Karen Huang

You are here:
អ្នកអាចទុកចិត្តព្រះអង្គបាន

ទំនុក​ដំកើង ៩:៧-១០ ឯ​អស់អ្នក​ដែល​ស្គាល់​ព្រះ​នាម​ទ្រង់ គេ​នឹង​ទុកចិត្ត​ដល់​ទ្រង់​។ ទំនុក​ដំកើង ៩:១០ កាល​ឆ្មា​ខ្ញុំ​ឈ្មោះ​មីគគី(Mickey) មាន​ជំងឺ​ឈឺ​ភ្នែក ខ្ញុំ​បាន​បន្តក់ថ្នាំ​ភ្នែក​ឲ្យ​វា​រៀង​រាល់​ថ្ងៃ​។ ពេល​ដែល​ខ្ញុំ​ដាក់​វា​នៅ​លើ​ឡាបូ​លាងដៃ ក្នុង​បន្ទប់​ទឹក វា​ក៏បាន​អង្គុយ​មើល​មក​ខ្ញុំ ដោយ​កែវ​ភ្នែក​បង្ហាញ​ការ​ភ័យ​ខ្លាច ហើយ​បាន​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ថ្នាំ​បន្តក់​ភ្នែក​។ ខ្ញុំ​ក៏​បាន​សរសើរ​វា​ថា “ឆ្មា​ល្អ”។ ទោះ​វា​មិន​យល់ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ក៏ដោយ វា​មិន​បាន​លោត​ចុះ​ពី​ឡាបូ​លាងដៃ គ្រហឹម​ដាក់​ខ្ញុំ ឬ​ខ្វាច​ដៃ​ខ្ញុំ​ទេ។ ផ្ទុយ​ទៅវិញ វា​បាន​ត្រដុស​ខ្លួន​វា​នឹង​ខ្ញុំ​កាន់តែ​ខ្លាំង ព្រោះ​វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ​។ កាល​ស្តេច​ដាវីឌ​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៩ ទ្រង់​ប្រាកដ​ជា​បាន​ដក​ពិសោធន៍​ជា​មួយ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអម្ចាស់ ជា​ច្រើន​មក​ហើយ​។ ទ្រង់​បាន​ងាក​ទៅ​រក​ព្រះអម្ចាស់ ដើម្បី​ទទួល​ការ​ការពារ​ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទ្រង់ ហើយ​ព្រះអម្ចាស់​ក៏​បាន​ជួយ​ទ្រង់(ខ.៣-៦)។ ក្នុង​អំឡុង​ពេល​ដែល​ស្តេច​ដាវីឌ​ត្រូវ​ការ​ជំនួយ ព្រះអម្ចាស់​មិន​បាន​ធ្វើ​ឲ្យ​ទ្រង់​ខក​ចិត្ត​ឡើយ​។ ជា​លទ្ធផល ស្តេច​ដាវីឌ​បាន​ស្គាល់​ព្រះអម្ចាស់​កាន់តែ​ច្បាស់​។ ទ្រង់​ជ្រាប​ថា ព្រះអម្ចាស់​មាន​ព្រះ​ចេ​ស្តា សុ​ចរិត មាន​សេចក្តី​ស្រឡាញ់ ហើយ​ស្មោះ​ត្រង់​។ ហេតុ​នេះ​ហើយ ស្តេច​ដាវីឌ​បាន​ទុកចិត្ត​ព្រះអម្ចាស់​។ ទ្រង់​ជ្រាប​ថា ទ្រង់​អាច​ទុកចិត្ត​ព្រះអម្ចាស់​បាន​។ ខ្ញុំ​បាន​មើលថែ​ឆ្មា​ខ្ញុំ ពេល​វា​មាន​ជំងឺ​ច្រើន​ដង​ហើយ ចាប់​តាំងពី​ពេលយប់​ដែល​ខ្ញុំ​បាន​ឃើញ​វា ជា​កូន​ឆ្មា​ដែល​កំពុង​ស្រេក​ឃ្លាន​អាហារ​នៅ​លើ​ចិញ្ចើម​ផ្លូវ​។ វា​ដឹង​ថា វា​អាច​ទុកចិត្ត​ខ្ញុំ ទោះ​វា​មិន​យល់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​សម្រាប់​វា​ក៏ដោយ​។ ស្រដៀង​គ្នា​នេះ​ដែរ ការ​នឹក​ចាំ​ពី​សេចក្តី​ស្មោះ​ត្រង់​ដែល​ព្រះអង្គ​មាន​ចំពោះ​យើង…

