Joe Stowell

You are here:
ទឹកដីនៃព្រះគុណ

គេហ​ដ្ឋាន គ្រេសលែន(Grace Land) នៅ​ក្រុង​មេមភីស រដ្ឋថេនេស៊ី ស្ថិត​ក្នុង​ចំ​ណោម​ផ្ទះ​ដែល​មា​ន​មនុស្សទៅទ​ស្សនាច្រើ​ន​បំផុត​ នៅ​សហ​រដ្ឋ​អាមេរិក។ គេ​បាន​ស​ង់​ផ្ទះនេះ​​ ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៣០ ហើយ​បាន​ដា​ក់​ឈ្មោះ​ឲ្យផ្ទះ​នេះ​ តាម​លំនាំឈ្មោះ​រ​បស់​អ្នក​ស្រីគ្រេស(Grace) ដែល​ជាម្តា​យ​មីងរបស់​ម្ចាស់​ផ្ទះ​ទីមួយ​។​ ក្រោយ​មក គេ​ក៏បា​ន​ឮល្បី​ថា​ ​ផ្ទះនោះ​បា​ន​ក្លាយ​ជា​ផ្ទះ​រ​បស់​តារា​ចម្រៀង​ដ៏ល្បី​ម្នា​ក់​ គឺ​លោក​អេ​លវីស ព្រេសលី(Elvis Presley)។​ ខ្ញុំ​ស្រឡា​ញ់ឈ្មោះ​រ​ប​ស់គេ​ហដ្ឋា​ន​មួ​យនេះ​ ព្រោះ​ឈ្មោះគ្រេ​សលែ​ន ជាពា​ក្យ​ជា​ភាសា​អង់​គ្លេស ដែល​ប្រែម​កថា ទឹកដី​នៃ​ព្រះ​គុណ។ ឈ្មោះនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹកចាំ​​ពី​ទឹ​កដី​ដ៏​អស្ចា​រ្យដែ​ល​ព្រះ​បាន​នាំ​ខ្ញុំចូ​ល​ ហើយ​អ​ត់​ទោ​ស​បាប​ឲ្យ​ខ្ញុំ ព្រមទាំ​ង​ទ​ទួល​ខ្ញុំ​ជា​កូ​នរ​ប​ស់ព្រះ​អ​ង្គ​។​ ព្រះ​អ​ង្គបា​ន​យ​ក​ខ្ញុំចេ​ញពី​ភា​ព​ង​ងឹត ហើយ​នាំ​​​ចូល​ទៅ​ក្នុ​ង “ទឹក​ដី​នៃ​ព្រះគុណ”​របស់​ព្រះអ​ង្គ​។ ​សាវ័ក​ប៉ុល​បា​ន​មានប្រ​សាសន៍​ថា “ព្រះ​គុណ​​មិ​ន​​​មែ​ន​​ដូច​ជា​អំពើ​រំលង​នោះ​ទេ ដ្បិត​បើ​សិន​ជា​មាន​មនុស្ស​ជា​ច្រើន​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​រំលង​របស់​មនុស្ស​តែ​ម្នាក់ នោះ​ប្រាកដ​ជា​ព្រះគុណ​នៃ​ព្រះ ហើយ​និង​អំណោយ​ទាន​នៃ​ព្រះគុណ​នោះ ដែល​មក​ដោយសារ​មនុស្ស​តែ​ម្នាក់ គឺ​ព្រះយេស៊ូវគ្រីស្ទ នឹង​បាន​ចម្រើន​​លើស​​ទៅ​ទៀត ដល់​មនុស្ស​ជា​ច្រើន​ដែរ”(រ៉ូម ៥:១៥)។​ ខ្ញុំ​នឹង​ដឹង​គុណ​ព្រះអ​ង្គ​ជា​និ​ច្ច ដ្បិត​​សេចក្តីស្រឡាញ់​នៃព្រះ​ បា​ននាំ​ខ្ញុំ​ចូល​ទៅ​ក្នុ​ងទឹ​ក​ដីនៃ​ព្រះ​គុ​ណ ដ៏​អស្ចារ្យ ដ៏​អស់​ក​ល្ប និង​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បាន!​ ចូរ​យើង​គិតអំ​ពី​ព្រះព​រ នៃកា​រ​បាន​ចូល​​នៅ​ក្នុង​ទឹក​ដី​នៃ​ព្រះ​គុណ​របស់​ព្រះ ដែល​នៅ​ទីនោះ ព្រះអង្គបានបើ​កផ្លូ​វឲ្យ​យើ​ងចូ​លទៅ​ក្នុ​ងព្រះ​វត្ត​មាន​ព្រះ​អ​ង្គ ហើយព្រះ​គុ​ណនៅ​តែ​ប​ន្តហូ​រ​ចូល​ក្នុង​ជី​វិត​យើ​ង  យ៉ាង​ហូរ​ហៀរ​ជា​រៀង​រា​ល់​ថ្ងៃ​។  សាវ័ក​ប៉ុល​បាន​ប្រាប់​យើង​ថា  សូម្បី​តែ​​ក្នុង​ពេលអ​ស់​សង្ឃឹ​ម ក៏​ព្រះ​ទ្រង់​នៅ​តែចា​ក់​បង្ហូ​រ​ព្រះគុ​ណដ៏​គ្រ​ប់គ្រា​ន់​ទាំង​មេរ​ៗ​(២កូរិនថូស…

