Lawrence Darmani

You are here:
ការដើរក្នុងពន្លឺ

ភាព​ងងឹត​បាន​ចុះ​មក​គ្រប​ដណ្តប់​ពី​លើ​ភូមិ​របស់​ខ្ញុំ នៅ​ពេល​ដែល​យើង​មិន​ឃើញ​ព្រះ​ចន្ទ​បញ្ចេញ​ពន្លឺ​ទៀត។ ផ្លេក​បន្ទោរ​បាន​ពុះ​ជ្រែក​ផ្ទៃ​មេឃ ដែល​បន្ទរ​ដោយ​ព្យុះ​ភ្លៀង និង​សូរ​ផ្គរ​លាន់​កក្រើក​ដី។ កាល​ខ្ញុំ​នៅ​ក្មេង ស្ថិត​នៅ​ពេល​បែប​នេះ ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច ព្រោះ​ខ្ញុំ​បាន​ស្រមៃ​ឃើញ​សត្វ​ចម្លែក​ដែល​គួរ​ឲ្យ​ខ្លាច​គ្រប់​ប្រភេទ ដែល​ហៀប​នឹង​សង្គ្រប់​មក​លើ​ខ្ញុំ។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​ព្រឹក​ស្អែក​មក​ដល់ សម្លេង​ទាំង​នោះ​ក៏​បាន​រលាយ​បាត់​អស់ ថ្ងៃ​ក៏​បាន​រះ​ឡើង ​ហើយ​ភាព​ស្ងប់​ស្ងាត់​ក៏​បាន​ត្រឡប់​មក​វិញ ខណៈ​ពេល​ដែល​សត្វ​បក្សី​កំពុង​តែ​អរសប្បាយ​នឹង​ពន្លឺ​ថ្ងៃ។ ភាព​ខុស​គ្នា​រវាង​ភាព​ងងឹត​ដែល​គួរ​ឲ្យ​ខ្លាច នៅ​ពេល​យប់ និង​ក្តី​អំណរ​នៅ​ពេល​ថ្ងៃ គឺ​ងាយ​ឲ្យ​យើង​កត់​សំគាល់​ទេ។ អ្នក​និពន្ធ​បទ​គម្ពីរ​ហេព្រើរ​បាន​រំឭក អំពី​បទ​ពិសោធន៍​របស់​ជន​ជាតិ​អ៊ីស្រាអែល នៅ​ភ្នំ​ស៊ីណាយ ដែល​មាន​ភាព​ងងឹត​យ៉ាង​ខ្លាំង បាន​ជា​ពួក​គេ​លាក់​ខ្លួន ដោយ​ការ​ភ័យ​ខ្លាច​(និក្ខមនំ ២០:១៨-១៩)។ ពួក​គេ​មាន​អារម្មណ៍​ថា ងងឹត និង​ភ័យ​ខ្លាច ចំពោះ​ព្រះ​វត្ត​មាន​របស់​ព្រះ​ជា​ម្ចាស់ សូម្បី​តែ​នៅ​ពេល​ដែល​ទ្រង់​ប្រទាន​ក្រឹត្យ​វិន័យ​នៃ​ក្តី​ស្រឡាញ់​មក​ពួក​គេ។ ពីព្រោះ​ក្នុង​នាម​ជា​មនុស្ស​មាន​បាប ពួក​អ៊ីស្រាអែល​មិន​បាន​រស់​នៅ ឲ្យ​ដល់​កំរិត​នៃ​ខ្នាត​គំរូ​របស់​ព្រះ​ជា​ម្ចាស់​ឡើយ​។ អំពើ​បាប​របស់​ពួក​គេ បាន​បណ្តាល​ឲ្យ​ពួក​គេ​ដើរ​ក្នុង​ភាព​ងងឹត និង​ការ​ភ័យ​ខ្លាច​(ហេព្រើរ ១២:១៨-២១)។ ប៉ុន្តែ ព្រះ​ជាម្ចាស់​ជា​ពន្លឺ ហើយ​នៅ​ក្នុង​ទ្រង់ គ្មាន​ភាព​ងងឹត​សោះ​ឡើយ(១យ៉ូហាន ១:៥)។ ក្នុង​បទ​គម្ពីរ​ហេព្រើរ ជំពូក​១២ ភ្នំ​ស៊ីណាយ ជា​និមិត្ត​រូប​តំណាង​ឲ្យ​សេចក្តី​បរិសុទ្ធ​របស់​ព្រះ​ជាម្ចាស់ និង​ជីវិត​ចាស់​របស់​យើង ដែល​មិន​ស្តាប់​បង្គាប់​ទ្រង់ តែ​ទន្ទឹម​នឹង​នោះ សម្រស់​នៃ​ភ្នំ​ស៊ីយ៉ូន ជា​តំណាង​ឲ្យ​ព្រះ​គុណ​របស់​ព្រះ និង​ជីវិត​ថ្មី​របស់​អ្នក​ដែល​ជឿព្រះយេស៊ូវ ដែល​ជា…

