Leslie Koh

You are here:
តែងតែស្វាគមន៍ជានិច្ច

បន្ទាប់​ពី​អែនជី(Angie) បាន​តស៊ូ នៅ​ក្នុង​ការ​រៀន​សូត្រ​ឲ្យ​បាន​ចំណាត់​ថ្នាក់​ល្អ អស់​បី​បួន​ឆ្នាំ​មក ទី​បំផុត គេ​បាន​ដក​នាង​ចេញ​ពី​សាលា​បឋម​សិក្សា​ដែល​ឈាន​មុខ​គេ ហើយ​ក៏​បាន​ផ្ទេរ​ទៅ​សាលា “ធម្មតា”។ នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង​ក្លា នៅ​ប្រទេស​សឹង្ហ​បូរី គេ​សង្ឃឹម​ថា ការ​បាន​ទៅ​រៀន​នៅ​សាលា “ល្អ” នឹង​នាំ​ឲ្យ​ពួក​គេ​មាន​អនាគត​ល្អ ហេតុ​នេះ​ហើយ មនុស្ស​ជា​ច្រើន​ក៏​បាន​គិត​ថា ការ​ផ្ទេរ​ចេញ​ពី​សាលា​ដ៏​ឈាន​មុខ​នេះ គឺ​ជា​បរាជ័យ​របស់​អេនជី​។ ឪពុក​ម្តាយ​របស់​អេនជី មាន​ការ​ខក​ចិត្ត ហើយ​អេនជី​ក៏​មាន​អារម្មណ៍​ថា នាង​ហាក់​ដូច​ជា​ត្រូវ​គេ​ទម្លាក់​អញ្ចឹង។ ប៉ុន្តែ បន្ទាប់​ពី​នាង​បាន​ចូល​រៀន​នៅ​សាលា​ថ្មី មិន​ទាន់​បាន​យូរ​ប៉ុន្មាន​ផង ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​នេះ ក៏​បាន​ដឹង​ថា ការ​ទៅ​រៀន​ជា​មួយ​សិស្ស​ចំណាត់​ថ្នាក់​មធ្យម មាន​ន័យ​យ៉ាង​ណា​ចំពោះ​ខ្លួន​នាង។ នាង​ក៏​បាន​ប្រាប់​ម្តាយ​នាង​ថា នាង​ចង់​រៀន​នៅ​សាលា​ថ្មី​នេះ។ ទី​បំផុត នាង​មាន​អារម្មណ៍​ថា គេ​បាន​ទទួល​ស្វាគមន៍​នាង​ហើយ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​លោក​សាខេ ដែល​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង ពេល​ដែល​ព្រះ​យេស៊ូវ​សព្វ​ព្រះ​ទ័យ​នឹង​យាង​ចូល​ផ្ទះ​របស់​អ្នក​យក​ពន្ធ​ម្នាក់​នេះ​(លូកា ១៩:៥)។​ ព្រះ​គ្រីស្ទ​សព្វ​ព្រះ​ទ័យ​នឹង​សោយ​អាហារ​ជា​មួយ​ អ្នក​ដែល​បាន​ដឹង​ថា​ខ្លួន​មាន​ចំណុច​ខ្វះ​ខាត ហើយ​មិន​ស័ក្តិ​សម​នឹង​ទទួល​ព្រះ​គុណ​របស់​ព្រះ(ខ.១០)។ ព្រះ​យេស៊ូវ​បាន​រក​យើង ហើយ​ស្រឡាញ់​យើង ទោះ​យើង​មាន​លក្ខណៈ​ដូច​ម្តេច​ក៏​ដោយ ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​បាន​សន្យា​ថា យើង​នឹង​បាន​ល្អ​ឥត​ខ្ចោះ តាម​រយៈ​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់។ ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​ភាពល្អ​ឥត​ខ្ចោះ តាម​រយៈ​ព្រះ​គុណ​របស់​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។ ជា​ញឹក​ញាប់ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​ខ្ញុំ…

