ទុកចិត្តលើផែនការរបស់ព្រះ
ភីលីព ១:១២-១៨ បងប្អូនអើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ការទាំងប៉ុន្មានដែលកើតឡើងដល់ខ្ញុំ នោះបានប្រែទៅជាចំរើនដល់ដំណឹងល្អវិញ។ ភីលីព ១:១២ កាលពីឆ្នាំ ២០១៨ លោកគ្រូគង្វាល តាន ភ្លីពពីន(Tan Flippin) បានជួបគ្រោះថ្នាក់ នៅពេលជិះកង់ ដែលបានបណ្តាលឲ្យគាត់ចូលមន្ទីរពេទ្យ ដើម្បីព្យាបាលឆ្អឹងត្រកៀកដែលបានបាក់។ នៅពេលដែលក្រុមវេជ្ជបណ្ឌិត បានឲ្យគាត់ទៅធ្វើ CT ស្គែន ដើម្បីពិនិត្យមើលក្បាលរបស់គាត់ ដែលអាចមានការប៉ះទង្គិច ក្នុងគ្រោះថ្នាក់នោះ គេក៏បានរកឃើញថា គាត់មានដុំសាច់កាច នៅក្នុងផ្នែកខាងមុខនៃខួរក្បាលរបស់គាត់។ ការរកឃើញនេះ ក៏បាននាំឲ្យមានការធ្វើដំណើរនៃការព្យាបាលរយៈពេលយូរ ដោយគេបានរកឃើញដុំសាច់ផ្សេងទៀត ហើយការព្យាបាលយ៉ាងដិតដល់ក៏មានដំណើរការ ដោយមានការចាក់បញ្ចូលខួរឆ្អឹងខ្នងផងដែរ។ លោកភ្លីពីនក៏បានជឿថា “ព្រះទ្រង់បានអនុញ្ញាតឲ្យគ្រោះថ្នាក់កើតមាន ដើម្បីឲ្យគ្រូពេទ្យអាចរកឃើញដុំសាច់ក្នុងខួរក្បាលរបស់ខ្ញុំ”។ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងភីលីពថា ព្រះទ្រង់អាចប្រើគ្រោះថ្នាក់ ឬទុក្ខលំបាកផ្សេងទៀត ដើម្បីឲ្យយើងបានថ្វាយសិរីល្អដល់ព្រះអង្គ។ កាលនោះ ពួកទាហានរ៉ូម៉ាំងបានឃុំខ្លួនសាវ័កប៉ុល នៅក្នុងផ្ទះ ដើម្បីរង់ចាំការកាត់ទោស នៅចំពោះមុខស្តេចនេរ៉ូ។ សាវ័កប៉ុលមិនបានកើតទុក្ខនោះទេ តែផ្ទុយទៅវិញ គាត់បានអរសប្បាយ។ តើធ្វើដូចម្តេចឲ្យគាត់អាចអរសប្បាយបាន? គឺដោយសារគាត់បានចាត់ទុកការ “ជាប់ច្រវាក់ ដោយសារព្រះគ្រីស្ទ”(ភីលីព ១:១៣) ជាឯកសិទ្ធិពិសេស(ខ.២៩)។ បន្ទាប់មក…
Read article