Read article
កញ្ចក់ និងអ្នកដែលបានស្តាប់ឮ

ពេល​ខ្ញុំ​ចេញ​ពី​សណ្ឋាគារ​មួយ នៅ​ទីក្រុង​ខាំផាឡា ប្រទេស​យូហ្កាន់ដា អ្នក​ទទួល​ភ្ញៀវ ដែល​បាន​មក​ទទួល​ខ្ញុំ ឲ្យ​ទៅ​ចូល​រួមសិក្ខា​សាលា បាន​មើល​មុខ​ខ្ញុំ ហើយ​ញញឹម​សើច​ស្ញាញ​ដាក់​ខ្ញុំ។ ​ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា​ “តើ​មាន​រឿង​អី​ដែល​គួរ​ឲ្យ​អស់​សំណើច​ឬ?” នាង​ក៏​បាន​សើច ហើយ​សួរ​ខ្ញុំ​ថា​ “តើ​លោក​បាន​សិត​សក់​ហើយ​ឬ​នៅ?”​ ពេល​នោះ​ខ្ញុំ​ក៏​បាន​ដល់​វេន​ត្រូវ​សើច​ម្តង ព្រោះ​ខ្ញុំពិត​ជា​បាន​ភ្លេច​សិត​សក់​មែន។ មុន​នោះ ខ្ញុំ​បាន​ឆ្លុះ​កញ្ចក់​មើល​រូប​ខ្លួន​ឯង ក្នុង​បន្ទប់​សណ្ឋាគារ ប៉ុន្តែ ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​បាន​ចាប់​អារម្មណ៍ ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​កញ្ចក់? រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ការ​បង្រៀន​របស់​សាវ័ក​យ៉ាកុប អំពី​ការ​ឆ្លុះ​កញ្ចក់​ក្នុង​ន័យ​ធៀប ដើម្បី​ឲ្យ​យើង​ទទួល​ប្រយោជន៍​កាន់​តែ​ច្រើន ពី​ការ​សិក្សា​ព្រះ​គម្ពីរ។ យើង​ឆ្លុះ​កញ្ចក់ ដើម្បី​ពិនិត្យ​មើល​ខ្លួន​ឯង ឲ្យ​ដឹង​ថា មាន​កន្លែង​ណា​ដែល​ត្រូវ​កែ​លម្អ ដូច​ជាសក់​ដែល​ត្រូវ​សិត មុខ​ដែល​ត្រូវ​លុប អាវ​ដែល​ត្រូវ​ដាក់​លេវ​ឲ្យ​ត្រឹម​ត្រូវ​ជាដើម។ ព្រះ​គម្ពីរ​មាន​លក្ខណៈ​ដូច​កញ្ចក់ ដែល​ជួយ​ឲ្យ​យើង​ពិនិត្យ​មើល​ចរិយា​សម្បត្តិ អាកប្ប​កិរិយា និង​ការ​គិត​របស់​យើង​(យ៉ាកុប ១:២៣-២៤)។ ការ​ឆ្លុះ​មើល​ខ្លួន​ឯង​នេះ ជួយ​ឲ្យជីវិត​យើង អាច​កែ​ប្រែ ឲ្យ​ស្រប​តាម​គោលការណ៍ ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ដល់​យើង។ យើង​ត្រូវ “ទប់​អណ្តាត”របស់​យើង (ខ.២៦) និង “ថែរក្សា​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ”(ខ.២៧)។ យើង​ត្រូវ​ស្តាប់​តាម​ការ​ដឹក​នាំ​របស់​ព្រះ​វិញ្ញាណ​របស់​ព្រះ ដែល​គង់​នៅ​ក្នុង​យើង ហើយ​រក្សា​ខ្លួន “មិន​ឲ្យ​ប្រឡាក់​ដោយ​លោកីយ៍​នេះ​ឡើយ”(ខ.២៧)។ ពេល​ដែល​យើង​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ​វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​​…

