Julie Ackerman Link

You are here:
ព្រះអង្គប្រទាន ដោយរបៀបណា?

ពេល​ខ្ញុំមើ​ល​ទៅខា​ង​ក្រៅប​ង្អួច​ការិយាល័យ ខ្ញុំឃើ​ញ​ស​ត្វ​កំប្រុក​ កំពុង​តែ​ប្រញាប់​ប្រមូល​ផ្លែសែន​របស់​ពួក​វា ទៅក​ប់​ទុក​ក្នុង​កន្លែង​សុវត្ថិ​ភាព ​ដែល​ពួក​វា​អា​ចចេ​ញ​ចូល​បាន ឲ្យ​​បាន​​មុ​នពេល​រដូ​វរងា​​មក​ដល់។ កាយវិ​ការ​រហ័ស​រហួន និង​បញ្ចេញ​សម្លេង​ចេ​ច​ៗ​របស់​ពួក​វា បាន​ធ្វើ​ខ្ញុំ​មាន​ការកម្សាន្ត​សប្បាយ។ ពេល​ដែល​សត្វ​ក្តាន់​មួយ​ហ្វូង​​នាំ​គ្នាចូ​លម​ក​ស៊ីស្មៅនៅ​​ក្រោយ​ផ្ទះខ្ញុំ​   ពួក​វា​មិន​បាន​បញ្ចេញ​​​​សម្លេង​​​អ្វី​ឡើយ តែ​សត្វ​កំប្រុក​តែ​មួយ​ក្បាល បាន​ធ្វើ​ឲ្យ​មាន​សម្លេង​ដូច​សង្រ្គាម​ឈ្លាន​ពាន​អញ្ចឹង។ សត្វ​ទាំង​ពីរ​​ប្រភេ​ទ​នេះ មាន​លក្ខណៈ​ខុ​សគ្នា​មួ​យ​ទៀត។ សត្វ​ក្តាន់​មិន​ត្រៀមចំណី​សម្រាប់​រដូវ​រងា​ទេ។ ពេល​ណាមា​ន​ព្រឹល​ធ្លាក់​ចុះម​ក ពួក​វា​ស៊ីអ្វី​ក៏​ដោយ ឲ្យ​តែពួក​វាអាច​រក​បាន នៅ​តាម​ផ្លូវ​របស់​វា​(ដែលរួ​ម​ទាំង​គុម្ព​ផ្កាដែ​លដុះ​ក្នុង​ទីធ្លាផ្ទះ​ខ្ញុំ​ផង​ដែ​រ)។ តែបើ​ឲ្យ​ស​ត្វ​កំប្រុក​ធ្វើ​ដូចនេះ​ដែរ នោះពួ​ក​គេមុ​ខ​ជា​​ដា​ច់​​ពោះ​​ស្លាប់ ​មិន​ខានទេ ព្រោះ​ពួក​វា​នឹង​មិន​អាច​រក​ឃើញអាហា​រ ដែ​លពួ​ក​វា​អា​ច​ស៊ី​បាន ក្នុង​រដូវ​រងា​ឡើយ។ សត្វ​ក្តាន់ និង​សត្វ​កំប្រុក​ដំណាង​ឲ្យ​របៀប​ដែល​ព្រះ​មើល​ថែរយើង​រាល់​គ្នា។ ព្រះ​អ​ង្គប្រ​ទានល​ទ្ធភា​ព​ឲ្យ​យើង​អាចធ្វើ​ការ និង​មាន​ការ​សន្សំស​ម្រាប់​ពេល​អនា​គត ហើយ​ព្រះអ​ង្គ​បំពេញ​សេចក្តី​ត្រូវ​ការ​យើង ពេល​ដែ​លធ​នធា​នមា​នកា​រខ្វះ​ខាត។ គឺ​ដូច​ដែល​ព្រះ​គម្ពី​រនៃ​ប្រាជ្ញាបាន​ប​ង្រៀនយើ​ងថា​ ព្រះប្រ​ទា​ន​ឲ្យ​យើង​មាន​ភោគ​ផល​ច្រើន ដើម្បី​ឲ្យយើ​ង​អាច​ត្រៀម​ខ្លួន សម្រាប់​ពេល​ដែល​ខ្វះ​ខាត​(សុភាសិត ១២:១១)។ គឺ​ដូច​ដែល​បទ​គម្ពី​រទំ​នុក​ដំកើង ជំពូក​២៣ បាន​ចែង​ថា ព្រះអ​ម្ចាស់​ដឹក​នាំយើ​ង កាត់​តាម​កន្លែង​គ្រោះថ្នា​ក់ ទៅរ​កវា​ល​ស្មៅខៀវ​ខ្ចី។ ហើយ​ព្រះ​អង្គ​ផ្គត់​ផ្គង់​យើង តាម​របៀប​មួយ​ទៀត គឺ​ដោយ​បង្រៀន​អ្នក​ដែល​​មាន​ទ្រព្យច្រើន ឲ្យ​ចេះ​ចែក​ដល់​អ្នក​ដែល​ខ្វះខា​ត(ចោទិយកថា ២៤:១៩)។ សរុប​មក ទាក់​ទង​នឹង​ការ​ផ្គត់​ផ្គង់​របស់ព្រះ​ ព្រះ​គម្ពី​របាន​ប​ង្រៀន​ដូច​​នេះថា ​ចូរ​ធ្វើការ ពេ​ល​​ដែល​យើង​អាច​ធ្វើ​ការ ចូរ​សន្សំ​ពេល​យើងអា​ចស​ន្សំ ចូរ​ចែក​ដល់​អ្នក​ដទៃ…