Read article
ការគ្រវីទង់ជ័យស

ថ្មីៗ​នេះ ពេល​ដែល​ខ្ញុំ​កំ​ពុ​ងមើ​ល​វី​ដេអូ ដែលប​ង្ហា​ញអំ​ពី​ក​ម្ម​វីធី​ថ្វា​យ​បង្គំ​ព្រះ​ រប​ស់ពួ​កជំ​នុំ​មួយ​កន្លែង នៅតំ​បន់​អាមេរិ​កខា​ង​ត្បូ​ង ខ្ញុំ​មាន​ការ​ប៉ះ​ពា​ល់ចិ​ត្ត​យ៉ា​ងខ្លាំ​ង​។ ពេល​ដែល​លោ​ក​គ្រូ​គង្វាលថ្លែ​ង​ព្រះប​ន្ទូល​ដោ​យចិ​ត្ត​ឆេះ​ឆួល​ ទៅ​កាន់​ពួក​ជំ​នុំ​ដែលជា​​ហ្វូ​​ងចៀ​ម​រ​បស់​ខ្លួ​ន ​ឲ្យ​ថ្វាយ​ជី​វិ​ត​ដា​ច់​ដល់​ព្រះ​យេស៊ូវ ពួក​ជំនុំ​រប​ស់​គា​ត់ក៏​បា​នឆ្លើ​យ​តប​ ដោ​យបង្ហា​ញចេ​ញ​នូវ​កា​រ​ចុះចូ​ល​ចំពោះ​ព្រះ​​យេស៊ូ​វ​ទាំងស្រុ​ង ដោ​យកា​រ​អធិស្ឋា​នទាំ​ង​ស្រ​ក់ទឹ​ក​​ភ្នែក។ ព្រឹត្តិ​ការណ៍​នេះ ​បា​នធ្វើ​ឲ្យ​ខ្ញុំ​ច​ង់ដឹ​ង​ថា​  តើ​មាន​កា​រអ្វី​ផ្សេ​ង​ទៀ​ត ដែល​ខ្ញុំ​អាច​រៀ​ន​បាន​ពី​ការ​ចុះចូល​រប​ស់ពួ​ក​គេឬ​ទេ​?​ ខ្ញុំ​យល់​ថា​ ពួក​គេកំ​ពុ​ង​តែគ្រ​វី​ទុ​ងជ័​យ​ស ដាក់​ព្រះ ដែល​ជាកា​រចុះ​ចូ​ល​ចំពោះ​ព្រះ​អង្គ​​ ​ ដោយ​​ក្តីស្រ​ឡា​ញ់។​   ពេលដែល​ព្រះអ​ង្គ​ប្រា​ប់រា​ស្រ្ត​រ​បស់​ព្រះ​អង្គ​ថា​ “ចូរ​ស្រឡាញ់​ព្រះ​អម្ចាស់ ជា​ព្រះនៃ​ឯ​ង​”(ចោទិយកថា ៦:៥) គឺ​ព្រះអ​ង្គ​កំ​ពុង​មាន​បន្ទូល ក្នុង​ប​រិបទ ដែ​លជំ​រុ​ញ​ពួក​គេ​ឲ្យ​ថ្វាយ​ជីវិ​ត​រប​ស់​ខ្លួន​ ដល់​ព្រះ​អង្គ​។ ព្រះ​អង្គស​ព្វ​ព្រះ​ទ័​យឲ្យ​យើង​ដឹង​ថា​ ​ការ​រស់​នៅក្នុ​ង​ព្រះអ​ង្គ គឺ​មិនគ្រា​ន់​តែជា​កា​រ​ខិត​ខំ​ធ្វើ​ឲ្យ​​ខ្លួន ក្លាយ​ជា​មនុ​ស្ស​ល្អប៉ុ​ណ្ណោះ​ទេ​ តែ​ជាជី​វិត​ដែ​លមា​ន​ទំនា​ក់ទំ​ន​ងជា​ប្រ​ចាំ​ជាមួយ​ព្រះអ​ង្គ ដែ​លក្នុ​ង​នោះ ​យើង​ត្រូវ​ចុះ​ចូល​នឹ​ងព្រះ​អ​ង្គ ​ដើម្បី​បង្ហា​ញ​ពីកា​រ​ដឹ​ងគុ​ណ​ចំពោះព្រះ​អង្គ​។ ដោយ​សារ​ព្រះ​យេ​ស៊ូវ​មាន​សេ​ចក្តី​ស្រ​ឡាញ់​ដ៏អ​ស្ចា​រ្យ​ចំពោះ​យើ​ង​ នោះព្រះអង្គ​បាន​លះ​បង់​ព្រះ​ជន្ម​នៅលើ​ឈើ​ឆ្កា​ង ដើម្បី​រំដោះ​យើង ឲ្យរួច​ពី​ចំណង​នៃ​អំពើ​បាប ហើយ​ឲ្យយើ​ង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​គ្រប់​យ៉ាង​ ដែល​ល្អ​ថ្លៃថ្លា​។​ យើង​មិន​មាន​ពា​ក្យ​គ្រប់​គ្រា​ន់​ ដើម្បី​នឹង​ទូ​លព្រះ​អ​ង្គថា​ ​យើ​ងស្រ​ឡា​ញ់ព្រះ​អ​ង្គខ្លាំ​ង​ប៉ុណ្ណាទេ! ដូច​នេះ សូម​យើង​បង្ហា​ញ​សេច​ក្តី​ស្រឡា​ញ់ចំ​ពោះ​ព្រះ​អង្គ​ ដោយ​ថ្វាយ​ចិត្ត​ និង​ជីវិត ដើម្បី​ដើរ​តាម​ព្រះអ​ង្គ។-Joe Stowell

