John Piper

You are here:
ពាក្យ​សម្ដី​សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់

ដែល​ឃើញថា ពាក្យ​របស់​មនុស្ស​ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ នោះ​តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យសំដី​ឬអី? យ៉ូប ៦:២៦ នៅពេល​ដែល​មានការ​សោក​សង្រេង ការឈឺចាប់ និង​ភាព​អស់សង្ឃឹម មនុស្ស​ច្រើនតែ​និយាយ​នូវ​ពាក្យ ដែល​តាម​ធម្មតា ខ្លួន​មិន​ចង់​និយាយ​ពាក្យ​នោះ​ឡើយ។ ពួក​គេ​បន្ថែម​ពណ៌ខ្មៅ​ងងឹត មក​លើ​ការពិត គឺ​ពណ៌ខ្មៅ​ងងឹត​ជាង​ពណ៌​ដែល​ពួក​គេ​នឹង​គូស​ពីលើ នៅ​ថ្ងៃស្អែក ពេល​ដែល​ថ្ងៃរះ​ឡើង។ ពួក​គេ​ច្រៀង​ដោយ​តុង​ដែល​តឹង​ខ្លាំង ហើយ​និយាយ​ចេញ​មក ធ្វើ​មើលតែ​ភ្លេង​មានតែ​តុង​មួយ​នេះ។ ពួក​គេ​មើលឃើញ​តែ​ពពក ហើយ​និយាយ ធ្វើ​មើលតែ​ទីក្រុង​គ្មាន​មេឃ។ ពួក​គេ​និយាយ​ថា “ព្រះ​នៅ​ទីណា?” ឬ “ការ​បន្ត​ទៅមុខ​ទៀត គ្មាន​ប្រយោជន៍អ្វី​ទេ​” ឬក៏ “ខ្ញុំ​គិត​លែង​យល់​អ្វី​ទាំងអស់​” ឬមួយ “ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​” ពុំ​នោះ​ទេ “បើ​ព្រះ​ពិតជា​ល្អ​មែន រឿង​នេះ​មិន​អាច​កើតឡើង​បាន​ឡើយ​”។ តើ​យើង​ត្រូវ​ឆ្លើយតប ដូចម្តេចចំពោះ​ពាក្យ​សម្ដី​ទាំងនេះ? លោក​យ៉ូប​មានប្រសាសន៍​ថា យើង​មិន​ចាំបាច់​ត្រូវ​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពាក្យ​សម្ដី​ទាំងនេះ​គឺជា​ខ្យល់ ឬ​តាមន័យ​ត្រង់​គឺ “សម្រាប់​ឲ្យ​ខ្យល់បក់​ផាត់​ទៅ​”។ ពាក្យ​សម្ដី​ទាំងនោះ​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ កាលៈទេសៈ​នឹង​មានការ​ផ្លាស់​ប្តូរ ហើយ​មនុស្ស​អស់សង្ឃឹម​នោះ នឹង​ភ្ញាក់​ដឹងខ្លួន​ចេញពី​យប់​ងងឹត​នោះ ហើយក៏​នឹក​ស្តាយ​ពាក្យ​សម្ដី​ដែល​បាន​និយាយ​ចេញ​មក​លឿន​ពេក។ ដូចនេះ ចូរ​យើង​កុំ​ចំណាយពេល និង​កម្លាំង ដើម្បី​ស្តី​បន្ទោស​ឲ្យ​ពាក្យ​សម្ដី​ទាំងនោះ​ឡើយ។ ពួក​វា​នឹង​ត្រូវ​ខ្យល់បក់​ប៉ើង​ទៅបាត់។ យើង​មិន​ចាំបាច់​ត្រូវ​ជម្រុះ​ស្លឹកឈើ​ចេញពី​ដើម នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឡើយ។ វា​ជា​ការ​ប្រឹងប្រែង​ដែល​ឥតប្រយោជន៍។ មិនយូរ​ប៉ុន្មាន​ស្លឹក​ឈើ​ទាំង​នោះ​នឹង​ជ្រុះ​ដោយឯកឯង។…

