John Piper

You are here:
ព្រះ​ដែល​ប្រទាន ទ្រង់​ទទួល​សិរីល្អ

ដូច្នេះ យើងខ្ញុំ​អធិស្ឋាន​ឲ្យ​អ្នករាល់គ្នា​ជានិច្ច ដើម្បីឲ្យ​ព្រះ​នៃ​យើងខ្ញុំ បាន​រាប់​អ្នករាល់គ្នា​ជា​គួរ​នឹង​ការ ដែល​ទ្រង់​ហៅ​មក​ធ្វើ ហើយ​ឲ្យ​ទ្រង់​បាន​បំពេញ​គ្រប់​អស់ទាំង​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ និង​ការដែល​ធ្វើ​ដោយ​ជំនឿ ដោយ​ព្រះចេស្តា ដើម្បីឲ្យ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង បាន​ដំកើង​ឡើង​ក្នុង​អ្នករាល់គ្នា ហើយ​អ្នករាល់គ្នា​ក្នុង​ទ្រង់​ផង តាម​ព្រះគុណ​របស់​ព្រះ​នៃ​យើង និង​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ។ ២​ថែស្សាឡូនីច ១:១១-១២ នេះ​ជា​ដំណឹង​ដ៏​ល្អ ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ​ ឲ្យ​សិរីល្អ​របស់​ព្រះអង្គ​បាន​ដំកើង​ឡើង តាមរយៈ​ការ​ប្រទាន​ព្រះគុណ​ព្រះអង្គ។ ជា​ការពិត​ណាស់ សិរីល្អ​របស់​ព្រះ​បាន​ដំកើង​ឡើង តាមរយៈ​អំណាច​នៃ​សេចក្តី​ក្រោធ​របស់​ទ្រង់ (រ៉ូម ៩:២២) ប៉ុន្តែ ព្រះគម្ពីរ​សញ្ញាថ្មី(និង​ព្រះគម្ពីរ​សញ្ញាចាស់ គឺ​អេសាយ ៣០:១៨ ជាដើម) បាន​ចែងថា យើង​គួរតែ​ពិសោធន៍​នឹង​ព្រះគុណ​ព្រះ​ដើម្បីឲ្យ​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ។ សូម​ពិចារណា អំពី​របៀប​ដែល​ការ​នេះ​មានដំណើរ​ការ ក្នុង​ការអធិស្ឋាន នៃ​បទ​គម្ពីរ ២ថែ​ស្សា​ឡូ​នីច ១:១១-១២។ សាវ័ក​ប៉ុល​បាន​អធិស្ឋាន​សូម​ព្រះ​ទ្រង់​បំពេញ​សេចក្តី​បំណង​ខាង​ឯ​ការ​ល្អ​របស់​យើង។ តើ​ដោយ​របៀបណា? គាត់​បាន​អធិស្ឋាន​ថា សូមឲ្យ​សេចក្តី​បំណង​នោះ បានសម្រេច “ដោយ​ព្រះ​ចេស្តា​ព្រះ​” និង “ជា​ការ​ធ្វើ​ដោយ​ជំនឿ​”។ ហេតុអ្វី? គឺ​ដើម្បីឲ្យ​ព្រះយេស៊ូវ​បាន​ដំកើង​ឡើង នៅក្នុង​ជីវិត​យើង។ បាន​សេចក្តី​ថា អ្នកឲ្យ​បាទ​ទទួល​សិរីល្អ។ ព្រះ​ទ្រង់ប្រទាន​អំណាច។ ព្រះ​ទ្រង់​ទទួល​បាន​សិរីល្អ។ យើង​មាន​ជំនឿ ព្រះ​ទ្រង់ប្រទាន​អំណាច។…