Read article
ព្រះនាមដែលមានអំណាច

ឈ្មោះហៅក្រៅ ច្រើន​តែប​ង្ហា​ញ​ពី​ចំ​ណុច​ដែ​ល​គួរ​ឲ្យ​កត់​សម្គាល់មួ​យចំ​នួន នៃ​បុគ្គលិក​លក្ខណៈ ឬល​ក្ខណៈនៃ​កា​យ​សម្បទា​របស់​មនុស្ស​ម្នាក់​ៗ​។ កាល​ខ្ញុំ​នៅ​រៀន​នៅ​ថ្នាក់​បឋម មិត្ត​រួម​ថ្នា​ក់​បាន​ដា​ក់រ​ហ័សនា​ម​ឲ្យខ្ញុំ​ ដោយឥ​តមេ​ត្តា​ថា ​“អាមាត់ធំ” ដោយ​សារ​កាល​នោះ​មាត់​ខ្ញុំធំ​ មិន​ទាន់​មាន​កា​រ​លូត​លាស់​បា​ន​ល្អ​។ តែ​​ក្រោយមក ខ្ញុំមា​ន​ចិត្ត​សប្បាយ​រីក​រាយ ​ពេលគេ​​ឈ​ប់ហៅ​ឈ្មោះ​ខ្ញុំ​អញ្ចឹ​ង​​ទៀត។ ខ្ញុំមិ​ន​ចូ​ល​ចិត្ត​ឈ្មោះ​ហៅ​ក្រៅនេះ​ទេ​   តែ​ខ្ញុំ​ស្រឡាញ់​ព្រះ​នាមរ​បស់ព្រះ​ ​ដែល​បាន​បង្ហាញ​អំពី​បុគ្គលិក​លក្ខណៈ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ​។ ព្រះ​អង្គ​មាន​លក្ខណៈ​ពិសេស និង​អស្ចារ្យ​ច្រើន​ណា​ស់ បាន​ជា​ព្រះ​អង្គ​មាន​ព្រះ​នាម​ជាច្រើន ដែល​បង្ហាញ​អំពី​សមត្ថ​ភាព និង​បុគ្គ​លិក​លក្ខណៈ​របស់​ព្រះ​អង្គ​។ ឧទាហរណ៍ : អេឡូហ៊ីម  មាន​ន័យ​ថា ព្រះខ្ព​ស់​លើស​អស់ទាំ​ង​ព្រះ។ យេហូវ៉ា យីរេ ព្រះដែ​ល​ផ្គត់​ផ្គង់។ អែល សាដាយ ព្រះ​ដ៏​មាន​គ្រប់​ចេស្តា។ យេហូវ៉ា រ៉ាហ្វា​ ព្រះ​ដែល​ប្រោស​ឲ្យ​ជា។ យេហូវ៉ា សាឡូម  ព្រះ​នៃ​សន្តិ​ភាព។ យេហូវ៉ា សាំម៉ា ព្រះ​ដែល​គង់ជាមួយ។ យេហូវ៉ា យ៉ាវេ  ព្រះ​ដែល​មាន​ក្តី​ស្រឡាញ់ និ​ងស្មោះ​ត្រ​ង់​ចំពោះ​​សេចក្តី​សញ្ញា។ ហេតុ​នេះហើ​យ បានជា​អ្ន​ក​និពន្ធ​សុភាសិត​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ចង​ចាំថា​ “ព្រះនាម​​ព្រះយេហូវ៉ា ជា​ប៉ម​​មាំមួ​ន មនុស្ស​​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្តី​សុខ”(សុភាសិត ១៨:១០)។ ពេលដែ​លយើ​ង​ជួ​ប​ការ​គំ​រាម​កំ​ហែង  ហើយមា​ន​អារម្ម​ណ៍ថា​ងា​យរ​ង​គ្រោះ…

Read article
អ្នកជួយនៅតាមជញ្ចើមផ្លូវ

មាន​ពេល​មួយ មិត្ត​ភ័ក្រ​រប​ស់​ខ្ញុំម្នា​ក់ បាន​ទៅ​បរ​បាញ់​សត្វ ជាមួ​យ​មិ​ត្ត​ភ័ក្រ​របស់​គាត់ នៅ​ក្បែរតំ​បន់​ប៊ល​ម៉ូរ៉ល ដែល​ជា​កម្ម​សិទ្ធិ​រប​ស់​ក្សត្រី​នៃ​ចក្រ​ភព​អ​ង់គ្លេស។​ ពេល​ពួក​គេ​កំពុង​ដើរ គាត់​ស្រាប់​តែ​គ្រិច​ជើង​យ៉ាង​ធ្ងន់​ធ្ងរ បាន​ជា​គាត់​មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដូច​នេះ គាត់​ក៏បា​ន​ប្រាប់​មិត្ត​ភ័ក្រ​គាត់ឲ្យ​ទៅ​មុន ហើយ​គាត់​នឹង​អង្គុយចាំ​​នៅ​តាម​ជញ្ជើម​ផ្លូវ។ ពេលគាត់កំពុងអង្គុយ មាន​ឡាន​មួយ​គ្រឿ​ង​បានបើក​តាម​ផ្លូ​វ​នោះ ក៏បា​ន​បន្ថយ​ល្បឿន ឈប់​នៅ​ជិត​គាត់។ ស្ត្រី​ដែល​ជាអ្ន​ក​បើកប​ររ​ថយ​ន្ត​នោះ ក៏បា​នបើក​​កញ្ចក់​ទ្វារ​ឡាន ហើយ​ក៏បា​​នសួ​រ​​នាំគា​ត់ ក្រែង​លោ​មាន​អ្វីដែ​លអា​ច​ជួយ​បា​ន។​ គាត់​បាន​ពន្យ​ល់​ប្រាប់​នាង​ថា គាត់កំពុង​រង់​ចាំ​មិត្ត​ភ័​ក្រគាត់ត្រ​ឡប់​មក​រ​កគា​ត់វិញ​។ នាង​ក៏ប្រា​ប់​គាត់​ ឲ្យ​​ឡើងឡាន ដើម្បី​ឲ្យ​នាង​ជូ​នគា​ត់​ទៅ​កន្លែង​ស្នាក់​នៅ​របស់​គាត់។ គាត់​ក៏​បាន​ដើរ​ខ្ញើច​ជើង ទៅរ​ក​ឡាន ហើយ​ក៏​បើ​កទ្វា​រ​ឡាន។ គាត់​ក៏​បាន​ដឹង​ថា តាម​ពិ​តស្រ្តី​នោះ​ជាក្ស​ត្រី​អេលីហ្សាបេត(Elizabeth)​សោះ! បើសិន​ជា​ក្សត្រី​នៃ​ចក្រ​ភព​អង់​គ្លេស ​មក​ជួយ​យើង​ដោយ​ផ្ទាល់​ដូចនេះ យើង​ក៏​ប្រហែល​ជាមា​ន​ការ​ភ្ញាក់​ផ្អើល​ផង​ដែរ។ តែទោះ​ជា​យ៉ាង​ណា​ក៏ដោ​យ​ យើង​មា​នជំ​នួ​យដែ​ល​គួ​រឲ្យ​ភ្ញាក់​ផ្អើលជាង​នេះទៅ​ទៀ​ត​។ ព្រះ​ដែល​បាន​ប​ង្កើត​ចក្រវា​ល បាន​យាង​ចុះម​ក​ក្នុ​ងលោកិយ​នេះ ព្រះអ​ង្គ​បាន​ទ​ត​ឃើញ​ទុក្ខ​លំបាក​របស់​​យើង ហើយបានលះ​ប​ង់ព្រះ​ជន្មព្រះ​អង្គ​ ដើម្បីជួ​យ​សង្រ្គោះយើ​ង ឲ្យ​រួ​ចពី​បា​ប។ គឺដូច​ដែ​ល​អ្នក​និពន្ធទំ​នុក​ដំកើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ “ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន”(ទំនុកដំកើង ៤៦:១)។ ព្រះ​សង្រ្គោះ​នៃយើ​​ង​ជួយ​យើង​ ដោយ​ប្រទាន​ព្រះគុណ សម្រា​ប់ឲ្យ​យើ​ង​ទ្រាំអ​ត់ ប្រទា​នព្រះ​បន្ទូល​ដើ​ម្បី​ទ្រទ្រង់យើ​ង ប្រទាន​មិត្ត​ភ័ក្រ​ដើម្បី​លើក​ទឹកចិ​ត្ត ​និង​អធិស្ឋាន​ឲ្យយើ​ង ហើយ​ប្រទាន​នូវ​ទំ​នុក​ចិត្ត​ថា ព្រះ​អង្គ​ផ្សំ​ការ​ទាំង​អស់​ សម្រាប់​ជា​ប្រយោជន៍ខា​ង​វិញ្ញាណ​រប​ស់​យើង។​…