Read article
សួរព្រះជាម្ចាស់ជាមុនសិន

ក្នុង​រយៈ​ពេល​ដំបូង​ នៃ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ខ្ញុំ ខ្ញុំ​បាន​ខិត​ខំ​ស្វែង​យល់​ អំពី​ចំណង់​ចំណូល​ចិត្ដ​របស់​ភរិយា​ខ្ញុំ។ តើគាត់​ចង់​ញ៉ាំ​អាហារ​ពេល​ល្ងាច ដ៏​ស្ងប់​ស្ងាត់​នៅ​ផ្ទះ ឬ​ទៅ​ញ៉ាំ​អាហារ នៅ​ភោជ្ជនីយ​ដ្ឋាន​ថ្លៃ​ៗ? តើ​វា​មិន​អី​ទេ​ឬ ដែល​ខ្ញុំ​ទៅ​ចំណាយពេល​ជា​មួយ​មិត្ត​ភក្តិ​ប្រុស​ៗ ឬ​គាត់​រំពឹង​ថា ខ្ញុំ​នឹង​ទុក​ពេល​ទំនេរ ចុង​សប្តាហ៍​សម្រាប់​គាត់?  មាន​ពេល​មួយ ខ្ញុំ​មិន​បាន​ទាយ​ស្មាន និង​ធ្វើ​ការ​សម្រេច​ចិត្ត​តែ​ម្នាក់​ឯង​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​គាត់​ចង់​បាន​មួយ​ណា? គាត់​ក៏​បាន​ឆ្លើយ ដោយ​ញញឹម​យ៉ាង​កក់​ក្តៅ​ថា ខ្ញុំ​រើស​យក​មួយ​ណា ក៏​បាន​ដែរ។ គាត់​សប្បាយ​ចិត្ត​ណាស់ ដែល​ខ្ញុំ​បាន​គិត​ដល់​គាត់។ ពេល​ខ្លះ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ ហើយ​តើ​ទ្រង់​សព្វ​ព្រះ​ទ័យ ឲ្យ​ខ្ញុំ​ជ្រើស​រើស​ការងារ​មួយ​ណា។ បើ​គ្រាន់​តែ​អធិស្ឋាន​ទូល​សូម​ការ​ដឹក​នាំ និង​អាន​ព្រះ​គម្ពីរ ​គឺ​មិន​ទាន់​គ្រប់​គ្រាន់​ល្មម នឹង​ឲ្យ​ខ្ញុំ​ទទួល​ចម្លើយ​ដ៏​ជាក់​លាក់​ណា​មួយ​ឡើយ។ ប៉ុន្តែ មាន​ចម្លើយ​មួយ ដែល​ខ្ញុំ​ដឹង​ច្បាស់ នោះ​គឺ​ខ្ញុំ​ត្រូវ​ទុក​ចិត្ត​លើ​ព្រះ​អម្ចាស់ ហើយ​ត្រូវ​មាន​ក្ដី​អំណរ​ក្នុង​ទ្រង់ ព្រម​ទាំង​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ផ្លូវ​របស់​ខ្ញុំ​ដល់​ទ្រង់ (ទំនុក​ដំកើង ៣៧:៣-៥)។ គឺ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​ដឹង​ថា តាម​ធម្មតា ព្រះ​ជា​ម្ចាស់​បាន​ប្រទាន ឲ្យ​យើង​មាន​សេរីភាព ក្នុង​ការ​ជ្រើស​រើស ឲ្យ​តែ​យើង​ព្យាយាម​យក​ផ្លូវ​ទ្រង់​ជា​ទី​មួយ ជា​ជាង​រើស​យក​ផ្លូវ​ខ្លួន​ឯង។ បាន​សេចក្តី​ថា យើង​ត្រូវ​ជម្រុះ​ចោល​ជម្រើស​ណា​ដែល​ខុស ឬទ្រង់​មិន​សព្វ​ព្រះ​ទ័យ ដូច​ជា អំពើ​អសីល​ធម៌…

