Glenn Packiam

You are here:
អធិស្ឋានក្នុងពេលដ៏ពិបាក

កាលណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង។ ទំនុកដំកើង ៦១:២ លោក​រូ​ស៊ែ​ល មួរ(Russell Moore) ជា​អ្នកនិពន្ធ និង​ទេវវិទូ ដែល​ពិពណ៌នា​ថា គាត់​បាន​សង្កេតឃើញ​ភាព​ស្ងាត់ជ្រងំ​គួរឲ្យ​ភ័យខ្លាច បាន​កើតមាន​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ នៅ​ប្រទេស​រុស្ស៊ី ជា​កន្លែង​ដែល​គាត់​ចិញ្ចឹម​ក្មេង​ប្រុសៗ។ ក្រោយមក មាន​គេ​ពន្យល់​គាត់​ថា កូនង៉ែត​ទាំង​នោះ​បាន​ឈប់​យំ ដោយសារ​ពួក​គេ​បាន​ដឹង​ខ្លួន​ថា គ្មាន​នរណា​ឆ្លើយតប ចំពោះ​ការ​ស្រែកយំ​របស់​ពួក​គេ​ទេ។ ពេលណា​យើង​ស្ថិត​ក្នុង​ពេល​ដ៏​ពិបាក យើង​ក៏​អាច​មាន​អារម្មណ៍​ថា គ្មាន​នរណា​ម្នាក់​ស្តាប់​យើង​ឮ​ផង​ដែរ។ ហើយដែល​អាក្រក់​បំផុត​នោះ យើង​ក៏​អាច​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​មិនបាន​ស្តាប់​ឮ​សម្រែក​របស់​យើង ឬ​ទត​មើល​ទឹកភ្នែក​យើង​ឡើយ។ តែ​ព្រះអង្គ​ពិតជា​ស្តាប់​ឮ និង​ទត​ឃើញ​មែន! ហេតុនេះ​ហើយ យើង​ចាំបាច់​ត្រូវ​ទូល​អង្វរ ដូច​ដែល​មាន​ចែង​ជា​ពិសេស ក្នុង​កណ្ឌ​គម្ពីរ​ទំនុក​ដំកើង។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង​បាន​ទូល​អង្វរ សូម​ជំនួយ​ពី​ព្រះ ហើយក៏​បាន​ទូល​ថ្វាយ​អំពី​ស្ថានភាព​របស់​ខ្លួន​ដល់​ព្រះអង្គ។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក៦១ ស្តេច​ដាវីឌ​បាន​ទូល​អង្វរ​ដល់​ព្រះ​អាទិករ​របស់​ទ្រង់​ថា “កាលណា​ចិត្ត​ទូលបង្គំ​ត្រូវ​បង្គ្រប នោះ​ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ទ្រង់​ពី​ចុង​ផែនដី​ផង សូម​នាំ​ទូលបង្គំ​ទៅ​ឯ​ថ្ម​ដា​ដែល​ខ្ពស់​ជាង​ទូលបង្គំ”(ខ.២)។ ស្តេច​ដាវីឌ​បាន​ស្រែក​រក​ព្រះ ព្រោះ​ទ្រង់​ជ្រាប​ថា មានតែ​ព្រះអង្គ​ទេ ដែល​ជា “ទីជ្រកកោន” និង​ជា “ប៉ម​យ៉ាង​មាំ” (ខ.៣)។ ការអធិស្ឋាន​ទូល​អង្វរ តាម​គំរូ​បទ​គម្ពីរ​ទំនុកដំកើង គឺ​បាន​បញ្ជាក់​ថា ព្រះ​ទ្រង់​មានអំណាច​គ្រប់គ្រង​លើ​អ្វីៗ​ទាំង​អស់ ក៏ដូចជា​នឹក​ចាំ…