Read article
ភាព​ឥត​គិត​ថ្លៃ នៃ​ព្រះគុណ​ព្រះ

ប៉ុន្តែ ព្រះ​ដែល​ទ្រង់​មាន​សេចក្តី​មេត្តាករុណា​ដ៏​លើសលប់ ដោយ​ព្រោះ​សេចក្តី​ស្រឡាញ់​ជា​ខ្លាំង ដែល​ទ្រង់​មានដល់​យើង​រាល់គ្នា ក្នុង​កាលដែល​យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ នោះ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រាល់គ្នា​បាន​រស់ ជាមួយនឹង​ព្រះគ្រីស្ទ គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​យើង​រស់​ឡើងវិញ ក៏​ឲ្យ​យើង​អង្គុយ​ជាមួយនឹង​ព្រះគ្រីស្ទ នៅ​ស្ថាន​ដ៏​ខ្ពស់​ដែរ។ អេភេសូរ ២:៤-៦ ព្រះ​ទ្រង់​បាន​កែប្រែ​ជីវិត​យើង ឲ្យជោគជ័យ ដោយ​ព្រះអង្គ “ប្រោស​ឲ្យ​យើង​បាន​រស់ ជាមួយ​ព្រះគ្រីស្ទ” ក្នុង​កាល​ដែល “យើង​នៅ​ស្លាប់​ក្នុង​ការ​រំលង​នៅឡើយ”។ អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា កាល​ពីមុន យើង​ស្លាប់​នៅ​ចំពោះ​ព្រះ។ យើង​មិន​អាច​ឆ្លើយតប យើង​មិន​មាន​រស់​ជាតិ ឬ​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ពិត​ប្រាកដ យើង​គ្មាន​ភ្នែក​ខាង​វិញ្ញាណ សម្រាប់​មើល​ភាព​ស្រស់​ស្អាត​នៃ​ព្រះគ្រីស្ទ ពោល​គឺ​យើង​គ្រាន់តែ​បាន​ស្លាប់ ខាង​ឯ​សេចក្តី​ដែល​សំខាន់​បំផុត។ បន្ទាប់​មក ព្រះ​ទ្រង់​ក៏បាន​ធ្វើ​កិច្ចការ​ទ្រង់ ដោយ​គ្មាន​លក្ខខ័ណ្ឌ មុន​ពេល​យើង​អាច​ធ្វើអ្វី​មួយ ដើម្បី​ក្លាយ​ជា​ភាជនៈ​ដែល​សក្តិ​សមនឹង​ទទួល​ព្រះ​វត្ត​មាន​ព្រះ​អង្គ។ ព្រះអង្គ​ធ្វើឲ្យ​យើង​មាន​ជីវិត​ឡើង។ ព្រះអង្គ​ដាស់​យើង ដោយ​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ ឲ្យ​យើង​ភ្ញាក់​ឡើង ពី​ការ​លង់លក់​ក្នុង​សេចក្តី​ស្លាប់​ខាងវិញ្ញាណ ឲ្យបាន​ឃើញ​សិរីល្អ​របស់​ព្រះ​គ្រីស្ទ​(២កូរិនថូស ៤:៤)។ ញាណ​ខាងវិញ្ញាណ​ដែល​ស្លាប់​កាលពីមុន ក៏​មានជីវិត​ឡើង ដោយ​ការ​អស្ចារ្យ។ បទ​គម្ពីរ​អេភេសូរ ២:៤ បាន​ចែងថា ព្រះអង្គ​បាន​ធ្វើការ​នេះ ដោយ “សេចក្តី​មេត្តា”។ បាន​សេចក្តី​ថា ព្រះអង្គ​បាន​ទត​ឃើញ​យើង ជាប់​ក្នុង​សភាព​ស្លាប់…

