Karen Huang

You are here:
ការ​ជ្រើស​រើស​យក​ជីវិត

ចោទិយកថា ៣០:១១-២០ ដូច្នេះ​ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង​។ ចោទិយកថា ៣០:១៩ នេធិន(Nathan) បាន​ចម្រើន​វ័យ​ធំឡើង ក្នុង​គ្រួសារ​ដែល​ស្រឡាញ់​ព្រះគ្រីស្ទ ប៉ុន្តែ គាត់​បាន​ចាប់​ផ្តើម​វង្វេង​ចេញពី​ជំនឿ​ដែល​គាត់​មាន​កាលពី​ក្មេង នៅពេល​ដែល​គាត់​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ដោយសារ​គាត់​ចូល​ចិត្ត​ស៊ីផឹក និង​ជប់លៀង​ជា​ញឹក​ញាប់​។ ក្រោយមក​គាត់​ក៏​បាន​និយាយ​ថា “ព្រះអម្ចាស់​បាន​នាំ​ខ្ញុំ​ត្រឡប់​មក​រក​ព្រះអង្គ​វិញ នៅពេល​ដែល​ខ្ញុំ​មិន​សក្តិ​សមនឹង​ឲ្យ​ព្រះ​អង្គ​ហៅ​ខ្ញុំ​ត្រឡប់​មកវិញ”។ នៅពេល​ខ្លះ នេធិន​ក៏បាន​ចំណាយ​ពេល​វិស្សម​កាល ក្នុង​រដូវ​ក្តៅ ដើម្បី​ផ្សាយ​ដំណឹង​ល្អ ដល់​មនុស្ស​ដែល​គាត់​មិន​ស្គាល់ នៅ​តាម​ផ្លូវ ក្នុង​ទីក្រុង​ធំៗ នៅ​សហរដ្ឋអាមេរិក ហើយ​សព្វថ្ងៃ​នេះ គាត់​កំពុង​ធ្វើ​កម្ម​សិក្សា នៅ​ក្នុង​ការងារ​យុវជន ក្នុង​ព្រះវិហារ​របស់​គាត់​។ គោលដៅ​របស់​នេធិន គឺ​ដើម្បី​ជួយ​យុវជន ឲ្យ​ជៀស​វាង​ការ​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​ឲ្យ​រស់នៅ​ថ្វាយ​ព្រះគ្រីស្ទ​វិញ​។ លោក​ម៉ូសេ ជា​អ្នក​ដឹកនាំ​ប្រជាជន​អ៊ីស្រាអែល ដែល​មាន​ទឹក​ចិត្ត សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ដូច​ នេធិន​ផង​ដែរ​។ នៅពេល​ដែល​គាត់​ដឹង​ថា គាត់​នឹង​ត្រូវ​ផ្ទេរ​ដំណែង​អ្នក​ដឹកនាំ​ឲ្យ​ទៅ​លោក​យ៉ូស្វេ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ គាត់​ក៏​បាន​ថ្លែង​សេចក្តី​បង្គាប់​របស់​ព្រះអម្ចាស់ ទៅ​កាន់​ពួក​បណ្តាជន ហើយក៏​បាន​លើក​ឡើង​អំពី​លទ្ធផល​នៃ​ការ​ស្តាប់​បង្គាប់ ដែល​ជា​ជីវិត និង​ព្រះពរ ហើយ​លទ្ធផល​នៃ​ការ​មិន​ស្តាប់​បង្គាប់​គឺជា​បណ្តាសា និង​សេចក្តី​ស្លាប់​។ គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ចូរ​រើស​យក​ជីវិត​ចុះ ដើម្បី​ឲ្យ​ឯង​បាន​រស់នៅ ព្រម​ទាំង​ពូជ​ឯង​ត​រៀង​ទៅ​ផង … ដ្បិត​គឺ​ទ្រង់​ហើយ…