Read article
ទំនួញប្រែក្លាយជាការសរសើរដំកើង

គង់តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយសង្គ្រោះ​ខ្ញុំ​ដែរ។ ហាបាគុក ៣:១៨ អ្នក​ស្រី​ម៉ូ​នី​កា(Monica) បាន​អធិស្ឋាន​ឥត​ឈប់ឈរ ឲ្យ​កូនប្រុស​គាត់​វិលត្រឡប់​មក​ព្រះ​វិញ។ គាត់​បាន​សោកសង្រេង ដោយសារ​កូនប្រុស​គាត់​ដើរ​ផ្លូវខុស ហើយ​ថែមទាំង​តាម​រក​កូនប្រុស​គាត់ ក្នុង​ទីក្រុង​មួយចំនួន ដែល​កូនប្រុស​គាត់​បានសម្រេច​ចិត្ត​ទៅ​រស់នៅ។ ស្ថានភាព​ហាក់ដូចជា​អស់សង្ឃឹម។ បន្ទាប់មក ថ្ងៃមួយ មានរឿង​មួយ​បាន​កើតឡើង។ ព្រះ​ទ្រង់​បាន​ធ្វើការ​ក្នុងចិត្ត​កូនប្រុស​គាត់ តាមរបៀប​ដ៏​អស្ចារ្យ។ ក្រោយមក កូនប្រុស​គាត់​ក៏បាន​ក្លាយជា​ទេវវិទូ ដែល​ស្ថិត​ក្នុងចំណោម​ទេវវិទូ​ដ៏​ល្បីល្បាញ​បំផុត​របស់​ពួក​ជំនុំ។ កូនប្រុស​គាត់​មានឈ្មោះ​ថា អូគូស្ទីន ជា​អ្នកដឹកនាំ​ពួក​ជំនុំ នៅ​ទីក្រុង​ហ៊ីផូ។ ព្រះ​ទ្រង់​ហាក់ដូចជា​មិន​ធ្វើអ្វី​សោះ ខណៈ​ពេល​ដែល​អ្នកមាន​អំណាច​កំពុង​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌(ហាបាគុក ១:៤) ហោរា​ហាបាគុក​ក៏បាន​ពោល​ទំនួញ​ថា “តើ​ត្រូវឲ្យ​ទូលបង្គំ​អំពាវនាវ​ដល់កាលណា​ទៀត”(ហាបាគុក ១:២)។ ចូរ​យើង​គិត​អំពី​ពេល​ដែល​យើង​បាន​បែរមក​រក​ព្រះ ដោយ​ភាព​អស់សង្ឃឹម ដោយ​ពោល​ទំនួញ​របស់​យើង ដោយសារ​អំពើ​អយុត្តិធម៌ ឬ​បញ្ហា​សុខភាព​ដែល​ហាក់ដូចជា​គ្មាន​សង្ឃឹម ការ​ខ្វះខាត​ក្នុង​គ្រួសារ ឬ​មួយ​កូន​យើង​ដើរចេញ​ពី​ព្រះ។ រៀងរាល់​ពេល​ហោរា​ហាបាគុក​ពោល​ទំនួញ ព្រះ​ទ្រង់​ស្តាប់​គាត់។ ខណៈ​ពេល​ដែល​យើង​រង់ចាំ ដោយ​ជំនឿ យើង​អាច​រៀន​កែប្រែ​ការ​សោកសង្រេង​របស់​យើង ឲ្យ​ក្លាយជា​ការ​សរសើរ​ដំកើង តាម​គំរូ​របស់​លោក​ហោរា។ គឺ​ដូចដែល​គាត់​បាន​ពោល​សរសើរ​ដំកើង​ព្រះអម្ចាស់​ថា “គង់តែ​ខ្ញុំ​នឹង​រីករាយ ដោយសារ​ព្រះយេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយសង្គ្រោះ​ខ្ញុំ​ដែរ”(៣:១៨)។ ពេល​ដែល​ព្រះ​ទ្រង់​បង្ហាញផ្លូវ​ទ្រង់ គាត់​មិនបាន​យល់​ទាំងស្រុង តែ​គាត់​បាន​ទុកចិត្ត​ព្រះអង្គ ដោយ​បង្ហាញ​ចេញ​នូវ​សេចក្តី​ជំនឿ តាមរយៈ​ការ​ពោល​ទំនួញ…