Read article
ការ​រំដោះ​ដែល​បាន​ពន្យារ​ពេល

នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ។ កិច្ចការ ១៦:២៦ នៅ​សម័យនេះ ព្រះ​ទ្រង់​សង្គ្រោះ​រាស្ត្រ​ព្រះអង្គ ឲ្យ​រួចផុត​ពី​បញ្ហា​មួយចំនួន។ តែ​មិនមែន​រួចពី​បញ្ហា​ទាំងអស់​ឡើយ។ យើង​មានការ​កម្សាន្ត​ចិត្ត ពេល​ដែល​បានដឹង​អំពី​រឿង​នេះ ពុំ​នោះ​ទេ ពេល​យើង​មាន​បញ្ហា យើង​ប្រហែល​សន្និដ្ឋាន ព្រះអង្គ​បាន​ភ្លេច​យើង ឬ​បដិសេធន៍​យើង​ហើយ។ ដូចនេះ ចូរ​យើង​មាន​ការ​កម្សាន្ត​ចិត្ត ដោយ​ការ​រំឭក​ដ៏​សាមញ្ញ​ថា ក្នុង​បទ​គម្ពីរ កិច្ចការ ១៦:១៩-២៤ ព្រះ​ទ្រង់​មិនបាន​រំដោះ​សាវ័ក​ប៉ុល និង​លោក​ស៊ីឡាស​ឲ្យ​រួច​ឡើយ តែ​ក្នុង​ខ.២៥-២៦ ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ។ ពី​ដំបូង ពួក​គេ​មិនបាន​ទទួលការ​ជួយ​រំដោះ ៖ “គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់កន្ត្រែង​នាំទៅ​ឯ​ទីផ្សារ នៅចំពោះមុខ​មេន​គរ​បាល​”(ខ.១៩)។ “មេន​គរ​បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់​”(ខ.២២)។ “ក្រោយដែល​វាយ មានស្នាម​ជាច្រើន​ហើយ នោះ​ក៏​យក​ទៅ​ដាក់គុក​”(ខ.២៣)។ “មេ​ភូ​ឃុំ​ទទួលបង្គាប់​យ៉ាង​ដូច្នោះ​ហើយ ក៏​នាំ​យក​គេ​ទៅ​ដាក់​ក្នុង​គុក​ជ្រៅ ព្រមទាំង​ដាក់ខ្នោះ​ភ្ជាប់​នៅ​ជើង​ផង​”(ខ.២៤)។ តែ​បន្ទាប់មក ព្រះអង្គ​ក៏បាន​រំដោះ​ពួក​គេ ៖ លុះ​ពេល​ប្រហែលជា​កណ្តាល​អធ្រាត្រ ប៉ុល និង​ស៊ីឡាស កំពុងតែ​អធិស្ឋាន ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ ឯ​ពួក​អ្នកទោស​ក៏​ស្តាប់​ដែរ នោះ​ស្រាប់តែ​កើតមាន​កក្រើក​ដី​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​រញ្ជួយ​ដល់​ជើង​ជញ្ជាំង​គុក​ផង ហើយ​ទ្វារ​ទាំងប៉ុន្មាន​របើក​ចេញ​ភ្លាម ខ្នោះ​ក៏​រហើប​ចេញ​ទាំងអស់​ទៅ(ខ.២៥-២៦)។…