Read article
ថ្ងៃណូអែលដ៏ឯកោ

មាន​ពេល​មួយ ខ្ញុំ​មាន​ភាព​ឯកោ​បំផុត នៅ​ថ្ងៃ​បុណ្យ​ណូអែល នៅ​ក្នុង​ខ្ទម​របស់​ជីតា​ខ្ញុំ នៅ​ក្បែរ​ក្រុង​សាកូហ្គូ នៅ​ភាគ​ខាង​ជើង​នៃប្រទេស​ហ្កាណា។ កាល​នោះ ខ្ញុំ​មាន​អាយុ​តែ​១៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ឪពុក​ម្តាយ និង​បង​ប្អូន​បង្កើត​របស់​ខ្ញុំ កំពុង​តែ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ ចម្ងាយ​រាប់​ពាន​គីឡូ​ម៉ែត្រ។ កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​តែង​តែ​នៅ​ជា​មួយ​ពួក​គេ និង​នៅ​ជា​មួយ​មិត្ត​ភក្តិ​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា ធ្វើ​ឲ្យ​ការប្រារព្ធ​ពិធី​បុណ្យ​ណូអែល តែង​តែ​មាន​ភាព​ធំ​ដុំ និង​សប្បាយ​មិន​អាច​ភ្លេច​បាន។ ប៉ុន្តែ បុណ្យ​ណូអែល នៅ​ឆ្នាំ​នោះ​មាន​ភាព​ស្ងាត់​ស្ងៀម និង​ឯកោ​ណាស់។ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​គេង​លើ​កន្ទេល ដែល​បាន​ក្រាល​ពី​លើ​កម្រាល​ឥដ្ឋ នៅ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំ​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​បទ​ចម្រៀង​ប្រចាំ​តំបន់​មួយ​បទ ដែល​គេ​ច្រៀង​ថា “ឆ្នាំ​ចាស់​បាន​ចប់​ហើយ បុណ្យ​ណូអែល​បាន​មក​ដល់ ព្រះ​រាជ​បុត្រា​នៃ​ព្រះ​បាន​ចាប់​កំណើត​ហើយ។ សូម​សេចក្តី​សុខ​សាន្ត និង​ក្តី​អំណរ បាន​កើត​មាន ដល់​មនុស្ស​គ្រប់​គ្នា”។ ខ្ញុំ​ក៏​បាន​ច្រៀង​បទ​ចម្រៀង​នេះ​ម្តង​ហើយ​ម្តង​ទៀត ដោយ​ការ​ទួញ​យំ។ ជី​ដូន​របស់​ខ្ញុំ​ក៏​បាន​ចូល​មក ហើយ​សួរ​ខ្ញុំ​ថា “តើ​ចៅ​កំពុង​ច្រៀង​បទ​អី​ហ្នឹង?” កាល​នោះ តា​យាយ​របស់​ខ្ញុំ មិន​ដឹង​ថា បុណ្យ​ណូអែល​ជា​បុណ្យ​អ្វី​ទេ ហើយ​ក៏​មិន​ស្គាល់​ព្រះ​គ្រីស្ទ​ដែរ។ ដូច​នេះ​ ខ្ញុំ​ក៏​បាន​ចែក​ចាយ​ប្រាប់​ពួក​គាត់ អំពី​ការ​អ្វី​ដែល​ខ្ញុំ​បាន​ដឹង អំពី​បុណ្យ​ណូអែល។ ពេល​នោះ ខ្ញុំ​ក៏​បាន​ជម្នះ​ភាព​ឯកោ​របស់​ខ្ញុំ។ កាល​ស្តេច​ដាវីឌ នៅ​ក្មេង​ ទ្រង់​ធ្លាប់​នៅ​យាម​សត្វ​ចៀម​តែ​ម្នាក់​ឯក ហើយ​ជួន​កាល​មាន​សត្វ​សាហាវ​មក​រំខាន។ ពេល​នោះ…

Read article
ព្រះវត្តមានព្រះអង្គ

ឪពុក​ដែល​មាន​កា​រថ​ប់បា​រម្ភ បាន​អង្គុយ​ជា​មួយ​កូន​ប្រុស​ជំទង់​របស់​ខ្លួន នៅ​ពី​មុខ​គ្រូ​មន្ត​អាគមន៍។ គ្រូ​មន្ត​អាគម​ន៍​ក៏​បាន​សួរ​ថា “តើកូ​ន​ប្រុស​​របស់​លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែ​ងណា​?”​ បុរ​ស​ជា​ឪពុក​ក៏​បាន​ឆ្លើយ​ថា “ទៅ​ដល់​ទីក្រុង​ធំ​មួយ ​ហើយ​វា​នឹង​ស្នាក់​នៅ​ទីក្រុង​នោះ​មួយ​រយៈ”។ គ្រូ​មន្ត​អាគមន៍​ក៏​បាន​ហុច​វត្ថុ​ស័ក្តិសិ​ទ្ធិ​មួយ​(វត្ថុ​ដែល​នាំ​ឲ្យ​មា​នសំ​ណាងល្អ​) ឲ្យ​បុរ​សជាឪ​ពុក ហើយ​ប្រា​ប់គា​ត់​ថា “រប​ស់នេះ​នឹ​ង​ការពារ​វា​គ្រប់​ទីក​ន្លែង”។ តាម​ពិត ក្មេ​ង​ប្រុស​នោះ គឺជាខ្ញុំ​កាល​នៅក្មេ​ង។ ទោះ​ជាយ៉ាង​ណាក៏​ដោយ គ្រូម​ន្តអា​គមន៍ និ​ងវ​ត្ថុស័ក្តិសិទ្ធិ​រប​ស់គា​ត់ មិន​អាច​ជួ​យ​អ្វី​ខ្ញុំ​បា​ន​ទេ។ ខណៈ​ពេ​ល​ដែល​ខ្ញុំ​កំ​ពុង​រស់​នៅ​​​ក្នុង​ទីក្រុង​នោះ ខ្ញុំ​ក៏បា​នទ​ទួល​ជឿ​ព្រះ​យេស៊ូវ។ ខ្ញុំ​ក៏​បាន​យក​វត្ថុ​ស័ក្តិ​សិទ្ធិ​នោះ​ទៅ​បោះ​ចោល ហើយ​ក៏​បាន​មា​នជំនឿដ៏​ជាប់​លាប់ ចំពោះព្រះ​​យេស៊ូវ។ ការ​មាន​ព្រះ​យេស៊ូវ ក្នុង​ជីវិត​ខ្ញុំ គឺ​បាន​ធានា​ថា ព្រះ​ទ្រង់​មាន​វត្ត​មាន​គង់​នៅ​ក្នុង​ខ្ញុំ។ ៣០​ឆ្នាំ​ក្រោយ​មក ខណៈ​ពេល​ដែ​លខ្ញុំ និ​ងឪពុក​របស់​ខ្ញុំដែ​ល​ជាអ្ន​ក​ជឿ​ថ្មី ប្រញាប់​នាំ​ប្អូន​ប្រុស​ខ្ញុំ​ទៅ​មន្ទីរ​ពេទ្យ គាត់​និយាយប្រាប់​ខ្ញុំថា “ចូរ​យើង​អ​ធិស្ឋាន​សិន សូម​ព្រះ​វិញ្ញាណ​បរិ​សុទ្ធ​យាង​ទៅ​ជា​មួ​យកូ​ន ហើយ​គង់​នៅ​ជា​មួយ​កូន​គ្រប់​ទី​កន្លែង!” កាល​នោះ យើង​ក៏​បាន​ដឹង​ថា មាន​តែ​ព្រះ​វត្ត​មាន និង​អំណាច​ចេស្តារ​បស់​ព្រះ​ទេ ដែល​អាច​ផ្តល់​ក្តី​សុខ​ដល់​យើង​បាន។ លោក​ម៉ូសេ​ក៏​ធ្លាប់​រៀន​មេរៀន​ដែល​ស្រដៀង​គ្នា​ផង​ដែរ។ ព្រះ​ទ្រង់​បាន​ប្រទាន​នូវ​កិច្ចការ​ដ៏​ពិបា​កមួយ ឲ្យ​គាត់​ធ្វើ គឺ​ឲ្យគា​ត់ដឹក​នាំរា​ស្រ្តរ​បស់​ទ្រ​ង់ ចេញ​ពី​ភាព​ជា​ទាសករ នៅ​ស្រុក​អេស៊ីព្ទ ហើយ​ចូល​ទៅ​ក្នុង​ទឹក​ដី​សន្យា(និក្ខមនំ ៣:១០)។ តែ​ព្រះទ្រ​ង់បាន​ធានា​ដល់​គាត់​ថា ទ្រង់​នឹង​គង់​នៅ​ជា​មួយ​គាត់​ជា​និច្ច(ខ.១២)។ យ៉ាង​ណាមិ​ញ ដំណើរ​ជីវិត​រប​ស់យើង​ក៏​ជួប​នូវ​ឧបសគ្គ​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ មាន​ការ​ធានា​ថា…

