John Piper

You are here:
បានរាប់យើងបញ្ចូលក្នុងការតាំងសេចក្តីសញ្ញា

នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង។ ទំនុកដំកើង ១៣២:១៧-១៨ តើន​រណា​ខ្លះ ដែល​នឹង​ទទួលផល​ប្រយោជន៍ ពី​ព្រះបន្ទូល​សន្យា ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ស្តេច​ដាវីឌ? បទ​គម្ពីរ​ទំនុកដំកើង ១៣២:១៧-១៨ បាន​ចែងថា : “នៅ​ទីនេះ អញ​នឹង​ធ្វើឲ្យ​ស្នែង​របស់​ដាវីឌ​ប៉ិច​ឡើង អញ​បាន​ចាត់ចែង​ចង្កៀង១ សំរាប់​អ្នក​ដែល​អញ បាន​ចាក់​ប្រេង​តាំង​ឲ្យ អញ​នឹង​យក​សេចក្តី​ខ្មាស តាក់តែង​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​លោក តែ​នៅ​លើ​ក្បាល​លោក​វិញ នោះ​នឹង​មាន​មកុដ​ដ៏​រុងរឿង”។ ឥឡូវនេះ​សូម​យើង​ភ្ជាប់​ខគម្ពីរ​នេះ​ជាមួយ​បទ​គម្ពីរ អេសាយ ៥៥:១,៣ ដែល​បាន​ចែងថា “ហឺយ អស់អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិភោគ​ទៅ …ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺជា​សេចក្តី​មេត្តាករុណា​ស្មោះត្រង់ ដែល​បាន​ផ្តល់​ដល់​ដាវីឌ”។ បើ​ខ្ញុំ​មើលទៅ​ឈើឆ្កាង តាមន័យ​នេះ ខ្ញុំ​អាច​បក​ស្រាយ​បទ​គម្ពីរ​នេះ​ថា ៖ អស់អ្នក​ណា​ដែល​ចូល​មក​រក​ព្រះ តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះរាជបុត្រា​ព្រះអង្គ ដោយ​ស្រេកឃ្លាន​អ្វី​ដែល​ព្រះ​មាន​សម្រាប់​យើង ក្នុង​ព្រះគ្រីស្ទ ជាជាង​ពឹងផ្អែក​លើ​អត្តសញ្ញាណ​របស់​យើង ឬអ្វី​ដែល​យើង​ធ្វើ នោះ​ព្រះ​ទ្រង់​នឹង​តាំង​សញ្ញា​នឹង​អ្នកនោះ។ តើ​យើង​ចាំ​ថា…

Read article
ការរំដោះដែលបានពន្យារពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article
ព្រះទ្រង់បំពេញតម្រូវការ ពេលយើងបម្រើអ្នកដទៃ

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។ ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?”(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ “ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។ នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង…

Read article
ថ្នាំសម្រាប់ព្យាបាលអំណួត

ឥឡូវនេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃនេះ ឬថ្ងៃស្អែក​យើង​នឹង​ទៅ​ឯក្រុង​ណាមួយ ហើយនិង​នៅ​ស្រុក​នោះ​អស់១ឆ្នាំ ដើម្បីនឹង​រកស៊ី​ឲ្យបាន​ចំណេញ អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ គួរតែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ តែ​ឥឡូវនេះ អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ លោក​យ៉ាកុប​កំពុង​និយាយ អំពី​អំនួត និង​ភាព​ក្រអឺតក្រទម និង​ការដែល​គេ​បង្ហាញ​ពួក​វា​ចេញ​មក តាមរបៀប​ដ៏​ប៉ិនប្រសប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”។ ពេល​ដែល​អ្នក​គិត​អំពី​ប្រភេទ​ទាំង៣នៃ​ការ​ល្បួង​ដែល​នាំឲ្យ​ពឹង​ខ្លួនឯង ដែល​មាន​ដូចជា ការ​ល្បួង​ឲ្យ​ចង់បាន​ប្រាជ្ញា ការ​ល្បួង​ឲ្យ​ចង់បាន​អំណាច និង​ការ​ល្បួង​ឲ្យ​ចង់បាន​ទ្រព្យសម្បត្តិ អ្នក​នឹង​ឃើញថា ការ​ល្បួង​ទាំងនោះ​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដ៏​មានអំណាច ទៅ​រក​ទម្រង់​នៃ​អំនួត​ដ៏​ខ្ពស់​បំផុត ដែល​ជា​ការ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន។ វិធី​ដែល​មានប្រសិទ្ធភាព​បំផុត​ដើម្បីឲ្យ​យើង​អាច​បន្ត​ប្រកាន់យក​គំនិត​ខ្លួនឯង​ជាទី​មួយ គឺ​ត្រូវ​បដិសេធន៍​អ្វី​ដែល​ខ្ពស់​ជាង​យើង។ ហេតុនេះ​ហើយ មនុស្ស​អួត​ចូលចិត្ត​មើលងាយ​អ្នកដទៃ។ គឺ​ដូចដែល​លោក​ស៊ី អេស លូ​អ៊ី​សបាន​មានប្រសាសន៍​ថា “មនុស្ស​អួត​តែងតែ​មើល​ងាយ​អ្វីៗទាំងឡាយ និង​មើលងាយ​អ្នកដទៃ ហើយ​ជា​ការពិត​ណាស់ ដរាបណា​អ្នកមើល​ងាយ…

