រើ​សរើ​ស ដោយ​សារ​តែ​ខ្ញុំ​មិន​អាច​គ្រប់​គ្រ​ង​ស្ថាន​កា​រណ៍​នៅពេ​ល​នោះបា​ន។ ហេតុ​នេះហើយ ​ខ្ញុំក៏​បា​ន​ទៅ​ធ្វើកា​រងា​រ​ពី​រផ្សេ​ងគ្នា​ ដែល​មាន​ប្រាក់ចំ​ណូល​តិច​ជាង​មុន ដើម្បី​បំពេញ​សេចក្តី​ត្រូវ​កា​រ​ក្នុង​គ្រួសារ។ ប៉ុន្តែ ខ្ញុំ​នៅ​តែពិ​បា​ក​រក​ប្រា​ក់​ចំណូ​ល​ឲ្យ​បាន​​គ្រប់គ្រាន់ សម្រា​ប់​ការ​ចំ​ណា​យ​ប្រចាំ​ខែ។ បន្ទាប់​មក ​ខ្ញុំ​ក៏បា​ន​ទាក់​ទ​ង​លោ​កយ៉ូ​អែល(Joel) និង​លោក​ដេវ(Dave) ដែ​លសុ​ទ្ធ​តែ​ជា​មិត្ត​ភ័​ក្រ​រប​ស់​ខ្ញុំ​កាល​ពី​មុន​។ លោក​យ៉ូអែល​បា​នក្លា​យ​ជា​គ្រូគ​ង្វាល នៃ​ពួក​ជំ​នុំ​មួយកន្លែង​ ដែល​កំពុង​មា​ន​កា​រ​លូត​លាស់​ នៅតំ​បន់ជា​ង​ក្រុង។ លោក​ដេវ​បាន​ក្លា​យ​ជាបេ​សក​ជន​ក្រៅ​ប្រទេស ប៉ុន្តែ កាល​នោះ ​គាត់​កំពុ​​ងម​ក​លេង​សហ​រដ្ឋ​អាមេ​រិក។ អ្នក​ទាំង​ពីរ ក៏​បានដឹងអំ​ពី​ការ​លំបាករ​ប​ស់ខ្ញុំ​ ហើយ​ក៏បា​ន​ផ្តល់​ប្រា​ក់កា​ស​ឲ្យខ្ញុំ ​ដើម្បី​ជួយ​ប​ង់ថ្លៃ​ឈ្នួ​ល​ផ្ទះ។ ខ្ញុំមា​ន​ការ​ប៉ះ​ពាល់​ចិត្តយ៉ាង​ខ្លាំង។ ពេល​ដែល​ខ្ញុំ​គិ​ត​អំ​ពីអំ​ពើល្អ​រប​ស់ពួ​ក​គេ ខ្ញុំ​បានប្រាប់ខ្លួ​ន​ឯង​ថា “ខ្ញុំទើ​បតែ​បា​ន​ឃើ​ញ​ព្រះ​យេស៊ូវ​គ្រីស្ទ!” ជួន​កាល អ្នក​ដទៃ​ក៏​អា​ច​មើល​ឃើ​ញទ្រ​ង់ នៅ​ក្នុង​យើង ដូច​ដែលខ្ញុំ​បា​នឃើ​ញ​ទ្រង់ នៅ​ក្នុង​មិត្ត​ភ័ក្រ​រ​ប​ស់ខ្ញុំ​ផ​ងដែ​រ​។ សាវ័ក​ប៉ុល​បា​នមា​ន​ប្រសាស​ន៍អំ​ពី “ព្រះ​គ្រីស្ទ ដែល​​សណ្ឋិ​ត​​​នៅ​ក្នុង​អ្នក​រាល់​គ្នា ដែល​ជា​ទី​សង្ឃឹម​យ៉ាង​ឧត្តម”(កូល៉ុស ១:២៧)។ គាត់បាន​សា​រភាព​ថា “ខ្ញុំ​​បាន​ជាប់​ឆ្កាង​ជា​មួយ​នឹង​ព្រះគ្រីស្ទ ប៉ុន្តែ ​ខ្ញុំ​រស់​នៅ មិន​មែន​ជា​ខ្ញុំ​ទៀត គឺ​ជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ”(កាឡាទី ២:២០)។ ហើយ​គាត់​ក៏បា​ន​ដឹ​ង​ផ​ងដែ​រ​ថា ស្ថា​នភាព​ផ្សេង​ៗ​ដែល​យើង​​ជួ​ប​ប្រទះ អាច​ជា​ឱកាស សម្រាប់ “ឲ្យ​​ព្រះ​ជ​ន្ម​​នៃ​​ទ្រ​ង់​​បា​ន​សម្តែង​​មក ក្នុ​ង​​រូ​ប​កាយ​​​យើង​​​ខ្ញុំ​​ដែរ”(២កូរិនថូស ៤:១០)។…