Read article
ព្រះដែលបានប្រោសលោះ

កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​អញ​បាន​លោះ​ឯង​ហើយ។ អេសាយ ៤៣:១ ក្នុង​ពេល​បង្រៀន​ព្រះបន្ទូល ខ្ញុំ​បាន​ធ្វើការ​ពន្យល់ ដោយ​ដើរទៅ​រក​ផ្ទាំងគំនូរ​ដ៏​ស្រស់​ស្អាត​មួយ ដែល​វិចិត្រករ​បាន​ដាក់​តាំង នៅ​លើ​ឆាក ហើយ​ខ្ញុំ​ក៏បាន​យក​ថ្នាំ​ពណ៌ខ្មៅ​មក​គូស​ចំ​ពាក់​កណ្តាល​រូប​នោះ។ ពួក​ជំនុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ វិចិត្រករ​រូប​នោះ​គ្រាន់តែ​បាន​ឈរ​មើល​ខ្ញុំ​ធ្វើឲ្យខូច​ស្នាដៃ​របស់​នាង។ បន្ទាប់មក នាង​ក៏បាន​យក​ជក់​ថ្មី​មួយ​មក​គូរ​ពីលើ​រូប​នោះ ដោយ​កែប្រែ​រូបគំនូរ​ដែល​បាន​ខូច ឲ្យ​ក្លាយជា​ស្នា​ដៃ​សិល្បៈ​ដ៏​ល្អ​ប្រណិត។ ការ​កែសម្រួល​រូបគំនូរ​ឡើងវិញ នៅ​ថ្ងៃ​នោះ បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​កិច្ចការ​ដែល​ព្រះ​ទ្រង់​អាច​ធ្វើ ក្នុង​ជីវិត​យើង ពេលណា​យើង​បាន​ធ្វើឲ្យ​ជីវិត​ខ្លួនឯង​មាន​ភាព​រញ៉េរញ៉ៃ។ ហោរា​អេសាយ​បាន​ស្តី​បន្ទោស​ឲ្យ​ប្រជាជន​អ៊ីស្រាអែល ដែល​បាន​ជ្រើសរើស​យក​ភាព​ខ្វាក់ និង​ភាព​គថ្លង់​ខាងវិញ្ញាណ(អេសាយ ៤២:១៨-១៩) តែ​បន្ទាប់មក គាត់​ក៏បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអង្គ​ថា កុំ​ឲ្យ​ភ័យខ្លាច​ឡើយ ដ្បិត​ព្រះអង្គ​បាន​លោះ​ពួក​គេ​ហើយ(៤៣:១)។ នេះ​ជា​ការប្រកាស អំពី​សេចក្តី​សង្ឃឹម​នៃ​ការ​រំដោះ និង​ការ​ប្រោស​លោះ​របស់​ព្រះអង្គ។ ព្រះអង្គ​ក៏​អាច​លោះ​យើង​ផង​ដែរ។ ពេលណា​យើង​បាន​ប្រព្រឹត្ត​អំពើបាប បើ​យើង​បាន​សារភាព​បាប ហើយ​ងាក​បែរមក​រក​ព្រះអង្គ​វិញ ព្រះអង្គ​នឹង​អត់ទោស​ឲ្យ​យើង ហើយ​ស្អាង​យើង​ឡើងវិញ(ខ.៥-៧ និង មើល ១យ៉ូហាន ១:៩)។ យើង​មិន​អាច​នាំ​ភាព​ស្រស់​ស្អាត​ចេញពី​ជីវិត​ដ៏​រញ៉េរញ៉ៃ​របស់​យើង​បានទេ មានតែ​ព្រះយេស៊ូវ​ទេ​ដែល​អាច​ធ្វើ​ដូច​នេះ​បាន។ ដំណឹងល្អ​នោះ​គឺថា ព្រះអង្គ​បាន​ប្រោស​លោះ​យើង ដោយសារ​ព្រះ​លោហិត​របស់​ព្រះអង្គ​ហើយ។ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​ធានា​យើង​ថា នៅ​ចុងបញ្ចប់ ព្រះ​យេស៊ូវ​នឹង​ជូត​ទឹកភ្នែក​យើង​ចេញ សេចក្តី​ដែល​មាន​ពីមុន​នឹង​កន្លង​ផុត​ទៅ ព្រះអង្គ​ធ្វើ​ឲ្យ​អ្វីៗ​ថ្មី​ឡើងវិញ(វិវរណៈ ២១:៤-៥)។ យើង​មិន​អាច​យល់​អំពី​រឿង​របស់​យើង​បាន​ច្បាស់​ទេ…