Read article
ជំនឿពិតប្រាកដអន្ទះសារចង់ឲ្យព្រះគ្រីស្ទយាងមកវិញ

ព្រះគ្រីស្ទ​ក៏​បែបយ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយព្រះ​អង្គ​ទ្រង់១ដង ហើយដោយ​ព្រោះ​បាប​របស់​មនុស្សជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅពី​រឿង​អំពើបាប គឺ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៨ តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា ព្រះ​លោហិត​ព្រះគ្រីស្ទ​បាន​ដក​បាប​របស់​អ្នក​ចេញ ហើយ​ដឹង​ថា ពេល​ព្រះអង្គ​យាង​ត្រឡប់មកវិញ ព្រះអង្គ​នឹង​គ្រប​បាំង​អ្នក ឲ្យ​រួចផុត​ពី​សេចក្តី​ក្រោធ​របស់​ព្រះ ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប? ចម្លើយ​នោះ​គឺ : ចូរ​យើង​មាន​ជំនឿ​​លើ​ព្រះគ្រីស្ទ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ បទ​គម្ពីរ​នេះ​បាន​ចែងថា ព្រះអង្គ​នឹង​យាង​មកវិញ ដើម្បី​ជួយ​សង្គ្រោះ អស់អ្នក​ដែល “រង់ចាំ​ព្រះអង្គ​”។ ដូចនេះ តើ​អ្នក​ត្រូវ​ត្រៀមខ្លួន​យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​ត្រូវ​ពិសោធន៍​នឹង​ការ​អត់ទោស​បាប ពី​ព្រះ ក្នុង​ព្រះគ្រីស្ទ ហើយ​ត្រៀមខ្លួន​ជួប​ព្រះអង្គ ដោយ​របៀបណា? គឺ​ដោយមាន​ជំនឿ​មក​លើ​ព្រះអង្គ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ ការ​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ គ្រាន់តែ​ជា​សញ្ញា​បង្ហាញថា យើង​ស្រឡាញ់​ព្រះអង្គ ហើយ​ជឿ​ព្រះអង្គ គឺ​ពិតជា​ជឿ​ព្រះអង្គ ដោយ​ជំនឿ​ពិតប្រាកដ​មែន។ ជំនឿ​ក្លែងក្លាយ​គ្រាន់តែ​ចង់​រួចផុត​ពី​ស្ថាននរក តែ​គ្មានចិត្ត​ស្រឡាញ់​ព្រះគ្រីស្ទ​ឡើយ។ ជំនឿ​ប្រភេទ​នេះ មិនបាន​សង្គ្រោះ​នោះ​ទេ។ វា​មិន​នាំឲ្យ​យើង​មានចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ​ឡើយ។ តាមពិត ជំនឿ​ប្រភេទ​នេះ​ចង់​ឲ្យ​ព្រះ​គ្រីស្ទ​ពន្យា​ពេល​យាង​ត្រឡប់មកវិញ ឲ្យបាន​យូរ​បំផុត តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីឲ្យ​ខ្លួន​អាច​សប្បាយ​នឹង​លោកិយ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ តែ​ជំនឿ​ដែល​ពិតជា​នៅ​ជាប់​ព្រះគ្រីស្ទ ដោយ​ទទួល​ព្រះអង្គ​ជា​សង្គ្រោះ ជា​ព្រះអម្ចាស់ ជា​កំណប់ទ្រព្យ ជា​ក្តី​សង្ឃឹម…