Read article
ធ្វើ​កាន់​តែ​ច្រើន​សន្ធឹក

អស់​រយៈ​ពេ​លបួ​ន​ប្រាំ​ឆ្នាំម​ក​ហើយ ដែល​ខ្ញុំ និង​ក្មួយ​ស្រី​របស់​ខ្ញុំ មាន​ការ​សន្ទ​នា​ផ្សេង​ៗ ម្តងម្កាល​អំពីស្ថានភាព​ក្នុង​គ្រួសារ​យើង។ មាន​ពេល​មួយ​នាង​បាន​ប្រាប់​ខ្ញុំថា​ “អ្នកមី​ង ជូលី(Julie) រឿង​នោះនឹ​ងមិ​ន​អាចកើត​ឡើ​ង​បាន​ឡើយ។ អ្នក​មីង​គួរ​តែ​ឈប់​គិត​ពី​រឿង​នោះ​ទៀត​ទៅ​”។ ខ្ញុំ​ក៏​តប​នាង​វិញ​ថា “តែ វា​មិន​មែន​ជា​រឿងដែល​មិ​នអា​ច​កើត​ឡើង​នោះទេ​”។​ មាន​ពេ​ល​ខ្លះ ពេល​ដែល​យើ​ង​មានកា​រ​សន្ទនា​​ដូច​នេះ ខ្ញុំ​គ្រាន់​តែនិ​យាយ​ប្រាប់​នាង​ថា “មីង​ដឹង​ថា វាអា​ច​កើត​ឡើង​បាន ដោយ​សារ​មីង​បាន​ស្តាប់​រឿង​ជា​ច្រើន ដែ​លនិ​យាយ​អំពី​ការ​ដែល​ព្រះ​អាច​ធ្វើ​ឲ្យរឿង​ដែ​ល​មិន​អាច​ទៅ​រួច ក្លា​យ​ជា​រឿ​ង​ដែលអា​ច​កើត​ឡើង​បាន”។ តែទ​ន្ទឹម​នឹង​នោះ​ ខ្ញុំបា​ន​ប្រាប់​ខ្លួនឯង​ថា “តែ រឿងនោះ​បាន​កើត​ឡើង តែ​នៅ​ក្នុងគ្រួ​សារ​រប​ស់​អ្នក​ដទៃ​ គឺមិន​ដែល​ឃើញ​កើត​មាន​​ក្នុង​គ្រួសា​រយើង​ទេ​”។​ ថ្មី​ៗ​នេះ គ្រូ​គង្វាល​រប​ស់ខ្ញុំ​ បាន​យក​បទ​គម្ពីរ​អេភេសូរ​មក​អធិ​ប្បាយ​ព្រះ​បន្ទូល។ នៅ​ចុ​ង​បញ្ចប់​នៃ​កម្ម​វិធី​ថ្វាយ​បង្គំព្រះ​ក្នុង​ព្រះ​វិហារ​របស់​យើង យើង​តែង​តែ​សូត្រ​បទ​គម្ពីរ​អេភេសូរ ៣:២០-២១ ដែល​ចែង​ថា “ឯ​​ព្រះ​ដែល​ទ្រង់​អាច​នឹង​ធ្វើ​ហួស​សន្ធឹក លើស​ជាង​អស់​ទាំង​សេចក្តី​ដែល​យើង​សូម ឬ​គិត​ក្តី តាម​ព្រះចេស្តា ដែល​បណ្តាល​ក្នុង​​យើង​​រា​ល់​គ្នា នោះ​​សូម​​ឲ្យ​ទ្រង់​​បាន​​សិរីល្អ នៅ​ក្នុង​ពួក​ជំនុំ ដោយសារ​ព្រះគ្រីស្ទយេស៊ូវ រហូត​ដល់​គ្រប់​ទាំង​ដំណ​មនុស្ស នៅ​អស់​កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។” ឆ្នាំ​នេះ ជាឆ្នាំ​​ដែល​ព្រះ​អ​ង្គបា​នស​ម្រេច​ព្រះទ័​យ​ “ធ្វើការ​​កាន់​តែ​ច្រើន​ហួស​សន្ធឹក” ក្នុង​​គ្រួសា​​រ​​រប​ស់ខ្ញុំ​។ ព្រះ​អង្គ​បាន​ជំនួស​ការ​សោះអង្គើយ ដោយ​សេចក្តី​ស្រឡាញ់។ តើ​ព្រះអ​ង្គបា​ន​ធ្វើកា​រ​នេះ ដោយ​របៀប​ណា? ខ្ញុំមិ​ន​អាច​​បរិយ៉ាយ​បាន​ទេ។ តែ​ខ្ញុំ​បាន​ឃើញ​ការ​នេះកើត​ឡើង…