Read article
អំណរក្នុងការចែកទាន ឬការឲ្យ

មាន​ពេល​មួយ ខ្ញុំ​ជួប​រឿង​ក្រៀម​ក្រំ ពេញ​មួយ​សប្ដាហ៍។ ខ្ញុំ​មាន​អារម្មណ៍​ល្វើយ មិន​ចង់​ធ្វើ​ការ​ងារ​អ្វី​ទាំង​អស់​ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា មក​ពី​មូល​ហេតុ​អ្វី​ដែរ។ ជិត​ដល់​ចុង​សប្តាហ៍ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ថា អ៊ុំ​ស្រី​របស់​ខ្ញុំ​ម្នាក់ មាន​ជំងឺ​ខូច​តម្រង​នោម។​ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​តែ​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បែរ​ជា​មាន​អារម្មណ៍​ថា ចង់​ពន្យា​ពេល​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ទៅ​វិញ។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​ក៏ ​បាន​ព្យាយាម​ទៅ​ផ្ទះ​គាត់​ឲ្យ​ខាន​តែ​បាន ដែល​នៅ​ទីនោះ យើង​ក៏​បាន​បរិភោគ​អាហារ ជជែក​គ្នា​លេង ហើយ​អធិស្ឋាន​ជា​មួយ​គ្នា។ មួយ​ម៉ោង​ក្រោយ​មក ខ្ញុំ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​គាត់ ដោយ​ទទួល​អាម្មណ៍​ស្រស់​ស្រាយ  ​ជា​លើក​ដំបូង ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​នោះ​។ តាម​ពិត ការ​ផ្តោត​ទៅ​លើ​សុខ​ទុក្ខ​របស់​អ្នក​ដទៃ ជា​ជាង​ផ្តោត​ទៅ​លើ​ខ្លួន​ឯង បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ប្រសើរ​ឡើង។ អ្នកជំនាញ​ផ្នែក​ចិត្ត​សាស្រ្ត​បាន​រក​ឃើញ​ថា ការ​ធ្វើ​ទាន ឬ​ការ​ឲ្យ អាច​បង្កើត​ឲ្យ​មាន​ការ​ស្កប់​ចិត្ត ពេល​ដែល​អ្នក​ឲ្យ បាន​មើល​ឃើញ​ថា អ្នក​ទទួល​មាន​ការ​ដឹង​គុណ​ចំពោះ​ការ​ឲ្យ​នោះ។ អ្នក​ជំនាញ​មួយ​ចំនួន ថែម​ទាំង​បាន​ជឿ​ថា​ មនុស្ស​មាន ចិត្ត​សប្បុរស តាំង​ពី​កំណើត​មក! ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ នៅ​ពេល​ដែល​សាវ័ក​ប៉ុល​លើក​ទឹក​ចិត្ត​ដល់​ពួក​ជំនុំ នៅ​ទីក្រុង​ថែស្សាឡូនីច ឲ្យ​កសាង​សហគមន៍​នៃ​សេចក្តី​ជំនឿ គាត់​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ជួយ​អ្នក​ដែល​ទន់​ខ្សោយ(១ថែស្សាឡូនីច ៥:១៤)។ មុន​នោះ គាត់​បាន​ដក​ស្រង់​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ​ ដែល​បាន​មាន​បន្ទូល​ថា “​ដែល​ឲ្យ…