Read article
ព្រះ​ទ្រង់​បំពេញ​តម្រូវការ ពេល​យើង​បម្រើ​អ្នកដទៃ

នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើមាន​ចិត្តរឹង​រូស​ឬអី? ម៉ាកុស ៨:១៧ បន្ទាប់ពី​ព្រះយេស៊ូវ​បាន​ប្រទាន​អាហារ​ដល់​មនុស្ស ៥ពាន់​នាក់ និង​មនុស្ស៤ពាន់​នាក់ ដោយ​ប្រើ​តែ​នំប៉័ង និង​ត្រី​តែ​ពីរបី​កន្ទុយ ពួក​សាវ័ក​ក៏បាន​ឡើង​ទូក ដោយ​គ្មាន​នំប៉័ង​គ្រប់គ្រាន់ សម្រាប់​ខ្លួនឯង។ ពេល​ដែល​ពួក​គេ​ចាប់ផ្តើម​ជជែកគ្នា អំពី​ការ​លំបាក​នេះ ព្រះយេស៊ូវ​ក៏​បាន​មាន​បន្ទូល​ថា “ហេតុអ្វីបានជា​អ្នករាល់គ្នា​រិះគិត​ថា ពីព្រោះ​គ្មាន​នំបុ័ង​ដូច្នេះ តើ​អ្នករាល់គ្នា​នឹក​មិនទាន់​ឃើញ ឬ​មិន​យល់​ទេ​ឬអី តើ​មាន​ចិត្តរឹង​រូស​ឬអី?”(ម៉ាកុស ៨:១៧)។ តើមាន​អ្វី​ដែល​ពួក​គេ​មិន​យល់? ពួក​គេ​មិន​យល់ អំពី​អត្ថន័យ​នៃ​នំប៉័ង​ដែល​នៅសល់ ពោល​គឺ​មិន​យល់ថា ព្រះយេស៊ូវ​នឹង​មើលថែ​ពួក​គេ នៅ​ពេល​ដែល​ពួក​គេ​មើលថែ​អ្នកដទៃ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា ៖ “ពី​កាល​ខ្ញុំ​បាន​កាច់​នំបុ័ង៥ឲ្យ​ដល់៥ពាន់​នាក់ នោះ​តើ​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កន្ត្រក គេ​ទូល​ឆ្លើយ​ថា បាន១២ ហើយ​កាល​កាច់​នំបុ័ង៧ឲ្យ​ដល់៤ពាន់​នាក់ នោះ​បាន​ប្រមូល​ចំណិត ដែល​សល់ ដាក់​ពេញ​បាន​ប៉ុន្មាន​កំប្រោង គេ​ទូល​ឆ្លើយ​ថា បាន៧។ នោះ​ទ្រង់​សួរ​ថា ម្តេច​ក៏​អ្នករាល់គ្នា​នៅតែ​មិន​យល់​ទៀត?” (ម៉ាកុស ៨:១៩-២១)។ តើ​ពួកគេ​ត្រូវ​យល់​អំពីអ្វី? គឺ​ត្រូវ​យល់​អំពី​នំប៉័ង​ដែល​នៅសល់។ នំប៉័ង​នៅសល់ គឺ​សម្រាប់​អ្នកបម្រើ​ព្រះ។ តាមពិត ពី​ដំបូង…

Read article
ចូរ​យើង​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​សូម​ដោយនូវ​ឈ្មោះខ្ញុំ ហើយ​ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក។ យ៉ូហាន ១៦:២៦-២៧ ចូរ​យើង​កុំ​រំពឹង​ចង់​ឲ្យ​ព្រះរាជបុត្រា​នៃ​ព្រះ ធ្វើ​លើស​ពី​ភារកិច្ច​របស់​ព្រះអង្គ ជា​អង្គ​បុគ្គល​ដែល​នៅ​កណ្តាល​យើង និង​ព្រះ​នោះ​ឡើយ។ ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ​”។ បាន​សេចក្តី​ថា ព្រះអង្គ​នឹង​មិន​នៅ​កណ្តាល​យើង និង​ព្រះវរបិតា ដោយ​ហាក់ដូចជា យើង​មិន​អាច​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់​នោះ​ឡើយ។ តើ​ហេតុអ្វី? ព្រោះ​ព្រះវរបិតា​ស្រឡាញ់​យើង​រាល់គ្នា។ នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ដាស់តឿន​យើង កុំ​ឲ្យ​គិតថា ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា មិន​សព្វព្រះទ័យ​នឹង​ទទួល​យើង​ដោយ​ផ្ទាល់ ចូលក្នុង​ព្រះ​វត្ត​មានព្រះអង្គ​នោះ​ឡើយ។ ខ្ញុំ​ប្រើ​ពាក្យ “ដោយ​ផ្ទាល់​” សំដៅ​ទៅលើ​អ្វី​ដែល​ព្រះយេស៊ូវ​ចង់​មានន័យ ពេល​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក​”។ ជា​ការពិត​ណាស់ គ្មាន​មនុស្ស​មាន​បាប​ណា ដែល​អាច​ចូល​ទៅ​រក​ព្រះវរបិតា​បាន​ឡើយ បើ​មិន​ពឹង​ព្រះ​លោហិត​ព្រះយេស៊ូវ​ទេ​នោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គ​ទូល​អង្វរ​ជំនួស​យើង នៅពេល​សព្វថ្ងៃ​នេះ(រ៉ូម ៨:៣៤…