Read article
យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

ហេព្រើរ ៦:១៦-២០ យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​នោះ ទុក​ដូចជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​លាប់​មាំមួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំងនន​។ ហេព្រើរ ៦:១៩ មាន​ពេល​មួយ​ខ្ញុំ​បាន​យក​រូបថត​មួយ​សន្លឹក បង្ហាញ​សិស្ស​សាលា​រៀន​ថ្ងៃ​អា​ទិត្យ ថ្នាក់ទី៦​។ ក្នុង​រូបថត​នោះ យើង​អាច​ឃើញ​ជន​អនាថា​ដេក​នៅ​ក្រោម​ដំបូល​ធ្វើ​ក្រដាស​ឡាំង នៅ​ច្រក​ផ្លូវឌឿងហែម​ដែល​មិន​សូវ​មាន​ពន្លឺ​។ ខ្ញុំ​ក៏បាន​សួរ​ពួក​គេ​ថា តើ​ជន​អនាថា​ទាំង​នោះ​កំពុងតែ​ត្រូវ​ការ​អ្វី? ខ្លះ​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​អាហារ”។ ខ្លះ​ទៀត​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​លុយ”។ ក្មេង​ប្រុស​ម្នាក់​ក៏បាន​ឆ្លើយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា “ពួកគេ​ត្រូវ​ការ​កន្លែង​រស់នៅ​មាន​សុវត្ថិភាព”។ បន្ទាប់មក ក្មេង​ស្រី​ម្នាក់​ក៏​បាន​និយាយ​ថា “ពួកគេ​ត្រូវ​ការ​សេចក្តី​សង្ឃឹម”។ នាង​ក៏​បាន​ពន្យល់​ថា “សេចក្តី​សង្ឃឹម គឺជា​ការ​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​សម្ដី​របស់​នាង ពេល​ដែល​នាង​​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង ព្រោះ​មនុស្ស​យើង​ងាយ​នឹង​ឈប់​រំពឹង​ថា ការ​ល្អ​នឹង​កើត​មាន​ឡើង ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​។ ពាក្យ​សម្ដី​របស់​នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បក​ស្រាយ​ក្នុង​ព្រះ​គម្ពីរ​។ “បើ​សេចក្តី​ជំនឿ គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម”(ហេព្រើរ ១១:១) នោះ​មានន័យថា អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ អាច​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង​ផង​ដែរ​។ តើមាន​ការ​អ្វី​ដែល​ល្អ​បំផុត ដែល​អ្នកជឿ​ព្រះយេស៊ូវ​អាច​សង្ឃឹមថា នឹង​ទទួល​បាន ដោយ​សេចក្តី​ជំនឿ? គឺ “ព្រះ​បន្ទូល​សន្យា​ថា នឹង​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ”(៤:១)។ សម្រាប់​អ្នកជឿ ការ​សម្រាក​របស់​ព្រះអង្គ​រាប់​បញ្ចូល សន្តិភាព​របស់​ព្រះអង្គ ការ​ទុក​ចិត្ត​ថា​បាន​សង្គ្រោះ ការ​ពឹង​ផ្អែក​ទៅលើ​កម្លាំង​របស់​ព្រះអង្គ…

Read article
ពេលដែលអ្នកនឿយព្រួយខ្លាំង

សូមអាន ម៉ាថាយ ១១:២៥-៣០ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨ នៅពេល​ល្ងាច​ថ្ងៃ​សុក្រ ជា​ថ្ងៃ​ធ្វើ​ការ ខ្ញុំ​នៅ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​នៅឡើយ​។ ខ្ញុំ​គួរតែ​មាន​ចិត្ត​រីករាយ ចំពោះ​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​ចប់ នៅ​ថ្ងៃ​នោះ តែ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ​។ ស្មា​របស់​ខ្ញុំ​បាន​ចុក​រោយ ដោយសារ​ទម្ងន់​ដ៏​ធ្ងន់​នៃ​ការ​ថប់​បារម្ភ ដោយសារ​បញ្ហា​នៅ​កន្លែង​ធ្វើ​ការ ហើយ​គំនិត​របស់​ខ្ញុំ​ក៏​បាន​ហត់នឿយ ដោយសារ​ការ​គិត​អំពី​បញ្ហា​ទំនាក់​ទំនង​។ ខ្ញុំ​ចង់​រត់​គេច​ចេញពី​បញ្ហា​ទាំង​អស់​នោះ ហើយ​ខ្ញុំ​ក៏បាន​គិត​ចង់ទៅ​មើល​ទូរទស្សន៍​នៅ​យប់​នោះ​។ តែ​ខ្ញុំ​បាន​បិទ​ភ្នែក​អធិស្ឋាន​ខ្សិបៗ​ថា “ព្រះ​អម្ចាស់​អើយ”។ ខ្ញុំ​អស់​កម្លាំង​ពេក មិន​ចង់​និយាយ​អ្វី​ទៀត​ទេ​។ ភាព​ហត់​នឿយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាច​អធិស្ឋាន​បានតែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ​។ ហើយ​ភ្លាមៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត​។ ព្រះយេស៊ូវ​មាន​បន្ទូល​មក​កាន់​យើង​រាល់​គ្នា ដែល​កំពុង​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​ថា “ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ គឺ​មិនមែន​សម្រាក ដោយ​ការ​គេង​លក់​ឲ្យ​បាន​ស្កប់​ស្កល់​នៅ​ពេលយប់​នោះ​ទេ​។ ហើយក៏​មិនមែន​ជា​ការ​គេចវេស​ពី​​បញ្ហា ដោយ​ការ​មើល​ទូរទស្សន៍​បន្លប់​ខ្លួនឯង​នោះ​ឡើយ​។ ហើយក៏​មិនមែន​ជា​ការ​មាន​អារម្មណ៍​ធូរ​ស្បើយ បន្ទាប់ពី​បញ្ហា​យើង​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ដែរ​។ ទោះ​ការ​សម្រាក​ទាំង​អស់​នេះ ជា​ការ​សម្រាក​ដ៏​ល្អ តែ​ភាព​ធូរ​ស្រាល​ដែល​យើង​ទទួល​បាន​ពី​ការ​សម្រាក​ដូច​នេះ មាន​រយៈ​ពេល​ខ្លី ហើយ​អាស្រ័យ​ទៅលើ​កាលៈទេសៈ​របស់​យើង​ប៉ុណ្ណោះ​។ តែ​ផ្ទុយ​ទៅវិញ ការ​សម្រាក​ដែល​ព្រះយេស៊ូវ​ប្រទាន មាន​ភាព​ស្ថិត​ស្ថេរ ហើយ​មាន​ការ​ធានា​ថា ព្រះទ័យ​ព្រះអង្គ​មិន​ប្រែ​ប្រួល​ឡើយ​។ ព្រះអង្គ​តែងតែ​ល្អជា​រៀង​រហូត​។ ព្រះអង្គ​ប្រទាន​យើង​នូវ​ការ​សម្រាក​ដ៏​ពិត…