Read article
ការប្រកួតដោយយុត្តិធម៌

ពេល​ដែល​លោក​អាសលី លូ(Ashley Liew) ដែល​ជា​កីឡាករ​រត់​ប្រណាំង ជម្រើស​ជាតិ​ប្រទេស​សឹង្ហ​បូរី ឃើញ​ខ្លួន​គាត់​កំពុង​តែ​រត់​ប្រណាំង​នាំ​មុខ​គេ ដាច់​ឆ្ងាយ​ពីក្រុម​កីឡាករ​ទាំង​ឡាយ ក្នុង​ការ​រត់​ប្រណាំង​ម៉ារ៉ាតុន ក្នុងការ​ប្រកួត​ស៊ី​ហ្គេម គាត់​ក៏​បានដឹង​ថា ការ​ប្រកួត​នេះ កំពុង​តែ​មាន​រឿង​មិន​ស្រួល​ហើយ។ គាត់​ក៏​បាន​ដឹង​ភ្លាម​ថា កីឡាករ​រត់​ប្រណាំង​ដែល​នាំ​មុខ បាន​បត់​តាម​ផ្លូវ​ខុស ហើយ​ឥឡូវ​នេះកំពុង​តែ​រត់​នៅ​ក្រោយ​គាត់។ លោក​អាសលី​អាច​កេង​ចំណេញ ពី​កំហុស​របស់​ពួកគេ ប៉ុន្តែ ចិត្ត​ជា​កីឡា​ករ បាន​ធ្វើ​ឲ្យ​គាត់​ចង់​ទទួល​ជ័យ​ជម្នះ​ដោយ​យុត្តិ​ធម៌។ គាត់​ចង់​ឈ្នះ ដោយ​សារ​គាត់​រត់​បានលឿន​ជាង​គេ គឺ​មិន​មែន​ដោយ​សារ​កីឡាករ​ដទៃ​ទៀត​មាន​កំហុស នៅ​ក្នុង​ការ​ប្រកួត​នោះ​ឡើយ។ គាត់​ក៏​បាន​អនុវត្តតាម​បញ្ញា​ចិត្ត​របស់​គាត់ ដោយ​បន្ថយ​ល្បឿន ដើម្បី​ឲ្យ​ពួក​គេ​រត់​ទាន់​គាត់។ នៅ​ទី​បញ្ចប់ លោក​អាសលី​ក៏​បាន​ចាញ់​ការ​ប្រកួត ហើយ​ក៏​ខក​ខាន​មិន​បាន​ឈ្នះ​មេដាយ។ ប៉ុន្តែ គាត់​បាន​ឈ្នះ​ចិត្ត​ជន​រួម​ជាតិ​របស់​គាត់ និង​បាន​ទទួល​រង្វាន់​ជា​អន្តរ​ជាតិ សម្រាប់​ការ​ប្រកួត​ដោយ​យុត្តិ​ធម៌​របស់​គាត់។ ការ​នេះ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់ អំពី​ជំនឿ​របស់​គាត់ ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ ហើយ​ក៏​ប្រហែល​ជា​បាន​ជំរុញ​ឲ្យ​អ្នក​ខ្លះ​សួរ​ថា “តើ​មាន​អ្វីជំរុញ​ចិត្ត​គាត់ ឲ្យ​ធ្វើ​ដូច​នេះ?” រឿង​របស់​លោក​អាសលី​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ ឲ្យ​ចែក​ផ្សាយ​ជំនឿ​របស់​ខ្ញុំ តាម​រយៈ​សកម្មភាព​របស់​ខ្ញុំ។ ការ​ប្រព្រឹត្ត​ដ៏តូច ដោយ​ការ​ចេះ​គិត​ពី​អ្នក​ដទៃ ឬ​សេចក្តី​សប្បុរស ឬ​ក៏​ការ​អត់​ឱន​ទោស អាច​ថ្វាយ​សិរីល្អ​ដល់​ព្រះ។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹងធឹង​វិញ…