Read article
សូម​ញញឹម!

តាម​ការ​សិ​ក្សា​រ​បស់​អ្នក​ស្រា​វ​ជ្រាវ ក្នុ​ងពេ​ល​ថ្មីៗ​នេះ បា​នធ្វើ​ការ​សន្និដ្ឋាន​ថា ការ​ញញឹម​អាច​មានប្រ​យោជន៍​ដល់​ខុស​ភាព​រ​បស់យើង។ ការ​ស្រាវ​ជ្រាវ​នេះបា​នប​ង្ហាញ​ថា ការ​ញញឹម​ជួយ​បន្ថ​យល្បឿន​ច​ង្វាក់​បេះដូ​ង ហើយក៏​ប​ន្ថយ​ភា​ពត​ប់​ប្រមល់​ផងដែ​រ។ ប៉ុន្តែ ការ​ញញឹម​មិន​គ្រាន់​តែមា​ន​ប្រយោជន៍​សម្រាប់​យើង​ប៉ុណ្ណោះទេ​។ ការញ​ញឹម​ដ៏ពិ​ត​ ជា​ព្រះពរ​ដល់​មនុស្ស​​ដែល​យើង​​បាន​ញញឹម​ដាក់​ផង​ដែ​រ។ យើង​​​អា​ច​​ប្រា​​ប់​​​អ្ន​ក​​ដ​ទៃ​ថា យើង​ចូ​លចិ​ត្តពួ​កគេ​ និង​សប្បាយចិ​ត្ត​នឹង​ពួក​គេ ​ដោយមិ​នចាំ​បា​ច់និ​យាយ​មួយ​ម៉ាត់ គឺគ្រាន់​តែញ​ញឹម​ដាក់​ពួក​​គេក៏បាន​។ ការ​ញញឹម​អាច​ជា​ការ​ឱប​នរណា​ម្នាក់​ ដោយ​សេចក្តី​ស្រឡាញ់ ដោយមិ​ន​ចាំ​បាច់​ប៉ះ​អ្នក​នោះសូម្បី​តែ​ប​ន្តិ​ច។ ក្នុង​ការ​រស់​នៅ យើង​មិន​តែង​តែ​មាន​ហេតុផ​ល ដើម្បី​ញញឹម​ឡើយ។ ប៉ុន្តែ ពេល​ដែល​យើ​ងឃើ​ញ​ស្នាម​ញញឹម​អស់​ពី​ចិត្ត នៅ​លើផ្ទៃ​មុ​ខរ​បស់​ក្មេង​ម្នាក់ ឬ​នៅ​លើ​ផ្ទៃមុ​ខ​ដ៏ជ្រា​វជ្រួ​ញរ​បស់​មនុស្ស​ចាស់ យើង​ក៏​មាន​កា​រលើ​ក​ទឹក​ចិ​ត្ត។ ​ ការ​ញញឹម​ក៏​​ជា​តម្រុយ​នៃ​រូប​ភាព​របស់​ព្រះ ដែល​មាន​ក្នុង​យើង​នោះ​ផង​ដែរ។ ពេល​យើង​​អានអំពី​ព្រះព​ររ​ប​ស់ព្រះក្នុ​ងស​ម័យដើ​ម ដែល​មាន​កត់​ទុ​ក​ក្នុង​កណ្ឌ​ជន​គណនា យើង​ឃើញ​ថា​ បទ​គម្ពី​រ​នោះបា​ន​ចែង​អំពី​ “ការ​ញញឹម”​របស់ព្រះ​អ​ម្ចាស់​យ៉ាង​ដូច​នេះ​ថា​ “ព្រះភក្ត្រ​​ទ្រង់​​ភ្លឺ​មក​ដល់​ឯង ព្រម​ទាំង​ផ្តល់​ព្រះគុណ​ដល់​ឯង​ផង សូម​ឲ្យ​ព្រះយេហូវ៉ា​ងើប​ព្រះនេត្រ​ទ្រង់​មក​ចំពោះ​ឯង ហើយ​ប្រទាន​ឲ្យ​ឯង​បាន​សេចក្តី​សុខ”(ជនគណនា ៦:២៥-២៦)។ ពាក្យ​ព្រះភ​ក្រ្ត​ទ្រ​ង់​ភ្លឺ ជាសំ​នួនវោ​ហា ដែល​គេ​ប្រើក្នុ​ងព្រះ​គម្ពីរ​​ភាសាហេ​ព្រើ ដែលមា​នន័​យ​ថា​ ព្រះអ​ង្គញ​ញឹម​មក​ដាក់​កូន​របស់ព្រះ​អង្គ។​ ដូច​នេះ នៅ​ថ្ងៃនេះ​ សូម​ចាំថា​ ព្រះស្រ​ឡាញ់​អ្ន​ក ​​ហើយព្រះ​អង្គសព្វ​ព្រះទ័​យនឹ​ងផ្តល់​ព្រះ​គុណម​ក​អ្នក​ ហើយ​ព្រះភ​ក្រ្តព្រះ​អ​ង្គ​ក៏ភ្លឺ​ម​កលើ​អ្ន​ក​ផង។-Joe Stowell