Read article
តើខ្ញុំមានគោលបំណងអ្វី សម្រាប់ការរស់នៅ?

ដ្បិត​ខ្ញុំ​នឹង​ចាំ​ពី​សេចក្តី​ជំនឿ​ស្មោះត្រង់ ដែល​នៅក្នុង​អ្នក សេចក្តី​ជំនឿ​នោះ​បាន​នៅក្នុង​យាយ​ឡូអ៊ីស ជា​ជីដូន​របស់​អ្នកជា​មុនដំបូង រួច​ក៏​នៅក្នុង​អ្នក​អ៊ើ​នីស ជា​ម្តាយ​អ្នក​ដែរ។ ២ធីម៉ូថេ ១:៥ មាន​ពេល​មួយ លោក​ហា​រ៉ូល(Harold) បាន​និយាយ​ថា គាត់​មាន​អារម្មណ៍​ថា គាត់​គ្មាន​ប្រយោជន៍អ្វី​សម្រាប់​រស់នៅ​ទៀត​ទេ ព្រោះ​គាត់​ជា​បុរស​ពោះម៉ាយ ដែល​បាន​​ចូល​និវត្តន៍​ហើយ។ កូនៗ​រវល់​នឹង​គ្រួសារ​របស់​ពួក​គេ​រៀង​ខ្លួន បាន​ជា​គាត់​ចំណាយ​ពេល​ម្នាក់ឯង មើល​ស្រមោល​នៅ​លើ​ជញ្ជាំង​ផ្ទះ យ៉ាង​ស្ងប់ស្ងាត់ នៅពេល​ល្ងាច។ គាត់​ច្រើនតែ​ប្រាប់​កូនស្រី​គាត់​ថា គាត់​ចាស់ហើយ គាត់​បាន​រស់នៅ​ឆ្អែតឆ្អន់ គាត់​គ្មាន​គោលបំណង​សម្រាប់​រស់នៅ​ទៀត​ទេ ព្រះ​ទ្រង់​អាច​ដក​យកជីវិត​គាត់ នៅពេល​ណា​ក៏បាន។ ទោះជាយ៉ាងណា​ក៏ដោយ នៅពេល​រសៀល​មួយ​នោះ ការសន្ទនា​ជាមួយ​អ្នកជិតខាង​គាត់ បាន​កែប្រែ​គំនិត​គាត់។ គាត់​ថា អ្នកជិតខាង​គាត់​មាន​បញ្ហា​ជា​មួយ​កូន​ៗ ដូចនេះ គាត់​ក៏បាន​អធិស្ឋាន​ឲ្យ​អ្នកជិតខាង​គាត់។ ក្រោយមក គាត់​ក៏បាន​ផ្សាយដំណឹង​ល្អជា​មួយ​អ្នកនោះ។ ដូចនេះ គាត់​ក៏បាន​ដឹង​ថា គាត់​នៅតែ​មាន​គោលបំណង សម្រាប់​រស់នៅ! ឲ្យតែ​​មាន​មនុស្ស​ដែល​មិនទាន់​បានឮ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​ គាត់​ត្រូវតែ​ប្រាប់​ពួក​គេ​ឲ្យបាន​ស្គាល់​ព្រះអង្គ​សង្គ្រោះ។ ពេល​ដែល​លោក​ហារ៉ូល​បាន​ឆ្លើយតប ចំពោះ​ការ​ទំនាក់ទំនង​ដ៏​សាមញ្ញ ជា​រៀងរាល់ថ្ងៃ ដោយ​ចែកចាយ​អំពី​សេចក្តី​ជំនឿ​របស់​គាត់ ជីវិត​របស់​អ្នកជិតខាង​គាត់​ក៏បាន​ផ្លាស់​ប្រែ។ ក្នុង​បទ​គម្ពីរ ២ធីម៉ូថេ ជំពូក១ សាវ័ក​ប៉ុល​បាន​លើកឡើង អំពី​ស្រ្តី​ពីរ​នាក់ ដែល​ព្រះ​ទ្រង់​បាន​ប្រើ​យ៉ាងដូច​នេះ​ដែរ ដើម្បី​កែប្រែ​ជីវិត​មនុស្ស​ម្នាក់​ទៀត គឺ​លោក​ធីម៉ូថេ…