Read article
ព្រះបន្ទូលសន្យាទ្វេរគុណ

ចាប់​តាំង​ពី​ពេល​ដែល​អ្នក​ស្រី​រស់(Ruth) បាន​ឈឺ​ចាប់​ដោយ​សារ​ជម្ងឺ​មហារីក​ កាល​ពី​បី​បួន​ឆ្នាំ​មុន គាត់​មិន​អាច​ញាំ​អា​ហារ និង​ផឹក​ទឹក ឬសូម្បី​តែ​លេប​ឲ្យ​បាន​ស្រួល​ឡើង។ គាត់​ក៏​បាន​បាត់​បង់​កម្លាំង​កាយ​ជា​ច្រើន ហើយ​ការ​វៈ​កាត់ ​និងការ​ព្យា​បាល​ជា​ច្រើន បាន​ធ្វើ​ឲ្យ​គាត់ នៅ​សល់​តែ​ស្រមោល​នៃ​ខ្លួន​គាត់ ដែល​គាត់​ធ្លាប់​មាន​ពី​មុន​មក។ តែ​អ្នក​ស្រី​រស់​ នៅ​តែ​អាច​សរសើរ​ដំកើង​ព្រះ។ ក្តី​ជំនឿ​របស់​គាត់​នៅ​តែ​ខ្លាំង ហើយ​ក្តី​អំណរ​របស់​គាត់​ក៏​បាន​ឆ្លង​ទៅ​ដល់អ្នក​ដទៃ​ទៀត។ គាត់​បាន​ពឹង​ផ្អែក​លើ​ព្រះ​ជា​រៀង​រាល់​ថ្ងៃ ហើយ​បាន​តោង​ជាប់​សេចក្តី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ គាត់​នឹង​បាន​ជា​សះ​ស្បើយ​ទាំង​ស្រុង។ គាត់​បាន​អធិ​ស្ឋាន​សូម​ការ​ប្រោស​ឲ្យ​ជា ហើយ​បាន​ទុក​ចិត្ត​ថា មិន​យូរ​មិន​ឆាប់ ព្រះ​ទ្រង់​នឹង​ឆ្លើយ​តប​គាត់​មិន​ខាន។ សេចក្តី​ជំនឿ​របស់​គាត់ គឺ​ពិត​ជា​គួរ​ឲ្យ​កោត​សរសើរ​មែន។ អ្នក​ស្រី​រស់​​​បាន​ពន្យល់​ថា ជំនឿ​របស់​គាត់​នៅ​តែ​រឹង​មាំ គឺ​ដោយ​សារ​ការ​ដឹង​ច្បាស់​ថា ព្រះ​ទ្រង់​នឹង​មិន​គ្រាន់​តែ​បំពេញ​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់ ក្នុង​ពេល​​ទ្រង់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ទ្រទ្រង់​គាត់ ទាល់​តែ​ដល់​ពេល​ដែល​ទ្រង់​សម្រេច​ព្រះ​បន្ទូល​សន្យា​ទ្រង់។ រាស្រ្ត​របស់​ព្រះ​ក៏​មាន​សេចក្តី​សង្ឃឹម​ដូច​នេះ​ផង​ដែរ ពេល​ដែល​ពួក​គេ​បាន​រង់​ចាំ​ទ្រង់ សម្រេច​ផែន​ការ​ទ្រង់(អេសាយ ២៥:១) ដោយ​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ (ខ.២) និង​ជូត​ទឹក​ភ្នែក​របស់​ពួក​គេ ហើយ​ដក​សេចក្តី​អាម៉ាស់​របស់​ពួក​គេ​ចេញ ព្រម​ទាំង “បំផ្លាញ​សេចក្តី​ស្លាប់​ឲ្យ​សូន្យ​បាត់”(ខ.៨)។ នៅ​ពេល​នោះ​ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​រាស្រ្ត​ទ្រង់ នូវ​ទីជ្រក​កោន និង​ជម្រក(ខ.៤) ពេល​ដែល​ពួក​គេ​រង់​ចាំ​ទ្រង់។ ទ្រង់​បាន​កម្សាន្ត​ចិត្ត​ពួក​គេ នៅ​ក្នុង​ទុក្ខ​លំបាក​របស់​ពួក​គេ និង​ប្រទាន​នូវ​កម្លាំង ឲ្យ​អាច​អត់​ទ្រំា ហើយ​ប្រទាន​ពួក​គេ​នូវ​ការ​ធានា​ថា ទ្រង់​គង់​នៅ​ជា​មួយ​ពួក​គេ​ជា​និច្ច។…