Read article
តស៊ូ​ក្នុង​ការ​អធិស្ឋាន

លូកា ១៨:១-៨ នោះ​ព្រះអម្ចាស់​ទ្រង់​មាន​ព្រះបន្ទូល​ជា​ពាក្យ​ប្រៀប​ប្រដូច​ទៅ​គេ ដើម្បី​នឹង​បង្ហាញថា ត្រូវតែ​អធិស្ឋាន​ជានិច្ច ឥត​រសាយ​ចិត្ត​ឡើយ​។ លូកា ១៨:១ មីឡា(Mila) ជា​ជំនួយ​ការ​ផ្នែក​ដុតនំ មាន​អារម្មណ៍​ទន់​ខ្សោយ​យ៉ាង​ខ្លាំង មិន​អាច​ការពារ​ខ្លួនឯង​បាន នៅពេល​ដែល​មេការ​របស់​គាត់​បាន​ចោទ​ប្រកាន់​ថា គាត់​បាន​លួច​នំប៉័ង​មួយ​ចំនួន ដែល​មាន​ដាក់​ផ្លែ​ទំពាំង​បាយ​ជូរ​ក្រៀម​។ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង និង​ការ​កាត់​ប្រាក់ខែ ស្ថិត​ក្នុង​ចំណោម​ទង្វើ​ខុស​ឆ្គង​ជា​ច្រើន ដែល​មេការ​របស់​គាត់ បាន​ធ្វើ​មក​លើ​គាត់​។ មីឡា​ក៏​បាន​អធិស្ឋាន​ជា​រៀង​រាល់​ថ្ងៃ​ថា “ព្រះ​អង្គ​អើយ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ផង​។ ទូល​បង្គំ​ពិបាក​ធ្វើ​ការ នៅ​ក្រោម​ការ​ត្រួតត្រា​របស់​គាត់​ណាស់ តែ​ទូល​បង្គំ​ត្រូវ​ការ​ការងារ​នេះ”។ ព្រះ​យេស៊ូវ​ធ្លាប់​មាន​បន្ទូល អំពី​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​មាន​អារម្មណ៍​ទន់​ខ្សោយ ហើយ​បាន​ស្វែងរក​យុទ្ធ​ធម៌​ទាស់​ប្រឆាំង​នឹង​សត្រូវ​របស់​គាត់(លូកា ១៨:៣)។ គាត់​បាន​ទៅ​រក​ចៅ​ក្រម ដែល​មាន​អំណាច​ដោះ​ស្រាយ​រឿង​ក្តី​របស់​គាត់​។ ទោះ​គាត់​ដឹង​ថា ចៅ​ក្រម​ជា​មនុស្ស​ទុច្ចរិត ក៏​គាត់​នៅតែ​ទៅ​រក​ចៅ​ក្រម​នោះ​ម្តង​ហើយ​ម្តង​ទៀត​។ ការ​ឆ្លើយតប​របស់​ចៅ​ក្រម​នោះ(ខ.៤-៥) មាន​ការ​ខុស​ប្លែក​ពី​ព្រះវរបិតា​នៃ​យើង​ដែល​គង់នៅ​ស្ថាន​សួគ៌ ដែល​តែងតែ​ឆ្លើយតប ដោយ​ក្តី​ស្រឡាញ់ និង​ព្រះ​ទ័យ​អត់​ធ្មត់(ខ.៧)។ បើ​ការ​ព្យាយាម​អាច​បណ្តាល​ឲ្យ​ចៅ​ក្រម​ទុច្ចរិត សម្រេច​ចិត្ត​ដោះ​ស្រាយ​រឿង​ក្តី​ឲ្យ​ស្រ្តី​មេម៉ាយ​នោះ តើ​ព្រះ​ជា​ចៅ​ក្រម​ដ៏​យុត្តិ​ធម៌​អាច​នឹង​ឆ្លើយតប​ចំពោះ​យើង ជាង​អម្បាលម៉ាន​ទៅ​ទៀត(ខ.៧-៨)? យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នឹង​ប្រទាន​សេចក្តី​យុត្តិ​ធម៌ ដល់​រាស្រ្ត​ជ្រើស​តាំង​របស់​ព្រះអង្គ(ខ.៧) ហើយ​ការ​ព្យាយាម​ក្នុង​ការ​អធិស្ឋាន គឺ​បាន​បង្ហាញថា យើង​ទុកចិត្ត​ព្រះអង្គ​។ យើង​ព្យាយាម ដោយសារ​យើង​មាន​ជំនឿ​ថា ព្រះអង្គ​នឹង​ឆ្លើយតប ចំពោះ​ស្ថានភាព​របស់​យើង…

Read article
មិនមែន​ដោយ​អំណាច​របស់​មនុស្ស

សា​ការី ៤:១-៧ មិនមែន​ដោយ​ឥទ្ធិ​ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយសារ​វិញ្ញាណ​របស់​អញ​វិញ​។ សា​ការី ៤:៦ មាន​ពេល​មួយ ឡាន​របស់​លោក​អេឌ្រូ(Andrew) បាន​ឈប់ ហើយ​ពួក​អ្នក​យាម​ក៏​បាន​ដើរ​មក​រក​ឡាន​គាត់​។ គាត់​ក៏​បាន​អធិស្ឋាន ដូច​សព្វ​មួយ​ដង​ថា “ឱ​ព្រះ​អង្គ​អើយ កាល​ព្រះ​អង្គ​យាង​មក​យក​កំណើត​ជា​មនុស្ស ព្រះអង្គ​បាន​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ​។ ឥឡូវ​នេះ សូម​ព្រះអង្គ​បាំង​ភ្នែក​របស់​ពួកគេ មិន​ឲ្យ​មើល​ឃើញ​ព្រះ​គម្ពីរប៊ីប នៅ​ក្នុង​ឡាន​ទូល​បង្គំ​ឡើយ”។ ពួក​អ្នក​យាម​ក៏​បាន​ឆែក​ឆេ​ឡាន​របស់​គាត់ ដោយ​មិន​បាន​និយាយ​អ្វី​សោះ អំពី​ព្រះ​គម្ពីរ​ដែល​គាត់​បាន​លាក់​ក្នុង​ឥវ៉ាន់​។ លោក​អេនឌ្រូ​ក៏បាន​ឆ្លង​កាត់​ព្រំ​ដែន​ដោយ​ជោគជ័យ ដោយ​នាំ​ព្រះ​គម្ពីរប៊ីប​ជា​ច្រើន​ក្បាល ទៅ​កាន់​មនុស្ស​ដែល​មិន​ទាន់​មាន​។ លោក​អេនឌ្រូ វ៉ាន ដឺ ប៊ីជ(Andrew van der Bijl) ឬ​ប្រាដឺ អេនឌ្រូ បាន​ពឹង​ផ្អែកលើ​ព្រះ​ចេស្តា​របស់​ព្រះ ដើម្បី​ធ្វើ​កិច្ចការ​ដែល​គាត់​ហាក់​ដូចជា​មិន​អាច​ធ្វើ​បាន តាម​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ដោយ​ដឹក​ជញ្ជូន​ព្រះ​គម្ពីរប៊ីប ទៅ​កាន់​ប្រទេស​ដែល​បាន​ហាម​មិន​ឲ្យ​ប្រជាជន​ជឿ​ព្រះគ្រីស្ទ​។ គាត់​មាន​ប្រសាសន៍​ថា “ខ្ញុំ​គ្រាន់តែ​ជា​មនុស្ស​សាមញ្ញ​ម្នាក់”។ ត្រង់​ចំណុច​នេះ គាត់​កំពុង​និយាយ​សង្កត់​ធ្ងន់ អំពី​ការ​អប់រំ​តិចតួច និង​ការ​ខ្វះខាត​ថវិកា​។ ប៉ុន្តែ គាត់​មាន​ប្រសាសន៍​ទៀត​ថា “អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ នរណា​ក៏​អាច​ធ្វើ​បាន​ដែរ”។ សព្វថ្ងៃ​នេះ អង្គការ​ទ្វារ​បើក​ចំហ​អន្តរជាតិ ដែល​គាត់​បាន​បង្កើត បាន​បម្រើ​អ្នកជឿ​ព្រះយេស៊ូវ នៅ​ទូ​ទាំង​ពិភពលោក…