Read article
លើសពីពាក្យសម្តី

មាន​ពេល​មួយ គេ​បាន​ធ្វើ​ពិធី​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់​ការ​បក​ប្រែ​ព្រះ​គម្ពីរ ទៅ​ជា​ភាសា​ក្នុង​តំបន់​នៅ​ទ្វីប​អាហ្វ្រិក។ នៅ​ពេល​នោះ គេ​ក៏​បាន​យក​ព្រះ​គម្ពីរ​នោះ​មក​បង្ហាញ ហើយ​ក៏​បាន​ជូន​ព្រះ​គម្ពីរ​មួយ​ក្បាល ដល់​មេ​ភូមិ​ប្រចាំ​តំបន់​នោះ។ គាត់​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ដោយ​លើក​ព្រះ​គម្ពីរ​ឡើង​ទៅ​លើ ហើយ​ប្រកាស​ថា “ពេល​នេះ យើង​ដឹង​ថា ព្រះ​ជា​ម្ចាស់​ក៏​ចេះ​ភាសា​របស់​យើង​ដែរ! យើង​អាច​អាន​ព្រះ​គម្ពីរ ជា​ភាសា​កំណើត​របស់​យើង​ហើយ”។ ព្រះ​វរ​បិតា​នៃ​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌ ចេះ​គ្រប់​ភាសា​ទាំង​អស់ ទោះ​ភាសា​របស់​យើង​ជា​ភាសា​អ្វី​ក៏​ដោយ។ ប៉ុន្តែ ជា​ញឹក​ញាប់ យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​បង្ហាញ​ចេញ​នូវ​ការ​ស្រេក​ឃ្លាន​រក​ទ្រង់ ដែល​មាន​ក្នុង​ជម្រៅ​ដ៏​ជ្រៅបំផុត​នៃ​ចិត្ត​យើង​ទេ។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អធិស្ឋាន ទោះ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ។ គាត់​បាន​និយាយ​អំពី​លោកិយ ដែល​មាន​ពេញ​ដោយ​ទុក្ខ​វេទនា និង​អំពី​ទុក្ខ​លំបាក​របស់​យើង គឺ​ដូច​ដែល​គាត់​បានពិពណ៌នា​ថា “ដ្បិត​យើង​ដឹង​ថា ជីវិត​ទាំងឡាយ​ក៏​ថ្ងូរ ហើយ​ឈឺ​ចាប់​ជា​មួយ​គ្នា ដរាប​ដល់​គ្រា​ឥឡូវ​នេះ”(រ៉ូម ៨:២២) ហើយ​គាត់​បាន​ប្រៀប​ធៀប​ការ​នេះ ទៅ​នឹង​កិច្ចការ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើជំនួស​យើង។ គឺ​ដូច​ដែល​មាន​សេចក្តី​ចែង​ថា “ព្រះ​វិញ្ញាណ​ទ្រង់​ក៏​ជួយ​សេចក្តី​កំសោយ​របស់​យើង​បែប​ដូច្នោះ​ដែរ ដ្បិត​យើង​មិន​ដឹង​ជា​គួរ​អធិស្ឋាន​សូម​អ្វី​ទេ តែ​ព្រះវិញ្ញាណ​ទ្រង់​ជួយ​អង្វរ​ជំនួស​យើង ដោយ​ដំងូរ​ដែល​រក​ថ្លែង​ពុំ​បាន​វិញ”(ខ.២៦)។ ព្រះ​វិញ្ញាណ​របស់​ព្រះ ស្គាល់​យើង​ដល់​ជម្រៅ​ដែល​ជ្រៅ​បំផុត​របស់​ចិត្ត​យើង។ ទ្រង់​ជ្រាប​អំពី​ការ​ស្រេក​ឃ្លាន និង​ភាសា​នៃ​ចិត្ត​របស់​យើង ក៏​ដូច​ជា​ពាក្យ​ដែល​យើង​មិន​និយាយ​ចេញ​មក ហើយ​ទ្រង់​ជួយ​យើង ពេល​យើង​ទំនាក់​ទំនង​ជា​មួយព្រះ​វរបិតា។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដឹក​នាំ​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្រែ ឲ្យ​មាន​រូប​ភាព​ដូច​ព្រះ​រាជ​បុត្រា​របស់​ព្រះ​(ខ.២៩)។ ព្រះ​វរបិតា​នៃ​យើង​ស្គាល់​ភាសា​របស់​យើង ហើយ​មាន​បន្ទូល​មក​កាន់​យើង…