Read article
ព្រះដ៏សប្បុរស

ពេល​ក្រុម​គ្រួ​សារ​រ​ប​ស់ខ្ញុំ​កំពុង​រស់​នៅ​ ក្នុងរ​ដ្ឋឈី​កាហ្គោ កាល​ពីប៉ុ​ន្មាន​ឆ្នាំមុ​ន យើង​បាន​ទទួលនូ​វ​អត្ថ​ប្រយោជន៍​ជាច្រើ​ន ក្នុងកា​រ​រស់នៅ​ទីនោះ​។ ភោជ្ជ​នីយ​ដ្ឋាន​​នៅទី​នោះ ហាក់​ដូច​ជា​ព្យាយា​មប្រ​កួត​ប្រជែ​ង​គ្នា ដោយភោ​ជ្ជនី​ដ្ឋាន​នី​មួយៗ​ខិ​តខំ​ដា​ក់ល​ក់ នូ​វមុខម្ហូ​ប​ល្អជា​ង​គេ ​មិនតែ​ប៉ុណ្ណោះ​ ពួកគេ​ថែ​មទាំ​ង​ដា​ក់​អាហារឲ្យ​ភ្ញៀ​វឲ្យ​បាន​ច្រើ​ន លើស​ភោជ្ជនីយ​ដ្ឋាន​ដទៃ​ទៀត​ផង​ដែរ​។ មាន​ពេល​មួ​យ​ខ្ញុំ​បា​នចូ​លញាំអាហារជា​មួ​យភរិយារ​បស់​ខ្ញុំ​ ក្នុងភោ​ជ្ជនី​យដ្ឋា​ន​អ៊ីតាលី​មួយ​កន្លែង​។ យើង​បាន​ឲ្យ​គេដា​ក់ម្ហូ​បប៉ា​ស្តាដែល​យើ​ងចូ​ល​ចិ​ត្ត តែក​ន្លះចា​ន​ប៉ុ​ណ្ណោះ តែគេ​បា​នដាក់ ​ប៉ាស្តាថែ​ម​ឲ្យយើ​ង​ទៀត គឺ​ល្ម​ម​នឹង​ឲ្យ​យើង​យក​ទៅ​ផ្ទះ​ សម្រាប់​ញាំ​ពេលល្ងា​ចទៀ​ត​។ ការ​ផ្តល់​ឲ្យ​ដ៏សប្បុរស​នេះ ​បាន​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ យើង​ហាក់​ដូច​ជា​កំពុង​តែ​នៅ​ផ្ទះរបស់ជី​ដូន​របស់​យើង  ​ដែលបា​នចា​ក់​បង្ហូរ​សេចក្តី​ស្រឡា​ញ់ ចំពោះ​យើង​ ដោយ​ធ្វើ​ម្ហូប​ឲ្យ​យើង​ញាំ ជាប​រិ​បូរ​។ យ៉ាងណា​មិ​ញ ខ្ញុំក៏​មា​នអារ​ម្មណ៍​ថា ​បាន​ទទួល​ការ​ចាក់បង្ហូរសេចក្តី​ស្រឡាញ់ផ​ងដែ​រ ពេលដែ​លខ្ញុំ​បា​នអា​នប​ទ​គម្ពីរ​ដែល​ចែង​ថា ព្រះវ​របិតា​នៃយើ​ងដែ​លគ​ង់​នៅ​ស្ថាន​សួគ៌ បាន​ប្រទាន​ព្រះ​គុណ​ព្រះអ​ង្គម​កជា​ប​រិបូរ​(អេភេសូរ ១:៧-៨) ហើយ​ព្រះអ​ង្គ​ “​អា​ច​​នឹ​ង​​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី”​(៣:២០)។ ខ្ញុំ​អរ​ព្រះ​គុ​ណ​​ព្រះអ​ង្គ​ណាស់​ ដែលមិ​ន​បាន​ធ្វើ​ជា​ព្រះដែ​លកំ​ណាញ់ ដែល​ប្រទាន​ពរ​តែមួ​យចំ​ណែក​តូច ដោ​យ​ការ​ស្ទា​ក់​ស្ទើ​រទេ។ ផ្ទុយ​ទៅវិ​ញ​  ព្រះអ​ង្គ​ជាព្រះ​ ដែល​បាន​ចា​ក់ប​ង្ហូរ​ការ​អត់​ទោ​សដ​ល់​កូ​ន​ដែលវ​ង្វេ​ងចេ​ញ​ពី​ព្រះអ​ង្គ​(លូកា ១៥) ហើយ​ព្រះអ​ង្គយ​កសេ​ចក្តីស​ប្បុរស និង​សេចក្តី​មេត្តា​ករុណា​ បំពាក់​ជាម​កុដឲ្យ​យើ​ង​(ទំនុកដំកើង ១០៣:៤)។ មានពេ​ល​ខ្លះ​ យើង​គិត​ថា​ ព្រះអ​ង្គមិ​ន​បា​ន​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​យើង ឲ្យ​បានដូ​ច​ចិត្ត​យើង​ទេ។ ប៉ុន្តែ…