Read article
ព្រះ​អង្គ​ទត​ឃើញ​យើង

អេម៉ុស ៧:១០-១៧ តែ​ព្រះយេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញពី​ការ​ឃ្វាល​ហ្វូង​ចៀម ក៏បាន​បង្គាប់​ខ្ញុំថា ចូរ​ទៅ​ទាយ​ដល់​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ចុះ។ អេម៉ុស ៧:១៥ នៅ​រដ្ឋ​មីឈឺហ្គិន មាន​ដើមឈើ​ចំនួន១៤ពាន់លាន​ដើម ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ជា​ដើមឈើ​ធម្មតា​។ ប៉ុន្តែ រដ្ឋ​មីឈីហ្គិន​បាន​ធ្វើ “កម្មវិធី​រុករក​ដើមឈើ​ធំ” ប្រចាំ​ឆ្នាំ ជា​ការ​ប្រកួត ដើម្បី​ស្វែងរក​ដើមឈើ​ដែល​ចាស់​ជាងគេ និង​ធំជាង​គេ គឺ​ដើមឈើ​ដែល​អាច​ឲ្យ​គេ​ទទួល​ស្គាល់​ថា ជា​ចំណុច​សំ​គាល់​តំបន់ ដែល​នៅ​មាន​ជីវិត​រស់​។ ការ​ប្រកួត​នេះ​លើក​តម្កើង​ដើមឈើ​ធម្មតា ឲ្យ​ឡើង​ដល់​កំរិត​មួយ​ទៀត បាន​សេចក្តី​ថា ក្នុង​ព្រៃ​នីមួយៗ អាច​មាន​ដើមឈើ​មួយ​ដើម ដែល​នឹង​ទទួល​ជ័យលាភី ហើយ​ជា​ដើមឈើ​ដែល​កំពុង​រង់​ចាំ​ឲ្យ​គេ​កត់​សំគាល់​។ ព្រះ​អម្ចាស់​តែង​តែ​កត់​សំគាល់​មនុស្ស​សាមញ្ញ គឺ​ខុសពី​មនុស្ស​ភាគ​ច្រើន​។ ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​ការ​អ្វី និង​ចំពោះ​មនុស្ស​ដែល​អ្នក​ដទៃ​មើល​រំលង​។ ព្រះអង្គ​បាន​ចាត់​មនុស្ស​សាមញ្ញ​ម្នាក់ ឈ្មោះ​អេម៉ុស ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទឹកដី​អ៊ីស្រាអែល ក្នុង​អំឡុង​រាជ្យ​របស់​ស្តេច​យេរ៉ូបោម​។ ហោរា​អេម៉ុស​បាន​លើក​ទឹក​ចិត្ត​រាស្រ្ត​របស់​ព្រះអង្គ ឲ្យ​ងាក​ចេញពី​ការ​អាក្រក់ ហើយ​ស្វែងរក​យុត្តិ​ធម៌ ប៉ុន្តែ ត្រូវ​គេ​ស្តី​បន្ទោស​ឲ្យ​គាត់ ហើយ​ប្រាប់​គាត់​ឲ្យ​នៅ​ស្ងៀម​។ គេ​បាន​និយាយ​ប្រាប់​គាត់ ក្នុង​ន័យ​ចំអក​ថា “ឱ​អ្នក​មើល​ឆុត​អើយ ចូរ​រត់​ទៅ​ឯ​ស្រុក​យូដា ហើយ​រកស៊ី​ដោយ​ទាយ​នៅ​ស្រុក​នោះ​វិញ​ចុះ”​(អេម៉ុស ៧:១២)។ ហោរា​អេម៉ុស​ក៏​បាន​ឆ្លើយ​តប​ថា “ខ្ញុំ​ពីដើម​មិនមែន​ជា​ហោរា​ទេ ក៏​មិនមែន​ជា​កូន​របស់​ហោរា​ដែរ គឺជា​អ្នក​គង្វាល​សត្វ ហើយ​ជា​អ្នក​បេះ​ផ្លែ​ឧទុម្ពរ​វិញ​។ តែ​ព្រះយេហូវ៉ា​ទ្រង់​បាន​យក​ខ្ញុំ​ចេញពី​ការ​ឃ្វាល​ហ្វូង​ចៀម…