Read article
បង្អួច​នៃ​ចិត្ត​របស់​យើង

ចូរ​ពិចារណាមើល​ទ្រង់ ដែល​ទ្រង់​បាន​ទ្រាំទ្រ​នឹង​ពួក​មនុស្ស​មាន​បាប ដែល​ធ្វើ​ទទឹងទទែង​នឹង​ទ្រង់​ជា​ខ្លាំង​ម៉្លេះ ក្រែងលោ​អ្នករាល់គ្នា​ត្រូវ​នឿយហត់ ហើយ​រសាយចិត្ត​ចេញ។ ហេព្រើរ ១២:៣ សមត្ថភាព​ដែល​គួរឲ្យ​ចាប់អារម្មណ៍​បំផុត របស់​គំនិត​​មនុស្ស គឺ​វា​អាច​ឲ្យ​ផ្ដោត​ការ​គិត​របស់​វា ទៅ​លើ​អ្វី​ដែល​វា​ជ្រើស​រើស។ យើង​អាច​ឈប់​បង្អង់​សិន ហើយ​និយាយ​ទៅ​កាន់​គំនិត​របស់​យើង​ថា “ចូរ​គិត​ពី​រឿង​នេះ មិន​ត្រូវ​គិត​ពី​រឿង​នោះ​ឡើយ”។ យើង​អាច​ផ្ដោត​ការ​គិត​របស់​យើង ទៅ​លើ​ទស្សនៈ រូបភាព បញ្ហា ឬ​ក្តី​សង្ឃឹម​ណា​មួយ។ វា​ជា​អំណាច​ដ៏​អស្ចារ្យ ដែល​គំនិត​របស់​មនុស្ស​មាន។ ខ្ញុំ​មិន​ជឿ​ថា សត្វ​មាន​សមត្ថភាព​ដូចនេះ​ឡើយ។ ការ​គិត​របស់​ពួក​វា មិន​បាន​ធ្វើឡើង​ដោយ​បញ្ញា​ទេ តែ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​សភាវគតិ​របស់​ពួក​វា។ តើ​អ្នក​បាន​មើល​រំលង​អាវុធ​ដ៏​អស្ចារ្យ​នេះ នៅក្នុង​សង្គ្រាម​ខាងវិញ្ញាណ ប្រឆាំង​នឹង​អំពើបាប​ឬទេ? ព្រះគម្ពីរ​បាន​ត្រាស់​ហៅ​យើង ម្តង​ហើយ​ម្តង​ទៀត ឲ្យ​ប្រើ​អំណោយទាន​ដែល​គួរឲ្យ​កត់សំគាល់​នេះ។ ចូរ​យើង​ដក​អំណោយទាន​នេះ ចេញ​ពី​ធ្នើរ​សៀវភៅ​ដែល​យើង​បាន​ទុក​ចោល រួច​បោស​សម្អាត​ធូលី​ដី ហើយ​ប្រើ​វា​ចុះ។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​មានប្រសាសន៍​នៅក្នុង​បទ​គម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះ​អស់អ្នក​ណា​ដែល​តាម​សាច់ឈាម នោះ​គិតតែ​ខាង​សាច់ឈាម តែ​អស់អ្នក​ណា​ដែល​គិត​តាម​ព្រះវិញ្ញាណ នោះ​គិតតែ​ខាងវិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់ឈាម នោះ​ជា​សេចក្តី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះវិញ្ញាណ នោះ​ទើប​ជា​ជីវិត និង​សេចក្តី​សុខសាន្ត​វិញ”។ នេះ​ពិតជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ការអ្វី​ក៏ដោយ​ដែល​គំនិត​របស់​អ្នក​បាន​ផ្ដោត​ទៅលើ គឺជា​កត្តា​កំណត់​ថា បញ្ហា​នោះ…

Read article
ការ​បង្គាប់​ដែល​បង្កើត​ឲ្យ​មានជីវិត

ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះបន្ទូល​ថា «ឯង​ដែល​ដេកលក់​អើយ ចូរ​ភ្ញាក់​ឡើង ឲ្យ​ក្រោក​ពី​ពួក​មនុស្ស​ស្លាប់​ឡើង នោះ​ព្រះគ្រីស្ទ​នឹង​ភ្លឺ​មក​លើ​ឯង»។ អេភេសូរ ៥:១៤ កាល​ព្រះយេស៊ូវ​បង្គាប់​លោក​ឡា​សា ឲ្យ​រស់​ឡើងវិញ តើ​គាត់​បាន​ស្តាប់​បង្គាប់​ព្រះអង្គនៅពេល​នោះយ៉ាងដូច​ម្តេច​ខ្លះ? បទ​គម្ពីរ​យ៉ូហាន ១១:៤៣ បាន​ចែងថា ព្រះយេស៊ូវ​ “ក៏​បន្លឺ​វាចា​ថា ឡា​សារ​អើយ ចូរ​ចេញ​មក”។ នោះ​ជា​ការ​បង្គាប់បញ្ជា​ដល់​មនុស្ស​ស្លាប់​ម្នាក់។ ខ​បន្ទាប់​ក៏បាន​ចែងថា «អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់​ស្នប​រុំ​ជាប់​នៅ​ជើងដៃ​ផង ហើយ​មាន​កន្សែង​គ្របមុខ​ដែរ ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅចុះ»(យ៉ូហាន ១១:៤៤)។ តើ​លោក​ឡា​សាបាន​ស្តាប់​បង្គាប់​ព្រះអង្គ​យ៉ាងដូច​ម្តេច? តើ​ធ្វើ​ដូចម្តេច ឲ្យ​មនុស្ស​ស្លាប់​អាច​ធ្វើតាម​ការ​បង្គាប់ ឲ្យ​រស់​ឡើងវិញ​បាន? គេ​ហាក់​ដូចជា​អាច​ឆ្លើយ​បាន​ថា ៖ ការ​បង្គាប់​របស់​ព្រះអង្គ​មានអំណាច​បង្កើត​ឲ្យ​មាន​ជីវិត​ថ្មី។ ការ​ធ្វើ​តាម​បង្គាប់​នោះ គឺជា​ការ​ធ្វើអ្វី​ដែល​មនុស្ស​មាន​ជីវិត​អាច​ធ្វើ​បាន។ រឿង​នេះ​សំខាន់​ខ្លាំង​ណាស់។ ការ​បង្គាប់​របស់​ព្រះ “ឲ្យ​រស់​ឡើងវិញ” មាន​អំណាច ដែល​យើង​ចាំបាច់​ត្រូវ​ស្តាប់​បង្គាប់​តាម។ យើង​មិន​ស្តាប់​បង្គាប់​តាម ដោយ​បង្កើត​ជីវិត​នោះ ដោយ​ខ្លួន​ឯង​ឡើយ។ គឺ​ស្តាប់​បង្គាប់​តាម ដោយធ្វើ​អ្វី​ដែល​មនុស្ស​មានជីវិត​អាច​ធ្វើ​បាន គឺ​ដូចដែល​លោក​ឡា​សា​ដើរចេញ​ពី​ផ្នូរ​មក។ គាត់​ងើបឡើង។ គាត់​ដើរចេញ​ពី​ផ្នូរ ទៅ​រក​ព្រះយេស៊ូវ​។ ការ​បង្គាប់​របស់​ព្រះ​បង្កើត​ឲ្យ​មានជីវិត។ និយាយរួម យើង​ឆ្លើយតប ចំពោះ​ការ​បង្គាប់​នោះ ដោយអំណាច​នៃ​ការអ្វី ដែល​ការ​បង្គាប់​នោះ​បាន​បង្កើត​ឲ្យ​មាន​ឡើង។…