Read article
ការសង់ស្ពាន

នៅ​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់​នៅ មាន​របង​បេតុង​ខ្ពស់​ៗ ព័ទ្ធ​ជុំវិញ​ផ្ទះ​របស់​យើង។ របង​បេតុង​ទាំង​នេះ មាន​បំពាក់​ទៅ​ដោយខ្សែ​ភ្លើង​សម្រាប់​ឆក់ នៅ​ខាង​លើ។ តើ​ក្នុង​គោល​បំណង​អ្វី? គឺ​ដើម្បី​ការពារ ​កុំ​ឲ្យ​ចោរ​ចូល​លួច ឬ​ប្លន់។ ការ​ដាច់​ចរន្ត​អគ្គិសនី​ជា​ញឹក​ញាប់ ក៏​ជា​បញ្ហា នៅ​ក្នុង​សហគមន៍​របស់​យើង​ផង​ដែរ។ ការ​ដាច់​ចរន្ត​អគ្គិ​សនី បាន​ធ្វើ​ឲ្យ​គេមិន​អាច​ប្រើ​កណ្ដឹង​នៅ​ខ្លោង​ទ្វារ​ខាង​មុខ​បាន។ ដោយ​សារ​របង​ព័ទ្ធ​ជុំវិញ​ផ្ទះ​យើង នោះ​ភ្ញៀវ​របស់​យើង​ត្រូវ​ឈរ​រង់​ចាំ​នៅ​ខាង​ក្រៅ ក្រោម​កម្តៅ​ថ្ងៃ​ស្ទើរ​លាក​ស្បែក ឬ​ឈរ​រងារ ពេល​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​អំឡុង​ពេល​ដាច់​ចរន្ត​អគ្គិសនី​ម្ដង​ៗ។ តែ​សូម្បី​តែ​នៅ​ពេលដែល​កណ្ដឹង​ដំណើរ​ការ​ ក៏​យើង​ត្រូវ​មើល​ឲ្យ​ច្បាស់​ថា ភ្ញៀវ​នោះ​ជា​នរណា មុន​ឲ្យ​គាត់​ចូល​ក្នុង។ យើង​សង់​របង​ខ្ពស់​ៗ ក្នុង​គោល​បំណង​ល្អ​ទេ  ប៉ុន្តែ វា​អាច​ក្លាយ​ទៅ​ជា​របង​នៃ​ការ​រើស​អើង ទោះ​ភ្ញៀវ​នោះ​មិន​មែន​ជា​ជន​បង្ក​គ្រោះ​ថ្នាក់​ក៏​ដោយ។ ស្ដ្រី​សាសន៍​សាម៉ារី ដែល​ព្រះ​យេស៊ូវ​បាន​ជួប​នៅ​អណ្ដូង​ទឹក ក៏​មាន​ការ​ពិបាក​ស្រដៀង​នឹង​ខ្ញុំ​ផង​ដែរ ដោយ​សារ​បញ្ហា​នៃ​ការ​រើស​អើង។ សាសន៍​យូដា​មិន​មាន​ទំនាក់​ទំនង​អ្វី ជា​មួយ​សាសន៍​សាម៉ារី​ទេ។ នៅ​ពេល​ដែល​ព្រះយេស៊ូវ​បាន​សុំ​ទឹក​នាង នាង​និយាយ​ថា “លោក​ជា​សាសន៍​យូដា ម្តេច​​ក៏​លោក​សូម​ទឹក​ខ្ញុំ​ពិសារ ដែល​ខ្ញុំ​ជា​ស្រី​សាសន៍​សាម៉ារី​ដូច្នេះ?”(យ៉ូហាន ៤:៩)។ នៅពេល​ដែល​នាង​ចាប់​ផ្តើម​បើក​ចិត្ត​ទទួល​ជឿ​ព្រះយេស៊ូវ នាង​ក៏​បាន​ទទួល​បទ​ពិសោធន៍ ដែល​ធ្វើ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ ដែល​ជះ​ឥទ្ធិ​ពល​ជា​វិជ្ជ​មាន ដល់​ខ្លួន​នាង ក៏​ដូច​ជា​អ្នក​ជិត​ខាង​របស់​នាង​ (ខ.៣៩-៤២)។ ព្រះ​យេស៊ូវ​បាន​ធ្វើ​ជា​ស្ពាន ដែល​បាន​រំលំ​ជញ្ជាំង នៃភាព​ជា​សត្រូវ និង​ការ​ប្រកាន់​ពូជ​សាសន៍។ ការ​ល្បួង​ឲ្យ​មាន​ការ​រើស​អើង គឺ​ពិត​ជា​មាន​មែន…