Read article
បេសកកម្មស្វែងរកទ្រព្យសម្បត្តិដែលបានបាត់

ក្នុង​រឿង​ហូប៊ីត ដែលជា​​ស្នាដៃ​និព​ន្ធរ​បស់​លោក យេ អរ អរ ថូលគេន(J. R. R. Tolkien) ពួក​មនុស្សតឿ​បា​នប្រ​មូល​ផ្តុំ​គ្នាឡើ​ង​ភ្នំ​ ដើម្បី​តតាំ​ង​នឹ​ង​សត្វ​នាគ​ដ៏សា​ហាវ ដែល​មាន​ឈ្មោះស្មោក​(Smaug) ដើម្បី​ដណ្តើម​ម​ក​វិញ នូវ​ទ្រព្យ​សម្បត្តិ​ដែល​ស​ត្វ​នាគ​នោះ​បាន​ប្លន់យក​​។ ទោះបី​​ជាបេសក​កម្ម​នោះ​មាន​គ្រោះថ្នា​ក់ ដ៏គួ​រ​​ឲ្យ​ខ្លាច​យ៉ា​ង​ណា​ក៏​ដោ​យ ក៏​បាលីន​(Balin) ដែល​ជា​មេបញ្ជា​ការ​រង​ បាន​បង្ហាញ​នូវ​កា​រ​ជឿជា​ក់​លើព្រះ​អង្គ​ម្ចាស់​ធ​រិន​(Thorin)បាន​ជា​គា​ត់​និយា​យ​ថា “មានមនុស្ស​ម្នាក់​ដែ​ល​ខ្ញុំ​អា​ច​ដើ​រ​តាម។ មាន​មនុ​ស្សម្នា​ក់​ដែ​ល​ខ្ញុំ​អាច​ហៅ​ថា​ស្តេ​ច”។ ការប្តេ​ជ្ញា​ចិត្ត​ដែល​គាត់មា​ន​ចំពោះ​បេ​សកក​ម្ម​ដ៏​គ្រោះថ្នា​ក់នេះ​ មាន​ភាព​រឹង​មាំ​កា​ន់​តែខ្លាំង ដោយ​សារ​ជំនឿ​ចិ​ត្ត​ដែល​គាត់​មា​ន​ចំពោះ​អ្នក​ដឹ​ក​នាំ​។​ នៅដើ​មដំ​បូ​ង​នៃ​ព្រះ​រាជ​កិច្ច​រ​បស់​ព្រះ​យេស៊ូ​វ ព្រះ​អង្គ​​បានប្រមូល​ផ្តុំ​មនុស្ស​មួយ​ក្រុ​ម ឲ្យចូ​ល​រួ​ម​ក្នុ​ង​ព្រះរា​ជកិ​ច្ច​នៃ​នគរ​របស់​ព្រះ​អង្គ ដែល​ជា​ការ​រំដោះ​ព្រ​លឹង​វិ​ញ្ញាណ ដែល​ជា​ទ្រព្យ​ដ៏​មាន​​តម្លៃបំផុត ពី​សាតាំ​ងដែល​ជា​ខ្មាំ​ង​សត្រូវ។ ពេល​ព្រះ​អ​ង្គ​ត្រាស​ហៅពួក​គេ ព្រះអ​ង្គ​បា​ន​មាន​ប​ន្ទូ​លថា ​“ចូរ​មក​តា​ម​ខ្ញុំ”(ម៉ាថាយ ៤:១៩)។ សម្រាប់ពួ​ក​គេ ការ​ដើរ​តា​ម​ព្រះ​យេស៊ូវ គឺ​ជា​កា​រផ្លា​ស់​ប្រែ ពី​ការ​នេសាទ​ត្រី ទៅ​ជា​អ្ន​ក​នេសាទ​មនុ​ស្ស ដែល​បាន​បាត់​បង់​ក្នុង​ចំណងនៃអំពើ​បា​ប។ ប៉ុន្តែ ការ​នេសាទ​មនុស្ស​មិន​តែង​តែ​មាន​ភា​ព​ងាយ​ស្រួលជា​និច្ច​ឡើយ ព្រោះ​​ព្រះ​យេស៊ូវ​បាន​មាន​បន្ទូ​ល​ថា មហា​បេសក​កម្ម​នោះ ​ជាកា​រ​លី​ឈើ​ឆ្កាង​ដើរ​តាម​ព្រះអ​ង្គ​​(មើលម៉ាថាយ ១៦:២៤ ម៉ាកុស ៨:៣៤ លូកា ៩:២៣)។ តើធ្វើ​ដូ​ច​ម្តេ​ចឲ្យ​យើង​នៅ​ជា​ប់ ក្នុង​ច​ម្បាំង​នោះ​ ដើម្បី​ដណ្តើម​ទ្រព្យ​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ព្រះគ្រី​ស្ទ​មក​វិ​ញ នៅ​ពេល​ដែល​​កិច្ច​ការ​នេះ​ហា​ក់​​ដូ​ចជា​​គួ​រឲ្យខ្លា​ច ឬ​មាន​ការ​ពិ​បាក​ខ្លាំង​នោះ? គឺយើ​ង​ត្រូវ​ផ្តោ​ត​ទៅ​លើ​អ្នកដឹក​នាំរ​ប​ស់​យើង​…