Read article
ទទួលយក​កិច្ចការ​ថ្មី ដោយ​ជំនឿ

ជន​គណនា ១៣:២៧-១៤:៩ ព្រះយេហូវ៉ា​ក៏​គង់នៅ​ខាង​យើង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​គេ​ឡើយ​។ ជន​គណនា ១៤:៩ មាន​ពេល​មួយ​គេ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​ទទួលយក​ការ​ទទួល​ខុស​ត្រូវ​ថ្មី នៅ​កន្លែង​ធ្វើ​ការ​ទេ? ពេល​នោះ ខ្ញុំ​ចង់​និយាយ​ថា ទេ​។ ខ្ញុំ​បាន​គិត​អំពី​បញ្ហា​ប្រឈម និង​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ​។ ប៉ុន្តែ នៅពេល​ដែល​ខ្ញុំ​អធិស្ឋាន និង​ស្វែងរក​ការ​ដឹកនាំ ពី​ព្រះ​គម្ពីរ និង​អ្នកជឿ​ដទៃ​ទៀត ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះអម្ចាស់​កំពុង​ត្រាស់ហៅ​ខ្ញុំ ឲ្យ​ទទួលយក​ការ​ទទួល​ខុស​ត្រូវ​ថ្មី​នោះ​។ តាមរយៈ​ព្រះ​គម្ពីរ ខ្ញុំ​ក៏​ទទួល​បាន​ការ​ធានា​ថា ព្រះ​អង្គ​នឹង​ជួយ​ខ្ញុំ​។ ដូច​នេះ ខ្ញុំ​ក៏​បាន​ទទួល​យក​តួនាទី​ថ្មី​នោះ តែ​នៅ​មាន​ការ​ភ័យ​ខ្លាច​ខ្លះៗ​។ បញ្ហា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ពួក​អ៊ីស្រាអែល និង​ពួក​ស៊ើប​ការ១០នាក់ ដែល​មាន​ការ​រួញរា នៅ​ក្នុង​ការ​ចូល​កាន់​កាប់​ទឹកដី​កាណាន(ជន​គណនា ១៣:២៧-២៩,៣១-៣៣ ១៤:១-៤)។ ពួកគេ​ក៏បាន​មើល​ឃើញ​ការ​លំបាក ហើយ​ឆ្ងល់​ផង​ដែរ​ថា តើ​ពួកគេ​អាច​ប្រយុទ្ធ​ឈ្នះ​ពួក​មនុស្ស​ខ្លាំង​ពូកែ ក្នុង​ទឹកដី​នោះ ហើយ​ចាប់​យក​ទីក្រុង​ដែល​មាន​កំផែង​ការពារ​រឹងមាំ​ដោយ​របៀបណា​? ពួក​ស៊ើប​ការ​ទាំង​នោះ​បាន​រាយ​ការណ៍​ថា “យើង​មើលទៅ​ខ្លួន​យើង​ដូចជា​កណ្តូប ទោះបើ​នៅ​ភ្នែក​គេ​ក៏​ដូច្នោះ​ដែរ”(១៣:៣៣) ហើយ​ពួក​អ៊ីស្រាអែល​ក៏បាន​រអ៊ូរទាំ​ថា “តើ​ហេតុ​អ្វី​បានជា​ព្រះយេហូវ៉ា​ទ្រង់​នាំ​យើង​មក​ក្នុង​កន្លែង​នេះ ឲ្យ​ត្រូវ​ស្លាប់​ដោយ​ដាវ​ដូច្នេះ?”(១៤:៣)។ ក្នុង​ចំណោម​អ្នក​ស៊ើបការ​ទាំង​នោះ មានតែ​លោក​កាលែប និង​លោក​យ៉ូស្វេ​ទេ ដែល​បាន​នឹក​ចាំ​ថា ព្រះអម្ចាស់​បាន​សន្យា​ថា នឹង​ប្រទាន​ទឹកដី​កាណាន​ដល់​រាស្រ្ត​ព្រះអង្គ(លោកុប្បត្តិ ១៧:៨…