Read article
មានចិត្តឆេះឆួលចំពោះព្រះ និងសេចក្តីពិត

តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាលដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាលដែល​គេ​ជំនុំជំរះ​ទ្រង់»។ រ៉ូម ៣:៣-៤ ការដែល​យើង​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​បង្ហាញ​ចេញ​ដោយ​ជៀស​មិន​រួច​ថា យើង​បាន​ជញ្ជឹង​គិត​អំពី​ព្រះ។ ព្រះ​ពិតជា​មាន​មែន ដូច​នេះ​ព្រះអង្គ​ជាខ្នាត​គំរូ​សម្រាប់​វាស់​ស្ទង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​គិត​របស់​ព្រះអង្គ អំពី​អ្វីៗ​គ្រប់​យ៉ាង គឺជា​ខ្នាត​គំរូ​ដែល​គួរឲ្យ​យើង​គិត​តាម។ ការ​មិន​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​មិន​ខ្វល់​អំពី​ព្រះ។ ដើម្បី​ស្រឡាញ់​ព្រះ​ដោយចិត្ត​ឆេះឆួល យើង​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត ដោយចិត្ត​ឆេះឆួល។ ការ​ទទួលយក​ព្រះ​ធ្វើជា​ចំណុច​កណ្តាល​នៃ​ជីវិត គឺ​មានន័យថា យើង​បាន​ទទួលការ​ជំរុញចិត្ត ដោយ​សេចក្តី​ពិត នៅក្នុង​ការ​ធ្វើការ​បម្រើ​ព្រះ។ ការអ្វី​ដែល​មិន​ពិត គឺ​មិនមែន​មក​ពី​ព្រះ​នោះ​ទេ។ សូម​ចំណាយពេល​ជញ្ជឹងគិត អំពី​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​ព្រះ និង​សេចក្តី​ពិត ដែល​មាន​ដូចតទៅ ៖ ១) ព្រះ​ទ្រង់​ជា​សេចក្តី​ពិត រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ”។…

Read article
ការជំនុំជម្រះសម្រាប់អ្នកជឿ

នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏បាន​បើក​ឡើង ហើយ​បញ្ជី១ទៀត គឺជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់ទុក​ក្នុង​បញ្ជី​ទាំងនោះ តាម​អំពើ​ដែលគេ​បាន​ប្រព្រឹត្ត​រៀងខ្លួន។ វិវរណៈ ២០:១២ តើ​ការ​ជំនុំជម្រះ​ចុងក្រោយ នឹង​មាន​លក្ខណៈ​ដូចម្តេច? តើ​ព្រះ​ទ្រង់​នឹង​នឹក​ចាំ អំពី​អំពើបាប​របស់​យើង​ទេ? តើ​ព្រះអង្គ​នឹង​បើក​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើបាប ដែល​យើង​បាន​ប្រព្រឹត្ត​ឬទេ? សម្រាប់​សំណួរ​ទាំងនេះ លោក​អ៊ែន​ថូ​នី ហូ​គេ​ម៉ា(Anthony Hoekema) បាន​ធ្វើការ​បកស្រាយ ប្រកបដោយ​ប្រាជ្ញា​ថា “កំហុស និង​ចំណុច​ខ្វះចន្លោះ​របស់ … អ្នកជឿ … នឹង​ត្រូវ​បើក​បង្ហាញ នៅ​ថ្ងៃ​ជំនុំជម្រះ។ ប៉ុន្តែ ដែល​សំខាន់​នោះ​គឺ អំពើបាប និង​ចំណុច​ខ្វះចន្លោះ​ទាំងនោះ នឹង​ត្រូវ​បាន​បើក​សម្ដែង នៅពេល​ជំនុំជម្រះ ថា​ជា​បាប​ដែល​ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យហើយ គឺ​ទោសកំហុស ដែល​បាន​គ្រប​បាំង​ទាំងស្រុង ដោយ​ព្រះ​លោហិត​ព្រះយេស៊ូវ​គ្រីស្ទ”។ យើង​អាច​ធ្វើការ​ប្រៀបធៀប ដោយ​ឧបមា​ថា ៖ ព្រះ​ទ្រង់​មាន​បញ្ជី​មួយ ដែល​បាន​កត់ត្រា​អំពី​មនុស្ស​ម្នា​ក់ៗ (បញ្ជី ក្នុង​បទ​គម្ពីរ​វិវរណៈ ២០:១២)។ អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​ធ្វើ ឬ​និយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែ​បាន​កត់ទុក ដោយ​បាន​ដាក់​និទ្ទេស​រួចជាស្រេច(និទ្ទេស ពី…