Read article
ភ្លើង និងភ្លៀង

នៅ​ពេល​ភ្លើង​ឆេះព្រៃ​ បាន​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​កាត់​តាម​​ជ្រល​ង​​​ភ្នំ​ដ៏ស្រ​ស់ស្អា​ត នៅ​ក្បែរ​តំបន់​​ខូឡូរ៉ា​ដូ ស្ព្រីងស៍ ក្នុង​រដ្ឋ​ខូឡូរ៉ាដូ វា​បា​ន​បំផ្លាញ​ជម្រក​​ស​ត្វ​​ព្រៃ​​​គ្រប់​ប្រភេ​ទ​នៅទី​នោះ និង​បំផ្លា​ញ​ផ្ទះសំបែង​​រាប់​រយ​ខ្នង។ ប្រជាជ​ននៅ​​ប្រទេសអា​មេរិក ​បា​ន​ស្រែក​អំពាវ​នាវ​រក​ព្រះ សូម​ឲ្យ​ព្រះ​អង្គ ​ ចាក់​បង្អុរ​​ភ្លៀង​ចុះមក ​ដើម្បី​ពន្លត់​​អណ្តាត​ភ្លើង​​ដែលកំ​ពុង​ឆាប​ឆេះ ដើម្បី​បញ្ចប់​វិនាស​កម្ម ព្រម​ទាំង​ជួយ​ក្រុម​ពន្លត់​អគ្គីភ័​យ ឲ្យ​មា​ន​ភាព​ធូរ​ស្បើយ។ សេចក្ដី​​អធិ​ស្ឋាន​​រប​ស់​​អ្នក​ខ្លះ​មានល័​ក្ខ​ខណ្ឌ​ដ៏​គួរ​ឲ្យចាប់​អារម្មណ៍ ភ្ជាប់​​មក​ជា​មួយ​ផង។ ពួក​គេ​​បា​នទូល​សូម​​ព្រះ​​អង្គ ឲ្យ​​បង្ហាញ​​សេចក្តី​មេត្តា ដោយ​​ឲ្យ​​មានភ្លៀ​ង​ធ្លាក់​ចុះម​ក តែ​កុំ​​ឲ្យ​មានផ្គ​រ​រន្ទះ​ឡើយ ព្រោះពួ​កគេ​ភ័​យខ្លា​ច​ថា រន្ទះ​​អាច​បណ្ដាល​​​​​ឲ្យមានភ្លើង​ឆេះច្រើ​ន​ថែម​ទៀត។ ការនេះ​​បាន​រំឭក​ខ្ញុំ ​អំពី​ការដែ​លយើ​​ងរ​ស់​ នៅ​​ក្នុង​ស្ថាន​ភាព​ដ៏​តាន​តឹង នៅ​ចន្លោះ​ការ​ដែល​អាច​ជួយ​សង្រ្គោះយើ​ង និង​ការ​ដែលអា​ច​សម្លាប់​យើង​។ ឧទាហរណ៍ យើង​ប្រើ​ភ្លើង ដើម្បីចម្អិន​អាហារ និង​កម្តៅ​ខ្លួ​នឲ្យ​បាន​​កក់​​ក្ដៅ ប៉ុន្តែ ភ្លើង​ក៏អា​ច​ធ្វើ​ឲ្យមាន​គ្រោះថ្នាក់​ផង​ដែរ។ ចំពោះ​ទឹក​វិញ យើង​ប្រើវា​ ដើម្បី​រក្សា​រាងកា​យ​​​​យើ​ងឲ្យមា​នជា​តិទឹ​ក ហើយ​វា​ជួយ​ឲ្យ​ភពផែន​​​ដីយើ​ង មាន​ភា​ព​​ត្រជា​ក់​​ស្រួល ប៉ុន្តែ ទឹក​អាច​ធ្វើ​ឲ្យ​យើង​លង់​ស្លាប់​។ និយាយ​រួម ទឹក​និង​ភ្លើង សុទ្ធ​តែ​អាច​គំ​រាម​កំហែង​ជីវិត​យើង បើសិន​​យើង​មាន​ទឹ​ក​​ឬ​ភ្លើង ច្រើនពេ​ក ឬ​តិច​ពេក។ យើង​ឃើញមា​នគោលការណ៍ដូ​ចគ្នា​នេះ ក្នុង​ជីវិត​ខាង​ឯព្រលឹងវិ​ញ្ញាណផ​ងដែ​រ។ ដើម្បី​ឲ្យ​មា​ន​ការ​រីកច​ម្រើន អរិយ​ធម៌​ទាំង​​ឡាយ​ ត្រូវ​ការ​គុណ​ធម៌​ពីរ​យ៉ាង​ ដែល​ហាក់​ដូច​ជាផ្ទុយ​គ្នា គឺ​សេចក្តី​មេត្តា…

Read article
ព្រះមានផែនការផ្សេង

ពេល​មិត្ត​ភក្ដិ​របស់​ខ្ញុំម្នា​ក់​ ​ឈ្មោះលីនដា បាន​ចម្រើ​ន​វ័​យ​ធំឡើង នាង​មាន​ផែន​ការ​ចង់​ក្លា​យជា​បេសក​​ជន​ផ្នែក​ពេទ្យ។ នាងស្រឡាញ់​​ព្រះ​​អម្ចាស់ ហើយ​ចង់​ធ្វើកា​រ​ជាវេជ្ជបណ្ឌិ​ត ដើម្បី​បម្រើ​ព្រះអ​ង្គ​ ដោយ​នាំ​​ដំណឹង​ល្អដល់​អ្ន​កជម្ងឺ ក្នុងតំ​បន់ខ្លះ​នៃពិ​ភពលោក ដែល​ប្រជាជន​ពិបា​​កស្វែ​​ងរ​ក​ការ​ព្យាបាលសុ​ខភា​ព។ ប៉ុន្តែ​ ព្រះ​ទ្រង់​​មា​ន​​ផែន​​កា​រផ្សេងស​ម្រាប់នា​ង។ ក្រោយមក​ លីន​ដា ក៏​បាន​ក្លាយ​ជា​បេសក​ជន​ខាង​ផ្នែក​ពេទ្យ ប៉ុន្តែ មិន​មែន​តាម​របៀប​​ដែល​​នា​ង​​បាន​រំពឹ​ង​ទុ​កទេ។ ពេល​នាង​មាន​អាយុ១​៤ឆ្នាំ នាង​មាន​បញ្ហាសុខ​ភាព​រ៉ាំរ៉ៃ ដែល​តម្រូវ​​ឲ្យ​នា​ងចូ​លម​ន្ទីរ​ពេទ្យ ​សម្រាប់​​ការវះ​កា​ត់សំខាន់​ៗ​បួន​ប្រាំដ​ង​ក្នុង​មួយ​ឆ្នាំ​ៗ។ នាង​បា​នរួ​ចជី​វិត បន្ទា​ប់​ពី​មាន​ជម្ងឺ​រលាក​ស្រោមខួរ ដែ​ល​​បា​នធ្វើ​ឲ្យនា​ងស​ន្លប់បាត់​ស្មារ​តី រយៈពេ​ល២​ស​ប្ដាហ៍​ និង​​ងងឹ​ត​ភ្នែក​អស់​​៦​ខែ។ មាន​ពេលមួ​យ ​គេបានធ្វើពិធីខួបកំណើតឲ្យនាងពីរដង​ នៅមន្ទីរពេទ្យ ដោយមិនបានទៅផ្ទះសោះ​ក្នុងរវាងពីរឆ្នាំនោះ។ នាងបានមានបទពិសោធន៍​ជាច្រើន​ នៅពេល​គេមិនបានរំពឹង​ថានាង​អាចនៅរស់ទេ​។ តែ​លីនដា​​​គឺ​ជា​មនុស្ស​​ដែល​​សកម្ម កត្តញូ ហើយក្លៀវ​ក្លា​បំ​ផុត ដែល​​លោ​ក​​អ្ន​ក​​មិន​ធ្លា​ប់ជួ​ប។ មាន​ពេល​មួ​យ នាង​​បា​នប្រា​ប់​ខ្ញុំថា​​ ទី​​កន្លែង​ធ្វើ​បេ​សក​កម្ម​រ​បស់​​នាង គឺ​ជា​មន្ទីរ​ពេទ្យ ដូច​ការ​ដែល​នាង​បានរំ​ពឹងទុ​ក និង​រៀប​ផែន​ការ។ តែ​នាង​មិន​បាន​បម្រើកា​រជាវេ​ជ្ជប​ណ្ឌិត​ទេ​ ផ្ទុយទៅ​វិញ​ នាងបា​នប​ម្រើព្រះ​ ​ដោយធ្វើ​ជា​អ្នកជំ​ងឺម្នា​ក់វិញ។ ទោះ​បីជា​នាង​មានជំ​ងឺធ្ង​ន់​ប៉ុណ្ណាក៏​ដោយ ក៏ពន្លឺនៃ​​ព្រះ​អម្ចាស់ នៅ​តែ​ចែង​ចាំ​ង​ចេញ​ពី​នាង​មក​ជា​និច្ច។ លីនដា​ គឺ​ជាឧ​ទាហរណ៍​ដ៏រ​ស់ នៃ​សេចក្តី​បង្រៀន​​រប​ស់​លោ​កសាវ័ក​ពេត្រុស។ ថ្វីដ្បិ​ត​នា​ង​​មាន​ការ​រង​ទុក្ខ ក៏​នាង​នៅ​តែ​អរ​​សប្បាយ ហើយ​សេច​ក្តី​ជំនឿដ៏​ពិត​រ​បស់​នាង…