Read article
យើង​នឹង​បាន​គ្រប់គ្រង​លើ​អ្វី​ៗ​ទាំង​អស់

ឯ​អ្នក​ណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយនឹង​អញ ដូចជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជាមួយនឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ។ វិវរណៈ ៣:២១ ក្នុង​បទ​គម្ពីរ​នេះ ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ទៅកាន់​ពួក​ជំនុំ នៅ​ក្រុង​ឡៅឌីសេ។ តើ​ព្រះបន្ទូល​នេះ មានន័យ​ដូចម្តេច? តើ​យើង​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​ជាមួយ​ព្រះអង្គ​មែនទេ? នេះ​ជា​ព្រះបន្ទូល​សន្យា ដល់​អស់អ្នក​ដែល​បាន​ឈ្នះ គឺ​អ្នក​ដែល​ខំ​មមុល​ទៅមុខ ដោយ​ជំនឿ ដល់ទី​បញ្ចប់(១យ៉ូហាន ៥:៤) ទោះជា​មាន​ការ​គំរាមកំហែង ពី​ការឈឺចាប់ និង​ការ​ល្បួង​ឲ្យ​សប្បាយ​ក្នុង​អំពើបាប។ ដូចនេះ បើ​អ្នកជា​អ្នកជឿ​ព្រះយេស៊ូវ​ ពិតប្រាកដ អ្នក​នឹង​បាន​អង្គុយ​នៅ​លើ​បល្ល័ង្ក​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​គង់នៅ​លើ​បល្ល័ង្ក​នៃ​ព្រះវរបិតា។ ខ្ញុំ​ជឿ​ថា ពាក្យ “បល្ល័ង្ក​របស់​ព្រះ​” ជា​សញ្ញា​បង្ហាញ​អំពី​សិទ្ធិ និង​អំណាច​សម្រាប់​គ្រប់គ្រង​ចក្រវាល។ ព្រះយេស៊ូវ​គង់នៅ​លើ​បល្ល័ង្ក​នេះឯង។ សាវ័ក​ប៉ុល​មានប្រសាសន៍​ថា ” ដ្បិត​គួរឲ្យ​ទ្រង់​បាន​សោយរាជ្យ ទាស់​តែ​ដាក់​អស់ទាំង​ខ្មាំងសត្រូវ​នៅ​ក្រោមព្រះបាទ​ទ្រង់ “(១កូរិនថូស ១៥:២៥)។ ដូចនេះ ពេល​ដែល​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ព្រះអង្គ​នឹង​ឲ្យ​យើង​អង្គុយ​ជាមួយ​ព្រះអង្គ នៅ​លើ​បល្ល័ង្ក​របស់​ព្រះអង្គ គឺ​ព្រះ​កំពុង​សន្យា​ថា យើង​នឹង​មាន​ចំណែក នៅក្នុង​ការគ្រប់គ្រង​មក​លើ​អ្វីៗ​គ្រប់​យ៉ាង។ តើ​នេះ​មិនមែន​ជា​អ្វី​ដែល​សាវ័ក​ប៉ុល​បាន​គិតដល់ ក្នុង​បទ​គម្ពីរ អេភេសូរ ១:២២-២៣ ដែល​ចែងថា “​ទ្រង់​បាន​បង្ក្រាប​គ្រប់​ទាំងអស់ នៅ​ក្រោមព្រះបាទ​នៃ​ព្រះរាជបុត្រា ទាំង​ប្រទាន​ទ្រង់​មក​ធ្វើជា​សិរសា​លើ​គ្រប់​ទាំងអស់ ដល់​ពួក​ជំនុំ ដែល​ជា​រូបកាយ​ទ្រង់…