Read article
កូនសោ​នៃ​បទពិសោធន៍

ហើយ​ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក។ ២កូរិនថូស ៩:៨ យើង​ដឹង​ថា ការ​មាន​ជំនឿ​ចំពោះ​ព្រះគុណ​របស់​ព្រះ​ដែល​មាន​ក្នុង​ពេល​អនាគត គឺជា​កូនសោ​នៃ​បទពិសោធន៍​របស់​យើង ដែល​នាំឲ្យ​យើង​មានចិត្ត​សប្បុរស ព្រោះ​ក្នុង​បទ​គម្ពីរ ២កូរិនថូស សាវ័ក​ប៉ុល​បាន​បង្ហាញ​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​យ៉ាងដូច​នេះ​ថា ៖ « ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចំរើន​ដល់​អ្នករាល់គ្នា ប្រយោជន៍ឲ្យ​មាន​ទាំងអស់​គ្រប់គ្រាន់​ជានិច្ច ដើម្បីឲ្យ​បាន​ចំរើន​ឡើង ខាង​ឯ​ការ​ល្អ​គ្រប់ជំពូក»(២កូរិនថូស ៩:៨)។ អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា បើ​អ្នក​ចង់​មាន​សេរីភាព​រួចផុត​ពី​ការ​ត្រូវការ​ប្រមូល​ទ្រព្យ​ទុក បើ​អ្នក​ចង់បាន​ព្រះគុណ​ហៀរហូរ សម្រាប់​ធ្វើការល្អ​គ្រប់ជំពូក នោះ​ចូរ​ដាក់​ជំនឿ​របស់​អ្នក មក​លើ​ព្រះគុណ​ដែលនៅតែមានសម្រាប់យើង​ចុះ។ ចូរ​ទុកចិត្ត​ព្រះបន្ទូល​ដែល​បាន​សន្យា​ថា “ព្រះ​ទ្រង់​អាច​នឹង​ធ្វើឲ្យ​គ្រប់​ទាំង​ព្រះគុណ​បាន​ចម្រើន​ដល់​អ្នករាល់គ្នា” ក្នុង​កាលៈទេសៈ​នី​មួយៗ នៅពេលអនាគត ដើម្បី​សម្រេច​គោលបំណង​មួយ​នេះ។ មុន​នេះ ខ្ញុំ​ទើបតែ​បាន​និយាយ​ថា ការ​មាន​ជំនឿ​លើ​ព្រះគុណដែលនៅតែមានសម្រាប់យើង “ជា​កូនសោ​នៃ​បទពិសោធន៍” នាំទៅរក​សេចក្តី​សប្បុរស តែ​ខ្ញុំ​មិនបាន​បដិសេធន៍​ថា យើង​ក៏​មានកូន​សោ​នៃ​ប្រវត្តិ​សាស្រ្ត​ផង​ដែរ។ យើង​មានកូន​សោ​នៃ​បទពិសោធន៍ និង​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត។ កាល​សាវ័ក​ប៉ុល​និយាយ​អំពី​ព្រះគុណ​ដែល​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​ទទួល គាត់​បាន​រំឭក​ពួក​គេ អំពី​កូនសោ​នៃ​ប្រវត្តិ​សាស្រ្ត នៃ​ព្រះគុណ​យ៉ាងដូច​នេះ​ថា “ដ្បិត​អ្នករាល់គ្នា​បាន​ស្គាល់​ព្រះគុណ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា​ហើយ ថា​ទោះ​បើ​ទ្រង់​ជា​សេដ្ឋី​ក៏ដោយ គង់តែ​ទ្រង់​បាន​ត្រឡប់ជា​ក្រ ដោយ​ព្រោះ​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​មាន​ឡើង ដោយសារ​សេចក្តី​កម្រ​របស់​ទ្រង់” (២កូរិនថូស ៨:៩)។ បើ​គ្មាន​ព្រះរាជកិច្ច​នៃ​ព្រះគុណ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ទេ ទ្វារ​នៃ​សេចក្តី​សប្បុរស​ដែល​លើក​ដំកើង​ព្រះគ្រីស្ទ…