Read article
មិន​អាច​រស់​នៅ​តែ​ម្នាក់ឯង​បាន

រ៉ូម ១២:១-៥ នោះ​យើង​ដែល​មាន​គ្នា​ច្រើន ក៏​ជា​រូបកាយ​តែមួយ​ក្នុង​ព្រះគ្រីស្ទ ហើយ​ជា​អវយវៈ​ដល់​គ្នា​នឹង​គ្នា​បែបយ៉ាង​នោះ​ដែរ​។ រ៉ូម ១២:៥ ភូមិ​វ៉ាយធីអឺ នៅ​រដ្ឋ​អាឡាស្កា មាន​ប្រជាជន៣០០នាក់ ដែល​ភាគ​ច្រើន​រស់នៅ​ក្នុង​បរិវេណ​អគារ​ខុនដូ​ធំ​មួយ ហើយ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ភូមិ​វ៉ាយធីអឺ​ថា “ភូមិ​នៅ​ក្រោម​ដំបូល​តែមួយ”។ អ្នក​ស្រី​អេមី(Amie) ជា​ប្រជាជន​ដែល​ធ្លាប់​រស់នៅ​ក្នុង​ភូមិ​នេះ បាន​លើក​ឡើង​ថា “ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​បោះ​ជំហាន ដើរ​ចេញ​ក្រៅ​អគារ​នោះ​ឡើយ ព្រោះ​នៅ​ទីនោះ មាន​ហាង​លក់​ទំនិញ ការិយាល័យ​សាធារណៈ សាលា​រៀន និង​ប្រៃសណីយ៍ នៅ​ជាន់​ផ្ទាល់​ដី​ស្រាប់ ដូច​នេះ ខ្ញុំ​គ្រាន់​តែ​ជិះ​ជណ្តើរ​យន្ត​ចុះ​ក្រោម គឺជា​ការ​ស្រេច!” អ្នក​ស្រី​អេមី​ក៏​បាន​ចែក​ចាយ​ផង​ដែរ​ថា “ដោយសារ​ការ​រស់នៅ​ក្នុង​អគារ​នោះ មាន​ភាព​ងាយ​ស្រួល​យ៉ាង​ខ្លាំង ជា​ញឹក​ញាប់ ខ្ញុំ​ច្រើនតែ​ចង់​រស់នៅ​ម្នាក់ឯង ដោយ​គិតថា ខ្ញុំ​មិន​ត្រូវ​ការ​ពឹង​ពាក់​អាស្រ័យ​​នរណា​ម្នាក់​ឡើយ​។ ប៉ុន្តែ អ្នក​រស់នៅ​ទីនោះ មាន​ភាព​រួសរាយ និង​ចិត្ត​ល្អ​ណាស់​។ ពួក​គេ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក​។ ខ្ញុំ​ក៏​បាន​ដឹង​ថា ពួកគេ​ត្រូវ​ការ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ត្រូវ​ការ​ពួកគេ”។ ពេល​ខ្លះ យើង​ក៏​ប្រហែល​ជា​ចង់​រស់នៅ​ម្នាក់ឯង ហើយ​ជៀស​វាង​ការ​រស់នៅ​ក្នុង​សហគមន៍ ព្រោះ​យើង​គិតថា ការ​ទំនាក់​ទំនង​ធ្វើ​ឲ្យ​យើង​មាន​ស្រេ្តស​ច្រើន​។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ចែងថា អ្នកជឿ​ព្រះយេស៊ូវ​គួរតែ​មាន​ការ​ថ្លឹង​ថ្លែង​ឲ្យ​បាន​ល្អ រវាង​ការ​ចំណាយ​ពេល​ម្នាក់ឯង និង​ការ​ប្រកប​ជា​មួយ​អ្នកជឿ​ដទៃ​ទៀត​។ សាវ័ក​ប៉ុល​បាន​ប្រដូច​សហគមន៍​នៃ​អ្នកជឿ​ព្រះ ទៅ​នឹង​រូបកាយ​មនុស្ស​។ ដែល​អវយវៈ​នីមួយៗ​របស់​រូបកាយ…

