Karen Huang

You are here:
សន្តិភាពរបស់ព្រះអង្គ

ឯ​អ្នក​ណា​ដែល​មាន​គំនិត​ជាប់​តាម​ទ្រង់ នោះ​ទ្រង់​នឹង​ថែ​រក្សា​អ្នក​នោះ ឲ្យ​មាន​សេចក្តី​សុខ​ពេញ​ខ្នាត ដោយ​ព្រោះ​គេ​ទុក​ចិត្ត​នឹង​ទ្រង់។ អេសាយ ២៦:៣ មាន​ពេល​មួយ ខ្ញុំ​បាន​ជម្នះ​​ភាព​តាន​តឹង នៅ​កន្លែង​ធ្វើការ ដែល​មាន​ពេញ​ដោយ​ការ​ប៉ះ​ទង្គិច​គ្នា។ ការ​ព្រួយ​បារម្ភ​បាន​ក្លាយ​ជា​ទម្លាប់​របស់​ខ្ញុំ​ទៅ​ហើយ ដូចនេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​ខ្លួន​ឯង​មាន​សន្តិ​ភាព​ក្នុង​ចិត្ត។ ជា​ជាង​មាន​ការ​ថប់​បារម្ភ ខ្ញុំ​អាច​ឆ្លើយ​តប​ចំពោះ​បញ្ហា ដោយ​ចិត្ត និង​គំនិត​ដែល​ស្ងប់​។ ខ្ញុំ​ដឹង​ថា មាន​តែ​ព្រះ​ទេ ដែល​អាច​ប្រទាន​សន្តិភាព ឬ​សេចក្តី​សុខ​សាន្ត​នេះ​បាន។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ផ្សេង​ទៀត ក្នុង​ជីវិត​ខ្ញុំ ពេល​ដែល​អ្វី​ៗ​មាន​ដំណើរ​ការ​ល្អ ចិត្ត​របស់​ខ្ញុំ​បែរ​ជា​គ្មាន​សន្តិភាព​ទៅ​វិញ។ ខ្ញុំ​ដឹង​ថា វា​បណ្តាល​មក​ពី​ខ្ញុំ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ជា​ជាង​ជឿ​ព្រះ និង​ការ​ដឹកនាំ​របស់​ព្រះ​អង្គ។ ក្រឡេក​មក​ក្រោយ​វិញ ខ្ញុំ​ក៏​បាន​ដឹង​ថា សន្តិភាព​ពិត​ប្រាកដ គឺ​សន្តិភាព​របស់​ព្រះ គឺ​មិន​ផ្តេក​ផ្តួល​ទៅ​តាម​កាលៈទេសៈ​របស់​យើង​នោះ​ទេ តែ​ដោយសារ​យើង​ទុក​ចិត្ត​ព្រះ​អង្គ។ សន្តិភាព​របស់​ព្រះ​កើត​មាន​ដល់​យើង ពេល​ដែល​គំនិត​របស់​យើង​ជាប់​តាម​ព្រះ​អង្គ​(អេសាយ ២៦:៣)។ ក្នុង​ព្រះគម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ ពាក្យ ជាប់​តាម គឺ​មាន​ន័យ​ថា “ពឹង​ផ្អែក​លើ”។ កាល​ណា​យើង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ យើង​នឹង​បាន​ពិសោធន៍​នូវ​ព្រះ​វត្ត​មាន​ដ៏​សុខ​សាន្ត​របស់​ព្រះ​អង្គ។ យើង​អាច​ទុក​ចិត្ត​ព្រះ ដោយ​នឹក​ចាំ​ថា ព្រះអង្គ​ទម្លាក់​មនុស្ស​អួត និង​មនុស្ស​អាក្រក់​ចុះ ឲ្យ​រៀប​ទាប ហើយ​តម្រង់​ផ្លូវ​ឲ្យ​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ(ខ.៥-៧)។ ពេល​ណា​ខ្ញុំ​បាន​ពិសោធន៍​នឹង​សន្តិភាព ក្នុង​រដូវ​កាល​ដ៏​ពិបាក…