Read article
មានចិត្ត​ឆេះឆួល​ចំពោះ​ព្រះ និង​សេចក្តី​ពិត

តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ​ចុះ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាលដែល​ទ្រង់​មាន​ព្រះបន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាលដែល​គេ​ជំនុំជំរះ​ទ្រង់»។ រ៉ូម ៣:៣-៤ ការដែល​យើង​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​បង្ហាញ​ចេញ​ដោយ​ជៀស​មិន​រួច​ថា យើង​បាន​ជញ្ជឹង​គិត​អំពី​ព្រះ។ ព្រះ​ពិតជា​មាន​មែន ដូច​នេះ​ព្រះអង្គ​ជាខ្នាត​គំរូ​សម្រាប់​វាស់​ស្ទង់​អ្វី​ៗ​គ្រប់​យ៉ាង ហើយ​ការ​គិត​របស់​ព្រះអង្គ អំពី​អ្វីៗ​គ្រប់​យ៉ាង គឺជា​ខ្នាត​គំរូ​ដែល​គួរឲ្យ​យើង​គិត​តាម។ ការ​មិន​ខ្វល់​អំពី​សេចក្តី​ពិត គឺជា​ការ​មិន​ខ្វល់​អំពី​ព្រះ។ ដើម្បី​ស្រឡាញ់​ព្រះ​ដោយចិត្ត​ឆេះឆួល យើង​ត្រូវ​ស្រឡាញ់​សេចក្តី​ពិត ដោយចិត្ត​ឆេះឆួល។ ការ​ទទួលយក​ព្រះ​ធ្វើជា​ចំណុច​កណ្តាល​នៃ​ជីវិត គឺ​មានន័យថា យើង​បាន​ទទួលការ​ជំរុញចិត្ត ដោយ​សេចក្តី​ពិត នៅក្នុង​ការ​ធ្វើការ​បម្រើ​ព្រះ។ ការអ្វី​ដែល​មិន​ពិត គឺ​មិនមែន​មក​ពី​ព្រះ​នោះ​ទេ។ សូម​ចំណាយពេល​ជញ្ជឹងគិត អំពី​បទ​គម្ពីរ ដែល​បាន​ចែង​អំពី​ព្រះ និង​សេចក្តី​ពិត ដែល​មាន​ដូចតទៅ ៖ ១) ព្រះ​ទ្រង់​ជា​សេចក្តី​ពិត រ៉ូម ៣:៣-៤ (ព្រះវរបិតា) ៖ “តែបើ​មាន​អ្នកខ្លះ​មិន​ជឿ នោះ​ដូចម្តេច​ទៅ សេចក្តី​ដែលគេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើឲ្យ​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅជា​មិនកើត​ការ​វិញ​ឬអី ទេ មិនមែន​ឡើយ សូមឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្សជា​ភូតភរ​វិញ”។…