Read article
ក្តីសង្ឃឹមសម្រាប់គ្រីស្ទបរិស័ទដែលមិនល្អឥតខ្ចោះ

ដ្បិត​ទ្រង់​ធ្វើឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ។ ហេព្រើរ ១០:១៤ ខគម្ពីរ​នេះ មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​មាន​បាប ដែល​មិន​គ្រប់លក្ខណ៍​ដូច​យើង ហើយក៏​មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​ផង​ដែរ។ បទ​គម្ពីរ​នេះ​មានន័យថា អ្នក​អាច​មានការ​ធានា​ថា អ្នក​អាច​ឈរ​ដោយ​ភាព​គ្រប់​លក្ខណៈ និង​ពេញលេញ នៅក្នុង​ព្រះ​នេត្រ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មិនមែន​ដោយសារ​អ្នក​ល្អឥតខ្ចោះ​ក្នុង​ពេលឥឡូវនេះ​នោះ​ទេ គឺ​ដោយសារ​អ្នក​មិនល្អ​ឥត​ខ្ចោះ តែ​កំពុង “ទទួល​ការ​ញែក​ចេញ” និង“ធ្វើ​ឲ្យ​បរិសុទ្ធ” ដោយ​ចាកចេញ​ពី​ភាព​មិនល្អ​ឥត​ខ្ចោះ ឆ្ពោះទៅ​រក​សេចក្តី​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ៗ។ នេះ​ជា​ចំណុច​សំខាន់​នៃ​បទ​គម្ពីរ​ហេព្រើរ ១០:១៤។ តើ​ជំនឿ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​អន្ទះសា​ចង់​បោះបង់​ចោល​អំពើបាប ហើយ​មានការ​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ​ឬទេ? ជំនឿ​នោះ​ជា​ប្រភេទ​ជំនឿ​ដែល​អាច​មើល​ទៅ​ព្រះគ្រីស្ទ ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​ទូល​ព្រះអង្គ​ថា “ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ល្អឥតខ្ចោះ ក្នុង​ព្រះនេត្រព្រះ​អង្គ​ហើយ”។ ជំនឿ​នេះ​នាំឲ្យ​យើង​អធិស្ឋាន​ថា “ឱ​ព្រះគ្រីស្ទ​អើយ ថ្ងៃនេះ​ទូលបង្គំ​បាន​ធ្វើអំពើ​បាប​ហើយ។ ទូលបង្គំ​ស្អប់​បាប​របស់​ទូលបង្គំ។ ដ្បិត​ព្រះអង្គ​បាន​ចារ​ក្រឹត្យវិន័យ​ព្រះអង្គ ពីលើ​ចិត្ត​ទូលបង្គំ ហើយ​ទូលបង្គំ​ចង់​ស្តាប់​បង្គាប់​ព្រះអង្គ។ ហើយ​ព្រះអង្គ​កំពុង​ធ្វើការ​ក្នុង​ទូលបង្គំ នូវ​អ្វី​ដែល​គាប់​ព្រះទ័យ​ព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំ​ស្អប់​អំពើ​បាប ដែល​ទូលបង្គំ​នៅ​តែ​បន្ត​ប្រព្រឹត្ត ហើយ​ស្អប់​គំនិត​ដែល​មាន​បាប ដែល​ទូលបង្គំ​កំពុងតែ​មាន”។ នេះ​ជា​ជំនឿ​ដ៏​ពិត និង​ត្រឹមត្រូវ ដែល​នាំឲ្យ​បាន​សង្គ្រោះ។ នេះ​ជា​ជំនឿ ដែល​អាច​យល់​ច្បាស់​ អំពី​សេចក្តី​ដែល​ចែងថា…