Read article
ពេលដែលអ្នកមិនអាចបន្តដំណើរទៅមុខទៀត

កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ​ … សេចក្តី​ស្មោះត្រង់​របស់​ទ្រង់​ធំ​ណាស់។  បរិទេវ ៣:២២-២៣ កាល​ពី​ឆ្នាំ​២០០៦ ឪពុក​ខ្ញុំ​បាន​ទៅ​ពិនិត្យ​សុខភាព​រក​ឃើញ​ថា គាត់​មាន​ជំងឺ​ប្រព័ន្ធ​ប្រសាទ ដែល​បាន​ឆក់​យក​ការ​ចង​ចាំ សមត្ថភាព​ក្នុង​ការ​និយាយ​ស្តី និង​ការ​គ្រប់​គ្រង​មក​លើ​ចលនា​នៃ​រូប​កាយ​គាត់។ គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ងើប​ពី​គ្រែ​មិន​រួច នៅ​ឆ្នាំ​២០១១ ហើយ​ម្តាយ​ខ្ញុំ​ក៏​បាន​បន្ត​មើល​ថែ​គាត់​នៅ​ផ្ទះ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ យើង​ហាក់​ដូច​ជា​កំពុង​ស្ថិត​ក្នុង​ភាព​ងងឹត ពេល​ដែល​គាត់​ចាប់​ផ្តើម​មាន​ជំងឺ។ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ខ្ញុំ​មិន​ចេះ​ថែរក្សា​អ្នក​ជំងឺ​ទាល់​តែ​សោះ ហើយ​ខ្ញុំ​មាន​ការ​ថប់​បារម្ភ អំពី​បញ្ហា​ហិរញ្ញវត្ថុ ​និង​សុខភាព​របស់​ម្តាយ​ខ្ញុំ។​ ពេល​ដែល​ពន្លឺ​មាន​ភាព​ស្រអាប់ ដូច​សណ្ឋាន​នៃ​ចិត្ត​ខ្ញុំ ជា​ញឹក​ញាប់ បទ​គម្ពីរ​បរិទេវ ៣:២២ បាន​ជួយ​ខ្ញុំ​ឲ្យ​ក្រោក​ឡើង នៅ​ពេល​ព្រឹក ដោយ​រំឭក​ខ្ញុំ​ថា “កុំ​តែ​មាន​សេចក្តី​សប្បុរស​របស់​ព្រះយេហូវ៉ា នោះ​យើង​បាន​សូន្យ​បាត់​អស់​រលីង​ទៅ”។ ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ “សូន្យ​បាត់” មាន​ន័យ​ថា “ប្រើ​អស់​ទាំង​ស្រុង” ឬ “ដល់​ទី​បញ្ចប់”។ សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​របស់​ព្រះ ជួយ​ឲ្យ​យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ដោយ​ក្រោក​ឡើង ដើម្បី​ប្រឈម​មុខ​ដាក់​ថ្ងៃ​នីមួយ​ៗ។ ទុក្ខ​លំបាក​របស់​យើង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា មិន​អាច​ស៊ូទ្រាំ​បាន តែ​យើង​នឹង​មិន​វិនាស​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ ធំ​ជាង​បញ្ហា​របស់​យើង​ឆ្ងាយ​ណាស់! មាន​ពេល​ជា​ច្រើន​ដង ​ខ្ញុំ​បាន​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ផ្លូវ​ដ៏​ស្មោះ​ត្រង់ ពេញ​ដោយ​ក្តី​ស្រឡាញ់ ដល់​ក្រុម​គ្រួសារ​ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​ការ​ផ្គត់​ផ្គង់​របស់​ព្រះ​អង្គ…