Read article
យុថ្កា​នៃ​ក្តី​អំណរ

អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ។ ម៉ាថាយ ៥:១១ កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ។ លូកា ១០:២០ ព្រះយេស៊ូវ​បាន​បើក​បង្ហាញ​អាថ៌កំបាំង ដែល​ការពារ​សុភមង្គល​របស់​យើង ឲ្យ​រួចផុត​ពី​ការ​គំរាមកំហែង ដែល​កើតឡើង​ពី​​សេចក្តីទុក្ខ និង​ភាព​ជោគជ័យ។ អាថ៌កំបាំង​នោះ​គឺ ៖ យើង​នឹង​ទទួល​រង្វាន់​ដ៏​ប្រសើរ​លើសលប់ នៅ​នគរ​ស្ថានសួគ៌។ ជា​សរុប រង្វាន់​នោះ​គឺជា​ការ​អរសប្បាយ​នឹង​សិរីល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ(យ៉ូហាន ១៧:២៤)។ ព្រះយេស៊ូវ​ការ​ពារ​សុភមង្គល​យើង ឲ្យ​រួចផុត​ពី​ទុក្ខវេទនា គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា ៖ “អ្នករាល់គ្នា​មាន​ពរ ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយបង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់ ពី​អ្នករាល់គ្នា ដោយ​ព្រោះ​ខ្ញុំ ចូរ​មានចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នករាល់គ្នា​មាន​រង្វាន់​ជាធំ​នៅ​ឯ​ស្ថានសួគ៌ ពីព្រោះ​គេ​ក៏បាន​ធ្វើទុក្ខ​ដល់​ពួក​ហោរា ដែល​នៅមុន​អ្នករាល់គ្នា បែប​ដូច្នោះ​ដែរ​” (ម៉ាថាយ ៥:១១-១២)។ រង្វាន់​ដ៏​ប្រសើរ​លើសលប់​ដែល​យើង​នឹង​ទទួល​នៅ​ស្ថានសួគ៌ ជួយ​ឲ្យ​យើង​នៅតែ​មាន​អំណរ នៅពេល​ដែលគេ​ធ្វើទុក្ខ និង​បៀតបៀន​មក​លើ​យើង។ ព្រះអង្គ​ក៏​ការពារ​ក្តី​អំណរ​របស់​យើង ឲ្យ​រួចផុត​ពី​ផលវិបាក​នៃ​ជ័យជម្នះ គឺ​ដូចដែល​ព្រះអង្គ​មាន​បន្ទូល​ថា “កុំ​ឲ្យ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះចូល​អ្នករាល់គ្នា​នោះ​ឡើយ ត្រូវឲ្យ​រីករាយ ដោយ​ព្រោះ​ឈ្មោះ​អ្នករាល់គ្នា​បាន​កត់ទុក​នៅ​ស្ថានសួគ៌​វិញ​”…

Read article
សង្រ្គាម​នៃ​ការ​រំឭក​ខ្លួនឯង

តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯសេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ។ បរិទេវ ៣:២១-២២ ការ​ភ្លេច​ព្រះបន្ទូល​សន្យា​របស់​ព្រះ ស្ថិត​ក្នុងចំណោម​ខ្មាំងសត្រូវ​ធំ​បំផុត​របស់​ក្តី​សង្ឃឹម។ ការ​រំឭក​អំពី​ព្រះបន្ទូល​សន្យា​របស់​ព្រះ ជា​កិច្ចការ​ដ៏​ប្រសើរ។ សាវ័ក​ពេត្រុស និង​សាវ័ក​ប៉ុល​សុទ្ធតែ​បាន​មានប្រសាសន៍​ថា ពួក​គាត់​បាន​សរសេរ​សំបុត្រ​ផ្ញើ​ពួក​ជំនុំ ក៏ដោយ​សារ​មូលហេតុ​នេះ​ផង​ដែរ(២ពេត្រុស ១:១៣ រ៉ូម ១៥:១៥)។ ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ជំនួយ​សំខាន់​​ជាងគេ ក្នុង​ការ​រំឭក​យើង នូវ​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ដឹង(យ៉ូហាន ១៤:២៦)។ ប៉ុន្តែ ការ​នេះ​មិន​មានន័យថា អ្នក​គួរតែ​ចាំ​ទទួលការ​រំឭក​ជានិច្ច​នោះ​ឡើយ។ អ្នកមាន​ការទទួលខុសត្រូវ នៅក្នុង​ការ​រំឭក​ខ្លួនឯង។ ហើយ​មនុស្ស​ទីមួយ ដែល​ត្រូវការ​ការ​រំឭក​ពី​អ្នក គឺជា​ខ្លួន​អ្នក។ គំនិត​របស់​មនុស្ស​មានអំណាច​ដ៏​អស្ចារ្យ ដែល​អាច​និយាយ​មកកាន់​ខ្លួនឯង ដោយ​ប្រើការ​រំឭក។ គំនិត​របស់​យើង​អាច​នឹក​ចាំ គឺ​ដូច​មាន​សេចក្តី​ចែងថា “តែ​ខ្ញុំ​នឹក​ឡើងវិញ​ពី​សេចក្តី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​ឡើង គឺ​នឹក​ពី​សេចក្តី​នេះ​ថា កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់រលីង​ទៅ​ហើយ ឯ​សេចក្តី​មេត្តាករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ​” (បរិទេវ ៣:២១-២២)។ បើ​យើង​មិន​រំឭក​ខ្លួនឯង អំពីអ្វី​ដែល​ព្រះ​មាន​បន្ទូល អំពី​អង្គ​ទ្រង់ និង​អំពី​យើង នោះ​យើង​នឹង​មាន​ភាព​ខ្សោះ​ល្វើយ។ ខ្ញុំ​បានដឹង​អំពី​បញ្ហា​នេះ តាមរយៈ​បទពិសោធន៍​ដ៏​ឈឺចាប់។ ចូរ​យើង​កុំ​ជាប់ផុង​នៅក្នុង​ភក់​ដ៏​ជ្រៅ…