Read article
ការដើរនៅលើទឹក

ក្នុង​អំឡុង​ពេល​រដូវ​រងា​ដែល​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ខ្ញុំ​បាន​ធ្វើ​ដំណើរ ទៅ​កាន់​បឹង​មីឈីហ្គិន ដែល​ជា​បឹង​ធំ​ជាង​គេ​ទី៥​ ក្នុង​ពិភព​លោក ដើម្បី​ទៅ​មើល​ទឹក​បឹង​នោះ​កក។ ថ្ងៃ​នោះ ខ្ញុំ​បាន​ពាក់​ខោ​អាវ​រងា​ក្រាស់​ៗ ហើយ​ក៏​បាន​នៅ​មាត់​បឹង មើល​ទិដ្ឋ​ភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​តាម​ធម្មតា ខ្ញុំ​ចូល​ចិត្ត​ទៅ​ទទួល​ពន្លឺ​ថ្ងៃ​នៅ​ទីនោះ។ ទឹក​បឹង​នោះ​ពិត​ជា​បាន​កក ក្នុង​រូប​ភាព​ជា​ទឹក​រលក បង្កើត​ជា​ស្នាដៃ​សីល្បៈ​ទឹកកក​ដ៏​ស្រស់​ស្អាត។ ដោយ​សារ​ទឹក​បាន​កក នៅ​ក្បែរ​ច្រាំង ខ្ញុំ​ក៏​មាន​ឱកាស “ដើរ​នៅ​លើ​ទឹក”។ ទោះ​ខ្ញុំ​ដឹង​ថា ទឹក​កក​មាន​កំរាស់​ល្មម​នឹង​ទ្រទម្ងន់​ខ្លួន​ខ្ញុំ​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ដើរ​ពីរ​បី​ជំហាន​ដំបូង យ៉ាង​ប្រុង​ប្រយ័ត្ន។ ខ្ញុំ​ខ្លាច​ទឹកកក​មិន​អាច​​ទ្រ​ទម្ងន់​ខ្ញុំ​បាន​ទៀត​។ ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ពិនិត្យ​មើល​ផ្ទៃ​ទឹក​កក ដែល​ខ្ញុំ​មិន​ទាន់​ស្គាល់​ច្បាស់ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ អំពី​ការ​ដែល​ព្រះយេស៊ូវ​បាន​ឲ្យ​លោក​ពេត្រុស​ចុះ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក​សមុទ្រ​កាលីឡេ។ ពេល​ដែល​ពួក​សាវ័ក​បាន​ឃើញ​ព្រះ​យេស៊ូវ​ដើរ​នៅ​លើ​ទឹក ពួក​គេ​មាន​ការ​ភ័យ​ខ្លាច។ ប៉ុន្តែ ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ឲ្យ​ភ័យ​ឡើយ”(ម៉ាថាយ ១៤:២៧)។ សា​វ័ក​ពេត្រុស​អាច​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​គាត់ ហើយ​បោះ​ជំហាន​ចេញ​ពី​ទូក ហើយ​ដើរ​នៅ​លើ​ទឹក ព្រោះ​គាត់​ដឹង​ថា ព្រះ​យេស៊ូវ​មាន​ព្រះ​វត្ត​មាន​នៅ​ទីនោះ។ ពេលដែល​ការ​បោះ​ជំហាន​ដ៏​ក្លាហាន​របស់​គាត់ បាន​រេរា ដោយ​សារ​តែ​ខ្យល់ និង​ទឹក​រលក លោក​ពេត្រុស​ក៏​បាន​ស្រែក​ឲ្យ​ព្រះ​យេស៊ូវ​ជួយ។ ព្រះ​យេស៊ូវ​ទ្រង់​មាន​ព្រះ​វត្ត​មាន​នៅ​ក្បែរ​គាត់​ដដែល ល្មម​នឹង​ឈោង​ព្រះ​ហស្ត​ទ្រង់ ទៅ​រក​គាត់ ដើម្បី​ជួយ​សង្រ្គោះ។ បើ​អ្នក​កំពុង​ជួប​ប្រទះ​រឿង​អ្វី​មួយ នៅ​ថ្ងៃ​នេះ ដែល​ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​ឲ្យអ្នក​ធ្វើ​ ដែល​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​បាន…