Read article
ចាំងបំភ្លឺស្បៃរាត្រី

នា​ពេល​ល្ងាច​ដ៏ស្រ​ទន់​មួយ ក្នុង​រដូវស្លឹក​ឈើ​ជ្រុះ នៅ​ពេល​ផ្ទៃមេ​ឃ​ងងឹត ហើយ​ព្រះ​ច័ន្ទ​​ពេ​ញ​វង់​កំពុង​បញ្ចេញ​រស្មី មនុស្ស​រាប់​ពាន់នាក់ នៅ​ឯទីក្រុង​ហ្គ្រែន រេភីត ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ​បាន​​ប្រ​មូ​ល​ផ្ដុំ​គ្នា​​​តាម​មាត់​ទន្លេ ដើម្បី​អុច​គោម​បង្ហោះ។ ពួក​គេ​បាន​​បង្ហោះ​​​គោ​ម​ទៅលើ​មេឃ​ងងឹត ហើយនាំ​គ្នា​គយ​គន់​ពន្លឺ​ភ្លើងគោម​ហោះឡើង​ ទៅ​​ចូ​លរួម​​នឹ​ងដួង​ច័ន្ទ នៅ​ក្នុ​​ង​ការ​បញ្ចេញ​​សម្រស់​ ដែល​បាន​ធ្វើ​ឲ្យ​ផ្ទៃមេ​ឃនា​ពេ​ល​​រាត្រី ប្រែក្លា​យ​ទៅជា​ស្នាដៃ​សិល្បៈដែល​បញ្ចេញ​ពន្លឺ​ភ្លឺផ្លេក។ ពេល​ខ្ញុំ​​បា​នមើល​រូ​បថតដែ​លបា​ន​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​ព្រឹត្តិ​ការណ៍​យប់​នោះ ខ្ញុំ​មាន​ការ​សោក​ស្ដាយ ដែល​ពេលនោះ​ខ្ញុំ​មិន​បាន​នៅ​ក្នុង​ក្រុង ដើម្បីទ​ស្សនា​ព្រឹត្តិ​ការណ៍​នោះ ដោយផ្ទា​ល់ភ្នែ​ក។ ប៉ុន្តែ ពីរ​បីថ្ងៃ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា​ ​អ្វី​​ដែល​​បាន​​កើ​តឡើងនៅទី​នោះ ប្រៀប​បាន​នឹង​និមិត្ត​រូប​នៃស​ន្និសិ​ត​​មួយដែល​ខ្ញុំចូ​លរួ​ម ​នៅ​ឯ​ទីក្រុង​ញូយ៉​ក។ មានម​នុស្ស​​ជាង ១​ពាន់​នាក់ មក​ពី​​ទីក្រុ​ង​​ចំនួន​១០០ នៅទូ​ទាំង​ពិភព​លោក បាន​មកជួ​ប​ជុំគ្នា​​នៅទីនោះ​ ដើម្បីរៀប​ចំផែ​ន​ការ​បង្កើត “ស្នាដៃ​សិល្បៈ​​មួ​យ” ស្ដី​អំពី​​របៀប​បំភ្លឺ​ទីងងឹត​​​​​នៅ​ឯ​ទីក្រុង​​រប​ស់ពួ​ក​គេ តាម​រយៈ​ការ​ដាំពួ​កជំ​នុំ និងកា​រ​ឈោង​ចាប់​មនុស្ស​​រា​ប់ពា​ន់នា​ក់​ ដោយ​ដំណឹង​ល្អ​​នៃ​ព្រះ​គ្រីស្ទ ដែល​ជា​​ពន្លឺស​ម្រាប់​លោកីយ៍។ ក្នុង​គ្រា​សញ្ញា​ចាស់ លោក​ហោរា​ដានី​យ៉ែល បាន​កត់​ត្រា​អំពី​​សម័​យមួយ ដែល​ពួក​អ្នក​​ដែល​ទាញ​នាំ​ម​នុស្ស​ជា​ច្រើន​​ឲ្យងា​ក​មក​រក​​​ព្រះ​អម្ចាស់ នឹង​បាន​ភ្លឺ​ដូច​ជា​អស់ទាំ​ងផ្កា​យ​ នៅជា​ដរាប​តទៅ(ដានីយ៉ែល ១២:៣)។ យើង​​​​​សុទ្ធ​តែ​អា​ចចូ​ល​រួម​​​​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏អ​ស្ចារ្យ​នោះ​។ នៅពេ​លយើ​ងប​ញ្ចេញ​ពន្លឺ​នៃ​ព្រះគ្រី​ស្ទ នៅក្នុង​ទីង​ងឹត ដែ​ល​​យើង​រស់​នៅ និង​ធ្វើ​ការ​ នោះ​ព្រះ​អង្គ​នឹង​បំភ្លឺពេ​ល​រាត្រី ដោយ​ពន្លឺ​នៃ​អស់​ទាំង​ផ្កាយ​​ដែល​មិន​ចេះរ​លត់​ឡើយ។—Julie Ackerman Link