Read article
ការទំនាក់ទំនង ទៅវិញទៅមក

តើអ្នកធ្លាប់​កប់​យោបល់ នៅក្នុ​ង​ការ​សន្ទ​នា ជា​មួយ​​មនុស្ស​​ដែល​និយាយ​តែ​អំពី​ខ្លួន​ឯង​ឬ​ទេ? ដើម្បី​​ជា​​ការ​​គួ​​រ​​សម អ្នក​​​ក៏បានចាប់​ផ្តើម​ការ​សន្ទនានោះ​ ដោយ​សួរ​សំណួរ​ទៅ​កាន់​គាត់។ តែ​គាត់​ក៏ប​ន្ត​និយាយ​អំពី​ខ្លួន​ឯង​មិន​ចេះឈ​ប់ ហើយ​គាត់​ក៏​មិន​ដែល​បាន​សួរ​អ្នក​វិញ​សោះ។ ដូច​នេះ ការ​សន្ទនា​នោះ ជា​ការ​និយាយ​តែ​អំ​ពី​ខ្លួន​គាត់ គឺ​មិន​បាន​និយាយ​អំពី​ខ្លួន​អ្នក​សូម្បី​តែ​បន្តិច។ សូម​ស្រមៃ​អំពី​ការ​ដែល​ព្រះ​វរបិតា​នៃ​យើង​ ដែលគង់​នៅស្ថា​នសួគ៌ កំពុង​ស្តាប់​ពាក្យ​អធិស្ឋាន​របស់​យើង ក្នុង​អំឡុង​ពេលយើ​ង​ចំណាយ​ពេល​ស្ងប់​ស្ងាត់​ជា​មួយ​ទ្រង់។ យើង​ប្រហែល​ជា​បាន​អាន​ព្រះ​បន្ទូល​ទ្រង់​ខ្លះ​ៗ ប៉ុន្តែ បន្ទាប់​មក ក្នុង​ការអ​ធិស្ឋាន យើង​ក៏​​ប្រែ​ជា​ទូល​ទ្រង់ ដោយ​ផ្តោត​​ទៅលើសេ​ចក្តី​ត្រូវ​ការ​របស់​យើង​តែប៉ុ​ណ្ណោះ។ យើង​ទូលសូម​ឲ្យ​ទ្រង់ជួ​យ​ដោះ​ស្រាយ​បញ្ហា​យើង ជួយ​បំពេញ​សេចក្តី​ត្រូវ​ការ​ផ្នែក​ហរិញ្ញ​វត្ថុ ឬ​ប្រោស​ជម្ងឺ​ខាង​សាច់​ឈាម​របស់យើង ប៉ុន្តែ យើង​មិន​បាន​អនុញ្ញាត​​ឲ្យ​បទ​គម្ពីរ​ដែល​យើង​បាន​អាន​នោះ ចូល​ក្នុង​សេចក្តី​អធិ​ស្ឋាន​របស់​យើង​ទេ។ បាន​សេច​ក្តីថា យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ចំពោះអ្វី​ដែល​ព្រះបា​ន​មាន​បន្ទូ​លម​ក​កាន់​យើង​ទេ។ យ៉ាង​ណាមិ​ញ អ្នក​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពួក ១១៩ មិន​មាន​អាកប្ប​កិរិយ៉ា​ដូច​នេះទេ។ ផ្ទុយ​ទៅ​វិញ គាត់​បាន​ស្វែង​រក​ជំនួយរ​បស់​ព្រះ ដើម្បី​ឲ្យ​គាត់​អាច​យល់​ព្រះ​បន្ទូល​ទ្រង់ បាន​ជាគាត់​មានប្រ​សាសន៍​ថា “សូម​​បំភ្លឺ​​ភ្នែក​​​ទូល​បង្គំ ឲ្យ​​បា​ន​​ឃើញ​​សេចក្តី​អស្ចារ្យ នៅ​​ក្នុង​​ក្រឹត្យ​វិន័យ​​របស់​​ទ្រង់”(ខ.១៨)។​ ហើយខណៈពេ​លដែ​ល​គាត់​អ​ធិស្ឋាន គាត់​បាន​បង្ហាញ​ឲ្យយើ​ង​ដឹងថា​ គាត់​បាន​ឲ្យត​ម្លៃ​ព្រះបន្ទូល​ព្រះ​យ៉ាង​ខ្លាំង បាន​ជាគា​ត់រាប់ព្រះ​ប​ន្ទូល​ទ្រង់ ជា“សេចក្តី​អំណរ” ​របស់​គាត់(ខ.២៤)។ ចូរ​យើង​រៀន​អធិ​ស្ឋាន ដោយ​ឆ្លើយ​តប​ ចំពោះ​ព្រះ​បន្ទូល​របស់​ព្រះ។ ការ​ធ្វើដូ​ច​នេះ នឹង​នាំ​ឲ្យយើង​អាច​ចំណាយ​ពេល​ស្ងាត់​ស្ងៀម​ជា​មួ​យ​ព្រះ…

Read article