ការប្រែចិត្តទាំងស្រុង
លោកប៊ីល(Bill) គឺជាមិត្តភ័ក្ររបស់ខ្ញុំ កាលរៀននៅសាលាព្រះគម្ពីរជាមួយគ្នា។ គាត់បានទទួលជឿព្រះ ដោយលាចាកពីការរស់នៅ ដែលពេញដោយអំពើបាបដ៏ស្មោកគ្រោក។ គាត់បានរៀបរាប់ ពីទីបន្ទាល់នៃជីវិតរបស់គាត់ យ៉ាងដូចនេះថា “មានពេលមួយ ខ្ញុំបានបើកបរឡាន តាមដងផ្លូវ ដោយមានស្រាប្រេនឌីផឹក នៅក្នុងដៃផង ហើយមានប្រពន្ធរបស់គេម្នាក់ អង្គុយនៅក្បែរខ្ញុំទៀត។ នៅពេលដែលខ្ញុំឃើញគ្រីស្ទបរិស័ទមួយចំនួន កំពុងផ្សាយដំណឹងល្អ អំពីព្រះគ្រីស្ទ ដល់អ្នកដំណើរនៅតាមចិញ្ចើមផ្លូវ ខ្ញុំក៏បានបើកអែបពួកគេ ហើយស្រែកឲ្យថា ‘ពួកអាភ្លើ!’ ប៉ុន្តែ ពីរបីសប្តាហ៍ក្រោយមក ខ្ញុំក៏បានទៅលុតជង្គង់នៅក្នុងព្រះវិហារ ហើយអធិស្ឋានទទួលព្រះយេស៊ូវ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្គ្រោះនៃជីវិតខ្ញុំ។” ការប្រែចិត្តរបស់លោកប៊ីល ក៏បាននាំឲ្យគាត់លះបង់ចោលជីវិតចាស់របស់គាត់ ហើយពិសោធនូវជីវិតថ្មីក្នុងព្រះគ្រីស្ទ។ នេះជាដំណើរនៃការផ្លាស់ប្រែជីវិតទាំងស្រុង។ ការប្រែចិត្តដ៏ពិតប្រាកដកើតឡើង ពេលដែលព្រះវិញ្ញាណបរិសុទ្ធបណ្តាលចិត្ត ហើយក៏រាប់បញ្ចូលការផ្លាស់ប្រែទាំងស្រុងផងដែរ។ ជាញឹកញាប់ យើងសង្កេតឃើញថា អ្នកណាដែលមានការប្រឆាំងនឹងដំណឹងល្អកាន់តែខ្លាំង មុនពេលប្រែចិត្ត អ្នកនោះច្រើនតែមានការផ្លាស់ប្រែ ក្នុងជីវិតកាន់តែខ្លាំងផងដែរ។ ជាក់ស្តែង នៅពេលដែលលោកសុល ដែលជាអ្នកស្រុកតើសុស បានជួបព្រះគ្រីស្ទ នៅតាមផ្លូវទៅក្រុងដាម៉ាស ជីវិតគាត់ក៏បានផ្លាស់ប្រែ ពីអ្នកបៀតបៀន មកជាអ្នកប្រកាសដំណឹងល្អវិញ។ បានជាមានមនុស្សជាច្រើនបានធ្វើការកត់សំគាល់ថា “អ្នកដែលធ្វើទុក្ខគេកាលពីដើម ឥឡូវនេះកំពុងផ្សាយដំណឹងពីសេចក្តីជំនឿ ដែលខ្លួនបានបំផ្លាញពីដើមនោះវិញ”(កាឡាទី ១:២៣)។…
Read article