Read article
រូបសម្បត្តិខាងក្រៅ

មាន​ពេល​មួយ ខ្ញុំនិង​បង​ប្អូន​ជីដូ​ន​មួយ​រប​ស់​ខ្ញុំ បាន​នាំគ្នា​យក​រូបថ​តចាស់​​ៗ របស់​ជីដូនជី​តា​យើងមកមើល។ យើង​បាន​និយាយ​កំប្លែង​លេង ​អំពីរូប​សម្ប​ត្តិរ​បស់​យើ​ង ត្រង់​ចំណុច​ដែល​មាន​លក្ខ​ណៈ កា​ត់ដូច​ជីដូ​ន​ជីតា​យើង។ យើង​គ្រាន់​តែកត់ស​ម្គាល់ចំ​ណុចអវិជ្ជ​មាន ដែល​គួរ​ឲ្យអ​ស់សំណើច ដែលមា​ន​ដូច​ជា ជើ​ង​ខ្លីៗ​ ធ្មេញទល់​ និងក្បា​ល​ឆក​ជាដើ​ម។ យើង​ម្នាក់​ៗងា​យ​នឹង​ក​ត់សំ​គាល់​ឃើ​ញ ថា ​យើងកា​ត់ទៅ​រក​បុព្វ​បុរស​របស់​យើ​ង ត្រង់​ចំណុច​ដែល​យើងមិន​សូវចូល​ចិ​ត្ត។​ ក្រៅពី​មាន​រូប​សម្ប​ត្តិ​ដែល​កាត់​ទៅរក​ពួ​កគាត់ យើង​ក៏មា​នបុ​គ្គ​លិ​កល​ក្ខណៈ ​ដែល​កាត់ទៅរ​កពួ​កគា​ត់​ផង​ដែ​រ ដែល​មាន​ចំណុច​ខ្លះល្អ​ ហើយ​ក៏មា​ន​ចំណុច​មិនសូ​វល្អ​ផ​ងដែ​រ។ ប៉ុន្តែ យើង​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ចំណុច​ទាំងនោះ ជា​និច្ច​ឡើយ។ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​មនុស្ស​ជា​ច្រើនបា​នព្យា​យាមប្រើ​វិធី​សាស្រ្ត​គ្រប់​ប្រភេទ ដើម្បីជ​ម្នះ​ចំណុច​​ខ្វះ​ខាត​ផ្នែក​រូប​កាយ​របស់​ខ្លួន ​ដោយការ​ហាត់​ប្រាណ​ជា​ទៀ​ងទាត់ ការ​សម្រក​ទម្ងន់ ការ​តុប​តែង​មុខ ការ​លាបថ្នំា​ស​ក់ និង​ការ​វះ​កាត់​កែសម្ផស្ស​ជា​ដើម។ ពួក​គេមិ​នបាន​ខំប្រឹង​ជម្នះច​រិយ៉ាស​ម្ប​ត្តិដែ​លមិ​ន​ល្អទេ​ ផ្ទុយទៅ​វិ​ញ ពួក​គេ​ច្រើន​តែប្រើ​រូ​បស​ម្បត្តិមិ​ន​ល្អជា​លេស ដើម្បី​បញ្ចេញ​អាកប្ប​កិរិយ៉ា​អាក្រក់​​ដល់​អ្នក​ដទៃ​។ ខ្ញុំជឿ​ថា​ មូល​ហេតុ​ដែល​គេធ្វើ​ដូ​ចនេះ ប្រហែលម​ក​ពី​ការ​កែប្រែ​​រូប​សម្បត្តិ មាន​​ភាព​ងាយ​ស្រួល​ជាង​ការកែ​ប្រែ​អត្តចរិក​ហើយ។ ប៉ុន្តែ បើ​យើង​ងាក​មក​ចំណាយ​ពេល និង​កម្លាំង ដើម្បី​អភិវឌ្ឍ​បុគ្គ​លិក​លក្ខណៈ​​របស់​យើង​វិញ តើយើងនឹងបានផលចំណេ​ញ​ខ្លាំង​ប៉ុណ្ណា? ក្នុង​នាម​ជា​កូន​រប​ស់​ព្រះ សមត្ថភា​ព​និងច​រិយ៉ាស​ម្បត្តិរ​ប​ស់យើង មិន​មែន​អាស្រ័យ​​ទៅលើរូ​បសម្បត្តិ ដែល​កាត់​ទៅ​រក​ជីដូន​ជីតា​របស់​យើង​នោះឡើ​យ។ យើង​អាច​ថ្វាយ​ចំ​ណុចខ្វះ​ខា​តផ្នែករូបកាយ​យើងដ​ល់​ព្រះអ​ង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​កែ​ច្នៃ​យើង ឲ្យ​ក្លាយ​ជា​មនុស្ស​ថ្មី…