Read article
បាត់បង់ តែបានរកឃើញ

ពេល​ដែល​ខ្ញុំ និង​ភរិយា​ខ្ញុំ​ដឹង​ថា ម្តាយ​ក្មេក​ខ្ញុំ បាន​បាត់​ខ្លួន ពេល​ដែល​គាត់​កំពុង​ដើរ​ផ្សារ​ជា​មួយ​សាច់​ញាតិ​ម្នាក់ យើងមាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ម្តាយ​ក្មេក​ខ្ញុំ​មាន​ជម្ងឺ​បាត់​បង់​កា​រចង​ចាំ និង​វង្វេង​វង្វាន់ ហើយ​គាត់​អាច​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​ពិ​ចារ​ណា។ តើ​គាត់​កំពុង​តែ​ដើរ​វិល​វល់​នៅ​កន្លែ​ង​នោះ ឬបា​ន​ឡើង​ជិះ​ឡាន​ក្រុង ដោយ​គិត​ថា ​គេ​កំពុងនាំ​គាត់​​ទៅ​ផ្ទះ? យើង​ក៏​បាន​គិត​ដល់​ការ​អាក្រក់​បំផុត ដែល​អាច​កើត​ឡើ​ង​ចំពោះ​គាត់ ខណៈ​ពេល​ដែល​យើង​កំពុងស្វែង​រក​គាត់ ដោយ​ស្រែក​រ​ក​ព្រះ សូម​ឲ្យ​ទ្រង់​ជួយ​ស្វែង​រក​គាត់។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក គេ​ក៏​បាន​ឃើញ​ម្តាយ​ក្មេក​ខ្ញុំ កំពុង​ដើរ​តា​មផ្លូវ​មួយ នៅ​ចម្ងាយ​ប៉ុន្មាន​គីឡ៉ូ​ម៉ែត្រ​ពី​យើង។ ព្រះ​ទ្រង់​បាន​ប្រទា​នពរ ​ឲ្យយើ​ងអា​ច​រក​គាត់​ឃើញ។ ជា​ច្រើន​ខែ​ក្រោយ​មក ទ្រង់​ក៏​បាន​ប្រទាន​ពរ​ដល់​គាត់ នៅ​អាយុ៨​០ឆ្នាំ ដោយគា​ត់​បាន​ងាក​បែរ​មក​រ​ក​ព្រះ​យេស៊ូវ ដើម្បី​ទទួល​សេចក្តី​សង្រ្គោះ។ ព្រះ​យេស៊ូវ​បាន​ប្រៀប​ប្រដូ​ចម​នុស្ស ទៅ​នឹង​សត្វ​ចៀម​ដែល​វង្វេង​។ គឺ​ដូច​ដែល​ទ្រង់​បាន​ពិពណ៌នា​ថា “ក្នុង​ពួក​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ចៀម​១​រយ តែ​បាត់​១ តើ​មិន​ទុក​ចៀម​៩៩​ឲ្យ​នៅ​ទី​រហោស្ថាន ដើម្បី​នឹង​ទៅ​តាម​រក​ចៀម​១​ដែល​បាត់ ទាល់​តែ​ឃើញ​ទេ​ឬ​អី។ កាល​ណា​រក​ឃើញ​ហើយ នោះ​ក៏​លើក​ព្រនរ​មក ដោយ​អំណរ។ លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ”(លូកា ១៥:៤-៦)។ អ្នក​គង្វាល​បាន​រាប់​ចៀម​របស់​គាត់ ដើម្បី​ឲ្យដឹ​ងប្រា​កដ​ថា ចៀម​នីមួ​យ​ៗ សុខ​សប្បាយ​ជា​ទេ។ យ៉ាង​ណាមិ​ញ…