Read article
ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ

២ពង្សាវតាក្សត្រ ៥:១-៣,៩-១៤ ដូច្នេះ លោក​ក៏​ចុះ​ទៅ​មុជ​ទឹក​ក្នុង​ទន្លេ​យ័រ​ដាន់​អស់៧ដង តាម​ពាក្យ​នៃ​អ្នក​សំណប់​របស់​ព្រះ​។ ២ពង្សាវតាក្សត្រ ៥:‌១៤ នៅ​ក្នុង​តូប​លក់​អាហារ​របស់​អ្នក​ស្រី​ចូសេលីន(Jocelyn) បបរ​សរ​គឺជា​អាហារ​ដែល​លក់​ដាច់​ជាងគេ​។ គាត់​បាន​កូរ​បបរស​យ៉ាង​ប្រុង​ប្រយ័ត្ន ទាល់​តែ​បបរ​រីក​បាន​ល្អ​។ ហេតុ​នេះ​ហើយ គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់ ពេល​ដែល​ភ្ញៀវ​​មក​ញាំ​បបរ​ជា​ប្រចាំ បាន​ប្រាប់​គាត់​ថា បបរ​របស់​គាត់​មាន​រស​ជាតិ​មិន​ឆ្ងាញ់​ដូច​មុន​សោះ ហើយ​បបរ​ក៏​មិន​រីក​បាន​ល្អ​ដែរ​។ នៅ​ថ្ងៃ​នោះ ជំនួយការ​ថ្មី​របស់​អ្នក​ស្រី​ចូស៊ីលីន​ជា​អ្នក​ដាំ​បបរ ហើយក៏​បាន​ពន្យល់ អំពី​មូល​ហេតុ​ដែល​វា​មាន​រស់​ជាតិ​ខុសពី​មុន​។ គាត់​ប្រាប់​អ្នក​ស្រី​ចូស៊ីលីន​ថា គាត់​មិន​បាន​កូរ​បបរ​ឲ្យ​សព្វ​ទេ ព្រោះ​គាត់​ធ្លាប់តែ​ធ្វើ​ដូច​នេះ​នៅ​ផ្ទះ​។ គាត់​ក៏បាន​បន្ថែម​ប្រេង​ល្ង​ក្នុង​ឆ្នាំង​បបរ ដោយ​យល់​ឃើញថា វា​ជួយ​ឲ្យ​បបរ​មាន​រស​​ជាតិ​ឆ្ងាញ់​ជាង​មុន​។ ដូច​នេះ ជំនួយការ​ថ្មី​រូប​នោះ បាន​សម្រេច​ចិត្ត​មិន​ធ្វើ​តាម​ក្បួន​ដាំ​បបរ​របស់​ហាង ហើយក៏​បាន​អនុវត្ត​តាម​របៀប​របស់​គាត់​ទៅវិញ​។ នៅពេល​ខ្លះ ខ្ញុំ​ក៏​បាន​ឆ្លើយតប​ចំពោះ​ការ​បង្គាប់​របស់​ព្រះអម្ចាស់ តាម​របៀប​នេះ​ផង​ដែរ​។ ខ្ញុំ​មិន​បាន​ស្តាប់​បង្គាប់​តាម​ព្រះ​រាជ​បញ្ជា ក្នុង​ព្រះ​គម្ពីរប៊ីប​ទាំងស្រុង​ទេ ផ្ទុយ​ទៅវិញ ខ្ញុំ​អនុវត្ត​តាម​គំនិត និង​របៀប​របស់​ខ្ញុំ​។ លោក​ណាម៉ាន ជា​មេទ័ព​របស់​សាសន៍​ស៊ីរី ក៏​ហៀបនឹង​ប្រព្រឹត្ត​នូវ​កំហុស​ស្រដៀង​នេះ​ផង​ដែរ​។ កាល​ព្រះអម្ចាស់​បង្គាប់​តាមរយៈ​ហោរា​អេលីសេ ឲ្យ​គាត់​ទៅ​លាង​សម្អាត​ខ្លួន នៅ​ក្នុង​ទន្លេ​យ័រ​ដាន់ ដើម្បី​ឲ្យ​គាត់​បាន​ជា​ពី​ជំងឺ​ឃ្លង់ មេទ័ព​ដែល​មាន​អំនួត​រូប​នេះ ក៏​បាន​ខឹង​នឹង​លោក​អេលីសេ​។ គាត់​បាន​រំពឹង​ថា គាត់​នឹង​ទទួល​ការ​ប្រោស​ឲ្យ​ជា​ តែ​មិនមែន​តាម​របៀប​នេះ​ទេ ដោយ​គាត់​ជឿ​ថា ការ​យល់​ឃើញ​របស់​គាត់ មាន​ភាព​ខ្ពង់ខ្ពស់​ជាង​បង្គាប់​របស់​ព្រះ(២ពង្សាវតាក្សត្រ ៥:១១-១២)។…

Read article
ឥទ្ធិពល​របស់​យើង​មកលើ​អ្នក​ដទៃ

៣យ៉ូហាន ១:១-៨ ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្តី​ពិត​ដែល​នៅ​ក្នុង​អ្នក​។ ៣យ៉ូហាន ១:៣ លោក​បណ្ឌិត លី(Dr. Lee) ជា​សាស្ត្រាចារ្យ​នៅ​សាលា​ព្រះ​គម្ពីរ​របស់​ខ្ញុំ បាន​កត់​សំគាល់​ឃើញថា លោក​ប៊ែនជេ(Benjie) ជា​អ្នកបោសសម្អាត​សាលា មាន​ភាពយឺត​យ៉ាវ ក្នុង​ការ​​មក​ចូល​រួម​ការ​ជួបជុំ​គ្នា ដើម្បី​បរិភោគ​អាហារ​ពេល​ល្ងាច ដូច​នេះ គាត់​ក៏បាន​រំលែក​ម្ហូប​អាហារ​មួយ​ចាន​ទុក​ឲ្យ​លោក​បេនជេ​។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ជជែក​គ្នា​លេង​ជាមួយ​មិត្ត​រួម​ថ្នាក់ លោក​បណ្ឌិត​លី​ក៏បាន​ចាប់​នំ​ទ្រាបបាយ​​​ដុំ​ចុង​ក្រោយ ដាក់​ចូល​ក្នុង​ចាន​ទុក​ឲ្យ​លោក​បេនជេ យ៉ាង​ស្ងៀម​ស្ងាត់ ដោយ​បន្ថែម​ដូង និង​រោយ​ល្ង​ដ៏​ឈ្ងុយ​ឆ្ងាញ់​ពី​លើ​ផង​។ ខ្ញុំ​យល់​ឃើញថា ទង្វើ​ដ៏​សប្បុរស​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ល្អជា​ច្រើន ដែល​សាស្ត្រាចារ្យ​មុខ​វិជ្ជា​ទេវសាស្ត្រ​រូប​នេះ​បាន​ធ្វើ​សម្រាប់​អ្នក​ដទៃ ជា​ការ​បង្ហូរ​ចេញ​នូវ​សេចក្តី​សប្បុរស​របស់​ព្រះអម្ចាស់ តាមរយៈ​ជីវិត​គាត់​។ ២០ឆ្នាំ​ក្រោយមក ខ្ញុំ​នៅតែ​មាន​ចិត្ត​ស្ញប់​ស្ញែង​ចំពោះ​ទី​បន្ទាល់​របស់​គាត់​។ សាវ័ក​យ៉ូហាន ក៏​មាន​មិត្ត​ជិត​ស្និទ្ធ​ម្នាក់ ដែល​បាន​បន្សល់​ទុក​នូវ​ភាព​ស្ញប់​ស្ញែង នៅ​ក្នុង​ចិត្ត​អ្នកជឿ​ព្រះ​ជា​ច្រើន​។ ពួកគេ​បាន​ធ្វើ​បន្ទាល់​ថា លោក​កៃយុស​ជា​មនុស្ស​ស្មោះ​ត្រង់ ចំពោះ​ព្រះ និង​ព្រះ​គម្ពីរប៊ីប ដោយ​បន្ត​ដើរ​ក្នុង “សេចក្តី​ពិត”(៣យ៉ូហាន ១:៣)។ លោក​កៃយុស​បាន​ទទួល​អ្នក​ផ្សាយ​ដំណឹង​ល្អ​យ៉ាង​រាក់ទាក់ ទោះ​ពួកគេ​មិន​ស្គាល់​គ្នា​ក៏ដោយ(ខ.៥)។ ហេតុ​នេះ​ហើយ សាវ័ក​យ៉ូហាន​ក៏​បាន​រៀប​រាប់​ថា គេ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ស្រឡាញ់​របស់​លោក​កៃយុស(ខ.៦)។ សេចក្តី​ស្មោះ​ត្រង់​ដែល​លោក​កៃយុស​មាន​ចំពោះ​ព្រះ និង​ចំពោះ​អ្នកជឿ​ដទៃ​ទៀត មាន​ប្រយោជន៍​ចំពោះ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​។ ឥទ្ធិពល​ដែល​គ្រូ​របស់​ខ្ញុំ​មាន​មក​លើ​ខ្ញុំ និង​ឥទ្ធិពល​ដែល​លោក​កៃយុស​មាន​មក​លើ​មនុស្ស​នៅ​សម័យ​គាត់ គឺជា​ការ​ក្រើន​រំឭក​ដ៏​មាន​អំណាច​ថា…