Read article
ការពឹងផ្អែកព្រះអង្គ ជារៀងរាល់ថ្ងៃ

សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ។ ម៉ាថាយ ៦:១១ នៅ​ពេល​ព្រឹក​ថ្ងៃមួយ កូន​ៗ​របស់​ខ្ញុំ ដែល​មាន​អាយុ​ក្មេង​ជាងគេ បានសម្រេច​ចិត្ត​ក្រោក​ពីព្រលឹម ដើម្បី​រៀបចំ​អាហារ​ពេលព្រឹក​ញាំ​ដោយខ្លួនឯង។ ដោយសារ​ខ្ញុំ និង​ភរិយា​ខ្ញុំ​មានការ​ហត់នឿយ ក្នុង​ការ​ធ្វើ​ការ​ងារ​ពេញ​មួយ​សប្តាហ៍ យើង​ក៏បាន​ព្យាយាម​គេង​ឲ្យបាន​យូរ​បន្តិច យ៉ាងហោចណាស់​ដល់ម៉ោង ៧ព្រឹក នៅ​ថ្ងៃសៅរ៍​នោះ។ ភ្លាម​ៗ​នោះ សម្លេង​ធ្លាក់​បែក​ចាន លាន់ឮ​ខ្លាំង ចេញពីផ្ទះ​បាយ​មក។ ខ្ញុំ​ក៏បាន​ប្រញាប់​ងើប​ពី​គ្រែ ហើយ​ចុះ​មក​ជាន់​ខាងក្រោម ឃើញ​ចានគោម​មួយ​បែក និង​ទឹកដោះគោ​កំពប់​ពេញ​កម្រាលឥដ្ឋ ហើយ​កូន​របស់ខ្ញុំ ឈ្មោះ​យ៉ូណាស(Jonas) អាយុ​៥​ឆ្នាំ កំពុងតែ​ព្យាយាម​បោសសម្អាត​ភាព​រញ៉េរញ៉ៃ​នៅ​លើ​កម្រាលឥដ្ឋ ដោយ​អស់សង្ឃឹម។ កូន​ៗខ្ញុំ​កំពុងតែ​ឃ្លាន តែ​ពួក​គេ​បានសម្រេច​ចិត្ត​មិន​សុំ​ជំនួយ​ពី​យើង។ ផ្ទុយទៅវិញ ពួក​គេ​បាន​ជ្រើសរើស​យក​ភាព​ឯករាជ្យ ហើយ​ជា​លទ្ធផល ពួក​គេ​មិន​ទទួល​បាន​ការញាំ​អាហារ ដោយចិត្ត​រីករាយ​នោះ​ឡើយ។ តាម​ធម្មជាតិ​របស់​មនុស្ស គេ​ចង់​ឲ្យ​ក្មេងៗ​ចម្រើន​វ័យ​ធំឡើង ចេញពី​ការពឹងផ្អែក​លើ​ឪពុក​ម្តាយ ទៅ​រក​ភាព​ឯករាជ្យ។ តែ​ក្នុង​ទំនាក់ទំនង​ជាមួយ​ព្រះ ការ​មាន​ភាព​ពេញវ័យ​គឺ​មានន័យថា យើង​ចាកចេញ​ពី​ភាព​ឯករាជ្យ ទៅ​រក​ការពឹងផ្អែក​លើ​ព្រះអង្គ​វិញ។ ការអធិស្ឋាន​គឺជា​មធ្យោបាយ​ដែល​យើង​ត្រូវ​ប្រើ ដើម្បី​ពឹងផ្អែក​លើ​ព្រះអង្គ។ កាល​ព្រះយេស៊ូវ​បង្រៀន​សិស្ស​ព្រះអង្គ ក៏ដូចជា​យើង​រាល់គ្នា ដែល​ជឿ​ព្រះអង្គ ឲ្យ​អធិស្ឋាន​ថា “សូម​ប្រទាន​អាហារ​ដែល​យើងខ្ញុំ​ត្រូវការ​នៅ​ថ្ងៃនេះ”(ម៉ាថាយ ៦:១១) គឺ​ព្រះអង្គ​កំពុង​បង្រៀន​ឲ្យ​អធិស្ឋាន តាមរបៀប​ពឹងផ្អែក​លើ​ព្រះអង្គ។ ពាក្យ “អាហារ”…

Read article
តើប្រកបដោយប្រាជ្ញា ឬល្ងង់ខ្លៅ?