Read article
ពេលណាអ្នកស្ថិតក្នុងភាពឯកោ

ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤ នៅ​ម៉ោង៧យប់ លោក​វៃ-លាំង(Hui-Liang) កំពុង​ញាំ​បាយ ជាមួយ​ប្រហិត​ត្រី​ដែល​នៅសល់​ពី​ថ្ងៃមុន ក្នុង​ផ្ទះបាយ។ គ្រួសារ​ត្រកូល​ឆ្វ័រ(Chua) កំពុង​ញាំ​អាហារ​ពេលល្ងាច នៅក្នុង​ខុនដូ ដែល​នៅ​ជាប់​ខុនដូ​គាត់ ហើយ​សម្លេង​សើច​សប្បាយ និង​ការ​ជជែកគ្នា​បាន​លប់​ពីលើ​ភាព​ស្ងប់​ស្ងាត ក្នុង​ខុនដូ​របស់​លោក​វៃ-លាំង ជា​កន្លែង​ដែល​គាត់​បាន​រស់នៅ​ម្នាក់ឯង ចាប់តាំងពី​ពេល​ដែល​ភរិយា​គាត់​បាន​លាចាក​លោក។ គាត់​បាន​រៀន​រស់នៅ ដោយ​ភាព​ឯកោ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ការ​ឈឺចុក​ចាប់​របស់​គាត់ បាន​កើតមាន​ជាប្រចាំ​ជា​ធម្មតា។ តែ​នៅ​យប់​មួយ​នោះ ពេល​គាត់​ឃើញ​ចាន​ចង្កិះ និង​ចង្កិះ​មួយ​គូរ នៅ​លើ​តុបាយ ការ​ឈឺចុក​ចាប់បាន​ចាក់​ចូលក្នុង​ចិត្ត​គាត់​យ៉ាង​ជ្រៅ។ មុន​ពេល​គាត់​ចូល​គេង​នៅ​យប់​នោះ គាត់​ក៏បាន​អាន​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ជា​បទ​គម្ពីរ​ដែល​គាត់​ចូលចិត្តជាង​គេ។ ពាក្យ​ដែល​ប៉ះពាល់​ចិត្ត​គាត់​ខ្លាំង​ជាងគេ គឺ​មាននៅ​ក្នុង​ឃ្លា​ដែល​ចែងថា “ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ”(ខ.៤)។ លោក​វៃ-លាំង​បាន​រក​ឃើញ​សន្តិភាព​ក្នុងចិត្ត ពេល​ដែល​គាត់​ជញ្ជឹងគិត​អំពី​ព្រះ​វត្ត​មាន​របស់​ព្រះ​ដែល​ជា​អ្នកគង្វាល ដែល​គង់​នៅ​ជាប់​ជាមួយ និង​មើលថែ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ជីវិត​របស់​អ្នកជឿ​ម្នាក់​ៗ​ដែល​ជា​សត្វ​ចៀម​​ក្នុង​ហ្វូង គឺ​លើស​ពី​ការ​ថែ​ទាំ​ដែល​អ្នកគង្វាល​ជា​មនុស្ស​មាន​ចំពោះ​ហ្វូង​ចៀម​របស់​ខ្លួន​ទៅទៀត(ខ.២-៥)។ ការ​ដែល​យើង​គ្រាន់តែ​បានដឹង​ថា មាន​នរណា​ម្នាក់​ចាំ​ជួយ​យើង ហើយ​នៅ​ក្បែរ​យើង គឺ​បាន​នាំមក​នូវ​ការកម្សាន្ត​ចិត្ត​យ៉ាង​ខ្លាំង ក្នុង​ពេល​ដ៏​ឯកោ។ ព្រះ​ទ្រង់​បាន​សន្យា​​ចំពោះ​កូន​ព្រះអង្គ​ថា សេចក្តី​ស្រឡាញ់ ឬ​សេចក្តី​សប្បុរស​របស់​ព្រះអង្គ​នៅ​ជាប់​ជាមួយ​យើង​គ្រប់ពេល(ទំនុកដំកើង ១០៣:១៧) ហើយ​ព្រះអង្គ​នឹង​មិនដែល​ចាក​ចោល​យើង​ឡើយ(ហេព្រើរ ១៣:៥)។ ពេលណា​យើង​មាន​អារម្មណ៍​ឯកោ ហើយ​គ្មាន​នរណា​យកចិត្ត​ទុកដាក់​ចំពោះ​យើង ទោះ​នៅក្នុង​ផ្ទះបាយ​ដ៏​ស្ងាត់​ជ្រងំ ឬនៅ​លើ​ឡានក្រុង ក្នុង​ដំណើរ​ត្រឡប់​ពី​កន្លែង​ធ្វើការ…