Read article
កន្លែង​ជ្រកកោន​ពិត​ប្រាកដ​ក្នុង​ព្រះអង្គ

ទំនុក​ដំកើង ៩១:១-២,១៤-១៦ ទ្រង់​ជា​ទីពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុកចិត្ត​នឹង​ទ្រង់​។ ទំនុក​ដំកើង ៩១:២ បន្ទាប់ពី​ភរិយា​របស់​លោក​ហ្វ្រេដ(Fred) បាន​ទទួល​មរណៈ​ភាព គាត់​មាន​អារម្មណ៍​ថា គាត់​អត់​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​នៃ​ការ​បាត់បង់​នេះ​បាន ដរាបណា គាត់​នៅតែ​អាច​អាច​ញាំ​អាហារ​ពេល​ព្រឹក​រៀង​រាល់​ថ្ងៃ​ច័ន្ទ​ជាមួយ​មិត្ត​ភក្តិ​គាត់​។ មិត្ត​ភក្តិ​របស់​គាត់​ដែល​បាន​ចូល​និវត្តន៍​ដូច​គាត់​ដែរ បាន​លើក​ទឹក​ចិត្ត​គាត់​យ៉ាង​ខ្លាំង​។ ពេលណា​ការ​សោក​សង្រេង​វិល​ត្រឡប់​មក​រក​គាត់​ទៀត គាត់​ក៏បាន​គិត​អំពី​ភាព​សប្បាយ​រីករាយ​ដែល​គាត់​នឹង​មាន​ជាមួយ​ពួកគេ នៅពេល​បន្ទាប់​ទៀត​។ គាត់​មាន​អារម្មណ៍​ថា កន្លែង​អង្គុយ​ដែល​គាត់​មាននៅ​ក្បែរ​ពួកគេ ក្នុង​ពេល​ជួប​ជុំ​គ្នា គឺជា​កន្លែង​កម្សាន្ត​ចិត្ត​ដែល​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ធូរ​​ស្បើយ​ពី​ទុក្ខសោក​ទាំងឡាយ​។ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​វេលា​បាន​កន្លង​ផុត​ទៅ ការ​ជួប​ជុំ​គ្នា​ក៏​លែង​មាន​ទៀត ដោយ​មិត្តភក្ដិ​គាត់​ខ្លះ​មាន​ជំងឺ ខ្លះ​បាន​លាចាក​លោក​។ ភាព​ចន្លោះ​ប្រហោង​ក្នុង​ចិត្ត​គាត់ ក៏បាន​នាំ​គាត់​ឲ្យ​ទៅ​ស្វែងរក​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ព្រះអម្ចាស់ ដែល​គាត់​ធ្លាប់​បាន​ជឿ​ក្នុង​វ័យ​យុវជន​។ គាត់​មាន​ប្រសាសន៍​ថា “សព្វថ្ងៃ​នេះ ខ្ញុំ​ញាំ​អាហារ​ពេល​ព្រឹក​តែ​ម្នាក់ឯង តែ​ខ្ញុំ​តែងតែ​នឹក​ចាំ​ថា ព្រះយេស៊ូវ​តែងតែ​គង់នៅ​ជាមួយ​ខ្ញុំ​ជានិច្ច​។ ហើយ​ពេលណា​ខ្ញុំ​ដើរ​ចេញពី​កន្លែង​ញាំ​អាហារ​ពេល​ព្រឹក ខ្ញុំ​មិន​បាន​ដើរ​ចេញ ដើម្បី​ប្រឈម​មុខ​ដាក់​បញ្ហា​តែ​ម្នាក់ឯង នៅពេល​បន្ទាប់ ក្នុង​ថ្ងៃ​នីមួយៗ​ទៀត​ទេ​”។ លោក​ហ្វ្រេដ​បាន​រក​ឃើញ​សុវត្ថិភាព និង​ការ​កម្សាន្ត​ចិត្ត ក្នុង​ព្រះ​វត្ត​មាន​ព្រះអង្គ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ​ពោល​ថា “ទ្រង់​ជា​ទីពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូល​បង្គំ គឺជា​ព្រះ​នៃ​ទូល​បង្គំ​ហើយ ទូល​បង្គំ​ទុកចិត្ត​នឹង​ទ្រង់”(ទំនុក​ដំកើង ៩១:២)។ លោក​ហ្រ្វេដ​ក៏​បាន​ដឹង​ថា កន្លែង​មាន​សុវត្ថិភាព មិនមែន​ជាទី​កន្លែង​សម្រាប់​លាក់ពួន​ខាង​សាច់​ឈាម​នោះ​ទេ…