Read article
របៀប​បម្រើ​ចៅហ្វាយនាយ​ចិត្តអាក្រក់

ទាំង​បំរើ​ដោយ​អំណរ ដូចជា​បំរើ​ដល់​ព្រះអម្ចាស់​ផង មិនមែន​ដូចជា​បំរើ​មនុស្ស​ឡើយ ដោយ​ដឹង​ថា ការ​ល្អ​អ្វី​ដែល​គ្រប់គ្នា​ធ្វើ នោះ​នឹង​បាន​រង្វាន់​ពី​ព្រះអម្ចាស់ ទោះ​បើជា​បាវបំរើ ឬអ្នកជា​ក្តី។ អេភេសូរ ៦:៧-៨ សូម​ពិចារណា អំពី​ចំណុច​ទាំង៥ ដែល​មាន​ចែង​បទ​គម្ពីរ អេភេសូរ ៦:៧-៨ ទាក់ទង​នឹង​ការងារ​របស់​អ្នក ដូចតទៅ ៖ ១) ការ​ត្រាស់​ហៅ​ឲ្យ​រស់នៅ ដោយ​យក​ព្រះអម្ចាស់​ជាទី១ នេះ​ជារ​បៀ​បនៃ​ការរស់នៅ​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល បើ​ធៀប​ជាមួយនឹង​របៀប​ដែល​យើង​រស់នៅ​ជា​ធម្មតា។ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​ថា ការងារ​ទាំងអស់​ដែល​យើង​ធ្វើ គឺ​យើង​គួរតែ​ធ្វើឡើង​ថ្វាយ​ព្រះគ្រីស្ទ មិនមែន​សម្រាប់​ចៅហ្វាយនាយ ដែល​ជា​មនុស្ស​នោះ​ទេ។ គឺ​ធ្វើការ​បម្រើ ដោយ​ឆន្ទះ​ដ៏​ល្អ “ដូចជា​បម្រើ​ដល់​ព្រះអម្ចាស់ មិនមែន​ដូចជា​បម្រើ​មនុស្ស​”។ បាន​សេចក្តី​ថា យើង​ត្រូវ​គិតដល់​ព្រះអម្ចាស់ នៅក្នុង​កិច្ចការ​អ្វី​ដែល​យើង​កំពុង​ធ្វើ នៅកន្លែង​ធ្វើការ។ យើង​ត្រូវ​សួរ​ថា ហេតុអ្វី​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ​ដោយ​របៀបណា? តើ​ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នេះ នៅពេល​ណា? តើ​ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ឲ្យ​ធ្វើ​កិច្ចការ​នេះ​ទេ? តើ​កិច្ចការ​នេះ​នឹង​មានផល​ប៉ះពាល់​អ្វីខ្លះ មក​លើ​ព្រះ​កិត្តិនាម​ព្រះអម្ចាស់? អាច​និយាយ​ម្យ៉ាងទៀត​ថា ការរស់នៅ​ជា​គ្រីស្ទបរិស័ទ គឺ​មានន័យថា យើង​រស់នៅ និង​ធ្វើការ ដោយ​យក​ព្រះអម្ចាស់​ជាទី១។ ២) ការ​ត្រាស់​ហៅ​ឲ្យ​ធ្វើជា​មនុស្ស​ល្អ ការរស់នៅ​ដែល​យក​ព្រះ​ជាទី​មួយ គឺ​មានន័យថា…