Read article
ព្រះអង្គតែងតែឮយើង

ព្រោះ​ទ្រង់​បាន​ផ្អៀង​ព្រះកាណ៌​មក​ស្តាប់​ខ្ញុំ បាន​ជា​ខ្ញុំ​នឹង​អំពាវនាវ​ដល់​ទ្រង់​អស់១ជីវិត។ ទំនុកដំកើង ១១៦:២ ក្នុង​សៀវភៅ មាន​ចំណងជើង​ថា រូបវិទ្យា លោក​ឆាល រី​បឺ​ក ម៉ាន(Charles Riborg Mann) និង​ជច រេ​នសិម ធ្វីស(George Ransom Twiss) បាន​ចោទ​ជា​សំណួរ​ថា “ពេល​ដែល​ដើមឈើ​មួយ​ដើម ដួល​រលំ​ក្នុង​ព្រៃ​ដែល​នៅ​ដាច់​ឆ្ងាយ​ពី​គេ ដោយ​គ្មាន​សត្វព្រៃ​ណាមួយ​នៅ​ក្បែរ​នោះ​ឮ​សម្លេង​ដើមឈើ​នោះ​រលំ តើ​ការ​ដួល​រលំ​នោះ បាន​បញ្ចេញ​សម្លេង​ដែរ​ឬទេ?” ជាច្រើន​ឆ្នាំ​កន្លងមក​នេះ សំណួរ​នេះ​ជំរុញ​ឲ្យ​មានការ​ពិភាក្សា​ផ្នែក​ទស្សនវិជ្ជា និង​វិទ្យា​សាស្ត្រ អំពី​សម្លេង ការ​ដឹង​ និង​ការ​មាន​វត្តមាន។ ទោះជាយ៉ាងណា​ក៏ដោយ មិនទាន់​មាន​ចម្លើយ​ដ៏​ច្បាស់លាស់​មួយ បាន​លេចឡើង សម្រាប់​សំណួរ​នេះ​នៅ​ឡើយ​ទេ។ នៅពេល​យប់​មួយ ពេល​ដែល​ខ្ញុំ​កំពុង​មាន​អារម្មណ៍​ឯកោ និង​ពិបាកចិត្ត ដោយសារ​បញ្ហា​មួយ ដែល​ខ្ញុំ​មិនបាន​និយាយប្រាប់​នរណា​ម្នាក់​នៅឡើយ ខ្ញុំ​ក៏បាន​នឹក​ចំា អំពី​សំណួរ​ដែល​បាន​សួរ​ថា តើ​ព្រះ​ទ្រង់​ស្តាប់​ឮខ្ញុំ​ដែរ​ឬទេ នៅ​ពេល​ដែល​គ្មាន​នរណា​ម្នាក់​ស្តាប់​ខ្ញុំ​ស្រែកហៅ​ឲ្យ​គេ​ជួយ? អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក១១៦ ប្រហែលជា​មាន​អារម្មណ៍​ថា គេ​បាន​បោះបង់ចោល​គាត់ ពេល​ដែល​គាត់​កំពុង​ប្រឈមមុខ​ដាក់​សេចក្តី​ស្លាប់ និង​មានទុក្ខ​ព្រួយ​ជា​ពន់ពេក។ ដូចនេះ គាត់​បាន​ស្រែក​រក​ព្រះ ដោយ​ដឹង​ថា ព្រះអង្គ​កំពុង​ស្តាប់ ហើយនឹង​មក​ជួយ​គាត់។ គឺ​ដូចដែល​គាត់​បាន​សរសេរ​ថា “ទ្រង់​តែង​ស្តាប់​សំឡេង​ខ្ញុំ…