Read article
លើសពីអ្វីដែលយើងសមនឹងទទួល

ជួន​កាល ពេល​ដែល​គេ​សួ​រ​ខ្ញុំ​ថា “តើ​អ្នក​សុខ​សប្បាយជា​ទេ?​” ខ្ញុំ​ក៏បា​ន​ឆ្លើ​យ​ថា “ខ្ញុំ​សុខ​សប្បាយ លើស​ពី​អ្វី​ដែល​ខ្ញុំស​ម​នឹង​ទ​ទួល”។ ខ្ញុំ​ចាំថា​ មាន​មនុស្ស​ម្នាក់​បាន​ប្រា​ប់ខ្ញុំ ដោយ​បំណងល្អ​ថា​ ខ្ញុំ​សម​នឹង​ទទួ​ល​ច្រើន​ជាង​នេះទៀ​ត។ ខ្ញុំក៏​បា​នត​បថា​ ខ្ញុំជា​មនុ​ស្សមា​នបា​ប ខ្ញុំ​សម​នឹងទទួ​លកា​រ​ជំនុំ​​ជម្រះ​របស់​ព្រះ។​ យើង​ងា​យនឹ​ង​ភ្លេ​ចថា​ យើង​មាន​បា​បច្រើ​ន​ប៉ុ​ណ្ណា។ ការ​លើក​ដំកើង​ខ្លួន​ឯ​ងជ្រុ​លពេ​ក អាច​ធ្វើ​ឲ្យ​យើ​ងភ្លេ​ចថា​ យើង​បាន​ជំពា​ក់គុ​ណព្រះ​អ​ង្គ​ខ្លាំង​ប៉ុណ្ណា ហើយ​ក៏​បណ្តាល​ឲ្យ​យើង កាន់​តែ​មិ​ន​សូវ​ឲ្យ​តម្លៃចំពោះ​ការ​លោះបា​បដែ​លព្រះ​អ​ង្គ​បាន​ធ្វើស​ម្រាប់​យើង។​ យើង​ត្រូវ​ឆែក​ពិនិ​ត្យមើ​លខ្លួ​ន​ឯង! គឺ​ដូច​ដែ​ល​អ្នក​និពន្ធទំ​នុកដំកើង​បាន​រំឭ​ក​យើ​ង​ថា​ ព្រះ​“ទ្រង់​​មិ​ន​​​បាន​ប្រព្រឹត្ត​នឹង​យើង តាម​អំពើ​បាប​របស់​យើង​ទេ ក៏​មិន​បាន​សង​តាម​អំពើ​ទុច្ចរិត​របស់​យើង​ដែរ”(ទំនុកដំកើង ១០៣:១០)។ ពេល​ដែល​យើង​ពិ​ចារ​ណា អំពី​អំពើបា​ប ដែ​ល​យើ​ង​បា​ន​ធ្វើ ​ទាស់​នឹង​ព្រះ​ដ៏​បរិ​សុ​ទ្ធ និង​យុត្តិធម៌ ​នោះយើង​​​នឹង​ដឹ​ង​ថា អ្វីដែ​លយើ​ង​ស​ក្តិសមនឹ​ងទ​ទួ​លបំ​ផុ​ត​នោះ គឺស្ថាន​នរ​ក។ ហើយ​យើង​មិន​អា​ចចូ​លក្នុ​ងនគរស្ថាន​សួគ៌​បាន​​ឡើយ លើក​លែង​តែ​យើ​ងបា​នទ​ទួលអំ​ណោយ នៃ​ការ​លះ​​បង់​រប​ស់​ព្រះយេស៊ូវ​នៅ​លើឈើឆ្កាងប៉ុ​ណ្ណោះ។​​ បើ​សិ​ន​ជា​ព្រះ​ទ្រង់​មិន​បាន​​ធ្វើការ​អ្វី  លើស​ពី​ការ​ប្រោ​សលោះ​យើង​ទេ​  នោះអ្វី​ៗ​ដែល​ព្រះ​អ​ង្គបាន​ធ្វើ​ នៅ​តែ​លើស​ពី​អ្វីដែ​លយើ​ង​ស​ក្តិ​សម​នឹងទ​ទួលទៅទៀ​ត។​ ហេតុនេះ​ហើ​យ​បាន​ជាអ្ន​កនិពន្ធ​ទំនុក​ដំកើងបា​ន​មានប្រសាសន៍​ថា “ដ្បិត​ដែល​ផ្ទៃ​មេឃ​ខ្ពស់​ជាង​ផែនដី​ច្រើន​ប៉ុណ្ណា សេចក្តី​សប្បុរស​របស់​ទ្រង់​ក៏​ធំ​ច្រើន​ប៉ុណ្ណោះ ចំពោះ​អស់​អ្នក​ដែល​កោតខ្លាច​ដល់​ទ្រង់”(ខ.១១)។ ពេលដែ​ល​យើង​ដឹ​ង​ថា ខ្លួ​នឯ​ង​ជា​នរណា យើងនឹ​ង​ពោល​ឡើង​ថា “ឱព្រះ​អគុណអ​ស្ចារ្យ ជា​ស័ព្ទ​ពិរោះ!” ព្រះ​អង្គ​បា​នប្រ​ទាន​ដ​ល់​យើង លើសពី​អ្វី​ដែ​លយើ​ង​សម​នឹ​ង​ទទួ​ល​ទៅ​ទៀត​។-Joe Stowell

Read article
ផ្លូវចេញ

ថ្មីៗ​នេះ ពេល​ខ្ញុំ​នៅ​ទីក្រុង​ឡុង​ ខ្ញុំបា​ន​សម្រេច​ចិត្ត​ធ្វើ​ដំណើរតា​មរ​ថ​ភ្លើង​ក្រោម​ដី។ ដូច​នេះ ខ្ញុំ​ក៏​បាន​បង់​ថ្លៃសំ​បុត្រ​ជិះ​រថ​ភ្លើង ហើយ​ដើរ​ចុះ​ទៅ​ស្ថានីយ​ក្រោម​ដី នៅទី​ក្រុង​ឡុង​ដើម្បី​ឡើង​ជិះ​រថភ្លើ​ង។ ប៉ុន្តែ ការ​ចាក​ចេ​ញ​ពីស្ថានីយ អាច​ជាប​ទ​ពិសោធន៍​ដ៏​គួ​រ​ឲ្យ​ភ័យ​ខ្លា​ច សម្រាប់​អ្នក​ដែល​មិន​យល់​អំពី​ប្រព័​ន្ធផ្លូ​វ​ដែក​ក្រោម​ដីនោះ​។ បើអ្ន​កមិ​ន​អា​ចរ​ក​ច្រក​ចេញ​ឃើ​ញទេ​ អ្នក​​ងាយនឹង​​វង្វេង​ នៅក្នុ​ង​ផ្លូវ​ក្រោ​មដី​។ ការ​នៅម្នា​ក់​ឯ​ង ក្នុង​ផ្លូវ​ក្រោមដី​ ដែល​មិន​សូវ​មា​ន​មនុស្ស ​អាចធ្វើឲ្យ​យើ​ងមា​នអា​រម្ម​ណ៍ពិ​បា​ក​ណាស់ ដូច​នេះ អ្ន​កក៏​មិ​ន​ច​ង់វ​ង្វេង​នៅ​ទី​នោះដែ​រ។​ ប៉ុន្តែ បើ​សិន​ជាអ្ន​កឃើ​ញ​ផ្លាក​ស​ញ្ញា ដែល​គេស​រ​សេរ​ថា “ច្រក​ចេញ” ​ហើយ​ដើរ​តា​ម​ផ្លូវ​នោះ​ ទៅរ​ក​កន្លែង​សុវ​ត្ថិភាព នោះ​ជា​ការ​ប្រសើរ​ណាស់​។​ សាវ័ក​ប៉ុ​ល​បា​នរំ​ឭ​ក​យើ​ង​ថា ពេលដែ​ល​យើ​ងងា​យ​នឹង​ធ្លាក់​ចូល​ក្នុង​អំពើ​បា​ប “​​ព្រះ​​ទ្រ​ង់​​​ក៏​​ស្មោះ​ត្រង់​​​ដែរ ទ្រ​ង់​​មិ​ន​​ឲ្យ​​កើត​មាន​សេចក្តី​ល្បួង​ហួស​កំឡាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​នឹង​ទ្រាំ​បាន”(១កូរិនថូស ១០:១៣)។  យើងងា​យ​នឹង​ស​ន្និដ្ឋាន​ថា ​ ព្រះមិ​នបា​ន​គង់​នៅ​ជាមួយ​យើ​ងទេ​ ពេល​ដែល​យើ​ង​ត្រូវ​ល្បួង។ ប៉ុន្តែ បទ​គ​ម្ពីរ​នេះ​បា​នធា​នា​ចំពោះយើង​ថា​ ព្រះអ​ង្គ​មាន​ព្រះវត្ត​មាន​ជានិច្ច ហើយក៏​មិ​ន​ឈរ​មើល​យើ​ង​ដែរ​។ ផ្ទុយ​ទៅវិ​ញ ព្រះ​អង្គ​ប្រទាន​ឲ្យ​យើង​មាន​ផ្លូវ​ចេញ ដើម្បី​ឲ្យ​យើង​អាច​ទ្រាំ​អ​ត់​នឹង​ការលំ​បាក​នោះ។​ ដូច​នេះ ពេ​លដែ​ល​អ្ន​ក​មា​នអា​រ​ម្មណ៍​ថា​ ខ្លួនកំ​ពុង​ត្រូវ​ល្បួ​ង នោះ​សូម​ចាំ​ថា​ អ្នក​នៅ​មាន​ទីពឹង​ជានិ​ច្ច។ ព្រះទ្រ​ង់​ប្រ​ទាន​ឲ្យ​យើ​ងមា​ន “ច្រក​ចេញ”! ចូរ​ស្វែង​រក​ច្រ​កចេ​ញ ក្នុង​ព្រះអង្គ…