Read article
ការជំនុំជម្រះសម្រាប់អ្នកជឿ

នោះ​ខ្ញុំ​ឃើញ​មនុស្ស​ស្លាប់ ទាំង​អ្នកធំ ទាំង​អ្នកតូច គេ​ឈរ​នៅ​ចំពោះ​ព្រះ បញ្ជី​ក៏បាន​បើក​ឡើង ហើយ​បញ្ជី១ទៀត គឺជា​បញ្ជី​ជីវិត​បាន​បើក​ឡើង​ដែរ រួច​មនុស្ស​ស្លាប់​ទាំងអស់​ត្រូវ​ជំនុំជំរះ ពី​សេចក្តី​ដែល​កត់ទុក​ក្នុង​បញ្ជី​ទាំងនោះ តាម​អំពើ​ដែលគេ​បាន​ប្រព្រឹត្ត​រៀងខ្លួន។ វិវរណៈ ២០:១២ តើ​ការ​ជំនុំជម្រះ​ចុងក្រោយ នឹង​មាន​លក្ខណៈ​ដូចម្តេច? តើ​ព្រះ​ទ្រង់​នឹង​នឹក​ចាំ អំពី​អំពើបាប​របស់​យើង​ទេ? តើ​ព្រះអង្គ​នឹង​បើក​បង្ហាញ​ឲ្យ​គេ​ឃើញ​អំពើបាប ដែល​យើង​បាន​ប្រព្រឹត្ត​ឬទេ? សម្រាប់​សំណួរ​ទាំងនេះ លោក​អ៊ែន​ថូ​នី ហូ​គេ​ម៉ា(Anthony Hoekema) បាន​ធ្វើការ​បកស្រាយ ប្រកបដោយ​ប្រាជ្ញា​ថា “កំហុស និង​ចំណុច​ខ្វះចន្លោះ​របស់ … អ្នកជឿ … នឹង​ត្រូវ​បើក​បង្ហាញ នៅ​ថ្ងៃ​ជំនុំជម្រះ។ ប៉ុន្តែ ដែល​សំខាន់​នោះ​គឺ អំពើបាប និង​ចំណុច​ខ្វះចន្លោះ​ទាំងនោះ នឹង​ត្រូវ​បាន​បើក​សម្ដែង នៅពេល​ជំនុំជម្រះ ថា​ជា​បាប​ដែល​ព្រះ​ទ្រង់​បាន​អត់ទោស​ឲ្យហើយ គឺ​ទោសកំហុស ដែល​បាន​គ្រប​បាំង​ទាំងស្រុង ដោយ​ព្រះ​លោហិត​ព្រះយេស៊ូវ​គ្រីស្ទ”។ យើង​អាច​ធ្វើការ​ប្រៀបធៀប ដោយ​ឧបមា​ថា ៖ ព្រះ​ទ្រង់​មាន​បញ្ជី​មួយ ដែល​បាន​កត់ត្រា​អំពី​មនុស្ស​ម្នា​ក់ៗ (បញ្ជី ក្នុង​បទ​គម្ពីរ​វិវរណៈ ២០:១២)។ អ្វីៗ​ទាំងអស់​ដែល​អ្នក​បាន​ធ្វើ ឬ​និយាយ(ម៉ាថាយ ១២:៣៦) សុទ្ធតែ​បាន​កត់ទុក ដោយ​បាន​ដាក់​និទ្ទេស​រួចជាស្រេច(និទ្ទេស ពី…

Read article
រងទុក្ខ​តែ​បន្តិច

រី​ឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូមទ្រង់មេត្តាប្រោស​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយដែល​បាន​រងទុក្ខ​បន្តិច។ ១ពេត្រុស ៥:១០ ជួនកាល ក្នុង​ពេល​ដែល​មានការ​រងទុក្ខ និង​ស្ត្រេស​ជា​ធម្មតា ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ យើង​ប្រហែលជា​សួរ​ព្រះ​ថា “ព្រះអម្ចាស់​អើយ តើ​ទូលបង្គំ​ត្រូវ​ពិបាក​យូរប៉ុណ្ណា​ទៀត? ទូលបង្គំ​មើលឃើញ​តែ​ការឈឺចាប់​ប៉ុណ្ណោះ នៅ​ថ្ងៃនេះ។ តើ​ថ្ងៃស្អែក​ទូលបង្គំ​នឹង​ជួប​រឿង​អ្វី​ទៀត? តើ​ព្រះអង្គ​នឹង​ជួយ​ទទួល​បង្គំ នៅក្នុង​ការ​រងទុក្ខ​នោះ​ដែរ​ទេ?” សំណួរ​នេះ​មាន​លក្ខណៈ​បន្ទាន់​ខ្លាំង​ណាស់ ព្រោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “អ្នកណា​ដែល​កាន់ខ្ជាប់ ដរាបដល់​ចុងបំផុត នោះ​នឹង​បាន​សង្គ្រោះ​ពិត”(ម៉ាកុស ១៣:១៣)។ យើង​មានការ​ភ័យញ័រ ពេល​យើង​គិតថា យើង​កំពុងតែ​ស្ថិត​ក្នុងចំណោម “ពួក​អ្នក ដែល​ថយ​ទៅវិញ​ឲ្យ​ត្រូវ​វិនាស”(ហេព្រើរ ១០:៣៩)។ យើង​មិន​កំពុងតែ​លេងល្បែង​នោះ​ឡើយ។ ទុក្ខ​លំបាក​ជា​ការ​គំរាមកំហែង​ដ៏​អាក្រក់ មក​លើ​ជំនឿ​ដែល​យើង​មាន ចំពោះ​ព្រះគុណ​​នៃ​អនាគត​កាល ។ ដូចនេះ វា​ជា​ការ​អស្ចារ្យ​ណាស់ ដែល​យើង​បានឮ​សាវ័ក​ពេត្រុស​សន្យា ចំពោះ​គ្រីស្ទបរិស័ទ​ដែល​កំពុង​រងទុក្ខ និង​ហត់នឿយ​ថា “រី​ឯ​ព្រះ​ដ៏​មាន​ព្រះគុណ​សព្វគ្រប់ ដែល​ទ្រង់​បាន​ហៅ​យើង​រាល់គ្នា មក​ក្នុង​សិរីល្អ​នៃ​ទ្រង់ ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ នោះ​សូមទ្រង់មេត្តាប្រោស​ឲ្យ​អ្នករាល់គ្នា​បាន​គ្រប់លក្ខណ៍ ទាំង​ចំរើន​កំឡាំង ហើយ​តាំង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង ក្នុង​ខណៈ​ក្រោយដែល​បាន​រងទុក្ខ​បន្តិច”(១ពេត្រុស ៥:១០)។…