Read article
តើ​អំពល់​អ្វី​ដល់​អ្នក?

យ៉ូហាន ២១:១៥-២២ នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ​។ យ៉ូហាន ២១:២២ មាន​ពេល​មួយ​ក្មួយ​ស្រី​ខ្ញុំ​អាយុ៦ឆ្នាំ បាន​សួរ​ខ្ញុំ​ថា ហេតុ​អ្វី​គាត់​ទទួល​បាន​ស្ករ​គ្រាប់​ មាន​រស់​ជាតិ​ស្តូ្របឺរី តែ​បង​ប្អូន​គាត់​ទទួល​បាន​ស្ករ​គ្រាប់​មាន​រស់​ជាតិ​ទំពាំង​បាយ​ជូរ? តាមរយៈ​អាកប្ប​កិរិយា​របស់​ក្មួយ​ប្រុស​ក្មួយ​ស្រី​របស់​ខ្ញុំ ខ្ញុំ​រៀន​សូត្រ​បាន​ថា ក្មេងៗ​ច្រើនតែ​ប្រៀបធៀប​របស់​អ្វី​ដែល​គាត់​បាន​ទទួល ជាមួយនឹង​របស់​អ្វី​ដែល​អ្នក​ដទៃ​បាន​ទទួល​។ បញ្ហា​នេះ​មានន័យថា ក្នុង​នាម​ខ្ញុំ​ជា​ម្តាយមីង​ដែល​ស្រឡាញ់​ពួក​គាត់ ខ្ញុំ​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ប្រាជ្ញា មុន​នឹង​ឲ្យ​អ្វីមួយ​ដល់​ពួកគេ​។ ជួនកាល ខ្ញុំ​ក៏​បាន​ប្រៀបធៀប​របស់​អ្វី​ដែល​ព្រះ​ប្រទាន​ខ្ញុំ ជាមួយនឹង​របស់​ដែល​ព្រះអង្គ​ប្រទាន​អ្នក​ដទៃ​ផង​ដែរ​។ ខ្ញុំ​ទូល​សួរ​ព្រះ​អង្គ​ថា “ហេតុ​អ្វី​ទូល​បង្គំ​បាន​របស់​នេះ តែ​នាង​បាន​របស់​នោះ​អញ្ចឹង?” សំណួរ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​អ្វី​ដែល​លោក​ស៊ីម៉ូន ពេត្រុស​បាន​សួរ​ព្រះយេស៊ូវ នៅ​សមុទ្រ​កាលីឡេ​។ កាល​នោះ ព្រះយេស៊ូវ​ទើបតែ​បាន​ប្រទាន​ការ​ស្អាង​ឡើង​វិញ និង​ការ​អត់​ទោស​បាប​ដល់​គាត់ បន្ទាប់ពី​គាត់​បាន​បដិសេធន៍​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏បាន​ប្រាប់​គាត់​ថា គាត់​នឹង​បាន​ថ្វាយ​សិរី​ល្អ​ដល់​ព្រះ ដោយ​ការ​ស្លាប់ ដោយសារ​សេចក្តី​ជំនឿ(យ៉ូហាន ២១:‌១៥-១៩)។ ពេល​នោះ គាត់​មិន​បាន​ឆ្លើយ​តប​ថា បាទ ចំពោះ​ការ​ត្រាស់ហៅ​របស់​ព្រះយេស៊ូវ​ទេ តែ​គាត់​បែរជា​សួរ​ព្រះ​អង្គ​ថា​ “ព្រះ​អម្ចាស់​អើយ តើ​អ្នក​នោះ​នឹង​បាន​ដូច​ម្តេច​ទៅ?”(ខ.២១)។ ព្រះយេស៊ូវ​ក៏បាន​​ឆ្លើយ​តប​ថា “បើសិន​ជា​ខ្ញុំ​ចង់​ឲ្យ​អ្នក​នោះ​នៅ ទាល់តែ​ខ្ញុំ​មក នោះ​តើ​អំពល់​អ្វី​ដល់​អ្នក ចូរ​ឲ្យ​អ្នក​មក​តាម​ខ្ញុំ​ចុះ”(ខ.២២)។ ខ្ញុំ​ជឿ​ថា ព្រះយេស៊ូវ​ក៏​មាន​បន្ទូល​ដូច​នេះ ចំពោះ​យើង​ផង​ដែរ​។ ពេលណា​ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​ទិសដៅ ក្នុង​ផ្នែក​ណាមួយ​នៃ​ជីវិត​យើង​ហើយ…

Read article