Read article
ថ្នាំ​សម្រាប់​ព្យាបាល​អំ​ណួ​ត

ឥឡូវនេះ ឯ​ពួក​អ្នក​ដែល​ថា ថ្ងៃនេះ ឬថ្ងៃស្អែក​យើង​នឹង​ទៅ​ឯក្រុង​ណាមួយ ហើយនិង​នៅ​ស្រុក​នោះ​អស់១ឆ្នាំ ដើម្បីនឹង​រកស៊ី​ឲ្យបាន​ចំណេញ អ្នករាល់គ្នា​មិនដឹងជា​នឹង​កើតមាន​យ៉ាងណា​ដល់​ថ្ងៃស្អែក​ទេ ដ្បិត​ជីវិត​អ្នករាល់គ្នា​ជា​អ្វី គឺជា​ចំហាយទឹក​ទេតើ ដែល​ឃើញ​តែ១ភ្លែត រួច​បាត់​ទៅ គួរតែ​បាន​និយាយ​ដូច្នេះ​វិញ​ថា បើ​យើង​រស់នៅ ហើយ​ព្រះអម្ចាស់​ទ្រង់​សព្វ​ព្រះហឫទ័យ នោះ​យើង​នឹង​ធ្វើការ​នេះ ឬការនោះ តែ​ឥឡូវនេះ អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់។ យ៉ាកុប ៤:១៣-១៦ ក្នុង​បទ​គម្ពីរ​ខាងលើ​នេះ លោក​យ៉ាកុប​កំពុង​និយាយ អំពី​អំនួត និង​ភាព​ក្រអឺតក្រទម និង​ការដែល​គេ​បង្ហាញ​ពួក​វា​ចេញ​មក តាមរបៀប​ដ៏​ប៉ិនប្រសប់។ គឺ​ដូចដែល​គាត់​បាន​មានប្រសាសន៍​ថា “អ្នករាល់គ្នា​មាន​សេចក្តី​អំនួត អំពី​ពាក្យ​អួតអាង​របស់​ខ្លួន​ដូច្នោះ ហើយ​គ្រប់​ទាំង​សេចក្តី​អំនួត​យ៉ាងនោះ សុទ្ធតែ​អាក្រក់​ទាំងអស់​”។ ពេល​ដែល​អ្នក​គិត​អំពី​ប្រភេទ​ទាំង៣នៃ​ការ​ល្បួង​ដែល​នាំឲ្យ​ពឹង​ខ្លួនឯង ដែល​មាន​ដូចជា ការ​ល្បួង​ឲ្យ​ចង់បាន​ប្រាជ្ញា ការ​ល្បួង​ឲ្យ​ចង់បាន​អំណាច និង​ការ​ល្បួង​ឲ្យ​ចង់បាន​ទ្រព្យសម្បត្តិ អ្នក​នឹង​ឃើញថា ការ​ល្បួង​ទាំងនោះ​បង្កើត​ឲ្យ​មានការ​ទាក់ទាញ​ដ៏​មានអំណាច ទៅ​រក​ទម្រង់​នៃ​អំនួត​ដ៏​ខ្ពស់​បំផុត ដែល​ជា​ការ​មិន​ជឿ​ថា ព្រះ​មាន​ពិតមែន។ វិធី​ដែល​មានប្រសិទ្ធភាព​បំផុត​ដើម្បីឲ្យ​យើង​អាច​បន្ត​ប្រកាន់យក​គំនិត​ខ្លួនឯង​ជាទី​មួយ គឺ​ត្រូវ​បដិសេធន៍​អ្វី​ដែល​ខ្ពស់​ជាង​យើង។ ហេតុនេះ​ហើយ មនុស្ស​អួត​ចូលចិត្ត​មើលងាយ​អ្នកដទៃ។ គឺ​ដូចដែល​លោក​ស៊ី អេស លូ​អ៊ី​សបាន​មានប្រសាសន៍​ថា “មនុស្ស​អួត​តែងតែ​មើល​ងាយ​អ្វីៗទាំងឡាយ និង​មើលងាយ​អ្នកដទៃ ហើយ​ជា​ការពិត​ណាស់ ដរាបណា​អ្នកមើល​ងាយ…