Read article
ទទួល​នូវ​អ្វី​ដែល​អ្នក​មិន​អាច​បាត់បង់

ព្រះយេស៊ូវ​ទ្រង់ទត​ទៅ​គេ មាន​ព្រះបន្ទូល​ថា “ការនោះ​មនុស្សលោក​ធ្វើពុំកើត​ទេ តែ​ព្រះ​ទ្រង់​ធ្វើកើត ដ្បិត​ព្រះ​ទ្រង់​អាច​នឹង​ធ្វើកើត​ទាំងអស់​បាន”។ ម៉ាកុស ១០:២៧ ខាងក្រោម​នេះ ជា​មូលហេតុ​ទាំងពីរ​យ៉ាង​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន ដើម្បីឲ្យ​យើង​ក្លាយជា​គ្រីស្ទបរិស័ទ ដែល​ឈោង​ចាប់​លោកិយ ហើយ​មានការ​ប្តូរផ្តាច់ ចំពោះ​បុព្វហេតុ​នៃ​បេសកកម្ម​ផ្សាយដំណឹង​ល្អ។ គឺ​ក្នុងនាម​ជា​អ្នក​ចេញទៅ​ផ្សាយដំណឹង​ល្អ ឬ​អ្នក​បញ្ជូន​ឲ្យ​ទៅ​ផ្សាយដំណឹង​ល្អ។ ១. ការអ្វី​ដែល​មនុស្ស​ធ្វើ​មិនកើត ​ព្រះ​ទ្រង់​ធ្វើកើត(ម៉ាកុស ១០:២៧)។ ការ​កែប្រែ​មនុស្ស​មាន​បាប​ដែល​រឹងទទឹង ឲ្យ​ក្លាយជា​គ្រីស្ទបរិស័ទ គឺជា​ការងារ​របស់​ព្រះ ហើយក៏​ស្រប​ទៅតាម​ផែនការ នៅ​ក្រោម​អធិបតេយ្យ​ភាព​របស់​ព្រះអង្គ។ យើង​មិន​ចាំបាច់​ត្រូវ​ភ័យខ្លាច ឬ​ព្រួយបារម្ភ ដោយសារ​ភាព​កម្សោយ​របស់​យើង​នោះ​ឡើយ។ ចម្បាំង​នេះ​ជា​ចម្បាំង​របស់​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ជ័យជម្នះ។ ២. ព្រះគ្រីស្ទ​សន្យា​ថា នឹង​ធ្វើការ​សម្រាប់​យើង ហើយ​ព្រះអង្គ​កាន់​ខាងយើង​ខ្លាំង​ណាស់ បាន​ជា​នៅពេល​ដែល​ជីវិត​នៃ​បេសកកម្ម​របស់​យើង​បញ្ចប់ នោះ​យើង​នឹង​មិន​អាច​និយាយ​ថា យើង​បាន​លះបង់​អ្វី​សោះ​ឡើយ(ម៉ាកុស ១០:២៩-៣០)។ ពេលណា​យើង​ដើរតាម​បទបញ្ជា​របស់​ព្រះអង្គ សម្រាប់​ការ​ធ្វើ​បេសកកម្ម យើង​នឹង​រក​ឃើញថា សូម្បីតែ​ផល​ប៉ះពាល់​ដ៏​ឈឺចាប់ ដែល​យើង​បាន​ជួប ក៏​ព្រះអង្គ​បាន​ប្រើ ដើម្បី​ធ្វើឲ្យ​ស្ថានភាព​យើង មាន​ភាពល្អ​ប្រសើរ​ឡើង​ផង​ដែរ។ សុខភាព​ខាងវិញ្ញាណ ដែល​ជា​ក្តី​អំណរ​របស់​យើង មាន​ភាពល្អ​ប្រសើរ​ឡើង ១០០ដង។ ហើយ​ពេលណា​យើង​អស់ជីវិត នោះ​យើង​មិន​ស្លាប់​ទេ តែ​យើង​ទទួល​បាន​ជីវិត​អស់​កល្ប។ ដែល​ខ្ញុំ​លើកទឹកចិត្ត​ដូចនេះ​ គឺ​មិនមែន​ដើម្បី​បង្អាក់​សេចក្តី​ក្លាហាន និង​ការ​លះបង់​ដែល​អ្នកមាន​សម្រាប់​ព្រះគ្រីស្ទ​ឡើយ។…