Read article
ទ្រង់ជ្រាបអំពីយើង

តើ​ព្រះ​ទ្រង់​ជ្រាប អំពី​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​ទេ ពេល​ដែល​ខ្ញុំ​កំពុង​តែ​បើក​បរ នៅ​ពេល​យប់ ក្នុង​ចម្ងាយ​ផ្លូវ​១៦០គីឡូ​ម៉ែត្រ ទៅ​កាន់​ភូមិ​របស់​ខ្ញុំ? ស្ថាន​ភាព​របស់​ខ្ញុំ​នៅ​ពេល​នោះ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​ឆ្លើយ​សំណួរ​នេះ តាម​ធម្មតា​បាន​ឡើយ។ ខ្ញុំ​បាន​ក្តៅ​ខ្លួន​កាន់​តែ​ខ្លាំង ហើយ​ឈឺ​ក្បាល​ទៀត។ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ថា “ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​ដឹង​ថា ទ្រង់​កំពុង​តែ​គង់​នៅ​ជា​មួយ​ទូល​បង្គំ តែ​ទូល​បង្គំ​កំពុង​តែ​មិន​ស្រួល​ខ្លួន!” ដោយ​សារ​ការ​អស់​កម្លាំង ហើយ​ខ្សោយ ខ្ញុំ​ក៏​បាន​ចត​ឡាន នៅ​លើ​ចិញ្ចើម​ថ្នល់ នៅ​ក្បែរ​ភូមិ​តូច​មួយ។ ១០​នាទី​ក្រោយមក ខ្ញុំ​ក៏​បាន​ឮ​សម្លេង​គេ​ស្រែក​សួរ​ខ្ញុំ​ថា “សួរស្តី តើ​អ្នក​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ជួយ​ទេ?” វា​ជា​សម្លេង​របស់​បុរស​ម្នាក់ ដែល​បាន​មក​ជា​មួយ​គ្នា​គាត់ ពី​ក្នុង​សហគមន៍​ក្នុង​ភូមិ​នោះ។ វត្ត​មាន​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ជាង​មុន។ ពេល​ដែល​ពួក​គេ​ប្រាប់​ខ្ញុំ​ថា ភូមិ​របស់​ពួក​គេ​មាន​ឈ្មោះ ណា មី នយ៉ាឡា(Naa mi n’yala គឺ​មាន​ន័យ​ថា “ព្រះ​ដ៏​ជា​ស្តេច ទ្រង់​ជ្រាប​អំពី​ខ្ញុំ!”) ខ្ញុំ​ក៏​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​កាត់​សហគមន៍​មួយ​នេះ រាប់​សិប​ដង​ហើយ មិន​ដែល​បាន​ឈប់ នៅ​ទីនោះ​ទេ។ ពេល​នេះ ព្រះ​អម្ចាស់​បាន​ប្រើ​ឈ្មោះ​ភូមិ​នេះ ដើម្បី​រំឭក​ខ្ញុំ​ថា ជា​ការ​ពិត​ណាស់ ទ្រង់​ជា​មហាក្សត្រ ដែល​បាន​គង់​នៅ​ជា​មួយ​ខ្ញុំ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ម្នាក់​ឯង តាម​ផ្លូវ​នេះ ទាំង​មាន​ជម្ងឺ។ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត…