ដូច្នេះ កុំ​ឲ្យ​ខ្លៅល្ងង់​ឡើយ ត្រូវ​ខំ​ឲ្យ​យល់​បំណង​ព្រះហឫទ័យ​ព្រះអម្ចាស់​វិញ។ អេភេសូរ ៥:១៧ កាល​ខ្ញុំ​មាន​អាយុ១០ឆ្នាំ ខ្ញុំ​បាន​ទិញ​កាសែត​ម៉ាញេ​មួយ ពី​មិត្ត​ភក្តិ​ម្នាក់ ក្នុង​ក្រុម​យុវជន។ កាសែត​ចម្រៀង​នោះ មាន​ផ្ទុក​ទៅ​ដោយបទ​ចម្រៀង​របស់​ក្រុម​ចម្រៀង​គ្រីស្ទបរិស័ទ​សម័យ​ទំនើប។ ប៉ា​របស់ខ្ញុំ​បាន​ចម្រើន​វ័យ​ធំឡើង​ក្នុង​គ្រួសារ​កាន់សាសនា​ហិណ្ឌូ តែ​ក្រោយមក គាត់​ក៏បាន​ទទួល​ជឿ​ព្រះយេស៊ូវ​។ គាត់​មិន​គាំទ្រ​ឲ្យ​ខ្ញុំ​ស្តាប់​បទចម្រៀង​ទាំងនោះ​ទេ។ គាត់​គ្រាន់តែ​ចង់​ឲ្យ​យើង​យក​បទចម្រៀង​​ថ្វាយបង្គំ​មក​ចាក់​ស្តាប់​ក្នុង​ផ្ទះ​យើង​ប៉ុណ្ណោះ។ ខ្ញុំ​ក៏បាន​ពន្យល់​ប្រាប់​គាត់​ថា បទចម្រៀង​ទាំងនោះ​ជា​បទចម្រៀង​របស់​ក្រុម​ចម្រៀង​គ្រីស្ទាន​ទេ តែ​គាត់​នៅតែ​មិន​ផ្លាស់​ប្តូរ​គំនិត។ មួយ​រយៈ​ក្រោយមក គាត់​ក៏បាន​ប្រាប់​ខ្ញុំ​ឲ្យ​សាក​ស្តាប់​បទចម្រៀង​ទាំងនោះ​ឲ្យបាន​មួយ​សប្តាហ៍ ហើយ​ធ្វើការ​សង្កេត​មើល​ថា បទចម្រៀង​ទាំងនោះ​នាំ​ខ្ញុំ ចូល​ទៅ​ជិត​ព្រះ ឬ​នាំ​ខ្ញុំ​ឆ្ងាយ​ពី​ព្រះអង្គ។ នេះ​ជា​យោបល់​ប្រកប​ដោយ​ប្រាជ្ញា ដែល​មាន​ប្រយោជន៍។ មានរឿង​ជាច្រើន​ក្នុង​ជីវិត ដែល​យើង​អាច​ដឹង​ច្បាស់​ថា ជា​រឿង​ត្រឹមត្រូវ ឬ​ខុស តែ​ជា​ញឹកញាប់ មានរឿង​ជាច្រើន ដែល​យើង​មានការ​ពិបាក​ក្នុង​ការពិភាក្សា​គ្នា​រក​ខុស​ត្រូវ(រ៉ូម ១៤:១-១៩)។ ហេតុនេះ​ហើយ យើង​អាច​ស្វែងរក​ប្រាជ្ញា ក្នុង​ព្រះគម្ពីរ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកជឿ​ព្រះ នៅ​ទីក្រុង​អេភេសូរ​ថា “ដូច្នេះ ត្រូវ​ប្រយ័ត្ន​ដោយ​មធ្យ័ត ដែល​អ្នករាល់គ្នា​ដើរ​យ៉ាងណា កុំ​ឲ្យ​ដើរ​ដូចជា​មនុស្ស​ឥត​ប្រាជ្ញា​ឡើយ ត្រូវតែ​ដើរ​ដោយមាន​ប្រាជ្ញា​វិញ”(អេភេសូរ ៥:១៥)។ សាវ័ក​ប៉ុល​ដឹង​ថា គាត់​មិន​អាច​មាន​វត្តមាន​នៅជា​មួយ​ពួក​គេ នៅ​ទីនោះ ជា​រៀង​រហូត ឬ​ផ្តល់​យោបល់​ឲ្យ​បាន​គ្រប់ពេល​នោះ​ឡើយ។ បើ​ពួក​គេ​ចង់ “​លៃ​យក​ឱកាស​ឲ្យ​ទាន់ពេល ពីព្រោះ​សម័យនេះ​អាក្រក់​ណាស់”…