Read article
ព្រះអង្គមានលក្ខណៈដែលយើងអាចទុកចិត្តបាន

រាជ្យ​ទ្រង់​ស្ថិតស្ថេរ​នៅ​អស់​កល្ប​ជានិច្ច ហើយ​អំណាច​ទ្រង់​ក៏​នៅ ដរាបដល់​អស់ទាំង​ដំណ​តទៅ។ ទំនុកដំកើង ១៤៥:១៣ មាន​ពេល​មួយ ខ្ញុំ​មានការ​ព្រួយបារម្ភ​ច្រើន។ នៅពេល​ព្រឹកព្រលឹម ជា​ពេល​ដែល​ពិបាក​បំផុត ដោយសារ​ខ្ញុំ​អង្គុយ​គិត​ម្នាក់ឯង។ ដូចនេះ ខ្ញុំ​ក៏បាន​យក​សម្រង់​សម្តី​របស់​លោក​ហាត់​សិន ថេល័រ(Hudson Taylor) មក​បិទ​នៅ​លើ​កញ្ចក់ ក្នុង​បន្ទប់ទឹក​របស់​ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​អាច​មើល ពេលណា​ខ្ញុំ​មាន​អារម្មណ៍​ទន់ខ្សោយ។ ក្នុង​សម្រង់​សម្តី​នោះ​គាត់​មានប្រសាសន៍​ថា “មាន​ព្រះ​ដ៏​រស់​មួយ​អង្គ។ ព្រះអង្គ​បាន​មាន​បន្ទូល​ក្នុង​ព្រះគម្ពីរ។ អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​គឺជា​ការពិត ហើយ​ព្រះអង្គ​នឹង​ធ្វើអ្វី​ដែល​ព្រះអង្គ​បាន​សន្យា”។ សម្រង់​សម្តី​របស់​លោក​ថេល័រ គឺ​បាន​កើត​ចេញពី​ការ​ដំណើរ​ជីវិត ដែល​គាត់​បាន​ដើរ​ជាមួយ​ព្រះ​អស់​ជាច្រើន​ឆ្នាំ ហើយ​បាន​រំឭក​យើង​ថា ព្រះអង្គ​ជា​នរណា និង​អំពី​ការ​ទាំងអស់​ដែល​ព្រះអង្គ​អាច​ធ្វើ តាមរយៈ​ពេល​ដែល​យើង​មាន​ជំងឺ ភាព​ក្រីក្រ ភាព​ឯកោ និង​ការ​សោកសង្រេង។ គាត់​មិនគ្រាន់​តែ​បានដឹង​ថា យើង​អាច​ទុកចិត្ត​ព្រះអង្គ​បាន​ប៉ុណ្ណោះទេ តែ​គាត់​ក៏បាន​ដក​ពិសោធន៍​នឹង​សេចក្តី​ស្មោះត្រង់​របស់​ព្រះអង្គ​ផង​ដែរ។ ហើយដោយ​សារ​គាត់​បាន​ទុកចិត្ត​ព្រះបន្ទូល​សន្យា ហើយ​ស្តាប់​បង្គាប់​ព្រះអង្គ នោះ​ជនជាតិ​ចិន​រាប់​ពាន់​នាក់​បាន​ថ្វាយ​ជីវិត​ដល់​ព្រះយេស៊ូវ​។ បន្ទាប់ពី​ស្តេច​ដាវីឌ​បាន​ដកពិសោធន៍​ជាមួយ​ព្រះអម្ចាស់ និង​ផ្លូវ​របស់​ព្រះអង្គ ទ្រង់​ក៏បាន​ដឹង​ថា ព្រះអម្ចាស់​មាន​លក្ខណៈ​សម្បត្តិ​ដែល​អាច​ឲ្យ​យើង​ទុកចិត្ត​បាន។ ទ្រង់​ក៏បាន​និពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ជំពូក ១៤៥ ជា​បទចម្រៀង​សរសើរ​ដំកើង​ព្រះអម្ចាស់ ដែល​ទ្រង់​រក​ឃើញថា ព្រះអម្ចាស់​ល្អ មាន​សេចក្តី​អាណិត ហើយ​ស្មោះត្រង់​ចំពោះ​ព្រះបន្ទូល​សន្យា។ ពេល​យើង​ទុកចិត្ត ហើយ​ដើរតាម​ព្រះអង្គ យើង​ក៏បាន​ដឹង(ឬ​បាន​យល់​កាន់តែ​ច្បាស់) ថា…