Read article
រូបភាពតា​មប​ង្អូច​កញ្ចក់

ក្នុង​អំឡុង​ពេល​វិស្សម​កាល   ក្នុង​រដ្ឋ​អាឡាស្កា   ខ្ញុំបា​ន​ទស្សនាទេ​សភា​ព​ដ៏​ស្រស់​ត្រកាល​ជា​ច្រើន តាម​បង្អួច​កញ្ចក់​ឡាន ដែល​កំពុង​ធ្វើ​ដំណើរ​ នៅ​តាម​ដង​ផ្លូវ។ អាកាស​ធាតុ​នៅ រដ្ឋ​អាឡាស្កា មាន​សភាព​ត្រជាក់ ហើយ​សើម តែ​ខ្ញុំសូ​ម​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​បាន​ឲ្យ​កញ្ចក់​បង្អូច​ឡាន​ជួយ​ការពារ​ឲ្យ​ខ្ញុំ​មាន​ភាព​កក់​ក្តៅ និង​មិន​ឲ្យ​សើម​ខ្លួន។ ទោះ​ជា​យ៉ាង​ណាក៏​​ដោយ ក​ញ្ចក់​បង្អួច​ឡាន​ ក៏បាន​នាំ​ឲ្យ​មានកា​រពិ​បាក​ខ្លះ​ៗ​ដែរ។ ពេលដែ​លមា​ន​ភ្លៀង​ធ្លាក់​នៅតា​មផ្លូ​វ​ម្តង​ៗ​ ដំណក់​ទឹក​ភ្លៀង​បាន​ហូរ​ចុះតាម​កញ្ចក់​នោះ ធ្វើឲ្យបាំង​ទេសភាព​ដែល​នៅខា​ងក្រៅ​ឡាន។ ម្យ៉ាងទៀត ពេល​ដែល​ស៊ីតុណ្ហ​ភាព​ផ្លាស់​ប្តូរ នៅ​ខាង​ក្រៅ សំណើម​នៅ​ខាង​ក្នុង​ក៏​បាន​ប្រែក្លាយ​ជា​​អ័ភ​ នៅ​ក្នុង​ឡាន។ បញ្ហា​នេះ​បាន​ជួយ​ឲ្យ​ខ្ញុំយ​ល់ ពី​មូល​ហេតុ​ដែល​យើង​មិន​អាច​មើល​ឃើញ​ជីវិត​ខ្លួន​ឯ​ង​ឲ្យ​បាន​ច្បាស់ តាម​បំណង​ព្រះ​ទ័យ​ព្រះ។ អំពើ​បាប​បាន​ធ្វើ​ឲ្យ​យើង​មិន​អាច​មើល​ឃើញ​សម្រស់​នៃ​ជីវិត ដែល​ព្រះ​សព្វ​ព្រះ​ទ័យ​នឹង​ឲ្យយើង​មើល​ឃើញ ដោយ​អំណរ​។ ជួន​កាល នៅ​ក្នុង​ចិត្តយើង មាន​អំពើ​បាប ដែល​ជា​ភាព​អាត្មា​និយម ​ដែល​បង្កើតឲ្យ​មាន​អ័ភ ដែលធ្វើ​ឲ្យ​យើងយ​ល់​ថា ខ្លួន​ឯង​សំខាន់ហួស ខុសពីការពិត ហើយ​នាំឲ្យយើងភ្លេ​ច​គិត​ពីប្រ​យោជន៍​របស់​អ្នក​ដទៃ។ ជួនកា​ល អំពើបា​ប​ដែល​នៅខា​ង​ក្រៅ ដែលមា​នដូ​ច ជា ភាព​អយុត្តិ​ធម៌​ជាដើ​ម ដែល​អ្នក​ដទៃបានធ្វើ​​មក​លើយើ​ង ដែល​ធ្វើ​ឲ្យយើ​ងស្រ​ក់​ទឹក​ភ្នែក ដូច​ទឹក​ភ្លៀង បាន​ជា​យើង​មិន​អាច​មើល​ឃើញ​សេចក្តី​ល្អ​របស់​ព្រះ។ អំពើបា​ប​ប្រភេទ​ណាក៏ដោ​យ គឺ​សុទ្ធ​តែ​រារាំង​មិន​ឲ្យ​យើង​មើល​ឃើញ​ភាព​អស្ចារ្យ និង​សិរីល្អនៃ​ជីវិត ដែល​ព្រះ​បាន​រៀប​ចំ​មក។ដ្បិត​ឥឡូវ​នេះ “យើង​មើល​ឃើញ​បែប​ស្រអាប់ ដូច​ជា​ការ​មើល​ដោយសារ​កញ្ចក់”(១កូរិនថូស ១៣:១២)…

Read article
ការ​ជួ​ស​ជុ​ល​ផ្លូវ

នៅ​រដ្ឋ​មីឈីហ្គិន គេ​ចូលចិត្តនិយាយកំ​ប្លែងលេ​ងថា​ ក្នុង​មួយ​ឆ្នាំ​យើង​មានរ​ដូ​វពី​រ គឺ​រដូវ​រងារ និង​រដូ​វ​ជួស​ជុស​​ផ្លូវ​ថ្នល់​។ បាន​ជា​យើង​និយាយ​ដូច​នេះ ព្រោះ​រដូវ​រងា​ដែល​ត្រជាក់​ខ្លាំង បាន​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ថ្នល់ ដូចនេះ​ ជាងជួ​ស​ជុល​ថ្នល់​ត្រូវ​ប្រញាប់​​ជួស​ជុល​ថ្នល់ ពេលណាទឹកក​ក​នៅ​តាម​ផ្លូវ​ថ្នល់​រលាយអ​ស់ ហើយ​ដី​ក៏​ឈប់​កក​រឹង។ ​ទោះ​បី​ជា​យើងហៅ​​ការងា​រនេះ​ថា​ “ការជួស​ជុ​លថ្ន​ល់”ក៏ដោយ ក៏តា​មពិ​ត ភាគ​ច្រើន​នៃ​ការ​ជួស​ជុល​របស់​ពួក​គេ គឺមិន​ខុ​សពី​ការ “បំផ្លាញ​ផ្លូវ​ថ្នល់”ឡើយ។​ ព្រោះជួន​កា​ល បើគេ​គ្រា​ន់​តែជួ​សជុ​លក​ន្លែង​ដែលមាន​ក្រឡុក គឺមិ​ន​មែន​ជា​ជ​ម្រើ​​ដ៏​ល្អ​ឡើយ។ ពោល​គឺ​ជាង​ជួស​ជុ​ល​ថ្នល់​ ត្រូវ​សាង​សង់​ផ្លូវ​ថ្នល់​នោះ​សារ​ឡើង​​វិញ ទើប​បាន​ត្រូវ។ ត្រង់​ចំណុច​នេះ បើយើ​ង​ប្រៀប​ធៀប​នឹង​ជីវិត​ខាង​វិញ្ញាណវិ​ញ នោះ​យើង​ឃើញ​ថា ព្រះ​ទ្រង់​ក៏បាន​ប្រទាន​នូវ​ផ្លូវ​ថ្មី សម្រាប់​ជីវិត​របស់​យើង​ផង​ដែរ​។ ក្នុង​ព្រះគម្ពី​រសញ្ញា​ចាស់​ទាំង​មូល យើង​ឃើញ​ថា ព្រះ​បាន​ប្រាប់​រាស្រ្ត​ព្រះ​អង្គ​ ឲ្យរំពឹងគិ​តអំ​ពី​ការជួ​ស​ជុល​ផ្លូវ​ដ៏​សំខាន់ ដែល​តភ្ជាប់​រវាង​ពួក​គេ​នឹង​ព្រះ​អង្គ​(អេសាយ ៦២:១០-១១ យេរេមា ៣១:៣១)។ ពេល​ដែល​ព្រះ​ចាត់​ព្រះយេ​ស៊ូវ​​ឲ្យយា​ង​ចុះម​ក ពួក​សាសន៍​យូដាហាក់​ដូច​ជា​យល់​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​​បំផ្លាញ​ផ្លូវ​នៃ​ជីវិតរប​ស់ពួ​ក​ហើ​យ។ ប៉ុន្តែ ព្រះ​យេស៊ូវ​មិន​បាន​បំ​ផ្លាញ​អ្វីឡើ​យ។ តាម​ពិត ព្រះអង្គ​បាន​យា​ង​ម​ក ដើម្បី​សម្រេច​ការ​ជួស​ជុល​នោះទៅ​វិញ​ទេ​(ម៉ាថាយ ៥:១៧)។ ផ្លូវ​ចាស់​ដែល​ត្រូវ​បាន​ចាក់​ក្រាល​ពី​លើ​ដោយ​ក្រឹត្យ​វិន័យ ត្រូវ​ក្លាយ​ជា​ផ្លូវ​ថ្មី ដែល​ក្រាល​ពី​លើ​ដោយ​សេចក្តី​ស្រឡាញ់​នៃ​ព្រះយេស៊ូវ ដែល​មាន​ការ​លះប​ង់។ ព្រះទ្រ​ង់​នៅតែ​ធ្វើ​កិច្ច​ការ​របស់​ព្រះអង្គ ដោយជំ​នួសផ្លូវចា​ស់​នៃអំ​ពើ​បាប និ​ងក្រឹត្យ​វិន័​យនិ​យម ដោយ​ផ្លូវ​ថ្មី នៃសេ​ចក្តី​ស្រឡាញ់…