Read article
ផែនការ នៅក្រោមការគ្រប់គ្រងរបស់ព្រះ

ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ។ យ៉ាកុប ៤:១៥ កាលពី​ឆ្នាំ២០០០ មាន​ក្រុមហ៊ុន​ថ្មី​មួយ​ធ្វើអាជីវកម្ម​ផ្តល់​សេវា​ជួល​ខ្សែភាពយន្ត​តាម​ប្រព័ន្ធ​អ៊ីម៊ែល។ គេ​បាន​ដាក់​លក់​ក្រុមហ៊ុន​នេះ ឲ្យ​ទៅ​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័រ(Blockbuster) ដែល​ជា​ស្តេច នៃ​ទី​ផ្សា​ជួល​ខ្សែភាពយន្ត និង​វីដេអូ​ហ្គេម នៅ​សម័យ​នោះ។ កាលនោះ ក្រុមហ៊ុន​នែ​តភ្លី​ច(Netflix) មាន​អ្នក​ជាវ​ជាប្រចាំ​តែ៣សែន​នាក់ ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័រ មាន​អ្នក​ជាវ​ជាប្រចាំ​រាប់​លាន​នាក់។ ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័​រក៏​បាន​បណ្តោយ​ឲ្យ​ឱកាស​ទិញ​ក្រុមហ៊ុន​នេះ ធ្លាក់ទៅក្នុង​ដៃគូ​ប្រកួត​ដ៏​តូចតាច​របស់​ខ្លួន។ ជា​លទ្ធផល សព្វថ្ងៃ​នេះ ក្រុមហ៊ុន​នែតភ្លី​ច​មាន​អ្នក​ជាវ​ជាប្រចាំ១៨០លាន​នាក់ ហើយ​មានតម្លៃ​ជិត ២០០ ពាន់​លាន​ដុល្លា។ ហើយ​ចំណែក​ឯ​ក្រុមហ៊ុន​ប្លក់​បាស់​ស្ទ័​រវិ​ញ​ក៏​បាន​ក្ស័យ​ធន់។ គ្មាន​នរណា​ម្នាក់​អាច​ព្យាករណ៍​ថា ពេល​អនាគត​នឹង​មានរឿង​អ្វី​កើតឡើង​ខ្លះ​ទេ។ យើង​បាន​ជួប​ការ​ល្បួង​ឲ្យ​ជឿ​ថា យើង​អាច​គ្រប់គ្រង​ជីវិត​ខ្លួនឯង ហើយ​ផែនការ​យើង​នៅ​ពេលអនាគត នឹង​​ជោគជ័យ។ ប៉ុន្តែ កណ្ឌ​គម្ពីរ​យ៉ាកុប​បាន​ចែងថា “អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ​”(៤:១៤)។ ជីវិត​មនុស្ស​ខ្លី​ណាស់ ក៏​ឆាប់​ស្លាប់ ហើយ​ផុយ​ស្រួយ​ជាង​ការ​យល់​ដឹង​របស់​យើង​។ ការ​រៀប​ផែនការ​មាន​ភាព​ចាំបាច់ តែ​អំពើបាប​នៃ​ការ​សន្មត គឺ​កើតមាន​នៅក្នុង​ការ​សន្និដ្ឋាន​ថា យើង​កំពុង​គ្រប់គ្រង​ជីវិត​ខ្លួនឯង។ ហេតុនេះ​ហើយ លោក​យ៉ាកុប​បាន​ដាស់តឿន​យើង កុំ​ឲ្យ “មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​” ព្រោះ “គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”(ខ.១៦)។…

Read article