Read article
មិនដែលបោះបង់ចោល

កាល​នៅ​ពី​ក្មេ​ង ខ្ញុំ​ចូ​ល​ចិ​ត្ត​ជិះក្តារ​បន្ទះ​បា​ស់​បើក​លេង​កម្សា​​ន្ត ក្នុង​សួ​ន​ច្បារ​នៅ​ក្បែរ​​ផ្ទះ។ តាមធ​ម្មតា   មាន​ក្មេង​ពី​រ​នា​ក់អ​ង្គុយ​ទុ​ល​មុខ​គ្នា​  នៅ​ខាង​​ចុង​របាវែ​ង​ម្ខា​ង​ម្នាក់​ដោយ​បំបាស់​​គ្នា​ឲ្យ​ម្នាក់​ឡើ​ងទៅ​លើ​ ​ហើយ​ម្នាក់​ធ្លាក់​ចុះ​ក្រោ​មម្ត​ង​ម្នាក់ៗ។ ជួនកា​ល អ្នក​ដែល​នៅ​ក្រោ​ម នៅ​អង្គុយ​មិន​ព្រ​ម​បំ​បាស់​ខ្លួន​ឯ​ង​ឡើង​ទៅ​លើ​ ហើយ​ទុក​ឲ្យ​មិត្ត​ភ័ក្រ​រប​ស់ខ្លួ​ន នៅ​ជាប់​ខា​ង​​លើ ហើយ​ស្រែក​ប្រាប់​ឲ្យ​ដា​ក់គា​ត់​ចុះម​ក​ក្រោ​ម​វិ​ញ។​ ប៉ុន្តែ មានអ្ន​ក​ខ្លះបា​ន​លេង​ខូ​ចគេ​ ពេល​ដែល​ខ្លួ​ន​នៅខាងក្រោ​ម ស្រាប់​តែ​រ​ត់ចេ​ញ​ទៅ​ពី​បាស់​បើក ធ្វើ​ឲ្យ​អ្នក​ដែ​ល​នៅខា​ង​លើធ្លា​ក់​ចុះ​មកដី​អុ​ក​គូទ។ ជួនកា​ល យើង​ប្រហែ​ល​ជា​មា​នអា​រ​ម្ម​ណ៍​ថា​ ព្រះ​យេស៊ូវ​បាន​ធ្វើយ៉ា​ងដូ​ច​នេះ​ ចំពោះ​យើ​ង​ដែរ​។ យើ​ងបា​ន​ទុ​ក​ចិត្ត​ថា​ ព្រះអ​ង្គ​នឹង​គង់នៅ​ជា​ប់​ជា​មួយ​យើង ទាំង​នៅពេ​ល​ដែ​លជី​វិ​ត​យើ​ងធ្លា​ក់​ចុះ ក៏​ដូច​ជា​នៅពេ​ល​ដែ​ល​ឡើ​ង​ទៅលើវិ​​ញ។ ទោះជា​យ៉ា​ងណា​ក៏​ដោយ ពេលដែ​លជី​វិ​ត​យើ​ងស្រា​ប់​តែធ្លា​ក់ចុះ​យ៉ាង​គំហុ​ក ធ្វើ​ឲ្យយើ​ង​ឈឺចាប់ ទាំ​ងមា​ន​ស្លាក​ស្នា​មផ​ងនោះ​ ​យើងប្រ​ហែលជា​មា​នអា​រម្មណ៍ថា ព្រះអង្គ​ហាក់ដូ​ច​ជា​បា​នដើ​រ​ចេញ​ពី​យើង​ ដោយ​ទុក​ឲ្យ​ជីវិត​យើងធ្លា​ក់​ចុះ​យ៉ាង​គំហុក​។ ប៉ុន្តែ បទ​គ​ម្ពី​រ​បរិទេវ ជំពូក​៣ បានរំ​ឭក​យើ​ង​ថា “កុំ​​តែ​​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ”(ខ.២២) ហើយព្រះ​ទ្រង់​មាន​ព្រះ​ទ័យស្មោះ​ត្រង់​ជា​និ​ច្ច ពេលដែ​ល​អ្វីៗ​ហា​ក់ដូ​ច​ជារ​លាយ​អស់​។ បាន​សេចក្តី​ថា  នៅ​ពេល​​ដែល​យើងកំ​ពុ​ងមា​ន​ការ​ឈឺ​ចាប់ យើង​មិ​ន​នៅម្នា​ក់​ឯ​ងឡើ​យ​ ទោះយើ​ង​មា​នអា​រម្ម​ណ៍​ឯក​កោយ៉ាង​ណា​ក៏ដោយ។ ហើយ​ទោះ​​​យើ​ងមា​ន​អារម្មណ៍ថា ព្រះអង្គ​មិ​ន​​បា​នគ​ង់​នៅ​ក្បែរយើ​ងក៏ដោ​យ  ក៏​ព្រះអ​ង្គនៅតែ​គង់​​ជាប់​ជា​មួ​យ ក្នុង​នា​មជា​អ្ន​ក​រួម​ដំ​ណើរ​ដ៏ស្មោះ​ត្រ​ង់​ ដែល​មិ​ន​ដែល​ដើ​រចេញ​ពីយើ​ង ឬ​បោះបង់​ចោលយើ​ង​ឡើ​យ!-Joe Stowell

Read article