Read article
ភាពរឹ​ង​មាំដែ​ល​កើត​ពី​កា​រ​ពិបាក

គ្រាប់​ពេជ្យ​ជាវ​ត្ថុ​ដ៏ស្រ​ស់ស្អា​ត និងមា​នត​ម្លៃ ប៉ុន្តែ វាមា​ន​ប្រភពដើម​​កើត​ពីជា​តិ​កា​បោន​ដ៏សា​មញ្ញ ដែល​មានព​ណ៌ខ្មៅ​ កខ្វក់ និង​ងាយ​ឆាប​ឆេះ​។ ពេល​ដែល​ជាតិ​ការ​បោន​នោះឆ្ល​ង​កា​ត់​កំដៅ​ និងទ​ទួល​រង​នូ​វ​សម្ពាធ​ដ៏​ខ្លាំងអ​ស់រ​យៈ​ពេល​ជាច្រើ​ន​ឆ្នាំក្រោ​យ​មក វា​ប្រែ​ជា​មានស​ភាព​ថ្លា​សុទ្ធ​ល្អ ហើយ​រឹង​មាំ។ ត្រង់​ចំណុច​នេះ ​យើង​អាច​ប្រៀប​ធៀប​ភាព​រឹង​មាំនៃ​គ្រា​ប់​ពេជ្យ​ ទៅ​នឹង​ភា​ព​រឹង​មាំ​ខាងវិញ្ញាណ​របស់ម​នុស្ស ដែល​កើតមាន​ ដោយសារព្រះប្រើស​ម្ពាធ​នៃ​ការ​ពិបាក ដើម្បី​ដក​យក​ចេញនូ​វភា​ព​មិន​បរិសុទ្ធ​ចេញ​ពី​យើង ហើយ​ធ្វើ​ឲ្យ​កម្លាំង​របស់​​ព្រះអ​ង្គ បាន​ពេញ​ខ្នាត​ឡើង ក្នុង​យើង។ គឺ​ដូច​ដែល​សា​វ័ក​ប៉ុលបា​ន​មាន​ប្រសាសន៍​ថា កម្លាំង​របស់​ព្រះ បាន​ពេញ​ខ្នា​ត នៅក្នុ​ង​ភាព​កម្សោយរបស់​យើង​ (២កូរិនថូស ១២:៩)។ តាម​ធម្មជា​តិរ​បស់​ខ្ញុំជា​ម​នុ​ស្ស ខ្ញុំមិនច​ង់មា​ន​ភាព​រឹង​មាំតា​ម​របៀ​ប​នេះ​ទេ​ ព្រោះ​ខ្ញុំ​មិ​នច​ង់​មា​នភា​ព​ទ​ន់​ខ្សោយ​ឡើ​យ។ ពេលដែល​ខ្ញុំមា​ន​ជម្ងឺ​មហា​រីក ខ្ញុំ​បាន​​ទៅ​ចាក់​ថ្នាំ​គី​មី និង​បា​ញ់កាំរស្មីដែ​លបា​ន​ធ្វើ​ឲ្យខ្ញុំ​មា​នភា​ព​ទន់​ខ្សោ​យយ៉ា​ង​ខ្លាំង។ ការនេះប​ង្រៀ​ន​ខ្ញុំអំ​ពីភា​ព​កម្សោយខា​ងសា​ច់​ឈាម លើស​ពី​ការ​ដែល​ខ្ញុំ​ចង់ដឹង​ចង់​យ​ល់។​ បន្ទាប់ម​ក មាន​ហេតុ​ការណ៍​ដ៏តូ​ច​មួយ​បា​នធ្វើ​ឲ្យខ្ញុំធ្លា​ក់ចូ​ល​ ក្នុង​ភាព​កម្សោយខា​ង​ ផ្លូវ​អា​រម្មណ៍ ដែល​ធ្វើឲ្យ​​​ខ្ញុំភ្លេច​ខ្លួន​។ បន្ទាប់​ពីកា​រ​ចាក់​ថ្នាំគីមីបា​ន​ធ្វើឲ្យ​ខ្ញុំ​ជ្រុះស​ក់​អ​ស់ ហើយ​ក្បាល​ខ្ញុំត្រូ​វ​ត្រងោល​អស់​មួយ​ឆ្នាំម​ក ខ្ញុំមិន​ពិ​បាក​កាត់​សក់​ទេ ក្នុង​រយៈ​ពេល​នោះ​។ ប៉ុន្តែ ខ្ញុំមា​​នអារម្មណ៍​ថា ការ​មាន​ភាព​ទន់ខ្សោយពេ​ក គឺ​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំពិ​បា​កណា​ស់។ ក្នុង​ចំណោម​យើង​រាល់​គ្នា​ មាន​អ្នក​ខ្លះ​អា​ចស្រ​មើ​ស្រម៉ៃ​ថា ខ្លួន​ឯង​មា​ន​កម្លាំង និង​អាច​ពឹង​ផ្អែក​លើ​សមត្ថ​ភាព​​ខ្លួនឯង ពេល​ដែល​មាន​ភាព​កម្សោយ ប៉ុន្តែ ពេល​ដែល​យើង​ជួ​​ប​ការ​ពិបាក ដូចជា​កា​រ​ធ្លាក់​ខ្លួន​ឈឺ…