Read article
ត្រូវបានដោះឲ្យរួច

កាល​នៅ​ពី​ក្មេង នៅ​ក្នុង​ភូមិ​ដែល​ខ្ញុំ​រស់​នៅ ខ្ញុំ​បាន​រក​ឃើញ​ថា សត្វ​មាន់​មាន​ចំណុច ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ខ្លាំង។ ពេល​ណា​ខ្ញុំ​ចាប់​បាន​មាន់​មួយ​ក្បាល ខ្ញុំ​បាន​កាន់​វា​ឲ្យ​ក្រាប​នៅ​លើ​ដី​ពីរ​បី​នាទី រួច​ខ្ញុំ​ក៏​បាន​ព្រលែង​វា​ថ្នម​ៗ។ ពេល​នោះ ​សត្វ​មាន់​នៅ​តែ​ក្រាប​នៅ​លើ​ដី ដោយ​គិត​ស្មាន​ថា ខ្ញុំ​កំពុង​តែ​កាន់​វា​ជាប់។ ទោះ​វា​អាច​ស្ទុះ​រត់​ចេញ​ពី​ខ្ញុំ ដោយ​សេរី​ក៏ដោយ ក៏​វា​នៅ​តែ​មាន​អារម្មណ៍​ថា​ជាប់​ទៅ​ណា​មិន​រួច​ដដែល។ ពេល​យើង​ទទួល​ជឿ​ព្រះ​យេស៊ូវ ទ្រង់​ក៏​បាន​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើ​បាប និង​រួច​ពី​ចំណង​ដែល​អារក្ស​បាន​ចង​រឹត​យើង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ការ​ពេល​វេលា ដើម្បី​កែ​ប្រែ​ទម្លាប់ និង​គំនិត​ដែល​ជាប់​មាន​បាប ហេតុ​នេះ​ហើយ បាន​ជា សាតាំង​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា យើង​នៅ​ជាប់​ចំណង​របស់​វា។ ប៉ុន្តែ ព្រះ​វិញ្ញាណ​របស់​ព្រះ បាន​រំដោះយើង​ឲ្យ​រួច​ហើយ។ ទ្រង់​មិន​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​ទាសករ​ឡើយ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម​ថា “ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ។ ដ្បិត​អំណាច​របស់​ព្រះវិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ”(រ៉ូម​ ៨:១-២)។ តាម​រយៈ​ការ​អាន​ព្រះ​គម្ពីរ ការ​អធិ​ស្ឋាន និង​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​យើង ដើម្បី​លាង​សម្អាត​យើង ហើយ​ជួយ​យើង​ឲ្យ​រស់​នៅ ថ្វាយ​ទ្រង់។ ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ដើរ​ជា​មួយ​ព្រះ​យេស៊ូវ ដោយ​ទំនុក​ចិត្ត ដោយ​ឈប់​មាន​អារម្មណ៍​ថា យើង​នៅ​ជាប់​ចំណង​ទៀត។ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ថា “ដូច្នេះ បើ​ព្រះ​រាជ​បុត្រា​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច…

Read article
ការសរសើរដំកើងសេចក្តីល្អរបស់ព្រះ

មាន​គ្នា​យើង​ម្នាក់ នៅ​ក្នុង​ក្រុម​សិក្សា​ព្រះ​គម្ពីរ បាន​ឲ្យ​យោបល​ថា យើង​គួរ​តែ​នាំ​គ្នា​និពន្ធ​បទ​ច្រៀង​ទំនុក​ដំកើង ដោយ​ខ្លួន​ឯង។ ពី​ដំបូង គ្នា​យើង​ខ្លះបាន​ប្រកែក​ថា ពួក​គេ​មិន​មាន​អំណោយ​ទាន​និពន្ធ​បទ​ចម្រៀង​ទេ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​លើក​ទឹក​ចិត្ត ម្នាក់​ៗ​ក៏​បាន​និពន្ធ​បទ​ចម្រៀង​បែប​កំណាព្យ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចិត្ត ដែល​និយាយ​អំពី​របៀប​ដែល​ព្រះទ្រង់​កំពុង​ធ្វើ​ការ​ក្នុង​ជីវិត​ពួក​គេ។ យើង​បាន​ធ្វើ​ការ​និពន្ធ ចេញ​ពី​ទុក្ខ​លំបាក ការ​ការពារ និង​ផ្គត់​ផ្គង់​របស់​ព្រះ ព្រមទាំង​ការ​ឈឺ​ចាប់ និង​ទឹក​ភ្នែក ធ្វើ​ឲ្យ​បទ​ចម្រៀង​ទំនុក​ដំកើង​របស់​យើង មាន​ខ្លឹម​សារ​ដ៏​គួរ​ឲ្យ​ចាប់​ចិត្ត។ បទ​ចម្រៀងទំនុក​ដំកើង​របស់​យើង បាន​បង្ហាញ​សេចក្តី​ពិត គឺ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប គឺ​មិន​ខុស​ពី​បទ​គម្ពីរ​ទំនុក​ដំកើង ១៣៦​ឡើយ។ យើង​រាល់​គ្នា សុទ្ធ​តែ​មាន​រឿង ដើម្បី​រៀប​រាប់​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ មិន​ថា​តែ​យើង​ពិពណ៌​នា​ តាម​រយៈ​ការ​និពន្ធ ឬ​ច្រៀង​បទ​ទំនុក​ដំកើង ឬ​ក៏​និយាយ​ប្រាប់​គេ​ក៏​ដោយ។ សម្រាប់​អ្នក​ខ្លះ បទ​ពិសោធន៍​របស់​ពួក​គេ​មាន​លក្ខណៈ​រំភើប​រីក​រាយ ឬ​មាន​ភាព​ធ្ងន់​ធ្ងរ ដូច​អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១៣៦ ដែល​បាន​និយាយ​រំឭក​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​រាស្ត្រ​ទ្រង់ ឲ្យ​រួច​ពី​ការ​ជាប់​ចំណង ហើយ​បង្រ្កាប​ខ្មាំង​សត្រូវ​របស់​ទ្រង់(ខ.១០-១៥)។ អ្នក​ខ្លះប្រហែល​ជា​គ្រាន់​តែ​ពិពណ៌នា អំពី​ស្នា​ព្រះហស្ត​ដ៏​អស្ចារ្យ​របស់​ព្រះ យ៉ាង​ដូច​នេះ​ថា “គឺ​ដល់​ទ្រង់​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ ដោយ​ប្រាជ្ញា … ​ដែល​បាន​ក្រាល​ផែនដី​នៅ​លើ​ទឹក … ​ដែល​បាន​បង្កើត​តួ​ពន្លឺ​យ៉ាង​ធំ​ទាំង​ប៉ុន្មាន … គឺ​ព្រះអាទិត្យ សំរាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ … និង​ព្រះចន្ទ…