Read article
ស្រឡាញ់ទាំងអស់

ខ្ញុំ​ទៅ​ថ្វាយ​បង្គំ​ព្រះ នៅ​ក្នុង​​ព្រះវិហារ​មួយ មាន​ទីតាំង នៅ​ក្នុ​ង​ទីលាន​ដ៏​ធំ​មួយ ជា​កន្លែង​ដ៏​កម្រ នៅ​លើ​ដែន​កោះ​នៃប្រទេស​សឹង្ហ​បូរី​(ដែល​មាន​បណ្តោយ​តែ​៤០​គីឡូ​ម៉ែត្រ និង​ទទឹង​២៤​គីឡូ​ម៉ែត្រ)។ កាល​ពី​សម័យ​មុន ជន​​អន្តោ​ប្រវេសន៍​​ដែល​មក​ធ្វើ​ការ​ក្នុងប្រទេសខ្ញុំ បានចាប់ផ្តើ​ម​ការ​ជួប​ជុំ​គ្នា នៅ​ក្នុង​ទីធ្លា​ព្រះ​វិហារ​នេះ ដើម្បី​ញាំ​អាហារ រៀង​រាល់​ថ្ងៃ​អាទិត្យ។ ការ​នេះ​បាន​បណ្តាល​ឲ្យ​ពួក​ជំនុំ​មាន​ការ​ឆ្លើយ​តប​ខុស​​ៗ​គ្នា ចំពោះ​ពួក​គេ។ អ្នក​ខ្លះបា​ន​ត្អូញ​ត្អែ​អំពី​ភាព​រញេរ​ញ៉ៃ​ដែល​ពួក​គេ​បាន​បន្សល់​ទុក ក្នុង​បរិវេណ​ព្រះ​វិហារ។ ប៉ុន្តែ​ អ្នក​ខ្លះទៀ​ត បាន​មើល​ឃើញ​ការ​នេះ​ជា​ឱកាស​ដែល​ព្រះ​ប្រទាន ដើម្បី​បង្ហាញ​ចេញ​នូវ​ការ​ទទួល​រាក់​ទាក់ ទៅ​ដល់​មនុស្ស​ដ៏​អស្ចារ្យ​មួយ​ក្រុម​នេះ ដែល​ជា​អ្នក​នៅ​ក្រៅ​ពួក​ជំនុំ។ កាល​ពី​​សម័យ​ដើម ពួក​អ៊ីស្រាអែ​ល​ប្រាកដ​ជា​បាន​ជួប​ប្រទះ​បញ្ហា ស្រដៀង​នឹង​ពួក​ជំនុំ​របស់​ខ្ញុំ​ដែរ។ បន្ទាប់​ពី​ពួក​គេបាន​ចូល​រស់​នៅ ក្នុងទឹ​ក​ដី​ថ្មី  ​ពួ​កគេត្រូវ​ព្យាយាម​រក​វិធី​ទំនាក់​ទំនង​ជាមួ​យសា​សន៍​ដទៃ នៅ​ក្នុង​ទឹក​ដី​នោះ។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ ឲ្យ​ប្រព្រឹត្ត​ចំពោះជ​ន​បរ​ទេស ឲ្យ​ដូច​ជា​ជាតិ​សាសន៍​របស់​ខ្លួន​ដែរ​ ​ហើ​យឲ្យស្រឡាញ់អ្នក​ទាំងនោះ ឲ្យ​ដូច​ខ្លួន​ឯង(លេវីវិន័យ ១៩:៣៤)។ ក្រឹត្យ​វិន័យ​ជា​ច្រើន​រប​ស់ព្រះអ​ម្ចាស់ បាន​ធ្វើ​ការ​លើក​ឡើង​ជា​ពិសេស អំពី​ជ​ន​បរទេស។ ឧទាហរណ៍ ទ្រង់​បាន​បង្គាប់​ពួក​គេ មិ​ន​ឲ្យ​ធ្វើបា​ប ឬ​គាប​សង្កត់​អ្នក​ស្រុក​ក្រៅ ហើយ​ត្រូវ​ស្រឡាញ់ និង​ជួយ​អ្នក​ទាំង​នោះវិញ(និក្ខមនំ ២៣:៩ ចោទិយកថា ១០:១៩)។ ជា​ច្រើន​សតវត្ស៍​ក្រោយ​មក ព្រះ​យេស៊ូវ​ក៏​បានបង្គាប់​យើង​ឲ្យ​ធ្វើ​ដូច​នេះ​ផង​ដែរ គឺ​ឲ្យ​ស្រឡាញ់អ្ន​ក​ជិត​ខាង​ដូច​ខ្លួន​ឯ​ង(ម៉ាកុស ១២:៣១)។ សូម​ឲ្យ​យើង​មាន​ចិត្ត​ដូច​ព្រះ ដោ​យស្រឡាញ់​អ្នក​ដទៃ​ដូច​ខ្លួន​ឯង…

Read article