Read article
គ្មានអ្វីដែលសាមញ្ញនោះទេ

ពេល​ដែល​អ្នក​ស្រី​អានីតា(Anita) បាន​លា​ចាក​លោក ក្នុង​អាយុ​៩០​ឆ្នាំ ក្នុង​ដំណេក​របស់​គាត់ ភាព​ស្ងាត់​ស្ងៀម​នៃ​ការ​ស្លាប់​របស់​គាត់ បាន​ឆ្លុះ​បញ្ចាំង អំពី​ភាព​ស្ងាត់​ស្ងៀម​នៃ​ជីវិត​គាត់​ផង​ដែរ។ គាត់​ជា​ស្រ្តី​មេម៉ាយ​ម្នាក់ ដែល​បាន​ធ្វើ​ការ​លះ​បង់​សម្រាប់​កូន​ចៅ​របស់​គាត់ ហើយ​ក៏​បាន​ធ្វើ​ជា​មិត្ត​សំឡាញ់​របស់​យុវនារី​ជា​ច្រើន ក្នុង​ពួក​ជំនុំ។ អ្នក​ស្រី​អានីតា មិន​មាន​ឈ្មោះ​ល្បី ជា​អ្នក​មាន​ប្រាជ្ញា ឬ​មាន​ស្នាដៃ​នោះ​ទេ។ ប៉ុន្តែ ជំនឿ​ដ៏​ជ្រាល​ជ្រៅ ដែល​គាត់​មាន​ចំពោះ​ព្រះ បាន​បណ្តាល​ចិត្ត​អ្នក​ដែល​ស្គាល់​គាត់។ មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​បាន​និយាយ​ថា “ពេល​ដែល​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ដោះ​ស្រាយ​បញ្ហា​ដោយ​របៀប​ណា ខ្ញុំ​មិន​បាន​រំឭក​ខ្លួន​ឯង អំពី​ពាក្យ​សម្តី​របស់​គ្រូ​អធិប្បាយ ឬ​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​នោះ​ទេ។ គឺ​ខ្ញុំ​គិត អំពី​ពាក្យ​អ្វី​ដែល​អ្នក​ស្រី​អានីតា​និយាយ”។ មនុស្ស​ជា​ច្រើន​មាន​លក្ខណៈ​ដូច​អ្នក​ស្រី​អានីតា ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​សាមញ្ញ។ ឈ្មោះ​យើង​នឹង​មិន​ឮ​គេ​និយាយ ក្នុង​ព័ត៌មាន​នោះ​ទេ ហើយ​គេ​ក៏​នឹង​មិន​សង់​រូប​សំណាក់ ដើម្បី​ផ្តល់​កិត្តិយស​ដល់​យើង​ដែរ។ តែ​ជីវិត​ដែល​រស់​នៅ ដោយ​ជំនឿ ក្នុង​ព្រះ​យេស៊ូវ មិន​មែន​ជា​ជីវិត​ធម្មតា​ឡើយ។ បទ​គម្ពីរ​ហេព្រើរ ជំពូក​១១ បាន​និយាយ​អំពី​មនុស្ស​មួយ​ចំនួន ដោយ​មិន​បញ្ចេញ​ឈ្មោះ​ពួក​គេ (ខ.៣៥-៣៨) ។ ពួក​គេ​បាន​ដើរ តាម​ផ្លូវ​ដ៏​លំបាក​វេទនា ហើយ​ក៏​មិន​បាន​ទទួល​រង្វាន់ ក្នុង​ជីវិត​នេះ​ដែរ​(ខ.៣៩)។​  តែ​ដោយសារ​ពួក​គេ​ស្តាប់​បង្គាប់​ព្រះ នោះ​សេចក្តី​ជំនឿ​របស់​ពួក​គេ​មិន​អសារ​ឥត​ការ​ឡើយ។ ព្រះ​ទ្រង់​ប្រើ​ជីវិត​ពួក​គេ ទោះ​ពួក​គេ​មិន​ល្អ​ឥត​ខ្ចោះ​ក៏​ដោយ(ខ.៤០)។ តើ​អ្នក​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ដោយសារ​ជីវិត​អ្នក​ហាក់​ដូចជា​សាមញ្ញ​ពេក នោះ​ចូរ​ចាំ​ថា…

Read article