Read article
ជំនឿ​ពិតប្រាកដ​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​យាង​មកវិញ

ព្រះគ្រីស្ទ​ក៏​បែបយ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយព្រះ​អង្គ​ទ្រង់១ដង ហើយដោយ​ព្រោះ​បាប​របស់​មនុស្សជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅពី​រឿង​អំពើបាប គឺ​សំរាប់​នឹង​ជួយសង្គ្រោះ​ដល់​អស់អ្នក​ដែល​រង់ចាំ​ទ្រង់។ ហេព្រើរ ៩:២៨ តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​ដឹង​ច្បាស់​ថា ព្រះ​លោហិត​ព្រះគ្រីស្ទ​បាន​ដក​បាប​របស់​អ្នក​ចេញ ហើយ​ដឹង​ថា ពេល​ព្រះអង្គ​យាង​ត្រឡប់មកវិញ ព្រះអង្គ​នឹង​គ្រប​បាំង​អ្នក ឲ្យ​រួចផុត​ពី​សេចក្តី​ក្រោធ​របស់​ព្រះ ហើយ​នាំ​អ្នក​ចូល​ទៅ​ក្នុង​ជីវិត​អស់​កល្ប? ចម្លើយ​នោះ​គឺ : ចូរ​យើង​មាន​ជំនឿ​​លើ​ព្រះគ្រីស្ទ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ បទ​គម្ពីរ​នេះ​បាន​ចែងថា ព្រះអង្គ​នឹង​យាង​មកវិញ ដើម្បី​ជួយ​សង្គ្រោះ អស់អ្នក​ដែល “រង់ចាំ​ព្រះអង្គ​”។ ដូចនេះ តើ​អ្នក​ត្រូវ​ត្រៀមខ្លួន​យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​ត្រូវ​ពិសោធន៍​នឹង​ការ​អត់ទោស​បាប ពី​ព្រះ ក្នុង​ព្រះគ្រីស្ទ ហើយ​ត្រៀមខ្លួន​ជួប​ព្រះអង្គ ដោយ​របៀបណា? គឺ​ដោយមាន​ជំនឿ​មក​លើ​ព្រះអង្គ ដោយចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះអង្គ​ឆាប់​យាង​មកវិញ។ ការ​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ គ្រាន់តែ​ជា​សញ្ញា​បង្ហាញថា យើង​ស្រឡាញ់​ព្រះអង្គ ហើយ​ជឿ​ព្រះអង្គ គឺ​ពិតជា​ជឿ​ព្រះអង្គ ដោយ​ជំនឿ​ពិតប្រាកដ​មែន។ ជំនឿ​ក្លែងក្លាយ​គ្រាន់តែ​ចង់​រួចផុត​ពី​ស្ថាននរក តែ​គ្មានចិត្ត​ស្រឡាញ់​ព្រះគ្រីស្ទ​ឡើយ។ ជំនឿ​ប្រភេទ​នេះ មិនបាន​សង្គ្រោះ​នោះ​ទេ។ វា​មិន​នាំឲ្យ​យើង​មានចិត្ត​អន្ទះ​សារ​ចង់​ឲ្យ​ព្រះគ្រីស្ទ​ឆាប់​យាង​មកវិញ​ឡើយ។ តាមពិត ជំនឿ​ប្រភេទ​នេះ​ចង់​ឲ្យ​ព្រះ​គ្រីស្ទ​ពន្យា​ពេល​យាង​ត្រឡប់មកវិញ ឲ្យបាន​យូរ​បំផុត តាមដែល​អាច​ធ្វើ​ទៅ​បាន ដើម្បីឲ្យ​ខ្លួន​អាច​សប្បាយ​នឹង​លោកិយ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន។ តែ​ជំនឿ​ដែល​ពិតជា​នៅ​ជាប់​ព្រះគ្រីស្ទ ដោយ​ទទួល​ព្រះអង្គ​ជា​សង្គ្រោះ ជា​ព្រះអម្ចាស់ ជា​កំណប់ទ្រព្យ ជា​ក្តី​សង្ឃឹម…

Read article