Read article
ជំនឿតូចបំផុត

ដូច្នេះ មិន​សំរេច​នឹង​អ្នកណា​ដែល​ចង់បាន ឬ​នឹង​អ្នកណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេចនឹង​ព្រះ ដែល​មាន​សេចក្តី​មេត្តាករុណា​វិញ។ រ៉ូម ៩:១៦ ក្នុងនាម​យើង​ជា​អ្នកជឿ​ព្រះអង្គ យើង​ត្រូវ​ដឹង​ច្បាស់​ថា នៅដើម​ឆ្នាំ​ថ្មីនេះ អ្វី​គ្រប់យ៉ាង​ដែល​យើង​នឹង​ទទួល​ពី​ព្រះអង្គ គឺ​ដោយសារ​សេចក្តី​មេត្តាករុណា​របស់​ព្រះអង្គ។ គ្រប់​ទាំង​ការ​សប្បាយ ឬ​ការ​ឈឺចាប់​ដែល​យើង​នឹង​ជួប គឺ​សុទ្ធតែ​ ដោយសារ​សេចក្តី​មេត្តា​កុរ​ណា។ មូលហេតុ​ដែល​ព្រះគ្រីស្ទ​យាងចុះ​មក​ក្នុង​លោកិយ​នេះ គឺ​ដើម្បី“ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់”(រ៉ូម ១៥:៩)។ យើង​បាន​កើតជា​ថ្មី “តាម​សេចក្តី​មេត្តាករុណា​ដ៏​ធំ​របស់​ទ្រង់”(១ពេត្រុស ១:៣)។ យើង​អធិស្ឋាន​រាល់ថ្ងៃ “ដើម្បី​ទទួល​សេចក្តី​មេត្តា​កុរ​ណា”(ហេព្រើរ ៤:១៦) ហើយ​ឥឡូវនេះ យើង​កំពុងតែ “រង់ចាំ​សេចក្តី​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង ឲ្យបាន​ជីវិត​អស់​កល្ប​ជានិច្ច”(យូដាស ១:២០)។ បើ​គ្រីស្ទបរិស័ទ​ណា​ម្នាក់​បង្ហាញ​ចេញ​នូវ​លក្ខណៈ​ដែល​គួរឲ្យ​ជឿ នោះ​គឺ​គាត់​មាន​លក្ខណៈ​គួរឲ្យ​ជឿ ដោយសារ “សេចក្តី​មេត្តាករុណា​របស់​ព្រះអម្ចាស់” (១កូរិនថូស ៧:២៥)។ ក្នុង​បទ​គម្ពីរ លូកា ១៧:៥-៦ ពួក​សាវ័ក​បាន​ទូល​សូម​ព្រះអម្ចាស់​ថា “សូម​ចម្រើន​សេចក្តី​ជំនឿ​ដល់​យើងខ្ញុំ​ទៀត​ផង!” ហើយ​ព្រះយេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នករាល់គ្នា​មាន​សេចក្តី​ជំនឿ​ដូច​គ្រាប់ពូជ១យ៉ាង​ល្អិត នោះ​នឹង​និយាយទៅ​ដើម​មន​នេះ​ថា ចូរ​ឯង​រលើង​ទៅ​ដុះ​ក្នុង​សមុទ្រ​ទៅ នោះ​គង់តែ​នឹង​ស្តាប់​បង្គាប់​អ្នក​ដែរ”។ ម្យ៉ាងទៀត បញ្ហា​ក្នុង​ជីវិត និង​ការងារ​គ្រីស្ទបរិស័ទ គឺ​មិន​ស្ថិតនៅ​លើ​កម្លាំង ឬ​បរិមាណ​នៃ​ជំនឿ​របស់​យើង​ទេ ព្រោះ​កម្លាំង…

Read article