Read article
ដើម្បីដំណឹងល្អ

ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះត្រង់​ល្អ​គ្រប់ជំពូក ដើម្បីឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា ក្នុង​គ្រប់ការ​ទាំងអស់។ ទីតុស ២:១០ កាល​ឆ្នាំ ១៩១៧ ពេល​ដែល​លោក នែលសិន(Nelson) មាន​អាយុ ២៣ឆ្នាំ គាត់​បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ ក្នុង​រដ្ឋ​វើជីនា ដែល​ជា​ស្រុក​កំណើត​របស់​គាត់។ ហើយ​គាត់​ក៏បាន​ទៅ​ប្រទេស​ចិន ដើម្បី​ធ្វើការ​ជា​ប្រធាន​មន្ទីរ​ពេទ្យ​សេចក្តី​ស្រឡាញ់ និង​មេត្តាករុណា ដែល​ជា​មន្ទីរពេទ្យ​តែមួយ ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ចិន​២​លាន​នាក់ កំពុង​រស់នៅ។ លោក​នែល​សិន​បាន​រស់នៅ​ជាមួយ​គ្រួសារ​គាត់ ក្នុង​តំបន់​នេះ អស់​រយៈ​ពេល​២៤​ឆ្នាំ ដោយ​គ្រប់គ្រង​មន្ទីរ​ពេទ្យ ធ្វើ​ការ​វះកាត់ និង​ផ្សាយដំណឹង​ល្អ​ដល់​មនុស្ស​រាប់ពាន់​នាក់។ ពី​ដំបូង​ជនជាតិ​ចិន​បាន​ហៅ​លោក​នែលសិន ប៊ែល​ថា “បី​សាច​បរទេស” ដោយសារ​គេ​មិន​ទុកចិត្ត​ជន​បរទេស។ តែ​ក្រោយមក គេ​ក៏បាន​ហៅ​គាត់​ថា “អ្នក​ប្រុស​ប៊ែល ជា​អ្នក​ស្រឡាញ់​ប្រជាជន​ចិន”។ ក្រោយមក កូនស្រី​របស់​គាត់​ក៏បាន​រៀបការ​ជាមួយ​អ្នក​ផ្សាយដំណឹង​ល្អ ឈ្មោះ ប៊ី​លី ក្រា​ហាំ(Billy Graham)។ ទោះ​លោក​នែលសិន ជា​ពេទ្យ​ផ្នែក​វះកាត់​ដ៏​ចំណាន និង​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​ក៏ដោយ ក៏​មនុស្សជា​ច្រើន​បាន​ចូល​មករ​ក​ព្រះយេស៊ូវ​ តាម​រយៈ​គាត់ មិនមែន​ដោយសារ​ជំនាញ​របស់​គាត់​នោះ​ទេ តែ​ដោយសារ​ចរិយា​សម្បត្តិ និង​របៀប​ដែល​គាត់​រស់​នៅ ស្រប​តាម​ដំណឹងល្អ។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើ​ទៅ​លោក​ទីតុស ជា​អ្នកដឹកនាំ​សាសន៍​ដទៃ ក្នុង​ពួក​ជំនុំ​នៅ​កោះ​ក្រេត គាត់​បាន​មានប្រសាសន៍​ថា…

Read article
ចូលជ្រកយ៉ាងសុខសាន្តនៅក្នុងព្រះ

ឯ​ទូល​បង្គំ នឹង​ពោល​ពី​ព្រះយេហូវ៉ា​ថា ទ្រង់​ជាទី​ពឹង​ពំនាក់ ជា​បន្ទាយ​នៃ​ទូលបង្គំ គឺជា​ព្រះ​នៃ​ទូលបង្គំ​ហើយ ទូលបង្គំ​ទុកចិត្ត​នឹង​ទ្រង់។ ទំនុកដំកើង ៩១:២ នៅពេល​ល្ងាច​ថ្ងៃមួយ ពេល​ខ្ញុំ​កំពុង​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ នៅ​ក្បែរ​ការដ្ឋាន​សំណង់​មួយ ក្នុង​តំបន់​ដែល​យើង​រស់នៅ ខ្ញុំ​ឃើញ​កូន​ឆ្មា​មួយ​ក្បាល មាន​រូបរាង​ស្គម និង​ប្រឡាក់​ដី កំពុង​ស្រែកយំ​ដាក់​ខ្ញុំ ដោយ​សម្លេង​គួរឲ្យ​អាណិត ហើយក៏​បាន​ដើរតាម​ខ្ញុំ រហូតដល់​ផ្ទះ​ខ្ញុំ។ សព្វថ្ងៃ​នេះ មីគឃី(Mickey) បាន​ប្រែ​ក្លាយ​ជា​សត្វ​ឆ្មា​ពេញវ័យ មាន​សុខភាព​ល្អ​គួរឲ្យ​ស្រឡាញ់ និង​កំពុង​អរ​សប្បាយ​នឹង​ជីវិត​ដ៏​សុខ​ស្រួល ក្នុង​ផ្ទះ​របស់ខ្ញុំ ហើយ​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ស្រឡាញ់​វា​យ៉ាង​ខ្លាំង។ ពេលណា​ខ្ញុំ​រត់​ត្រឹកៗ ដើម្បី​ហាត់ប្រាណ កាត់តាម​កន្លែង​ដែល​ខ្ញុំ​បាន​រក​ឃើញ​វា ខ្ញុំ​ច្រើនតែ​អរព្រះគុណ​ព្រះ ដែល​បាន​ឲ្យ​សត្វ​ឆ្មា​មីគឃី​ឈប់​រស់នៅ​អនាថា ហើយ​ឲ្យ​វា​មានផ្ទះ​សម្រាប់​រស់នៅ។ បទ​គម្ពីរ​ទំនុកដំកើង ជំពូក៩១ បាន​ចែង​អំពី​អ្នក​ដែល “នៅ​ជាប់​ក្នុង​ទី​កំបាំង នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត”(ខ.១) ដោយ​បាន​នៅជា​មួយ​ព្រះអង្គ។ ក្នុង​ព្រះគម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ នៅ​ជាប់ គឺ​មានន័យថា “នៅ​ជាប់​ជា​អចិន្ត្រៃយ៍”។ ពេលណា​យើង​នៅ​ជាប់​ក្នុង​ព្រះអង្គ នោះ​ព្រះអង្គ​ជួយ​យើង​ឲ្យ​រស់នៅ តាម​ប្រាជ្ញា​របស់​ព្រះអង្គ ហើយ​ស្រឡាញ់​ព្រះអង្គ​លើស​អ្វីៗ​ទាំងអស់(ខ.១៤ យ៉ូហាន ១៥:១០)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ការកម្សាន្ត​ចិត្ត តាមរយៈ​ការ​នៅ​ជាប់​ជាមួយ​ព្រះអង្គ​អស់​កល្ប​ជានិច្ច ក៏ដូចជា​សន្យា​ប្រទាន​សុវត្ថិភាព ក្នុង​ពេល​ដែល​យើង​ជួប​ទុក្ខ​លំបាក​នៅ​ផែនដី។…