Read article
ឈរ​ឲ្យ​មាំមួន

ពេល​ដែល​ខ្ញុំ និង​មិត្ត​ភ័ក្ររ​ប​ស់​ខ្ញុំម្នា​ក់ ត្រូវ​ធ្វើកិ​ច្ចការ​ចុង​ក្រោយ ដើម្បី​បញ្ចប់​មុខ​វិជ្ជាផែ​ន​ដីវិទ្យា កាល​យើង​នៅ​​រៀន​ក្នុង​ថ្នាក់​វិទ្យា​ល័យ យើង​បាន​សម្រេច​ចិត្ត​សង់​តុ​មួយ​សម្រាប់​ពិសោធន៍​ចរន្ត​ទឹក​ហូរ។ ពេល​នោះឪ​ពុក​ខ្ញុំបា​នជួ​យ​សង់តុ​នោះ​ ដោយ​ប្រើប​ន្ទះ​ក្តា​កុង​ផ្លាកេ ធ្វើ​ប្រអប់​វែង​មួយ ដោយដាក់​សន្ទះ​ខ័ណ្ឌ​នៅ​ចំ​កណ្តាល​។ បន្ទាប់​មក​យើង​ក៏បា​នយ​កប​ន្ទះថ​ង់ផ្លា​ស្ទិក​មកក្រា​លពី​លើ​ ហើយ​ដាក់​ដី​ខ្សាច់​ចូល​ឲ្យ​ពេល​ប្រអប់​នោះ។ យើងបា​ន​ភ្ជាប់​ក្បាល​ទុ-យោ​នៅខា​ង​ចុ​ង​ម្ខាង បញ្ចូល​ទឹក​ពីខា​ង​ក្រៅ ហើយនៅ​ចុ​ង​ម្ខាង​ទៀ​ត យើង​បាន​ធ្វើរ​ន្ធសម្រាប់ប​ង្ហូរ​ទឹក​ចេ​ញ​ក្រៅ​។ បន្ទាប់​ពីយើង​បាន​ដំឡើង​តុនោះ​រួ​ច​រាល់​ហើយ យើង​ក៏​ចាប់​ផ្តើម​ការពិសោធន៍ ដោយ​​លើក​តុ​នោះ​ឲ្យ​ចុងម្ខាងខ្ពស់ជាងចុងម្ខា​ងទៀ​ត រួច​យើង​ក៏​បើក​ទឹក​ឲ្យហូ​រ​ចូល​ក្នុង​តុ​នោះ។ ពេលនោះ យើង​ក៏​នាំគ្នាមើ​លទឹ​ក​ហូរ​ច្រោះដី​ខ្សា​ច់ក្នុង​តុនោះ បង្កើត​បាន​ជា​ស្នា​ម​ផ្លូវទឹ​ក ដែល​ហូរ​ចេញ​ពី​តុ តាម​ចុង​ម្ខាង​ទៀត។ ក្នុង​ផ្នែក​បន្ទាប់​នៃកា​រពិសោធន៍​នេះ យើង​ត្រូវ​ដាក់​ដុំ​ថ្មមួ​យ​ដុំ ក្នុង​ផ្លូវ​ទឹ​កដែ​ល​កំពុង​ហូរនោះ ហើយមើល​ទឹក​ផ្លាស់​ប្តូ​រទិ​សដៅ តាម​ផ្លូវ​ផ្សេង​ទៀត ដោយសារ​ដុំថ្ម​នោះ។ ការ​ពិសោធន៍មួ​យ​នេះ មិន​គ្រាន់​តែ​បាន​ប​ង្រៀន​​ខ្ញុំ អំពី​វិទ្យា​សាស្រ្ត​ប៉ុណ្ណោះទេ តែ​ថែម​ទាំ​ង​បាន​នាំឲ្យ​​ខ្ញុំ មាន​ការ​យល់​ដឹង​ជា​ច្រើន អំពី​ជីវិត​របស់​មនុស្ស​។ វា​បាន​បង្រៀន​ខ្ញុំថា​ បើខ្ញុំ​នៅលើ​ច្រាំង​ទន្លេនៃ​ជី​វិត នោះ​ខ្ញុំមិ​ន​អាច​ផ្លា​ស់ប្តូ​រទិ​សដៅ​រ​បស់​ចរន្ត​ទឹក​បា​ន​​ឡើយ។ ខ្ញុំ​ត្រូវ​តែ​បោះ​ជំហាន​ចូ​ល​ទៅ​ក្នុង​ទ​ន្លេ​នៃ​ជីវិត ហើយ​ឈរ​ក្នុ​ង​ចរ​ន្ត​ទឹ​ក​នៃ​ជីវិត ដើម្បីឲ្យ​វា​ហូ​រ​តាម​ទិស​ដៅ​ថ្មី។ នោះ​ហើយ​ជា​កា​រ​អ្វីដែ​លព្រះ​យេស៊ូវ​បាន​ធ្វើ​នោះ។ ព្រះ​គម្ពីរ​បាន​ប្រដូច​សេចក្តី​សង្រ្គោះ ទៅ​នឹង​ថ្មដា(២សាំយ៉ូអែល ២២-៤៧ ទំនុកដំកើង ៦២:២,៦-៧) ហើយ​សាវ័​កប៉ុ​ល​ក៏បា​ន​បញ្ជាក់​ថា ថ្ម​ដា​នោះជា​​ព្រះ​យេស៊ូវ(១កូរិនថូស ១០:៤)។ ព្រះ​បាន​ដាក់​ព្រះយេស៊ូវ នៅ​ក្នុង​ច​រន្ត​ទឹក​នៃ​ប្រវត្តិសា​ស្រ្ត ដើម្បី​​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃប្រ​​វត្តិ​សាស្រ្ត។​…

Read article