Read article
ព្រះគុណ​ដែល​ព្រះអង្គ​បដិសេធន៍ និង​ផ្គត់ផ្គង់​ឲ្យ

ត្រូវតែ​ទ្រាំ​រងទុក្ខ​វេទនា​ជាច្រើន ទើបនឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន។ កិច្ចការ ១៤:២២ យើង​ត្រូវការ​កម្លាំង​ខាងក្នុង​វិញ្ញាណ មិនគ្រាន់​តែ​ដោយសារ​យើង​អន់ថយ​កម្លាំង ដោយសារ​ភាព​តានតឹង ឬ​ស្ត្រេស​ដែល​យើង​មាន​ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះទេ តែ​ដោយ​សារទុក្ខ​លំបាក និង​ការ​រងទុក្ខ ដែល​កើតមាន​ពី​មួយ​ពេល ទៅ​មួយ​ពេល។ ហើយ​បញ្ហា​ទាំងនេះ​ពិតជា​កើតមាន​មែន។ ទុក្ខ​លំបាក​បន្ថែម​ទម្ងន់​ពីលើ​ភាព​ខ្សោះ​ល្វើយ​ក្នុងចិត្ត ដោយ​ជៀស​មិន​រួច នៅ​តាមផ្លូវ​ឆ្ពោះទៅ​រក​នគរ​ស្ថានសួគ៌។ ពេល​ដែល​ទុក្ខ​លំបាក​កើតមាន ចិត្ត​របស់​យើង​អាច​រេរា ហើយ​ផ្លូវ​ដ៏​ចង្អៀត​ឆ្ពោះទៅ​រក​ជីវិត អាច​មើលទៅ​ហាក់ដូចជា​មានការ​ពិបាក​ពេក។ ការ​ឡើង​តាមផ្លូវ​តូច​ចង្អៀត និង​តាម​ចំណោទ​ដែល​ចោទ​ខ្លាំង ដែល​សាក​កម្លាំង​ឡាន​ចាស់​ទ្រុឌទ្រោម គឺ​មានការ​ពិបាក​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច នៅពេល​ដែល​ឡាន​នោះ​ខូច? សាវ័ក​ប៉ុល​បាន​ស្រែក​រក​ព្រះ​បីដង ដោយ​សំណួរ​ដូចនេះ​ដែរ ដោយសារ​ការ​រងទុក្ខ​មួយចំនួន ក្នុង​ជីវិត​គាត់។ គាត់​បាន​ទូល​សូម​ព្រះ​ទ្រង់​ដក​បន្លា​ចេញពី​សាច់​គាត់។ តែ​ព្រះគុណ​ព្រះ មិនបាន​មក ក្នុង​ទម្រង់​ដែល​គាត់​បាន​ទូល​សូម​នោះ​ឡើយ។ ព្រះគុណ​ព្រះអង្គ​បាន​មក តាម​ទម្រង់​ផ្សេង។ គឺ​ដូចដែល​ព្រះគ្រីស្ទ​បាន​ឆ្លើយតប​គាត់​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញខ្នាត ដោយ​សេចក្តី​កំសោយ”(២កូរិនថូស ១២:៩)។ ត្រង់​ចំណុច​នេះ យើង​ឃើញថា ព្រះគុណ​បាន​ប្រទាន​មក ដោយ​ព្រះគ្រីស្ទ​ប្រទាន​កម្លាំង​ឲ្យ​គាត់ ក្នុង​ការ​រងទុក្ខ​ដែល​មិន​មាន​ភាព​ធូរស្រាល។ យើង​អាច​និយាយ​បាន​ថា ព្រះគុណ​មួយ​បាន​ប្រទាន​មក ក្នុងរង្វង់​នៃ​ព្រះគុណ​មួយទៀត ដែល​ព្រះអង្គ​បាន​បដិសេធន៍​មិន​ប្រទាន​ឲ្យ។ ហើយ​សាវ័ក​ប៉ុល​ក៏បាន​ឆ្លើយតប ដោយ​ជំនឿ ក្នុង​ភាព​គ្រប់គ្រាន់​នៃ​ព្រះគុណ​នៃ​អនាគត​កាល យ៉ាងដូច​នេះ​ថា…

Read article