Read article
កម្លាំង នៅក្នុងការឈឺចាប់

ពេល​ដែល​យុវ​ជន សេមមី(Sammy) អាយុ​១៨​ឆ្នាំ បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ ក្រុម​គ្រួសារ​គាត់​ក៏​បាន​កាត់​កាល់​គាត់​ចោល ដោយ​ប្រពៃណីយ​របស់​ពួក​គេ​បាន​ប្រកាន់​ខ្ជាប់​សាសនា​ផ្សេង។ ប៉ុន្តែ មាន​សហគមន៍​គ្រីស្ទ​បរិស័ទ​មួយ បាន​ទទួល​ស្វាគមន៍​គាត់ ដោយ​ផ្តល់​ឲ្យ​គាត់ នូវ​ការ​លើក​ទឹក​ចិត្ត និង​ធន​ធាន​ផ្នែក​ហរិញ្ញ​វត្ថុ សម្រាប់​ការ​អប់រំ​របស់​គាត់។ ក្រោយ​មក ពេល​ដែល​ទីបន្ទាល់​នៃ​សេចក្តី​ជំនឿ​របស់​គាត់ ត្រូវ​បាន​គេ​យក​មក​បោះពុម្ភ​ផ្សាយ នៅ​ក្នុង​ទស្សនា​វដ្តី​មួយ គាត់​ក៏​បាន​ជួប​ការ​បៀត​បៀន​កាន់​តែ​ខ្លាំង។ ប៉ុន្តែ សេមមី​មិន​បាន​ឈប់​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​គាត់​ឡើយ។ គាត់​បាន​ទៅ​លេង​ពួក​គេ ពេល​ណា​គាត់​មានឱកាស ហើយ​ក៏​បាន​និយាយ​ជា​មួយ​ឪពុក​របស់​គាត់ ទោះ​បង​ប្អួន​បង្កើត​របស់​គាត់ បាន​ព្យាយាម​រារាំង​គាត់ មិន​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គ្រួសារ​ក៏​ដោយ។ ពេល​ដែល​ឪពុក​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ សេមមី​ក៏​បាន​ទៅ​ជួយ​ថែរ​ជម្ងឺ​គាត់ ដោយ​មិន​ខ្វល់​ពី​ការ​ប្រមាថ​មើល​ងាយ​របស់​ក្រុម​គ្រួសារ​របស់​គាត់។ ក្រោយ​មក ទី​បន្ទាល់​នៃ​ការ​រស់​នៅ​ដោយ​ក្តីស្រឡាញ់​របស់​គាត់ ក៏​បាន​បន្ទន់​ឥរិយ៉ាបថ ដែល​ពួក​គេ​មាន​ចំពោះ​គាត់ ហើយ​អ្នក​ខ្លះ នៅ​ក្នុង​ក្រុម​គ្រួសារ​គាត់ ក៏​មាន​ចិត្ត​ចង់​ស្តាប់​គាត់​និយាយ​អំពី​ព្រះ​យេស៊ូវ។ ការ​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ​គ្រីស្ទ អាច​នាំ​ឲ្យ​យើង​ជួប​ការ​លំបាក​ច្រើន។ សាវ័ក​ពេត្រុស​បាន​មាន​ប្រសាសន៍​ថា “ដ្បិត​បើ​អ្នក​ណា​ត្រូវ​ព្រួយ​លំបាក ទាំង​រង​ទុក្ខ​ឥត​ហេតុ ដើម្បី​ឲ្យ​បាន​បញ្ញា​ចិត្ត​ជ្រះថ្លា​នៅ​ចំពោះ​ព្រះ នោះ​គួរ​សរសើរ​ហើយ”(១ពេត្រុស ២:១៩)។ ពេល​យើង​ឆ្លង​កាត់​ការ​លំបាក ឬ​ទុក្ខ​វេទនា ដោយ​សារ​សេចក្តី​ជំនឿ​របស់​យើង គឺ​យើង​បាន​រងទុក្ខ​ ដោយ​សារ​ “ព្រះ​គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ជំនួស​យើង​ដែរ ទាំង​ទុក​ដំរាប់ ឲ្យ​យើង​រាល់​គ្នា​ដើរ​តាម​លំអាន​ដាន​នៃ​ទ្រង់”(ខ.២១)។ សូម្បី​តែ​នៅ​ពេល​ដែល​អ្នក​ដទៃ​បាន​ជេរ​ប្រមាថ​ព្រះយេស៊ូវ “នោះ​ទ្រង់​មិន​បាន​ជេរ​តប​វិញ​ទេ…

Read article