Read article
ការលះបង់ ដើម្បីឲ្យបានកំណប់ទ្រព្យដ៏ស្ថិតស្ថេរ

មួយទៀត នគរ​ស្ថានសួគ៌​ក៏​ប្រៀប​ដូចជា​កំណប់​កប់​ទុក​ក្នុង​ចំការ។ ម៉ាថាយ ១៣:៤៤ មិត្ត​ភក្តិ​របស់ខ្ញុំ ឈ្មោះ រួល(Ruel) បាន​ចូលរួម​ការ​ជួបជុំ​អតីត​សិស្ស​វិទ្យាល័យ នៅផ្ទះ​អតីត​មិត្ត​រួម​ថ្នាក់​របស់​គាត់។ គេហដ្ឋាន​នៅ​មាត់សមុទ្រ នៅ​ក្បែរ​ឆ្នេរ​ទីក្រុង​ម៉ានីល អាច​ទទួល​អ្នក​ចូល​រួម​២០០នាក់ ឲ្យ​ស្នាក់នៅ ហើយ​វា​បាន​ធ្វើឲ្យ​លោកគ្រូ​រួល​មាន​អារម្មណ៍​ថា ខ្លួន​គាត់​តូច​ទាប​ណាស់។ គាត់​ប្រាប់​ខ្ញុំ​ថា គាត់​បាន​ធ្វើការ​បម្រើ​ព្រះ​ជា​គ្រូគង្វាល នៅ​តាម​ព្រះវិហារ ក្នុង​តំបន់​ដាច់​ស្រយាល អស់​ជាច្រើន​ឆ្នាំ ហើយ​ទោះ​គាត់​ដឹង​ថា គាត់​មិន​គួរ​ច្រណែន​គេ​ក៏ដោយ ក៏​គាត់​នៅតែ​មិន​អាច​ឃាត់ចិត្ត​ខ្លួនឯង មិន​ឲ្យ​ច្រណែន​ភាព​ចម្រុងចម្រើន​របស់​មិត្ត​ភក្តិ​គាត់។ គាត់​បាន​គិតថា តើ​ជីវិត​គាត់​មាន​ភាព​ខុសប្លែក​យ៉ាងណា បើសិនជា​គាត់​បាន​ប្រើ​សញ្ញាប័ត្រ​របស់​គាត់ ដើម្បី​ទៅ​ធ្វើ​ជំនួញ​វិញ។ គាត់​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយមក គាត់​បាន​រំឭក​ខ្លួនឯង​ថា គាត់​គ្មានអ្វី​ដែល​ត្រូវ​ច្រណែន​គេ​នោះ​ទេ។ គាត់​បាន​ធ្វើការ​លះបង់ ដើម្បី​បម្រើ​ព្រះ ហើយ​លទ្ធផល​ដែល​គាត់​ទទួល​បាន នឹង​ស្ថិតស្ថេរ​អស់​កល្ប​ជានិច្ច។ ខ្ញុំ​នៅតែ​ចាំ​ទឹកមុខ​ដែល​មាន​ពេញដោយ​សន្តិភាព កាល​គាត់​កំពុង​និយាយ​ដូច​នេះ។ លោកគ្រូ​រួល​បាន​រក​ឃើញ​សន្តិភាព ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះយេស៊ូវ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១៣:៤៤-៤៦។ គាត់​ដឹង​ថា នគរ​ព្រះ​គឺជា​កំណប់ទ្រព្យ​ដែល​មានតម្លៃ​បំផុត។ យើង​អាច​ស្វែងរក និង​រស់នៅ ដើម្បី​នគរ​របស់​ព្រះអង្គ តាម​របៀប​ខុសៗគ្នា​ជាច្រើន។ សម្រាប់​អ្នកខ្លះ ការ​នេះ​មានន័យថា ពួក​គេ​ត្រូវ​ធ្វើការ​បម្រើ​ព្រះ​ពេញ​ពេល តែ​សម្រាប់​អ្នកខ្លះ​ទៀត ពួក​គេ​ធ្វើការ​ផ្សាយ​ដំណឹង​ល្អ​នៅកន្លែង​ធ្វើការ​របស់​អ្នក​មិន​ជឿ​ព្រះ។ ទោះ​ព្រះ​ទ្រង់​បានសម្រេច​ព្រះទ័យ​ប្រើប្រាស់​យើង ដោយ​របៀបណា​ក៏ដោយ…

Read article